កីទ្បាក្រៅស្រុក

FC Barcelona ផ្ដាច់​កុងត្រាខ្សែបម្រើកណ្ដាលសញ្ជាតិ​ប្រេស៊ីលម្នាក់ដោយសារគ្រូបង្វឹកគិតគ្មានសមត្ថភាពលេងឲ្យ Barca
កីទ្បា

FC Barcelona ផ្ដាច់​កុងត្រាខ្សែបម្រើកណ្ដាលសញ្ជាតិ​ប្រេស៊ីលម្នាក់ដោយសារគ្រូបង្វឹកគិតគ្មានសមត្ថភាពលេងឲ្យ Barca

Barcelona បានបញ្ជាក់ក្នុង​វេបសាយ និង​បណ្ដាញ​សង្គមផ្លូវការនានារបស់ខ្លួនថាពួកគេបានបញ្ចប់កិច្ចសន្យាកីឡាករម្នាក់ពោល​គឺខ្សែបម្រើសញ្ជាតិប្រេស៊ីល Matheus Fernandes ។ នេះជាសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លិបនិងសង្ខេប៖ “ FC Barcelona បានជូនដំណឹងដល់កីឡាករប្រេស៊ីល Matheus Fernandes ថាក្លឹបលែងត្រូវការសេវាកម្មរបស់គាត់ទៀតហើយ ហើយគាត់នឹងបញ្ចប់កិច្ចសន្យាដែលគាត់មានរហូតដល់ខែមិថុនាឆ្នាំ ២០២៥” ។ កីឡាករវ័យ ២២ ឆ្នាំទើបតែមកដល់ Camp Nou  ក្រោយ​ចាកចេញ​ពីក្លឹបពី Palmeiras ក្នុងឆ្នាំ ២០២០ ក្នុងកិច្ចសន្យា ៥ ឆ្នាំក្នុងតម្លៃ ៧ លានអឺរ៉ូ បូករួមទាំងតម្លៃបន្ថែមនានា៣លានអឺរ៉ូ។…

Kai Havertz ថា​៖ លេង​ប៉ះ​អង់គ្លេស​មិនចាំបាច់ហាត់ប៉េណាល់ទីទេ យើង​ឈ្នះក្នុងម៉ោង៩០នាទីបានហើយ
កីទ្បា

Kai Havertz ថា​៖ លេង​ប៉ះ​អង់គ្លេស​មិនចាំបាច់ហាត់ប៉េណាល់ទីទេ យើង​ឈ្នះក្នុងម៉ោង៩០នាទីបានហើយ

ខ្សែបម្រើប្រយុទ្ធ​ជម្រើស​ជាតិ​អាល្លឺម៉ង់ Kai​ Havertz បាន​និយាយថា​ក្រុមឥន្ទ្រីដែកមិនបានឆ្លងកាត់ការហ្វឹកហាត់ការទាត់​ប៉េណាល់ទីពិសេស មុនការប្រកួត ទល់នឹងអង់គ្លេសនៅកីឡដ្ឋាន Wembley ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនោះទេ ខណៈការ​ប្រកួតអាចបញ្ចប់ការប្រកួតក្នុងរយៈពេល ៩០ នាទី។ ជម្រើស​ជាតិអាល្លឺម៉ង់បានឈ្នះស្ទើ​តែ​ទាំងអស់ រាល់ការស៊ុតបាល់ប៉េណាល់ទីក្នុងសកម្មភាពប្រកួតបាល់ទាត់ពិភពលោក World Cup នានា។ ស្រដៀងគ្នានេះដែរ! ក្នុងចំណោមការ​ឈ្នះពាន Euro ៣លើកក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន អាល្លឺម៉ង់ឈ្នះ២​លើកនិង​ចាញ់​តែឆេកូស្លូវ៉ាគីមួយលើកប៉ុណ្ណោះនៅវគ្គផ្តាច់ព្រ័ត្រ Euro1976 ។ ក្រុមឥន្ទ្រីដែកនេះដែរ ក៏បានផ្តួលអង់គ្លេសដោយបាល់ប៉េណាល់ទីនៅកីឡដ្ឋាន Wembley ក្នុងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro ឆ្នាំ ១៩៩៦…

David De Gea របួស​ពេល​ហ្វឹកហាត់ខកខាន​ប្រកួត​យប់​នេះជាមួយក្រូអាត
កីទ្បា

David De Gea របួស​ពេល​ហ្វឹកហាត់ខកខាន​ប្រកួត​យប់​នេះជាមួយក្រូអាត

David De Gea បានរងរបួសក្នុងការហ្វឹកហាត់ ខណៈដែលអេស្ប៉ាញត្រៀមប៉ះក្រូអាតក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ ២០២០នៅយប់នេះ ។ អ្នកចាំទីរបស់ក្រុមបិសាចក្រហមរូបនេះ មិនទាន់បានចូលរួមប្រកួតនៅឡើយទេ ដោយកីឡាករ Unai Simon របស់ក្លឹប Atletico Bilbaoជា​អ្នករ៉ាប់រងមុខ​ទី ប៉ុន្តែគាត់មើលទៅហាក់ដូចជាមិនអាចលេងទល់នឹងក្រុមជើងឯករងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨នៅ​យប់នេះឡើយ ។ ទោះបីជាគាត់បានចូលរួមហ្វឹកហាត់នៅកីឡដ្ឋាន Parken ក៏ដោយក៏ De Gea ត្រូវបានបង្ខំឱ្យចាកចេញពីទីលាន កំឡុងពេលធ្វើហាត់​សម បន្ទាប់ពីរត់បានប្រហែល ២០…

លីគទី៣ថៃប្រកាសក្លិប ៧៦ ចូលរួមប្រកួតសម្រាប់រដូវកាល ២០២១/២០២២
កីទ្បា

លីគទី៣ថៃប្រកាសក្លិប ៧៦ ចូលរួមប្រកួតសម្រាប់រដូវកាល ២០២១/២០២២

យោងតាមសេចក្តីថ្លែងការណ៍ ដែលដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់លីគកំពូលថៃ មានក្លិប​និងក្រុមបាល់​ទាត់ចំនួន ៧៦ បានដាក់ពាក្យចូលរួមប្រកួត​ក្នុង​លីគ​ទី​៣ថៃ រដូវកាល ២០២១/២០២២។ ក្នុងចំណោមទាំងអស់​នោះមាន ៥ ក្លិបនៅ​តែ​ខ្វះខាត​ឯកសារអាជ្ញាប័ណ្ឌ ហើយ​ចាំបាច់​ត្រូវតែ​បង្គ្រប់ឲ្យ​ពេញលក្ខណៈ។ ក្លិបដែល​ជាបុត្រសម្ព័ន្ធហ្នឹងគ្នា Samut Sakhon និង Krabi FC មិនទាន់បានបំពេញតាមលក្ខណៈវិនិច្ឆ័យផ្នែកហិរញ្ញវត្ថុនៅឡើយទេ ហើយក្លិបទាំងពីរអាចដាក់ពាក្យបណ្តឹងឧទ្ធរណ៍រហូតដល់ថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ​ Satun United, Baan Khai United និងក្លិប Chaiyaphum នឹងត្រូវដាក់ឯកសារគាំទ្រផ្នែកហិរញ្ញវត្ថុមុនថ្ងៃទី ២០ ខែកក្កដា។ ការខកខានមិនបានបំពេញតាមលក្ខខណ្ឌនេះក្លឹបនឹងមិនត្រូវបានផ្តល់សិទ្ធិទៅលេងនៅលីគទី ៣…

Man Utd ចាប់ផ្ដើមបញ្ចុះបញ្ចូល Eduardo Camavinga ស្រប​ពេល​ភ្នាក់ងាររបស់​កីឡាករទៅ​ប្រាប់ក្លិប Rennes អំពី​រឿង​នេះ
កីទ្បា

Man Utd ចាប់ផ្ដើមបញ្ចុះបញ្ចូល Eduardo Camavinga ស្រប​ពេល​ភ្នាក់ងាររបស់​កីឡាករទៅ​ប្រាប់ក្លិប Rennes អំពី​រឿង​នេះ

ក្នុងនាមជាអ្នកសារព័ត៌មានរបស់ RMC Sport លោក Mohamed Bouhafsi ដែលជាប្រភពមួយដ៏គួរឲ្យ​ទុក​ចិត្តបាន​បង្ហាញថាបិសាចក្រហម Manchester United បានចាប់ផ្តើមពិភាក្សាជាមួយ Eduardo Camavinga របស់​ក្រុមផ្កាយក្រហម Rennes ទាក់ទងនឹងការផ្ទេរដែលអាចកើតមាននៅរដូវក្តៅនេះ។ 🚨 Manchester United has officially expressed interest in #Camavinga 🇫🇷. Man #United will even meet his entourage next…

Francesco Totti ហៅលោក Mourinho ថាជាគ្រូបង្វឹកខ្លាំងជាងគេនៅលើពិភពលោក ហើយលោក Jose ឆ្លើយតបភ្លាមៗ
កីទ្បា

Francesco Totti ហៅលោក Mourinho ថាជាគ្រូបង្វឹកខ្លាំងជាងគេនៅលើពិភពលោក ហើយលោក Jose ឆ្លើយតបភ្លាមៗ

វីរបុរស​ក្លិប AS Roma លោក Francesco Totti បានស្វាគមន៍ការតែងតាំងលោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមកំពុង​លេង​នៅ​លីគកំពូលអ៊ីតាលី Serie A ។ អតីតម្ចាស់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ២០០៦ រូបនេះបាននិយាយថា៖“ យើងកំពុងរង់ចាំគាត់មកដល់។ យើងបានជ្រើសរើសគ្រូបង្វឹកខ្លាំងបំផុតនៅលើពិភពលោក”។ “បើ​សួរ​ខ្ញុំថាតើវាល្អទេដែលខ្ញុំត្រូវបានបង្វឹកដោយលោក Mourinho? នៅពេលខ្ញុំនៅក្មេង?បាទ! ពិត​ជាបាន”។ ហើយលោក Jose បានឆ្លើយតបយ៉ាងរហ័សដោយសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ “អរគុណចំពោះពាក្យរបស់អ្នក Francesco Totti វា​ពិត​ជាសំណាងមិន​ល្អ​នោះ​ទេពេល​ដែលខ្ញុំមក​ដល់​អ្នកបានឈប់​លេង​បាល់​៤ឆ្នាំទៅ​ហើយ។ ការបង្វឹកអ្នកពិតជាមានអារម្មណ៍រីករាយ”។…

លោក Perez ថា Raul នឹងក្លាយជាអ្នកចាត់ការទូទៅរបស់ Real នាពេលអនាគត និងពន្យល់ពីមូលហេតុដែលវាមិនកើតឡើងនៅឆ្នាំនេះ
កីទ្បា

លោក Perez ថា Raul នឹងក្លាយជាអ្នកចាត់ការទូទៅរបស់ Real នាពេលអនាគត និងពន្យល់ពីមូលហេតុដែលវាមិនកើតឡើងនៅឆ្នាំនេះ

ប្រធាន​ក្លិប Real Madrid លោក Florentino Perez បាន​និយាយថា​ពេល​នេះ​មិន​ទាន់​ដល់​ពេល​ដែល​អតីតខ្សែប្រយុទ្ធ Real Madrid លោក Raul ឡើង​ជា​គ្រូបង្វឹក​ក្រុមឈុត​ធំរបស់ស្ដេច​សនោះ​ទេ។ លោក Florentino Perez បានសម្រេចចិត្តតែងតាំងលោក Carlo Ancelotti ជាគ្រូបង្វឹក Real Madrid បន្ទាប់ពីលោក Zidane បានលាឈប់ពីតំណែង។ Raul ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមបេក្ខជនជាច្រើន ដែលត្រូវបានគេពិចារណាសម្រាប់ការងារនេះ។ គាត់នឹងនៅតែជាអ្នកចាត់ការក្រុម Real Madrid Castilla សម្រាប់រដូវកាលខាងមុខនេះ…

Manchester City នឹង​ទិញ​បាន​ Jack Grealish ក្នុង​តម្លៃបំបែកកំណត់​ត្រា១០០លានផោនក្រោយចប់ Euro2020
កីទ្បា

Manchester City នឹង​ទិញ​បាន​ Jack Grealish ក្នុង​តម្លៃបំបែកកំណត់​ត្រា១០០លានផោនក្រោយចប់ Euro2020

ខ្សែបម្រើ​ជម្រើស​ជាតិអង់គ្លេស Jack Grealish ជិតបានសម្រេច​ជោគជ័យក្នុង​ការ​ផ្ទេរទៅ​កីឡដ្ឋាន Etihad Stadium ខណៈដែល Manchester City ចុះកុងត្រា​យក​កីឡាកររូបនេះក្នុងតម្លៃបំបែកកំណត់​ត្រា ដេលមានទឹកប្រាក់ចំនួន ១០០ លានផោន។ យោងតាមប្រភពព័ត៌មានពីគេហទំព័រ talkSPORT បានឱ្យដឹងថាការផ្ទេរបំបែកកំណត់ត្រារបស់ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះស្ថិតក្នុងដំណាក់កាល“‘as good as done’,” ។ លោក Pep Guardiola បានកំណត់គោលដៅរបស់គាត់​ដោយចាត់​ទុក Grealish ជាកីឡាករ​នាំ​ចូល​ឲ្យ​ខានតែបាននៅរដូវក្តៅនេះ ខណៈដែលគាត់មានគម្រោងការពារតំណែងជើងឯក Premier League របស់ក្លឹប និងចុងក្រោយគាត់ជំរុញឲ្យក្លិបពានរង្វាន់ Champions…

Ronaldo ឆ្លើយតប​ទៅ​កាន់លោក​ Ali Daei ក្រោយ​វីរបុរស​ជម្រើស​ជាតិ​អ៊ីរ៉ង់ផ្ញើសារអបអរសាទរគាត់​ក្រោយតាម​ទាន់​កំណត់​គ្រាប់បាល់
កីទ្បា

Ronaldo ឆ្លើយតប​ទៅ​កាន់លោក​ Ali Daei ក្រោយ​វីរបុរស​ជម្រើស​ជាតិ​អ៊ីរ៉ង់ផ្ញើសារអបអរសាទរគាត់​ក្រោយតាម​ទាន់​កំណត់​គ្រាប់បាល់

ខ្សែប្រយុទ្ធនិង​ជាវីរបុរសអ៊ីរ៉ង់ Ali Daei បានអបអរសាទរដល់កីឡាករ Cristiano Ronaldo ដែលបានបង្កើតកំណត់ត្រាក្នុងនាមជាកីឡាករបាល់ទាត់ស៊ុត​បញ្ចូលទីច្រើន​ជាងគេនៅក្នុងពិភពបាល់ទាត់ តាម​ស្មើកំណត់​ត្រាយូរអង្វែងរបស់​គាត់។ Ronaldo រកបានពីរគ្រាប់ពីការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះពូល F នៃពានរង្វាន់ Euro2020 ដែលព័រទុយហ្កាល់ស្មើ​ជាមួយបារាំង២-២កាលពីរាត្រីថ្ងៃពុធ ហើយ​២​គ្រាប់​ធ្វើឲ្យ​គាត់​រក​បាន ១០៩ គ្រាប់ឲ្យជម្រើស​ជាតិព័រទុយហ្គាល់ហើយ។ ក្នុងន័យនេះ Ali Daei បានផ្ញើសារទៅអ្នកស្នងតំណែងចុងក្រោយរបស់គាត់ដោយ​មានការ​ជូនពរផង​ដែរ។ Daei បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖“ សូមអបអរសាទរដល់ Cristiano ដែលឥឡូវនេះនៅ​សល់​តែ​មួយ​គ្រាប់​ទៀត​ប៉ុណ្ណោះក្នុង​ការ​បំបែកកំណត់​ត្រា​រកបាន​គ្រាប់​បាល់​ច្រើន​ជាង​គេបំផុត​ក្នុងក្នុង​ជម្រើស​ជាតិផ្នែកបុរស” ។   View this…

អីគេ! Van de Beek ចង់​ទៅ​ចូល​រួម​ជាមួយ Arsenal ?
កីទ្បា

អីគេ! Van de Beek ចង់​ទៅ​ចូល​រួម​ជាមួយ Arsenal ?

តាមការរាយការណ៍ពី​កាសែតមួយបានឲ្យដឹងថា Donny van de Beek ចង់នៅ Premier League បន្ត​ទៀត ប្រសិនបើគាត់ចាកចេញពីក្រុម Manchester United នៅរដូវក្តៅនេះ។ យោងតាមប្រភពពី FCInterNews ដែលជាប្រភពលំដាប់ទី ៣ នៃប្រទេសអ៊ីតាលី បានអោយដឹងថា De Beek ពេញចិត្តក្នុងការចូលរួមជាមួយក្រុម Arsenal ទោះបីជាមានការចាប់អារម្មណ៍ពីក្រុមបីនៃក្របខ័ណ្ឌ Serie A ក៏ដោយ។ ក្លិប Inter Milan, AC Milan…

AFC នឹង​បង្ហាញទីកន្លែងសម្រាប់​ប្រកួត AFC Cup ពូល​តំបន់អាស៊ាននៅ​អាទិត្យក្រោយ
កីទ្បា

AFC នឹង​បង្ហាញទីកន្លែងសម្រាប់​ប្រកួត AFC Cup ពូល​តំបន់អាស៊ាននៅ​អាទិត្យក្រោយ

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងធ្វើការសម្រេចចិត្តថា តើប្រទេសណានឹងក្លាយជាកន្លែងសម្រាប់ការប្រកួតពានរង្វាន់ AFC Cup រដូវកាលនេះនៅសប្តាហ៍ក្រោយនេះហើយ។ បើតាមអគ្គលេខាធិការរបស់ AFC លោក Datuk Windsor Paul John គណៈកម្មការរៀប​ចំប្រកួតប្រជែងរបស់ AFC បានសំរេចលើ​ករណីជ្រើស​រើស​ទីលាន​នេះ​ហើយ។ គណៈកម្មាធិការប្រកួតប្រជែងរបស់ AFC បានធ្វើការសម្រេចចិត្តរួចហើយ ហើយជាធម្មតាសេចក្តីសំរេចនឹងដាក់ជូនទៅ AFC Exco ដើម្បីអនុម័ត។ លោកបានមានប្រសាសន៍ថា៖“ ជាធម្មតា! ការសម្រេចចិត្តចុងក្រោយឬ​អនុម័តឲ្យប្រើ​ប្រាស់ពី AFC Exco នឹង​ត្រូវពិនិត្យក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីគណៈកម្មាធិការប្រកួតប្រជែងរបស់ AFC…

កិច្ចព្រមព្រៀងរវាង​ Man Utd និង​ Sancho នឹងដល់ភាគបញ្ចប់នៅ​អាទិត្យក្រោយ
កីទ្បា

កិច្ចព្រមព្រៀងរវាង​ Man Utd និង​ Sancho នឹងដល់ភាគបញ្ចប់នៅ​អាទិត្យក្រោយ

Man United ត្រូវបានគេរំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាយក Jadon Sancho ពីក្លិប Dortmund នៅសប្តាហ៍ក្រោយនេះបើយោងតាមសំដីរបស់អ្នកកាសែត Paul Hirst ដែលអាចទុកចិត្តបាន។ បិសាចក្រហម Manchester United បានដាក់សំណើជាទឹក​ប្រាក់ចំនួន ៨៥ លានអឺរ៉ូ (៧២.៥ លានផោន) តែត្រូវបាន Borussia Dortmund ច្រាន​ចោល ប៉ុន្តែក្លិបទាំងពីរមានឆន្ទៈក្នុងការសម្របសម្រួលដើម្បីទទួលបានកិច្ចព្រមព្រៀងមួយឲ្យ​សម្រេច​ជោគជ័យ។ អ្នក​កាសែត​ខាងលើបានបន្ត​ទៀត​ថា កិច្ចព្រមព្រៀង​នឹង​បញ្ចប់​នៅ​អាទិត្យក្រោយ ប៉ុន្តែ​ការ​ប្រកាសផ្លូវការ​នឹង​មិន​អាច​ធ្វើ​ក្នុង​ពេល​ឆាប់ៗនេះ​ទេ ដរាប​ណា​ Jadon Sancho មិន​ទាន់​ចប់​ភារកិច្ចជាមួយជម្រើស​ជាតិ​អង់គ្លេស​ក្នុងព្រឹត្តិការណ៍…

គ្មាន​ផ្លូវ​ទេ បារាំង/ព័រទុយហ្គាល់​ជួប​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​អាច​ត្រឹម​វគ្គ ៤ ក្រុម បើ​រឿង​នេះ​កើត​ឡើង
កីទ្បា

គ្មាន​ផ្លូវ​ទេ បារាំង/ព័រទុយហ្គាល់​ជួប​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​អាច​ត្រឹម​វគ្គ ៤ ក្រុម បើ​រឿង​នេះ​កើត​ឡើង

បារាំង​និង​ព័រទុយហ្គាល់​បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ២-២ នៅ​វគ្គ​បិទ​ពូល F កាល​ពី​យប់​មិញ ហើយ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មាន​កៅអី​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ១៦ ក្រុម ដោយ​បារាំង​នាម​ជា​ក្រុម​លេខ ១ ក្នុង​ពូល រី​ឯ​ព័រទុយហ្គាល់​ក្រុម​លេខ ៣ ល្អ​បំផុត។ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​និយាយ​ថា ក្រុម​ទាំង​ពីរ​ប្រហែល​ជា​នឹង​ប៉ះ​គ្នា​ម្តង​ទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដូច Euro 2016 តែ​សារ​នេះ​វា​មិន​អាច​កើត​ឡើង​ទៅ​បាន​ឡើយ នោះ​ក៏​ដោយសារ​តែ​ការ​ប្រកួត Euro គឺ​ត្រូវ​បាន UEFA សម្រេច​កំណត់​នៅ​កៅអី​នៃ​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​រួច​ជា​ស្រេច​តាំង​ពី​ដំបូង​មក​ហើយ ពោល​ពុំ​មាន​ការ​ចាប់ឆ្នោត​អ្វី​ទៀត​ឡើយ។ ភាគរយ​ដែល​អាច​កើត​ឡើង​អស់​ខ្ពស់​បំផុត គឺ​ក្រុម​ទាំង​ពីរ​នឹង​អាច​ជួប​គ្នា​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ឬ ៤ ក្រុម​ចុង​ក្រោយ ក្នុង​ទីក្រុង​ឡុង​…

ឥណ្ឌូណេស៊ី​អាចក្លាយរាជបុត្រជិះសេះសសង្គ្រោះពាន AFC Cup នៅ​អាស៊ាន​ ក្រោយ​បើកចិត្តបើកកាយ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ
កីទ្បា

ឥណ្ឌូណេស៊ី​អាចក្លាយរាជបុត្រជិះសេះសសង្គ្រោះពាន AFC Cup នៅ​អាស៊ាន​ ក្រោយ​បើកចិត្តបើកកាយ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ

ជោគវាសនានៃព្រឹត្តិការណ៍ AFC Cup 2021 គឺដូចជាពងមាន់នៅលើចុងស្នែង នៅពេលដែលវាត្រូវបានលុបចោលជាលើកទី ២ ក្នុងឆ្នាំនេះដោយសារគ្មានប្រទេសណាមួយចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតក្នុងពូលសម្រាប់តំបន់តំបន់អាស៊ាន បន្ទាប់ពីមានការរីករាលដាល COVID-១៩ មិន​ថមថយ។ ដំបូងឡើយប្រទេសសិង្ហបុរីបានតែងតាំងជាម្ចាស់ផ្ទះនៃពូលH និងពូល I ប៉ុន្តែពួកគេត្រូវដកខ្លួនចេញ ខណៈម្ចាស់ផ្ទះសម្រាប់ពូល G មិនទាន់បានគេកំណត់នៅឡើយទេរហូតមកដល់ពេលនេះ។ ឥណ្ឌូណេស៊ីទំនងជានឹងធ្វើជាម្ចាស់ផ្ទះនៃពូលទាំងអស់សម្រាប់​តំបន់​អាស៊ាន នៅពេលដែលសមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានទទួលការស្នើសុំពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួត AFC Cup នៅក្នុងប្រទេសរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ! ពួកគេមានបញ្ហាក្នុងការរៀបចំកន្លែងសម្រាប់ការប្រកួតហើយត្រូវការពេលវេលា ដើម្បីពិភាក្សាជាមួយអ្នកតំណាងក្លឹបគឺ Bali United…

តើ Glazers ទទួលបានការទូទាត់ភាគលាភសម្រាប់រដូវកាល 2020/21ពី Manchester United ប៉ុន្មានលានផោន?
កីទ្បា

តើ Glazers ទទួលបានការទូទាត់ភាគលាភសម្រាប់រដូវកាល 2020/21ពី Manchester United ប៉ុន្មានលានផោន?

Man United បានប្រកាសថា ពួកគេនឹងផ្តល់ប្រាក់សំណងយ៉ាងពេញលេញដល់ម្ចាស់ភាគហ៊ុនរបស់ពួកគេ សម្រាប់រដូវកាល ២០២០/២១ ដែលក្នុងនោះរាប់បញ្ចូលទាំងថវិកាមួយចំនួនដល់ក្រុមត្រកូល Glazers ។ ម្ចាស់ក្លិប United ទាំងអស់ត្រូវបានគេកំណត់ថានឹងទទួលបានប្រាក់ប្រហែល ២៣ លានផោនក្នុងការទូទាត់ភាគលាភសម្រាប់រដូវកាលមុនដែលក្លិបាន​ចំណេញ។ ទឹកប្រាក់ប្រហែល ១១ លានផោនបាន​បែកចែករួចហើយ ខណៈប្រាក់ដែលនៅសល់នឹងត្រូវបង់នៅខែកក្កដាខាងមុខ។ លោក Joel Glazer បាននិយាយអំពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់ United ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ប៉ុន្តែបានបដិសេធមិននិយាយច្រើនឡើយអំពី​ភាគលាភរបស់​គាត់ នៅក្នុងការ​បើកវេទិកាជួបជុំអ្នកគាំទ្រនាពេលថ្មីៗនេះដែលបង្ហាញថាវាយុត្តិធម៌សម្រាប់​លោក​និង​ក្លិបហើយ។ លោកក៏បានសន្យាផងដែរថា ពួកគេនឹងធ្វើការវិនិយោគដ៏អត្ថន័យក្នុងការជ្រើសរើសកីឡាករ និងជួយកសាងក្រុមឲ្យខ្លាំងមួយ ដែលអាចប្រកួតប្រជែងដណ្តើមតំណែងលីគ​កំពូលអង់គ្លេស​ និង​ពាន​រង្វាន់កំពូល…

បាល​ទាត់​អាស៊ាន៖ Ben Davis បដិសេធមក​លេង​នៅ​លីគកំពូលថៃ
កីទ្បា

បាល​ទាត់​អាស៊ាន៖ Ben Davis បដិសេធមក​លេង​នៅ​លីគកំពូលថៃ

កូនកាត់ថៃ-អង់គ្លេសវ័យក្មេង Ben Davisបានបដិសេធព័ត៌មានចចាមអារ៉ាម​ដែល​ថា​រូបគេ​នឹង​មកលេងនៅលីគកំពូលថៃរដូវកាលក្រោយបន្ទាប់ពីលេងឱ្យក្លឹប Fulham កាលពីរដូវកាលមុន។ តាម​ប្រភព​ព័ត៌មាន  Ben Davis មិនទាន់បន្ត​កុងត្រា​ជាមួយ Fulham ដែល​ទើប​តែ​ធ្លាក់ចេញ​ពី​ពាន​រង្វាន់ Premier League រដូវ​កាល​មុន។ កីឡាករវ័យ២០ឆ្នាំរូបនេះលេងឲ្យ​ឈុត U23 របស់ Fulham ក្នុង​ Premier League 2 ប៉ុន្តែ​កម្រ​បាន​លេង​ក្នុង​ឈុត​១១នាក់ដំបូងណាស់។ រូប​គេ​ត្រូវ​ទម្លាក់​មក​លេង​ក្នុង​តំបន់​បម្រើការពារពេល​ចូល​លេង​ម្ដងៗ ខណៈតំណែងហ្ស៊ីរបស់​គាត់​បម្រើប្រយុទ្ធ ឬ​តំបន់​លេខ​១០។  Ben Davisគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដើមកំណើតថៃដែលបានលេងឱ្យក្លឹបនៅ Premier League ខណៈដែល​កីឡាករម្នាក់​ទៀត​ឈ្មោះ Thanawat…

គ្រូបង្វឹក​វៀតណាមថា​ ឡើង​កាន់​តែ​ខ្ពស់ កម្រិតនៃ​ការ​ប្រកួតប្រជែងកាន់​តែ​ខ្លាំងសម្រាប់​វៀតណាម
កីទ្បា

គ្រូបង្វឹក​វៀតណាមថា​ ឡើង​កាន់​តែ​ខ្ពស់ កម្រិតនៃ​ការ​ប្រកួតប្រជែងកាន់​តែ​ខ្លាំងសម្រាប់​វៀតណាម

បន្ទាប់ពីទទួលបានកៅអី​ឡើងទៅវគ្គជម្រុះជុំទី ៣ នៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមបានទទួលស្គាល់ថាភារកិច្ចខាងមុខនឹងមានការប្រកួតប្រជែងកាន់​តែខ្លាំង។ ជម្រើសជាតិវៀតណាមបានបង្កើតប្រវត្តិសាស្រ្តនៅពេលពួក​គេ​បាន​ឡើង​ទៅ​វគ្គជម្រុះជុំទី ៣ FIFA World Cup តំបន់អាស៊ី ។ ពួក​គេឡើង​ទៅ​ក្នុងមាន​ជាក្រុមចំណាត់ថ្នាក់លេខ ២ ល្អបំផុតជជាមួយប្រទេសចំនួន ១១ ផ្សេងទៀតសម្រាប់ការប្រកួតជុំនេះ។ លោក Hang-seo នៅសប្តាហ៍នេះបាននិយាយថា៖“ ក្រុមដែលយើងនឹងត្រូវប្រកួតនៅជុំចុងក្រោយគឺល្អ​ជាង​ពួក​យើង​មួយ​កម្រិត” ។ “ខ្ញុំបាននិយាយជាមួយកីឡាកររួចហើយ។ វាមានភាពខុសគ្នាខ្លាំងរវាងកម្រិតនៃជុំចុងក្រោយ និងជុំទី…

កាសែតអេស្ប៉ាញ​មួយថា​បើ Ramos ចង់​ទៅលេង​អង់គ្លេស​គាត់​នឹង​រើស​យក Man Utd ដោយ​សារមូលហេតុនេះ
កីទ្បា

កាសែតអេស្ប៉ាញ​មួយថា​បើ Ramos ចង់​ទៅលេង​អង់គ្លេស​គាត់​នឹង​រើស​យក Man Utd ដោយ​សារមូលហេតុនេះ

យោងតាមសារព័ត៌មានអេស្បាញ AS ដែលអាចជឿទុកចិត្តបានបានវិភាគថា Sergio Ramos ចង់ផ្លាស់ទៅលេងនៅ Manchester United ជាង Manchester City។ តើ​កាសែតខាងលើ​និយាយបែបនេះ​យក​អ្វីមកអះអាង? កាសែតខាងលើរាយការណ៍ថាអតីតប្រធានក្រុម Real Madrid ឱ្យតម្លៃទៅលើប្រវត្តិ និងភាពអស្ចារ្យរបស់បិសាចក្រហម។ខ្សែការពារកណ្តាលវ័យ ៣៥ ឆ្នាំជាកីឡាករគ្មានតម្លៃខ្លួន (Free Agent) ហើយ​គាត់​អាច​ទៅ​លេង​នៅ​ក្លិប​ណាក៏បាន​ដែរ​ឲ្យ​តែ​ពួក​គេ​ចំណាយប្រាក់​ឈ្នួលតាម​ការ​ចង់​បាន​របស់​គាត់។ Paris Saint-Germain ក៏ត្រូវបានគេជឿថាចាប់អារម្មណ៍នឹង Ramos ហើយសំណើរបស់ពួកគេគឺ“ ឧត្តមភាពផ្នែកហិរញ្ញវត្ថុ” ។ ហើយប្រសិនបើការផ្លាស់ប្តូរនេះបរាជ័យ កីឡាករអេស្បាញពេញចិត្តនឹងការផ្លាស់ប្តូរ Old…

ព្រឹត្តិការណ៍ Olympic Games នៅ​ជប៉ុន​អនុញ្ញាតឱ្យអ្នក​ទស្សនា៥០ភាគរយ​នៃ​កីឡដ្ឋាន​ចូលទស្សនា
កីទ្បា

ព្រឹត្តិការណ៍ Olympic Games នៅ​ជប៉ុន​អនុញ្ញាតឱ្យអ្នក​ទស្សនា៥០ភាគរយ​នៃ​កីឡដ្ឋាន​ចូលទស្សនា

សម្រាប់ការប្រកួតកីឡាអូឡាំពិកនៅ​ប្រទេស​ជប៉ុននឹងអនុញ្ញាតឲ្យអ្នកទស្សនាចូល​មើល​ផ្ទាល់​ក្នុង​កីឡដ្ឋានដោយ​កំណត់៥០ ភាគរយនៃ​កៅអី​ផ្ទុករបស់​កីឡដ្ឋានដែល​មាន​ចំនួន​សរុបអតិតប្បរិមា​១ម៉ឺននាក់។ ចំណែកការសម្រេចចិត្តលើកីឡាប៉ារ៉ាឡាំពិកវិញនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២១ ។ ប្រជាជនជប៉ុននឹងត្រូវបានអនុញ្ញាតឱ្យចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនេះ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងភាគីទាំង ៥ កាលពីព្រឹកថ្ងៃទី២១​ខែមិថុនានេះ IOC, IPC, Tokyo 2020 រដ្ឋបាលទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុនបានព្រមព្រៀងគ្នាកំណត់ចំនួនអ្នកទស្សនាសម្រាប់ការប្រកួតកីឡាអូឡាំពិកនៅ ៥០ ភាគរយនៃសមត្ថភាពរបស់​កីឡដ្ឋានរហូតដល់ចំនួនអតិបរមា ១០.០០០ នាក់ “នៅគ្រប់ទីកន្លែងដោយពិចារណាលើការរឹតត្បិតរបស់រដ្ឋាភិបាលលើព្រឹត្តិការណ៍សាធារណៈ។ IOC, IPC ត្រូវបានជូនដំណឹងអំពីគោលនយោបាយដែលភាគីជប៉ុនបានសម្រេចចិត្តនិងគាំទ្រវិធានការនេះ។ដើម្បីអនុវត្តការ​ប្រកួតដែលមានសុវត្ថិភាព និងសុវត្ថិភាពសម្រាប់ប្រទេសជប៉ុនទាំងមូល នឹងមានការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំង ជាមួយរដ្ឋាភិបាលក្នុងតំបន់ដើម្បីធានាបាននូវគោលការណ៍ណែនាំខាងលើ។ ស្ថានភាពនឹងត្រូវបានត្រួតពិនិត្យនៅក្នុងប្រទេសជប៉ុន និងនៅបរទេសរួមទាំងស្ថានភាពនៃវ៉ារ្យ៉ង់មេរោគផ្សេងៗគ្នាហើយរាល់សកម្មភាពចាំបាច់នឹងត្រូវធ្វើឡើងភ្លាមៗ។ ការចាក់វ៉ាក់សាំងអ្នកដែលពាក់ព័ន្ធនឹងការ​ប្រកួត នឹងបន្តហើយស្ថានភាពចាក់វ៉ាក់សាំងនឹងត្រូវធ្វើបច្ចុប្បន្នភាពបន្ថែមទៀត។…

