ការស្លាប់របស់ទារកដំបូងទាក់ទងនឹង COVID-១៩ នៅសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍នៅតំបន់ឈីកាហ្គោនៅថ្ងៃនេះ កាលពីថ្ងៃទី ២៨ ខែ មីនា ។
លោកវេជ្ជបណ្ឌិត Ngozi Ezike ប្រធាននាយកដ្ឋានសុខភាពសាធារណៈ ( IDPH ) បាននិយាយថា “ មិនដែលមានការស្លាប់ដែលទាក់ទងនឹងការឆ្លងវីរុសកូវីដ១៩ទៅលើកុមារឡើយ” ។ ការស៊ើបអង្កេតពេញលេញកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់។ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីការពារការរីករាលដាលនៃវីរុសដ៏សាហាវនេះ។ មិនត្រឹមតែការពារខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីការពារអ្នកដែលនៅជុំវិញខ្លួនយើងដែរ។
អាយុរបស់ទារកដែល រស់នៅក្នុងតំបន់ Cooke មិនត្រូវបានគេបញ្ជាក់ឱ្យដឹងនោះទេ។ នេះមិនមែនជាការស្លាប់លើកទី ១ ទេ បើនិយាយចំពោះប្រទេសផ្សេងៗ ដែលត្រូវបានគេអះអាងថាមានជម្ងឺកូវី ១៩ ។ នៅប្រទេសចិនក្មេងអាយុ ១០ ខែ ដែលមានជំងឺនេះបានស្លាប់ ៤ សប្តាហ៍បន្ទាប់ពីចូលមន្ទីរពេទ្យកុមារនៅវូហាន។
ទោះបីជារោគរាតត្បាតបានរាលដាលក៏ដោយ ក៏ក្រុមគ្រូពេទ្យកំពុងតែដឹងថាគ្មានក្រុមអាយុណាមួយដែលមានភាពស៊ាំនឹងវីរុស ក៏ដូចជាផលប៉ះពាល់សុខភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែជំងឺដែលបណ្តាលមកពីវីរុសកូរ៉ូណានេះ នៅតែបន្តកើតមានធ្ងន់ធ្ងរចំពោះមនុស្សវ័យចំណាស់។
ច្រើនជាង ៨៥ ភាគរយនៃការស្លាប់របស់ COVID-១៩ នៅរដ្ឋ Illinois គឺស្ថិតលើអ្នកជំងឺដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។ ហើយនៅទូទាំងសហរដ្ឋអាមេរិកទោះបីជា ៣១% នៃករណីដែលបានបញ្ជាក់ថាបានគ្របដណ្តប់លើមនុស្សពេញវ័យដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅក៏ដោយ ក៏ក្រុមអាយុនេះតំណាងឱ្យ ៤៥% នៃការស្នាក់នៅក្នុងមន្ទីរពេទ្យ ៥៣% នៃការចូលទៅ ICU និង ៨០% នៃការស្លាប់នេះ បើយោងតាមសេចក្ដីរាយការណរបស់មជ្ឈមណ្ឌល។ សម្រាប់របាយការណ៍ប្រចាំសប្តាហ៍ស្តីពីអត្រាមរណភាព និងការពារជំងឺនៅថ្ងៃទី ២៦ ខែមីនា។
បច្ចុប្បន្ននេះរដ្ឋ Illinois បានបញ្ជាក់ថា មានករណីចំនួន ៣.៤៩១ COVID-១៩ និងមានអ្នកស្លាប់ចំនួន ៤៧ នាក់នៅក្នុង ៤៣ ស្រុក។ អាយុរបស់អ្នកឆ្លងមានចាប់ពីអាយុតិចជាង ១ ឆ្នាំដល់ ៩៩ ឆ្នាំ។

ប្រភព ៖ livescience.com
" alt="" width="439" height="138">