ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសគិតត្រឹមម៉ោង. ៧ : ០០ ព្រឹក ថ្ងៃទៅ៣០ ខែមីនា ឆ្នាំ ២០២០នេះ ការធ្វើតេស្តរកវិជ្ជមានវីរុសកូវី១៩ នៅកម្ពុជា គឺរកឃើញ ៤ករណីថ្មីទៀត ក្នុងនោះ ជនជាតិបារាំងម្នាក់ និងជនជាតិខ្មែរ ៣នាក់។
– បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្រុងប៉ោយប៉ែត ជាអ្នកបម្រើការនៅកាស៊ីណូ និងខារ៉ាអូខេនៅច្រកប៉ោយប៉ែត។
– បុរជាជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ នៅខេត្តកំពង់ចាម ជាអ្នកដំណើរ ត្រឡប់ពីជប៉ុន។
– ស្ត្រីជនជាតិខ្មែរ អាយុ ២០ឆ្នាំ នៅភ្នំពេញជានិស្សិត ត្រឡប់ពីប្រទេស អង់គ្លេស។
– បុរសជនជាតិបារាំង អាយុ ៦១ឆ្នាំ នៅភ្នំពេញ បានមកដល់កម្ពុជា នៅថ្ងៃទី ២២ ខែមីនា។
សរុបចំនួនអ្នកឆ្លងវីរុស កូវីដ ១៩នៅកម្ពុជាទាំងអស់គឺ ១០៧នាក់ ក្នុងនោះស្ត្រីចំនួន ២៩នាក់ និងប្រុសចំនួន ៧៨នាក់។ និងចំនួនអ្នកជាសះស្បើយសរុបគឺ ២៣នាក់។








" alt="" width="439" height="138">