មហារីកគឺជាជំងឺធ្ងន់ធ្ងរ ដែលអាចមានសញ្ញាច្រើនប្រភេទ។ ប្រសិនបើអ្នកមានអាការៈខាងក្រោមបន្ទាប់ពីផឹកទឹក វាអាចជាសញ្ញាបង្ហាញថាមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលត្រូវការ ការពិនិត្យបន្ថែមនេះជា សញ្ញាទាំង ៩ ដែលអ្នកគួរប្រុងប្រយ័ត្ន បើមានកើតឡើងបន្ទាប់ពីផឹកទឹក ពីព្រោះវាអាចជាសញ្ញានៃមហារីក ឬជំងឺធ្ងន់ធ្ងរ៖

១. ពិបាកលេបទឹកពេលផឹកម្តងៗ៖ មហារីកបំពង់អាហារ (Dysphagia)
ប្រសិនបើអ្នកមានអារម្មណ៍ថាលេបទឹក ឬអាហារលំបាក ហើយមានអារម្មណ៍ថាមានអ្វីចាក់ ក ឬជាប់នៅបំពង់ក។
នេះអាចបង្ហាញថាមានបញ្ហានៅបំពង់ក ឬផ្លូវអាហារ ដែលអាចទាក់ទងនឹងមហារីកបំពង់អាហារ (Esophageal Cancer)។
២. ឈឺទ្រូង ឬមិនស្រួល (Chest Pain or Discomfort)
មានអារម្មណ៍ឈឺទ្រូង ឬឈឺបំពង់កបន្ទាប់ពីផឹកទឹក។
វាអាចជាសញ្ញានៃមហារីកបំពង់ក ឬជំងឺផ្សេងៗដែលប៉ះពាល់ដល់ផ្លូវអាហារ។
៣. សម្លេងប្រែប្រួល ឬបាត់សម្លេង (Hoarseness or Voice Changes)
ប្រសិនបើសម្លេងរបស់អ្នកប្រែប្រួល ឬបាត់រយៈពេលយូរ វាអាចបង្ហាញថាមានបញ្ហានៅខាងក្នុងបំពង់ក។
នេះអាចជាសញ្ញានៃមហារីកបំពង់ក (Laryngeal Cancer)។
៤. អារម្មណ៍ស្អិតៗនៅហ្នឹង ក (Persistent Lump in the Throat)
អ្នកអាចមានអារម្មណ៍ថាមានអ្វីមួយចាក់នៅក ឬមានអារម្មណ៍ថាបំពង់ករបស់អ្នកតឹងៗ។
វាអាចជាសញ្ញានៃមហារីកបំពង់ក ឬបំពង់សម្លេង។
៥. មានការស្រកទំងន់ដោយមិនដឹងមូលហេតុ (Unexplained Weight Loss)
បើអ្នកកំពុងស្រកគីឡូខ្លាំងជាប្រចាំ ដោយគ្មានការសម្រក ឬមិនបានប្រើថ្នាំសម្រកអ្វីនោះទេ ទាំងនេះអាចជាសញ្ញានៃមហារីកក្នុងរាងកាយ។
វាអាចទាក់ទងនឹងមហារីកនៅក្រពះ ឬផ្លូវអាហារ។
៦. ក្អកមានឈាម ឬក្អកជាប់រហូត (Coughing Up Blood or Persistent Cough)
ប្រសិនបើអ្នកមានក្អកមានឈាម ឬក្អកជាប់រហូត ដែលបន្តរយៈពេលជាច្រើនសប្តាហ៍។
វាអាចជាសញ្ញានៃមហារីកសួត ឬបំពង់ក។
៧. ការឈឺចាប់ឬមិនស្រួលបន្ទាប់ពីផឹកទឹក។ (Pain or Discomfort After Drinking Water)
ប្រសិនបើអ្នកមានការឈឺឬអារម្មណ៍រងគ្រោះបន្ទាប់ពីផឹកទឹក អាចជាសញ្ញានៃបញ្ហានៅផ្លូវអាហារ ឬប្រព័ន្ធសរសៃប្រសាទ។
វាអាចបង្ហាញថាមានជំងឺក្រពះ ឬមហារីកផ្លូវអាហារ។
៨. ក្រពះច្រាល ឬការច្រាលអាស៊ីត (Frequent Indigestion or Acid Reflux)
បើអ្នកមានអារម្មណ៍ឈឺមិនស្រួលនៅផ្នែកលើពោះ ក្រោយពេលញ៉ាំអាហារ ឬអាស៊ីតឡើង (Acid Reflux) ជាស្ថានភាពដែលអាស៊ីតពីក្រពះឡើងទៅប៉ះបំពង់ក (Esophagus) បង្កឱ្យមានអារម្មណ៍ឆាប់ឆ្អល់ឬឈឺចុកចាប់នៅទ្រូង ឬមានអាការៈច្រាលអាស៊ីតញឹកញាប់លើសពី ២-៣ សប្តាហ៍។
វាអាចបង្ហាញថាមានបញ្ហានៅក្រពះ ឬផ្លូវអាហារ ដែលអាចទាក់ទងនឹងមហារីក។
៩. បាត់បង់អាហារូបត្ថម្ភ ឬហៅបានថា បាត់បង់ចំណង់អាហារ (Loss of Appetite)
ប្រសិនបើអ្នកបាត់បង់ឆន្ទៈបរិភោគអាហារ ឬមានអារម្មណ៍មិនចង់ញ៉ាំអាហារ។
នេះអាចបង្ហាញថាមានបញ្ហានៅប្រព័ន្ធអាហារ ឬជាសញ្ញានៃមហារីកក្រពះ។
***តើអ្នកគួរធ្វើអ្វី?
បើអ្នកមានសញ្ញាទាំងនេះ ជាច្រើនថ្ងៃ ឬជាច្រើនសប្តាហ៍ អ្នកគួរតែជួបគ្រូពេទ្យឲ្យបានឆាប់ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យទាន់ពេល!