ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

តេស្តមើលចរិត និងអនាគតរបស់អ្នក តាមបែបចិត្តសាស្ត្រ
ប្លែកៗ

តេស្តមើលចរិត និងអនាគតរបស់អ្នក តាមបែបចិត្តសាស្ត្រ

ជ្រើសរើសពន្លឺភ្លើងទៀនមួយ ដើម្បីបំភ្លឺមើលពីចរិតលក្ខណៈ និងអនាគតរបស់អ្នក តាមបែបចិត្តសាស្ត្រ។ 1. ភ្លើងទៀនទី 1 អ្នកដែលជ្រើសរើសទៀនទី1 នេះច្រើនតែមានបុគ្គលិកលក្ខណៈបែបបុរាណ។ មនុស្សទាំងនេះភាគច្រើនចូលចិត្តភាពរីករាយនឹងជីវិត និងមានគោលបំណងច្បាស់លាស់នៅក្នុងជីវិត ដូច្នេះពួកគេងាយនឹងក្លាយជាអ្នកមាន និងជោគជ័យក្នុងអាជីពជោគជ័យលើសពីការរំពឹងទុក។ 2. ភ្លើងទៀនទី 2 ប្រសិនបើអ្នកចូលចិត្តពន្លឺទៀនទី2 នោះអ្នកនឹងមានបុគ្គលិកលក្ខណៈសមរម្យ ទោះបីអ្នកចូលចិត្តភាពឆើតឆាយក៏ដោយ ប៉ុន្តែអ្នកមិនដែលភ្លេចខ្លួននោះឡើយ។ នៅកន្លែងធ្វើការ អ្នកគឺជាមនុស្សប្រភេទរៀងយឺតយ៉ាវបន្តិច ប៉ុន្តែខ្ជាប់ខ្ជួន ដូច្នេះជីវិតអ្នក កាន់តែចាស់ កាន់តែមានលុយច្រើន ប៉ុន្តែអ្នករប្រហែលជាមិនសូវមានពេលវេលារីករាយទេ។ 3. ភ្លើងទៀនទី 3 ប្រសិនបើអ្នកចូលចិត្តទៀនទី3 អ្នកពិតជាមានភាពស្មុគស្មាញខ្លាំងក្នុងជីវិត។…

Bvvb
សង្គម

​ជ្រើសរើស​គ្រាប់​បាល់​គ្រីស្ទាល់​មួយ ដើម្បី​ទស្សន៍ទាយ​ពី​ជោគវាសនា​របស់​អ្នក

បាល់​គ្រីស្ទាល់​ច្រើន​តែ​ត្រូវ​បាន​អ្នក​មាន​វេទមន្ត​គេ​ប្រើប្រាស់​ក្នុង​ការ​សម្លឹង​ឃើញ​ពី​អនាគតកាល ឬ​ជោគវាសនា​នៃ​ជីវិត​របស់​នរណា​ម្នាក់។ ក្នុង​អត្ថបទ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើសរើស​រវាង​បាល់​គ្រីស្ទាល់ ​ទាំង ៦ ហើយ​ទៅ​មើល​នូវ​ចម្លើយ​ដែល​អ្នក​គួរ​តែ​ទទួល​បាន​ដូច​ខាង​ក្រោម៖ បាល់​គ្រីស្ទាល់​ទី ១ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​សម​នឹង​ទទួល​បាន​ក្នុង​ជីវិត និង​ទំនាក់ទំនង​ស្នេហា នឹង​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ បញ្ហា​និង​ភាព​មិន​ប្រាកដប្រជា​ក្នុង​ជីវិត នឹង​រលាយ​បាត់​ដូច​ជា​ទឹក​សន្សើម​ដែល​ត្រូវ​ថ្ងៃ ហើយ​ចុង​ក្រោយ​អ្នក​នឹង​រក​ឃើញ​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​យ៉ាង​ពិត​ប្រាកដ។ បាល់​គ្រីស្ទាល់​ទី ២ កុំ​ឈប់​ត្រឹម​នេះ លទ្ធផល​ដែល​ចេញ​ផ្លែផ្កា​កៀក​នឹង​ចូល​មក​ដល់​ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ តែ​កុំ​ភ្លេច​សម្រាក​បន្តិច​ផង ហើយ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ទេពកោសល្យ​ពិតប្រាកដ​របស់​ខ្លួន​ឯង ថា​ជា​អ្វី? បាល់​គ្រីស្ទាល់​ទី ៣ ឆាប់ៗ​នេះ​ជីវិត​អ្នក​នឹង​ទទួល​បាន​អំណោយ​ដ៏​ភ្ញាក់ផ្អើល​មួយ តែ​យ៉ាង​ណា​ក៏​កុំ​ភ្លេច​ដឹង​គុណ​នូវ​មនុស្ស​ដែល​បាន​ជួយ​ជ្រោមជ្រែង​អ្នក​កន្លង​មក។ ប្រសិន​បើ​អ្នក​មាន​គម្រោង​ចង់​ចាប់ផ្តើម​អ្វី​ថ្មី​មួយ អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ ដោយ​មិន​ចាំ​បាច់​បង្អង់​យូរ​ទៀត​ឡើយ។ បាល់​គ្រីស្ទាល់​ទី ៤ អ្នក​ជា​មនុស្ស​ដែល​ប្រថុយប្រថាន…

Web Copy
ប្លែកៗ

តើជាតិនេះ អ្នកអាចមានវាសនា បានជួបគូស្នេហ៍ពីជាតិមុនរបស់អ្នកដែរទេ?

ជ្រើសរើសរូបបេះដូងមួយ តាមវិចារណញ្ញាណរបស់អ្នក ដើម្បីសាកល្បងទស្សន៍ទាយរឿងស្នេហា តើជាតិនេះ អ្នកវាសនាបានជួបគូស្នេហ៍កាលពីជាតិមុនរបស់អ្នកដែរ? 1. បេះដូងទី 1 កាលពីជាតិមុន អ្នកមានទំនាក់ទំនងយ៉ាងរីករាយ និងមានសុភមង្គលយ៉ាងខ្លាំង។ ស្នេហារបស់អ្នកទាំងពីរពិតជាជ្រាលជ្រៅណាស់។ ដូច្នេះទំនាក់ទំនងរវាងអ្នកទាំងពីរមិនទាន់ចប់នៅឡើយទេ។ អ្នកទាំងពីរនឹងជួបគ្នាម្តងទៀតនៅក្នុងជាតិនេះ និងមានស្នេហា។ ដូច្នេះកុំបារម្ភប្រសិនបើអ្នកមិនទាន់បានជួបមនុស្សដែលអ្នកប្រាថ្នាចង់ជួប។ សូមរង់ចាំដោយអត់ធ្មត់គាត់នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ។ វាសនាបានរៀបចំឱ្យអ្នកទាំងពីរនៅជាមួយគ្នាអស់មួយជីវិត។ 2. បេះដូងទី 2 អ្នកតែងតែដឹងពីវិធីថែរក្សាខ្លួនឱ្យបានល្អ មុននឹងជួបគូស្នេហ៍របស់អ្នក។ អ្នកនឹងប្រើភាពទាក់ទាញផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សម្នាក់ទៀត។ នៅក្នុងជីវិតនេះ អ្នកអាចជួបគូស្នេហ៍របស់អ្នកនៅក្នុងជាតិមុន។ ចាប់ពីការជួបគ្នាគ្រាដំបូង អ្នកនឹងមានអារម្មណ៍ថាមានទំនាក់ទំនងរឹងមាំជាមួយមនុស្សនោះភ្លាមៗ។ អ្នកមានអារម្មណ៍ដឹងច្បាស់ដូចជាបានជួប និងស្គាល់គ្នាជាយូរមកហើយ។ អ្នកទាំងពីរមានស្នេហាជ្រាលជ្រៅ…

4
ប្លែកៗ

តើសំណាងអ្វី ដែលកំពុងតែរង់ចាំអ្នក ក្នុងពេលខាងមុខនេះ?

ជ្រើសរើសរូបនិមិត្តសញ្ញានៃលាភសំណាងមួយ ដែលអ្នកចូលចិត្តជាងគេ នោះអ្នកនឹងអាចដឹងច្បាស់ ពីសំណាងដែលកំពុងតែរង់ចាំអ្នក នៅផ្លូវខាងមុខនេះ។ 1. និមិត្តសញ្ញាទី 1 និមិត្តសញ្ញាដំបូងនេះ គឺតំណាងឱ្យការលូតលាស់ចលនាពង្រីក និងអភិវឌ្ឍន៍។ ជីវិតតែងតែផ្លាស់ប្តូរ និងប្រែប្រួលទៅតាមពេលវេលា ដូច្នេះអ្នកក៏ត្រូវរៀនសម្របខ្លួនទៅនឹងបញ្ហានេះដែរ។ នៅក្នុងសប្តាហ៍ថ្មីនេះ គម្រោងដែលអ្នកកំពុងអនុវត្តនឹងដំណើរការក្នុងល្បឿនលឿន និងប្រសើរជាងមុន។ ហើយចុងក្រោយជោគជ័យ និងសំណាងនឹងកើតឡើងនៅពេលអ្នកមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង។ អ្នកមានអារម្មណ៍ថាមានសុវត្ថិភាពចំពោះអ្វីដែលអ្នកកំពុងធ្វើ ហើយអ្នកក៏មានអារម្មណ៍រំភើបរីករាយពេញទំហឹង ចំពោះគម្រោង និងការងារដែលអ្នកកំពុងធ្វើ។ ជីវិតរបស់អ្នកប្រហែលជានៅទ្រឹងបន្តិច ប៉ុន្តែ និមិត្តសញ្ញាដែលអ្នកបានជ្រើសរើសនេះ ហាក់ដូចជានាំមកនូវការផ្លាស់ប្តូរដែលអ្នកត្រូវការ។ អ្នកត្រៀមខ្លួនដើម្បីចាប់យកជីវិតថ្មីទាំងមូល។ 2. និមិត្តសញ្ញាទី 2…

4
មិត្តអ្នកអាន

មនុស្សពីរនាក់ស្រឡាញ់គ្នាណាស់ តែហេតុអ្វីបានជាបែកគ្នា?

ជាសំណួរដែលខ្ញុំឮចេញពីមាត់មិត្តភក្តិជិតស្និទ្ធ និងបងប្អូនរបស់ខ្ញុំ ដែលដឹងរឿងរបស់ខ្ញុំ និងសង្សាររបស់ខ្ញុំយ៉ាងច្បាស់ ពួកគាត់សួរថា “ហ្ហាក! ម៉េចបានបែកគ្នា ក្រែងអ្ហែងស្រឡាញ់គ្នាសឹងអីហើយនឹង”? មែនហើយ ពួកយើងទាំងពីរពិតជាស្រឡាញ់គ្នាពិតមែន ហើយយើងទាំងពីរក៏ធ្លាប់និយាយជាមួយគ្នាដែរ ថាទោះយ៉ាងណា ក៏មិនបែកគ្នាដែរ យើងទាំងពីរ ពិតជាមើលមិនឃើញពីការបែកគ្នាទាល់តែសោះ ព្រោះតែយើងតែងតែគោរព ឱ្យតម្លៃ ស្មោះត្រង់ លះបង់ និងស្រឡាញ់គ្នាខ្លាំងបំផុត ហើយពួកយើងក៏ជឿដែរថា មនុស្សពីរនាក់ស្រឡាញ់គ្នាយ៉ាងហ្នឹង មិនអាចបែកគ្នាបានទេ។ តែជាក់ស្ដែងណាស់ មួយឆ្នាំចុងក្រោយនេះ ពួកយើងបែរជាអស់អារម្មណ៍ចំពោះគ្នា អស់អារម្មណ៍ មិនមែនព្រោះតែយើងមានថ្មី ឬព្រោះតែយើងឈ្លោះប្រកែកគ្នាអ្វីនោះឡើយ តែអស់អារម្មណ៍ព្រោះតែយើងទាំងពីរមិនមានពេលវេលាឱ្យគ្នា យើងរវល់រៀងៗខ្លួន មិនមានសូម្បីតែពេលសម្រាប់ឈ្លោះគ្នា…

4
សង្គម

មនុស្សប្រុសដែលស្រលាញ់អ្នកពិត នឹងហាមឃាត់អ្នកធ្វើរឿងទាំង ៥ នេះ

នារីគ្រប់រូបត្រូវដឹងថា មនុស្សប្រុសស្រលាញ់អ្នកប៉ុនណាក៏ដោយ មិនត្រូវស្តាប់តែសម្ដីផ្អែមល្អែមគេនោះទេ តែត្រូវមើលលើសកម្មភាពរបស់គេ ទើបបញ្ចាក់ថាគេស្រលាញ់អ្នកកម្រិតណា។ ចំពោះទង្វើហាមឃាត់ទាំង៥ខាងក្រោមនេះ អាចបង្ហាញថា គេពិតជាស្រលាញ់អ្នកពិតប្រាកដ សង្ឃឹមថាប្រិយមិត្តកុំធុញចំពោះទង្វើរបស់គេទាំងនេះអី។ ១. ហាមអ្នកមិនឱ្យធ្វើរឿងដែលប៉ះពាល់សុខភាព សារជាតិរបស់មនុស្សស្រី គឺស្រលាញ់ភាពស្រស់ស្អាត វាជារឿងធម្មតាទៅហើយ ប៉ុន្តែឱ្យតែបានជួបមនុស្សប្រុសដែលស្រលាញ់រូបនាងពិត គេមិនបានមើលសំខាន់លើ “ភាពស្អាត” ខ្លាំងជាងចរិយាមារយាទរបស់នាងឡើយ។ ហើយគេក៏មិនប្រកាន់នឹងរូបរាងធាត់ និងស្នាមជ្រួញរបស់អ្នកអ្វីនោះដែរ។ ឧទារណ៍ថា ៖ អ្នកចង់សម្រកទម្ងន់ ហើយផឹកថ្នាំផ្តេសផ្តាស បំផ្លាញសុខភាព ទោះបីជាថ្នាំនោះមានប្រសិទ្ធភាពយ៉ាងណា ក៏គេដាច់ខាតមិនឱ្យអ្នកបន្តសកម្មភាពនេះទៀតដែរ។ ដូច្នេះហើយ មនុស្សប្រុសដែលខ្វល់ខ្វាយពីសុខភាពរបស់អ្នកកាន់តែខ្លាំង បានន័យថាអ្នកសំខាន់ចំពោះគេរូបគេខ្លាំងណាស់។ ២. ហាមអ្នកកុំឱ្យទាក់ទងជាមួយមនុស្សផ្ទុយភេទច្រើនពេក…

4
ប្លែកៗ

តើអ្នកមានគុណសម្បត្តិអ្វីខ្លះ ពីកំណើត?

ជ្រើសរើសស្លឹកឈើមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីគុណសម្បត្តិពីធម្មជាតិរបស់អ្នក អ្នកកើតមកនាំយកអ្វីមកខ្លះ? ក. ស្លឹកឈើ ក អ្នកជាមនុស្សឆ្លាត តាំងពីកុមារមកម្ល៉េះ ចំណាត់ថ្នាក់របស់អ្នកពិតជាល្អណាស់។ លើសពីនេះទៅទៀត អ្នកក៏មានជំនាញ ទេពកោសល្យ និងមហិច្ឆតាជាច្រើនដែលខ្ពស់ជាងមិត្តភក្តិរបស់អ្នកឆ្ងាយណាស់ដែរ។ អ្នកភាគច្រើនជ្រើសរើសចម្លើយដំបូងប្រហែលជា “កូនច្បងនៅក្នុងគ្រួសារ” ។ អ្នកជាមនុស្សរួសរាយរាក់ទាក់ អ្នកប្រាស្រ័យទាក់ទងល្អនៅក្នុងគ្រួសារ គោរពអ្នកដែលនៅជុំវិញអ្នក។ ខ. ស្លឹកឈើ ខ ទោះបីមនុស្សជាច្រើនគិតថាសង្គមសម័យថ្មី កាន់តែមានភាពព្រងើយកន្តើយ និងឃោរឃៅ ហើយនេះគឺជានិន្នាការដែលចៀសមិនរួចនៃការអភិវឌ្ឍនៅគ្រានោះ អ្នកតែងតែគិតថាមនុស្សត្រូវការរក្សាសេចក្តីសប្បុរស និងធម្មជាតិរបស់ខ្លួន។ ព្រះបានបង្កើតអ្នកដោយក្ដីមេត្តា ករុណា និងភាពទន់ភ្លន់ ធ្វើឱ្យវាមិនអាចទៅរួចទេ…

4
ប្លែកៗ

តើគូស្នេហ៍របស់អ្នក មានចំណុចអ្វីខ្លះ ដែលល្អជាងអ្នក?

ជ្រើសរើសផ្កាមួយដើម្បីដឹងពីចំណុចខ្លាំង និងគុណសម្បត្តិរបស់គូស្នេហ៍អ្នក ដែលល្អជាងអ្នក។ A/ ទំនាក់ទំនងរហ័សល្អជាងអ្នក ចរិតលក្ខណៈធម្មជាតិរបស់អ្នក គឺល្អណាស់ ហើយនោះក៏ជាកត្តាធំបំផុតដែលដៃគូរបស់អ្នក តែងតែកោតសរសើរចំពោះអ្នកដែរ។ ការខ្វះខាតតែមួយគត់គឺថា អ្នកស្ងាត់ពេក មិនចូលចិត្តនិយាយអ្វីច្រើននោះឡើយ នៅពេលដែលអ្នកដទៃចាប់ផ្តើមគំនិតផ្តួចផ្តើមការសន្ទនា តែអ្នកបែរជានិយាយតែពីរបីឃ្លាតែប៉ុណ្ណើ។ ប៉ុន្តែផ្ទុយទៅវិញ ដៃគូស្នេហារបស់អ្នក មានភាពរហ័សរហួនក្នុងរឿងនេះ គាត់ / នាងអាចនិយាយបានស្រួលជាមួយមនុស្សគ្រប់វ័យ ចុះសម្រុង ព្រោះពួកគាត់មានជំនាញផ្នែកទំនាក់ទំនង ពូកែវោហាស្ដីជាងអ្នក។ B/ ពូកែឈ្វេងយល់ពីមនុស្សជុំវិញខ្លួន មានគុណសម្បត្តិមិនល្អមួយចំនួននៅក្នុងខ្លួនអ្នក ដែលអ្នកប្រហែលជាដឹងខ្លួនដោយខ្លួនឯង នោះគឺអ្នកចូលចិត្តខឹងដោយគ្មានហេតុផល ហើយធ្វើអ្វីៗតាមតែអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ។ អ្នកគិតថានៅពេលដែលភាគីម្ខាងទៀតព្យាយាមផ្តល់ឱ្យអ្នក វាគឺដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់ នោះហើយជាអ្វីដែលធ្វើឱ្យអ្នកកាន់តែបានចិត្ត។…

4
សង្គម

តោះ! មកដឹងពីរបៀបដែលគូស្នេហ៍របស់អ្នក តែងតែបញ្ជាក់ពីក្ដីស្រឡាញ់ នឹងអាចបង្ហាញច្បាស់ពីទំនាក់ទំនងរបស់អ្នក

ត្រឹមតែពាក្យសម្ដី មិនអាចបញ្ជាក់ពីក្ដីស្រឡាញ់បានទាំងស្រុង ពីមនុស្សម្នាក់ដែលមានចំពោះអ្នកបាននោះឡើយ។ យ៉ាងណាមិញ កាយវិការ និងរបៀបនៃការបង្ហាញរបស់គាត់ចំពោះអ្នក ពិតជាសញ្ញាជាក់ស្ដែង ដែលអាចបញ្ជាក់ពីទំនាក់ទំនងរបស់អ្នកទាំងពីរបានយ៉ាងច្បាស់។ ១. គាត់តែងតែស្តាប់អ្នក ប្រសិនបើគាត់មានឆន្ទៈស្តាប់ និងពូកែលួងលោមអ្នក មិនថាពេលអ្នកសប្បាយចិត្ត ឬសោកសៅនោះទេ វាបង្ហាញថាពួកគេមិនត្រឹមតែជាអ្នកស្តាប់ដ៏ល្អប៉ុណ្ណោះទេប៉ុន្តែថែមទាំងឱ្យតម្លៃលើការទុកចិត្តនៅក្នុងទំនាក់ទំនងផងដែរ។ ព្រោះតែទម្លាប់ដែលគាត់តែងតែជាអ្នកស្ដាប់ដ៏ល្អម្នាក់ បានធ្វើឱ្យទំនាក់ទំនងជាមួយអ្នក កាន់តែរឹងមាំ និងមានភាពកក់ក្ដៅកាន់តែខ្លាំងជាងមុន។ ២. តែងតែបង្ហាញក្ដីស្រឡាញ់ ដោយការឱបក្រសោបអ្នក នៅពេលនិយាយពីស្នេហា ការឱប គឺជាសេចក្តីអំណរដ៏អស្ចារ្យបំផុតមួយរវាងមនុស្សពីរនាក់។ ប្រសិនបើដៃគូរបស់អ្នកចូលចិត្តឱបក្រសោបរាងកាយអ្នក វាបង្ហាញថាពួកគេចូលចិត្តចំណាយពេលប្រកបដោយគុណភាពជាមួយអ្នក និងផ្តល់តម្លៃនៃភាពស្និទ្ធស្នាលនៅក្នុងទំនាក់ទំនង។ មិនត្រឹមតែប៉ុណ្ណឹង ការថើបថ្ងាសដោយយកចិត្តទុកដាក់ និងការឱបពីក្រោយអ្នក ក៏ជាសញ្ញាដែលគាត់ចង់ប្រាប់អ្នកថា…

