Sunil Chhetri មាន​ស្ថិតិគ្រាប់បាល់ក្នុងជម្រើសជាតិលើស​ Lionel Messi ក្រោយ​ស៊ុតបញ្ចូល​ទីបង់ក្លាដេសយប់មិញ

Chetri
ការផ្សាយពាណិជ្ជកម្ម

កីឡាករ Sunil Chhetri អាយុ ៣៦ ឆ្នាំដែលបានជួយឲ្យជម្រើសឥណ្ឌាឈ្នះលើកដំបូងបំផុតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA ២០២២ គឺមាន​ស្ថិតិស្ថិតនៅពីក្រោយកីឡាករ Cristiano Ronaldo របស់ព័រទុយហ្កាល់ក្នុងនាមជាកីឡាករមិនទាន់​ចូលនិវត្តន៍រក​បាន​គ្រាប់បាល់​ច្រើនជាង​គេ​ឲ្យ​ជម្រើសជាតិ និង​វ៉ា​ដាច់​គ្រាប់បាល់​របស់ Lionel Messi ស៊ុត​ឲ្យ​អាហ្សង់ទីន។

ការ​ស៊ុត​បញ្ចូលទី​២​គ្រាប់​ទល់​និង​ជម្រើស​ជាតិ​បង់ក្លាដេស​២​គ្រាប់​ម្នាក់ឯងក្នុង​ទីក្រុងដូហាបាន​ធ្វើ​ឲ្យ​គាត់​កាន់​ស្ថិតិគ្រាប់​បាល់ក្នុង​ជម្រើស​ជាតិ​៧៤​គ្រាប់​លើស Lionel Messi ដែល​មាន​គ្រាប់​បាល់​សរុប​៧២​គ្រាប់។

ការផ្សាយពាណិជ្ជកម្ម
Chhetri Gurpreet
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ​ដែល​ជួយឲ្យឥណ្ឌាឈ្នះក្នុង​វគ្គ​ជម្រុះ World Cup 2022 លើកដំបូងនេះ ចាញ់​តែ Cristiano Ronaldo ម្នាក់​គត់​(១០៣គ្រាប់) ក្នុង​នាម​ជាកីឡាករមិន​ទាន់​ចូលនិវត្តន៍។

ការផ្សាយពាណិជ្ជកម្ម

ពេល​នេះ​គាត់​ឡើង​ទៅ​ឈរក្នុង​បញ្ជី​ឈ្មោះ​កីឡាករស៊ុត​បញ្ចូលទី​ក្នុង​ជម្រើស​ជាតិ​ច្រើន​ជាង​គេបំផុត​ហើយពេល​នេះ​ឈរ​លេខ១១ ដោយ​តាម​ពី​ក្រោយ​កីឡាករ​ចូល​និវត្តន៍មួយចំនួនដូចជា Sandor Kocsis របស់ហុងគ្រី, Kunishige Kamamoto របស់​ជប៉ុន, និងBashar Abdullah របស់​គុយវ៉ែត​ដែលអ្នក​ទាំងបី​រក​បាន​៧៥​គ្រាប់។ចំណែកកីឡាករដែល​តាម​ពី​ក្រោយ​គាត់​គឺ Ali Mabkhout របស់​អារ៉ាប់​រួម ៧៣​គ្រាប់ និង Lionel Messi ៧២​គ្រាប់។

India Vs Bangladesh
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម