ព័ត៌មានជាតិ

TV 101
ព័ត៌មានជាតិ

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចំណាយទឹកប្រាក់ជិត៣០០លានដុល្លារ‌!!!

​គម្រោង​សាង​សង់ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ (​ផ្សារ​ចាស់​-​ជ្រោយ​ចង្វា​រ​; ​ជ្រោយ​ចង្វា​រ​-​អរិយ​ក្សត្រ​) ​នឹង​ចំណាយ​ទឹកប្រាក់​ចំនួន​ ​២​៤​៥​ ​៩​០​៩​ ​០​០​០​ ​ដុល្លារ​អាមេរិក​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​ព័ត៌មាន​ ​នៅ​ថ្ងៃ​ទី​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​។​ ​ក្រសួង​ ​បញ្ជាក់​ទៀត​ថា​ ​គម្រោង​សាង​សង់ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ ​នឹង​ត្រូវ​ចុះហត្ថលេខា​រវាង​រាជរដ្ឋាភិបាល​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ថ្ងៃ​ទី​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​នៅ​វិមាន​សន្តិភាព​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្រ្តី ​នៃ​ព្រះរាជាណាចក្រកម្ពុជា​៕ ប្រភពរូបភាព៖ ក្រសួងព័ត៌មាន

Tv4
ព័ត៌មានជាតិ

អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម

​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​នេះ​ ​បាន​បកស្រាយ​ជុំវិញ​រូបថត​២​សន្លឹក​ ​ដែល​បង្ហាញ​ពី​ភាព​សិ្នទ្ធ​ស្នាល​របស់​លោក​ជាមួយ​នារី​ម្នាក់​ ​បន្ទាប់ពី​នារី​ម្នាក់​នោះ​បាន​បង្ហោះ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​អម​ទាំង​សរសេរ​ ​Caption​ ​មិន​សមរម្យ​នាំ​ដែល​នាំ​ឱ្យ​មហាជន​មានការ​យល់​ច្រឡំ​លើ​រូបលោក​។​ ​អ្នកឧកញ៉ា​ ​បាន​សរសេរ​បកស្រាយ​នៅ​ក្នុង​ទំព័រ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ ​យ៉ាង​ដូច្នេះ​៖​ ​«​ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ ​ថ្មីៗ​នេះ​មាន​ក្មួយស្រី​ម្នាក់​ ​បាន​សុំ​ខ្ញុំ​ថត​ក្នុង​កម្មវិធី​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ទុកជា​អនុ​ស្សា​វ​រី​យ៍ ​ប៉ុន្តែ​ផ្ទុយទៅវិញ​គាត់​បាន​យក​រូបថត​នោះ​មក​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ហើយ​សរសេរ​ចំណងជើង​ (​caption​) ​មិន​សមរម្យ​ ​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​ក្នុងចំណោម​សាធារណជន​។​ ​ក្មួយស្រី​ ​អរគុណ​ច្រើន​ដែល​បាន​ថត​ ​ហើយនិង​បាន​ផុស​។​ ​រូបភាព​នេះ​ពិតជា​ស្អាត​ ​ប៉ុន្តែ​ក្មួយ​មក​សុំ​លោកគ្រូ​ថត​ទុកជា​អនុ​ស្សា​វ​រី​យ៍​ក្នុង​កម្មវិធី​ក្រុម​គ្រួសារ​មិត្ត​ភ័ក្កិ​លោកគ្រូ​ទេ​ ​ចុះ​ម្ដេច​បានជា​ក្មួយ​ផុស​ហើយ​និយាយ​អ៊ីចឹង​ទៅវិញ​ ​តិច​គេ​ច្រឡំ​ថា​ក្មួយ​ផ្ដេសផ្ដាស​ទៅ​?​។​»​ ​ជាមួយនឹង​គ្នា​នេះ​ ​លោក​ក៏បាន​ស្នើ​ឱ្យ​អ្នក​ដែល​ចែករំលែក​បន្ត​ ​បែប​អវិជ្ជមាន​មក​លើ​រូបលោក​ ​សូម​បញ្ឈប់​ធ្វើសកម្មភាព​នេះ​ ​ដើម្បី​ចៀសវាង​ការយល់​ច្រឡំ​ ​ជា​បន្ត​ទៀត​។​ ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ ​ក្មេងស្រី​ដែល​បាន​យក​រូបថត​អ្នកឧកញ៉ា​មក​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នោះ​ ​បាន​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​ការ​បង្ហោះ​នោះ​ ​ដោយ​លើកឡើង​ថា​ ​ដោយសារតែ​ឃើញ​មាន​អ្នកសុំ​ថតរូប​ជាមួយ​អ្នកឧកញ៉ា​ច្រើន​ ​ក៏​ចូលរួម​សុំ​ថត​ដែរ​ ​ហើយ​ដោយ​នឹកឃើញ​ថា​ជា​ឱកាសល្អ​មិន​ងាយ​នឹងបាន​ជួប​អ្នកឧកញ៉ា​ ​ក៏​សុំ​ថតរូប​ទុកជា​អនុ​ស្សា​វ​រី​យ៍​។​ ​គួរ​បញ្ជាក់​ជូន​ថា​ ​រូបថត​ ​២​សន្លឹក​នោះ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​ចំពោះ​លោក​។​ ​ប៉ុន្តែ​ ​ក៏មាន​មតិគាំទ្រ​ដោយ​លើកឡើង​ថា​ ​នេះ​ជា​ជីវិត​ឯកជន​ភាព​របស់​លោក​ ​ខណៈ​ពួកគេ​គាំទ្រ​លើ​ការ​ចែករំលែក​ចំណេះ​ដឹង​ផ្នែក​សុខភាព​ ​និង​ចំណេះ​ដឹង​ទូទៅ​ផ្សេងៗ​កន្លងមក​៕​

1
ព័ត៌មានជាតិ

កិច្ចប្រជុំកំពូលជប៉ុន-កម្ពុជា 日カンボジア首脳会談

នៅថ្ងៃទី១២ ខែវិច្ឆិកា ឯកឧត្តម គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្រ្តីជប៉ុន បានជួបប្រជុំជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏បានឯកភាពគ្នាធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំក្រោយ ហើយប្រទេសទាំងពីរ ក៏យល់ព្រមនឹងយកឱកាសនេះដើម្បីជម្រុញឱ្យកិច្ចសហប្រតិបត្តិការទេ្វភាគីកាន់តែរីកចម្រើនបន្ថែមទៀតជម្រុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។ ក្រោយពីបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារគម្រោងហិរញ្ញប្បទានឥតសំណង ចំនួនបួនសម្រាប់កម្ពុជា ក៏ដូចជាការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីការអភិវឌ្ឍឧស្សាហកម្មរថយន្តរបស់កម្ពុជារវាងក្រុមហ៊ុនToyota Tsusho Cooperationនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ បន្ទាប់ពីជំនួបនេះ នាយករដ្ឋមន្រ្តីទាំងពីបានធ្វើសន្នីសិទសារព័ត៌មានរួមគ្នា ហើយឡូហ្គោនៃខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពរវាជប៉ុន និងកម្ពុជា ក៏ត្រូវបានបង្ហាញរូបរាងជាផ្លូវការផងដែរ។ 11月12日、日本の岸田総理は、カンボジアのフン・セン首相と二国間会談を行いました。両首脳は、近年の両国の協力の進展を踏まえて、来年の外交関係樹立70周年の機会に両国関係を「包括的戦略的パートナーシップ」に格上げすることに合意し、これを機に両国関係をさらに飛躍させていくことで一致しました。 会談後、両首脳は、カンボジアに対する4件の無償資金協力案件の交換公文の署名及び豊田通商とカンボジア経済財政省との間のカンボジアの自動車産業の発展に向けた協業に関する覚書の署名に立ち会いました。…

អ្វីដែលអ្នកឃើញមុនគេ (3)
ព័ត៌មានជាតិ

ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេដារូហ្សាឡឹម យាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិចិ្ជកា ឆ្នាំ២០២២– ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូហ្សាឡឹម ដឹកនាំគណៈប្រតិភូយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៩ ខែវិច្ជិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រូបថត៖ សួស សាវី និងគល់ រ៉េននី រូបថតដោយ៖ AKP

New Copy
ព័ត៌មានជាតិ

បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីការពារសុខភាពសាធារណៈ និងអភិរក្សធនធានធម្មជាតិកម្ពុជា

ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ – តម្រូវការនៃបរិភោគសាច់សត្វព្រៃគឺជាកត្តាចលករចម្បងមួយ ដែលជម្រុញឲ្យមានការបរបាញ់ វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ វាក៏ជាកត្តាដែលបង្កើនហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្សផងដែរ ដែលគំរាមកំហែងខ្លាំងដល់បរិស្ថាន និងសុខភាពសារធារណៈ។ របាយការណ៍ការអនុវត្តច្បាប់របស់ក្រុមអនុវត្តច្បាប់ចល័តប្រចាំខេត្តមណ្ឌលគិរីបានបង្ហាញថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០២១ សាច់សត្វព្រៃសរុបចំនួន ១, ៣៥៣គីឡូក្រាម ត្រូវបានរឹបអូស ខណៈដែលសាច់ទាំងនោះមានចរាចរណ៍ក្នុងទីផ្សារជួញដូរ។ ស្របពេលជាមួយគ្នានេះដែរ មន្រ្ទីអនុវត្តច្បាប់ក្នុងខេត្តស្ទឹងត្រែង និងរតនៈគិរី រឹបអូសបានសាច់សត្វព្រៃសរុបជាង ២០០គីឡូក្រាម ពេលចុះបង្រាបនៅតាមទីផ្សារ ក្នុងរយៈពេល៦ខែចុងក្រោយនេះ។ ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការ…

312098100_161820763132402_2668239970647615186_n
ព័ត៌មានជាតិ

សៀវភៅស្នាក់នៅ និង​សៀវភៅ​គ្រួសារ ខុសគ្នាយ៉ាងម៉េចខ្លះ?

✍️ សៀវភៅស្នាក់នៅ និង​សៀវភៅ​គ្រួសារ ខុសគ្នាយ៉ាងម៉េចខ្លះ? 📙📕 លក្ខណៈ​ខុសគ្នា​រវាងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ មានដូចខាងក្រោម ១.📕សៀវភៅ​ស្នាក់នៅ៖ ជាសៀវភៅ​ប្រើប្រាស់​សម្រាប់​​ជាវិធាននគរបាល​ ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន​មនុស្ស​ដែលស្នាក់នៅ​ក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាន​នៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាច​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​ឯកសារ​សម្រាប់​អះអាង ឬបញ្ជាក់​ពីភាព​ជាកម្មសិទ្ធិ​លើ​លំនៅឋាន​បានឡើយ និង​ផ្តល់​បាន​តែមួយគត់​ជូនចំពោះ​បុគ្គល​ឬគ្រួសារ ឬក្រុមគ្រួសារ​ដែលជាម្ចាស់​ ឬជាអ្នកជួល​កំពុងស្នាក់នៅ​ក្នុង​លំនៅឋាន​អចិន្ត្រៃយ៍​ណាមួយ​ជាកំណត់ ទោះ​បុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារ​នោះមានលំនៅឋាន​លើសពីមួយក៏ដោយ។ -បុគ្គលត្រូវចុះបញ្ជី​ស្នាក់នៅ និង​ផ្តល់​សៀវភៅស្នាក់នៅ៖ ប្រជាពលរដ្ឋ​គ្រប់រូប រួមទាំងជនបរទេស​អន្តោប្រវេសន្ត​ដែលកំពុងរស់នៅលើទឹកដី​នៃព្រះរាជាណាចក្រ​កម្ពុជា ត្រូវចុះឈ្មោះ​ក្នុងបញ្ជី​ស្នាក់នៅ និង​ទទួលបាន​សៀវភៅ​ស្នាក់នៅ​មួយ​ជាកំណត់​លំនៅឋាន​ដែលខ្លួនស្នាក់នៅ​អចិន្ត្រៃយ៍។ -បុគ្គលមិនត្រូវចុះបញ្ជី​ស្នាក់នៅ និង​ផ្តល់សៀវភៅ​ស្នាក់នៅ៖ ជនបរទេសមិនមែនអន្តោប្រវេសន្ត ដូចមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍, ជនបរទេសចូល​…

12
ព័ត៌មានជាតិ

(ខេត្តកំពង់ធំ) នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅស្ថានីយវាស់កំពស់ទឹកស្ទឹងសែន

(ខេត្តកំពង់ធំ) នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅស្ថានីយវាស់កំពស់ទឹកស្ទឹងសែន ក្រុងស្ទឹងសែន មានកំពស់ ១៣,៩៥ម ដែលលើសកំពស់ឲ្យមានការប្រុងប្រយ័ត្នបឋម ០,៤៥ម ( កំពស់ប្រុងប្រយ័ត្នបឋម ១៣,៥០ម ) ស្ថានភាពបែបនេះបានធ្វើឲ្យទឹកចាប់ផ្តើមជន់លិចផ្លូវមួយចំនួននៅជុំវិញក្រុងស្ទឹងសែន និងនៅក្នុងក្រុងទឹកបានហូរចេញពីស្ទឹងជន់លិចផ្លូវមួយខ្សែ នៅមាត់ស្ទឹងនៅត្រង់ម្តុំផ្សារចាស់ ( ត្រើយខាងជើងនៃស្ទឹងសែន ) ប្រវែងប្រហែល ១០០ម៉ែត្រ មានកំពស់ប្រហែល១០ទៅ១៥សង់ទីម៉ែត្រ ។ ចំណែកឯខាងត្បូងស្ទឹងទឹកមិនទាន់មានការជន់លិចផ្លូវនៅឡើយទេ ដូចជា ៖ តាមផ្លូវ សាលាខេត្ត, ផ្សារថ្មី, មន្ទីរពេទ្យ, វិមានឯករាជ្យ…

New Copy
ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នៗ! កម្ពុជាបន្តរងឥទ្ធិពលព្យុះទី ១៦ ដល់ដាច់ខែ

យោងតាមសេចក្ដីរាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី ២៨ កញ្ញា ដល់ ២៩ កញ្ញា ឆ្នាំ ២០២២ ប្រទេសកម្ពុជានឹងប​ន្តរងឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ ( NORU ) ព្យុះនេះ នឹងចូលលើប្រទេសវៀទណាម ភាគកណ្ដាលនៅវេលាម៉ោង ១ យប់ ថ្ងៃទី ២៨ កញ្ញា ២០២២ ក្នុងកម្រិតជា STS រួចបន្ថយឥទ្ធិពលទៅជាវិសម្ពាធ TD ចូលមកអាងទន្លេមេគង្គ…

Dragon 000064
ព័ត៌មានជាតិ

លិចទូកដឹកជនជាតិចិន នៅជិតកោះក្នុងខេត្តព្រះសីហនុ ជួយសង្គ្រោះបាន ១៨នាក់ និង ២៣នាក់ទៀតកំពុងបន្តស្វែងរក

ខេត្តព្រះសីហនុ- (ដំណឹងបឋម) សមត្ថកិច្ចឲ្យដឹងថា ទូកមួយគ្រឿងដែលមានមនុស្សជិះច្រើននាក់ជាជនជាតិចិន បានលិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឿងនិងកោះតាង ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២។ ក្រោយទទួលបានពត៌មាននេះសមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៌សង្រ្គោះ ក្នុងនោះជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះជួយសង្រ្គោះមនុស្សបានចំនួន១៨នាក់ និងបន្តស្វែងស្វែងរកជនរងគ្រោះនៅបាត់ខ្លួន ដែលតាមសមត្ថកិច្ចបញ្ជាក់ថានៅបាត់ខ្លួនចំនួន២៣នាក់ទៀត។ តាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះCHENGui Sheng ជនជាតិចិនភេទប្រុស ជាតំណាងជនរងគ្រោះដែលបានលិចទូកនោះបានប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន(កំពង់ផែក្វាង ចូវ) តាមរយៈកប៉ាលលឿន០១គ្រឿង នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២ រួចបានសាងមកទូកឈើ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរចំនួន០២នាក់ និងបានបន្តនៅលើទូកឈើនោះរហូតដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ១គ្រឿងប្រភេទទូកអូសពណ៌បៃតង មានមនុស្សចំនួន០៦នាក់ បានមកទទួលយកតៃកុងខ្មែរ០២នាក់នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចបាត់នេះនៅកណ្តាលសមុទ្រ ។ ទោះជាយ៉ាងនេះក្តី…

1
ព័ត៌មានជាតិ

ជនសង្ស័យបាញ់សម្លាប់គូរដណ្តឹងរបស់ខ្លួន ត្រូវបានឃាត់ខ្លួននិងបញ្ជូនខ្លួនមកកម្ពុជា ហេីយក្រោយគេចខ្លួនទៅប្រទេសថៃអស់រះពេល២ឆ្នាំ៧ខែ​

