
សម្គាល់មើល មនុស្សដែលមានអាយុវែង រស់នៅបានយូរ មិនខ្វល់ពីជំងឺ តែងខ្ជិលធ្វើរឿង ៤ យ៉ាងនេះ
ខាងក្រោមនេះ ជាយុទ្ធសាស្រ្តសំខាន់ៗ ៤ យ៉ាង អ្នកដែលចង់មានអាយុវែង សុខភាពរាងកាយមាំមួន តែងតែខ្ជិលធ្វើជារៀងរាល់ថ្ងៃ។ ដូច្នេះ ប្រសិនបើអ្នកចង់រស់នៅបានយូរ សូមអនុវត្តដូចតទៅ៖ ១. ខ្ជិលផឹកស្រា ការញ៉ាំច្រើនអាចធ្វើឲ្យអ្នកធាត់ លើសទម្ងន់ យ៉ាងងាយ ហើយមិនតែប៉ុណ្ណោះ នឹងនាំឲ្យកើតជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺបេះដូង លើសឈាម ទឹកនោមផ្អែមជាដើម។ ដូច្នេះអ្នកមិនគួរញ៉ាំច្រើនទេ តែត្រូវតែញ៉ាំឲ្យបានគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ អ្នកក៏មិនគួរញ៉ាំអាហារចៀន ភេសជ្ជៈមានជាតិស្ករច្រើន អាហារដែលមានជាតិប្រៃទេ ព្រោះវាមិនល្អសម្រាប់សុខភាព។ ជាពិសេស ប្រសិនបើអ្នកមិនផឹកស្រា កាន់តែល្អចំពោះសុខភាព ដោយសារស្រាជាមូលហេតុនៃជំងឺគ្រោះថ្នាក់ជាច្រើន ដូចជា…











