សូមប្រុងប្រយ័ត្នៗ! កម្ពុជាបន្តរងឥទ្ធិពលព្យុះទី ១៦ ដល់ដាច់ខែ

New Copy
ការផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្ដីរាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី ២៨ កញ្ញា ដល់ ២៩ កញ្ញា ឆ្នាំ ២០២២ ប្រទេសកម្ពុជានឹងប​ន្តរងឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ ( NORU ) ព្យុះនេះ នឹងចូលលើប្រទេសវៀទណាម ភាគកណ្ដាលនៅវេលាម៉ោង ១ យប់ ថ្ងៃទី ២៨ កញ្ញា ២០២២ ក្នុងកម្រិតជា STS រួចបន្ថយឥទ្ធិពលទៅជាវិសម្ពាធ TD ចូលមកអាងទន្លេមេគង្គ មុននឹងថមថយទៅជាសម្ពាធ (LOW)។ បន្ទាប់មក កម្ពុជានឹងបន្តរងឥទ្ធិពលពីជ្រលងសម្ពាធឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតមធ្យម។

ស្ថានភាពបែនេះ នឹងធ្វើឱ្យ ៖

ការផ្សាយពាណិជ្ជកម្ម

១. តំបន់ទំនាបកណ្ដាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២២ ដល់ ២៤​ អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣០ ដល់ ៣២ អង្សាសេ
– នៅថ្ងៃទៅ ២៨ – ២៩ កញ្ញា បណ្ដាខេត្តក្នុងភូមិសាស្ត្រជាប់ព្រំដែនថៃ អាចមានភ្លៀងក្នុងកម្រិត ពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រីឯរាជធានីភ្នំពេញ និងខេត្តដទៃទៀត ភ្លៀងក្នុងកម្រិតពីតិច ទៅបង្គួរតែប៉ុណ្ណោះ។ បន្ទាប់ពីនោះ ភ្លៀងអាចធ្លាក់ពីខ្សោយទៅ មធ្យម។

ការផ្សាយពាណិជ្ជកម្ម

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២១ ដល់ ២៣​ អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨ ដល់ ៣១ អង្សាសេ
– ពីថ្ងៃទៅ ២៨ ដល់ ២៩ អាចមានភ្លៀងពីកម្រិតបង្គួរ ទៅច្រើន លាយឡំទៅថោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។​ បន្តរហូតដល់ថ្ងៃទី ៣០ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅបង្គួរតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២២ ដល់ ២៤​ អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨ ដល់ ៣០ អង្សាសេ
– អាចមានភ្លៀងក្នុងកម្រិតពីធម្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀង និងខ្យល់បោកបក់ខ្លាំង រលកសមុទ្រឡើងខ្ពស់ បន្តរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា។

ការផ្សាយពាណិជ្ជកម្ម

យោងតាមស្ថានភាពអាកាសធាតុដែលបានប្រកាសខាងលើ សូមប្រជាពលរដ្ឋទាំងអស់ ធ្វើការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ចៀសវាងបញ្ហាណាមួយកើតឡើងជាយថាហេតុ។

អានកម្អិតក្នុងសេចក្ដីរាយការណ៍ខាងក្រោម ៖

ការផ្សាយពាណិជ្ជកម្ម
309527387_410788187900195_6636705678849114237_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
309051382_409877617991252_4636315625901665182_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម