ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Picsart_22 03 12_10 51 57 900
មិត្តអ្នកអាន

សេះនាំលាភសំណាង! រើសមួយដើម្បីដឹងថាពេលណាអ្នកទទួលបានលាភធំ ហើយគួរត្រណមអ្វីកុំឲ្យដាច់លាភ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលអនាគត តាមរយៈការជ្រើសរើសសត្វសេះមួយក្បាលដែលអ្នកគិតថាគួរឲ្យចាប់អារម្មណ៍បំផុត ហើយអានចម្លើយខាងក្រោម ។ សត្វសេះទី 1 ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ការអភិវឌ្ឍន៍ធនធានជំនាញមនុស្សនឹងរីកចម្រើន ដូច្នេះក្នុងរយៈពេលនេះអ្នកគួរតែប្រញាប់អភិវឌ្ឍបុគ្គលិកលក្ខណៈទំនាក់ទំនងរបស់អ្នក ព្រោះមិត្តភាពគឺសំខាន់ព្រោះ ៣ ឆ្នាំក្រោយលាភសំណាងនឹងចូលមករកអ្នក ត្រង់​ចំណុច​នេះអ្នក​ត្រូវ​ចាប់​យក​ឱកាស​ល្អឲ្យបាន ព្រោះអ្នកអាចទទួលបាន​ឡានថ្មី ទិញ​ផ្ទះថ្មី ឬទទួលបានទ្រព្យជាដុំកំភួន ដូច្នេះកុំអោយឱកាសនេះកន្លងផុតទៅ។ សត្វសេះទី 2 ក្នុងរយៈពេល ៥ ឆ្នាំ តែដំបូងអ្នកគួរតែផ្លាស់ប្តូរទម្លាប់អាក្រក់សិន ព្រោះនោះជាការស្រមើស្រមៃដែលនាំមកនូវសំណាងអាក្រក់។ ភាគច្រើនជោគជតារាសីរបស់អ្នកទាក់ទងនឹងរឿងស្នេហា ដូច្នេះដរាបណាអ្នកផ្លាស់ប្តូរទម្លាប់ដែលបានរៀបរាប់ខាងលើ ដៃគូអនាគតរបស់អ្នកនឹងបង្ហាញខ្លួន…

2
សេដ្ឋកិច្ច

ទីតាំងសំខាន់ ៤ ក្នុងផ្ទះ សម្អាតកាន់តែស្អាតកាន់តែទាក់ទាញ នាំលាភសំណាង ជាពិសេសចំណុចចុងក្រោយងាយមើលរំលង

ការសម្អាតផ្ទះគឺជាការងារដែលអ្នកទាំងអស់គ្នាធ្វើស្ទើរតែរាល់ថ្ងៃ ប៉ុន្តែបើយោងតាម​ហុងស៊ុយ ការ​សម្អាត​ផ្ទះ​ជា​ប្រចាំ​នឹង​ជួយ​ឱ្យ​គេហដ្ឋាន​ទទួល​បាន​ថាមពល​វិជ្ជមាន​ច្រើន បង្កើន​ភាព​រុងរឿង និង​ជំរុញ​ឱ្យ​មាន​សំណាង​ល្អ នាំលាភ​សំណាង​ក៏​កាន់តែ​រីក​ដុះដាល​។ ១. ទ្វារ ទ្វារ​គឺជា​តំបន់​ដំបូង​គេ​ដែល​ត្រូវតែថែ​រក្សា​​ស្អាត ដើម្បី​ទទួល​បាន​ថាមពល​វិជ្ជមាន​ច្រើន ផ្ទុយទៅវិញ បើទ្វាររញ៉េរញ៉ៃ និងគ្មានការសម្អាតបានត្រឹមត្រូវ នឹងរារាំងដល់ទ្រព្យសម្បត្តិ និងលំហូរនៃថាមពល ធ្វើឱ្យមានការរំខានដល់ផ្ទះទាំងមូលទៀតផង។ ជាពិសេស របស់បីយ៉ាងនេះ ហាមដាច់ខាតមិនគួរដាក់ក្នុងបរិវេណទ្វារ (ដាក់កញ្ចក់ទល់មុខទ្វារធំ ដាក់នាឡិកានៅមាត់ទ្វារ គំនរវត្ថុរញ៉េរញ៉ៃ)។ ៣. ផ្ទះបាយ តាមក្បួនហុងស៊ុយ ផ្ទះបាយ​មាន​តួនាទី​សំខាន់​ណាស់​ ព្រោះ​ជា​កន្លែង​តំណាង​ឱ្យ​រតនសម្បត្តិ​របស់​គ្រួសារ ។ ដូច្នេះហើយ ការថែរក្សាផ្ទះបាយឱ្យស្អាត មិនត្រឹមតែធានាសុវត្ថិភាព និងអនាម័យចំណីអាហារប៉ុណ្ណោះទេ…

Cover 9
សុខភាព

ចង់ស្អាតស្អាតបានតើ! ជាមួយនឹងផ្កាស្បៃរឿងធម្មជាតិជិតៗផ្ទះហ្នឹងដឹងតែថាស្អាតម៉ដ្ឋខៃទន់គួរឱ្យចង់អង្អែលតែម្តង!

ផ្កាស្បៃរឿង មើលទៅយើងប្រហែលជាគិតថាវាគ្រាន់តែជាផ្កាតាំងលម្អផ្ទះ តែការពិតទៅផ្កាស្បៃរឿងក៏មានប្រយោជន៍ជារូបមន្តថែរក្សាសម្រស់ផ្ទៃមុខតាមបែបធម្មជាតិដែរ ដែលលោកអ្នកនឹកស្មានមិនដល់។ ដោយវាមានសារធាតុពិសេសៗជំនួយផ្ទៃមុខ ​ឱ្យទន់ រលោង ម៉ដ្ឋខៃ ស្រស់ស្អាត ក្មេងជាងវ័យបានផងដែរ ​ដោយគ្រាន់តែលាយគ្រឿងផ្សំបែបធម្មជាតិងាយរកតែប៉ុន្មានមុខតែប៉ុណ្ណោះ។ ដូច្នេះចង់ដឹងថាប្រើប្រាស់ផ្កាស្បៃរឿងតាមវិធីណាជួយឱ្យមុខស្អាត កុំឱ្យចាំយូរមករៀនពីវីធីធ្វើទាំងអស់គ្នា៖ # ផ្កាស្បៃរឿង និងទឹកដោះគោ រូបមន្តនេះនឹងជួយកម្ចាត់មុខដែលខ្មៅខ្លោចដោយសារតែកម្តៅថ្ងៃ ជាពិសេសធ្វើឱ្យផ្ទៃមុខរបស់អ្នក ស ទន់ ម៉ដ្ឋខៃ ភ្លឺរលោងចែងចាំងស្អាតដូចស្បែកកូនក្មេង។ គ្រឿងផ្សំរួមមាន៖ ១. ផ្កាស្បៃរឿង ១ទង ២. ម្សៅរមៀត (ទិញផ្សារស្រាប់ក៏បាន ឬយករមៀតស្រស់ៗហាន់ហាលថ្ងៃចាំបុកជាម្សៅក៏បាន) ចំនួន កន្លះស្លាបព្រាបាយ…

Web Copy
ប្លែកៗ

តេស្តមើលថាមពល តើអ្នកមានកម្លាំងអ្វីនៅក្នុងខ្លួន?

