ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

4
សង្គម

បើមិនចង់ឱ្យខ្លួនឯងត្រូវឈឺចាប់ គួរតែជ្រើសមនុស្សដែលគេស្រឡាញ់យើង ជាងយើងស្រឡាញគេ ទើបគេចេះខ្លាចបាត់បង់យើង

ស៊ូធ្វេីជាមនុស្សអាត្មានិយម ជ្រេីសរេីសយកបុរសដែលស្រឡាញ់យេីងជាងយេីងស្រឡាញ់គេ ទេីបជីវិតស្នេហាមិនសូវជួបរឿងខកបំណង​។ នៅពេលដែលយេីងស្រឡាញ់នរណាម្នាក់ខ្លាំងជាងខ្លួនឯង​ យេីងក៏រមែងលះបង់គ្រប់យ៉ាងដេីម្បីគេ​ គិតដល់គេមុនខ្លួនឯងជានិច្ច​ ហេីយយេីងក៏តែងតែរំពឹថាគេនឹងមេីលឃេីញទង្វេីស្រឡាញ់របស់យេីង​ ផ្តល់តម្លៃឱ្យយេីង​ មានមោទកភាពចំពោះវត្តមានយេីង​ ហេីយគេក៏ស្រឡាញ់យេីងដូចដែលយេីងស្រឡាញ់គេ​។ ប៉ុន្តែគ្រប់យ៉ាងដែលយេីងរំពឹងថាវានឹងល្អ​ វាក៏មិនមែនបានល្អដូចយេីងរំពឹងគ្រប់ពេលនោះដែរ ដូចពាក្យគេថា​ រំពឹងខ្ពស់ប៉ុនណា​ ខកចិត្ត​ក៏ខ្លាំងប៉ុណ្ណឹងដែរ។ ប្រសិន​បេីគេមិនបានស្រឡាញ់យេីងដូចដែលយេីងស្រឡាញ់គេនោះទេ​ យេីងនេះហេីយជាអ្នកត្រូវមកអង្គុយខូចចិត្ត​ រួចក៏ត្រូវដេកយំព្រោះទង្វេីរបស់គេមិនចេះចប់មិនចេះហេីយ​ ក៏ដោយសារគេមិនដែលនឹកគិតខ្វល់ពីអារម្មណ៍យេីង​ មិនក្រែងចិត្ត​ មិនដែលខ្លាចបាត់បង់យេីង​ ដូចដែលយេីងខ្លាចបាត់គេ​។ បើស្នេហាវាបែបនេះ យេីងគួរតែជ្រេីសរេីសមនុស្សដែលគេខ្លាចបាត់បង់យេីង​ ស្រឡាញ់​យេីងលេីសយេីងស្រឡាញ់គេ​ ទេីបយេីងមិនចាំបាច់ត្រូវឈឺចាប់​ សុខចិត្តអាត្មានិយម​ ចង់តែឈ្នះ​ ហេីយគេក៏ព្រមឱ្យយើងឈ្នះគ្រប់ពេលដេីម្បីថែរក្សាយេីង​ ដេីម្បីក្តីសុខយេីង វាក៏ល្អជាងរស់នៅជាមួយមនុស្សដែលឱ្យយេីងចាញ់គ្រប់ពេលឈ្លោះ​ ឱ្យយេីងជាអ្នកខុសមិនដែលត្រូវ​…

4
សង្គម

ហេតុអ្វី ត្រឹមទំនុកចិត្តក្នុងរឿងស្នេហា ការជឿជាក់ ក៏អ្នកមិនអាចធ្វើឱ្យខ្ញុំបានបែបនេះ?

ទំនុកចិត្តជាគ្រឹះមួយរបស់ស្នេហា​ ស្រឡាញ់​គ្នាត្រូវទុកចិត្តគ្នា​ ពាក្យនេះខ្ញុំតែងតែប្រាប់ខ្លួនឯងជានិច្ច​ រហូតដល់ពលមួយទំនុកចិត្តខ្ញុំត្រូវបានបំផ្លាញ​ ខ្ញុំដឹងថាខ្លួនឯងត្រូវគេបោកមករហូត​ ខ្ញុំក៏ចាប់ផ្តេីមក្លាយជាមនុស្សប៉ិនតាមដាន​ ពូកែសង្ស័យ​ ខ្ញុំលែងហ៊ានទុកចិត្តគេតទៀត ក្លាយជាមនុស្សដែលគិតច្រើន រហូតដល់ថ្នាក់ ធ្វើខ្លួនគួរឱ្យធុញទៀតផង។​ ខ្ញុំខ្លាចនឹងជឿសម្តីគេ​ ព្រោះសូម្បីតែទង្វេីគេនៅជឿមិនបានផង​ ខ្ញុំក៏ធុញថប់នឹងអារម្មណ៍បែប​ ស្រឡាញ់​គ្នាតែត្រូវតាមស៊េីប​ពីគ្នា​ ខ្លាចគេធ្វេីអីក្រោយខ្នង​ ខ្លាចត្រូវគេកុហកទៀត​ ទំនុកចិត្ត និងអារម្មណ៍ល្អៗជារបស់ដែលបាត់បង់ទៅហេីយ វាពិតជាំពិបាកនឹងយកមកវិញខ្លាំងណាស់​។ កុហកហេីយ​ បោកប្រាស់​ហេីយក៏សុំទោស​ ពាក្យសុំទោសមិនបានស្តារការជឿទុកចិត្ត និងអារម្មណ៍ល្អៗដែលខ្ញុំមានឱ្យអ្នកមកវិញបានគ្រប់ពេលនោះទេ​។ អ្នកអាចបន្ទោសខ្ញុំថា​ ស្រឡាញ់​គ្នាម៉េចមិនទុកចិត្តគ្នា? តាមដានដូចជនល្មេីសរហូតចឹងហត់ណាស់ អ៊ីចឹងជួយសួរខ្លួនឯងវិញផងថា កន្លងមកអ្នកបានធ្វេីអ្វីឱ្យខ្ញុំទុកចិត្តអ្វីខ្លះហើយ? មិនមែនព្រោះតែអ្នកទេមែនទេ ដែលធ្វេីឱ្យខ្ញុំលែងទុកចិត្ត​ហេីយជឿសម្តីអ្នកបែបនេះ?​ អ្នកបានកុហកខ្ញុំជាច្រេីនលេីកច្រេីនសារមកហេីយ…

KNONGSROK
សេដ្ឋកិច្ច

វេជ្ជបណ្ឌិត គួច ម៉េងលី៖ សុភមង្គល ពុំមែនអាស្រ័យលើបញ្ហាផ្លូវចិត្តតែម្យ៉ាងនោះទេ

#បើមានត្រឹមតម្រូវការមូលដ្ឋាន_សុភមង្គលយើងបរិបូរណ៍ឬនៅ? សុភមង្គល ពុំមែនអាស្រ័យលើបញ្ហាផ្លូវចិត្តតែម្យ៉ាងនោះទេ។ ស្ថានភាពសេដ្ឋកិច្ចគ្រួសារ ស្បៀងអាហារ សម្លៀកបំពាក់ សុខភាព និងជម្រកដើរតួយ៉ាងសំខាន់ខ្លាំងណាស់ដែរ។ ម៉្លោះហើយ ដើម្បីទទួលបានសុភមង្គល គេចាំបាច់ត្រូវតែច្បាស់លាស់ ថាអាចដោះស្រាយលើតម្រូវការមូលដ្ឋានជាមុនសិន។ ដូចដែលយើងបានដឹងមកហើយថា មនុស្សមិនអាចរស់បានឡើយបើពុំមានអាហារហូបចុក។ ដើម្បីអាហារ មនុស្សបាត់បង់ការគ្រប់គ្រងខ្លួនឯងក៏មាន។ ដូច្នេះ រឿងអាហារ គឺជារឿងសំខាន់មិនអាចខ្វះបាន។ បើផ្ទះមួយអត់មានអាហារញ៉ាំគ្រប់គ្រាន់ កូនចៅតែងតែឈឺច្រើន ហើយបាត់បង់អនាគត ឬគ្រួសារបាក់បែកខ្ចាត់ខ្ជាយ។ ម្នាក់ៗមុខតែដើរទៅរកចំណីអាហាររៀងៗខ្លួនអស់មិនខាន។ កូនក្មេងដែលគ្មានអាហារហូបខ្លះ គាត់អាចនឹងដើរសុំទាន លួចឆក់គេដើម្បីហូប ឬធ្វើវិធីគ្រប់បែបយ៉ាងដើម្បីក្រពះ។ ដោយសារតែក្រពះនេះហើយ ធ្វើឱ្យមនុស្សហ៊ានធ្វើអ្វីគ្រប់យ៉ាង មិនថាសុំគេ ឬលួចគេនោះឡើយ។…

៧
សុខភាព

អាហារសម្បូរជាតិស្ករច្រើន តែផ្ដល់អត្ថប្រយោជន៍ដល់សុខភាព

ជាទូទៅ អាហារដែលមានជាតិស្ករច្រើន តែងតែត្រូវបានគេគិតថាវាអាចបង្កផលប៉ះពាល់ដល់សុខភាព ជាពិសេសបង្កទៅជាងជំងឺទឹកនោមផ្អែម តែធាតុពិតទៅមិនទាំងអស់នោះទេ ជាតិស្ករដែលធ្វើឱ្យយើងកើតជាជំងឺទឹកនោមផ្អែមច្រើនជាងស្ករងាយរលាយ ឬហៅថាពពួកស្ករងាយ ដែលជាទូទៅវាងាយនឹងស្រូបយកចូលទៅខ្លួនរបស់យើង តែមានពពួកស្ករស៊ាំញុំាដែលមានប្រយោជន៍ច្រើន និងមិនបង្កឱ្យកើនទម្ងន់ និងលើសជាតិស្ករ ដែលពួកវាក៏សម្បូរទៅដោយជាសរសៃផងដែរ។ ខាងក្រោមនេះជាប្រភេទផ្លែឈើ និងអាហារដែលសម្បូរដោយជាតិស្ករ តែវាផ្តល់គុណប្រយោជន៍ដល់សុខភាព! 1/ ស្រូវសាលី (oats) Oats វាជាប្រភេទស្រូវសាលី ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើន វាផ្ទុកទៅដោយវីតាមីន និងធាតុរ៉ែ ព្រមទាំង សារធាតុប្រឆាំងនឹងអុកស៊ីតកម្មថែមទៀត។ Oats ក៏ត្រូវបានប្រជាជននៅអ៊ឺរ៉ុប និយមទទួលទានជាអាហារពេលព្រឹក ម្យ៉ាងទៀត Oats ឆៅ វាផ្ទុក…

៧
ប្លែកៗ

តើលក្ខណៈបែបណារបស់អ្នក ដែលធ្វើឱ្យគូស្នេហ៍តែងតែមានអារម្មណ៍ធុញទ្រាន់ចំពោះអ្នក?

ជ្រើសរើសរូបមួយភផ្ទាំង ដើម្បីដឹងពីចំណុច ឬលក្ខណៈរបស់អ្នក ដែលតែងតែធ្វើឱ្យគូស្នេហ៍តែងតែមានអារម្មណ៍ធុញទ្រាន់ចំពោះអត្តចរិតរបស់អ្នក។ 1. ផ្ទាំងរូបទី 1 ក្នុងរឿងស្នេហា អ្នកគឺជាមនុស្សដែលស្រលាញ់ខ្លួនឯងខ្លាំងណាស់ ដែលជាហេតុធ្វើឱ្យអ្នកភ្លេចថាអ្នកក៏ត្រូវស្រឡាញ់មនុស្សម្នាក់ទៀតដែរ។ ខណៈពេលដែលភាគីម្ខាងទៀតតែងតែស្រឡាញ់ និងការពារអ្នកអស់ពីដួងចិត្ត អ្នកគ្រាន់តែរីករាយនឹងទម្លាប់មួយនេះ តែអ្នកមិនដែលសកម្ម ក្នុងការបង្ហាញការស្រឡាញ់ទៅកាន់ដៃគូវិញនោះឡើយ។ ប្រហែលជាមកពីការព្រងើយកន្តើយ ប៉ុន្តែហេតុផលធំបំផុតគឺថាអ្នកស្រឡាញ់ខ្លួនឯងខ្លាំងពេក អ្នកអាចចំណាយពេល និងការខំប្រឹងប្រែងដើម្បីកែលម្អតែខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែភ្លេចធ្វើវាដោយក្តីស្រឡាញ់របស់អ្នកទៅកាន់ដៃគូ។ ការធ្វេសប្រហែសរបស់អ្នកធ្វើឱ្យគាត់សោកសៅ ព្រោះគាត់មានអារម្មណ៍ថាអារម្មណ៍របស់គាត់មិនត្រូវបានគេឱ្យតម្លៃទេ។ 2. ផ្ទាំងរូបទី 2 អ្នកចាត់ទុកខ្លួនអ្នកគឺជាមនុស្សសំណខាន់បំផុត មិនត្រឹមតែនៅក្នុងទិដ្ឋភាពនៃក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងសង្គមមនុស្សជុំវិញខ្លួនអ្នកផងដែរ។ អ្នកស្នើសុំឱ្យមនុស្សម្នាក់ទៀតគោរពតាមពាក្យសម្ដីរបស់អ្នកដោយមិនគិតពីថា តើគាត់ / នាងស្ម័គ្រចិត្តឬក៏អត់នោះឡើយ។…

4
ប្លែកៗ

តើ៣ឆ្នាំទៀត អ្នកអាចសន្សំលុយបានប៉ុន្មានដែរ?

ជ្រើសរើសលិខិតអាថ៌កំបាំងមួយ ដែលអ្នកចាប់អារម្មណ៍ខ្លាំងជាងគេបំផុត ដើម្បីដឹងពីចំនួនទឹកប្រាក់ដែលអ្នកអាចនឹងសន្សំបាន ក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត។ 1. លិខិតសម្ងាត់ទី 1 បន្ទាប់ពីបីឆ្នាំក្រោយ អ្នកនឹងមិនមានប្រាក់សន្សំទេ។ អ្នកគឺជាមនុស្សដែលចូលចិត្តភាពសប្បាយរីករាយ ចូលចិត្តចំណាយលុយដោយគ្មានការកំណត់ច្បាស់លាស់។ ម្យ៉ាងវិញទៀត អ្នកខ្លួនឯងមិនបានរកលុយបានច្រើនទេក្នុងអំឡុងពេលនោះ។ អ្នកគ្រាន់តែអាចថែរក្សាជីវិតប្រចាំថ្ងៃរបស់អ្នក ដោយគ្រាន់តែរកបានប៉ុនណា ចាយប៉ុណ្ណឹងតែប៉ុណ្ណោះ។ អ្នកគិតថាអ្នករកប្រាក់ហើយចាយវាមិនចាំបាច់រឹតបន្តឹងពេកឡើយ ក៏អាចនិយាយបានថា អ្នកមិនខ្វល់យកចិត្តទុកដាក់ ចំពោះថ្ងៃមុខអ្វីទេ។ 2. លិខិតសម្ងាត់ទី 2 ពិតជាអស្ចារ្យ អ្នកអាចសន្សំប្រាក់បានយ៉ាងច្រើនក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។ បច្ចុប្បន្ននេះ អ្នកទើបតែចាប់ផ្តើមអាជីវកម្ម ឬបើកគម្រោងដើម្បីរកលុយបន្ថែម ដូច្នេះផ្លូវដែលអ្នកកំពុងដើរគឺត្រឹមត្រូវណាស់។ ក្នុងរយៈពេលបីឆ្នាំខាងមុខ អ្នកនឹងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យនេះ។ អ្នកទើបតែចាប់ផ្តើម…

4
ប្លែកៗ

មនុស្សប្រុសស្រីណា ដែលមានប្រជ្រុយទាំង៣កន្លែងនេះ សុទ្ធតែជាមនុស្សដែលមានទេពកោសល្យខ្ពស់ ឆ្លាត ពូកែខ្លាំង

ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ ក្នុងការធ្វើជាម្ចាស់ប្រជ្រុយណាមួយ ក្នុងចំណោមប្រជ្រុយទាំង៣ខាងក្រោមនេះ នោះបញ្ជាក់ថា ជីវិតតែងតែមានភាពងាយស្រួល សន្តិភាព និងសម្បូរសប្បាយខ្លាំងណាស់ មិនចេះខ្វះខាតអ្វីឡើយ។ ១. ប្រជ្រុយត្រង់ភ្នែក និងចិញ្ចើម នៅក្នុងហុងស៊ុយ នេះគឺជាជំហរដ៏កម្រមួយ ដែលបង្ហាញថា អ្នកគឺជាអ្នកមានទ្រព្យសម្បត្ដិយ៉ាងសន្ធឹក ហើយក៏ជាមនុស្សដែលមានឥទ្ធិពលបំផុតដែរ។ ប្រជ្រុយនេះគឺជាការបង្ហាញពីប្រាជ្ញារបស់ម្ចាស់។ មិនថាអ្នកជាបុរស ឬស្ត្រីទេ ប្រសិនបើអ្នកមានប្រជ្រុយនេះ វានឹងនាំមកនូវភាពរុងរឿងដែលជាការគាំទ្រដ៏រឹងមាំសម្រាប់អាជីពនាពេលអនាគតរបស់អ្នក។ ជីវិតមិនភ័យព្រួយរឿងខ្វះខាតនោះឡើយ។ ២. ប្រជ្រុយនៅកញ្ចឹងក ម្ចាស់ប្រជ្រុយទាំងនេះ ច្រើនតែមានបុគ្គលិកលក្ខណៈសេរីនិយម ស្រឡាញ់សេរីភាព និងជាអ្នកមានទៀតផង។ មនុស្សទាំងនេះនៅក្នុងយុវវ័យរបស់ពួកគេទទួលបានជោគជ័យយ៉ាងងាយស្រួល ដោយសារតែសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ពួកគេដើម្បីជួយអ្នកដទៃ។ នៅកន្លែងធ្វើការ បុគ្គលិកលក្ខណៈរបស់មនុស្សនេះច្រើនតែមិនចេះអត់ធ្មត់…

Web Copy
ប្លែកៗ

វត្ថុ៣ ដែលពោរពេញដោយវិញ្ញាណអាក្រក់ បើយកទុកក្នុងផ្ទះ ច្បាស់ជានាំមកនូវបញ្ហា និងស៊យខ្លាំងដល់ម្ចាស់ផ្ទះមិនខាន

ការដាក់វត្ថុចម្លែកមនៅក្នុងផ្ទះ គឺដូចជាការនាំវិញ្ញាណអាក្រក់ចូលក្នុងផ្ទះអ៊ីចឹង។ ប្រសិនបើអ្នកមានរបស់ទាំង ៣ នេះនៅក្នុងផ្ទះ អ្នកគួរតែយកវាទៅចោលឱ្យបានលឿន កុំឱ្យវាក្លាយជាវត្ថុនាំស៊យ បញ្ហាចង្រៃឧបទ្រុបដល់អ្នក ឬនាំឱ្យគ្រួសារជួបការរកាំរកូសឈ្លោះទាស់គ្នាជាយថាហេតុ។ ១. វត្ថុចាស់បុរាណដែលមិនស្គាល់ប្រភពដើមច្បាស់ ជាពិសេសចំពោះអ្នកមួយចំនួន ដែលចូលចិត្តប្រើប្រាស់ ឬទិញទំនិញជជុះ។ ទោះជាយ៉ាងណាក៏ដោយ ប្រដាប់ប្រដាប្រើប្រាស់ចាស់ៗដែលមិនមានសាវតាច្បាស់លាស់ វានឹងនាំមកនូវរឿងអាក្រក់ៗជាច្រើន ហើយត្រូវបានគេចាត់ទុកថាជាវត្ថុសល់ពីការធ្វើឃាតកម្ម នេះបើយោងទៅតាមគំនិតហុងស៊ុយ។ ប្រសិនបើម្ចាស់មុនរបស់របរនៅរស់ហើយល្អនោះមិនអីទេ។ ប៉ុន្តែប្រសិនបើជាអកុសលពួកគេមានជំងឺបានចែកឋាន ឬបាត់បង់អាជីវកម្ម ការក្ស័យធនជាដើម អ្នកនឹង “ទទួលយក” ខ្យល់អាកាសអាក្រក់របស់ពួកគេដោយចៃដន្យ។ វាដូចជាអ្នកកំពុងនាំសំណាងអាក្រក់មកខ្លួនអ្នក។ និយាយឱ្យខ្លី ទោះមានរឿងអ្វីក៏ដោយ ការទុកវត្ថុចាស់ៗដែលគ្មានប្រភពដើមច្បាស់លាស់នៅក្នុងផ្ទះ ក៏អាចធ្វើឱ្យរំខានដល់ហុងស៊ុយដែលមានសណ្តាប់ធ្នាប់នៅក្នុងផ្ទះរបស់អ្នកដែរ។ ២.…

7
ប្លែកៗ

តើអ្នកអាចមានសំណាង បានក្លាយជាអ្នកមានទេ នៅពេលចាស់ទៅ?

ជ្រើសរើសសត្វមួយដែលអ្នកគិតថា មានឥទ្ធិពល និងខ្លាំងជាងគេ ដើម្បីដឹងពីកម្រិតនៃស្ថានភាពជីវិតរបស់អ្នក នៅពេលដែលអ្នកចាស់ទៅ អាចមានសំណាង បានក្លាយជាអ្នកមានដែរឬទេ? 1. រូបទី 1 អ្នកជាមនុស្សគួរឱ្យចាប់អារម្មណ៍។ អ្នកមានបុគ្គលិកលក្ខណៈភ្លឺថ្លា និងវិជ្ជមានដែលមនុស្សគ្រប់គ្នាតែងតែចង់ក្លាយជាមនុស្សម្នាក់ដែលដូចអ្នក។ សុទិដ្ឋិនិយម និងអារម្មណ៍ល្អរបស់អ្នក នឹងនាំមកនូវសេចក្តីអំណរ និងសេចក្តីស្រឡាញ់ដល់អ្នកដែលនៅជុំវិញអ្នក។ អ្នកត្រូវបានគេកោតសរសើរ និងគោរពយ៉ាងខ្លាំងពីមនុស្សដែលនៅជុំវិញខ្លួន។ នៅពេលអនាគត អ្នកនឹងមានការផ្លាស់ប្តូរការងារកំពុងរង់ចាំ អ្នកដែលនឹងជួយអ្នកឱ្យប្រសើរឡើងនូវសម្ភារៈ។ 2. រូបទី 2 អ្នកជ្រើសរើសរូបទី២ នេះបើនិយាយតាមការវិភាគបែបចិត្តសាស្ត្រ ទោះបីជាអ្នកតែងតែចង់ធ្វើឱ្យខ្លួនអ្នកខុសគ្នាក៏ដោយ ក៏បុគ្គលិកលក្ខណៈរបស់អ្នកបង្ហាញពីភាពច្នៃប្រតិដ្ឋ និងភាពមិនចេះនិយាយ ទោះបីជាអ្នកក្លាហានក៏ដោយក៏អ្នកនៅក្នុងបេះដូងដែរ។ ទីតាំងអ្នកមិនស្ថិតស្ថេរឡើយ។…

Picsart_22 04 06_17 48 40 128
ប្លែកៗ

ឆុត ៩៩.៩%! ស្វែងយល់អ្វីជាគោលដៅធំបំផុតក្នុងជីវិតរបស់​អ្នក? តើអ្នកចង់នៅក្នុងពិភពមួយណាជាងគេ?

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានវីធីតេស្ដចិត្តសាស្ត្រ មកឲ្យបងប្អូនស្វែងយល់ពីអ្វីដែលអ្នកកំពុងរំពឹងទុកនៅក្នុងជីវិតនេះ? សូមជ្រើសរើស​រវាង​ពិភព​ទាំង ៤ តើ​ពិភព​មួយ​ណា​ដែល​អ្នក​ចង់​រស់​នៅ​ជាង​គេ? បើរើសបានហើយ តោះ!រំកិលចុះក្រោមទៅអានចម្លើយពិតខាងក្រោម ។ អ្នកជ្រើសរើសពិភពអនាគត អ្នក​ជាមនុស្សមើល​ឃើញ​ឆ្ងាយ មានគោលដៅក្នុងជីវិត អ្នកដឹងថាអ្នកអាចទៅឆ្ងាយជាងកន្លែងដែលអ្នកឈរ ឬកន្លែងដែលជាប្រភពដើម ថែមទាំងជា​មនុស្ស​មិន​ដែល​ចុះ​ចាញ់​នឹង​ឧបសគ្គ មិនថាអ្នកឆ្លងកាត់ការលំបាក ឬបទពិសោធន៍អាក្រក់ៗយ៉ាងណា ក៏អ្នកមិនដែលបោះបង់ក្តីស្រមៃឡើយ ។ ហើយភាពជោគជ័យដែលអ្នកបានកំណត់ នឹងរំពឹង​ទុក​នៅ​ថ្ងៃ​អនាគត​គឺ​ជីវិត​ដែល​ល្អ​ជាង​ពេល​បច្ចុប្បន្នទាំងខ្លួនឯងនិងគ្រួសារ ។ លើសពីនេះអ្នកគឺជាមនុស្សហ៊ានស៊ីហ៊ានសង ត្រៀមខ្លួនជាស្រេចដើម្បីរៀនអ្វីដែលថ្មីៗ ថែមទាំងមិនបណ្តោយឱ្យឱកាសទាំងអស់កន្លងផុតទៅដោយងាយៗទៀត ហើយគុណសម្បត្តិទាំង 3 នេះ វានឹងនាំអ្នកទៅកាន់គោលដៅបានយ៉ាងពិតប្រាកដ ។ អ្នកជ្រើសរើសពិភពធម្មជាតិ អ្នក​មាន​សុទិដ្ឋិនិយមអាចគ្រប់គ្រងជីវិត…

