
ផ្លូវជីវិត ២ ឆ្នាំទៅមុខ គួរធ្វើបែបណាល្អ? ជ្រើសត្បូងគ្រីស្ទាល់មួយ ដើម្បីទទួលយកចម្លើយដ៏សមប្រកប
ចាប់ពីឆ្នាំ ២០២២ ដល់ ២០២៤ អ្នកអាចនឹងជួបរឿងរ៉ាវជាច្រើន ខ្លះជាបទពិសោធន៍ធ្លាប់ឆ្លងកាត់ហើយ ខ្លះជារឿងថ្មី ដែលមិនធ្លាប់ប៉ះទាល់តែសោះ។ តាមរយៈអត្ថបទនេះ Knongsrok សុំឲ្យបងប្អូនជ្រើសរើសត្បូងគ្រីស្ទាល់មួយ ដើម្បីទទួលយកសារដ៏សមប្រកបសម្រាប់ជីវិត៖ ត្បូងគ្រីស្ទាល់ទី ១ កុំគិតថា ចាប់ផ្តើមវាតែម្នាក់ឯងអី! អ្នកប្រហែលជាកំពុងមានផែនការណ៍មួយក្នុងជីវិត តែអ្នកយល់ឃើញថា អ្នកអាចធ្វើវាតែម្នាក់ឯងបាន។ ចូរកុំចចេសពេកអី បើកចិត្តឲ្យទូលាយ រៀនបើកបេះដូងទទួលយក គ្មានអ្វីដែលអាចចាប់ផ្តើមតែឯកឯងបានទេ ជាពិសេសគឺគម្រោងការធំណាមួយ អ្នកគួរសាកល្បងទទួលយកដៃគូសហការ បើត្រូវការជំនួយក៏ស្រែក កុំខ្មាសកុំអៀន ព្រោះមិនប្រាកដថា គេមិនចង់ចូលរួមជាមួយអ្នកទេ គ្រាន់ពេលខ្លះ អ្នកបិទផ្លូវជិតពេក។ បើអ្នកបើកបេះដូង…