ជ្រើសរើសរូបដែលជានិមិត្តសញ្ញាមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីកម្លាំងថាមពល ដែលមាននៅក្នុងខ្លួនរបស់អ្នក។ ១. ដើមឈើនៃជីវិត រូបទី១នេះបញ្ជាក់ថា អ្នកបានលាក់សក្តានុពលដ៏ធំមួយ ពីព្រោះអ្នកចូលចិត្តស្ថេរភាពហើយអ្នកក៏តែងតែរក្សានូវជំហដ៏រឹងមាំរបស់អ្នកផងដែរ។ ដល់ពេលដែលត្រូវរៀនពីរបៀបស្រូបយកថាមពលនៃដីហើយ។ ដើរដោយជើងទទេឧទាហរណ៍ និងក្នុងចំណោមធម្មជាតិ។ អ្នកនឹងមានអារម្មណ៍ថាកាន់តែរស់រានមានជីវិតពេញលេញ និងដឹងខ្លួន។ ២. ភ្លើងខាងក្នុង វាគឺជានិមិត្តរូបដែលបង្ហាញពីភ្លើងនោះគឺ ហ្វឺណុនដែលជាបក្សីព្រេងនិទាននេះ ដែលបានរស់ឡើងវិញពីផេះរបស់វា។ អ្នកជាមនុស្សមានមហិច្ឆតា ពោរពេញទៅដោយថាមពល និងចំណង់ចំណូលចិត្ត។ អ្នកមានភ្លើងឆេះនៅខាងក្នុងអ្ន កប៉ុន្តែត្រូវប្រយ័ត្ន ធាតុនេះគឺអាចដុតអ្វីៗគ្រប់យ៉ាងនៅក្នុងផ្លូវរបស់អ្នក។ យកចិត្តទុកដាក់បន្ថែមទៀត ចំពោះភាពរសើបរបស់អ្នកដទៃ និងថែរក្សាសេចក្តីស្រឡាញ់របស់អ្នក។ ៣. នាគដ៏អស្ចារ្យ មានអំណោយទានជាមួយនឹងកម្លាំងខាងក្នុងដ៏អស្ចារ្យ អ្នកមានអារម្មណ៍ថាមានអារម្មណ៍តែមួយជាមួយនឹងធម្មជាតិ។ អ្នកអាចធ្វើឱ្យអ្នកដទៃរីករាយបង្រៀនរួមចំណែកដល់ការលូតលាស់របស់ពួកគេ។…

៣
សង្គម

ម្នាក់ឯងហ្នឹងហើយ សប្បាយចិត្ត វាគ្រាន់តែជាពាក្យលួងចិត្ត សម្រាប់មនុស្សដែលមិនធ្លាប់មានគ្នាយល់ចិត្តតែប៉ុណ្ណោះ

មនុស្សជាច្រើនតែងតែនិយាយថា នៅម្នាក់ឯងហ្នឹងហើយសប្បាយចិត្ត យកសង្សារ ឬរៀបការនាំតែគ្រាំចិត្ត ស្អិតទ្រូង ឈឺក្បាលដោយសារគេ … វាក៏ត្រូវម្យ៉ាងដែរ នៅម្នាក់ឯងមិនបាច់គិតខ្វល់អ្វីច្រើន មានសេរីភាព ចង់ទៅណាគឺទៅហ្នឹង ចង់ញុំាអីក៏ញុំាហ្នឹង មិនពិបាកច្រើន អ្វីដែលសំខាន់គឺ មិនហត់នឹងផ្គាប់ចិត្តអ្នកណា។ តែត្រង់ចំណុចនេះ គឺអាចមកពីមនុស្សម្នាក់ហ្នឹងកំពុងតែងប់ងល់ជាមួយនឹងជីវិតដែលមានសេរីភាព​ ជីវិតដែលរស់នៅម្នាក់ឯង មិនដែលធ្លាប់ទទួលបានអារម្មណ៍កក់ក្ដៅពីមនុស្សដែលខ្លួនស្រឡាញ់ ឬអាចនិយាយបានថា មកពីជីវិតគេ មិនដែលទទួលបានការថ្នាក់ថ្នមពីអ្នកណា កន្លងមក គឺជួបតែមនុស្សដែលមិនចេះយល់ចិត្ត គឺប្រទះតែមនុស្សដែលធ្វើឱ្យគេហត់គំនិត គិតខ្វល់ខ្វាយតែប៉ុណ្ណោះ។ តើអ្នកដឹងទេថា ការដែលប្រើជីវិតនៅម្នាក់ឯង និងជីវិតដែលមានមនុស្សយល់ចិត្ត វាខុសគ្នាកម្រិតណា? ១. អ្នកនៅលីវ…

5
ប្លែកៗ

តេស្តមើលអនាគត! តើអ្នកនឹងអាចក្លាយជាបុគ្គលជោគជ័យ នៅអាយុប៉ុន្មាន?

ជ្រើសរើសបន្ទប់មួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងថា តើអ្នកនឹងអាចក្លាយជាបុគ្គលជោគជ័យនៅអាយុប៉ុន្មាន? ក. បន្ទាប់ពីអាយុ ៥០ ឆ្នាំ វាប្រហែលជាយឺត ឬយូរបន្តិចហើយ ដែលអ្នកនឹងអាចទទួលបានជោគជ័យ ។ អ្នកប្រហែលជាខកចិត្តបន្តិចចំពោះលទ្ធផលនេះ ប៉ុន្តែប្រសិនបើអ្នកជាអ្នកនៅតែតស៊ូពុះពារ អ្នកត្រូវតែរឹងមាំ មិនត្រូវបោះបង់ចោលឡើយ។ កុំយកចិត្តទុកដាក់ច្រើនពេកចំពោះតួលេខ ឬអាយុដែលអ្នកទទួលបានជោគជ័យ ពីព្រោះក្នុងដំណើរនៃការខិតខំប្រឹងប្រែង អ្នកក៏បានប្រមូលអំណរជាច្រើនសម្រាប់ខ្លួនអ្នកផងដែរ។ មិនថាអ្នកមានអាយុ ៥០ ឆ្នាំ ឬច្រើនជាងនេះទេ អ្នកនៅតែអាចរីករាយនឹងផលផ្លែនៃដៃរបស់អ្នក។ ខ. អាយុប្រហែលជា ៣៥ ឆ្នាំ អាយុ ៣៥ ឆ្នាំគឺជាពេលវេលាល្អ ប្រហែលជាអ្នកមានអារម្មណ៍ដូចគ្នា។…

២
ទស្សនៈ

មន្តស្នេហ៍ទាំង៥របស់មនុស្សស្រី ដោយមិនពឹងផ្អែកលើការ Make Up បន្ថែមសម្រស់នោះឡើយ

ជាក់ស្ដែងណាស់ មនុស្សស្រីតែងតែស្អាតនៅលើរូបរាង សម្រស់ ការចេះតុបតែង និងរៀបចំខ្លួនរបស់នាង។ តែយ៉ាងណាមិញ ខាងក្រោមនេះ ជាមន្តស្នេហ៍ដ៏ទាក់ទាញបំផុតរបស់មនុស្សស្រី ដែលមិនចាំបាច់ត្រូវបន្ថែមការ Make Up អ្វីនោះឡើយ ហើយមន្តស្នេហ៍នេះហើយ ដែលធ្វើឱ្យមនុស្សជាច្រើនលង់ស្រឡាញ់នាង ដកចិត្តមិនរួច។ ១. មិនធ្វើបាបខ្លួនឯង ឬអ្នកដទៃ ស្ត្រីដែលមានចរិតឆេវឆាវ មិនសូវមានអ្នកណាអាចនៅក្បែរនាងបានយូរនោះឡើយ ហើយមនុស្សស្រីបែបនេះ ក៏មិនសូវខ្វល់ពីអារម្មណ៍របស់នរណាម្នាក់ដែរ។ មនុស្សស្រីបែបនេះ ច្រើនតែជះកំហឹង និងបញ្ចេញអារម្មណ៍មិនល្អទៅកាន់មនុស្សដែលនៅក្បែរនាង ប្រសិនបើនាងកើតមានអារម្មណ៍មួម៉ៅ។ តែយ៉ាងណាមិញ សម្រាប់មនុស្សស្រីដែលចិត្តធ្ងន់ ចេះគិតគូរ និងយល់សាច់ការ នាងដាច់ខាតមិនធ្វើបាបចិត្តអ្នកណា ឬបង្កការក្ដៅក្រហាយឱ្យអ្នកក្បែរខ្លួនទេ។…

៤
សុខភាព

មិនគួរមើលរំលង! ផ្លែស្រកានាគ ផ្ដល់អត្ថប្រយោជន៍លើសលប់ដល់សុខភាព!!

មនុស្សជាច្រើនបានដឹងរួចមកហើយថាបន្លែ និងផ្លែឈើមានប្រយោជន៍ល្អណាស់សម្រាប់សុខភាព ហើយមានផ្លែឈើមួយចំនួនដែលត្រូវបានគេសរសើរថាជា superfoods ដែលល្អសម្រាប់ការញ៉ាំមានដូចជា ផ្លែឈើផ្កាយ ផ្លែទទឹម ឬផ្លែបឺរ និងផ្លែស្រកានាគជាដើម។ ថ្ងៃនេះ “ក្នុងស្រុក” នឹងបញ្ជាក់យ៉ាងច្បាស់ពីអត្ថប្រយោជន៍ដ៏លេចធ្លោរបស់ផ្លែស្រកានាគដែលមិនគួររំលង ដែលមិនថាតែកុមារ ឬមនុស្សពេញវ័យអាចញ៉ាំបានដូចគ្នា៖ ការគ្រប់គ្រងជាតិស្ករបានល្អ ផ្លែស្រកានាគ ត្រូវបានគេស្គាល់ថា ជាផ្លែឈើមានជាតិសរសៃខ្ពស់ ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ហើយស័ក្តិសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមជាពិសេស។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យកល្អគួរតែស្ថិតក្រោមការណែនាំរបស់វេជ្ជបណ្ឌិត ព្រោះ​បើ​អ្នក​ញ៉ាំ​ច្រើន​ពេក វាក៏​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​យ៉ាង​គ្រោះថ្នាក់ផងដែរ។ បំបាត់ការឈឺសន្លាក់ កាត់បន្ថយការឈឺចាប់ ផ្លែស្រកានាគមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ជួយកាត់បន្ថយការរលាក និងការឈឺចាប់សន្លាក់ផ្សេងៗ។  មិនតែប៉ុណ្ណោះ ផ្លែស្រកានាគអាចយកធ្វើជាម៉ាសបិតមុខជួយកាត់បន្ថយស្នាមមុន…

4
ទស្សនៈ

ជាមនុស្សស្រី ត្រូវតែមានចិត្តឱ្យទូលំទូលាយ!

មនុស្សស្រីមាន IQ ខ្ពស់មិនខ្ពស់មិនអីទេ! មា នEQ ខ្ពស់មិនខ្ពស់ក៏មិនជាបញ្ហាអីដែរ! ប៉ុន្តែនាងត្រូវតែមានបេះដូងធំទូលាយដូចមហាសមុទ្រ និយាយរួមគឺ នាងអាចមិនឆ្លាត មិនចាំបាច់ស្គាល់គេច្រើន ប៉ុន្តែត្រូវមានបេះដូងឱ្យទូលាយ។ ប្រសិនបើគ្រាន់តែជួបឧបសគ្គបន្តិចក៏ដួលងើបលែងរួច។ ប្រសិនបើគេនិយាយអាក្រក់ដាក់ពីរបីម៉ាត់ ក៏មិនអាចរំសាយចិត្តបាន។ ប្រសិននៅសុខៗក៏ស្អប់អ្នកនេះស្អប់អ្នកនោះ គុំអ្នកនេះគុំអ្នកនោះ នោះបានន័យថា ចិត្តនាងតូចចង្អៀតពេកហើយ។ ធ្វើជាមនុស្សស្រី មានបេះដូងទូលាយប៉ុនណា នាងនឹងជោគជ័យប៉ុននោះដែរ។ ពីព្រោះមានបេះដូងធំធេង គឺជាអត្តសញ្ញាណរបស់អ្នកជោគជ័យ។ ត្រូវចាំថានាងកាន់តែខំ គឺកាន់តែមានសំណាង។ លើលោកនេះក្រៅពីរឿងស្លាប់ និងរស់ គឺសុទ្ធតែជារឿងតូចតាចទាំងអស់។ មិនថានាងកំពុងជួបរឿងអ្វីក៏ដោយ ក៏កុំធ្វើបាបខ្លួនឯងឱ្យសោះ។ នារីដែលមានគោលដៅនាងកំពុងតែរត់។ នារីដែលគ្មានគោលដៅនាងកំពុងតែតែលតោល…

១
សម្រង់

រ៉ូបដែលអ្នកជ្រើសរើស វានឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងការសាងទំនាក់ទំនងរបស់អ្នក

ប្រសិនបើអ្នកចូលរួមក្នុងកម្មវិធីជប់លៀង ឬរាត្រីស្រមោលស តើរូបប្រភេទមួយណាដែលអ្នកនឹងជ្រើសរើស។ រ៉ូបដែលអ្នកពេញចិត្ត វានឹងជួយបង្ហាញពីចរិតលក្ខណៈរបស់អ្នក ព្រមជាមួយនឹងរបៀបនៃការសាងទំនាក់ទំនងរបស់អ្នកផងដែរ។ 1. រ៉ូបម៉ូដទី 1 ប្រសិនបើអ្នកពេញចិត្តរ៉ូបទី១ នោះវាបង្ហាញថា អ្នកជាមនុស្សដែលមានភាពកក់ក្តៅ និងអត្តចរិតសុភាពរាបសារ។ មនុស្សនៅជុំវិញអ្នកជាពិសេសដៃគូរបស់អ្នក តែងតែមានអារម្មណ៍ថាអ្នកមានភាពចាស់ទុំ មានស្ថិរភាព និងមានផាសុកភាពសម្រាប់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកខាងក្នុងផ្ទាល់ខ្លួនរបស់អ្នកមានភាពឯកកោតិចតួចដែរ។ ជាញឹកញាប់អ្នកមិនចូលចិត្តជិតស្និទ្ធនឹងមនុស្សផ្សេងទៀត ឬចែករំលែកជីវិតឯកជនច្រើនពេកជាមួយមនុស្សជាច្រើន អ្នកមិនចូលរួមក្នុងសង្គមច្រើនទេ។ មនុស្សចម្លែកជារឿយៗអាចយល់ច្រឡំថាអ្នកជាមនុស្សវាយឫក ក្រអើតក្រទម ប៉ុន្តែតាមពិតអ្នកខ្វះសន្តិសុខផ្លូវចិត្ត ទើបត្រូវរក្សាចម្ងាយដើម្បីការពារខ្លួនអ្នក។ 2. រ៉ូបម៉ូដទី 2 ការជ្រើសរើសរ៉ូបនេះបង្ហាញថា អ្នកជាមនុស្សប្រភេទពិសេសដែលមានការទាក់ទាញខ្លាំង ដែលជារឿយៗធ្វើឱ្យអ្នកដទៃពិបាកនឹងទប់ចិត្ត…

៤
ទស្សនៈ

ចិត្តដាច់បន្តិច ក៏វាគ្មានកំហុសអ្វីនោះដែរ! ពេលខ្លះ ​មនុស្សយើងត្រូវតែចេះបត់បែនតាមកាលៈទេសៈ

គេឱ្យអ្នកធ្វើអី! អ្នកធ្វើឱ្យគេភ្លាម ចុងក្រោយបានត្រឹមតែហត់ខ្លួនឯង! គេត្រូវការអ្នកបានមករកអ្នក មិនត្រូវការអ្នកក៏បាត់ស្រមោលឆឹង យូរៗទៅអ្នកនឹងបាត់តម្លៃខ្លួនឯង។ មានពេលខ្លះ គេមានរឿងឱ្យអ្នកជួយ អ្នកជួយគេរួចហើយ ពិបាកតែខ្លួនឯង ចុងក្រោយបានត្រឹមពាក្យថា ៖《អ្នកជាមនុស្សល្អ》! ពេលជួយគេមិនបានសម្រេច មិនត្រឹមតែខ្នះខ្នែងខំប្រឹងដើម្បីគេ ហើយនៅនាំទុក្ខដាក់ខ្លួនទៀត។ មិនថាធ្វើជាមនុស្ស ឬធ្វើរឿងអីក៏ដោយ ត្រូវរៀនចេះបដិសេធខ្លះផង។ បើមិនចេះបដិសេធ ខ្លាចគេអន់ចិត្តទេ អ្នកនឹងត្រូវហត់ស្លាប់មិនខាន ហើយនឹងមិនទទួលបានការគោរពពីអ្នកដទៃទៀត។ ពីព្រោះអ្នកស្របតាមចិត្តគេរហូតបានក្លាយជាទម្លាប់ទៅហើយ។ បន់អីបានហ្នឹងយូរទៅវានឹងក្លាយមកជារឿង! 《ខ្ញុំប្រើឱ្យធ្វើ អ្ហែងត្រូវតែធ្វើឱ្យបានឱ្យខ្ញុំ!》 អ្នកត្រូវដឹងថា មនុស្សដែលមិនចេះក្រែងចិត្តគេ ចូលចិត្តឱ្យគេពិបាកដោយសារខ្លួន គឺគេមិនដែលខ្វល់ពីអារម្មណ៍អ្នកឡើយ។ ដូច្នេះកុំខ្លាចគេអន់ចិត្ត ធ្វើមនុស្សមានគោលការច្បាស់លាស់គេនឹងក្រែងចិត្តទុកមុខឱ្យអ្នក៣ភាគវិញ។…

Square Simple(1)
គ្រួសារ

ឪពុកម្តាយមានលក្ខណៈសម្បត្តិបែបណា ដែលកូនៗប្រាថ្នាចង់បានជាទីបំផុត!

ពេលមានកូនហើយ លោកឪពុកអ្នកម្តាយគ្រប់រូបតែងតែប្រាថ្នាចង់ឱ្យខ្លួនឯងក្លាយទៅជាមនុស្សជាទីស្រលាញ់របស់កូនដោយការព្យាយាមធ្វើខ្លួនជាឪពុកម្តាយដ៏ល្អ តាមថែរក្សា តាមការពារកូន និងតាមចិត្តកូនគ្រប់បែបយ៉ាង។ ប៉ុន្តែពេលខ្លះការតាមចិត្តកូនជ្រុលខ្លាំងពេកក៏អាចបណ្តាលឱ្យកូនក្លាយជាមនុស្សខូចយល់តែចិត្តខ្លួនឯង ឬជាមនុស្សរឹងរូសជាដើម ដោយសារតែការទំរើសខ្លាំងពេកក៏មានដែរ។ ទោះបីជាយ៉ាងណាក្តី ឪពុកម្តាយមិនមានកំហុសនោះទេ គ្រាន់តែឪពុកម្តាយមួយចំនួននៅមិនទាន់ដឹងច្បាស់នៅឡើយថា​ តើខ្លួនគួរមានលក្ខណៈសម្បត្តិបែបណាខ្លះដែលជាទីប្រាថ្នារបស់កូនៗ? ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួនដែលឪពុកម្តាយគួរមាន ប្រសិនបើចង់ក្លាយជាមនុស្សជាទីស្រលាញ់របស់កូនគ្រប់រូប៖ ១)​ ឪ​ពុកម្ដាយនិយាយស្តីពីរោះ និងទន់ភ្លន់៖ ឪ​ពុកម្ដាយដែលនិយាយស្ដីទន់ភ្លន់ សុភាពរាបសារ  មិនគំរោះគំរើយទៅកាន់កូន នឹងធ្វើឱ្យកូនមានអារម្មណ៍ថា ស្រស់ថ្លា មានភាពកក់ក្តៅ ដូចជាប្រើពាក្យបាទ ឬចាសជាមូយកូនជាដើម។ ២) ឪ​ពុកម្ដាយតាមចិត្តកូន៖ កូនគ្រប់រូបតែងតែចង់បានឪ​ពុកម្ដាយដែលតាមចិត្តខ្លួនគ្រប់រឿង ប្រសិនបើអ្នកជាឪពុកម្តាយដែលឧស្សាហ៍ព្យាយាមផ្គាប់ចិត្តកូនដោយភាពស្និទ្ធស្នាល ធានា​ថា​កូននឹង​នៅ​ជាប់​ជាមួយអ្នក​គ្រប់​ពេលមិនចង់ឃ្លាតឆ្ងាយទៅណាឡើយ។​ ក៏ប៉ុន្តែប្រសិនបើអ្នកតាមចិត្តកូនខ្លាំងជ្រុលពេកក៏មិនបានដែរ…