កីទ្បាក្រៅស្រុក

Ole បដិសេធ មិន​ព្រម​តាម​ការ​ណែនាំ​មួយ​នេះ​របស់ Sir Alex ទេ ជុំវិញ​រឿង​ Ronaldo
កីទ្បា

Ole បដិសេធ មិន​ព្រម​តាម​ការ​ណែនាំ​មួយ​នេះ​របស់ Sir Alex ទេ ជុំវិញ​រឿង​ Ronaldo

កន្លង​មក​នៅ​ប្រកួត Man Utd ទល់ Everton អ្នកចាត់ការ​លោក Ole Gunnar Solskjaer ពុំ​បាន​ដាក់​ឲ្យ Cristiano Ronaldo ជាប់​នៅ​ជម្រើស​ដំបូង​នោះ​ទេ ពោល​ត្រឹម​ឲ្យ​លេង​បម្រុង​ ហើយ​លទ្ធផល​ក្រោយ​ចប់​ការ​ប្រកួត​គឺ​ក្រុម​ទាំង​ពីរ​ស្មើ ១-១។ យ៉ាង​ណា​លោក Sir Alex ជា​អ្នក​ទស្សនា និង​ជា​អតីត​គ្រូ​ចាស់​នៅ United ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ ថា​វា​ជា​រឿង​ខុស ដោយ Ole គួរ​តែ​ដាក់​ Cristiano Ronaldo ឲ្យ​លេង​រៀងរាល់​ការ​ប្រកួត។ ឥឡូវ​មក​មើល​ការ​បកស្រាយ​របស់​អ្នកចាត់ការ​លោក Ole…

ឆ្ងល់​ទេ! តើ​កីឡាករ​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន ក្រោយ​ឈ្នះ​ពាន​ឯកត្តជន Ballon d’Or?
កីទ្បា

ឆ្ងល់​ទេ! តើ​កីឡាករ​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន ក្រោយ​ឈ្នះ​ពាន​ឯកត្តជន Ballon d’Or?

ពាន​រង្វាន់​ឯកត្តជន Ballon d’Or នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ២៩ ​វិច្ឆិកា ឆ្នាំ ២០២១ ខាង​មុខ ហើយ​ពេល​ចុង​ក្រោយ​យើង​បាន​ដឹង​រួច​ហើយ​នូវ​បញ្ជី​បេក្ខភាព​ទាំង ៣០ រូប។ ការ​យល់​ឃើញ​គឺ​ខុសៗ​គ្នា ខ្លះ​ទៅ​ថា អាច​ជា Cristiano Ronaldo, Lionel Messi, Jorginho ខ្លះ​ក៏​ថា​ Robert Lewandowski ឬ Karim Benzema ជា​ដើម។ យ៉ាង​ណា​បង្វែរ​មក​ជ្រុង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ មាន​អ្នក​គាំទ្រ​សួរ​មក​ Knongsrok ថា តើ​ពាន​រង្វាន់…

ប្រចាំ​សតវត្ស​ទី ២១ ក្លឹប ៥ កើប​លុយ​ពី​ការ​លក់​កីឡាករ​បាន​ច្រើន​បំផុត ខណៈ Chelsea ឈរ​លេខ ២
កីទ្បា

ប្រចាំ​សតវត្ស​ទី ២១ ក្លឹប ៥ កើប​លុយ​ពី​ការ​លក់​កីឡាករ​បាន​ច្រើន​បំផុត ខណៈ Chelsea ឈរ​លេខ ២

ដ្បិត​បើ​ក្លឹប Barcelona បាន​បំបែក​កំណត់ត្រា​ការ​លក់​ចេញ Neymar Jr ទៅ​ឲ្យ​ក្លឹប PSG នៅ​តម្លៃ ២២២ លាន​អឺរ៉ូ ប៉ុន្តែ​ពួក​គេ​ពុំ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្លឹប​ ដែល​ទទួល​បាន​ចំណូល​ខ្ពស់​បំផុត​ទេ ពី​ការ​លក់​ចេញ​កីឡាករ​ប្រចាំ​សតវត្ស​ទី ២១។ ដោយ​ផ្អែក​តាម​ទិន្នន័យ​ពី TransferMarkt យើង​សូម​ធ្វើ​ការ​សង្ខេប​លើក​មក​បង្ហាញ​នៅ​ក្លឹប​ទាំង ៥ ដែល​ទទួល​បាន​ចំណូល​ខ្ពស់​បំផុត ពី​ការ​លក់​ចេញ​កីឡាករ​នៅ​ចន្លោះ​ឆ្នាំ ២០០១ មក​ទល់​ពេល​បច្ចុប្បន្ន៖ ៥) Real Madrid ១,២៩ ពាន់​លាន​អឺរ៉ូ ៤) SL Benfica ១,៣១ ពាន់​លាន​អឺរ៉ូ…

Man Utd ហ៊ាន​តែ​ថ្លោះធ្លោយ​យប់​នេះ ដឹង​តែ​ធ្លាក់​ចូល​ដាន​ចាស់​មួយ មាន​អាយុ​កាល ១២០ ឆ្នាំ
កីទ្បា

Man Utd ហ៊ាន​តែ​ថ្លោះធ្លោយ​យប់​នេះ ដឹង​តែ​ធ្លាក់​ចូល​ដាន​ចាស់​មួយ មាន​អាយុ​កាល ១២០ ឆ្នាំ

ចុង​សប្តាហ៍​នេះ ក្លឹប​បិសាច​ក្រហម Man Utd នឹង​ត្រូវ​ចូល​ជួប​ក្រុម​ម្ចាស់​ផ្ទះ Leicester City នៅ​ជំនួប​ជុំ​ទី ៨ ក្របខ័ណ្ឌ Premier League ហើយ​មតិ​ជា​ច្រើន ពុំ​បាន​គិត​ថា​ក្រុម​លោក Ole អាច​យក​ឈ្នះ​នោះ​ទេ ពោល​លទ្ធផល​អាច​ជា​នឹង​ស្មើ ឬ​ចាញ់ បើ​ផ្អែម​តាម​ការ​ព្យាករណ៍​របស់​អ្នក​វិភាគ​មួយ​ចំនួន​ធំ។ យ៉ាង​ណា​ សូម​រំឭក​ថា United ដែល​កំពុង​ឈរ​លេខ ៤ ក្នុង​តារាង ខណៈ Leicester ឈរ​លេខ ១៣ កន្លង​មក​ ក្រុម​បិសាច​ក្រហម​បាន​បរាជ័យ​ផ្ទួន​គ្នា ដោយ​ចាញ់​…

កំណត់ត្រា​ធំ​មួយ​កំពុង​រង់ចាំ Ronaldo នៅ​ប្រកួត​ទល់​ក្លឹប Leicester City ​យប់​នេះ
កីទ្បា

កំណត់ត្រា​ធំ​មួយ​កំពុង​រង់ចាំ Ronaldo នៅ​ប្រកួត​ទល់​ក្លឹប Leicester City ​យប់​នេះ

ក្លឹប​កញ្រ្ជោង​ខៀវ Leicester City នឹង​ត្រូវ​បើក​កីឡដ្ឋាន ស្វាគមន៍​ក្លឹប​បិសាច​ក្រហម Man Utd សម្រាប់​ជំនួប​ជុំ​ទី ៨ ក្របខ័ណ្ឌ Premier League នា​វេលា​ម៉ោង ០៩:០០ នាទី​យប់ ថ្ងៃ​សៅរ៍​នេះ។ យ៉ាង​ណា​សម្រាប់ Cristiano Ronaldo លោក​ក៏​នឹង​មាន​កំណត់ត្រា​មួយ​កំពុង​រង់ចាំ ហើយ​នឹង​អាច​បំបែក​បាន ប្រសិន​អាច​រក​គ្រាប់​បាល់ ឲ្យ​តែ​បាន​មួយ​គ្រាប់។ ព្រោះ​វា​នឹង​ក្លាយ​ជា​គ្រាប់​បាល់​ដំបូង​ទល់ Leicester ក៏​ដូច​ជា​គ្រាប់​បាល់​ទល់​ក្លឹប​ទី ១២០ ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់ Ronaldo។ សម្រាប់​តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ…

Messi ប្រើបណ្ដាញសង្គម Instagram រិះគន់អាជ្ញាកណ្ដាលប្រេស៊ីល ថា​កាត់សេចក្ដី​បិទភ្នែក
កីទ្បា

Messi ប្រើបណ្ដាញសង្គម Instagram រិះគន់អាជ្ញាកណ្ដាលប្រេស៊ីល ថា​កាត់សេចក្ដី​បិទភ្នែក

Lionel Messi បានចែករំលែកគំនិតរបស់គាត់អំពីអាជ្ញាកណ្តាលមកពីប្រទេសប្រេស៊ីលនៅលើ Instagram របស់គាត់ដែលជាកន្លែងដែលប្រធានក្រុមអាហ្សង់ទីនមិនសប្បាយចិត្តយ៉ាងច្បាស់ជាមួយនឹងការកាត់ក្ដីរបស់អាជ្ញាកណ្តាលក្នុងការប្រកួត។ អាហ្សង់ទីនឈ្នះប៉េរូ ១-០ ក្នុងវគ្គជម្រុះ World Cup ។ ប៉ុន្តែ Messi យល់ថាជ័យជម្នះពិតជាពិបាកខ្លាំង ព្រោះអាជ្ញាកណ្តាលការប្រកួតមិនបានវិនិច្ឆ័យការប្រកួតដោយយុត្តិធម៌។ Messi មិនសប្បាយចិត្តនឹងអាជ្ញាកណ្តាលការប្រកួតលោក Wilton Pereirat ដែលមិនបានផ្តល់បាល់ប៉េណាល់ទី បន្ទាប់ពីកីឡាករខាងប៉េរូធ្វើឱ្យ Lautaro Martinez ដួលក្នុងប្រអប់គ្រោះថ្នាក់នៅតង់ទី ១ ។ បន្ទាប់មក Messi ក៏មានអារម្មណ៍ថាមានឧប្បត្តិហេតុពីរបីទៀតធ្វើឱ្យគាត់មិនពេញចិត្តចំពោះអាជ្ញាកណ្តាល​ដែលកាត់សេចក្ដីបែបបិទភ្នែក។ តាមរយៈបណ្តាញសង្គម Instagram របស់គាត់…

