ព័ត៌មាន

មនុស្ស៣នាក់ ដែលយើងមិនគួរឱបក្រសោបគេឱ្យនៅនៅឡើយ!
សម្រង់

មនុស្ស៣នាក់ ដែលយើងមិនគួរឱបក្រសោបគេឱ្យនៅនៅឡើយ!

ស្ថិតក្នុងទំនាក់ទំនងមួយ មិនថាការចាប់ផ្ដើមដោយល្អយ៉ាងណា ឬក៏ខំរក្សាមកជាយូរឆ្នាំយ៉ាងណាក៏ដោយ តែបើអ្នកដឹងថា គេស្ថិតក្នុងចំណុចនៃមនុស្សទាំ៣ដែលមាននៅខាងក្រោមនេះហើយ អ្នកក៏មិនគួរព្យាយាម ទាមទារ ឬខំប្រឹងឱបក្រសោបគេឱ្យនៅបន្តទៀតដែរ ត្រូវតែព្រមទទួលយកការពិត​ ប្រឈមមុខ និងបើកចិត្តឱ្យទូលាយ ព្រលែងដៃ ព្រលែងចិត្ត ទើបជីវិតអាចមានក្ដីសុខ និងសេរីភាពឡើងវិញ។ ដូច្នេះខាងក្រោមនេះ ជាមនុស្ស៣នាក់ ឬ៣ប្រភេទ ដែលអ្នកមិនគួរព្យាយាមឱបក្រសោបទុក បើមិនចង់ឱ្យខ្លួនឯងកើតទុក្ខ គ្រាំចិត្តពេញមួយជីវិតនោះ ៖ 1️⃣ មនុស្សដែលចង់ចាកចេញទៅ / មនុស្សដែលមិនចង់នៅ! មនុស្សដែលគេចង់ចាកចេញពីយើងទៅហើយនោះ គឺមានន័យថា គេបានសម្រេចចិត្តរួចហើយ ព្រោះគេមិនចង់នៅជាមួយនឹងយើងទេ អ្វីដែលរឹតតែសំខាន់ជាងនេះទៀតនោះគឺ គេបានអស់ចិត្តពីយើងហើយ…

តើអ្នកដឹងទេថាការគិតវិជ្ជមាន គឺជាគន្លឹះនៃសុភមង្គល?
សម្រង់

តើអ្នកដឹងទេថាការគិតវិជ្ជមាន គឺជាគន្លឹះនៃសុភមង្គល?

មនុស្សជាច្រេីនប្រហែលជាមិនបានដឹងអំពីអត្ថប្រយោជន៏ជាច្រេីននៃការគិតវិជ្ជមានទេ។ ប្រសិនបេីអ្នកដាក់អារម្មណ៏ទៅលើតែរឿងល្អៗ នោះអ្នកនឹងជួបតែរឿងល្អៗ នោះជីវិតអ្នក គឺ ពេញដោយ ក្តីសង្ឃឹម មានសុខភាពល្អ និង មានអាយុវែង។ ព្រះពុទ្ធបាននិយាយថា «យេីងនឹងក្លាយជាអ្វីដែរយេីងគិត»។ នេះហេីយជាមូលហេតុដែរយេីងត្រូវតែប្រុងប្រយ័ត្នចំពោះអ្វីដែរយេីងកំពុងគិត។ ១០ ចំនុចខាងក្រោមនេះជាអត្ថប្រយោជន៏ដែរខ្ញុំបានស្រាវជ្រៀវហេីយវាមានផលប្រយោជន៍ច្រេីនមែនទែនសំរាប់ខ្ញុំ។ ខ្ញុំសូមចែករំលែកដូចខាងក្រោម៖ ១. គំនិតវិជ្ជមានទាក់ទាញព្រឹត្តិការណ៍វិជ្ជមាន និង មនុស្សវិជ្ជមាន ប្រសិនបេីយេីងសំរេចចិត្តដេីម្បីក្លាយជាមនុស្សវិជ្ជមាន នោះអ្នកក៏អាចក្លាយជាប្រភេទមនុស្សដែរគេហៅថា «ច្បាប់នៃការទាក់ទាញ» មានន័យថា ប្រសិនបេីយេីងគិត តែរឿងវិជ្ជមានច្រេីននៅក្នុងជីវិត នោះរឿងល្អៗនឹងកេីតឡេីងចំពោះអ្នក។ ២. មានទំនាក់ទំនងដ៏ល្អ និង ចុះសំម្រុងគ្នាច្រើន នៅពេលដែរអ្នកជ្រេីសរេីសយកឥវិយាបទវិជ្ជមាន អ្នកនឹងសំគាល់ឃេីញថាមនុស្សយេីងមានលក្ខណៈសម្បត្ដិល្អៗជាច្រេីន…

តើអ្នកអាចរកឃើញកំហុសឆ្គងនៅក្នុងរូបនេះដោយប្រើពេលត្រឹមតែ១០វិនាទីដែរទេ? ៩០% រកមិនមើលឃើញទេ
សម្រង់

តើអ្នកអាចរកឃើញកំហុសឆ្គងនៅក្នុងរូបនេះដោយប្រើពេលត្រឹមតែ១០វិនាទីដែរទេ? ៩០% រកមិនមើលឃើញទេ

ប្រសិនបើអ្នកជឿថាអ្នកជាមនុស្សដែលចូលចិត្តផ្តោតអារម្មណ៍ដោយលម្អិត ហើយមានភ្នែកមុតល្អ នោះអ្នកប្រាកដជារីករាយនឹងការដោះស្រាយលំហាត់ទាំងនេះ។ ឥឡូវនេះយើងផ្តល់ជូនអ្នកនូវឱកាសមួយដើម្បីបង្ហាញពីជំនាញស៊ើបអង្កេត និងកែវភ្នែកមុតស្រួចរបស់អ្នក និងសាកល្បងសមត្ថភាពរបស់អ្នកជាមួយនឹងរូបភាពខាងក្រោម។ តើអ្នកអាចសម្គាល់កំហុសបានឬទេ? រថភ្លើង ជាដំបូងនេះ គ្រាន់តែជារូបថតនៃរថភ្លើងពីរប៉ុណ្ណោះ ប៉ុន្តែវាមានកំហុសដែលអ្នកត្រូវរក។ រថភ្លើងនៅខាងឆ្វេងមានតែកន្លែងដឹកអ្នកដំណើរ អត់មានក្បាលរថភ្លើង។ ចំណែកឯរថភ្លើងទី ២ មានក្បាលពីរ និងគ្មានកាប៊ីនទាល់តែសោះ។ ប្រភព៖ rd.com

តេស្ដចិត្តសាស្រ្ត ដឹងពីស្ថានភាពជីវិតគូរបស់អ្នក សូមរើសរូបគូស្នេហ៍មួយគូ ដែលអ្នកមើលទៅមានសុភមង្គលបំផុត ដើម្បីដឹងចម្លើយ
ព័ត៌មានជាតិ

តេស្ដចិត្តសាស្រ្ត ដឹងពីស្ថានភាពជីវិតគូរបស់អ្នក សូមរើសរូបគូស្នេហ៍មួយគូ ដែលអ្នកមើលទៅមានសុភមង្គលបំផុត ដើម្បីដឹងចម្លើយ

អ្នកចិត្តសាស្រ្តបានរកឃើញថា ការសម្លឹងមើលអាកប្បកិរិយាដែលគូស្នេហាមានចំពោះគ្នាទៅវិញទៅមក អាចដឹងពីស្ថានភាពស្នេហារបស់គេយ៉ាងណា ។ លើសពីនេះអាកប្បកិរិយារបស់រាងកាយបានបង្ហាញមកដោយមិនដឹងខ្លួន ក៏ឆ្លុះបញ្ចាំងពីស្ថានភាពនៃចិត្តរបស់បុគ្គលនោះដែរ។ ដូច្នេះសូមជ្រើសរើសគូស្នេហា ដែលអ្នកគិតថាមានសុភមង្គលបំផុត ហើយអានចម្លើយនៅខាងក្រោម ។ A. នារីមានមោទនភាព ចំពោះមិត្តប្រុសរបស់ខ្លួន អ្នកចង់បង្ហាញឲ្យពិភពលោក បានដឹងបានឃើញពីគូស្នេហ៍របស់អ្នក។ បើតាមរូបភាពនេះ យើងអាចមើលឃើញថា ខាងស្រីពិតជាស្រឡាញ់ខាងប្រុសខ្លាំងណាស់ នរណាបាននារីម្នាក់នេះជាភរិយាពិតជាសំណាងណាស់ ប៉ុន្តែនាងក៏មានភាពឯករាជ្យ យល់ច្បាស់ពីអ្វីដែលខ្លួនចង់បាន ចំណែកខាងប្រុសគឺ មានភាពស្ងប់ស្ងាត់រូបគេមានឆន្ទៈលះបង់ចំពោះស្នេហានេះ ។ B. នៅពេលមានស្នេហា នារីម្នាក់នេះកាន់តែលះបង់ នារីបែបនេះ ត្រូវបានគេហៅថាជា “ភរិយាល្អ” ជាសំណាបយោងដី ដោយមានជំនួយពីស្ត្រី …

តើអ្នកឃើញមានការ៉េប៉ុន្មាននៅក្នុងរូបភាពនេះ?
សម្រង់

តើអ្នកឃើញមានការ៉េប៉ុន្មាននៅក្នុងរូបភាពនេះ?

ខួរក្បាលរបស់យើង គឺត្រូវការហ្វឹក​ហាត់។ ការធ្វើលំហាត់ប្រាណខួរក្បាលមានសារៈសំខាន់ដូចការហាត់ប្រាណដទៃទៀតដែរ ហើយអ្វីដែលល្អជាងនេះទៅទៀតវាធ្វើឱ្យអ្នកសប្បាយរីករាយ! លំហាត់ប្រាណខួរក្បាល គឺជាវិធីដ៏ល្អមួយដើម្បីរក្សាខួរក្បាលរបស់អ្នកឱ្យល្អ ហើយគិតលឿន ដូច្នេះពួកយើងបានជ្រើសរើសយកលំហាត់មួយ សម្រាប់អ្នក! សូមប្រាប់មកពួកខ្ញុំ តើអ្នកឃើញមានការ៉េប៉ុន្មាន? សូមក្រឡេកមើលរូបភាពខាងក្រោមហើយរាប់ការ៉េនៅក្នុងនោះ! តើអ្នកឃើញមានការ៉េប៉ុន្មាន? សូមចងចាំថា មិនមែនអ្វីៗទាំងអស់ដូចអ្វីដែលវាហាក់ដូចជានោះទេ។ ខួរក្បាលរបស់យើងមានទំនោរផ្តោតលើរឿងតែមួយ ដូច្នេះវាអាចនឹងមើលរំលងទិដ្ឋភាពជាក់លាក់នៃរូបភាព និងលុបព័ត៌មានជាក់លាក់ខ្លះៗ។ ដូច្នេះសូមចំណាយពេលរបស់អ្នក ហើយក្រឡេកមើលទៅឆ្ងាយពីរូបភាពមួយភ្លែត។ ធ្វើដូចនេះជាច្រើនដង ដើម្បីពិនិត្យមើលថាតើអ្នកបានរាប់ខ្វះអ្វីខ្លះ។ បន្ទាប់ អ្នកអាចដកពណ៌ចេញពីការេ ដើម្បីឱ្យអ្នកឃើញចម្លើយកាន់តែច្បាស់។ ចម្លើយគឺ … ១១! រូបភាពខាងក្រោមនេះ នឹងប្រាប់អ្នកពីអ្វីគ្រប់យ៉ាងដែលអ្នកចង់ដឹង។ ប្រភព៖​ tiffytaffy.com

តារាងម៉ូដែល Playboy ម្នាក់ដេញ​ថ្លៃយកក្រដាសជូតទឹកភ្នែក Messi ក្នុងតម្លៃ៦០ម៉ឺនដុល្លារដើម្បីយកមកថតស្រាត
កីទ្បា

តារាងម៉ូដែល Playboy ម្នាក់ដេញ​ថ្លៃយកក្រដាសជូតទឹកភ្នែក Messi ក្នុងតម្លៃ៦០ម៉ឺនដុល្លារដើម្បីយកមកថតស្រាត

Luana Sandien តារាម៉ូដែល Playboy ដែលជាអ្នកគាំទ្រក្រុម Barcelona បានអះអាងថានាងបានដេញថ្លៃយកក្រដាសជូតទឹកភ្នែករបស់ Messi ចំនួន ៦០០.០០០ ដុល្លារ (៥០០.០០០ ផោន) សម្រាប់កន្សែងជូតទឹកភ្នែក Leo Messi បានយំអំឡុងសន្និសីទសារព័ត៌មានចុងក្រោយរបស់គាត់នៅទីក្រុងបាសេឡូណា។ ស្ដីរបស់ Sandien បានដកស្រង់សម្តីដោយកាសែត The Sun ថា៖“ ខ្ញុំដេញថ្លៃ ៦០០.០០០ ដុល្លារ [៤៣៨.០០០ ផោន] ដើម្បីយកកន្សែងដៃរបស់ Messi ទៅ”។ “…

«សារគាំទ្រពីឯកអគ្គរាជទូតមិកាមិ‍»
កីទ្បា

«សារគាំទ្រពីឯកអគ្គរាជទូតមិកាមិ‍»

បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ បានបញ្ចប់នៅថ្ងៃទី៨ ខែសីហាមក ការប្រកួតកីឡាប៉ារ៉ាឡាំពិកតូក្យូ២០២០ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហា។ ពីប្រទេសកម្ពុជា លោក វ៉ាន វ៉ុន ជាកីឡាករប្រណាំងរទេះ នឹងចូលរួមការប្រកួតតូក្យូ២០២០នេះ។ គាត់ត្រូវបានហ្វឹកហាត់ជាច្រើនឆ្នាំក្រោមការគាំទ្រពីអង្គការ Hearts of Gold ជាអង្គកាក្រៅរដ្ឋាភិបាលរជប៉ុនមួយ ដែលបានចូលរួមជាយូរមកហើយក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតាមរយៈកីឡា និងការអប់រំនៅកម្ពុជា។ ខ្ញុំរីករាយដែលបានឃើញអត្តពលិកដែលមានទំនាក់ទំនងជាមួយជប៉ុន នឹងធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០។ ខ្ញុំសូមជូនពរឱ្យគាត់សម្រេចបានជោគជ័យ ហើយខ្ញុំក៏សង្ឃឹមថា គាត់នឹងផ្តល់ការលើកទឹកចិត្ត និងក្តីសង្ឃឹមដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសជប៉ុន និងប្រទេសកម្ពុជា ក៏ដូចជាប្រជាជនទូទាំងពិភពលោកផងដែរ។ ដូចដែលលោក លោកស្រី បានដឹងហើយថា ការប្រកួតប៉ារ៉ាឡាំពិករដូវក្តៅ គឺជាការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោករបស់អត្តពលិកជនពិការ។…

ញាក់សាច់! MV Fake របស់លោក ដា ភ្លេង ថតសុទ្ធតែរថយន្តទំនើបៗតម្លៃកប់ក្តោង(មានវីឌីអូ)
សម្រង់

ញាក់សាច់! MV Fake របស់លោក ដា ភ្លេង ថតសុទ្ធតែរថយន្តទំនើបៗតម្លៃកប់ក្តោង(មានវីឌីអូ)

ក្រោយពីបង្ហោះTrailer បទ Fake ដែលធ្វើឲ្យគាំទ្ររងចាំយ៉ាងអន្ទះសានោះ ពេលនេះលោក ដា ភ្លេង តារាចម្រៀងក្រុម Ice Band សម្រេចចិត្តបញ្ចេញ Music Video របស់ខ្លួនជាផ្លូវការហើយ។ ក្រោយពីបញ្ចេញ Music Video ថ្មី របស់ខ្លួនភ្លាម លោក ដា​ ភ្លេង ក៏ទទួលបានការគាំទ្រនិងសរសើរយ៉ាងច្រើនពីគុណភាព Video ជាមួយនិងបទចម្រៀងល្អ ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ Music Video របស់លោក ដា ភ្លេង មួយបទនេះ…

ហ្អាស៎…? ចុងក្រោយតួស្រីជាឆ្មា ហើយស្រាប់តែមានសំឡេង លោក ដួង វិរៈសិទ្ធទៀត(មានវីឌីអូ)
សម្រង់

ហ្អាស៎…? ចុងក្រោយតួស្រីជាឆ្មា ហើយស្រាប់តែមានសំឡេង លោក ដួង វិរៈសិទ្ធទៀត(មានវីឌីអូ)

ក្តៅៗកាលពីរាត្រីថ្ងៃសៅរ៍ទៅ១៤ខែសីហា ឆ្នាំ២០២១ ផលិតកម្មរាម បានបង្ហោះMusic Video មួយបទ របស់កំពូលតារាចម្រៀង មាស សុខសោភា ដែលមានចំណងជើងថា ចាញ់ត្រង់ស្រលាញ់។ ចម្រៀងមួយបទដែលបង្កប់ទៅដោយអត្ថន័យឈឺចាប់ខ្លាំង រកពាក្យអ្វីដែលថ្លែងមិនត្រូវ ជាមួយនឹងអារម្មណ៍សោកសៅក្រៀមក្រំ យំម្នាក់ឯង ខូចចិត្តម្នាក់ឯង ខឹងគេម្នាក់ឯង ចុងក្រោយទោះគេក្បត់នៅនឹងមុខបែបណា ក៏នៅតែដកចិត្តស្រលាញ់ពីគេមិនបាន។ រឿងរ៉ាវស្នេហាស៊ីជម្រៅ ទោះគេក្បត់នៅតែមិនអាចឈប់ស្រលាញ់គេ កំពុងស្រូបទាញទាក់យកបេះដូងរបស់អ្នកគាំទ្រ មិត្តៗអ្នកស្តាប់ទូរទាំងប្រទេស ត្បិតអីអារម្មណ៍បទចម្រៀងមួយនេះពិតជា ត្រូវសាច់រឿងស្នេហាយុវវ័យនាពេលបច្ចុប្បន្នខ្លាំងមែនទែន។ ស្របពេលដែលកំពុងទស្សនានិងស្តាប់បទ ចាញ់ត្រង់ស្រលាញ់ ប្រិយមិត្តប្រាកដជាឆ្ងល់ថា ហេតុអ្វីតួស្រីអាចទ្រាំការឈឺចាប់គ្រប់បែបយ៉ាងបែបនេះ ទោះបីឃើញមនុស្សដែលខ្លួនស្រលាញ់ដេកជាមួយស្រីផ្សេងនៅនឹងមុខ ក៏នៅតែមិនឈប់ស្រលាញ់មិនអាចដកចិត្ត ខឹងក្រោធជំនួសតួស្រី…

បោះចោលភាពតានតឹង! តោះមកមើលម៉ូតផ្ទះវីឡាបែបត្រូពិចមួយម៉ូតនេះទុកសម្រាកលំហែអារម្មណ៍ (មានរូបច្រើន)
សង្គម

បោះចោលភាពតានតឹង! តោះមកមើលម៉ូតផ្ទះវីឡាបែបត្រូពិចមួយម៉ូតនេះទុកសម្រាកលំហែអារម្មណ៍ (មានរូបច្រើន)

ផ្ទះបែបត្រូពិកទំនើប បានក្លាយជាផ្ទះមួយដែលកំពុងតែពេញនិយមនៅក្នុងពេលបច្ចុប្បន្ន។ ក្រៅពីមានផ្ទះធំទំនើប ផ្ទះបែបត្រូវនិកបែបនេះ គឺមានរុក្ខជាតិជាច្រើន ជាពិសេសគឺមានស្រះទឹកដែលធ្វើឱ្យអ្នកស្នាក់នៅមានអារម្មណ៍ស្រស់ថ្លាខ្លាំងណាស់។ ការរស់នៅក្នុងសំណង់ផ្ទះប្រភេទនេះ ធ្វើឱ្យយើងមានអារម្មណ៍ថាពេលត្រលប់មកផ្ទះវិញហើយ មានអារម្មណ៍ធូរស្រាល ទោះរវល់គ្មានពេលសម្រាកក៏ដោយ តែផ្ទះនេះមានការរចនាផ្ទះដែលមានអំណោយផលដល់អារម្មណ៍សន្តិភាព មានកន្លែងទំនេរពិតប្រាកដដើម្បីសម្រាក ចៀសឆ្ងាយពីភាពអ៊ូអរ និងភាពតានតឹងបានទៀតផង។ ដើម្បីទទួលបានថាមពលល្អពីធម្មជាតិ សន្តិភាព និងភាពស្រស់ស្អាតនៃទេសភាព អ្នកអាចរៀបចំគម្រោងប្រាក់សន្សំសម្រាប់សាងសង់ផ្ទះបែបនេះឱ្យហើយទៅ ឬយ៉ាងណាក៏គួរតែស្វែងរកផ្ទះ និងរិហ្សតបែបនេះទុកសម្រាកលំហែមួយឆ្នាម្តងក៏បានដែរ៕ រចនាដោយ៖ Biombo architects សូមទស្សនាផ្ទះបែបត្រូពិកខាងក្រោមនេះ ៖

AFC Asian Cup 2023: ជំនួបរវាង​ឥណ្ឌូនេស៊ី​និងត៉ៃវ៉ាន់​ត្រូវ​ពន្យារពេល​ទៅ​ខែ​តុលា
កីទ្បា

AFC Asian Cup 2023: ជំនួបរវាង​ឥណ្ឌូនេស៊ី​និងត៉ៃវ៉ាន់​ត្រូវ​ពន្យារពេល​ទៅ​ខែ​តុលា

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) និងសហព័ន្ធកីឡាបាល់ទាត់តៃវ៉ាន់ (CTF) បានឈានដល់កិច្ចព្រមព្រៀងមួយ ពន្យាពេលការប្រកួតជម្រុះ Playoff ពានរង្វាន់ Asian Cup ឆ្នាំ ២០២៣ នៅខែតុលា។ ការប្រកួតជម្រុះពីរជើងត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២១ នៅប្រទេសឥណ្ឌូនេស៊ីសម្រាប់​ជើង​ទី​មួយ ហើយជើងទី២ បានកំណត់សម្រាប់ថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២១ នៅតៃវ៉ាន់។ “យើងបានយល់ព្រមជាមួយសហព័ន្ធកីឡាបាល់​ទាត់​ឆាយនីសតៃប៉ិថា ការប្រកួតនៅជើងទី ១ នៅខែកញ្ញាត្រូវពន្យារពេលដល់ខែតុលា។ យើងនឹងស្នើលទ្ធផលនៃការពិភាក្សានេះទៅ AFC” នេះជាការលើកឡើងរបស់លោក Yunus…

តារាសម្តែងស្រីស្អាត ហង្ស ស្រីរ័ត្ន សម្រេចចិត្តផ្អាកថតភាពយន្តមួយរយៈ ដោយសារតែស្ថានភាពកូ.វីដ មិនទាន់បានប្រសើរឡើងវិញ
សម្រង់

តារាសម្តែងស្រីស្អាត ហង្ស ស្រីរ័ត្ន សម្រេចចិត្តផ្អាកថតភាពយន្តមួយរយៈ ដោយសារតែស្ថានភាពកូ.វីដ មិនទាន់បានប្រសើរឡើងវិញ

តារាសម្តែងស្រីស្រស់ស្អាតនិងមានឈ្មោះបោះសម្លេងគួរសមនៅក្នុងប្រទេសកម្ពុជា កញ្ញា ហង្ស ស្រីរ័ត្ន ផ្អាកទទួលការថតភាពយន្តអស់មួយរយៈពេលធំមកហើយ ហើយបច្ចុប្បន្ននេះ កញ្ញាក៏មិនទាន់ទទួលថតភាពយន្តវិញដែរ។ ការដែលសម្រេចចិត្តផ្អាកថតភាពយន្តមួយរយៈបែបនេះ មិនមែន តារាសម្តែង ហង្ស ស្រីរ័ត្ន មានលុយចាយមិនអស់នោះទេ គឺដោយសារកញ្ញាត្រូវការពារសុវត្ថិភាពខ្លួនឯង និង ក្រុមគ្រួសារ ដើម្បីជៀសឆ្ងាយពីជំងឺកូ.វីដនេះ។ ទោះបីជាជួបវិបត្តិសេដ្ឋកិច្ចបន្តិចបន្តួចដោយសារតែគ្មានចំណូលសោះក៏ដោយ កញ្ញា ហង្ស ស្រីរ័ត្ន ក៏នៅអាចគ្រប់គ្រងស្ថានភាពបាន ពីព្រោះតែកញ្ញាមិនមានជំពាកលុយខាងណា ហើយពីមុនមកកញ្ញាក៏មិនបានចាយលុយខ្ជះខ្ជាយដែលត្រូវឲ្យកញ្ញាជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងស្ថានភាពបែបនេះឡើយ។ កញ្ញា ហង្ស ស្រីរ័ត្ន ព្យាយាមសម្របជីវិតនៃការរស់នៅរបស់ខ្លួន ទៅតាមស្ថានការបច្ចុប្បន្ន ដូចទៅនឹងប្រជាជនទូទៅដោយខុសឆ្ងាយពីមុនច្រើន។ កំឡុងពេលសម្រាកនៅផ្ទះមិនទទួលការងារថតភាពយន្ត កញ្ញា…

តើអ្នកអាចទប់ទឹកភ្នែកបានទេ? បន្ទាប់ពីទស្សនា MV បទ វិបត្តិស្នេហ៍ របស់លោក ដួង វីរៈសិទ្ធ (មានវីឌីអូ)
សម្រង់

តើអ្នកអាចទប់ទឹកភ្នែកបានទេ? បន្ទាប់ពីទស្សនា MV បទ វិបត្តិស្នេហ៍ របស់លោក ដួង វីរៈសិទ្ធ (មានវីឌីអូ)

តើ លោក ដួង វីរៈសិទ្ធ អាចបន្ថែមអាជីពដឹកនាំសម្តែងមួយទៀតទេ ក្រោយនិពន្ធ MV បទ វិប.ត្តិស្នេហ៍ ដោយខ្លួនឯង? កាលពីប៉ុន្មានថ្ងៃមុននេះ លោក ដួង វីរៈសិទ្ធ តារាចម្រៀងប្រចាំផលិតកម្មរាម បានចេញ Music Video ទីពីររបស់លោក បន្ទាប់ពី Music Video បទ សន្យា គឺបទ វិប.ត្តិស្នេហ៍។ Music Video បទ សន្យា របស់លោក ដួង…

Raphael Varane នឹង​ទទួលបាន​អាវ​លេខមួយ​នេះ​នៅ Man Utd
កីទ្បា

Raphael Varane នឹង​ទទួលបាន​អាវ​លេខមួយ​នេះ​នៅ Man Utd

ស្របពេលដែលរដូវកាល Premier League 2021/2022 ជិតឈានចូលមកដល់ក្រុមបិសាចក្រហម Manchester United ត្រូវបង្ហាញបញ្ជី​ឈ្មោះ​កីឡាករ​ព្រម​ទាំង​មាន​លេខច្បាស់​លាស់ផ្លូវការ​ទៅ​កាន់​អ្នក​រៀប​ចំ។ បិសាចក្រហម Man Utd ច្បាស់ជាត្រូវចេញលេខអាវដល់កីឡាករម្នាក់ៗដើម្បីឱ្យពួកគេត្រូវបានចុះឈ្មោះជាផ្លូវការនៅក្នុងក្រុមរបស់ពួកគេ។ សម្រាប់ពេលនេះកីឡាករម្នាក់ៗនៅក្នុងក្រុមឈុតធំមានលេខអាវផ្ទាល់ខ្លួនគឺដក Raphael Varane ចេញមួយ​ទេ​ដែល​មិន​ទាន់​មាននៅ​ឡើយ។ កីឡាករសញ្ជាតិបារាំងរូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួន​ជាផ្លូវការ​នៃផ្ទេរទៅកាន់ទឹកដី Old Trafford ក្នុងពេលឆាប់ៗនេះ ហើយ​រូប​គេ​ក៏​នឹង​ទទួលបាន​លេខ​អាវ​សម្រាប់​កាន់​កាប់​ផង​ដែរ។ តែ​យ៉ាងណា! គេ​បានរាយការណ៍ថា កីឡាករបារាំងរូបនេះ បានត្រៀមខ្លួនរួចជាស្រេច​ក្នុងការ​ទទួលយកអាវលេខ ៤ ព្រោះ Phil Jones ប្រហែលជាត្រូវបានស្នើសុំឱ្យយកអ្វីផ្សេងទៀត។ ពិតណាស់! Jadon…

ទំនាក់ទំនងខ្លះ! កាន់តែស្និទ្ធ រឹតតែមិនដឹងថា ត្រូវជាអ្វីនឹងគ្នាឱ្យពិតប្រាកដ!
សម្រង់

ទំនាក់ទំនងខ្លះ! កាន់តែស្និទ្ធ រឹតតែមិនដឹងថា ត្រូវជាអ្វីនឹងគ្នាឱ្យពិតប្រាកដ!

មនុស្សខ្លះទាក់ទងគ្នា ក្នុងនាមជាមិត្តភក្តិ អ្នកខ្លះស្និទ្ធស្នាលនឹងគ្នា ព្រោះតែជាប់សាច់ឈាម បងប្អូននឹងគ្នា … ប៉ុន្តែសម្រាប់ទំនាក់ទំនងរបស់មនុស្សមួយចំនួនវិញ កាន់តែស្និទ្ធ រឹតតែមិនត្រូវជាអ្វីនឹងគ្នា កាន់តែនៅក្បែរ រឹតតែមិនដឹងថា ស្ថិតនៅក្នុងតំណែងអ្វីជាមួយគ្នាឱ្យប្រាកដ។ វាពិតជាមិនដឹងពិតមែនថា ការដែលនៅថែរក្សាទំនាក់ទំនងមួយបានដោយរបៀបណា មិនមែនជាសង្សារ ប៉ុន្តែការស្និទ្ធស្នាល គឺវាលើសពីពាក្យថា មិត្តល្អទៅទៀត នេះហើយជាទំនាក់ទំនងដែលឈឺចាប់ខ្លាំងបំផុត។ អ្វីដែលរឹតតែសំខាន់ជាងនេះ ស្ថិតក្នុងទំនាក់ទំនងមួយដែលមិនច្បាស់លាស់ វាពិបាកសូម្បីតែចង់សួរគេថា “តើយើងជាអ្វីនឹងគ្នា?” សូម្បីតែសំណួរខ្លីប៉ុណ្ណឹង ក៏មិនហ៊ានទាំងសួរនាំគេទៀត ព្រោះខ្លាចត្រូវលែងបាននៅក្បែរគ្នា ខ្លាចគេខឹង ខ្លាចគេមិនពេញចិត្ត អ្វីដែលសំខាន់ គឺខ្លាចគេលែងនិយាយរក។ ពេលខ្លះវាពិតជាហត់ពិតមែន ស្គាល់គ្នាយូរហើយ…

តារាចម្រៀងស្រីវ័យក្មេងជាងគេក្នុង Top Music កញ្ញា យ៉ាន់ សុជាតា ទទួលបានការគាំទ្រខ្លាំងពីអ្នកលេងTikTok(មានវីឌីអូ)
សម្រង់

តារាចម្រៀងស្រីវ័យក្មេងជាងគេក្នុង Top Music កញ្ញា យ៉ាន់ សុជាតា ទទួលបានការគាំទ្រខ្លាំងពីអ្នកលេងTikTok(មានវីឌីអូ)

ថ្មីៗនេះ កញ្ញា យ៉ាន់ សុជាតា ដែលជាអ្នកចម្រៀងមានអាយុក្មេងជាងគេដែលជ្រកក្រោមទ្រំផលិតកម្ម TOP Music ហាក់ឡើងកូដគួរសម ក្រោយទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមTikTok នូវបទចម្រៀងរបស់កញ្ញាដែលមានចំណងជើងថា”ហៅអូនកាម៉ាប់ប្រយ័ត្នផ្កាប់មុខ” ។ តាមរយៈបទចម្រៀងមួយបទនេះផងដែរអ្នកលេងTikTokបានបង្កើតStyle ថតវីឌីអូប្លែកៗជាច្រើនតាមអារម្មណ៍របស់ពួកគេ ដើម្បីឲ្យអ្នកដែលបានមើលហើយចុចឲ្យបេះដូងទៅពួកគេ។ សម្រាប់ Tik Tok ការឲ្យបេះដូងគឺជាកម្លាំងចិត្តមួយក្នុងការជម្រុញទឹកចិត្តឲ្យពួកគេខិតខំក្នុងការបង្កើតវីឌីអូថ្មីៗបន្ថែមទៀត។ កុំឲ្យខាតពេលវេលាយូរ ចូលទៅស្តាប់បទ ហៅអូនកាម៉ាប់ប្រយ័ត្នផ្កាប់មុខ របស់កញ្ញា យ៉ាន់ សុជាតាទាំងអស់គ្នា សូមទស្សនាវីឌីអូខាងក្រោម៖ អត្ថបទដោយ៖ Mr. Fun

អាជ្ញាធរខេត្តព្រះសីហនុ កំពុងស្វែងរកបុរសម្នាក់ដែលបាត់ខ្លួន នៅវេលាម៉ោងប្រមាណ ៤ :៣០ នាទីរសៀលនៅចំនុចឆ្នេរអូរត្រេះ១ ក្រោយពីចុះលេងទឹកសមុទ្រ
ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ កំពុងស្វែងរកបុរសម្នាក់ដែលបាត់ខ្លួន នៅវេលាម៉ោងប្រមាណ ៤ :៣០ នាទីរសៀលនៅចំនុចឆ្នេរអូរត្រេះ១ ក្រោយពីចុះលេងទឹកសមុទ្រ

ព័ត៌មានបឋម៖ នៅវេលាម៉ោង ៨:៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យ និងដឹកនាំបញ្ជារដោយផ្ទាល់ ករណីបុរសម្នាក់បានចុះលេងទឹកសមុទ្រ ដោយទឹករលកខ្ពស់ៗ និងខ្យល់បក់បានបណ្តាលអោយបាត់ខ្លួន នៅវេលាម៉ោងប្រមាណ ៤ :៣០ នាទីរសៀលនៅចំនុចឆ្នេរអូរត្រេះ១ ។ ជនរងគ្រោះមានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី  មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍។…

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមផ្អាកការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមផ្អាកការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ

នាល្ងាចថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ យោងតាមការបង្ហោះជាផ្លូវការររបស់ អាជ្ញាធរជាតិអប្សរា Apsara National Authority បានបង្ហាញពីរូបភាពដាក់រនាំងបិទឃាំងផ្លូវ និងចាប់ផ្តើមធ្វើការផ្អាកជាបណ្តោះអាសន្ន ការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ សូមទស្សនារូមភាពខាងក្រោម៖ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

សកម្មភាពក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ
ព័ត៌មានជាតិ

សកម្មភាពក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៤គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។ ជាក់ស្តែង ក្រុមការងារប្រចាំស្រុកពួក បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងភូមិគោកស្នួល  ឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០២សំណើ។ ក្រុមការងារប្រចាំស្រុកបាគង បានចុះពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិស្ទឹង ភូមិថ្នល់ត្រង់ ឃុំបាគង។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៣សំណើ។ ក្រុមការងារប្រចាំស្រុកបន្ទាយស្រី បានចុះពិនិត្យ និងដោះស្រាយនៅក្នុងភូមិទួលក្រឡាញ់់ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០១សំណើ។ ក្រុមការងារប្រចាំក្រៅឧទ្យានអង្គរ បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងឃុំបឹងមាលា។ ក្រោយពីពិនិត្យទីតាំង…

តោះមកមើលមហាសេដ្ឋីលុយវាល់លានទាំង១០លើពិភពលោកប្រចាំឆ្នាំ២០២១! តើមហាសេដ្ឋីរូបណាមានជាងគេ?
បច្ចេកវិទ្យា

តោះមកមើលមហាសេដ្ឋីលុយវាល់លានទាំង១០លើពិភពលោកប្រចាំឆ្នាំ២០២១! តើមហាសេដ្ឋីរូបណាមានជាងគេ?

ថ្ងៃនេះយើងខ្ញុំសូមបង្ហាញឈ្មោះមហាសេដ្ឋីលុយវាល់លានទាំង១០លើពិភពលោក យោងទៅតាមទិន្នន័យស្រាវជ្រាវរបស់ទស្សនារដ្តី Forbes គិតត្រឹមខែកក្តដា ឆ្នាំ២០២១។ អ្វីគួរឲ្យកត់សម្គាល់នោះគឺលោក Jeff Bezos ដែលបានកាន់កាប់លេខ១កាលពីឆ្នាំទៅ នៅតែកាន់តំណែងលេខរៀងទី១ដដែល។ ១. Jeff Bezos ជាជនជាតិអាមេរិក និងជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអនឡាញន៍យក្ស Amazon ដែលបង្កើតឡើងកាលពីឆ្នាំ ១៩៩៤ នៅក្នុងទីក្រុង Seattle​ ហើយលោកបានក្លាយជាប្រធានប្រតិបត្តិនៅថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២១។ លោកមានទ្រព្យសម្បត្តិសរុបប្រមាណ១៧៧ ពាន់លានដុល្លារ។ ២. Elon Musk ជាជនជាតិអាមេរិក ជានាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក…

តើមនុស្សពិតជាបានទៅដល់និងដើរលើឋានព្រះច័ន្ទពិតមែនកាលពីជាង៥០ឆ្នាំមុន?
បច្ចេកវិទ្យា

តើមនុស្សពិតជាបានទៅដល់និងដើរលើឋានព្រះច័ន្ទពិតមែនកាលពីជាង៥០ឆ្នាំមុន?

នៅក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិមានតែមនុស្ស ២៤នាក់ប៉ុណ្ណោះ ដែលបានហោះទៅជុំវិញព្រះច័ន្ទដោយធ្វើដំណើររាប់រយម៉ៃល៍ពីផែនដី ហើយក្នុងចំណោមមនុស្សទាំងនោះ មានតែ១២នាក់ប៉ុណ្ណោះដែលបានចុះជាន់លើដីព្រះច័ន្ទ ក្នុងបេសកកម្ម៦ ផ្សេងពីគ្នា ដោយបានដោតទង់ជាតិ ថតរូបដីព្រះច័ន្ទ និងយកថ្មពីព្រះច័ន្ទត្រឡប់មកផែនដីវិញ។ គ្រាដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រនៃការចុះចតនៅលើព្រះច័ន្ទនៅចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ បានធ្វើឲ្យមនុស្សមួយចំនួនដែលរស់នៅសព្វថ្ងៃនេះសង្ស័យថាវាជារឿងប្រឌិត ប៉ុន្តែយើងមានភស្ដុតាង ៤ផ្សេងៗគ្នា ដែលអាចបង្ហាញបានថាមនុស្សពិតជាបានទៅដល់ឋានព្រះច័ន្ទពិតមែន។ ១. ស្នាមដានជើង៖ នៅលើផែនដីស្នាមដានជើងជាទូទៅមិនអាចស្ថិតស្ថេរយូរទេ។ ស្នាមដានជើងនឹងរលុបបាត់ដោយកត្តាបាតុភូតធម្មជាតិនៅលើភពផែនដី ដូចជាខ្យល់ ទឹកភ្លៀង រុក្ខជាតិ និងកត្តាសត្វជាដើម នោះក៏ដោយសារផែនដីមានបរិយាកាស អាកាសធាតុ ទឹករាវនៅលើផ្ទៃរបស់ផែនដី។ តែប្រសិនបើយើងដើរលើឋានព្រះច័ន្ទយើងរំពឹងថាស្នាមជើងរបស់យើងនឹងនៅតែមានវត្តមានយ៉ាងយូរអង្វែង ព្រោះនៅលើឋានព្រះច័ន្ទ គ្មានបរិយាកាសទេ។ បើគ្មានខ្យល់ភ្លៀង ព្រិលទឹកកក…