4
សង្គម

ទម្លាប់ទាំងនេះហើយ ដែលធ្វើឱ្យប៉ះពាល់ និងបំផ្លាញទំនាក់ទំនងស្នេហារបស់អ្នក

នេះគឺជាសញ្ញាទូទៅមួយចំនួន ដែលអាចបំផ្លាញទំនាក់ទំនងស្នេហារបស់អ្នក ប្រសិនបើមិនមានការផ្លាស់ប្តូរទាន់ពេលវេលាទេនោះ ច្បាស់ណាស់ថា ស្នេហារបស់អ្នក ប្រាកដជាបាក់បែកមិនខាន។ ១. ប្រៀបធៀបដៃគូរបស់អ្នកជាមួយអ្នកដទៃ ការប្រៀបធៀបគាត់ / នាង ទៅអ្នកដទៃ ជាពិសេសគឺប្រៀបធៀបដៃគូខ្លួនជាមួយនឹងគូស្នេហ៍ចាស់របស់អ្នក វាពិតជាបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងរបស់អ្នកយ៉ាងខ្លាំង។ នេះកំណត់ការរំពឹងទុកមិនប្រាកដប្រជាសម្រាប់ភាគីម្ខាងទៀត ហើយទុកឱ្យពួកគេមានអារម្មណ៍តានតឹង។ ផ្តោតលើគុណសម្បតិ្តទាក់ទាញរបស់ដៃគូអ្នក ជំនួសឱ្យការជីករកគុណវិបត្តិរបស់ពួកគេ ព្រោះមនុស្សគ្រប់គ្នាមានគុណវិបត្តិហើយកុំភ្លេចពីហេតុផលធ្ងន់ធ្ងរដែលអ្នក និងគូស្នេហ៍ចាស់របស់អ្នក បែកបាក់គ្នាផង។ ២. ធ្វើអ្វីគ្រប់យ៉ាងជាមួយគ្នា ធ្វើអ្វីគ្រប់យ៉ាងរួមគ្នានាំឱ្យអ្នក និងដៃគូរបស់អ្នកកាន់តែជិតស្និទ្ធ ប៉ុន្តែអ្វីៗវាត្រូវការតុល្យភាព។ អ្នកជំនាញណែនាំឱ្យគូស្វាមីភរិយាឆ្លៀតពេលសម្រាប់ខ្លួនឯងឱ្យបានច្រើន ដើម្បីបន្តចំណង់ចំណូលចិត្ត ឬបន្ធូរអារម្មណ៍ផ្ទាល់ខ្លួន។ ការឆ្លៀតពេលសម្រាប់ខ្លួនអ្នក ពិតជាអាចធ្វើឱ្យទំនាក់ទំនងមានភាពស្រស់ស្រាយ និងមិនសូវតានតឹងព្រោះតែការរឹតចំណងចំពោះគ្នា។…

4
សង្គម

ការពិតទាំង ៧ ចំណុចដ៏គួរឱ្យភ្ញាក់ផ្អើល ទាក់ទងនឹងរឿងស្នេហា ដែលមនុស្សតិចណាស់ធ្លាប់បានដឹង

ជាការពិត មានរឿង៧ចំណុចដ៏គួរឱ្យភ្ញាក់ផ្អើល ដែលទាក់ទងក្នុងរឿងស្នេហា ហើយក៏ជឿថាមានមនុស្សតិចណាស់ដែលបានដឹង។ ១. អ្វីៗគ្រប់យ៉ាងអាស្រ័យលើការថើបដំបូង ការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យ Oxford បានបង្ហាញថា ការថើបលើកដំបូង អាចត្រូវបានប្រើដើម្បីវាស់ភាពសមរម្យរបស់ប្តីប្រពន្ធ សក្តានុពលសម្រាប់សុភមង្គល និងអាយុយឺនយូរ។ លទ្ធផលបង្ហាញថា សម្មតិកម្មដើមដែលមុខងារសំខាន់នៃការថើប គឺបង្កើនកម្រិតសម្រើបមិនត្រឹមត្រូវ។ ២. គូស្វាមីភរិយាដែលបានរស់នៅជាមួយគ្នាអស់រយៈពេលជាង ២៥ ឆ្នាំ តែងតែមានមុខមាត់ស្រដៀងគ្នា អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យមីឈីហ្គែន បានសិក្សាពីរូបរាងរបស់គូស្នេហ៍។ លទ្ធផលបានបង្ហាញថា បន្ទាប់ពីការប្រើប្រាស់ជីវិតរួមរស់ជាមួយគ្នា រយៈពេល ២៥ ឆ្នាំភាពស្រដៀងគ្នានៃផ្ទៃមុខបានកើនឡើងដែលទាក់ទងទៅនឹងសុភមង្គលក្នុងអាពាហ៍ពិពាហ៍។ ទ្រឹស្តីនេះពន្យល់ពីដំណើរការដែលអារម្មណ៍ជម្រុញឱ្យមានការផ្លាស់ប្តូរសរសៃឈាម និងការកែសម្រួលសាច់ដុំមុខដែលធ្វើឱ្យគូស្វាមីភរិយាមានភាពស្រដៀងគ្នាក្នុងរយៈពេលនេះ។ ៣. អាយុនៃការរួមភេទដំបូងព្យាករណ៍ពីសុភមង្គលនាពេលអនាគត…

4
សង្គម

អ្នកស្រាវជ្រាវបានបង្ហាញថា អ្នកនៅលីវ នឹងមានជីវិតរីករាយប្រសើរជាងអ្នកមានគូ ឬរៀបការ

មែនហើយ ការដែលមានស្នេហា វាអាចនឹងបន្ថែមអត្ថន័យ ឬជីវិតថ្មីមួយបែបទៀតឱ្យយើង តែយ៉ាងណា លុះត្រាតែយើងរកបានមនុស្សល្អមកធ្វើជាដៃគូស្នេហា ដៃគូជីវិត តែបើយើងជ្រើសមនុស្សខុស ជីវិតនេះដូចធ្លាក់នរកអ៊ីចឹង។ តែយ៉ាងណាមិញ ផ្អែកតាមអ្នកស្រាវជ្រាវបានបង្ហាញថា មនុស្សដែលនៅលីវ មិនមានស្នេហា អាចនឹងទទួលបានជីវិតល្អប្រសើរ ជាពិសេស គឺមានក្ដីសុខ សេរីភាពច្រើនជាងអ្នកមានគូ។ ១. ការនៅលីវ ប្រហែលជាត្រូវគេមើលមិនខុសឆ្គងណាស់ ការស្រាវជ្រាវបង្ហាញថា មនុស្សច្រើនតែមានទស្សនៈអវិជ្ជមានចំពោះអ្នកនៅលីវ ទោះបីជានៅលីវមិនខុសក៏ដោយ។ យ៉ាងណាមិញ វាជាការពិត សម្រាប់មនុស្សដែលនៅលីវយូរ គឺត្រូវប្រឈមមុខនឹងការរើសអើងផ្សេងៗគ្នា។ ជាក់ស្ដែងណាស់ មនុស្សមួយចំនួន ច្រើនតែសួរនាំបែបឆ្អិនឆ្អន់ចំពោះអ្នកអត់គូ សើចម្អកលេងសើចតាមបែបអគតិ។ ប៉ុន្តែការដែលអ្នកទៅឆ្អិនឆ្អន់…