លោក Perez ថា Raul នឹងក្លាយជាអ្នកចាត់ការទូទៅរបស់ Real នាពេលអនាគត និងពន្យល់ពីមូលហេតុដែលវាមិនកើតឡើងនៅឆ្នាំនេះ

Unnamed
ការផ្សាយពាណិជ្ជកម្ម

ប្រធាន​ក្លិប Real Madrid លោក Florentino Perez បាន​និយាយថា​ពេល​នេះ​មិន​ទាន់​ដល់​ពេល​ដែល​អតីតខ្សែប្រយុទ្ធ Real Madrid លោក Raul ឡើង​ជា​គ្រូបង្វឹក​ក្រុមឈុត​ធំរបស់ស្ដេច​សនោះ​ទេ។

3117761 63910948 2560 1440
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក Florentino Perez បានសម្រេចចិត្តតែងតាំងលោក Carlo Ancelotti ជាគ្រូបង្វឹក Real Madrid បន្ទាប់ពីលោក Zidane បានលាឈប់ពីតំណែង។ Raul ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមបេក្ខជនជាច្រើន ដែលត្រូវបានគេពិចារណាសម្រាប់ការងារនេះ។ គាត់នឹងនៅតែជាអ្នកចាត់ការក្រុម Real Madrid Castilla សម្រាប់រដូវកាលខាងមុខនេះ បើទោះបីជាមានការលេចលឺព័ត៌មានពីចំណាប់អារម្មណ៍របស់ក្លិប​អាល្លឺម៉ង់ Eintracht Frankfurt ក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម
20243808 0 Image M 2_1572181139677
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលដែលអ្នក​កាសែតសួរអំពីការស្វែងរកគ្រូបង្វឹកថ្មីរបស់ Real Madrid លោក Florentino Perez បានប្រាប់ទៅ Onda Cero ថា៖ «យើងត្រូវការបទពិសោធន៍បន្ថែមទៀត ហើយ Raul នឹងទទួលបានបទពិសោធន៍ពីមួយឆ្នាំទៅមួយឆ្នាំ។ ថ្ងៃណាមួយវានឹងកើតឡើង – គាត់មានគុណសម្បត្តិទាំងអស់ ដែលអ្នកត្រូវមានដើម្បីបង្វឹក Real Madrid “។

Bc3b6103 3729 4ab9 A10b Dc368f6c8735
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ Onda Cero

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម