
ស៊ីហ្គេមលើកទី៣១នៅវៀតណាមសម្រេចពន្យារពេលទៅឆ្នាំ២០២២
ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមបានសម្រេចពន្យារស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ទៅធ្វើនា ឆ្នាំ២០២២ខាងមុខវិញ ដោយមិនអាចរៀបចំនៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការ បញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។ ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូនថា «លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលមានគណៈកម្មាធិការជាតិនៃបណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ ថ្ងៃនេះ គឺថា គណៈអចិន្រ្តៃយ៍ស៊ីហ្គេម (SEA Games) ចំនួន១១ប្រទេសបានចូលរួមប្រជុំតាម…




