Cover Ku Preng1
គ្រួសារ

ដៃគូជីវិតអនាគតរបស់អ្នកជាមនុស្សបែបណា ក្រឡេកភ្លាមដឹងភ្លែត

រូបភាពចិត្តវិទ្យា ពិតជាមានភាពស៊ីជម្រៅណាស់ ដែល​អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​ស្រមើស្រមៃ​របស់​យើងបាន។ ហើយនៅក្នុងការធ្វើតេស្តនេះ រូបរាងដែលអ្នកស្រមៃ និងឃើញគឺទាក់ទងទៅនឹងគូព្រេងរបស់អ្នកជាមនុស្សមានចរិតបែបណាបាន។ តោះមកធ្វើតេស្តជាមួយគ្នា តើអ្នកឃើញរូបភាពនេះ ជារូបអ្វី? ចម្លើយ៖ មាន ៤ ១. ឪឡឹក ២. ឈីស ៣. ភីហ្សា ៤. នំខេក តើអ្នកអានឃើញអ្វីខ្លះនៅក្នុងរូបភាព? តោះ​ទៅ​មើល​អត្ថន័យ​នៃ​រូបភាព​ដែល​យើង​ឃើញ​ទាំង​អស់​គ្នា៖ ១. ឪឡឹក ៖ “ដៃគូជីវិតរបស់អ្នកគឺជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់” ដៃគូរបស់អ្នកគឺជាប្រភេទមនុស្សដែលទទួលខុសត្រូវ និងរក្សាការសន្យារបស់បានយ៉ាងល្អ។ គេជាមនុស្សស្លូតបូត ស្មោះត្រង់ និងប្រយ័ត្នប្រយែងគ្រប់សកម្មភាពរបស់គេ ។…

Cover Number
ទស្សនៈ

ពីលេខ ០ ដល់លេខ ៩ លេខដែលអ្នកពេញចិត្តអាចមើលស្កេនដឹងថាអ្នកជាមនុស្សបែបណា

ជឿថាមនុស្សជាច្រើនប្រហែលជាមានលេខដែលពួកគេចូលចិត្តនៅក្នុងចិត្តរួចហើយ ដែលលេខនោះអាចជាលេខសំណាង លេខនាំសំណាង ឬលេខដែលអ្នកស្រលាញ់ពេញចិត្ត។ ហើយមិន​ថា​អ្នក​ប្រើ​លេខ​នេះ​ដើម្បី​ធ្វើទេ វាអាច​ឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ និងជួបរឿងើ្អៗជាច្រើន។ ពិសេសការពិតទៅប្រហែលជាអ្នកមិនដឹងទេថា លេខដែលអ្នកពេញចិត្ត អាចប្រាប់បានថាអ្នកជាមនុស្សបែបណា និងមានចរិតបែបណាផងដែរ។ តោះ ដូច្នេះមកតាមដានមើលថាតើលេខមួយណាដែលអ្នកស្រលាញ់ពេញចិត្ត ហើយទាយត្រូវចំនួនប៉ុន្មានភាគរយដែរ ដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់អ្នក៖ # លេខ 0 ៖ មានគំនិតច្នៃប្រឌិត ឆ្លាតវៃ មានទេពកោសល្យពូកែ មិន​ចូលចិត្ត​ធ្វើ​ជា​អ្នក​ទីពីរ ជម្រើសទី២ ឬជាមនុស្សដែលជាកង់សាគួរបស់នរណាម្នាក់ ។ # លេខ ១៖ មានភាពច្នៃប្រឌិត ជឿ​ជាក់លើ​ខ្លួន​អ្នក មានមហិច្ឆតា…