ព័ត៌មាន

៨ កម្មវិធីស៊ីថ្មខ្លាំងបំផុតនៅលើទូរសព្ទរបស់អ្នក ហេតុនេះហើយទើបទូរស័ព្ទមិនកាន់ថ្មសោះ
បច្ចេកវិទ្យា

៨ កម្មវិធីស៊ីថ្មខ្លាំងបំផុតនៅលើទូរសព្ទរបស់អ្នក ហេតុនេះហើយទើបទូរស័ព្ទមិនកាន់ថ្មសោះ

នេះជាកម្មវិធីកំពូលស៊ីថ្មនៅលើទូរសព្ទរបស់អ្នក ដូច្នេះហើយមិនបាច់ឆ្ងល់ទេថាហេតុអ្វីទូរស័ព្ទរបស់អ្នកមិនកាន់ថ្មសោះ!!! ១.TikTok៖ TikTok គឺជាកម្មវិធីដ៏ពេញនិយម ដែលធ្វើអោយមនុស្សគ្រប់គ្នាញៀននឹងវា។ នេះគឺជាកម្មវិធីដ៏ពេញនិយមមួយដោយសារតែមាតិកាកម្សាន្តរបស់វា ប៉ុន្តែវាក៏ស្ថិតនៅកំពូលនៃបញ្ជីកម្មវិធីដែលធ្វើឲ្យថ្មរបស់អ្នកឆាប់អស់ផងដែរ។ មូលហេតុនៃការអស់ថ្មគឺដោយសារតែកម្មវិធីនេះចាក់វីដេអូជាបន្តបន្ទាប់ ជាញឹកញាប់ក្នុងកម្រិតច្បាស់ខ្ពស់ និងរួមបញ្ចូលកាមេរ៉ា មីក្រូហ្វូន និងផលប៉ះពាល់នៅពេលថតវីដេអូ។ លើសពីនេះ TikTok ក៏ជាកម្មវិធីមួយដែលដំណើរការក្នុងផ្ទៃខាងក្រោយ ធ្វើសមកាលកម្ម និងប្រមូលទិន្នន័យប្រើប្រាស់។ ប្រសិនបើអ្នកឧស្សាហ៍ប្រើ TikTok នៅលើទិន្នន័យទូរសព្ទចល័ត ថ្មរបស់អ្នកនឹងអស់លឿនជាងធម្មតា។ ២.ហ្វេសប៊ុក៖ Facebook គឺជាកម្មវិធីដែលស្ទើរតែគ្រប់គ្នាមានវានៅលើទូរស័ព្ទ ហើយនេះគឺជាកម្មវិធីបណ្តាញសង្គមដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។ ទោះបីជាវាមានភាពសប្បាយរីករាយ និងគួរឱ្យចាប់អារម្មណ៍ក៏ដោយ Facebook គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលស៊ីថាមពលថ្មច្រើនបំផុត ព្រោះវាជារឿយៗដំណើរការក្នុងផ្ទៃខាងក្រោយដើម្បីធ្វើសមកាលកម្មទំនាក់ទំនង ទាញយកព័ត៌មាន…

កម្ពុជា ជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិ​ការទូទាត់ឆ្លងដែន​តាមឃ្យូអរកូតរវាង KHQR នៃប្រទេស​កម្ពុជា និង JPQR នៃប្រទេសជប៉ុន
សម្រង់

កម្ពុជា ជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិ​ការទូទាត់ឆ្លងដែន​តាមឃ្យូអរកូតរវាង KHQR នៃប្រទេស​កម្ពុជា និង JPQR នៃប្រទេសជប៉ុន

MoINFO APP ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានប្រកាសពីការចុះហត្ថលេខា​លើអនុស្សរណៈ យោគយល់ស្តីពី កិច្ច​សហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូ​អរកូត​រវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ក្នុងគោល​បំណង​​បង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR និងJPQR នេះ ត្រូវបានបែងចែកជា២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជា​ដែល​​ប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅ​ប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុន​អាចស្កេន KHQR សម្រាប់ ការទូទាត់នៅប្រទេសកម្ពុជាបាន។ ប្រភពដដែលបន្តថា ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបាន​ជ្រើស​យកធនាគារ អេស៊ីលីដា…

មនុស្សមានសញ្ញាទាំង៣នេះ ត្រូវបានគេទស្សន៍ទាយថា ជីវិតនឹងកាន់តែប្រសើរឡើង ពរជ័យច្រើនក្រៃលែង
សម្រង់

មនុស្សមានសញ្ញាទាំង៣នេះ ត្រូវបានគេទស្សន៍ទាយថា ជីវិតនឹងកាន់តែប្រសើរឡើង ពរជ័យច្រើនក្រៃលែង

បើអ្នកជាមនុស្សដែលមនុស្សមានសញ្ញាទាំង៣នេះ នោះខ្សែជីវិតរបស់អ្នកត្រូវបានគេទស្សន៍ទាយថា នឹងមានការរីកចម្រើន ទទួលបានពរជ័យច្រើន និងមានជីវិតត្រចះត្រចង់ជាក់ជាមិនខានឡើយ។ ១.សុទិដ្ឋិនិយម និងក្តីសង្ឃឹម៖ ក្នុងដំណើររបស់មនុស្សម្នាក់ៗ ភាពលំបាក និងឧបសគ្គគឺជៀសមិនរួច។ ការប្រឈមមុខនឹងការពិត និងជ្រើសរើសអាកប្បកិរិយាវិជ្ជមាន គឺជាសញ្ញានៃភាពចាស់ទុំ។ មនុស្សដែលអាចរីករាយនឹងជីវិតក្នុងពេលបច្ចុប្បន្ន តែងតែមានសុទិដ្ឋិនិយម និងស្មារតីបើកចំហ។ ទោះជាស្ថិតក្នុងកាលៈទេសៈដ៏ខ្មៅងងឹតបំផុតក៏ដោយ ពួកគេមិនដែលអស់សង្ឃឹម តស៊ូ និងឆ្ពោះទៅមុខ ហើយចុងក្រោយស្វាគមន៍ពន្លឺនៃថ្ងៃថ្មី។ សុទិដ្ឋិនិយមនោះមិនត្រឹមតែមកពីធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីកម្លាំងខាងក្នុង និងភាពចាស់ទុំខាងវិញ្ញាណផងដែរ។ មនុស្សបែបនេះមិនងាយចាញ់ដោយទុក្ខលំបាកទេ ប៉ុន្តែមានឆន្ទៈក្នុងការប្រឈមមុខនឹងការស៊ូទ្រាំនឹងសម្ពាធ និងហ្វឹកហាត់ខ្លួនឯង។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ពួកគេមិនដែលបណ្ដោយខ្លួនដោយការអាណិត ឬស្ដាយក្រោយឡើយ។ ជីវិតគឺដូចជាកញ្ចក់ –…

តើមានអ្វីកើតឡើងប្រសិនបើអ្នកគេងតិចជាង ៦ ម៉ោងក្នុងមួយថ្ងៃ?
សម្រង់

តើមានអ្វីកើតឡើងប្រសិនបើអ្នកគេងតិចជាង ៦ ម៉ោងក្នុងមួយថ្ងៃ?

អ្នកនឹងពិតជាមានអារម្មណ៍ថាមានការប្រែប្រួលក្នុងខ្លួនរបស់អ្នក នៅពេលដែលអ្នកគេងតិចជាង ៦ ម៉ោងក្នុងមួយថ្ងៃ។ តើអ្នកធ្លាប់ក្រោកពេញមួយយប់ ហើយសម្គាល់ឃើញរង្វង់ខ្មៅក្រោមភ្នែក និងរាងកាយហត់នឿយដែរឬទេ? ប្រសិនបើអ្នកមិនគេង ៦ ម៉ោងក្នុងមួយថ្ងៃ រាងកាយរបស់អ្នកនឹងមានប្រតិកម្មអវិជ្ជមានដូចខាងក្រោម៖ ថ្ងៃទី 1៖ រាងកាយទប់ទល់នឹងភាពអស់កម្លាំង នៅពេលដែលអ្នកគេងមិនលក់ រាងកាយរបស់អ្នកនឹងបញ្ចេញសារធាតុ dopamine ដើម្បីជួយឱ្យអ្នកភ្ញាក់។ អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកនៅតែមានថាមពល ប៉ុន្តែតាមពិត ខួរក្បាលរបស់អ្នកបានចាប់ផ្តើមអស់ថាមពលហើយ។ ការធ្វើផែនការ ការសម្រេចចិត្ត និងតំបន់ត្រួតពិនិត្យការផ្តោតអារម្មណ៍នឹងដំណើរការមិនល្អ។ ការឆ្លុះប្រែក្លាយទៅជាយឺត ខណៈដែលប្រព័ន្ធភាពស៊ាំត្រូវបានចុះខ្សោយយ៉ាងខ្លាំង។ បរិមាណអង្គបដិប្រាណក្នុងឈាមថយចុះ ៥០% ហើយកោសិកាឃាតករធម្មជាតិថយចុះ ៧០% ធ្វើឱ្យរាងកាយងាយនឹងកើតជំងឺ។ ថ្ងៃទី…

ឆ្នាំទាំង ៣ នេះទេវតាកត់ទុកក្នុងបញ្ជីអ្នកមានសំណាងបំផុតក្នុងឆ្នាំ២០២៥ តែឆ្នាំមួយនេះត្រូវប្រុងប្រយ័ត្ន
សម្រង់

ឆ្នាំទាំង ៣ នេះទេវតាកត់ទុកក្នុងបញ្ជីអ្នកមានសំណាងបំផុតក្នុងឆ្នាំ២០២៥ តែឆ្នាំមួយនេះត្រូវប្រុងប្រយ័ត្ន

ហោរាសាស្ត្រចាប់ពីឆ្នាំ ២០២៥ ដល់ ២០២៦ បានឱ្យដឹងថា អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ គឺជាមនុស្សដែលមានលាភសំណាងបំផុត ជួបតែសេចក្តីសុខចម្រើន។ យ៉ាង​ណា​មិញ សម្រាប់អ្នកកើតឆ្នាំ វក គួរ​ប្រយ័ត្ន​ក្នុង​ការ​រកស៊ី។ ១. ឆ្នាំ រកា «មាន់» សម្រាប់​អ្នក​កើត​ឆ្នាំ​រកា​ គឺ​ជាមនុស្សដែលពូកែ​ក្នុង​ការ​រកស៊ី​ ដូច្នេះ ឆ្នាំនេះនឹងមាន​ភាព​រីក​ចម្រើន​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់គ្នា។ ព្រោះ​ចូល​ឆ្នាំ​២០២៦ អ្នកកើតក្នុងឆ្នាំរការតែងតែ​ចេះ​ឆ្លៀត​ពេល​វេលា និង​ទីកន្លែង​ត្រឹមត្រូវ​ដើម្បី​អភិវឌ្ឍ​ទ្រព្យសម្បត្តិ។ ទៅថ្ងៃអនាគត ឱ្យតែចេះចាប់យកឱកាសនោះ ទើបអាចក្លាយជាអ្នកមានបាន។ ចាប់ពីឆ្នាំ២០២៥ ទៅអ្នកដែលកើតឆ្នាំរកា នឹងទទួលបានជំនួយពីធាតុទាំងប្រាំ ការងារនឹងរីកចម្រើនទៅមុខបានល្អ…

សេចក្តី​រាយការណ៍៖ TikTok នឹងអាចឱ្យអ្នកផលិតមាតិកាក្នុងប្រទេសកម្ពុជរកចំណូលបានឆាប់ៗនេះ!
បច្ចេកវិទ្យា

សេចក្តី​រាយការណ៍៖ TikTok នឹងអាចឱ្យអ្នកផលិតមាតិកាក្នុងប្រទេសកម្ពុជរកចំណូលបានឆាប់ៗនេះ!

សេចក្តី​រាយការណ៍៖ TikTok នឹងអាចឱ្យអ្នកផលិតមាតិកាក្នុងប្រទេសកម្ពុជរកចំណូលបានឆាប់ៗនេះ! TikTok ដែលជាវេទិកាវីដេអូខ្លីដែលមានប្រជាប្រិយភាពខ្លាំង កំពុងធ្វើឱ្យអ្នកផលិតមាតិកា (Content Creators) នៅកម្ពុជា មានឱកាសរកចំណូលពីការបង្កើតមាតិការបស់ពួកគេ។ នេះបង្ហាញថា TikTok កំពុងពង្រីកគម្រោង TikTok Creator Fund ឬគម្រោងចំណូលសម្រាប់អ្នកបង្កើតមាតិកា ដើម្បីឱ្យពួកគេអាចទទួលបានប្រាក់សុំចំនេញពីមាតិការបស់ពួកគេ។ សេវាកម្មនេះបានអនុញ្ញាតឱ្យ Content Creators នៅបណ្តាប្រទេសមួយចំនួនរកចំណូលពីការមើលវីដេអូរបស់អ្នកប្រើប្រាស់។ ឥឡូវនេះ TikTok កំពុងពិចារណានាំចូលជម្រើសនេះមកកាន់ប្រទេសកម្ពុជា ផ្តល់ឱកាសដល់ Content Creators ដើម្បីទទួលប្រាក់ជាដុល្លារពីការងាររបស់ពួកគេ។ បច្ចុប្បន្ន TikTok កំពុងស្វែងរកវិធីបង្កើនការចំណូលអោយ…

បុរសដែលអាចរៀបការជាមួយមនុស្សស្រី៤ប្រភេទនេះ ពិតជាមាន «សំណាង» ណាស់
គ្រួសារ

បុរសដែលអាចរៀបការជាមួយមនុស្សស្រី៤ប្រភេទនេះ ពិតជាមាន «សំណាង» ណាស់

ជីវិតអាពាហ៍ពិពាហ៍មិនប្រាកដថាសុទ្ធតែមានភាពស្រស់ស្អាតទាំងអស់នោះទេ វាគឺអាស្រ័យទៅលើដៃគូដែលយើងបានជ្រើសរើសផងដែរ ថាតើគាត់មានចំណែកជួយអោយជីវិតគូមានក្តីសុខដែរឬអត់? បើយើងរើសដៃគូត្រូវគាត់នឹងក្លាយជាចំណែកដ៏ធំនៃសុភមង្គលរបស់យើង ដែលបើយើងរើសប៉ះមនុស្សខុស គាត់នឹងក្លាយជាសុបិន្តអាក្រក់ដែលយើងមិនចង់ជួប! ១.មានការយល់ដឹង ចេះគួរសម បែងចែកត្រូវពីខុស និងចេះគោរពអ្នកដទៃ៖ ចរិតរបស់ស្ត្រីតែងតែកើតចេញពីការអប់រំរបស់គ្រួសារនាង និងការបណ្ដុះបណ្ដាលខ្លួនឯង។ ស្ត្រីដែលត្រូវចេះបែងចែកត្រូវពីខុស និងមានហេតុផលនឹងអាចបញ្ចុះបញ្ចូលមនុស្សក្នុងស្ថានភាពណាក៏បានដែរ ព្រោះនាងមានចំណេះដឹងក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី។ បើបុរសរៀបការជាមួយស្ត្រីយល់ដឹងបែបនេះ គាត់នឹងទទួលបានប្រពន្ធដ៏ល្អម្នាក់ក្នុងការពួតដៃគ្នាដើរទៅមុខដោយភាពជឿជាក់។ ២.អាណិតអាសូរអាចយល់ពីទុក្ខលំបាករបស់មនុស្សប្រុស៖ អាពាហ៍ពិពាហ៍ល្អគឺជាបញ្ហាប្រឈមធំមួយសម្រាប់ទាំងបុរសនិងស្ត្រី។ ក្នុងនាមជាស្រ្តី អ្នកគួរដឹងពីរបៀបថែទាំ និងស្រឡាញ់ស្វាមីរបស់អ្នក។ យកចិត្តប្តីដាក់ក្នុងចិត្តខ្លួនឯង ហើយកុំប្រៀបធៀបប្តីរបស់អ្នកជាមួយនឹងនរណាម្នាក់ឱ្យសោះ ព្រោះមនុស្សគឺមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា គ្មាននរណាល្អឥតខ្ចោះនោះទេ។ ក្នុងជីវិតនេះ បុរសគ្រប់រូបត្រូវការនារីម្នាក់ដែលអាចយល់ពីគាត់ លើកទឹកចិត្ត និងជួយគាត់ក្នុងគ្រាលំបាក។ ប្រសិនបើស្ត្រីអាចធ្វើបែបនេះបាន…

អាហារទាំង៨អាចគ្រប់គ្រងជាតិស្ករបាន
សម្រង់

អាហារទាំង៨អាចគ្រប់គ្រងជាតិស្ករបាន

១.បន្លែ៖ បន្លែជាច្រើនមុខដូចជា បន្លែស្លឹកបៃតង  ដូចជា ស្ពៃខ្មៅ ផ្កាខាត់ណាខៀវ ឬស សុទ្ធតែសម្បូរទៅដោយជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ ដែលជួយរក្សាលំនឹងជាតិស្ករក្នុងឈាម។ ២.ពពួកសណ្តែក៖ ដូចជា សណ្តែកសៀង សណ្តែកសៀង សណ្តែកខ្មៅ និង សណ្តែកដី សុទ្ធតែសម្បូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃ ដែលអាចពន្យឺតការកើនឡើងជាតិស្ករក្នុងឈាម។ ៣.ប្រភេទស្រូវសាលី ៖ គ្រាប់ធញ្ញជាតិទាំងឡាយដែលមិនបានចម្រាញ់ ដូចជា អង្ករសំរូប និង អូតមាត oats  អាចរក្សាជាតិសរសៃអាហារបានច្រើន និងជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។ ៤.គ្រាប់ធញ្ញជាតិ៖…

ប្រុងប្រយ័ត្ន!!! ដើម្បីការពារការបំពានសុវត្ថិភាព iPhone ឲ្យបិទចោលនូវមុខងារទាំង៣នេះ ខណៈអ្នកប្រើ ភាគច្រើនបើកចោលដោយមិនដឹងខ្លួន
បច្ចេកវិទ្យា

ប្រុងប្រយ័ត្ន!!! ដើម្បីការពារការបំពានសុវត្ថិភាព iPhone ឲ្យបិទចោលនូវមុខងារទាំង៣នេះ ខណៈអ្នកប្រើ ភាគច្រើនបើកចោលដោយមិនដឹងខ្លួន

ដើម្បីការពារការបំពានសុវត្ថិភាពនៅលើ iPhone មានមុខងារមួយចំនួនដែលអ្នកប្រើប្រាស់ភាគច្រើនទុកចោលបើកដោយមិនដឹងខ្លួន ដែលអាចបង្កឱ្យមានហានិភ័យផ្នែកឯកជនភាព និងសុវត្ថិភាព។ ខាងក្រោមនេះជាមុខងារទាំង៣ដែលគួរបិទចោល ដើម្បីបង្កើនសុវត្ថិភាព iPhone របស់អ្នក ព្រមទាំងការណែនាំអំពីរបៀបបិទ និងអត្ថន័យនៃមុខងារទាំងនេះ៖ ១. ការបង្ហាញការជូនដំណឹងនៅលើអេក្រង់ចាក់សោ (Lock Screen Notifications) ហេតុអ្វីត្រូវបិទ?៖ តាមលំនាំដើម iPhone បង្ហាញការជូនដំណឹង (Notifications) នៅលើអេក្រង់ចាក់សោ ដែលអនុញ្ញាតឱ្យនរណាម្នាក់អាចឃើញសារដែលចូលមក ដូចជាសារពី WhatsApp ឬអ៊ីមែល ដោយមិនចាំបាច់ដោះសោទូរស័ព្ទ។ នេះអាចបង្កឱ្យអ្នកដទៃឃើញព័ត៌មានឯកជន ប្រសិនបើទូរស័ព្ទរបស់អ្នកត្រូវបានទុកចោល។ របៀបបិទ៖ ចូលទៅ Settings…

ចូលដល់វ័យកណ្តាលមាន ៣ ប្រភេទដែលអ្នកមិនគួរកាន់កាប់ និង ៣ ប្រភេទដែលមិនគួរលោភលន់
សង្គម

ចូលដល់វ័យកណ្តាលមាន ៣ ប្រភេទដែលអ្នកមិនគួរកាន់កាប់ និង ៣ ប្រភេទដែលមិនគួរលោភលន់

បុរាណរំឭកថា លោភលន់ចង់បានចំណេញតិចតួចអាចបណ្តាលអោយខាតធំ ដូច្នេះហើយទើបបុរាណផ្តាំថា ចូលដល់វ័យកណ្តាលអ្នកគួរតែជៀសវាងរឿង៣ ប្រភេទដែលអ្នកមិនគួរកាន់កាប់ និង ៣ ប្រភេទដែលមិនគួរលោភលន់ បើមិនចង់ជួបគ្រោះធំ។ ហេតុនេះបើអ្នកមិនចង់ខាតលាភ ឬ លោភលន់ខុសរឿងអ្នកអាចចងចាំនូវចំណុចខាងក្រោមនេះបាន៖ #រឿង៣យ៉ាងដែលមិនអាចកាន់កាប់បាន ១.រវាងអ្នកស្គាល់គ្នា ជំនួយគឺមនោសញ្ចេតនា៖ ព្យាយាមមិនទាញយកប្រយោជន៍ពីអ្នកស្គាល់គ្នាសម្រាប់អ្វីដែលអ្នកអាចដោះស្រាយដោយខ្លួនឯងបាន។ ជំនួសឱ្យការជឿថាអ្នកស្គាល់គ្នាងាយស្រួលពឹងពាក់ អ្នកគួរព្យាយាមទទួលខុសត្រូវ ហើយធ្វើវាដោយខ្លួនឯង។ ទំនាក់ទំនងមនុស្សប្រៀបដូចដាវដែលបើកផ្លូវ ប៉ុន្តែវាក៏ជាដុំថ្មដែលចងខ្លួនឯងដែរ ដូច្នេះរឿងដែលអាចកាន់កាប់ខ្លួនឯងបាន ចូរកុំរំខានអ្នកដទៃ។ ២.កុំកេងប្រវ័ញ្ចទៅលើអ្នកទន់ខ្សោយ៖ កុំប្រកួតប្រជែងជាមួយអ្នកណាដែលខ្សោយជាងអ្នក និងកុំកេងប្រវ័ញ្ចទៅលើពួកគេ។ ការឆ្លៀតយកផលប្រយោជន៍តូចមួយនេះ សម្រាប់អ្នកវាគ្រាន់តែជាលាភសក្ការៈតិចតួចប៉ុណ្ណោះ សម្រាប់ពួកគេវាអាចជាអាហារ និងសំលៀកបំពាក់សម្រាប់គ្រួសារមួយទាំងមូល។ ៣.តម្លាភាពគឺតែងតែមាន៖ បុរាណរំឭកថា…

ចង់ជោគជ័យ លុះត្រាតែអ្នកមានរបស់២យ៉ាងនេះនៅចាំគាំទ្រនៅពីក្រោយខ្នង
ទស្សនៈ

ចង់ជោគជ័យ លុះត្រាតែអ្នកមានរបស់២យ៉ាងនេះនៅចាំគាំទ្រនៅពីក្រោយខ្នង

អ្នកអាចចំណាំមើលបាន មនុស្សជោគជ័យភាគច្រើនតែងតែមានចំណុចពិសេសខុសពីមនុស្សធម្មតា។ ហើយបើអ្នកសង្កេតអោយកាន់តែម៉ត់ចត់អ្នកនឹងឃើញថា ពួកគេជាមនុស្សឧស្សាហ៍ព្យាយាម មិនងាយចុះចាញ់ជាពិសេសគឺតែងតែមានរបស់២យ៉ាងនេះចាំគាំទ្រនៅពីក្រោយខ្នង៖ ១.អាចពឹងផ្អែកលើខ្លួនឯង៖ ការពឹងផ្អែកលើខ្លួនឯងប្រសើរជាងពឹងអ្នកដទៃ ព្រោះនៅពេលដែលអ្នកពឹងផ្អែកលើអ្នកដទៃ អ្នកនឹងមានអារម្មណ៍ថប់បារម្ភ និងអសន្តិសុខ។ ប៉ុន្តែនៅពេលដែលអ្នកពឹងផ្អែកលើខ្លួនឯង អ្នកមានអារម្មណ៍ស្រួលនិងសុវត្ថិភាពបំផុត។ ជីវិតគឺវែងឆ្ងាយ និងតែងមានបញ្ហាប្រឈមនានាកើតមានញឹកញាប់។ វានឹងមានពេលខ្លះដែលអ្នកបាក់ទឹកចិត្ត ប៉ុន្តែក្នុងនាមជាមនុស្ស អ្នកត្រូវតែព្យាយាមឱ្យអស់ពីសមត្ថភាព។ ជីវិតនេះត្រូវពឹងលើខ្លួនឯងខ្លាំងបំផុតទើបអ្នកអាចជោគជ័យបាន។ ២.បុគ្គលិកលក្ខណៈល្អ៖ ចរិតល្អគឺដូចជានាមប័ណ្ណរបស់មនុស្ស។ វានឹងបង្ហាញរូបភាពក៏ដូចជាការដាំដុះរបស់មនុស្សតាមរយៈដំណើរការដែលទទួលស្គាល់ដោយមនុស្សគ្រប់រូប។ បុគ្គលិកលក្ខណៈគឺជាមូលដ្ឋានគ្រឹះរបស់មនុស្ស។ បុគ្គលិកលក្ខណៈគឺជាប្រភពនៃការប្រមូលផ្តុំដែលកើតចេញពីកំណើត និងបង្កើតឡើងតាមរយៈការអភិវឌ្ឍន៍។ លុយកាក់ និងទ្រព្យសម្បត្តិមិនអាចបង្ហាញថាអ្នកជាមនុស្សល្អទេ តែអត្តចរិតនឹងបង្ហាញអោយអ្នកដទៃដឹងថាអ្នកជាមនុស្សបែបណា។ បើមនុស្សម្នាក់មានចរិតមិនល្អ មិនថាអ្នកជាអ្នកមាន ឬ អ្នកក្រទេ អ្នកដទៃនឹងមើលងាយអ្នកឡើយ។…

ក្រសួងសុខាភិបាល ព្រមានពីផលវិបាកធ្ងន់ធ្ងរ នៃការប្រើប្រាស់ផលិតផល SUPER XL និង AMOUR
សម្រង់

ក្រសួងសុខាភិបាល ព្រមានពីផលវិបាកធ្ងន់ធ្ងរ នៃការប្រើប្រាស់ផលិតផល SUPER XL និង AMOUR

(ភ្នំពេញ, ២៥ កុម្ភៈ ២០២៥) – ក្រសួងសុខាភិបាល បានឲ្យដឹងថា «ផលវិបាកនៃឱសថនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពបេះដូង និងអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ»។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសេចក្តីជូនដំណឹងជាផ្លូវការរបស់ក្រសួងនៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ដោយហៅឲ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការទិញ និងប្រើប្រាស់ផលិតផល SUPER XL និង AMOUR ជាបន្ទាន់។ បច្ចុប្បន្ន, មន្ត្រីជំនាញនៃក្រសួងសុខាភិបាល កំពុងសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តការត្រួតពិនិត្យនិងធ្វើនិយ័តកម្មលើទីតាំងចែកចាយផលិតផលទាំងនេះ។ ក្នុងចំណោមទីតាំងសកម្មភាពនេះ មានចំនួនពីរទីតាំងនៅរាជធានីភ្នំពេញ ដែលមន្ត្រីពាក់ព័ន្ធបានចុះស៊ើបអង្កេត និងបង្កើតសំណុំរឿងផ្ញើជនដែលពាក់ព័ន្ធទៅតុលាការតាមនីតិវិធី។ លើសពីនេះ ក្រសួងសុខាភិបាលបានដាក់ច្បាប់ឲ្យបញ្ឈប់ជាបន្ទាន់នូវការនាំចូល,…

ទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ ឆ្នាំ២០២៥
ព័ត៌មានជាតិ

ទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ ឆ្នាំ២០២៥

ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តខេត្តកណ្ដាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ត្រូវរៀបចំប្រភពផ្គត់ផ្គង់ទឹកឱ្យបានល្អ នៅទីប្រជុំជន និងតាមបណ្តាគោលដៅដែលផ្តល់លក្ខណៈងាយស្រួលក្នុងប្រតិបត្តិការអន្តរាគមន៍ ដើម្បីបង្ការ ទប់ស្កាត់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានអគ្គីភ័យណាមួយកើតឡើង។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងពិធីអបអរសាទរ ទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២…

បើអ្នកដឹងគន្លឹះទាំង៧នេះ អ្នកនឹងអាចយកឈ្នះ«ព្យុះក្នុងជីវិត»បានយ៉ាងងាយស្រួល
ទស្សនៈ

បើអ្នកដឹងគន្លឹះទាំង៧នេះ អ្នកនឹងអាចយកឈ្នះ«ព្យុះក្នុងជីវិត»បានយ៉ាងងាយស្រួល

បើប្រៀបធៀបទៅនឹងសកលលោកដ៏ធំទូលាយ ជីវិតរបស់មនុស្សម្នាក់ៗប្រៀបដូចជាស្លឹកឈើអញ្ចឹង បន្ទាប់ពីខ្ចី ក៏ចាប់ផ្តើមចាស់ រួចជ្រុះទៅវិញតាមធម្មជាតិ ដូច្នេះកុំខ្ជះខ្ជាយពេលវេលា និងថាមពលរបស់អ្នកលើអ្វីដែលមិនចាំបាច់ ព្រោះជីវិតយើងពិតជាខ្លីណាស់។ ខាងក្រោមនេះជាគន្លឹះដ៏មានអត្ថន័យ ៧ យ៉ាងសម្រាប់អ្នករាល់គ្នា ដើម្បីយកទៅអនុវត្តដើម្បីអាចយកឈ្នះ«ព្យុះក្នុងជីវិត»បានយ៉ាងងាយស្រួល៖ ១.សុខភាពគឺតែងតែសំខាន់បំផុត៖ បើគ្មានសុខភាព អ្វីៗក៏គ្មានតម្លៃដែរ។ ចូរដាក់សុខភាពរបស់អ្នកមុនអ្វីទាំងអស់។ ចូរថែរក្សាខ្លួនអ្នកឱ្យបានល្អ និងរស់នៅប្រកបដោយសុភមង្គលបំផុត។ អ្នកដឹងហើយថាជីវិតរបស់មនុស្សយើងតែងតែមមាញឹក ដូច្នេះត្រូវចំណាយពេលហាត់ប្រាណឲ្យបានច្រើន ព្រោះសុខភាពគឺជាទ្រព្យសំខាន់បំផុតក្នុងជីវិតរបស់មនុស្សគ្រប់រូប។ ២.គ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យបានល្អ៖ មនុស្សម្នាក់ៗមិនអាចរស់នៅអមតៈនោះទេ ដូច្នេះរាល់ថ្ងៃដែលឆ្លងកាត់គឺពិតជាមានតម្លៃណាស់។ ព្យាយាមរស់នៅដោយរីករាយ និងធ្វើអោយខ្លួនឯងអារម្មណ៍ល្អបំផុត។ ចិត្តយើងមិនអាចទទួលនូវរឿងរ៉ាវច្រើនពេកនោះទេ អញ្ចឹងហើយចូរលុបអ្វីដែលគួរលុប ដកអ្វីដែលគួរដក ហើយភ្លេចអ្វីដែលគួរបំភ្លេច កុំលាក់ទុក ឬ…

កុំលូកឱ្យសោះ! មនុស្ស ៦ ប្រភេទ ដាច់ខាតកុំញុំាអយស្ទ័រ បើមិនចង់ស្ដាយក្រោយ
សម្រង់

កុំលូកឱ្យសោះ! មនុស្ស ៦ ប្រភេទ ដាច់ខាតកុំញុំាអយស្ទ័រ បើមិនចង់ស្ដាយក្រោយ

អយស្ទ័រ គឺជាប្រភេទអាហារឆៅដ៏ពេញនិយមបំផុតសម្រាប់មនុស្សយើងសព្វថ្ងៃ គ្រឿងសមុទ្រមួយប្រភេទនេះ មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ តែក៏ជា​អាហាដែលសម្បូរទៅដោយអាហាររូបត្ថម្ភខ្ពស់ និងល្អសម្រាប់សុខភាព ប៉ូវកម្លាំងច្រើនផងដែរ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលទានបាននោះឡើយ ជាពិសេសមនុស្ស ៦ ក្រុមនេះ កុំលូកឱ្យសោះ បើមិនដូច្នោះទេ អ្នកនឹងគ្រោះថ្នាក់ ស្ដាយក្រោយមិនខាន។ ១) តម្លៃអាហារូបត្ថម្ភរបស់អយស្ទ័រ៖ យោងតាមឱសថបុរាណ សាច់អយស្ទ័រត្រជាក់ និងមិនមានជាតិពុលឡើយ។ អាហារនេះមានប្រសិទិ្ធភាពពង្រឹងយ៉ាងរឹងមាំ សារធាតុចិញ្ចឹម បំប៉នយិន និងឈាម ព្យាបាលការគេងមិនលក់ដោយសារកម្ដៅថ្ងៃ កម្ដៅស្ងួត ស្ត្រីដែលមានបញ្ហាមុនអស់រដូវ វិលមុខ អស់កម្លាំង ស្លេកស្លាំងក្រោយសម្រាល…។ យោងតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រទំនើប សាច់អយស្ទ័រមានវីតាមីន…

ប្រយ័ត្នមហារីក! ប្រសិនបើឃើញមានសញ្ញាទាំង ៥ នេះកើតឡើងបន្ទាប់ពីផឹកទឹករួច!!!
សម្រង់

ប្រយ័ត្នមហារីក! ប្រសិនបើឃើញមានសញ្ញាទាំង ៥ នេះកើតឡើងបន្ទាប់ពីផឹកទឹករួច!!!

មហារីកគឺជាជំងឺធ្ងន់ធ្ងរ ដែលអាចមានសញ្ញាច្រើនប្រភេទ។ ប្រសិនបើអ្នកមានអាការៈខាងក្រោមបន្ទាប់ពីផឹកទឹក វាអាចជាសញ្ញាបង្ហាញថាមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលត្រូវការ ការពិនិត្យបន្ថែមនេះ​ជា សញ្ញាទាំង ៩ ដែលអ្នកគួរប្រុងប្រយ័ត្ន បើមានកើតឡើងបន្ទាប់ពីផឹកទឹក ពីព្រោះវាអាចជាសញ្ញានៃមហារីក ឬជំងឺធ្ងន់ធ្ងរ៖ ១. ពិបាកលេបទឹកពេលផឹកម្តងៗ៖ មហារីកបំពង់អាហារ (Dysphagia) ប្រសិនបើអ្នកមានអារម្មណ៍ថាលេបទឹក ឬអាហារលំបាក ហើយមានអារម្មណ៍ថាមានអ្វីចាក់ ក ឬជាប់នៅបំពង់ក។ នេះអាចបង្ហាញថាមានបញ្ហានៅបំពង់ក ឬផ្លូវអាហារ ដែលអាចទាក់ទងនឹងមហារីកបំពង់អាហារ (Esophageal Cancer)។ ២. ឈឺទ្រូង ឬមិនស្រួល (Chest Pain or Discomfort)…

គន្លឹះថែរក្សាស្បែកដែលមិនចាំបាច់ចំណាយច្រើន
PR

គន្លឹះថែរក្សាស្បែកដែលមិនចាំបាច់ចំណាយច្រើន

ផឹកទឹកឲ្យបានច្រើន ផឹកទឹកក្តៅអ៊ុនៗមួយកែវពេលពោះទទេជារៀងរាល់ព្រឹក យ៉ាងហោចណាស់ផឹកទឹកប្រហែល 2000ml ជារៀងរាល់ថ្ងៃ ដើម្បីបំពេញជាតិទឹកក្នុងរាងកាយ និងជួយឱ្យរាងកាយជំរុញការរំលាយអាហារឲ្យមានប្រសិទ្ធភាព។ ការបរិភោគផ្លែប៉េងប៉ោះ៖ ការបរិភោគផ្លែ​ប៉េងប៉ោះ​មួយ​ផ្លែ​ជា​រៀងរាល់ថ្ងៃ វាមានផ្ទុកវីតាមីន C ដ៏សម្បូរបែប  ការ​ទទួល​ទាន​ជា​ទៀង​ទាត់​ពិត​ជា​អាច​ធ្វើ​ឱ្យ​សុខភាព​របស់​អ្នក​ប្រសើរ​ឡើង​។ ការគ្រប់គ្រងជាតិស្ករ៖ ញ៉ាំស្ករ និងជាតិផ្អែមតិច ដូចជាបង្អែម តែទឹកដោះគោ ភេសជ្ជៈមានជាតិហ្កែរជាដើម ជាតិស្ករច្រើនពេកនឹងប៉ះពាល់ដល់ការសំយោគខូឡាជែន(collagen) ធ្វើឱ្យស្បែកគ្រើម និងលឿង ហើយថែមទាំងកើតមុនទៀតផង។ 4.ផឹកទឹកក្រូចឆ្មា៖ ព្យាយាមពិសារ​ទឹក​ក្រូចឆ្មា​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​មិន​ត្រូវ​ចេញ​ក្រៅ​ក្រោម​ពន្លឺ​ថ្ងៃ​បន្ទាប់​ពីពិសាររួចហើយនោះ​ទេ ព្រោះ​ក្រូចឆ្មា​ជា​អាហារ​ម្យ៉ាងដែលងាយនិងរងប្រតិកម្មពីពន្លឺ​អាទិត្យណាស់  វា​នឹង​ស្រូប​កាំរស្មី​អ៊ុលត្រាវីយូឡេ ហើយ​ជំរុញ​ការ​ផលិត​ជាតិ​មេឡានីន។ ការត្រាំជើង៖ ការត្រាំជើងរបស់អ្នកក្នុងទឹកក្តៅប្រហែល 30…

អាហារ ៦ មុខ ល្អបំផុតសម្រាប់មនុស្សស្រី ជួយកម្ចាត់ជាតិខ្លាញ់ ថែរាងកាន់តែស្អាត
សម្រង់

អាហារ ៦ មុខ ល្អបំផុតសម្រាប់មនុស្សស្រី ជួយកម្ចាត់ជាតិខ្លាញ់ ថែរាងកាន់តែស្អាត

បើអ្នកចង់បានរាងស្លីមដោយមិនចាំបាច់ធ្វើការខ្លាំង ហើយចង់ញុំាដោយសេរីដោយមិនខ្លាចធាត់ អ្នកគួរតែជ្រើសរើសអាហារទាំង ៦ ប្រភេទនេះ។ ១. ត្រីខ្លាញ់ ត្រី​ខ្លាញ់​ដូច​ជា ម៉ា​កឺ​រ៉េ​ល ត្រី​សា​ឌី​ន ត្រី​ហឹរជាដើម​មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣​ច្រើន។ វាមិនត្រឹមតែល្អសម្រាប់សុខភាពសរសៃឈាមបេះដូងប៉ុណ្ណោះទេ ថែមទាំងជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់ទៀតផង។ ដោយសារតែអាស៊ីតខ្លាញ់មានសមត្ថភាពកាត់បន្ថយ cortisol – អរម៉ូនស្ត្រេសដែលចូលរួមក្នុងការផ្ទុកជាតិខ្លាញ់។ លើសពីនេះ ត្រីខ្លាញ់ក៏មានប្រូតេអ៊ីនផងដែរ។ ការទទួលទានប្រូតេអ៊ីនកាន់តែច្រើននឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ បង្កើនការរំលាយអាហាររបស់អ្នក និងជួយកម្រិតការប្រមូលផ្តុំជាតិខ្លាញ់លើស។ ២. កាហ្វេ នេះគឺជាភេសជ្ជៈដ៏ពេញនិយមនៅលើពិភពលោក។ បរិមាណជាតិកាហ្វេអ៊ីនក្នុងកម្រិតមធ្យមនឹងជួយកែលម្អសុខភាពផ្លូវចិត្ត និងរាងកាយ។ ក្រៅពីនេះ ជាតិកាហ្វេអ៊ីនក៏ជួយដុតបំផ្លាញជាតិខ្លាញ់លើសផងដែរ។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយ ដោយបណ្ណាល័យវេជ្ជសាស្ត្រជាតិរបស់សហរដ្ឋអាមេរិក បានរកឃើញថានៅក្នុងក្រុមមនុស្ស…

ប្រយ័ត្នមហារីក! ប្រសិនបើឃើញមានសញ្ញាទាំង ៥ នេះកើតឡើងបន្ទាប់ពីផឹកទឹករួច
សម្រង់

ប្រយ័ត្នមហារីក! ប្រសិនបើឃើញមានសញ្ញាទាំង ៥ នេះកើតឡើងបន្ទាប់ពីផឹកទឹករួច

មហារីកគឺជាជំងឺធ្ងន់ធ្ងរ ដែលអាចមានសញ្ញាច្រើនប្រភេទ។ ប្រសិនបើអ្នកមានអាការៈខាងក្រោមបន្ទាប់ពីផឹកទឹក វាអាចជាសញ្ញាបង្ហាញថាមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលត្រូវការ ការពិនិត្យបន្ថែមនេះ​ជា សញ្ញាទាំង ៩ ដែលអ្នកគួរប្រុងប្រយ័ត្ន បើមានកើតឡើងបន្ទាប់ពីផឹកទឹក ពីព្រោះវាអាចជាសញ្ញានៃមហារីក ឬជំងឺធ្ងន់ធ្ងរ៖ ១. ពិបាកលេបទឹកពេលផឹកម្តងៗ៖ មហារីកបំពង់អាហារ (Dysphagia) ប្រសិនបើអ្នកមានអារម្មណ៍ថាលេបទឹក ឬអាហារលំបាក ហើយមានអារម្មណ៍ថាមានអ្វីចាក់ ក ឬជាប់នៅបំពង់ក។ នេះអាចបង្ហាញថាមានបញ្ហានៅបំពង់ក ឬផ្លូវអាហារ ដែលអាចទាក់ទងនឹងមហារីកបំពង់អាហារ (Esophageal Cancer)។ ២. ឈឺទ្រូង ឬមិនស្រួល (Chest Pain or Discomfort)…

#រឿងចម្លែកៗដែលពិបាកបកស្រាយពីការរស់នៅរបស់មនុស្សសព្វថ្ងៃ ៖
Inspiration

#រឿងចម្លែកៗដែលពិបាកបកស្រាយពីការរស់នៅរបស់មនុស្សសព្វថ្ងៃ ៖

-ស្រឡាញ់ផ្កា តែកាច់ផ្កា-និយាយថាស្រលាញ់គ្នា​ តែធ្វេីឱ្យគ្នាឈឺចាប់ -ស្រឡាញ់សត្វ តែដាក់ខ្នោះ ដាក់ច្រវាក់ ដាក់ទ្រុង-ទៅហាត់ប្រាណ តែជិះជណ្ដើរយន្ដ-ជិះម៉ូតូ​ ជិះឡាន ទៅធាក់កង់ ទៅរត់នៅក្នុងក្លឹប-ស៊ីកប់ៗក្រឡើត​ ដើម្បីយកកម្លាំងទៅសម្រកទម្ងន់-ម្ចាស់ក្លឹបហាត់ប្រាណដុះក្បាលពោះស្អុយ-ជុំគ្នាហូបអីដើម្បីបង្កើនភាពស្និទ្ធស្នាល តែមុខឈ្ងោកចុចទូរស័ព្ទ ថតរូបបង្ហោះ​ ហើយឆ្លើយឆ្លងសារមិត្តនៅក្នុងទូរស័ព្ទ-ញញឹមក្នុងតែរូបថត ខាងក្រៅមុខស្ងួត ពោរពេញដោយភាពស្មុគស្មាញ-ទៅដល់ឋានព្រះចន្ទរាប់លានម៉ែត្របានងាយជាងទៅលេងផ្ទះបងប្អូន​ ឬអ្នកជិតខាង​-និយាយថាទៅដើរលេង តែជិះឡាន​ ជិះម៉ូតូ-ប៉ូលីសឱ្យពាក់មួកការពារក្បាលខ្លួនឯង តែអត់ពាក់មួកខំជិះគេចពីប៉ូលីស គេចបានសប្បាយចិត្ត-ស្រីៗស្លៀកខ្លី ខំប្រឹងទាញបិទបាំង ខ្លះយកគ្រឿងផ្សេងៗមកបាំងក៏មាន-ផឹកស្រាច្រើនអស់លុយច្រើនហើយពិបាកខ្លួនច្រើន នៅតែផឹកច្រើន-អ្នកមានលុយគេមិនសូវបង្ហាញ បង្ហាញតែអ្នកមិនសូវមាន-អ្នកធ្វើការដើម្បីជាតិមិនសូវបានមាត់ អ្នកពូកែមាត់បែរជាប់ឈ្មោះស្នេហាជាតិ-អ្នកប្រឹងស៊ីមិនធាត់ អ្នកប្រឹងអត់មិនស្គម-អ្នករៀនពូកែរកស៊ីឲ្យគេ អ្នករៀនមិនសូវចេះ មិនបានរៀន រកស៊ីខ្លួនឯង-អ្នកសរសេរសៀវភៅ “វិធីក្លាយជាសេដ្ឋី”…

វិធីងាយៗ ៣ យ៉ាងដើម្បីរក្សាសក់របស់អ្នកឱ្យរលោង និងដុះវែង ស្អាតតាមបែបធម្មជាតិ
PR

វិធីងាយៗ ៣ យ៉ាងដើម្បីរក្សាសក់របស់អ្នកឱ្យរលោង និងដុះវែង ស្អាតតាមបែបធម្មជាតិ

តាមរយៈការរួមផ្សំវិធីថែរក្សាសក់ទាំងនេះ អ្នកនឹងមានសក់ស្អាត មានសុខភាពល្អ និងដុះវែងយ៉ាងឆាប់រហ័ស ដោយមិនខ្វល់ខ្វាយអំពីសក់ខូច ជ្រុះញឹកញាប់ ឬ ពុកផុយឡើយ។ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ វិធីទាំាង៣នេះនឹងជួយស្តារសក់របស់អ្នកឱ្យស្រស់ស្អាតឡើងវិញត្រឹមរយៈពេលដ៏ឆាប់រហ័សបំផុត៖ ១.សម្អាតស្បែកក្បាលរបស់អ្នកឱ្យបានត្រឹមត្រូវ៖ ការលាងសម្អាតស្បែកក្បាលគឺជាជំហានដ៏សំខាន់មួយដើម្បីរក្សាសក់ឱ្យដុះឡើងវិញ រលោង និងកំណត់ស្ថានភាពសក់។ មនុស្សជាច្រើនតែងតែផ្តោតលើការលាងសំអាតសក់របស់ពួកគេ ដោយភ្លេចថាស្បែកក្បាលគឺជាកន្លែងដែលត្រូវការការយកចិត្តទុកដាក់បំផុត។ ការថែរក្សាស្បែកក្បាលឱ្យបានត្រឹមត្រូវ អាចជួយកម្ចាត់ជាតិខ្លាញ់ ញើស និងសារធាតុកខ្វក់ដែលលើស ខណៈពេលដែលធ្វើអោយសក់មានសុខភាពល្អពីគល់ដល់ចុង។ នៅពេលកក់សក់ អ្នកគួរតែផ្តោតលើការម៉ាស្សាស្បែកក្បាល និង ឫសសក់ថ្នមៗ ដោយចុងម្រាមដៃរបស់អ្នក សម្រាប់ការលាងសម្អាតប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ បន្ថែមជំហានជម្រុះស្បែកក្បាលម្តងក្នុងមួយសប្តាហ៍ ដើម្បីកម្ចាត់កោសិកាស្បែកដែលងាប់ ការពារឫសសក់ដែលស្ទះ និងជំរុញចរន្តឈាម។…