វ័យ៣៦ឆ្នាំតែគ្រាប់បាល់របស់ Ronaldo យប់​មិញ​ប្រើល្បឿន៣២គីឡូម៉ែត្រក្នុងមួយម៉ោង​ ពី​មុខទី​ខ្លួនឯងទៅស៊ុតក្នុងប្រអប់ទីរបស់​អាល្លឺម៉ង់
កីទ្បា

វ័យ៣៦ឆ្នាំតែគ្រាប់បាល់របស់ Ronaldo យប់​មិញ​ប្រើល្បឿន៣២គីឡូម៉ែត្រក្នុងមួយម៉ោង​ ពី​មុខទី​ខ្លួនឯងទៅស៊ុតក្នុងប្រអប់ទីរបស់​អាល្លឺម៉ង់

ព័រទុយហ្កាល់បានចាញ់ក្រុមអាឡឺម៉ង់ ២-៤ កាលពីយប់មិញ ហើយក្រុមអាឡឺម៉ង់ពិតជាសមនឹងទទួលបានជ័យជំនះដោយផ្អែកទៅលើអ្វីដែលពួកគេបានបង្ហាញជាពិសេសតាមរយៈការវាយប្រហារយ៉ាងរហ័សតំបន់ស្លាបឆ្វេង និងស្តាំ។ ទោះយ៉ាងណា! ក្រុមព័រទុយហ្កាល់អាចបំបែកភាពជាប់គាំងដោយគ្មានគ្រាប់បាល់ដែលបានមកពីការទប់បាល់ក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួន និងប្រើ​ល្បឿនយ៉ាងលឿនរហូតបញ្ចប់​ទីដោយCristiano Ronaldoនៅ​ប្រអប់​ទី​របស់​អាល្លឺម៉ង់ ។អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថាតើចលនាពីការទាត់បាល់ជ្រុងរបស់អាឡឺម៉ង់មក​លើ​ព័រទុយហ្គាល់ រហូតដល់ការស៊ុតបញ្ចូលទីបែបណា។ សូមទស្សនាវីដេអូខាងក្រោម៖ Dia clear bola & dia juga score semalam untuk Portugal. Cristiano Ronaldo 🔥🔥🔥pic.twitter.com/X2Ee11wbiJ — VOCKET FC (@vocketfc) June 20, 2021…

កីឡដ្ឋាន ​Bukit Jalil ​របស់​ជម្រើស​ជាតិ​ម៉ាឡេស៊ីក្លាយជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដ៏ធំរបស់​ប្រទេស
កីទ្បា

កីឡដ្ឋាន ​Bukit Jalil ​របស់​ជម្រើស​ជាតិ​ម៉ាឡេស៊ីក្លាយជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដ៏ធំរបស់​ប្រទេស

ទីលានបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ពោលគឺពហុកីឡដ្ឋានជាតិ Bukit Jalil National Stadium នឹងបើកដំណើរការជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំង (PPV) ចាប់ពីថ្ងៃទី ២១ ខែមិថុនានេះដែលមានសមត្ថភាពចាក់រហូតដល់ ១០,០០០ ដូសក្នុងមួយថ្ងៃ។ បន្ទាប់ពីស្ងាត់ស្ងៀមអស់រយៈពេលជិត ២ ឆ្នាំ ដោយគ្មានការប្រកួតបាល់ទាត់អន្តរជាតិឥឡូវពហុកីឡដ្ឋាននេះ កំពុងត្រូវបានលែលម្អជា PPV ដ៏ធំមួយដើម្បីអនុញ្ញាតឱ្យមនុស្សកាន់តែច្រើន ជាពិសេសនៅជុំវិញជ្រលងភ្នំ Klang ទទួលការចាក់វ៉ាក់សាំងដោយផ្តោតលើមនុស្សដែលមានអាយុក្រោម ៤០ ឆ្នាំ។ យោងតាមរដ្ឋមន្រ្តីក្រសួងយុវជននិងកីឡាលោក Datuk Seri Reezal Merican Naina Merican…