
តួនាទី Sniper ក្នុងជួរកងទ័ពពិសេសអង់គ្លេសមានអ្វីខ្លះ?
នៅសមរភូមិ តួនាទីចម្បងរបស់អ្នកបាញ់ស៊ីប (Sniper) គឺទៅដល់សមរភូមិ ឬ កន្លែងប្រតិបត្តិការណ៍មុនកងកម្លាំងប្រយុទ្ធ និងអនុវត្តការឃ្លាំមើលស្ថានការណ៍ និងការស៊ើបការណ៍សម្ងាត់ដោយមិនឲ្យសត្រូវដឹងខ្លួន ។ ពួកគេក៏អាចប្រើជំនាញបាញ់ត្រង់ចំគោលដៅរយៈចម្ងាយឆ្ងាយរបស់ខ្លួន ប្រមាញ់គោលដៅចម្បងណាម្នាក់ដែលពួកគេអាចជា ទាហានលបបាញ់ដូចគ្នា មេបញ្ជាការ អ្នកឃ្លាំមើល ឬអ្នកផ្ដល់សញ្ញា ឬក៏ប្រតិបត្តិករប្រព័ន្ធអាវុធ។ អ្នកបាញ់ស៊ីបអាចគាំទ្រដល់កងទាហានរបស់ពួកគេផងដែរ ក្នុងពេលប្រតិបត្តិការដោយផ្តល់ជួយបើកផ្លូវ បាញ់គោលដៅណាមួយដែលទាហានប្រយុទ្ធមើលមិនឃើញ ជួយគាំទ្រពេលប្រយុទ្ធ ហើយពេលខ្លះពួកគេឃ្លាំមើលពីការវាយឆ្មក់របស់សត្រូវគ្រប់ពេលវេលាទៀតផង។ អ្វីដែលពួកគេប្រឈមខ្លាំងជាងគេក្នុងនាមជាអ្នកបាញ់ស៊ីប គឺប៉ះគ្នាជាមួយអ្នកបាញ់ស៊ីបដូចគ្នាមកពីកងទ័ពសត្រូវ។ពួកគេត្រូវតែធ្វើយ៉ាងណាបាញ់ឲ្យបានមុន ឬបាញ់ឲ្យចំគោលដៅតែមួយគ្រាប់សម្រាប់ផ្ដួលគោលដៅមួយ។ ទាហានបាញ់ស៊ីខ្លះកំពុងតែតែហ្វឹកហាត់ផង និងចូលរួមក្នុងការប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងត្បាល់តែអាវុធទាំងសុទ្ធតែចាំបាច់ដឹងជាក់លាក់ ពីគោលដៅដែលត្រូវបាញ់។ វាជាការងារដែលត្រូវតែមានជំនាញខ្ពស់ ទាមទារឱ្យមានការបណ្តុះបណ្តាលខ្លាំង ស៊ូ អំណត់ជាមួយអាកាសធាតុ…




















