ព័ត៌មាន

Group A
សម្រង់

U22​កម្ពុជា​មានឱកាសខ្ពស់​ក្នុងឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ស៊ីហ្គេម២០១៩​ក្រោយ​ម្ចាស់​ផ្ទះហ្វីលីពីនឈ្នះ​ម៉ាឡេស៊ី

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​២២​ឆ្នាំ​មានឱកាស​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍ SEA Games 2019 ជា​លើកដំបូងក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន បន្ទាប់​ពីលទ្ធផល​ថ្ងៃ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​រួចទៅ​ហើយ​នោះ។ សម្រាប់​ការ​ប្រកួតនៅ​ថ្ងៃ​នេះ​ក្នុង​ពូល​ A ដែល​មាន​កម្ពុជានៅ​ក្នុងពូល​នេះផង​ដែរ​នោះ គឺ​ក្រុម​ U22​មីយ៉ាន់ម៉ា​ឈ្នះ​ U22ទីម័រខាងកើត​៣​ទល់​១​ខណៈ​ដែល​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ឈ្នះ​ U22ម៉ាឡេស៊ី​១​ទល់​០។ លទ្ធផល​បែប​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ U22​មីយ៉ាន់ម៉ា​ឡើង​ឈរ​កំពូលតារាង​មាន​៧​ពិន្ទុ​ឆ្លង​កាត់​៣​ប្រកួត​ឈ្នះ​២​និង​ស្មើ​មួយនៅ​សល់​១​ប្រកួត​ក្នុង​ដៃត្រូវ​ជួប​ក្រុម U22កម្ពុជា។ ចំណែក​កម្ពុជា​ធ្លាក់​មក​លេខ​២​វិញ​មាន​៤​ពិន្ទុ​ក្រោយ​ឈ្នះ​១​និង​ស្មើ​មួយ​មាន​២​ប្រកួត​ក្នុង​ដៃ​ដែល​ត្រូវ​ប៉ះមីយ៉ាន់ម៉ា​និង​ម៉ាឡេស៊ី​។ ម្ចាស់​ផ្ទះ​ហ្វីលីពីន​ឡើង​មក​លេខ​៣​បន្ទាប់​ពី​ឆ្លង​កាត់​៣​ប្រកួត​ឈ្នះ១​ស្មើ​១ និង​ចាញ់​១​នៅ​សល់​មួយ​ប្រកួត​ត្រូវ​ប៉ះ U22ទីម័រខាងកើត។ សម្រាប់ឱកាស​កម្ពុជា​មាន​ច្រើន​ ប្រសិនបើ​ក្នុង​ចំណោម​២​ប្រកួត​ឈ្នះ​មួយ​ប្រកួត និង​ស្មើ​មួយ​ប្រកួត ប៉ុន្តែ​វា​ជំនួប​តឹងតែង​ខ្លាំង។  

Untitled 1
សម្រង់

សម្ដេច​តេជោផ្ញើសារអបអរជ័យជម្នះ​៥​-០របស់​U22កម្ពុជា​លើ​U22ទីម័រខាងកើត

ពិត​ជា​មិន​គួរឲ្យ​ជឿដែលក្រុមជម្រើសជាតិកម្ពុជា U22 បានយកឈ្នះក្នុងការប្រកួតទី២ លើក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ៥ទល់០ ក្នុងវិញ្ញាសារបាល់ទាត់បុរស ពូល A នៃព្រឹត្តិការណ៍ SEA Games លើកទី៣០ ប្រទេសហ្វីលីពីនខណៈ​ការ​ប្រកួត​ទើប​ចប់​នាមុននេះបន្តិច។ ក្រុមជម្រើសជាតិកម្ពុជា U22 រកគ្រាប់បាល់ដោយកីឡាករ រុឹង ប៊ុនហៀង ២គ្រាប់ ខណៈ កែវ សុខផេង, ស៊ិន កក្កដា និង សៀង ចន្ធា រកបានម្នាក់១គ្រាប់បង្គ្រប់​លទ្ធផល​៥​ទល់​០ឈរ​កំពូល​តារាងពូល A បណ្ដោះ​អាសន្ន។​ ក្រោយបញ្ចប់ការប្រកួត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារចូលរួមអបអរ និងជូនពរដល់ក្រុមគោព្រៃវ័យ២២ឆ្នាំកម្ពុជា តាមរយៈគេហទំព័របណ្តាញសង្គម…

Knongsrok
សម្រង់

E-commerce ក្តីស្រមៃដ៏សែនឆ្ងាយ … សម្រាប់កម្ពុជា

ដូចយើងសង្កេតឃើញហើយថា វិស័យបច្ចេកវិទ្យាកំពុងរីកចំរើនយ៉ាងខ្លាំងខ្លាគួរអោយកត់សម្គាល់នៅក្នុងរយៈពេលថ្មីៗនេះ។ បើផ្អែកតាមរបាយការណ៍ Hootsuite កាលពីខែ មករា ឆ្នាំ ២០១៩ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ១២,៥ លានអ្នក ដែលនេះគឺជាសក្តានុពលដ៏ធំសម្រាប់វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ទិញដោះដូរទំនិញតាមអនឡាញ។ ថ្មីៗនេះ ក្រុមការងារក្នុងស្រុក (Knongsrok) បានសំភាសជាមួយលោក ប្លង់ ផល្លា ជាសហស្ថាបនិក បាយឡូយ (Buyloy.com) ដើម្បីស្វែងយល់ពីនិន្នាការវិស័យ E-commerce នៅកម្ពុជា។  បាយឡូយត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨…

Andrew Carnegie 02
សម្រង់

រូបមន្តជោគជ័យទាំង១០ ដែលលោក អ៊ែនឌ្រូ ខនណឹហ្គ៊ី (Andrew Carnegie) បានប្រើដើម្បីក្លាយជាកំពូលអ្នកមាន

លោក អ៊ែនឌ្រូ ខនណឹហ្គ៊ី (Andrew Carnegie) បានមកជាន់ដីសហរដ្ឋអាមេរិកក្នុងឆ្នាំ 1848 ដោយស្ទើតែគ្មានលុយមួយរៀលសោះ។ នៅឆ្នាំ 1901 គាត់បានក្លាយជាកំពូលអ្នកមានជាងគេបំផុតនៅលើពិភពលោក។ ជាមួយអំណាចដ៏ខ្លាំងខ្លារបស់គាត់ គាត់ត្រូវបានអ្នកកាសែតវ័យក្មេងម្នាក់ឈ្មោះ ណាប៉ូឡេអុងហ៊ីល (Napoleon Hill) បានសុំជួបគាត់ ព្រោះ ហ៊ីល (Hill) ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសរសេរពីរឿងរ៉ាវរបស់មនុស្សជោគជ័យ។ លោក ខនណឹហ្គ៊ី (Carnegie) បានឃើញកំលាំងជំរុញពិសេសមួយនៅក្នុងខ្លួនលោក ហ៊ីល (Hill) ហើយនៅឆ្នាំ 1908 លោកបានសំរេចចិត្តថាឱ្យ ហ៊ីល (Hill) ចងក្រងឯកសារទាំងអស់នៃយុទ្ធសាស្រ្ត ដែលធ្វើឱ្យគាត់ក្លាយជាអ្នកជំនួញដ៏អស្ចារ្យ និងជាសប្បុរសជន។…

Cover Ayai
សម្រង់

ជាកូនខ្មែរនឹងគេដែរ គិតថាចង់រៀន​អាយ៉ៃ​អត់​ ពេលនេះឱកាសល្អហេីយ​ លោកពូ​ ព្រហ្ម​ ម៉ាញ​ ស្ម័គ្របង្រៀនដោយឥតគិតថ្លៃតែម្តង

សិល្បៈទម្រង់បុរាណរបស់ខ្មែរ​ មានច្រេីនទម្រង់ច្រេីនរបៀប​មែនទែន ដែលនេះគឺ​សុទ្ធតែជាកេរ្តិ៍មរតកដែលដូនតា​ខ្មែរ​ពីមុនបន្សល់ឱ្យ​ ។ ប្រៀបដូចនឹងសិល្បះៈអាយ៉ៃ​ ដែលជាសិល្បៈមួយប្រភេទ​ ដែល​ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង​ ហេីយក៏មិនងាយមានអ្នកចេះស្ទាត់ពីជំនាញនេះដែរ ។ ទេីបតែពេលថ្មីៗនេះ​ គណនី​ហ្វេសបុករបស់លោក “ព្រហ្ម​ ម៉ាញ”​ បានបង្ហោះសារមួយឃ្លាថា​ ​«​ខ្ញុំ​កាន់តែ​ចាស់ បើ​មិន​បង្រៀន​ខ្លាច​វា​បាត់បង់​ទៅ​តាម​ពេល​ដែល​យើង​បាត់​ទៅ​ដែរ ដូច្នេះ​បើ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​នោះ​យើង​កាន់តែ​ប​ង្រៀ​ង ព្រោះ​វា​មិន​មាន​ពេល​ច្រើន​សម្រាប់​ការ​បង្រៀន​នេះ​ឡើយ »​។ ការ​ប្រកាស​ពី​ការ​បង្ហាត់​អំពីចម្រៀង​អា​យ៉ៃ​ដោយ​មិន​យក​ប្រាក់ពី​លោក​ព្រហ្ម ម៉ា​ញ នា​ពេល​នេះ​បាន​ទទួល​ការពេញចិត្តជាខ្លាំងពីសំណាក់មហាជន ហើយ​វា​ជា​រឿងដ៏​ល្អ​មួយ​សម្រាប់បងប្អូនដែលចង់ចេះពីជំនាញមួយនេះពីសំណាក់រៀមច្បងជេីងចាស់ផងដែរ ។ ដូច្នេះហេីយបេីបងប្អូនមានចំណាប់អារម្មណ៍​ សូមមេត្តាទាក់ទងទៅ​ តាម​ គណនី​ ហ្វេសបុក​ លោក​ ព្រហ្ម​ ម៉ាញ​…

Cover Selena
បច្ចេកវិទ្យា

អែមហ្មង!​ កាមេរ៉ា​ iPhone 11 Pro Max អាចមានសមត្ថភាពថតបទចម្រៀងល្បីរបស់ Selena Gomez (មានវីដេអូ)

ដូចយេីងបានដឹងស្រាប់ហេីយថា​ ក្រុមហ៊ុន​ Apple គឺជា​ Brand ដែលថ្លៃជាងគេលេីពិភពលោក​ ។ គ្រប់ផលិតផលរបស់​ Apple គឺសុទ្ធតែទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក​ ។ កាលពីខែ​កញ្ញាកន្លងទៅក្រុមហ៊ុនេះបានបញ្ចេញប្រភេទទូរសព្ទជំនាន់ថ្មីរបស់ខ្លួន​ 3 សេរី​ គឺ​ iPhone 11 iPhone 11 Pro និង​ iPhone 11 Pro Max ។ ស្រាប់តែម្សិលមិញមានការភ្ញាក់ផ្អេីលជាខ្លាំងដោយតារាចម្រៀងល្បី​ Selena Gomez បានវិលត្រឡប់មកវិញជាមួយបទចម្រៀងដែលមានចំណងជេីងថា​ « Lose…

Cover Airpod
បច្ចេកវិទ្យា

ត្រៀមលុយឱ្យហើយទៅ! កាស​ Airpods ជំនាន់ថ្មីនឹងបង្ហាញមុខ នាចុងឆ្នាំ​នេះហេីយ!

បរទេស៖ ដូចដែលប្រិយមិត្តបានស្គាល់ហេីយថា​ កាស​ Airpods គឺជា​ កាសមួយដែល​ពេញនិយមទូទាំងពិភពលោក ដោយសារតែកាសនេះត្រូវបានផលិតក្រោម​ស្លាកយីហោ​ផ្លែប៉ោមដាច់មួយចំណិត​ Apple ទេីបវាទទួលបានការគាំទ្រពីសំណាក់​អ្នកប្រេីប្រាស់ផងដែរ​ ។ ទេីបតែប៉ុន្មានម៉ោងមុន​ Apple បានប្រកាសការដាក់លក់កាសជំនាន់ថ្មីរបស់ខ្លួន មានឈ្មោះថា​ Airpods Pro ដែលមានរូបរាងប្លែកពីមុនដោយវា​បង្កេីនសមត្ថភាពសម្លេងអោយកាន់តែ​ពីរោះ​ ការពារ​ ទឹក​ ធូលី​ និង​ ញេីសបានល្អជាងមុនដោយ​ ប្រេីបន្ទះ​ ឈីប​ Apple’s H1 Chi ដែលវាអាចជួយផ្នែក​នេះកាសនេះបង្កេីន​សមត្ថភាពច្រេីនជាងមុនបានល្អ​ ។ ចំណែកផ្នែក​ថ្មវិញ​ Apple បានបញ្ចេញមកថា​អាចប្រេីប្រាស់ក្នុងរយះពេល​…

29
សម្រង់

ទឹកចិត្តប្រពន្ធម្នាក់ និងម្តាយលើកដំបូង

ទឹកចិត្តប្រពន្ធម្នាក់ និងម្តាយលើកដំបូង : – ពេលដឹងថាកូនបានចាប់កំណើតក្នុងផ្ទៃម្តាយជាលើកដំបូង ម្តាយភ័យផង អរផង សើចទាំងទឹកភ្នែក ។ ខ្លាចមិនប្រាកដ ក្រែងមិនច្បាស់ម៉ែ ពិនិត្យម្តងហើយម្តងទៀត អោយច្បាស់ក្នុងចិត្ត ។ – លុះបានច្បាស់ហើយ ម៉ែថ្នមខ្លួន លះបង់ការងារ លុយកាក់ ដើម្បីរក្សាជីវិតកូនអោយគង់ ។ – ផ្លាស់ប្តូរទំលាប់ កាលពី២០ឆ្នាំមុនចោលភ្លាមៗ ដោយចាប់យកការផ្លាស់ប្តូរដើម្បីកូន ។ – កូនអាយុក្រោម ១២ សប្តាហ៍ ដំណាក់កាលទី១ ពេទ្យប្រាប់ថា…

25 6
សម្រង់

ស្រីៗ កុំរំលងអត្ថបទនេះឱ្យសោះ ចូលអានបានដឹង

មនុស្សស្រីកុំចង់គ្រប់គ្រងមនុស្សប្រុសតឹងខ្លាំងពេក ត្រូវចាប់យកបេះដូងរបស់គេ ហើយព្រលែងខ្លួនរបស់គេ។ មនុស្សប្រុសប្រៀបដូចជាគ្រាប់ខ្សាច់ កាន់តែខំចាប់ ហូរចេញកាន់តែច្រើន។ ដូច្នេះមនុស្សស្រីយើងត្រូវចេះថែរក្សាពេលវេលា និងភាពយុវវ័យរបស់យើង។ មនុស្សស្រីវ័យ20ឆ្នាំ ប្រៀបដូចជាផ្លែCherry ល្អមើលមិនប្រាកដថាឆ្ងាញ់។ មនុស្សស្រីវ័យ30ឆ្នាំ ប្រៀបដូចជាផ្លែប៉ោម ល្អមើលហើយក៏ឆ្ងាញ់ទៀត។ មនុស្សស្រីវ័យ40ឆ្នាំ ប្រៀបដូចជាផ្លែម្នាស់ ឆ្ងាញ់តែមិនល្អមើលទេ។ មនុស្សស្រីវ័យ50ឆ្នាំ ប្រៀបដូចជាផ្លែប៉េងប៉ោះ អ្នកស្មានតែអ្នកនៅតែជាផ្លែឈើទៀតមែនទេ? ដូច្នេះទាន់ខ្លួននៅក្មេង នៅមានសម្រស់ ត្រូវតែមានសេចក្តីក្លាហានទៅស្វែងរកស្នេហា ដែលយើងចង់បាន កុំធ្វើខ្លួនឯងដូចជានារីទេព អាយុច្រើននោះ។ ហេតុអ្វីបានជាសល់នារីទេពអាយុច្រើនដល់ម្លឹង? ហេតុផលគឺមានតែ1 ខ្វះភាពក្លាហាន! មនុស្សស្រីវ័យ20ឆ្នាំស្រស់ស្អាត ប៉ុន្តែអត់មានចិត្តចោរ ក៏អត់មានថ្លើមធំដូចចោរ។…

24 6
សម្រង់

ព្រោះតែស្រឡាញ់ ទើបនាងហ៊ានលះបង់គ្រប់យ៉ាងដើម្បីអ្នក

ស្រ្តីគ្រប់រូបតែងតែថែរក្សា ខ្វល់ខ្វាយ យកចិត្តទុកដាក់បំផុតចំពោះរូបរាងកាយរបស់ខ្លួន នៅពេលដែលនាងដឹងថាខ្លួននាងឈានដល់វ័យមួយដែលគ្រប់ការ។ បើទោះបីជានាងមានរាងកាយស្រលូនក្តី រាងកាយមានសាច់មានឈាមបន្តិចក្ដី តែនាងពេញចិត្តនឹងអ្វីដែលជារូបនាង ជាអ្វីដែលមាតារបស់នាងបានផ្តល់ឱ្យនាង ហើយក៏ខិតខំថែរក្សារហូតដល់ពេលនាងបានជួបអ្នក។ ចាប់ពីពេលដែលនាងបានស្គាល់អ្នក នាងប្រាកដជាបានគិត និងមើលឃើញផ្ទាល់នឹងភ្នែក ពីភាពជាម្តាយ ជាស្រ្តីមេផ្ទះ ជាភរិយា ជាកូនប្រសារ និងអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតនាងគឺ រូបរាងកាយរបស់នាង នឹងត្រូវផ្លាស់ប្តូរដោយសារតែបុរសម្នាក់ដែលជាឪពុករបស់ក្មេងដែលនាងបានពរពោះជាងប្រាំបួនខែ។ ជាស្រ្តីដែលធ្លាប់តែរស់នៅជាមួយឪពុកម្តាយ ដល់ម៉ោងទៅសាលា ដល់ម៉ោងញាំបាយ មិនសូវបានធ្វើការងារផ្ទះ  រាងកាយតូចច្រឡឹង ក្រអូបសាយដោយក្លិនគន្ធាពិដោរ ស្លៀកពាក់រឹបរាងតាមប្រាថ្នាជាដើម នឹងត្រូវផ្លាស់ប្តូរគ្រប់យ៉ាងនៅពេលដែលអ្នកក្រាបសំពះផ្ទឹមសុំអ្នកមានគុណបង្កើតនាង ទៅរស់នៅតែពីរនាក់ជាមួយនាង។ ក្តីស្រលាញ់មួយនេះ គឺនាងហ៊ានលះបង់គ្រប់បែបយ៉ាងគឺ ដើម្បីតែអ្នកតែម្នាក់គត់។ នៅក្រោយពេលរៀបការរួច អ្នកនឹងមានអារម្មណ៍លើសពីមួយដងដែលថាខ្លួនស្តាយក្រោយដែលបានរៀបការ ហើយពេលខ្លះ អ្នកថែមទាំងមានទំនាក់ទំនងស្នេហាជាមួយស្រីក្មេងផ្សេងទៀតក្រៅពីប្រពន្ធរបស់អ្នក។ ស្រីក្មេងរបស់អ្នកនេះ…

11 10
សម្រង់

លក្ខណៈបុរសគ្រប់លក្ខណ៍មាន ៣០ យ៉ាង មាននៅសល់អត់បុរសបែបហ្នឹង

លក្ខណៈបុរសគ្រប់លក្ខណ៍មាន ៣០ យ៉ាង ១. ខំសិក្សារៀនសូត្រ និងមិនចេះប្រកាន់ខ្លួន ២. មិនលួចប្លន់កិបកេងឆបោកអ្នកដទៃ ៣. មិនប្រព្រឹត្តខុសចំពោះប្រពន្ធកូនអ្នកដទៃ ៤. មិនរំភើបញាប់ញ័រឆាប់ភ័យផ្ដេសផ្ដាស ៥. មិននិយាយភូតភ កុហក ប្រើល្បិចបោកប្រាស់ ៦. មិននិយាយត្រាប់តាមគេឱ្យគេអៀនខ្មាស ៧. មិនងាយជឿរឿងអ្វីមួយដោយគ្មានហេតុផល និងការវិនិច្ឆ័យច្បាស់លាស់ ៨. ធ្វើការងារមិនប្រញាប់ពេក មកនយឺតពេក ៩. មិនចេះនិយាយបំផ្លើសសើចលេង ១០. ចេះទទួលភ្ញៀវមិនលាក់មុខ ១១. មានថ្នាំកែរោគបម្រុងទុកមិនឱ្យខ្វះ ១២. មិនប្រាប់ការសម្ងាត់ដល់អ្នកដទៃ…

9 12
សម្រង់

លទ្ធផល ដែលរៀបការជាមួយមនុស្ស​ ដែលមិនធ្លាប់ស្គាល់គ្នាសោះ

មិត្តភក្តិសួរខ្ញុំថា ហើយអ្ហែងការជាមួយមនុស្ស ដែលអ្ហែងមិនដែលស្គាល់សោះ អ្ហែងគិតថា មានក្ដីសុខ មានសុភមង្គលអត់ មនុស្សមិនដែលនឹងស្គាល់គ្នាសោះ រស់នៅជាមួយគ្នាម៉េចនឹងកើតទៅ? ត្រូវហើយ ឮគេសួរបែបហ្នឹងភ្លាម មានអារម្មណ៍ថា គិតច្រើន ខ្វល់ច្រើន មនុស្សស្គាល់គ្នាម៉េច នៅមើលមិនដឹងចិត្តគ្នា មិនចុះសម្រុងគ្នា ចុះទម្រាំអត់ស្គាល់គ្នាសោះ ធ្វើម៉េចនឹងនៅជាមួយគ្នាបានទៅ យើងមិនដឹងចិត្តគេ គេមិនស្គាល់ចិត្តយើង គិតទៅ ប្រឈមនឹងបញ្ហា ការលែងលះគ្នាណាស់។ តែការពិត វាមិនដូចការគិតទេ បើយើងចេះប្រើពេលវេលាដែលនៅជាមួយគ្នា យើងព្យាយាមឈ្វេងយល់ពីគ្នា យើងចេះសម្រប ឱ្យចុះសម្រុងនឹងគ្នា វាគ្មានអ្វីដែលពិបាកនឹងប្រើជីវិតរស់នៅជាមួយគ្នាឡើយ។ ខ្ញុំឃើញហើយ មិត្តខ្ញុំដែលស្រឡាញ់គ្នា…

5 10
សម្រង់

ពិតជាមិនយល់ទេថា ហេតុអ្វីមនុស្សស្រីត្រូវទ្រាំ?

ហេតុអ្វីមនុស្សស្រីត្រូវទ្រាំ? ពេលខ្លះខ្ញុំពិតជាមិនយល់ ថាហេតុអ្វី មនុស្សស្រីត្រូវទ្រាំ នឹងរឿងគ្រប់យ៉ាង មិនព្រមឈប់ មិនព្រមបញ្ចប់ មិនព្រមប្រលែង ហេតុអ្វី ត្រូវនៅឱបក្រសោបទុក្ខទឹកភ្នែកជាមួយនឹងមនុស្សប្រុសម្នាក់ ដែលមិនបានស្រឡាញ់ មើលថែ ថ្នាក់ថ្នមនាង? #វាជាកម្មតើមែនទេ? – ទ្រាំឈឺចាប់ តែមិនប្រាប់អ្នកណា – ទ្រាំឯកា ព្រោះមិនចង់រំខានអ្នកណា – ទ្រាំឱ្យគេវាយធ្វើបាប ប្រើហិង្សា មិនហ៊ាននិយាយ ព្រោះខ្លាចកាន់តែមានរឿង ឬខ្លាចខ្មាសគេ – ទ្រាំបៀមទុក្ខ ព្រោះគិតថាគេនឹងកែប្រែជាថ្មី – ទ្រាំលំបាក វេទនា ទាំងផ្លូវកាយផ្លូវចិត្ត…

4 11
សម្រង់

អានហើយរំជួលចិត្ត!​ ម៉ាក់កុំបោះបង់កូនណា មិនថាកូនកើតមក ដោយការស្រឡាញ់រវាងម៉ាក់ និងប៉ា ឬជាការធ្វេប្រហែសរបស់ម៉ាក់ក៏ដោយ

ម៉ាក់! កូនមិនដឹងទេថា ការកើតរូបកូននេះឡើងមក វាជាក្ដីស្រឡាញ់របស់ម៉ាក់ប៉ា ឬវាគ្រាន់តែជាការធ្វេសប្រហែសរបស់ម៉ាក់តែម្នាក់ឯងឬយ៉ាងណា កូនគ្រាន់តែដឹងថា កូនបានមានជីវិតហើយ កូនបានក្លាយជាកូនរបស់ម៉ាក់ហើយ កូនមិនដឹងទេថា ពេលដែលកូនកើតចេញទៅ កូនមានប៉ាហៅនឹងគេឬក៏អត់ តែអ្វីដែលកូនដឹង គឺកូនមានម៉ាក់នៅក្បែរ ព្រោះកូនបានចងភ្ជាប់ជាមួយនឹងបេះដូងរបស់ម៉ាក៉រួចហើយ។ កុំបោះបង់កូនណាម៉ាក់ កុំទម្លាក់កូនចោល កុំធ្វើឱ្យកូនមានអារម្មណ៍តែលតោលណាម៉ាក់ កូនចង់ស្ថិតក្នុងរង្វង់ដៃរបស់ម៉ាក់ កូនចង់ទទួលបានអារម្មណ៍កក់ក្ដៅពីម៉ាក់ កូនចង់ឃើញពិភពលោកនេះជាមួយម៉ាក់ បំណាច់នឹងឱ្យកូន មានវត្តមានក្នុងផ្ទៃរបស់ម៉ាក់ហើយ សូមម៉ាក់អនុញ្ញាតឱ្យកូន មានវត្តមាននៅក្នុងជិវិតបរ់សម៉ាក់បន្តរហូតបានទេ?​ កុំបោះបង់ខ្ញុំចោលអីណាម៉ាក់!!! ប្រែសម្រួល : TSR Sharing #PanhaROTH

30
សម្រង់

សម្ដីឪពុកក្មេក និយាយទៅកាន់កូនប្រសារប្រុស ក្នុងថ្ងៃរៀបការ ស្ដាប់ហើយ រំភើបជំនួសកូន

នៅក្នុងថ្ងៃរៀបមង្គលការកូនស្រី ឪពុកបាននិយាយទៅកាន់កូនប្រសារប្រុសថា៖ – មនុស្សទីមួយដែលពរនាងគឺខ្ញុំ មិនមែនជាអ្នក – មនុស្សទីមួយដែលថើបនាងគឺខ្ញុំ មិនមែនអ្នក – មនុស្សទីមួយដែលថ្នាក់ថ្នមនាងគឺខ្ញុំ មិនមែនអ្នក ប៉ុន្តែ… អ្នកដែលអាចកំដរនាងមួយជីវិតបាន គឺអ្នកមិនមែនជាខ្ញុំ ប្រសិនបើមានថ្ងៃមួយអ្នកឈប់ស្រឡាញ់នាងហើយ – កុំក្បត់នាង – កុំវ៉ៃ កុំជេរស្តីនាង – កុំនិយាយប្រាប់នាង មកនិយាយជាមួយខ្ញុំ ខ្ញុំនឹងនាំនាងត្រឡប់មកផ្ទះវិញ!!!” ប្រសិនបើអ្នកជាមនុស្សប្រុសពិតប្រាកដ សូមធ្វើល្អចំពោះប្រពន្ធរបស់អ្នក ពីព្រោះពួកនាងគឺសុទ្ធជាកែវភ្នែករបស់ឪពុកម្តាយ ដែលបានបីបាច់ថ្នាក់ថ្នមមកយ៉ាងល្អបំផុត នៅពេលចេះតែចាយលុយ នាងរស់នៅក្នុងផ្ទះឪពុកម្តាយនាង តែពេលនាងចេះរកលុយនាងរស់នៅផ្ទទះម្តាយក្មេក ក្រៅពីឪពុកម្តាយនាងចេញ នាងមិនបានជំពាក់អ្នកណាម្នាក់ឡើយ! ប្រភព…

Untitled 1
សម្រង់

រឿងរ៉ាវមួយចំនួនដែលកូនៗ ត្រូវដឹងអំពីសេចក្តីស្រឡាញ់ចំពោះឪពុកម្តាយ!

សេចក្តីស្រឡាញ់ដែលឪពុកម្តាយមានគឺជាហេតុផលដែលយើងត្រូវបង្រៀនកូន ៗ របស់យើងអំពីភាពពិតនៃសេចក្តីស្រឡាញ់។ សម្រាប់រឿងមួយ, កុមារគួរតែដឹងថាសេចក្ដីស្រឡាញ់មិនមែនមានតែក្តីរីករាយគ្រប់ពេលវេលានោះទេ ទន្លឹមនឹងនេះផងដែរឪពុកម្តាយមិនគួរណាបង្រៀនកូនៗពីអំពីគំរូអាក្រក់។ យោងទៅតាមគេហទំព័រ​ Brightside សូមក្រលេកមើលមូលដ្ឋានគ្រឹះល្អៗមួយចំនួនអំពីសេចក្ដីស្រឡាញ់ដែលយើងគួរបង្រៀនដល់កូន ៗ របស់យើង។ ការបំពានដោយកាយវិកាណាមួយវាមិនមែនជាសេចក្តីស្រឡាញ់ទេ។ © Full House / ABC នៅពេលកូនរបស់អ្នកមកដល់ផ្ទះហើយនិយាយប្រាប់រឿងរ៉ាវពីការប៉ះពាល់របស់ក្មេងដទៃ, កុំប្រាប់ទៅកូនថានេះជាសេចក្តីស្នេហានោះទេ ប៉ុន្តែចូលប្រាប់ទៅកូនថាវាគ្រាន់តែជាទំនាក់ទំនងរវាងក្មេងៗតែប៉ុណ្ណោះ ហើយវាមិនមែនជារឿងធ្ងន់ធ្ងរទេ។ បំណែកចែកនៃសេចក្តីស្រឡាញ់។ វាជារឿងងាយបំផុតដែលឪពុកម្តាយអាចផ្តល់ និងអនុញ្ញាតឱ្យពួកគេទទួលបានសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ទាំងអស់ពីឪពុកម្តាយ។ ប៉ុន្តែឪពុកម្តាយក៏គួរតែដឹងថា សេចក្តីស្រឡាញ់ត្រូវតែមានដែនកំនត់។ ដូចដែលពួកទាមទារការយកចិត្តទុកដាក់ពីអ្នកដទៃច្រើនពេក។ ទោះបីពួកគេសមនឹងទទួលបានក្តីស្រឡាញ់ពីអ្នកដទៃក៏ដោយពួកគេគួរតែត្រូវបានបង្រៀនឱ្យសម្របសម្រួលនិងផ្តល់សេចក្តីស្រឡាញ់ដល់អ្នកដទៃ។ ស្រឡាញ់អ្នកដទៃមិនមានន័យថាអ្នកស្រឡាញ់ខ្លួនឯងតិចនោះទេ © Big Little…