គួរឱ្យអាសូ! សមាគមបាល់ទាត់កុងហ្គោអត់លុយជួលសណ្ឋាគារ និងទីលានល្អឱ្យជម្រើសជាតិនារី U-20  មកហាត់តាមផ្លូវ
កីទ្បា

គួរឱ្យអាសូ! សមាគមបាល់ទាត់កុងហ្គោអត់លុយជួលសណ្ឋាគារ និងទីលានល្អឱ្យជម្រើសជាតិនារី U-20 មកហាត់តាមផ្លូវ

រឿងដ៏ក្រៀមក្រំបានកើតឡើងចំពោះក្រុមជម្រើសជាតិនារី U-20 របស់ប្រទេសកុងហ្គោមុនពេលប្រឈមមុខនឹងការប្រកួតជម្រុះ World U-20 Women’s World Cup ឆ្នាំ ២០២២ ។ ជម្រើសជាតិនារី​វ័យក្រោម២០ឆ្នាំកុងហ្គោគ្រោងនឹងជួបជាមួយ U-20កាមេរូនក្នុងវគ្គជម្រុះនៅផ្ទះរបស់ខ្លួន ប៉ុន្តែអ្វីដែលបានកើតឡើងចំពោះកីឡាករមុនការប្រកួតត្រូវបានចាត់ទុកថាជាសុបិន្តអាក្រក់ ហើយមិនគួរកើតឡើងនៅក្នុងពិភពបាល់ទាត់ឡើយ។ នៅក្នុងវីដេអូមួយដែលបានរីករាលដាលនៅលើបណ្តាញសង្គមធ្វីតធ័រកីឡាការិនីកុងហ្គោកត្រូវបានគេឃើញហ្វឹកហាត់នៅកណ្តាលផ្លូវដែលមានភក់ បន្ទាប់ពីសមាគមបាល់ទាត់កុងហ្គោ (CFA) ត្រូវបានគេរាយការណ៍ថាបរាជ័យក្នុងការផ្តល់ទីលានសម្រាប់ក្រុម។ This is unacceptable. pic.twitter.com/x86nhj32H8 — FIFPRO (@FIFPRO) October 14, 2021 លើសពីនេះ!កីឡាការិនីត្រូវបានបណ្តេញចេញពីសណ្ឋាគារដែលពួកគេស្នាក់នៅ ដោយសារតែការបរាជ័យរបស់ស្ថាប័នបាល់ទាត់ជាតិក្នុងការបង់ថ្លៃសេវាដែលបានណែនាំដោយសណ្ឋាគារ ក៏ដូចជាការបង្ខំឱ្យកីឡាករគេងនៅខាងក្រៅ។…

ថៃកោះហៅ​កីឡាករ៣​នាក់​ពី​ក្លិបនៅអឺរ៉ុប​មក​ជួយក្នុងឈុត U23
កីទ្បា

ថៃកោះហៅ​កីឡាករ៣​នាក់​ពី​ក្លិបនៅអឺរ៉ុប​មក​ជួយក្នុងឈុត U23

សមាគមកីឡាបាល់ទាត់ថៃ (FAT) បានប្រកាសថាកីឡាករវ័យក្មេងចំនួន ៣ រូបមកពីក្រៅប្រទេសត្រូវបានកោះហៅឱ្យចូលរួមក្នុងជំរុំហ្វឹកហាត់កណ្តាលរបស់ក្រុមអាយុក្រោម ២៣ ឆ្នាំដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ B-23 Asian Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ខែតុលាខាងមុខនេះ។ កីឡាករទាំង ៣ នាក់នោះមានដូចជា Thanawat Suengchitthawon មកពីក្លឹបលីគកំពូល​អង់គ្លេស Leicester City, Jonathan Khemdee មកពីក្លឹបលីគកំពូលដាណឺម៉ាក Superliga (Odense BK) និង Benjamin Davis មកពី Oxford…

មិន​ធម្មតា! ត្រឹម​ទូ​ដាក់​គ្រឿងអលង្ការ​ដែល Ronaldo ទិញ​ឲ្យ​ Georgina តម្លៃ​ស្មើ​ផ្ទះ​មួយ​ល្វែង
កីទ្បា

មិន​ធម្មតា! ត្រឹម​ទូ​ដាក់​គ្រឿងអលង្ការ​ដែល Ronaldo ទិញ​ឲ្យ​ Georgina តម្លៃ​ស្មើ​ផ្ទះ​មួយ​ល្វែង

ជា​ញឹកញយ​ Cristiano Ronaldo តែងតែ​មាន​អំណោយ​ថ្មីៗ​ជា​បន្តបន្ទាប់ ជូន​ទៅ​កាន់​មិត្ត​ស្រី Georgina Rodriguez។ មាន​ទាំង​គ្រឿងអលង្ការ សំលៀកបំពាក់ រថយន្ត និង​របស់របរ​ប្រើប្រាស់​គ្រប់​យ៉ាង គឺ Ronaldo ​ផ្គត់ផ្គង់​ឲ្យ​អនាគត​ភរិយា​មិន​ឲ្យ​ទាស់​ចិត្ត​ឡើយ។ យ៉ាង​ណា​កន្លង​ទៅ​នេះ ក៏​មាន​កាដូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត ដែល​កំពូល​កីឡាករ​ព័រទុយហ្គាល់​បាន​រៀបចំ​ជូន​មិត្ត​ស្រី នោះ​គឺ​ជា​ទូ​ដាក់​គ្រឿងអលង្ការ​ដែល​រចនា​ជា​ម៉ូត​ Louis Vuitton ឬ LV ដែល​វា​មាន​តម្លៃ​ដល់​ទៅ ១០៥ ០០០ ផោន​ឬ​ជាង ១៤០ ០០០ ដុល្លារ​ឯ​ណោះ។ តម្លៃ​ប៉ុណ្ណេះ ល្មម​យើង​អាច​ចាយវាយ​ទិញ​ផ្ទះ​ល្វែង​មួយ​បាន​យ៉ាង​ធូរ​នៅ​ក្នុង​ស្រុក។ Georgina…

Paul Merson ទាយ​ថា Man Utd គ្មាន​គីឡូ​ជាមួយ Leicester ទេ ខណៈ City ​នឹង​ស៊ី Burnley ដាច់​គ្រាប់
កីទ្បា

Paul Merson ទាយ​ថា Man Utd គ្មាន​គីឡូ​ជាមួយ Leicester ទេ ខណៈ City ​នឹង​ស៊ី Burnley ដាច់​គ្រាប់

ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​អឺរ៉ុប បាន​ត្រលប់​មក​វិញ​ទៀត​ហើយ​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់​ពី​សម្រាក​រយៈ​ពេល ២ សប្តាហ៍​នៅ​កំឡុង​ពេល International Break។ មាន​គូ​ពិសេសៗ​ជា​ច្រើន ដែល​យើង​អាច​ទស្សនា​បាន​ចាប់​ពី​វេលា​ទាប​ភ្លឺ​យប់​នេះ​ត​ទៅ ខណៈ​នៅ Premier League ​ឯ​ណោះ គឺ​ពេញ​ធឹង​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ។ យ៉ាង​ណា​យើង​មក​មើល​ការ​ទស្សន៍ទាយ​លទ្ធផល​ជា​មុន ពី​អតីត​ជើង​ចាស់​ក្លឹប Arsenal លោក Paul Merson បាន​បង្ហាញ​ការ​យល់​ឃើញ​នូវ​គ្រាប់​បាល់​ដែល​អាច​នឹង​កើត​ឡើង​សម្រាប់​ជំនួប​គូ​សំខាន់ៗ​ដូច​ខាង​ក្រោម៖ Watford នឹង​ចាញ់ ១-៣ ទល់ Liverpool Southampton នឹង​ស្មើ ២-២ ទល់ Leeds United…

អុញ​នោះ! កីឡាករ​ចាយ​ពេល ៦ ឆ្នាំ​នៅ Man City ប្រកាស​ចង់​ចែក​ផ្លូវ​ពី​ក្លឹប​ហើយ
កីទ្បា

អុញ​នោះ! កីឡាករ​ចាយ​ពេល ៦ ឆ្នាំ​នៅ Man City ប្រកាស​ចង់​ចែក​ផ្លូវ​ពី​ក្លឹប​ហើយ

ក្លឹប​មេឃ​ខៀវ Manchester City នៅ​រយៈ​ពេល​ចុង​ក្រោយ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​កំពុង​គរ​ជើង​កីឡាករ​លេង​តំណែង​ស្លាប​ប្រយុទ្ធ ដែល​ពួក​គេ​បាន​ខកខាន​មិន​សូវ​បាន​លេង​ជាប់លាប់ ឬ​ពេញ​ជើង​ទៀងទាត់​ដូច​មុន​ទៀត​នោះ​ទេ។ នេះ​ក៏​ជា​ហេតុ​នាំ​ឲ្យ​កីឡាករ​ខ្លះ មាន​បំណង​ចង់​ចាកចេញ ដ្បិត​សុពលភាព​កុងត្រា​សល់​ពេល​យូរ​ទៅ​មុខ​ទៀត​ក្តី។ ជាក់ស្តែង​ដូច​ជា Raheem Sterling ដែល​គេ​ជា​កីឡាករ​កំពូល ពោរពេញ​ដោយ​គុណភាព​កំពុង​ជាន់ Role ជាមួយ​នឹង Jack Grealish នាំ​ឲ្យ​រដូវ​កាល​ថ្មី ២០២១/២២ គេ​ទើប​បង្ហាញ​ខ្លួន​ ៤៦១ នាទី​គត់ ធៀប​នឹង​កីឡាករ​សកម្ម​ផ្សេង​ទៀត​បាន​ជិត ១ ពាន់​នាទី។ Sterling ក៏​ស្រាប់​តែ​បង្ហើប​ពី​ផែនការណ៍​ចង់​ចាកចេញ ដោយ​និយាយ​កន្លង​ទៅ​នេះ​ថា៖ “ប្រសិន​ជា​មាន​ឱកាស​ទៅ​លេង​នៅ​ក្លឹប​ថ្មី​ណា​មួយ​ពេល​នេះ…

រដូវ​កាល ២០២១/២២៖ ជា​មធ្យម​កីឡាករ ៥ រូប​នេះ ស៊ុត​ច្រើន​លើក​ជាង​គេ​ក្នុង​មួយ​ប្រកួត
កីទ្បា

រដូវ​កាល ២០២១/២២៖ ជា​មធ្យម​កីឡាករ ៥ រូប​នេះ ស៊ុត​ច្រើន​លើក​ជាង​គេ​ក្នុង​មួយ​ប្រកួត

មិន​និយាយ​អំពី​ការ​រក​គ្រាប់​បាល់ តែ​រាប់​ចំនួន​នៃ​ការ​ស៊ុត ទោះ​ចំ​គោលដៅ ឬ​មិន​ចំ​គោលដៅ តើ​អ្នក​គិត​ថា​នៅ​រដូវ​កាល ២០២១/២២ កីឡាករ​រូប​ណា​ទៅ ដែល​មាន​អត្រា​តួ​លេខ​ជា​មធ្យម​ខ្ពស់​ជាង​គេ​បង្អស់? បើ​តាម​សារព័ត៌មាន Sportskeeda បាន​បង្ហាញ​ឈ្មោះ​អ្នក​ទាំង ៥ ដូច​ខាង​ក្រោម តែ​គ្មាន​ Lionel Messi និង Cristiano Ronaldo នោះ​ទេ៖ ៥) Ciro Immobile (Lazio) ៤,៣ លើក/ប្រកួត ៤) Karim Benzema (Real Madrid) ៤,៣…

ទោះ​មិន​សង្ឃឹម​ច្រើន តែ Sir Alex នៅ​តែ​ថា​កីឡាករ​រូប​នេះ នឹង​ឈ្នះ​ពាន Ballon d’Or 2021
កីទ្បា

ទោះ​មិន​សង្ឃឹម​ច្រើន តែ Sir Alex នៅ​តែ​ថា​កីឡាករ​រូប​នេះ នឹង​ឈ្នះ​ពាន Ballon d’Or 2021

អតីត​គ្រូ​ចាស់​លោក Sir Alex Ferguson កន្លង​ទៅ​នេះ​ បាន​បង្ហាញ​ការ​យល់​ឃើញ អំពី​កីឡាករ​ដែល​សក្តិសម​នឹង​ក្លាយ​ជា​ម្ចាស់​ពាន Ballon d’Or ឆ្នាំ ២០២១ ដែល​ត្រៀម​ប្រកាស​នា​ថ្ងៃ​ទី ២៩ ​វិច្ឆិកា​ខាង​មុខ។ ជា​ការ​ពិត​ស្ថាប័ន France Football បាន​បញ្ចេញ​មក​ហើយ​នូវ​បេក្ខភាព ៣០ រូប​ចុង​ក្រោយ​ ដែល​ត្រូវ​ប្រជែង​ពាន​ឯកត្តជន​ខាង​លើ ហើយ​ការ​យល់​ឃើញ​របស់​មតិ​ភាគ​ច្រើន បាន​ចុច​ឈ្មោះ Jorginho, Karim Benzema, N’Golo Kante និង Robert Lewandowski ជា​ដើម។…

Ronaldo និយាយ​ចំៗ ​ថា​កីឡាករ R.Madrid រូប​នេះ ​នឹង​ឈ្នះ​ពាន Ballon d’Or 2021
កីទ្បា

Ronaldo និយាយ​ចំៗ ​ថា​កីឡាករ R.Madrid រូប​នេះ ​នឹង​ឈ្នះ​ពាន Ballon d’Or 2021

ក្រោយ​ពី​ការ​ប្រកាស​នូវ​បេក្ខភាព ៣០ រូប​ចុង​ក្រោយ នៃ​ការ​ប្រជែង​ពាន Ballon d’Or ឆ្នាំ ២០២១ ក៏​កើត​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា អំពី​អ្នក​ដែល​អាច​ឈ្នះ ខ្លះ​ទៅ​ថា Cristiano Ronaldo, Lionel Messi, Karim Benzema, Robert Lewandowski ឬ​អាច​ជា Jorginho ជា​ដើម។ យ៉ាង​ណា​មក​មើល​ការ​យល់​ឃើញ​របស់​អតីត​កីឡាករ​ប្រេស៊ីល​លោក Ronald Nazario ​ឯ​ណេះ​វិញ បាន​ចុច​ឈ្មោះ​កីឡាករ​ក្លឹប Real Madrid នោះ​គឺ​ខ្សែ​ប្រយុទ្ធ Karim Benzema…

កីឡាករថៃអាចច្រៀងចម្រៀងជាតិក្នុងព្រឹត្តិការណ៍កីឡានានាបានតែមិនអាចចាក់ភ្លេងជាតិ និង​លើ​ទង់ជាតិរបស់ខ្លួនបាន
កីទ្បា

កីឡាករថៃអាចច្រៀងចម្រៀងជាតិក្នុងព្រឹត្តិការណ៍កីឡានានាបានតែមិនអាចចាក់ភ្លេងជាតិ និង​លើ​ទង់ជាតិរបស់ខ្លួនបាន

ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក (WADA) មិនបានផ្តល់សច្ចាប័នដល់ប្រទេសថៃអស់រយៈពេលមួយឆ្នាំ ដោយសារតែប្រទេសនេះមិនបានគោរពតាមរដ្ឋធម្មនុញ្ញនៃការអនុវត្តច្បាប់ដូប៉ា-ដូពីងរបស់ខ្លួនដែល ប៉ះពាល់ដល់ការបញ្ជូនអត្តពលិកជម្រើសជាតិថៃទៅចូលរួមការប្រកួតអន្តរជាតិ។ ក្នុងន័យនេះជម្រើសជាតិថៃមិនអាចប្រើទង់ជាតិ និងភ្លេងជាតិរបស់ប្រទេសថៃ លើកលែងតែការចូលរួមក្នុងកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក។ ប៉ុន្តែក្រុមបាល់ទាត់ជម្រើស​ជាតិថៃ ហៀបនឹងប្រជែងក្នុងការប្រកួតធំ ៗ ពីរគឺពានរង្វាន់ AFF Suzuki Cup 2020 និងការប្រកួតជម្រុះជើងឯកអាស៊ីអាយុក្រោម ២៣ ឆ្នាំ។ កាលពីពេលថ្មីៗនេះលោកបណ្ឌិត Kongsak Yodmanee អភិបាលនៃអាជ្ញាធរកីឡាថៃ (SAT) បានបង្ហាញតាមរយៈកម្មវិធី THE DISCUSSION នៅលើប៉ុស្តិ៍ T SPORTS 7…

អតីតកីឡាករម៉ាឡេស៊ីម្នាក់ឱ្យគ្រូបង្វឹកបច្ចុប្បន្នប្ដូរក្បួនលេង​ពី៤-៣-៣ទៅ​ជា៣-៤-៣ក្នុង AFF Suzuki Cup2020
កីទ្បា

អតីតកីឡាករម៉ាឡេស៊ីម្នាក់ឱ្យគ្រូបង្វឹកបច្ចុប្បន្នប្ដូរក្បួនលេង​ពី៤-៣-៣ទៅ​ជា៣-៤-៣ក្នុង AFF Suzuki Cup2020

អតីតកីឡាករជម្រើសជាតិម៉ាឡេស៊ីលោក Serbegeth Singh ឬដែលគេស្គាល់ថាជា ‘Shebby Singh’ គិតថាវាដល់ពេលហើយសម្រាប់ក្រុមជម្រើសជាតិខ្លាម៉ាឡេស៊ី ដែឺល​លោកដែលដឹកនាំដោយ​លោក Tan Cheng-Hoe ផ្លាស់ប្តូរទម្រង់លេងពី ៤-៣-៣ មក ៣-៤-៣ ដើម្បីប្រឈមមុខជាមួយគូប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2020 ដែល​លេងនៅសិង្ហបុរីនៅខែធ្នូខាងមុខនេះ។ យោងតាមរូបគាត់! ទម្រង់ ៣-៤-៣ គឺសមស្របជាងក្នុងការប្រើប្រាស់ ព្រោះវាអាចជួយពង្រឹងជញ្ជាំងការពារដែលងាយនឹងលេចធ្លាយគ្រប់ពេលលេង​ទល់នឹងក្រុមខ្លាំង។ ការបង្កើតនេះអនុញ្ញាតឱ្យខ្សែបម្រើការពារស្លាបទាំងពីរចុះទៅបង្កើតខ្សែការពារ ៥ នាក់។ Shebby បានផ្តល់មតិដោយផ្អែកលើការបង្ហាញទម្រង់លេងរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅពេលដែលពួកគេចាញ់ហ្សកដានី ០-៤ និងអ៊ូសបេគីស្ថាន…

ក្រោយឡើងជុំ​ទី៣ពាន AFC Asian Cup គ្រូបង្វឹកឥណ្ឌូនេស៊ីមិនកំណត់គោលដៅច្បាស់​លាស់ក្នុងពាន AFF Suzuki Cup
កីទ្បា

ក្រោយឡើងជុំ​ទី៣ពាន AFC Asian Cup គ្រូបង្វឹកឥណ្ឌូនេស៊ីមិនកំណត់គោលដៅច្បាស់​លាស់ក្នុងពាន AFF Suzuki Cup

លោក Shin Tae-yong គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបានសារភាពថា លោកមិនបានកំណត់គោលដៅខ្ពស់សម្រាប់ក្រុមរបស់លោកនៅក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ដែលនឹងចាប់ផ្តើមនៅចុងឆ្នាំនេះទេ។ ក្រុម Garuda បច្ចុប្បន្នកំពុងមានទម្រង់លេងល្អ បន្ទាប់ពីយកឈ្នះចិនតៃប៉ិក្នុងវគ្គជម្រុះ Asian Cup ឆ្នាំ ២០២៣ ដោយលទ្ធផលសរុបទាំងអស់ ៥-១ ។ ពួកគេឈ្នះ ២-១ ក្នុងការប្រកួតជើងទី ១ និង ៣-០ នៅក្នុងជំនួបលើកទី ២ នៅកីឡដ្ឋាន Chang Arena…

“ ខ្ញុំមានអារម្មណ៍ដូចជាមនុស្សផ្សេងទៀត”Lingard បើកបង្ហាញពីមហិច្ឆតារបស់គាត់ចំពោះ Man United និងជម្រើសជាតិអង់គ្លេស
កីទ្បា

“ ខ្ញុំមានអារម្មណ៍ដូចជាមនុស្សផ្សេងទៀត”Lingard បើកបង្ហាញពីមហិច្ឆតារបស់គាត់ចំពោះ Man United និងជម្រើសជាតិអង់គ្លេស

Jesse Lingard បានសរសេរសម្រាប់ The Players ‘Tribune ថា ៖“នៅពេលខ្ញុំត្រលប់មក United វិញខ្ញុំមានអារម្មណ៍ដូចជាមនុស្សផ្សេង”។ “ខ្ញុំកាន់តែមានភាពចាស់ទុំជាងមុន មានទំនុកចិត្តជាងមុន។ ខ្ញុំទទួលខុសត្រូវបន្ថែមទៀត ដើម្បីឱ្យមានភាពយុត្តិធម៌ ខ្ញុំត្រូវផ្តល់កិត្តិយសដល់ Moyes និងក្រុម West Ham ចំពោះរឿងនេះ”។ “ខ្ញុំពិតជារំភើបចំពោះរដូវកាលនេះ។ វាអាចស្តាប់ទៅដូចជារឿងគួរឱ្យអស់សំណើច ក្នុងការនិយាយថានៅពេលអ្នកនៅក្លឹបអស់មួយជីវិតរបស់អ្នក ប៉ុន្តែខ្ញុំពិតជាចង់បង្ហាញដល់មនុស្សនូវអ្វីដែលខ្ញុំអាចធ្វើបាន អ្នកដឹងថាខ្ញុំចង់មានន័យអ្វីហើយ”? “ខ្ញុំមិនចង់ក្លាយជាកីឡាករដែលធ្វើបានល្អត្រឹមតែពីរបីសប្តាហ៍ ឬប៉ុន្មានខែនោះទេ។ ខ្ញុំចង់បង្ហាញពីចំនួនគ្រាប់បាល់និងបញ្ជូនបាល់ដែលខ្ញុំអាចទទួលបានជាង ៣០ ប្រកួត”។ “ ដូចគ្នាសម្រាប់ប្រទេសអង់គ្លេស។…

Pogba បង្ហើប​តម្រុយ ចង់​ឲ្យ United ចុះ​ហត្ថលេខា​យក​គោលដៅ Chelsea/Real រូប​នេះ
កីទ្បា

Pogba បង្ហើប​តម្រុយ ចង់​ឲ្យ United ចុះ​ហត្ថលេខា​យក​គោលដៅ Chelsea/Real រូប​នេះ

ក្រោយ​លើក​ពាន​រង្វាន់ UEFA Nations League ជាមួយ​ជម្រើស​ជាតិ​បារាំង​កាល​ពី​ពេល​កន្លង​ទៅ តារា​ឆ្នើម Paul Pogba ក៏​បាន​បង្ហើប​ពី​តម្រុយ​ចង់​រួម​ជើង​ជាមួយ​យុវជន​រួម​សញ្ជាតិ គឺ Aurelien Tchouameni។ កីឡាករ​វ័យ​ ២១ ឆ្នាំ គេ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប​និង​ជម្រើស​ជាតិ​នៅ​ពេល​ចុង​ក្រោយ​នេះ ហើយ​គេ​ក៏​រាប់​បាន​ជា​ចំណែក​សំខាន់​ជួយ​ក្រុម​លោក Didier Deschamps លើក​ពាន UNL កន្លង​មក​ផង​ដែរ។ ប្រាប់​សារព័ត៌មាន RTL កីឡាករ Man Utd និយាយ៖ “នេះ​ពិត​ជា​កីឡាករ​ដ៏​ល្អ​មែនទែន ហើយ​វា​ពិត​ជា​ល្អ​ប្រសិន​អាច​លេង​ជាមួយ​គេ​បាន ដោយ​គេ​មាន​ថាមពល​ច្រើន​ណាស់ គេ​មាន​បច្ចេកទេស​ដ៏​អស្ចារ្យ…

បញ្ជី​បេក្ខភាព ៣០ រូប Pochettino ជ្រើស​យក ៣ រូប ហើយ​ម្នាក់​នេះ នឹង​ឈ្នះ Ballon d’Or
កីទ្បា

បញ្ជី​បេក្ខភាព ៣០ រូប Pochettino ជ្រើស​យក ៣ រូប ហើយ​ម្នាក់​នេះ នឹង​ឈ្នះ Ballon d’Or

អ្នកចាត់ការ​ក្លឹប​បារាំង Paris Saint-Germain លោក Mauricio Pochettino បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ ជុំវិញ​អ្នក​ដែល​លោក​រំពឹង​អាច​លើក​ពាន​រង្វាន់ Ballon d’Or ប្រចាំ​ឆ្នាំ ២០២១ ​ក្រោយ France Football ប្រកាស​ចេញ​នូវ​បេក្ខភាព​ទាំង ៣០។ ដ្បិត​បើ​មតិ​ជា​ច្រើន សម្លឹង​ទៅ​លើ​ឈ្មោះ Jorginho និង N’Golo Kante ជា​ដើម តែ​យ៉ាង​ណា​សម្រាប់ Pochettino គឺ​មើល​ឃើញ​ផ្សេង ហើយ​ជឿ​ថា​កូន​ក្រុម​ខ្លួន Lionel Messi ​ឯ​ណេះ​ទេ ដែល​សក្តិសម​បំផុត។…

ប៉ះ​លែង​បាន​ហើយ! Barca ត្រៀម​ប្រកាស​តម្លៃ​ផ្តាច់​កុងត្រា ១ ពាន់​លាន​អឺរ៉ូ ដល់​កីឡាករ​ម្នាក់
កីទ្បា

ប៉ះ​លែង​បាន​ហើយ! Barca ត្រៀម​ប្រកាស​តម្លៃ​ផ្តាច់​កុងត្រា ១ ពាន់​លាន​អឺរ៉ូ ដល់​កីឡាករ​ម្នាក់

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​កីឡាករ​វ័យ​ក្មេង​នៅ​ក្លឹប​មួយ​រូប​ហើយ អំពី​ការ​បន្ត​កុងត្រា​ថ្មី និង​ប្រកាស​តម្លៃ​ផ្តាច់​កុងត្រា​ថ្មី​ដែល​មាន​តម្លៃ​ដល់​ទៅ ១ ពាន់​លាន​អឺរ៉ូ។ បើ​តាម​របាយការណ៍​ចុះ​ផ្សាយ​ពី Fabrizio Romano នោះ​គឺ កីឡាករ Pedri ដែល​ក្លឹប Barcelona ចង់​ដំឡើង​ថ្លៃ​ពលកម្ម​ថ្មី​ឲ្យ តាម​រយៈ​ការ​បន្ត​កុងត្រា​ ៥ ឆ្នាំ បន្ថែម​ ដែល​នឹង​មាន​សុពលភាព​ដល់​ចុង​ខែ​មិថុនា​ឆ្នាំ ២០២៦។ តែ​យ៉ាង​ណា​ក្នុង​កិច្ច​ព្រមព្រៀង​នោះ Pedri ក៏​នឹង​មាន​តម្លៃ​ផ្តាច់​កុងត្រា​ខ្ពស់​កប់​ពពក​ដល់​ទៅ ១ ពាន់​លាន​អឺរ៉ូ ឬ ៨៥០ លាន​ផោន។ នេះ​មាន​ន័យ​ថា…