ភ្នំពេញ៖ ជនដៃដល់បាញ់សម្លាប់គូរដណ្តឹងរបស់ខ្លួន កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោយពីគេចខ្លួនអស់រយះពេល ០២ឆ្នាំ ០៧ខែ ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី…

New Copy
ទស្សនៈ

សារក្រើនរំឭក! អ្នកចូលចិត្តញុំាមី និងភេសជ្ជៈកំប៉ុង ទាំងនេះ គឺជាឃាតករលាក់មុខ

ខ្ញុំពិតជាមានការសោកស្តាយ និងតក់ស្លុតនូវដំណឹង នៃការបាត់បង់មនុស្សដែលខ្ញុំធ្លាប់បានស្គាល់ ព្រមទាំងជាមិត្តភក្តិ និងជាសិស្សប្អូនផង។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះគ្រួសាររបស់អ្នកទាំងពីរ ដែលបានបាត់បង់ នូវមនុស្សជាទីស្រលាញ់នៅក្នុងសមាជិកគ្រួសារ។ បើតាមខ្ញុំចាំ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ខ្ញុំបានទទួលដំណឹងមរណៈភាពរបស់មិត្តភក្តិរួមជំនាន់ជាមួយខ្ញុំឈ្មោះ Nary Kroch ដែលជានិស្សិតកំពុងសិក្សាភាសាជប៉ុន ឆ្នាំទី៤ នៃដេប៉ាតឺម៉ង់ភាសាជប៉ុន នៅវិទ្យាស្ថានភាសាបរទេស(IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណៈភាពដោយសារជំងឺ។ ខ្ញុំពិតជាមិននឹកស្មានថាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅថ្ងៃនេះ ខ្ញុំបានទទួលដំណឹងមរណៈភាពរបស់សិស្សប្អូនម្នាក់ឈ្មោះ ងន ស៊ីនឃីង ដែលជានិស្សិតកំពុងសិក្សាភាសាជប៉ុន ឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ភាសាជប៉ុន នៅវិទ្យាស្ថានភាសាបរទេស…

IMG_20220529_165648_593
ព័ត៌មានជាតិ

នៅឆមាសទីពីរនៃឆ្នាំ 2022 នឹងមានអ្វីអស្ចារ្យសម្រាប់អ្នកទេ? រើសបើកបៀដែលអ្នកចាប់អារម្មណ៍មួយឈុតទៅ

សួស្តីប្រិយមិត្តមិត្តអ្នកអានជាទីស្រឡាញ់ ថ្ងៃ​នេះ​ខាងគេហទំព័រក្នុងស្រុកបាននាំយកការបើកសន្លឹកបៀ​ទស្សន៍ទាយ​ជោគជតារាសី​សម្រាប់​ឆមាស​ទី​២ លើ​ប្រធានបទ ឆមាស​ទី​ពីរ​នឹង​ល្អ​ទេ​? ទាក់ទងនឹងការងារលុយកាក់ផ្ទាល់ខ្លួនរបស់អ្នក ។ របៀបចាប់ផ្តើម 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន) 3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។ សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ អ្នករើសឈុតទី1៖ អ្នកបើកបាន 1.Queen of Cup 2. The hermit និង 3. The Empress ពីសន្លឹកបៀទាំងបី នៅឆមាសទីពីរនៃឆ្នាំ 2022…

New Copy
ព័ត៌មានជាតិ

ទឹកព្រះទ័យដ៏ថ្លៃថ្លា! ខណៈកំពុងកាន់ទុក្ខដែរ តែព្រះនាងតូច ចេនណា នៅតែទៅចូលរួមរំលែកទុក្ខដល់ សុវត្ថិឌី ធិរីកា ដែលបាត់បង់អ្នកមានគុណត្រឹមតែមួយប៉ព្រិចភ្នែក

ភ្នំពេញ ៖ នៅរសៀលថ្ងៃនេះ ព្រះនាងតូចចេនណា បានយាងទៅចូលរួម ​និងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ កញ្ញា សុវត្ថិឌី ធិរីកា និងគ្រួសារ ដែលបានបាត់បង់ឪពុកម្ដាយក្នុងគ្រោះថ្នាក់ចរាចណ៍កាលពីថ្ងៃទី ១៧ ខែឧសភា ២០២២ នេះជាព្រឹត្តិការណ៍ដ៏គួរឱ្យតក់ស្លុតបំផុត ដែលត្រឹមតែមួយប៉ព្រិចភ្នែក ត្រូវបាត់បង់អ្នកមានគុណដល់ទៅពីរនាក់ក្នុងពេលតែមួយ។ ក្នុងនោះដែរ ព្រះនាងតូច នរោត្តម ចេនណា មានទឹកព្រះទ័យដ៏ថ្លៃថ្លា ខណៈពេលដែល ព្រះនាងក៏កំពុងតែកាន់មរណទុក្ខជីដូនដូចគ្នា ប៉ុន្តែ ដោយសេចក្ដីស្រឡាញ់រាប់អាន និងអាណិតដល់ ធិរិកា ក៏ដូចជា ការយល់ពីអារម្មណ៍នៃការបាត់បង់នេះច្បាស់ ព្រះនាងតូច ក៏បានទៅចូលរួមផ្ទាល់នៅក្នុងថ្ងៃនេះ​។…

Picsart_22 04 24_10 30 00 779
ព័ត៌មានជាតិ

អ្វីជាចំណុចលេចធ្លោរបស់អ្នក នៅក្នុងក្រសែភ្នែកអ្នកដទៃ? តោះមកតេស្ដមើលការពិតមួយភ្លែតសិនទៅ

ទស្សន៍ទាយបុគ្គលិកលក្ខណៈ និងចំណុចពិសេស ដោយជ្រើសរើសរូបនារីម្នាក់ដែលអ្នកចូលចិត្ត ហើយអានចម្លើយខាងក្រោម ដើម្បីដឹងថាអ្នកជាមនុស្សបែបណា និងមានចំណុចពិសេសអ្វីខ្លះ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯងឯងកុំលួចមើលចម្លើយមុន រើសរូបរួចហើយសឹមចូលអានការទស្សន៍ទាយ ទើបឆុត! 1. មេដឹកនាំស្មោះត្រង់ ជាបុគ្គលិកលក្ខណៈរបស់មនុស្សដែលពោរពេញដោយថាមពល តែងតែត្រៀមខ្លួនឆ្ពោះទៅមុខជានិច្ច អ្នកជាមនុស្សចាស់ទុំច្រើនក្នុងការទទួលខុសត្រូវរឿងផ្សេងៗ ដោយស្មោះត្រង់ និងប្រកាន់ខ្ជាប់ពាក្យសន្យា ។ ហើយក៏គ្មានថ្ងៃដែលអ្នកអាចលក់មុខមិត្តភក្តិ ដើម្បីប្រយោជន៍ខ្លួនឯងឡើយ ហើយអ្វីដែលអ្នកស្អប់បំផុតគឺត្រូវគេក្បត់។ 2. អ្នកតស៊ូដ៏អស្ចារ្យ គោលដៅគឺសំខាន់ហើយត្រូវតែសម្រេចឲ្យបាន! នេះគឺជាបុគ្គលិកលក្ខណៈរបស់អ្នក ប្រសិនបើអ្នកបានគិតនឹងធ្វើអ្វីហើយ អ្នកនឹងរត់បំបុកបញ្ហាដែលកើតឡើង ដោយមុនខ្លាចរអា មិនចុះចាញ់ ធ្វើរហូតដល់តែវាជោគជ័យ មិនថាអ្នកត្រូវតស៊ូប៉ុណ្ណា អ្នកនឹងមិនបោះបង់ឡើយ។…

Cover Jeat KS
គ្រួសារ

អាជ្ញាធរជាតិអប្សរា មិនគាំទ្រ​ការយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់

ថ្មីៗនេះរូបភាពការច្នៃទង់ជាតិព្រះរាជាណាចក្រកម្ពុជា ជាសំលៀកបំពាក់សម្រាប់ស្លៀកពាក់ បានកំពុងតែមានមតិខ្វែងគំនិតគ្នា ទាំងការយល់ស្រប និងមិនគាំទ្រ តែដោយឡែក សម្រាប់អាជ្ញាធរជាតិអប្សរា ​បានមានប្រសាសន៍ថា មិនគាំទ្រចំពោះការយក​ទង់​ជាតិ​ខ្មែរ​ទៅច្នៃ​ធ្វើ​ជាម៉ូដសម្លៀក​បំពាក់។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា មានប្រសាសន៍កាលពីរសៀលថ្ងៃ​ទី០៧ ខែ​មីនា ឆ្នាំ២០២២ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិ​ខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិតែងតែ​ត្រូវបានបង្ហូ​ត​ឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ​។ ​ទង់ជាតិ​គឺ​ជានិមិត្តរូបជាតិ​​។ ឯកឧត្តម មានប្រសាសន៍ទៀតថា​ ទង់ជាតិ​​ត្រូវបានគោរព ដោយ​ស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ​មាតុ​ភូមិ​​។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស​សម្រាប់​វីរជន…

Cover KS 12
PR

គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX ចាប់បើកជាផ្លូវការហើយ

ថ្ងៃទី០៦ ខែមិនា ២០២២៖ គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX ធ្វើការសម្ភោធជាផ្លូវការហើយ ដែលជាសាខាដំបូងគេបង្អស់នៅភ្នំពេញ មានទីតាំង ផ្ទះលេខ A15 បុរីវ័នផាក បឹងកក់ ដោយមានការចូលរួមពី កញ្ញា រ៉េត សារីតា បវកញ្ញាពិភពលោក និងការចូលរួមយ៉ាងកុះករពីសំណាក់តារាភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។ ថ្លែងមុខនាពិធីសម្ពោធ លោក ឈឹម ឆពន្ធ នាយកប្រតិបត្តិ គ្លីនិកថែរក្សាសម្រស់ និង សើស្បែក PHOENIX បានលើកឡើងថា៖ «នេះជាលើកដំបូងហើយ ដែល…

New Copy
ព័ត៌មានជាតិ

ចូលរួមអបអរ! គ្រួសារលោក បេន និងគ្រួសារអ្នកស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា ទទួលបានសញ្ជាតិពីព្រះមហាក្សត្រកម្ពុជា

ក្រសួងបរិស្ថានសូមចូលរួមអបអរសាទរលោកបេន និងក្រុមគ្រួសារ ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ។ នេះគឺជាការទទួលស្គាល់នូវការលះបង់កម្លាំងកាយ កម្លាំងចិត្តរបស់លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារសរុបចំនួន៤នាក់ ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។ ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិរបស់លោក និងក្រុមគ្រួសារជាមួយក្រសួងបរិស្ថាន ប្រកប ដោយភាពស្មោះត្រង់ ការទទួលខុសត្រូវខ្ពស់ និងតម្កល់ផលប្រយោជន៍ធនធានធម្មជាតិជាធំ។ នេះគឺជាការតប ស្នងនិងការកោតសរសើរ លើកទឹកចិត្តចំពោះអ្នកស្រឡាញ់ធានធានធម្មជាតិ និងបរិស្ថានពិតប្រាកដ៕  

New Copy
ប្លែកៗ

អូមីក្រុងឆ្លងដល់សិស្សសាលាហើយ!

នៅរសៀលថ្ងៃនេះដែរ យោងតាមសេចក្ដីប្រកាសរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សាលាបញ្ញសាស្ត្រអន្តរជាតិសាខាទី១ បានប្រកាសឱ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើតេស្តរបស់សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី១ និងពីការជូនដំណឹងរបស់មាតាបិតាសិស្ស កាលពីថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២២ បានធ្វើតេស្ត និងទទួលបានលទ្ធផលវិជ្ជមានកូវីដអូមីក្រុង ដែលចំពោះអ្នកឆ្លងគឺជាសិស្សដែលមានឈ្មោះថា ទិត សុវណ្ណណូរាម ភេទប្រុស ដែលមានអាសយដ្ឋាននៅ ច្រាំចម្រេះ១ ឫស្សីកែវ ភ្នំពេញ ហើយបច្ចុប្បន្ននេះដែរ កំពុងតែសម្រាកព្យាបាលនៅ ស្ដាតអូឡាំពិក។ បន្ទាប់ពីរកឃើញថាមានគ្រូ និងសិស្សមានវរុសកូវីដ-១៩ សាលាសម្រេចឱ្យគ្រូ និងសិស្សសម្រាកព្យាបាល និងរៀនតាមអនឡាញរហូតដល់ជាសះស្បើយ…

New Copy
ព័ត៌មានជាតិ

ព្រះនាងតូច ចេនណា គ្រងឈុត « ព្រះរាជធិតាទាយាទអង្គរ បរមវិស្ណុលោកទេវីអប្សរ » ពិតជាស្រស់ស្អាតខ្លាំងណាស់

ដូចដែលយើងបានស្គាល់រួចហើយថា ព្រះនាងតូច នរោត្តម ​ចេនណា ​គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨ វស្សាប៉ុណ្ណោះ ​តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។ ព្រះនាងតូច ​ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ​ទ្រង់អាចច្រៀងបទចម្រៀងបានជាច្រើនភាសា ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀងផងដែរ។ ទៀតសោត ព្រះនាងតូចក៏មានរូបរាងតូចច្រឡឹង ស្រស់ស្អាតបីធម្មជាតិ ដែលរូបរាងរបស់ព្រះនាង មិនថាគ្រងឈុតបែបសម័យ ឬបុរាណនោះឡើយ គឺសុទ្ធតែសក្តិសម និងស្រស់ស្អាតជាខ្លាំង។ យ៉ាងណាមិញ ឈុតមួយដែលព្រះនាងកំពុងតែគ្រងនៅពេលនេះ រឹតតែធ្វើឱ្យមានភាពទាក់ទាញកាន់តែខ្លាំងទ្វេរដង ព្រោះនេះគឺជាឈុតតំណាងឱ្យខ្មែរ ដែលមានឈ្មោះថា « ព្រះរាជធិតាទាយាទអង្គរ បរមវិស្ណុលោកទេវីអប្សរ » ដែលឈុតនេះដែរ…

New Copy
ប្លែកៗ

អ្នករកស៊ីប្រុងប្រយ័ត្ន! សកម្មភាពជាក់ស្ដែងជនលួចបន្លំ និងឆបោកទ្រព្យសម្បត្តិគេ​ (មានវីដេអូ)

យោងតាមគណនីហ្វេសប៊ុគមួយមានឈ្មោះថា Peuv Long បានបង្ហោះនូវរូបភាព និងវិដេអូមួយចំនួន ដើម្បីជាមេរៀនសម្រាប់បងប្អូនទាំងអស់គ្នាបានដឹង និងប្រុងប្រយ័ត្ន ដើម្បីកុំឱ្យមានការធ្វេសប្រហែស និងរងគ្រោះជួបបញ្ហាដូចជាគាត់។ ដែលនៅក្នុងរូបភាព និងវីដេអូទាំងនោះ បានបង្ហាញពីសកម្មភាពជាក់ស្ដែងអំពីពួកចាំតែបន្លំ និងលួចលុយទ្រព្យសម្បត្តិរបស់គេ។ ម្ចាស់គណនីហ្វេសប៊ុគឈ្មោះ Peuv Long បានរៀបរាប់ថា ៖ នេះ​ជាសកម្មភាព​របស់​អាពួក​ ដែរ​ចាំ​តែ​បន្លំ​ និង​ លួច​លុយ​ទ្រព្យ​សម្បត្តិ​របស់​គេ។ ថ្ងៃ​24/12/2021​ វេលា ម៉ោង9:34 ព្រឹកនេះ​ គ្រួសារ​ខ្ញុំ​បាទ​បាន​ត្រូវ​ពួក​អា​ចោរ​ ប្រើប្រាស់​ល្បិចកល​ មកលួច លុយអសជិត7000$ តាមសកម្មភាព ដូចវីដេអូ…

P=122567
ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ១០ នៃទ្វីបអាហ្រ្វិក ដើម្បីបង្ការកូវីដប្រភេទថ្មី “អូមីក្រុង Omicron”

ដោយសារតែការរីករាលដាលនៃវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា “អូមីក្រុង Omicron” ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរីករាលដាលមេរោគកូវីដ​-១៩ ប្រភេទថ្មីបំប្លែងថ្មី។ រាជរដ្ឋាភិបាលកម្ពុជាសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន​​ ១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង ១០ ក្នុងអំឡុងពេល ៣ សប្តាហ៍មុនចូលមកកាន់ប្រទេសកម្ពុជា ធ្វើដំណើរចូលមកប្រទេសកម្ពុជា ទាំងតាមផ្លូវអាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មីដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង(Omicron) ។ សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម៖