២
សម្រង់

ជូនចំពោះ លោកប្ដីជាទីស្រឡាញ់! សង្ឃឹមថា បងនឹងអានដោយយកចិត្តទុកដាក់

សូមគោរពប្រពន្ធ ព្រោះនាងបានលះបង់ ភាពជាយុវវ័យរបស់នាង ចាកចេញពីផ្ទះរបស់នាង សុខចិត្តរស់នៅឆ្ងាយពីគ្រួសារប៉ាម៉ាក់នាង ដើម្បីមកសាងគ្រួសារមួយជាមួយនឹងអ្នក មើលថែរក្សា ប៉ាម៉ាក់ និងគ្រួសាររបស់អ្នក។ សូមមានមោទកភាពចំពោះនាង ព្រោះនាងបានលះបង់រូបរាង រូបសម្រស់របស់នាង​ដើម្បីពពោះកូនរបស់អ្នក នាងព្រមប្រឈមមុខនឹងគ្រោះថ្នាក់ដល់េជិវិត ដើម្បីបង្កើតកូនរបស់អ្នកទាំងពីរ ផ្ដល់កំណើតដល់សមាជិកថ្មីដើម្បីគ្រួសាររបស់អ្នក។ សូមផ្ដល់ភាពកក់ក្ដៅដល់នាង ព្រោះខណៈពេលពពោះ នាងបានលះបង់ច្រើនណាស់ នាងថែមទាំងមានអារម្មណ៍មិនស្រណុកក្នុងខ្លួនឡើយ នាងឆាប់ខឹង ឆាប់ឆេវឆាវ នាងត្រូវការភាពកក់ក្ដៅពីអ្នក ចង់ឱ្យអ្នកយកចិត្តទុកដាក់ចំពោះនាង មើលថែនាង ថ្នមចិត្តនាង គាប់បម្រើនាងឱ្យបានល្អ ជាពិសេស គឺត្រូវការកម្លាំងចិត្តដ៏ធំធេងពីអ្នក។ សូមឱ្យតម្លៃនាង មិនថានៅចំពោះមុខ ឬនៅក្រោយខ្នង នៅក្នុងផ្ទះ…

1 15
សម្រង់

20 Photos That Are Not As Simple As They Might Seem

Over 1 trillion photographs are taken every year, but only a few among them are truly mindblowing like clouds that take the shape of a pig or 2 strangers that happen to be wearing the exact same outfit. Whether it’s…

Knongsrok
សម្រង់

ប្រេត & បុណ្យ​ស្រដៀង​គ្នា​នេះ!!!

នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ នៅ​ក្នុង​តាម​គម្ពី​ព្រះពុទ្ធ​សាសនា​បាន​ចែងថា មនុស្ស​ដែលស្លាប់​ទៅតែង​ទៅកើត​ទីផ្សេងៗ​តាម​កម្ម​របស់ខ្លួន។ មនុស្ស​ចិត្ដអាក្រក់ ដែលបាន​ធ្វើបាប​កម្ម​ផ្សេងៗ លុះស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​៤ប្រភេទ គឺប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយខ្ទុះ​ឈាម ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែលភ្លើង​ឆេះ​ជានិច្ច និងប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឱ្យ។ គេ​តែង​និយម​ជ្រើសរើស​ចំថ្ងៃ​រនោច​ខែភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះចន្ទ​ពុំសូវ​មាន​ពន្លឺ ហើយ​ចេះតែ​ង​ងឹត​ទៅៗ ព្រោះ​ឱកាស​នោះហើយ ដែល​យមរាជ​ដោះលែង​ពួកប្រេត​ទាំងនោះឱ្យ​មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំទទួល​ភោគផល​ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឱ្យ ព្រោះ​ពួកប្រេត​ខ្លាច​ពន្លឺ​ណាស់។ ប្រសិន​បើ​រយៈពេល​១៥ថ្ងៃ ពួកប្រេត​ដើរ​រកគ្រប់វត្ដ​ពុំមាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណាធ្វើ​បុណ្យ​បញ្ជូន​កុសល​ទៅឱ្យ​ទេ ពួកគេ​នឹងអត់​បាយ​អត់ទឹក​ស្រេកឃ្លាន​រងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិកា​ទាំងឡាយ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់​ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ​ផៅទាំង​ប្រាំពីរ​សន្ដាន។ ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង…