ព័ត៌មាន

ចិនបាននាំយកឧបករណ៍ជំនួយប្រឆាំងនឹងវីរុស កូវីដ១៩ មកជូនកម្ពុជា ជាលើកទី២ នៅថ្ងៃនេះ
សម្រង់

ចិនបាននាំយកឧបករណ៍ជំនួយប្រឆាំងនឹងវីរុស កូវីដ១៩ មកជូនកម្ពុជា ជាលើកទី២ នៅថ្ងៃនេះ

នាថ្ងៃទី១ ខែមេសា​ ឆ្នាំ២០២០នេះដែរ យន្តហោះមួយគ្រឿងប្រភេទIL-76 ដែលជាយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន ដែលបានដឹកជញ្ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 បាននាំយកជំនួយជាលើកទី២ ជូនដល់កម្ពុជា ត្រូវបានចុះចតយ៉ាងជោគជ័យក្នុងអាកាសយានដ្ឋានរាជធានីភ្នំពេញ។ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍​ ស៊ុំ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ និងព្រមទាំងបានរៀបចំពិធីប្រគល់​ និងទទួលសម្ភារៈក្នុងអាកាសយានយន្តផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​៧​នាក់ បាន​ចាក​ចេញពី​ប្រទេស​ចិន តាម​ជើង​យន្តហោះ​ពិសេស មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ចែករំលែក​បទពិសោធន៍…

ព្រហើនណាស់! ហ៊ានប្រមាថព្រះមហាក្សត្រនៃយើង សូមថ្នាក់ដឹកនាំ ចាត់វិធានការលើបុរសម្នាក់នេះផង
សម្រង់

ព្រហើនណាស់! ហ៊ានប្រមាថព្រះមហាក្សត្រនៃយើង សូមថ្នាក់ដឹកនាំ ចាត់វិធានការលើបុរសម្នាក់នេះផង

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០កន្លងទនេះ មានបុរសម្នាក់ ព្រហើន បានបង្ហោះសារ ជេរប្រមាថ ដល់ព្រះចេស្ដាររបស់ព្រះមហាក្សត្រយ៉ាងងើល ដោយពុំមានខ្លាចក្រែង រអែងច្បាប់អ្វីសោះ។ ក្នុងនាមយើងខ្ញុំជាកូនខ្មែរ ជ្រក់ក្រោមម្លប់បារមីព្រះមហាក្សត្រ សូមអំពាវនាវដល់ថ្នាក់ដឹកនាំ ជួយចេញសេចក្ដីប្រកាស និងចាត់វិធានការទៅលើបុរសម្នាក់នេះ ដែលព្រហើន ហ៊ានបង្ហោះ និងប្រើពាក្យពេចន៍មិនសមរម្យ ប្រមាថដល់ព្រះបាទ នរោត្តម សីហមុនី ដែលជាព្រះមហាក្សត្រនៃយើង ដើម្បីចាប់បុរសម្នាក់នេះ មកផ្ដន្ទោសតាមច្បាប់ កុំឱ្យរួចខ្លួនឱ្យសោះ។

ព្រះបដិមាសីសៈចំនួន២ ត្រូវបានលើកចេញពីប្រឡាយទឹកនៅខ្លោងទ្វារខ្មោច
សម្រង់

ព្រះបដិមាសីសៈចំនួន២ ត្រូវបានលើកចេញពីប្រឡាយទឹកនៅខ្លោងទ្វារខ្មោច

អាជ្ញាធរជាតិអប្សរា ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានរកឃើញព្រះបដិមាសីសៈចំនួន២ នៅក្នុងប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច ក្នុងនោះមានទេវតាចំនួន១ និងអសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច។ លោក ឈូក សុម៉ាឡា មន្ត្រីជំនាញចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា លក្ខណៈនៃព្រះបដិមាសីសៈទេវតាដែលបានប្រទះឃើញមាន៤បំណែក គឺព្រះសីសៈទាំងមូលដាច់ត្រឹមមាត់ ហើយខូចខាតផ្នួងសក់ បំណែកច្រមុះរបេះពីខ្ទង់ និងបំណែកទងត្រចៀកឆ្វេងស្តាំ។ ចំណែកអសុរាវិញមានតែផ្នែកខាងក្រោយជាមួយក្បាច់លម្អសក់ និងពុំមានព្រះភក្ត្រទេ។ ការប្រទះឃើញព្រះបដិមាសីសៈទាំង២នៅក្នុងប្រឡាយទឹក មិនមែនជារឿងចៃដន្យនោះទេ បើតាមការបញ្ជាក់របស់លោក សុម៉ាឡា ព្រោះវាបណ្តាលមកពីរចនាសម្ពន្ធទូទៅនៃសំណង់ចម្លាក់ទាញព្រ័ត្រនោះបានខូចខាតដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ និងសង្គ្រាម…

ជនអនាថាប្រមាណជា៥០០នាក់ នៅ Las Vegas ត្រូវបានដាក់ឱ្យដេកនៅចំណតរថយន្តមួយកន្លែង បន្ទាប់ពីសមាជិកគេម្នាក់ ត្រូវបានធ្វើតេស្តឃើញ វិជ្ជមាន កូវីដ១៩
សម្រង់

ជនអនាថាប្រមាណជា៥០០នាក់ នៅ Las Vegas ត្រូវបានដាក់ឱ្យដេកនៅចំណតរថយន្តមួយកន្លែង បន្ទាប់ពីសមាជិកគេម្នាក់ ត្រូវបានធ្វើតេស្តឃើញ វិជ្ជមាន កូវីដ១៩

CNN ៖ បន្ទាប់ពីបុរសគ្មានផ្ទះសម្បែងម្នាក់ ដែលត្រូវបានគេធ្វើតេស្ត៍រកឃើញថាមានវិជ្ជមានវីរុស កូវីដ១៩ កាលពីសប្តាហ៍មុន ទីជម្រករបស់គាត់ត្រូវបានបិទ ដោយទុកឱ្យមនុស្សអនាថាចំនួន ៥០០ នាក់ មិនមានកន្លែងទីកន្លែងថ្មីសម្រាប់ស្នាក់នៅ។ សូម្បីតែមជ្ឈមណ្ឌលធនធានមនុស្ស ក៏គ្មានទីជម្រកសម្រាប់ទទួលហ្វូងមនុស្សអនាថាឱ្យស្នាក់នៅបានច្រើនដែរ។ ដូច្នេះទីក្រុង Las Vegas និងClark County បានសម្រេចចិត្តយកចំណតរថយន្តរបស់មជ្ឈមណ្ឌល Cashman ដើម្បីបង្កើតជាទីជម្រក សម្រាប់ជនអនាថាគ្មានផ្ទះសម្បែងទាំងនោះស្នាក់នៅ​ជាបណ្តោះអាសន្នសិន។ ហើយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ការរៀបចំកន្លែងស្នាក់សម្រាប់ពួកគេនៅបណ្តោះអាសន្ននោះ បានដំណើរការយ៉ាងរលូន។ យោងតាមកាសែត Las Vegas Review-Journal បានឱ្យដឹងថា ” អ្នកស្ម័គ្រចិត្តប្រហែល…

ប្រធានមន្ទីរពេទ្យរុស្ស៊ី ដែលទើបតែបានជួបប្រធានាធិបតី Pu Tin កាលពីសប្តាហ៍មុន បានធ្វើតេស្តឃើញមានវិជ្ជមាន កូវីដ ១៩
សម្រង់

ប្រធានមន្ទីរពេទ្យរុស្ស៊ី ដែលទើបតែបានជួបប្រធានាធិបតី Pu Tin កាលពីសប្តាហ៍មុន បានធ្វើតេស្តឃើញមានវិជ្ជមាន កូវីដ ១៩

លោកវេជ្ជបណ្ឌិត Denis Protsenko ដែលកាលពីសប្តាហ៍មុនបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅមន្ទីរពេទ្យធំមួយរបស់ទីក្រុងមូស្គូ ដោយពិភាក្សាអំពីអ្នកឆ្លងវីរុសកូវីដ១៩។ ជាក់ស្ដែង មួយសប្ដាហ៍ក្រោយមក លោកវេជ្ជបណ្ឌិត Protsenko នាយកមន្ទីរពេទ្យលេខ ៤០ បានសរសេរនៅក្នុងហ្វេសប៊ុកថា “ ខ្ញុំបានធ្វើតេស្តិ៍ឃើញវិជ្ជមានកូវីដ១៩ ប៉ុន្តែរូបខ្ញុំផ្ទាល់ ហាក់មានអាការៈធម្មតាទេ។ អ្នកនាំពាក្យវិមាន Kremlin បាននិយាយកាលពីថ្ងៃអង្គារថា លោកពូទីន ដែលមិនបានពាក់ឧបករណ៍ការពារនៅពេលដែលលោកបានជួប និងចាប់ដៃជាមួយលោក Protsenko នៅថ្ងៃទី ២៤ ខែមីនានោះ ធ្វើតេស្តជាប្រចាំ ប៉ុន្តែមិនមានបញ្ហាអ្វីទេ។ កាលពីសប្តាហ៍មុនលោក…

ប្រសើរណាស់! ចាប់ពីថ្ងៃទៅ០១ មេសានេះទៅ តម្លៃប្រេងឥន្ទៈនៅកម្ពុជានៅត្រឹមជាង ២.០០០រៀលប៉ុណ្ណោះ
សម្រង់

ប្រសើរណាស់! ចាប់ពីថ្ងៃទៅ០១ មេសានេះទៅ តម្លៃប្រេងឥន្ទៈនៅកម្ពុជានៅត្រឹមជាង ២.០០០រៀលប៉ុណ្ណោះ

ក្រសួងពាណិជ្ជកម្ម ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីអំពីតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាចំនួន ៤សេនដុល្លា/លីត្រ។ ផ្អែកតាមតម្លៃជាមធ្យមប្រេងឥន្ទនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ នឹងត្រូវលក់ ២.៥៣៤រៀល/លីត្រ សម្រាប់សាំងធម្មតាEA92 និង ២.៦១៣រៀល/លីត្រ សម្រាប់ម៉ាស៊ូត។ ដូច្នេះតម្លៃលក់រាយប្រេងឥន្ទនៈសម្រប់អនុវត្ត ចាបពីថ្ងៃទី០១…

លទ្ធផលធ្វើតេស្តសម្រាប់ថ្ងៃនេះ មិនមានករណីវិជ្ជមានទេ តែមានអ្នកជាសះស្បើយចំនួន២នាក់បន្ថែមទៀត
សម្រង់

លទ្ធផលធ្វើតេស្តសម្រាប់ថ្ងៃនេះ មិនមានករណីវិជ្ជមានទេ តែមានអ្នកជាសះស្បើយចំនួន២នាក់បន្ថែមទៀត

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាស សម្រាប់ការធ្វើតេស្តវិជ្ជមាននៃវីរុសកូវីដ១៩នៅកម្ពុជាសម្រាប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ មិនមានករណីវិជ្ជមាននោះឡើយ។ ចំណែកឯអ្នកដែលបានជាសះស្បើយលទ្ធផលនៅថ្ងៃនេះគឺ មានចំនួន២នាក់ទៀត ជនជាតិខ្មែរ១នាក់ និងជនជាតម៉ាឡេស៊ី១នាក់ នៅឯខេត្តកែប។ គួរបញ្ជាក់ផងដែរថា ចំនួនអ្នកវិភាគរកវីរុសកូវីដ១៩នៅកម្ពុជា គិតចាប់ពីខែមករា មកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ សំណាកដែលបានយកទៅវិភាគ គិតទូទាំងប្រទេសមានចំនួន ៥,៧៦៨ករណី។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអនុញ្ញាត អវត្តមានពីមាតុប្រទេសទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ ព្យាបាលព្រះរាជសុខភាព
សម្រង់

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអនុញ្ញាត អវត្តមានពីមាតុប្រទេសទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ ព្យាបាលព្រះរាជសុខភាព

ភ្នំពេញ៖ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២០ តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ…

ភ្លើងឆេះព្រៃនៅខេត្តស៊ីឈួនប្រទេសចិន បានធ្វើឱ្យក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ១៨នាក់ និងមគ្គុទេសម្នាក់ ស្លាប់នៅក្នុងភ្លើងឆេះនោះ
សម្រង់

ភ្លើងឆេះព្រៃនៅខេត្តស៊ីឈួនប្រទេសចិន បានធ្វើឱ្យក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ១៨នាក់ និងមគ្គុទេសម្នាក់ ស្លាប់នៅក្នុងភ្លើងឆេះនោះ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឱ្យដឹងថា ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ១៨នាក់ និងមគ្គុទេសក៍របស់ពួកគេបានស្លាប់នៅពេលកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅខេត្តស៊ីឈួនប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយថា ការផ្លាស់ប្តូរទិសដៅខ្យល់ភ្លាមៗបាននាំឱ្យក្រុមនេះជាប់នៅក្នុងព្រៃឈើដែលកំពុងតែឆេះនាព្រឹកថ្ងៃអង្គារិ៍នេះ។ អគ្គិភ័យនៅខេត្ត Liangshan ពេលនេះបានរាលដាលគ្របដណ្ដប់ពេញផ្ទៃដី ១០០០ ហិកតា។ អ្នកពន្លត់អគ្គិភ័យ និងអ្នកជួយសង្គ្រោះជាង ២.០០០ នាក់ត្រូវបានបញ្ជូនទៅតំបន់នោះ ហើយមនុស្ស ១.២០០ នាក់ត្រូវបានជម្លៀសចេញ។ អគ្គិភ័យបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទនៅឯកសិដ្ឋានក្នុងស្រុកមួយ។ មានខ្យល់បក់យ៉ាងខ្លាំង និងអណ្តាតភ្លើងរាលដាលយ៉ាងលឿនទៅដល់ភ្នំក្បែរ ៗ ។ ក្រុមអ្នកពន្លត់អគ្គិភ័យដែលបានស្លាប់ ស្ថិតក្នុងចំណោមក្រុម ២២ នាក់ រួមទាំងកម្មករកសិដ្ឋានម្នាក់ ដែលជាមគ្គុទេសក៍របស់ពួកគេដែលបានបាត់ខ្លួន។ អ្នកនៅរស់រានមានជីវិត ៣ នាក់ត្រូវបានគេរកឃើញហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។…

ព្រះចៅក្រុងថៃ បែរជាភៀសព្រះកាយទៅប្រទេស អាល្លឺមង់ ជាមួយស្រីស្នំ២០នាក់ ខណៈពេលដែលប្រទេសថៃ និងប្រជាជនថៃកំពុងតែជួបទុក្ខដោយសារវីរុស កូវីដ១៩
សម្រង់

ព្រះចៅក្រុងថៃ បែរជាភៀសព្រះកាយទៅប្រទេស អាល្លឺមង់ ជាមួយស្រីស្នំ២០នាក់ ខណៈពេលដែលប្រទេសថៃ និងប្រជាជនថៃកំពុងតែជួបទុក្ខដោយសារវីរុស កូវីដ១៩

យោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស ដែលបានដកស្រង់សម្ដីកាសែតអាឡឺម៉ង់បានឱ្យដឹងថា ព្រះមហាក្សត្រនៃប្រទេសថៃ Maha Vajiralongkorn ព្រះជន្ម ៦៧ ឆ្នាំ បាននិងកំពុងតែស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈពេលដែលប្រទេសថៃ និងប្រជាជនកំពុងតែមានវិបត្តិជួបទុក្ខនូវការរីករាលដាលនៃវីរុស កូវីដ១៩។ នៅក្នុងសណ្ឋាគារដ៏ប្រណិតមួយនៅក្នុងប្រទេស អាល្លឺម៉ង់ ត្រូវបានស្ដេចថៃម៉ៅផ្ដាច់សម្រាប់គង់នៅ​ ជាមួយនឹងស្រីស្នំប្រមាណជា ២០នាក់ ចាំបម្រើននៅទីនោះ ដើម្បីគេចពីការឆ្លងនៃវីរុសកូរ៉ូណា។ យោងតាមការចេញផ្សាយរបស់កាសែត The Times of London បានឱ្យដឹងថាស្ដេច Vajiralongkorn មិនដែលបានបង្ហាញមុខជាសាធារណៈនៅក្នុងប្រទេសរបស់ទ្រង់ទេចាប់តាំងពីខែកុម្ភៈមកម្ល៉េះ។ ចំពោះដំណឹងនេះដែរ បានធ្វើឱ្យប្រជាជនថៃ មានការខឹងសម្បារយ៉ាងខ្លាំង ដែលបានដឹងថា ព្រះមហាក្សត្រខ្លួនមិនស្ថិតនៅក្នុងប្រទេសរួមសុខទុក្ខជាមួយប្រជាជន…

ចិនជួបទុក្ខផ្ទួនៗ! រថភ្លើងមួយខ្សែបានរអិលធ្លាក់ផ្លូវ បង្កមានអគ្គីភ័យឆាបឆេះ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់
សម្រង់

ចិនជួបទុក្ខផ្ទួនៗ! រថភ្លើងមួយខ្សែបានរអិលធ្លាក់ផ្លូវ បង្កមានអគ្គីភ័យឆាបឆេះ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់

ចិន! ភ្លៀងមួយមេធំ បានបណ្ដាលឱ្យស្រុតបាក់ដី ធ្វើឱ្យរថភ្លើងមួយខ្សែជិះធ្លាក់ផ្លូវ និងបង្កអគ្គីភ័យឆាបឆេះមានផ្សែងសន្ធោសន្ធៅ និងធ្វើឱ្យអ្នកដំណើរ ៤ នាក់បានរងរបួសធ្ងន់ និង ១១៨ នាក់ទៀតរងរបួសស្រាល។ ជុំវិញហេតុការណ៍នេះដែរ ក៏បានធ្វើឲ្យមន្ដ្រីប៉ូលិសផ្លូវដែកម្នាក់ស្លាប់ និងបុគ្គលិក ៤ នាក់ទៀតរងរបួស យោងតាមមន្រ្តីបានអោយដឹងថា អ្នកដែលមិនរងរបួសត្រូវបានគេរៀបចំឱ្យជិះរថភ្លើងល្បឿនលឿនដើម្បីជូនពួកគេទៅឱ្យដល់គោលដៅ ចំណែកឯអ្នកដែលរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថា រថភ្លើងមួយខ្សែនេះ បានចេញដំណើរពី Jinan ឆ្ពោះទៅទីក្រុង Guangzhou ភាគខាងត្បូងប្រទេសចិន ដោយរត់បានចម្ងាយ ១,៩៩៨ គីឡូម៉ែត្រ និងចំណាយពេលជិត ២៤…

លទ្ធផលតេស្តវីរុសកូវីដ១៩ ថ្ងៃនេះរកឃើញ ២ករណីទៀត នៅខេត្តសៀមរាប
សម្រង់

លទ្ធផលតេស្តវីរុសកូវីដ១៩ ថ្ងៃនេះរកឃើញ ២ករណីទៀត នៅខេត្តសៀមរាប

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានកូវីដ១៩នៅកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ រកឃើញវិជ្ជមានចំនួន ២ករណី បន្ថែមទៀត ជាជនជាតិខ្មែរ នៅខេត្តសៀមរាប។ សរុបចំនួនអ្នកឆ្លងវីរុសកូវី១៩ទាំងអស់នៅកម្ពុជាគឺមានចំនួន ១០៩ករណិ ក្នុងនោះមានស្ត្រីចំនួន៣០នាក់ និងប្រុសចំនួន ៧៩នាក់។ គួរបញ្ជាក់ផងដែរថា ចំនួនអ្នកជាសះស្បើយមានចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តក្រុងមានចំនួន ៨៦នាក់។

ទីក្រុងញូវយ៉កគឺជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺឆ្លងវីរុសនៅអាមេរិក
សម្រង់

ទីក្រុងញូវយ៉កគឺជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺឆ្លងវីរុសនៅអាមេរិក

ទីក្រុងញូវយ៉កបានរាយការណ៍ថា មានករណីជាង ៣៦.២០០ ករណី និងមានអ្នកស្លាប់ ៧៩០ នាក់ គិតត្រឹមថ្ងៃច័ន្ទនេះដែលធ្វើឱ្យវាក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសកូវីដ១៩។ អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បាននិយាយកាលពីថ្ងៃសុក្រថា គាត់រំពឹងថានឹងមានវិបតិ្តដែលជាចំណុចនៃតម្រូវការគ្រែ មន្ទីរពេទ្យ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តខ្ពស់បំផុតប្រហែលជា ២១ ថ្ងៃទៀត។ ប៉ុន្តែមន្ទីរពេទ្យកំពុងប្រឈមនឹងកង្វះគ្រែ និងកង្វះខាតឧបករណ៍ការពារផ្ទាល់ខ្លួនសម្រាប់បុគ្គលិក និងអ្នកជំងឺ។ ទីក្រុងញូវយ៉កបានកត់ត្រាករណីឆ្លងវីរុសកូវីដ១៩លើកដំបូងរបស់ខ្លួននៅថ្ងៃទី ១ ខែមីនា ៖ ស្ត្រីម្នាក់នៅ Manhattan ក្នុងវ័យ ៣០ ឆ្នាំ នាងបានឆ្លងវីរុសនេះពេលធ្វើដំណើរក្នុងប្រទេសអ៊ីរ៉ង់។ ចាប់តាំងពីពេលនោះមកចំនួននៃករណីថ្មីដែលបានបញ្ជាក់ជារៀងរាល់ថ្ងៃបានកើនឡើងយ៉ាងឆាប់រហ័សហើយអ្នកជំនាញរំពឹងថាចំនួននឹងនៅតែកើនឡើងនៅពេលដែលមនុស្សកាន់តែច្រើនត្រូវបានគេធ្វើតេស្ត –…

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងស្តុកម៉ាស់ រកឃើញទីតាំងពីរកន្លែងដែលអត់ច្បាប់
សម្រង់

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងស្តុកម៉ាស់ រកឃើញទីតាំងពីរកន្លែងដែលអត់ច្បាប់

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមករសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ឆែកឆេរ ទីតាំងស្តុកបរិក្ខាពេទ្យ មានម៉ាស់ ខោអាវ ពេទ្យ ការពារមេរោគ នារសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ នៅផ្ទះល្វែងចំនួន៣ ហើយរកឃើញ២ទីតាំងដែលនាំចូលអត់ច្បាប់ និង១ទីតាំងទៀត មានច្បាប់ នាំចូលសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបុរីអាកាសចរ មុខព្រលានយន្តហោះពោធិចិនតុង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ក្នុងប្រតិត្តការណ៍ខាងលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ…

BREAKING : យន្ដហោះ Lionair ដឹកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ដ្រផ្ទុះពេលហោះហើរ បានសម្លាប់អ្នកដំណើរទាំងអស់
សម្រង់

BREAKING : យន្ដហោះ Lionair ដឹកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ដ្រផ្ទុះពេលហោះហើរ បានសម្លាប់អ្នកដំណើរទាំងអស់

ពិភពលោកកំពុងបំពេញបេសកកម្មលុបបំបាត់វីរុស Covid-19 ដែលជាហេតុធ្វើឱ្យមានការសោកស្តាយជាខ្លាំងនៅពេលបានដំណឹងថា យន្តហោះដឹកគ្រឿងផ្គត់ផ្គង់ពេទ្យ និងបុគ្គលិកសុខាភិបាលបានផ្ទុះនៅប្រទេសហ្វីលីពីន។ យន្ដហោះជម្លៀសខាងវេជ្ជសាស្ត្រដែលគ្រប់គ្រងដោយប្រទេសហ្វីលីពីនដែលមានឈ្មោះថា Lionair ត្រូវបានហោះឡើងឆ្ពោះទៅកាន់ Haneda ប្រទេសជប៉ុន នៅពេលដែលវាបានផ្ទុះក្នុងអំឡុងពេលហោះឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) ដោយបានសម្លាប់អ្នកដំណើរ និងសមាជិកនាវិកទាំងអស់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ។ យោងតាមប្រធានកាកបាទក្រហមហ្វីលីពីនលោក Richard Gordon បានឱ្យដឹងថា អ្នកដែលបាត់បង់ជីវិតរួមមានអ្នកផ្ទុកជំងឺផ្ទុកវីរុសផងដែរ។ គាត់បានបន្ថែមទៀតថា “ ក្រុមពន្លត់អគ្គីភ័យ និងក្រុមគ្រូពេទ្យរបស់យើងត្រូវបានបញ្ជូនទៅស្ថានីយ NAIA ស្ថានីយទី…

ក្រុមហ៊ុន ស្មាត អាស្យាតា ប្រកាសផ្តល់ជំនួយមូលនិធិ ទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក ដើម្បីទប់ស្កាត់វីរុសកូវីដ១៩
សម្រង់

ក្រុមហ៊ុន ស្មាត អាស្យាតា ប្រកាសផ្តល់ជំនួយមូលនិធិ ទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក ដើម្បីទប់ស្កាត់វីរុសកូវីដ១៩

មូលនិធិនេះត្រូវបានរៀបចំឡើងបន្ថែមពីលើសកម្មភាពនានាដែលក្រុមហ៊ុន ស្មាត អាស្យាតា បាន​អនុវត្ត ក្នុងនោះរួមមានដូចជា ការដាក់តំឡើងជាបណ្តោះអាសន្នសេវាកម្ម telemedicine ប្រើប្រាស់បច្ចេកវិទ្យាជំនាន់ទី៥ (5G) ការផ្តល់ជូនបន្ថែមសេវាទិន្នន័យ និងយុទ្ធនាការផ្សព្វផ្សាយជាច្រើន។ រាជធានីភ្នំពេញ​ ថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២០៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី​ បានប្រកាសមូលនិធិ​​ដែល ​មានទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក ក្នុងការចូលរួមចំណែកជួយទៅដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយ ការរាតត្បាតនៃ​​វីរុសកូវីដ១៩។​ ចំនួនទឹកប្រាក់នៃមូលនិធិនេះ គឺជាទឹកប្រាក់បន្ថែម ក្រៅអំពីចំនួនទឹកប្រាក់សរុបចំនួន១% (មួយភាគរយ) នៃចំណូលដុលប្រចាំឆ្នាំដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់ចំណាយលើកម្មវីធីទំនួលខុស​ត្រូវ សង្គម (CSR)…

ទុក្ខផ្ទួនៗ! វីរុសកូវីដ១៩កំពុងតែវាយលុក ស្របពេលនេះ ឥណ្ឌូនេស៊ី ជួបគ្រោះមហន្តរាយផ្ទុះភ្នំភ្លើងថែមមួយកម្រិតទៀត ( មានវីដេអូ )
សម្រង់

ទុក្ខផ្ទួនៗ! វីរុសកូវីដ១៩កំពុងតែវាយលុក ស្របពេលនេះ ឥណ្ឌូនេស៊ី ជួបគ្រោះមហន្តរាយផ្ទុះភ្នំភ្លើងថែមមួយកម្រិតទៀត ( មានវីដេអូ )

ភ្នំ Merapi Erupts នៅប្រទេសឥណ្ឌូនេស៊ីផ្ទុះឡើងជាលើកទី ២ ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។ ជាមួយនឹងពិភពលោកដែលកំពុងតែស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរដោយការផ្ទុះឡើងនៃវីរុស COVID-19 ស្របពេលនេះដែរ ស្រាប់តែប្រទេសឥណ្ឌូនេស៊ី បានជួបគ្រោះមហន្តរាយធម្មជាតិមួយទៀត នៅពេលដែលភ្នំភ្លើងសកម្មបំផុតនៅឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីថ្ងៃសុក្រ ដោយបានបំបែកជួរផេះ ៥,០០០ ម៉ែត្រចូលទៅក្នុងអាកាស – នេះជាការផ្ទុះដ៏ធំទីពីរសម្រាប់រយៈពេលត្រឹមតែមួយខែ។ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីការខូចខាតដែលបណ្តាលមកពីការផ្ទុះនេះទេ។ ដូចដែលបានរាយការណ៍មុននេះ គឺជាឧប្បត្តិហេតុទីពីរ នៃខែនេះដោយការផ្ទុះដំបូងបានបាញ់ពពកផេះដ៏ធំមួយដែលមានចំងាយ ៦០០០ ម៉ែត្រចូលទៅក្នុងខ្យល់ដែលគ្របដណ្តប់ដោយយ៉ាហ្គូកាតា និងសូឡូជាមួយធូលីពណ៌ប្រផេះ។ សូមអធិស្ឋានសម្រាប់សុវត្ថិភាពអ្នកជិតខាងរបស់យើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ គួរកត់សម្គាល់ថាការផ្ទុះដ៏ធំចុងក្រោយបង្អស់ក្នុងឆ្នាំ ២០១០ បានសម្លាប់មនុស្សជាង ៣០០ នាក់និងបង្ខំឱ្យមានការជម្លៀសប្រជាជន…

ទារកដំបូងគេបង្អស់បានស្លាប់ ដោយសារវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក
សម្រង់

ទារកដំបូងគេបង្អស់បានស្លាប់ ដោយសារវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក

ការស្លាប់របស់ទារកដំបូងទាក់ទងនឹង COVID-១៩ នៅសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍នៅតំបន់ឈីកាហ្គោនៅថ្ងៃនេះ កាលពីថ្ងៃទី ២៨ ខែ មីនា ។ លោកវេជ្ជបណ្ឌិត Ngozi Ezike ប្រធាននាយកដ្ឋានសុខភាពសាធារណៈ ( IDPH ) បាននិយាយថា “ មិនដែលមានការស្លាប់ដែលទាក់ទងនឹងការឆ្លងវីរុសកូវីដ១៩ទៅលើកុមារឡើយ” ។ ការស៊ើបអង្កេតពេញលេញកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់។ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីការពារការរីករាលដាលនៃវីរុសដ៏សាហាវនេះ។ មិនត្រឹមតែការពារខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីការពារអ្នកដែលនៅជុំវិញខ្លួនយើងដែរ។ អាយុរបស់ទារកដែល រស់នៅក្នុងតំបន់ Cooke មិនត្រូវបានគេបញ្ជាក់ឱ្យដឹងនោះទេ។ នេះមិនមែនជាការស្លាប់លើកទី ១…

បន្ទាន់! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសឱ្យបិទកាស៊ីណូទូទាំងប្រទេសបណ្តោះអាសន្ន
សម្រង់

បន្ទាន់! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសឱ្យបិទកាស៊ីណូទូទាំងប្រទេសបណ្តោះអាសន្ន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសឱ្យបិទកាស៊ីណូទូទាំងប្រទេសបណ្តោះអាសន្ន គិតចាប់ពីវេលាម៉ោង ២៣ ៖ ៥៩ ថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០ ដើម្បីការពារការឆ្លងរីករាលដាល Covid-19។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភានៅព្រឹកថ្ងៃទី៣០ ខែមីនានេះ។ គួរបញ្ជាក់ថា ក្នុងកំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការធ្វើតេស្តរកវិជ្ជមានវីរុសកូវីដ១៩នៅកម្ពុជា គឺរកឃើញអ្នកឆ្លងវីរុសនេះ ទៅលើបុគ្គលិកបម្រើការនៅក្នុងខារ៉ាអូខេ និងកាស៊ីណូមួយកន្លែងនៅឯក្រុងប៉ោយប៉ែត៕

រកឃើញវិជ្ជមាន វីរុសកូវីដ១៩ ៤ករណីថ្មី និងព្យាបាលជាសះស្បើយ២នាក់ទៀត
សម្រង់

រកឃើញវិជ្ជមាន វីរុសកូវីដ១៩ ៤ករណីថ្មី និងព្យាបាលជាសះស្បើយ២នាក់ទៀត

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសគិតត្រឹមម៉ោង. ៧ : ០០ ព្រឹក ថ្ងៃទៅ៣០ ខែមីនា ឆ្នាំ ២០២០នេះ ការធ្វើតេស្តរកវិជ្ជមានវីរុសកូវី១៩ នៅកម្ពុជា គឺរកឃើញ ៤ករណីថ្មីទៀត ក្នុងនោះ ជនជាតិបារាំងម្នាក់ និងជនជាតិខ្មែរ ៣នាក់។ – បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្រុងប៉ោយប៉ែត ជាអ្នកបម្រើការនៅកាស៊ីណូ និងខារ៉ាអូខេនៅច្រកប៉ោយប៉ែត។ – បុរជាជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ នៅខេត្តកំពង់ចាម ជាអ្នកដំណើរ ត្រឡប់ពីជប៉ុន។…

សម្តេចតេជោ ហ៊ុន សែន បញ្ជាជាបន្ទាន់ឱ្យចុះចាប់ឧបករណ៍ធ្វើតេស្ត និងឱសថទាំងឡាយណាដែលអះអាងថា សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ដែលមិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក
សម្រង់

សម្តេចតេជោ ហ៊ុន សែន បញ្ជាជាបន្ទាន់ឱ្យចុះចាប់ឧបករណ៍ធ្វើតេស្ត និងឱសថទាំងឡាយណាដែលអះអាងថា សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ដែលមិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក

ព្រោះតែបញ្ហាការរីករាលដាលនៃវីរុសកូវីដ១៩ ក៏ធ្វើឱ្យមនុស្សមួយចំនួន ហាក់មានការសង្ស័យនឹងអាការៈរបស់ខ្លួនឯង ខ្លាចថាត្រូវឆ្លង ឬផ្ទុកវីរុសនេះ ធ្វើឱ្យគ្រប់គ្នាមានការព្រួយបារម្ភយ៉ាងខ្លាំង។ ហើយមួយរយៈចុងក្រោយនេះ ក៏មានការចែកចាយនូវវិធី ក៏ដូចជាផុសលក់នូវឧបករណ៍ធ្វើតេស្តរកវិជ្ជមាននៃវីរុសកូវីដ១៩យ៉ាងបើកចំហរ បង្កឱ្យប្រជាជនខ្មែរយើងមានការយល់ច្រលំ និងទាក់ទងទិញនូវផលិតផលដៃលគ្មានការអនុញ្ញាតត្រឹមត្រូវ និងទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ ភ្លាមៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីប្រកាសជាបន្ទាន់ បញ្ជាឱ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត សហការជាមួយនគរបាល អាវុធហត្ថ ចុះជាបន្ទាន់ចាប់យកឧបករណ៍ធ្វើតេស្ត និងឱសថទាំងឡាយណាដែលអះអាងថា សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 មិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ គួរបញ្ជាក់ផងដែរថា រាល់ការធ្វើតេស្តដែលអាចយកជាការបាន…