កីទ្បាក្រៅស្រុក

Man Utd ស្នើ Martial ទៅ​លេង​នៅ​ Real ក្នុងលក្ខខ័ណ្ឌខ្ចីជើង!ពេលនេះភ្នាក់ងារ​កំពុងធ្វើការ​លើរឿងនេះ
កីទ្បា

Man Utd ស្នើ Martial ទៅ​លេង​នៅ​ Real ក្នុងលក្ខខ័ណ្ឌខ្ចីជើង!ពេលនេះភ្នាក់ងារ​កំពុងធ្វើការ​លើរឿងនេះ

Anthony Martial ត្រូវបានគេស្នើឱ្យទៅលេង Real Madrid ខណៈដែលភ្នាក់ងាររបស់គាត់ចង់ផ្ទេរគាត់ចេញពី Manchester United ។ បុរសជនជាតិបារាំងរូបនេះអាចនឹងត្រូវទុកចោលនៅពេលដែលលោក Ole Gunnar Solskjaer មានផែនការផ្លាស់ប្តូរកីឡាករទ្រង់ទ្រាយធំ​នៅ​រដូវ​កាល​ក្រោយ។ ករណីនេះកើតឡើងនៅពេលដែល Man Utd កំពុង​ធ្វើ​ការ​យ៉ាង​ស្រស្រាក់ស្រស្រាំលើ​កិច្ចព្រមព្រៀង​ជាមួយ Jadon Sancho របស់​ក្លឹប Borussia Dortmund​ខណៈដែលពេល​នេះ​ការ​ពិភាក្សា​ជិតរួច​រាល់​ហើយ​នៅ​តែ​ការ​បង់​ថ្លៃតាម​ការ​ចង់​បាន​របស់​ក្លិប​អាល្លឺម៉ង់​តែ​ប៉ុណ្ណោះ។ ច្បាស់​ណាស់! ស្ថានភាព​បែបនេះ​អាច​ធ្វើឲ្យ Martial បាត់​បង់ឱកាស​លេង​ច្រើន​ហើយ​ណាមួយកាល​ពី​រដូវ​កាល​មុន រូប​គេមានរដូវ​កាលដ៏លំបាកមួយនៅ Old Trafford រួច​ទៅ​ហើយ។ មានកីឡាករជាច្រើនបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ…

គ្រូបង្វឹក​អ៊ីរ៉ង់ថា​ពេញ​ចិត្ត​ទម្រង់​លេងរបស់​កូន​ក្រុម តែ​អាណិតអាសូរកម្ពុជាដែលជាក្រុមខ្សោយ
កីទ្បា

គ្រូបង្វឹក​អ៊ីរ៉ង់ថា​ពេញ​ចិត្ត​ទម្រង់​លេងរបស់​កូន​ក្រុម តែ​អាណិតអាសូរកម្ពុជាដែលជាក្រុមខ្សោយ

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់លោក Dragan Skocic សប្បាយរីករាយណាស់ជាមួយនឹងការលេងរបស់ក្រុមគាត់ទល់នឹងក្រុមជម្រើស​ជាតិកម្ពុជា។ អ៊ីរ៉ង់បានបំបាក់កម្ពុជា ១០-០ នៅពូល C នៃវគ្គជម្រុះអាស៊ីសម្រាប់ពានរង្វាន់ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023 កាលពីថ្ងៃសុក្រយប់មិញ។ក្រោយ​ចប់​ការ​ប្រកួត​លោក​បាន​និយាយ​ក្នុងសន្និសិទកាសែត​ថា៖ “ ដំបូងខ្ញុំសូមអបអរសាទរកីឡាកររបស់ខ្ញុំ ពីព្រោះពួកគេលេងបានយ៉ាងល្អ។ ក្រុមរបស់យើងគឺជាក្រុមមួយដែលខ្លាំងជាង (ប្រសើរជាង)ជាងជម្រើសជាតិកម្ពុជាហើយយើងបានបញ្ចប់ការប្រកួតដូចដែលយើងបានរំពឹងទុក។ ខ្ញុំរីករាយនឹងការបង្ហាញទម្រង់របស់ក្រុមខ្ញុំ ប៉ុន្តែនៅក្នុងការប្រកួតបែបនេះមានអារម្មណ៍អាណិតអាសូរដោយសារតែគូប្រជែងខ្សោយរបស់យើង”។ “ ការប្រកួតជាមួយកម្ពុជាបានចប់ហើយ ហើយចាប់ពីពេលនេះតទៅយើងគិតអំពីការប្រកួតជាមួយអ៊ីរ៉ាក់។ ការប្រកួតមិនទាន់ចប់នៅឡើយទេសម្រាប់ពួកយើង។…

Park Hang-seo មិនចង់ដាក់សម្ពាធកីឡាកររបស់ខ្លួនក្រោយមានទំនុកចិត្តអាចលេងបានល្អទល់នឹងម៉ាឡេស៊ី
កីទ្បា

Park Hang-seo មិនចង់ដាក់សម្ពាធកីឡាកររបស់ខ្លួនក្រោយមានទំនុកចិត្តអាចលេងបានល្អទល់នឹងម៉ាឡេស៊ី

លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមមិនចង់ដាក់សម្ពាធលើក្រុមកីឡាកររបស់លោកនៅមុនការប្រកួតជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ World Cup / ២០២៣ ក្នុងព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២២ ទល់នឹងប្រទេសម៉ាឡេស៊ីនៅយប់នេះទេ។ នៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះគ្រូបង្វឹកមកពីប្រទេសកូរ៉េខាងត្បូងជឿជាក់ថា កីឡាករអាចបង្ហាញសមត្ថភាពបានល្អបំផុត ក៏ដូចជាឈ្នះលើជម្រើសជាតិម៉ាឡេស៊ីផងដែរ។ យោងតាមលោក Park គាត់ និងបុគ្គលិកគ្រូបង្វឹកផ្សេងទៀតបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយកីឡាករដើម្បីធានាថាពួកគេស្ថិតក្នុងស្ថានភាពល្អបំផុតទាំងផ្លូវចិត្តនិងរាងកាយ។ មានវត្តមាននៅក្នុងសន្និសីទកាសែតនេះផងដែរគឺខ្សែបម្រើរបស់ក្រុមគឺ Luong Xuan Truong បាននិយាយថាសកម្មភាពលេងទល់នឹងប្រទេសម៉ាឡេស៊ីមិនមែនជាការងារងាយស្រួលនោះទេ។តាមការ​លើកឡើងរបស់  Xuan Truong គាត់…

វិភាគជំនួប​អ៊ីតាលីប៉ះទួរគីបើក​ឆាកពាន Euro 2020 ពូល​A មុនទស្សនាយប់នេះ
កីទ្បា

វិភាគជំនួប​អ៊ីតាលីប៉ះទួរគីបើក​ឆាកពាន Euro 2020 ពូល​A មុនទស្សនាយប់នេះ

ក្រុមជម្រើសជាតិ​ទួរគី​នឹង​ត្រូប​ប្រឈម​មុខ​ជាមួយ​ជម្រើស​ជាតិ​អ៊ីតាលី​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ euro 2020 រាត្រី​នេះ​ហើយ​ចំណុច​ជា​ច្រើន​ខាង​កជា​អ្វី​ដេល​អ្នក​ត្រូវ​ដឹងហើយ​ការ​ប្រកួត​នឹង​ត្រូវ​លេង​នៅ​ម៉ោង​២​និង​០០​នាទី​ម៉ោង​នៅ​កម្ពុជានៅ​កីឡដ្ឋាន​ទីក្រុងរ៉ូម។ ២៧ប្រកួតចុង​ក្រោយ​អ៊ីតាលី​មិនដែល​ចាញ់​ហើយ​ជំនួប​យប់​នេះពួក​គេ​គ្រោង​បន្ត​កំណត់​ត្រាល្អ​ថែម​ទៀត។​ទួរគីក៏​រក​ផ្លូវ​ជៀសវាងការ​បរាជ័យ​នៃ​ការ​ប្រកួត​បើក​ឆករបស់​ខ្លួន​សម្រាប់​យប់​នេះជា​លើក​ទី​៥​ក្នុង​ប្រវត្តិសាស្រ្តចូល​លេង​ពាន Euro ជា​លើក​ទី​៥។ សម្ដី​គ្រូបង្វឹក៖ ŞenolGüneş គ្រូបង្វឹកទួរគី៖“ លទ្ធផលដែលយើងទទួលបានក្នុងការប្រកួតលើកដំបូងគឺសំខាន់ណាស់ ការស្មើឬឈ្នះអាចបណ្តាលឱ្យមានការភាន់ច្រលំនៅក្នុងក្រុម។ វាសំខាន់ណាស់ក្នុងការលេងឱ្យបានល្អ។ ខ្ញុំសង្ឃឹមថាវានឹងក្លាយជាការ​ប្រកួតដ៏អស្ចារ្យមួយដែលអ្នក​គាំទ្រដ៏រីករាយ … ហើយយើងនឹងឈ្នះ!”។ លោក Roberto Mancini គ្រូបង្វឹកអ៊ីតាលី៖ “យើងត្រូវតែគោរពប្រទេសទួរគី។ ពួកគេគឺជាក្រុមដែលពោរពេញទៅដោយទេពកោសល្យ។ ការ​ប្រកួតបើកឆាកតែងតែមានការពិបាក ហើយវានឹងមានអារម្មណ៍ជាច្រើនលាយឡំគ្នា ប៉ុន្តែអ្នកមិនអាចគិតឲ្យឆ្ងាយពីការ​ប្រកួតបាន​ទេ។ ខ្ញុំគិតថាមិនមានភាពរីករាយលើសពីនេះទេ។ អ្នកគាំទ្រអាចមានវារួច​ហើយ។ យើងដឹងថាយើងលេង​ទល់​និង​ក្រុម​មួយ​ណា។បំណងប្រាថ្នាចង់ក្លាយជាតួឯកនៅអឺរ៉ូយូនេះគឺធំធេងណាស់ ប៉ុន្តែនេះគឺជាការប្រកួតដែលត្រូវលេងដោយចិត្តស្រាល។ យើង​អាច​ធ្វើ​វា​បាន!”។ សម្ដីរបស់​អ្នក​សារព័ត៌មាន៖ Görkem…

តើ​អ្នក​ដឹង​ទេ! គ្រូបង្វឹកលំដាប់​ពិភពលោក៥​នាក់ក្លាយជាជនរងគ្រោះក្រោម​ថ្វី​ដៃលោក Park Hang-Seo ​
កីទ្បា

តើ​អ្នក​ដឹង​ទេ! គ្រូបង្វឹកលំដាប់​ពិភពលោក៥​នាក់ក្លាយជាជនរងគ្រោះក្រោម​ថ្វី​ដៃលោក Park Hang-Seo ​

ក្រុមជម្រើសជាតិម៉ាឡេស៊ីនឹងត្រូវប៉ះក្រុមជម្រើសជាតិវៀតណាមក្នុងវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍អាស៊ីឆ្នាំ ២០២២ / ២០២៣ នៅឯពហុកីឡដ្ឋាន Al-Maktoum នាថ្ងៃទី ១២ ខែមិថុនាខាងមុខ។ ក្រុមខ្លាម៉ាឡាយូ​មួយ​នេះ​មិនដែល​យក​ឈ្នះវៀតណាមដែល​ដឹកនាំ​ដោយ​លោក Park Haeong-Seo ​នោះ​ទេ ។ គ្រូបង្វឹកម៉ាឡេស៊ីលោក Tan Cheng-Hoe ដែល​ជា​គ្រូបង្វឹកមានកំណត់ត្រាមិនល្អពេលប្រឈមមុខនឹងលោក Park Haeong-Seo​ របស់​វៀតណាម ហើយគ្រូបង្វឹកមកពីប្រទេសកូរ៉េខាងត្បូងម្នាក់នេះក៏បានផ្តួលគ្រូបង្វឹកល្បី ៗ ផ្សេងទៀត និងបានគ្រប់គ្រងក្រុមក្នុងការប្រកួតបាល់ទាត់ពិភពលោក។ ក្នុងចំណោមគ្រូបង្វឹកល្បី ៗ ដែលបានរងបរាជ័យក្រោម​ថ្វីដៃលោក Park គឺលោក…

ទីផ្សារកីឡាករបើកហើយ! ពូៗត្រកូល Glazer បានត្រៀមអ្វីខ្លះហើយសម្រាប់ Man Utd រដូវកាល​ក្រោយ?
កីទ្បា

ទីផ្សារកីឡាករបើកហើយ! ពូៗត្រកូល Glazer បានត្រៀមអ្វីខ្លះហើយសម្រាប់ Man Utd រដូវកាល​ក្រោយ?

ដូចដែលយើងបាននិយាយពី​អត្ថបទមុនៗអ៊ីចឹង លោក​ Duncan Castles គឺជាប្រភពសមរម្យនៅពេលនិយាយអំពីព័ត៌មាននៅក្លឹបបិសាចក្រហម Manchester Uited ហើយ​គាត់​នឹង​បង្ហាញ​អំពី​រឿងរ៉ាវ​មួយចំនួន​ទាក់ទងទៅ​ត្រកូល Glazer ។ និយាយក្នុង​កម្មវិធី Transfer Window podcast លោក Duncan Castles បាន​ទម្លាយ​ថា​៖” កត្តាកំណត់​ចុង​ក្រោយ​របស់​ Man Utd សម្រាប់​ការ​ដោះដូរ​កីឡាករ​នៅ​រដូវ​កាល​ក្រោយ​គឺ​កត្រកូល Glazer”។ “ គួរឱ្យចាប់អារម្មណ៍ណាស់! ខ្ញុំធ្លាប់​បានសង្ខេបទៅ​ប្រិយមិត្តបាល់ទាត់! ពេល​នេះបើ​ចង់​ឲ្យ​ខ្ញុំ​និយាយ​ថា​តើ Man Utd បាន​ត្រៀមដល់​កម្រិតណា​ហើយ​នោះ​គឺ ពួក​គេមិនទាន់មានគំនិតច្បាស់លាស់អំពីថវិកាដែល​ខ្លួនមាននៅ​ឡើយ​ទេ”។ “វាអាស្រ័យលើអ្វីដែលក្រុម…

Rio Ferdinand ទម្លាយមូលហេតុ Luke Shaw ឡើង​ជើង​ខ្លាំងក្នុង​រយៈ​ពេល​មួយឆ្នាំចុងក្រោយ​នេះ
កីទ្បា

Rio Ferdinand ទម្លាយមូលហេតុ Luke Shaw ឡើង​ជើង​ខ្លាំងក្នុង​រយៈ​ពេល​មួយឆ្នាំចុងក្រោយ​នេះ

Shaw មានយុទ្ធនាការដ៏អស្ចារ្យក្នុង​រដូវ​កាល ២០២០/២១ ជាមួយបិសាចក្រហម Manchester United ហើយថែមទាំងត្រូវបានគេបោះឆ្នោតឱ្យក្លាយជាកីឡាករល្អប្រចាំឆ្នាំរបស់ United ដែល​បង្ហាញអំពីវីរភាពរបស់គាត់។ Rio Ferdinand បានប្រាប់កាសែត Express នៅ​ក្នុង​កម្មវិធី​វិភាគកីឡាមួយដែល​សួរអំពីមូលហេតុសំខាន់នៃទម្រង់លេង​ដ៏ល្អគួរឱ្យកត់សម្គាល់របស់ Luke Shaw កាលពីឆ្នាំមុន ​នៅ Man United​ ថា “ ភាពជឿជាក់មួយដែល​គ្រូបង្វឹកជឿជាក់លើគាត់”។ “ គាត់ប្រហែលជាបានផ្លាស់ប្តូររឿងមួយចំនួននៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ អ្វីក៏ដោយដែលគាត់ធ្វើ គាត់ធ្វើបានល្អគួរឱ្យកត់សម្គាល់។ គាត់បង្ហាញចរិតល្អអស្ចារ្យ ដែលអ្នកត្រូវការពេលមានទុក្ខលំបាក ហើយខ្ញុំគិតថាគាត់ធ្វើបានល្អហើយ”។ Shaw បង្ហាញខ្លួនបាន…

Fabrizio Romano៖ Atletico Madrid នឹងមិនទទួលយកសំណើណាមួយមានតម្លៃតិចជាង ៣៤ លានផោនសម្រាប់ Trippier
កីទ្បា

Fabrizio Romano៖ Atletico Madrid នឹងមិនទទួលយកសំណើណាមួយមានតម្លៃតិចជាង ៣៤ លានផោនសម្រាប់ Trippier

Atletico Madrid នឹងមិនមានឆន្ទៈក្នុងការលក់ Kieran Trippier សម្រាប់សំណើណាមួយដែលមានតម្លៃទាបជាង ៤០ លានអឺរ៉ូ (៣៤ លានផោន) នោះ​ឡើយ​នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​កំពូលអ្នក​ជំនាញ​ព័ត៌មាន​ដោះដូរកីឡាករលោក Fabrizio Romano។ ប្រភពដដែលបាននិយាយថាខ្សែការពារស្តាំជម្រើស​ជាតិអង់គ្លេសរក្សាភាពស្ងប់ស្ងាត់ និង​អត់ធ្មត់ ចំពោះស្ថានភាពរបស់គាត់នាពេលបច្ចុប្បន្ននេះ ចំពេលមានពាក្យចចាមអារាមទាំងអស់ដែលភ្ជាប់គាត់ ទៅនឹងការផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Man United ក្នុងរដូវក្តៅនេះ។ បិសាចក្រហមពិតជាពេញចិត្តចំពោះកីឡាកររូបនេះ ហើយចង់ឱ្យរូបគេចុះហត្ថលេខា ប៉ុន្តែ AT. Madrid មិនធ្វើកិច្ចព្រមព្រៀងលើ​តម្លៃប្រាក់​ឈ្នួលចន្លោះ ១៥ -២០ លានផោនដែលតិច​ជាចំនួនកំណត់​ពួកគេសង្ឃឹមចង់បាននោះទេ។ Atletico មិនមានចេតនាបញ្ចុះថ្លៃសំណើយកខ្សែការពារខាងស្តាំរបស់​ក្លិប​ណាមួយ…

រង់ចាំសំណើផ្លូវការ​យូរ​ពេក Dortmund កំណត់​ពេលវេលាក្នុងការ​លក់ Sancho
កីទ្បា

រង់ចាំសំណើផ្លូវការ​យូរ​ពេក Dortmund កំណត់​ពេលវេលាក្នុងការ​លក់ Sancho

Borussia Dortmund បានបញ្ជាក់យ៉ាងច្បាស់ថា Jadon Sancho នឹងចាកចេញពីក្លឹប ប្រសិនបើពួកគេទទួលបានសំណើសមរម្យរហូតដល់ចុងខែកក្កដានេះតែប៉ុណ្ណោះបើយោងតាមកាសែតអាឡឺម៉ង់ Bild ។ ក្លិបអាឡឺម៉ង់ត្រូវបានគេរាយការណ៍ថា ចង់បានប្រាក់តម្លៃខ្លួន Sancho ប្រហែល ៩០ លានអឺរ៉ូ (៧៧ លានផោន) ដើម្បីលក់ខ្សែបំរើស្លាបអង់គ្លេសទៅ​ឲ្យ​ក្លិប​ណាក៏​បាន​ ដោយឡែក Man United បាននិយាយថាត្រៀមខ្លួនជាស្រេចក្នុងការបង់ប្រាក់ចំនួនដែល​ Dortmund នេះ។ ទោះជាយ៉ាងណាក៏ដោយ! លុះត្រាតែ Dortmund ទទួលបាន​សំណើដែលពួកគេចង់បានចំនួន​៩០លានអឺរ៉ូ មុនកាលកំណត់នៅចុងបញ្ចប់នៃខែក្រោយទេ​ហើយ​លើស​ពី​នេះ​ Sancho នឹងនៅជាមួយ Dortmund…

អាច​ជារដូវ​កាល​មួយ​ដ៏អាក្រក់បំផុតរបស់ Van Der Beek ពេលនេះ​របួសខានជួយជម្រើស​ជាតិហូឡង់​លេង​ពាន Euro 2020
កីទ្បា

អាច​ជារដូវ​កាល​មួយ​ដ៏អាក្រក់បំផុតរបស់ Van Der Beek ពេលនេះ​របួសខានជួយជម្រើស​ជាតិហូឡង់​លេង​ពាន Euro 2020

ខ្សែការពារ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានបង្ខំចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់សម្រាប់ការប្រកួតជើងឯកអឺរ៉ុប ឬ​ហៅ​ថា​ Euro 2020 នេះ​ឯង។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានតស៊ូ ដើម្បីជំនះរបួសក្រលៀនជាយូរមក​ហើយ ហើយពេល​នេះត្រូវទទួលស្គាល់ការបរាជ័យរបស់ខ្លួនក្នុង​ការ​មិនបាន​លេង​តំណាងឲ្យ​ជាតិរបស់​ខ្លយន​សម្រាប់​ប្រឹត្តិការណ៍​ដ៏​ធំក្នុង​ទ្វីបអឺរ៉ុប​មួយ​នេះ។ ព័ត៌មានអំពី​របួសរបស់​គាត់នេះ ត្រូវបានចុះផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមជម្រើស​ជាតិហូឡង់ហើយ​គ្រូបង្វឹកលោក Frank de Boer នឹងសម្រេចមិនដាក់កីឡាករជំនួសនោះទេ។ Van de Beek បានស្ថិតក្នុងកៅអីបម្រុងសម្រាប់ការប្រកួតមិត្តភាពស្មើ ២-២ ជាមួយស្កុតឡេន ប៉ុន្តែមិនបានចូលមកហ្វឹកហាត់​ជាមួយមិត្តរួម​ក្រុម​នោះ​ទេ។ ហូល្លង់នឹងលេងការប្រកួតក្នុងពូល…

គ្រូបង្វឹកឥណ្ឌូនេស៊ីបន្ទោសអាប៊ីតក្រោយ​លេង​ចាញ់​វៀតណាម៤​ទល់​០​យប់មិញ
កីទ្បា

គ្រូបង្វឹកឥណ្ឌូនេស៊ីបន្ទោសអាប៊ីតក្រោយ​លេង​ចាញ់​វៀតណាម៤​ទល់​០​យប់មិញ

គ្រូបង្វឹកលោក Shin Tae-yong បានអះអាងថាកំហុសរបស់អាជ្ញាកណ្តាលគឺជាហេតុផលដែលឥណ្ឌូណេស៊ីចាញ់ ០-៤ ទល់នឹងវៀតណាមកាលពីយប់ថ្ងៃច័ន្ទ។ លោក Shin បាននិយាយថា៖ “មុនពេលការប្រកួត! ខ្ញុំបាននិយាយថាឱកាសមានសម្រាប់ក្រុមទាំងពីរដើម្បី​ឈ្នះ ហើយខ្ញុំនៅតែគិតថាអ្វីដែលខ្ញុំនិយាយ វាជាការពិតរហូតដល់តង់ទី២”។ យោងទៅតាមលោក Shin អាជ្ញាកណ្តាលគឺជាកត្តាដែលបង្កើតការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃចង្វាក់លេងរបស់​វៀតណាមមក​លើឥណ្ឌូនេស៊ី។ “យើងបានបណ្តោយឲ្យមានគ្រាប់បាល់ទី ១ បន្ទាប់ពីបាត់បង់ការ​គ្រប់​គ្រងបាល់។ ប៉ុន្តែគ្រាប់បាល់ទី ២ កើតចេញពីកំហុសរបស់អាជ្ញាកណ្តាល។ វាមានកំហុស ប៉ុន្តែគាត់មិនបានអនុវត្តវាត្រឹមត្រូវទេ។ យើងមិនចង់បានបែបនេះទេ” ។  “ខ្ញុំមិនរំពឹងថានឹងទទួលបានលទ្ធផលដូចនេះទេ។ យើងបានចាញ់នៅថ្ងៃនេះ ប៉ុន្តែយើងបានលេងជាមួយនឹងថាមពលរបស់យើង ១០០ ភាគរយ”។ ក្នុងការ​ប្រកួត​នេះ​ក្រុមជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​ទទួលបាន​កាត​លឿង៥​ហើយ​លោក​…

Sunil Chhetri មាន​ស្ថិតិគ្រាប់បាល់ក្នុងជម្រើសជាតិលើស​ Lionel Messi ក្រោយ​ស៊ុតបញ្ចូល​ទីបង់ក្លាដេសយប់មិញ
កីទ្បា

Sunil Chhetri មាន​ស្ថិតិគ្រាប់បាល់ក្នុងជម្រើសជាតិលើស​ Lionel Messi ក្រោយ​ស៊ុតបញ្ចូល​ទីបង់ក្លាដេសយប់មិញ

កីឡាករ Sunil Chhetri អាយុ ៣៦ ឆ្នាំដែលបានជួយឲ្យជម្រើសឥណ្ឌាឈ្នះលើកដំបូងបំផុតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA ២០២២ គឺមាន​ស្ថិតិស្ថិតនៅពីក្រោយកីឡាករ Cristiano Ronaldo របស់ព័រទុយហ្កាល់ក្នុងនាមជាកីឡាករមិនទាន់​ចូលនិវត្តន៍រក​បាន​គ្រាប់បាល់​ច្រើនជាង​គេ​ឲ្យ​ជម្រើសជាតិ និង​វ៉ា​ដាច់​គ្រាប់បាល់​របស់ Lionel Messi ស៊ុត​ឲ្យ​អាហ្សង់ទីន។ Indian football captain Sunil Chhetri has surpassed Lionel Messi’s record to become 2nd highest international goalscorer…

BREAKING NEWS: SEA Games លើកទី៣១នៅវៀតណាមត្រូវ​ពន្យារពេល
កីទ្បា

BREAKING NEWS: SEA Games លើកទី៣១នៅវៀតណាមត្រូវ​ពន្យារពេល

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី ២ ធ្នូនៅទីក្រុងហាណូយ ត្រូវបានពន្យារពេលដោយសារការកើនឡើងនៃករណី Covid-19 នៅវៀតណាម និងអាស៊ីអាគ្នេយ៍។ ប្រភពព៌តមានកីឡាមួយបានប្រាប់កាសែត The Vibes ថានឹងមានការប្រជុំមួយនៅថ្ងៃទី ៩ ខែមិថុនា រវាងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងក្រុមប្រឹក្សាជាតិអូឡាំពិកនៃប្រទេសរៀងៗខ្លួន ដើម្បីពិភាក្សាបន្ថែមលើការពន្យារពេលព្រឹត្តិការណ៍ពហុកីឡាក្នុងតំបន់មួយនេះ។ កាសែតខាងលើសរសេរថា៖“ ពួកគេបានសរសេរទៅកាន់ NOCs របស់ប្រទេសទាំងអស់ អំពីការពន្យាពេលហើយនៅថ្ងៃទី ៩ ខែមិថុនាពួកគេនឹងមានការប្រជុំជាក់ស្តែងមួយ ដើម្បីពន្យល់បន្ថែមទៀតអំពីបញ្ហានេះ”។ ប្រភពបាននិយាយបន្តថា៖“ កាលបរិច្ឆេទថ្មីមិនទាន់ត្រូវបានគេសម្រេចចិត្តនៅឡើយទេ ប៉ុន្តែខ្ញុំជឿជាក់ថាវានឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅក្នុងកិច្ចប្រជុំនោះ” ។…

ក្នុងបាល់​ទាត់​អ្វី​ក៏​អាច​ទៅ​រួច! ម៉ុងហ្គោលីឈរចំណាត់ថ្នាក់១៩២ក្នុFIFA Ranking ឈ្នះជម្រើស​ជាតិ​កៀហ្ស៊ីស៊ីស្ថានឈរលេខ៩៩ពិភពលោក
កីទ្បា

ក្នុងបាល់​ទាត់​អ្វី​ក៏​អាច​ទៅ​រួច! ម៉ុងហ្គោលីឈរចំណាត់ថ្នាក់១៩២ក្នុFIFA Ranking ឈ្នះជម្រើស​ជាតិ​កៀហ្ស៊ីស៊ីស្ថានឈរលេខ៩៩ពិភពលោក

ក្រុមជម្រើស​ជាតិ​ម៉ុងហ្គោលី​បាន​យក​ឈ្នះ​ក្រុមជម្រើស​ជាតិកៀហ្ស៊ីស៊ីស្ថានក្នុង​លទ្ធផល១​ទល់​០​នា​ការ​ប្រកួត​វគ្គ​ជម្រុះ​ 2022 FIFA World Cup & 2023 AFC Asian Cup 2023 ពូល F ក្នុងកីឡដ្ឋាន  Yanmar Stadium Nagai  ក្នុង​ទីក្រុង Osaka ប្រទេស​ជប៉ុន។ មួយ​គ្រាប់​នេះ​រក​បាន​ដោយ​ខ្សែប្រយុទ្ធលេខ៩កីឡាករ Oyunbaatar Mijiddorj នោ​នាទី៣៤ក្នុង​វគ្គ​ទី​មួយ។ នេះ​ជា​លទ្ធផលសឹង​តែមិនគួរឲ្យ​ជឿសម្រាប់ក្រុម​នោ​អាស៊ីខាងកើត​មួយ​នេះ​ដែល​ឈរ​ចំណាត់​ថ្នាក់​១៩២ ពិភពលោកក្នុង​តារា FIFA Ranking ។ កៀហ្ស៊ីស៊ីស្ថានគឺ​ជា​ជម្រើស​ជាតិមួយ​នៅ​អាស៊ីកណ្ដាល​ជា​ជម្រើស​ជាតិ​មួយ​ខ្លាំង​គ្រាន់​បើ​ដែរ ដោយ​ឈរ​ចំណាត់​ថ្នាក់៩៩ពិភពលោក តែ​យ៉ាងណា!…

ព័ត៌មានលម្អិត៖​ប្រាក់​ឈ្នួលគ្រូបង្វឹក​ជម្រើស​ជាតិ​នានាក្នុង​ព្រឹត្តិការណ៍ Euro 2020
កីទ្បា

ព័ត៌មានលម្អិត៖​ប្រាក់​ឈ្នួលគ្រូបង្វឹក​ជម្រើស​ជាតិ​នានាក្នុង​ព្រឹត្តិការណ៍ Euro 2020

ព្រឹត្តិការណ៍ Euro 2020 នឹង​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយវា​ពិតជា​គួរឲ្យចាប់​អារម្មណ៍ ប្រសិនបើយើង​បាន​ដឹង​ថា​ចំនួន​ប្រាក់​ឈ្នួលដែល​គ្រូបង្វឹក​ជម្រើស​ជាតិ​នានា​ទទួលបាន។ ពេល​ដឹង​ហើយ​ប្រិយមិត្ត​អាច​វិភាគបាន​ថា​តើគាត់​សក្ដិសមនឹង​ទទយលបាន​ប្រាក់​ឈ្នួលបែនេះដែរ​ឬ​ទេ? នេះគឺជាបញ្ជីនៃគ្រូបង្វឹកដែលទទួលបានប្រាក់ឈ្នួលច្រើនបំផុតតាម Sports.ru ៖ 1. Joachim Low — Germany — €4.75m 2. Didier Deschamps — France — €4.39m 3. Frank de Boer — the Netherlands — €3m*…

របាយការណ៍៖ លោក Zidane ជំពាក់លុយ Real Madrid ១០លានអឺរ៉ូដោយសារ​សុំលាលែងពីតំណែងលើក​ទី​២
កីទ្បា

របាយការណ៍៖ លោក Zidane ជំពាក់លុយ Real Madrid ១០លានអឺរ៉ូដោយសារ​សុំលាលែងពីតំណែងលើក​ទី​២

នៅពេលដែលលោក Zinedine Zidane បានចុះកុងត្រាជាមួយ Real Madrid ក្នុងឆ្នាំ ២០១៩ គាត់មានកុងត្រាមួយដែលបានបញ្ចូលក្នុងកិច្ចសន្យារបស់គាត់ ដែលបានបញ្ជាក់ថាគាត់នឹងបង់ថ្លៃទៅ​ឲ្យ​ក្លិប​ក្នុង​ចំនួន​លុយ​ដ៏​ច្រើនមួយ ប្រសិនបើគាត់សំរេចចិត្តលាលែងជាលើកទីពីរ នេះបើយោងតាម ABC Deportes ។ យោងតាមកុងត្រា​ដែលភ្ជាប់ជាមួយកិច្ចសន្យានេះ លោក Zizou ត្រូវបង់លុយ Los Blancos ចំនួន ១០ លានអឺរ៉ូ ប្រសិនបើគាត់សំរេចចិត្តចាកចេញពីក្លឹបមុន ពេលកិច្ចសន្យារបស់គាត់ផុតកំណត់។ ទោះ​បីជាយ៉ាង​នេះ​ក្ដី! ស្ដេច​ស​បាន​ធ្វើ​ការ​ដោះស្រាយបញ្ហានេះ​រួចហើយ ខណៈ​ពេល​ដែល​គ្រូបង្វឹក​សញ្ជាតិ​បារាំង​ចាកចេញ​លោក​មិនបានយក​ប្រាក់​ឈ្នួលពី​ក្លិប​ជា​ច្រើន ហើយ​សុខចិត្តចាកចេញ​ដោយ​សន្តិវិធី។ Zidane បានចាកចេញពី…

Olivier Giroud និយាយយ៉ាងម៉េច​ពេល Karim Benzema ជាប់​ជម្រើស​ជាតិ​បារាំង​ឡើងវិញ?
កីទ្បា

Olivier Giroud និយាយយ៉ាងម៉េច​ពេល Karim Benzema ជាប់​ជម្រើស​ជាតិ​បារាំង​ឡើងវិញ?

“វាជាដំណឹងល្អសម្រាប់ក្រុមជម្រើសជាតិបារាំង។ នេះគឺ​ជាអាវុធបន្ថែមមួយទៀតក្នុងការបង្កើនឱកាសរបស់យើងឲ្យបំពេញតួនាទីបានល្អ”។ នេះ​គឺ​ជាសម្ដីរបស់​ខ្សែប្រយុទ្ធជម្រើស​ជាតិបារាំង​Olivier Giroud និយាយ​ពេល​ដែល​ Karim Benzema ត្រូវ​បាន​គ្រូបង្វឹក​ជម្រើស​ជាតិកោះ​ហៅ​មក​រួម​ក្រុមសម្រាប់ព្រឹត្តិការណ៍ Euro 2021។ ខ្សែប្រយុទ្ធ Chelsea រូបនេះ​បាន​និយាយក្នុង​កាសែតបារាំង RMCថា៖” ខ្ញុំមានអារម្មណ៍ថាវាល្អ សម្រាប់ក្រុមជម្រើសជាតិ។ ក្រៅពីនេះយើងនឹងត្រូវបានគេរំពឹងថានឹងបំពេញតួនាទីជាជើងឯករងពានទ្វីបអឺរ៉ុប និងម្ចាស់ជើងឯកពិភពលោកដែល​យើង​ធ្លសប់​បាន។ យើងមានស្តង់ដារជាក់លាក់មួយ ក្នុងការលើកស្ទួយដើម្បីឆ្លើយតបរាល់អាវុធ(ខ្សែប្រយុទ្ធ)ទាំងអស់ត្រូវបានស្វាគមន៍ដូច្នេះ ពិតណាស់ Karim ត្រូវបានស្វាគមន៍”។ ចំណែក Karim Benzema វិញ​បាន​និយាយ​ថា​គាត់​ជា​មនុស្សដែល​សប្បាយចិត្តជាងគេបំផុត ដែលបានកោះហៅ​ចូល​ជម្រើស​ជាតិ​ឡើង​វិញ។ ខ្សែប្រយុទ្ធ Real Madrid រូបនេះបាន​និយាយក្នុង​កាសែត…

រកឃើញកីឡាករល្អបំផុត​ក្នុង​ Premier League រដូវ​កាល ២០២០/២០២១​ហើយ
កីទ្បា

រកឃើញកីឡាករល្អបំផុត​ក្នុង​ Premier League រដូវ​កាល ២០២០/២០២១​ហើយ

ខ្សែការពារ Ruben Dias របស់ក្រុម Manchester City បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League នៅក្នុងរដូវកាលដំបូងរបស់គាត់។ Dias បានផ្តួលគូប្រជែងឆ្នើម ៗមួយចំនួន​ដូចជាមិត្តរួម​ក្រុម Manchester City គឺ Kevin De Bruyne, Ilkay Gundogan និង Phil Foden ។ Kane និង Bruno Fernandes ក៏បានជាប់ឈ្មោះក្នុងបញ្ជីសម្រាំងចុងក្រោយដែរ ប៉ុន្តែ​មិន​បាន​ទទួលជ័យលាភីនោះ​ទេ។ Mo…

លោក Solskjaer សន្យាពេញៗមាត់ថា នឹងចុះកុងត្រាកីឡាករ​ថ្មីក្នុងរដូវ​ក្ដៅ​នេះ
កីទ្បា

លោក Solskjaer សន្យាពេញៗមាត់ថា នឹងចុះកុងត្រាកីឡាករ​ថ្មីក្នុងរដូវ​ក្ដៅ​នេះ

ក្នុង​សន្និសីទកាសែតជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ២របស់​ន័រវេសលោក  Ole Gunnar Solskjaer  បាននិយាយថា”​យើង​ជាក្រុមលេខ២ល្អបំផុត​ប៉ុន្តែ​នៅឆ្ងាយខ្លាំងពេកដើម្បីគំរាមក្រុម​ឈ្នះពាន។​ដូច្នេះចាំបាច់ត្រូវពង្រឹងខ្លួនយើង”។ លោកបន្តថា៖” ពិតណាស់!នឹងមានអ្វីមួយកើតឡើងនៅក្នុងទីផ្សារដោះដូរកីឡាករ។ ពិភពលោកបានប្រែប្រួលខុសពីកាលពី ១៥-១៦ ខែមុន ប៉ុន្តែយើងមិនត្រឹមតែធ្វើការផ្លាស់ប្តូរខ្លះៗនៅលើទីផ្សារដោះដូរកីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើ​ការ​ផ្លាស់ប្ដូរជាមួយក្រុមដែលមានស្រាប់ផងដែរ”។ “វាមិនអាចទៅរួចទេ​ ក្នុងការអង្គុយនៅកៅអី​ខាងក្រោយគេ។ អ្នកត្រូវ​តែកំពុងស្វែងរកការពង្រឹងជានិច្ច។ បាល់ទាត់មានលក្ខណៈស្វាហាប់ ដូច្នេះអ្វីៗដែលមិននឹកស្មានដល់អាចកើតឡើង ដូចជាការរងរបួសជំងឺអ្វីមួយ ឬ​អាចនរណាម្នាក់ចង់ចាកចេញ​ជាដើម”។ “អ្នកត្រូវតែយកអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ក្នុងការពិចារណានិងការឆ្លុះបញ្ចាំងមកវិញ។ ខ្ញុំមិនអាចអង្គុយហើយគិតថា” ឥឡូវនេះ! ក្រុមមួយនេះគឺជាវិធីដែលខ្ញុំចង់បាន ពី​ព្រោះ​ខ្ញុំតែងតែឃើញ​ក្រុម​ដទៃទិញ​កីឡាករ​ល្អ​ហ់ើយ​គិតថា​យើងក៏​ចង់​បាន​កីឡាករល្អដែរ”។ ក្រុមបិសាចក្រហម Manchester United មានជំនឿចិត្តកាន់តែខ្លាំងឡើងៗ លើកិច្ចព្រមព្រៀងជាមួយ Jadon Sancho…

គ្រូបង្វឹកវៀតណាម​៖​បើ​ខ្ញុំដឹកនាំ​មិនបានលទ្ធផលល្អ​ទេ ខ្ញុំសុខចិត្តវេចបង្វេចត្រឡប់​ទៅ​ផ្ទះវិញ
កីទ្បា

គ្រូបង្វឹកវៀតណាម​៖​បើ​ខ្ញុំដឹកនាំ​មិនបានលទ្ធផលល្អ​ទេ ខ្ញុំសុខចិត្តវេចបង្វេចត្រឡប់​ទៅ​ផ្ទះវិញ

លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមបានលើកឡើងថាលោកនឹងលាលែងពីតំណែង ប្រសិនបើលោកមិនបានដឹកនាំក្រុមរបស់លោកទៅប្រកួតជុំទី ៣ នៃវគ្គជម្រុះ World Cup ឆ្នាំ ២០២២ និងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២៣ទេនោះ។ លោកបានសារភាពថាអ្នកគាំទ្របាល់ទាត់វៀតណាមឥឡូវនេះ មានក្តីសង្ឃឹមខ្ពស់មកលើលោក ហើយកិច្ចការដ៏លំបាកមួយកំពុងរង់ចាំក្រុមកីឡាកររបស់គាត់មុនការប្រកួតជាមួយឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងអារ៉ាប់រួម។ “ ខ្ញុំជាជនជាតិកូរ៉េខាងត្បូង ដែលគ្រប់គ្រងក្រុមជម្រើសជាតិវៀតណាម។ ប្រសិនបើខ្ញុំមិនទទួលបានលទ្ធផលល្អ ខ្ញុំនឹងវេចបង្វេចខោអាវរបស់ខ្ញុំ ហើយត្រឡប់ទៅផ្ទះវិញ។ នោះគឺជៀសមិនរួចទេ”។ គ្រូបង្វឹករូបនេះបាននិយាយនៅក្នុងវេបសាយវៀតណាមឈ្មោះ Bongdaplus ថា៖“ ដូច្នេះខ្ញុំចង់បង្កើតទំនុកចិត្តលើខ្លួនឯង…

មក​ស្គាល់កីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុង​ជម្រើសជាតិ​អង់គ្លេសនៅ Euro 2020
កីទ្បា

មក​ស្គាល់កីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុង​ជម្រើសជាតិ​អង់គ្លេសនៅ Euro 2020

ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ ការចាប់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់នឹងផ្តោតសំខាន់លើក្រុមជម្រើសជាតិ និងព្រឹត្តិការណ៍យូរ៉ូ ២០២០ ជាពិសេស។ ពេល​នេះ Knongsrok Sport បានសំរេចចិត្តពិនិត្យមើលតម្លៃខ្លួនរបស់កីឡាករ Man United នៅខាងអង់គ្លេសតាមរយៈ Transfermarkt ។ Marcus Rashford គឺជាក្រុមបិសាចក្រហមតែមួយគត់ដែលមានវត្តមាននៅក្នុងកីឡាករកំពូល ៗ ទាំង ៥ នាក់ដែលមានតំលៃខ្លួនខ្ពស់បំផុត។ គាត់ឈរនៅលេខបួនក្នុងបញ្ជីដោយតម្លៃរបស់គាត់ត្រូវគេប៉ាន់ស្មានថាមានដល់ ៨៥ លានអឺរ៉ូ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅលើបញ្ជី គឺប្រិយមិត្តអាចមើលឃើញគោលដៅនាំចូលពីររបស់ Man United គឺ Harry Kane តម្លៃ១២០លានអឺរ៉ូ(€…