កីទ្បាក្រៅស្រុក

ទោះ​ធ្លាប់​រួម​ជើង ៣ ឆ្នាំ តែ Henry ចុច​ឈ្មោះ​ម្នាក់​នេះ ជា​ជាង Messi ជា​កីឡាករ​រួម​ក្រុម​ល្អ​បំផុត
កីទ្បា

ទោះ​ធ្លាប់​រួម​ជើង ៣ ឆ្នាំ តែ Henry ចុច​ឈ្មោះ​ម្នាក់​នេះ ជា​ជាង Messi ជា​កីឡាករ​រួម​ក្រុម​ល្អ​បំផុត

អតីត​កីឡាករ​ជើង​ចាស់​លោក Thierry Henry ក្រោយ​ផ្ទេរ​ចេញ​ពី​ក្លឹប Arsenal លោក​បាន​មក​ចាយ​ពេល ៣ ឆ្នាំ រួម​ជើង​ជាមួយ Lionel Messi នៅ​ក្លឹប FC Barcelona។ ចន្លោះ​ពេល​នោះ ក៏​ជា​យុគសម័យ​មាស​ដែល​អ្នក​មាន​បុណ្យ​ជោគជ័យ​ខ្លាំង​ផង​ដែរ ហើយ Henry និង Messi បាន​ឈ្នះ​ពាន​រង្វាន់​រួម​គ្នា គឺ La Liga ២ លើក និង Champions League ១ លើក។ តែ​យ៉ាង​ណា​សួរនាំ​អំពី​កីឡាករ​រួម​ក្រុម​ដែល…

តារា​ឆ្នើម Man Utd ម្នាក់ គំរាម​ចាកចេញ ប្រសិន​ក្លឹប​ហ៊ាន​តែ​ធ្វើ​រឿង​នេះ
កីទ្បា

តារា​ឆ្នើម Man Utd ម្នាក់ គំរាម​ចាកចេញ ប្រសិន​ក្លឹប​ហ៊ាន​តែ​ធ្វើ​រឿង​នេះ

ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ ក្នុង​វិស័យ​កីឡា​បាល់ទាត់ រយៈ​ពេល​ចុងក្រោយ បាន​មាន​រឿង​ចម្រូងចម្រាស​អំពី​ផែនការណ៍​បង្កើត​ពាន​រង្វាន់​ថ្មី European Super League ឬ​ហៅ​កាត់ ESL ដែល​មាន​លោក​ Florentino Perez ជា​ប្រធាន។ កីឡាករ​ខ្លះ​ក៏​ពេញ​ចិត្ត ខ្លះ​ក៏​មិន​ពេញ​ចិត្ត ហើយ​ប្រឆាំង​ដាច់​ខាត មិន​ចង់​ឲ្យ​ផែនការណ៍​នោះ លេចចេញ​ជា​រូបរាង​នៅ​ពេល​ខាង​មុខ​ឡើយ។ ក្រឡេក​មក​ក្លឹប Man Utd ក៏​មាន​កីឡាករ​សំខាន់ Bruno Fernandes បាន​ចូលរួម​ជាមួយ Luke Shaw ក្នុង​ការ​និយាយ ប្រឆាំង​នឹង​ផែនការណ៍​បង្កើត​ពាន ESL ផង​ដែរ។ អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា…

Joe Cole ថា​ដល់​ពេល ២ នាក់​នេះ ត្រូវ​បង្ហាញ​សមត្ថភាព​ហើយ ក្រោយ Lukaku/Werner របួស
កីទ្បា

Joe Cole ថា​ដល់​ពេល ២ នាក់​នេះ ត្រូវ​បង្ហាញ​សមត្ថភាព​ហើយ ក្រោយ Lukaku/Werner របួស

នៅ​ប្រកួត​ទល់​ក្លឹប​ Malmo នៅ UCL ជុំ​ទី ៣ វគ្គ​ចែក​ពូល កាល​ពី​យប់​មិញ សម្រាប់​កូន​ក្រុម​របស់​លោក Thomas Tuchel ឃើញ​ថា​ធ្វើ​បាន​ល្អ​ខ្លាំង តែ​សោកស្តាយ មាន​តារា​ឆ្នើម ២ រូប​នៅ​តំបន់​ខាង​លើ រង​របួស​តាំង​ពី​តង់​ទី ១ គឺ Romelu Lukaku និង Timo Werner។ យ៉ាង​ណា​លោក Tuchel ក៏​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​ភ្លាមៗ ដោយ​ប្តូរ Lukaku ដាក់ Kai Havertz…

បន្ទាប់​ពី​ចាយ​វាយ​ច្រើន Man United ឡើង​ឈ្មោះ​កីឡាករ ៥ រូប​ ត្រៀម​វ៉ៃ​ចេញ​នៅ​ខែ​មករា​ខាង​មុខ
កីទ្បា

បន្ទាប់​ពី​ចាយ​វាយ​ច្រើន Man United ឡើង​ឈ្មោះ​កីឡាករ ៥ រូប​ ត្រៀម​វ៉ៃ​ចេញ​នៅ​ខែ​មករា​ខាង​មុខ

ដើម្បី​កើប​ចំណូល​មួយ​ផ្នែក​ចូល​ក្លឹប​វិញ បិសាច​ក្រហម Man Utd ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​ផែនការណ៍​ចង់​លក់​ចេញ​កីឡាករ ៥ រូប​នៅ​ពេល​ខាង​មុខ ពោល​គឺ​កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​រងា ខែ​មករា ឆ្នាំ ២០២២។ នេះ​ជា​ការ​ទាញ​ចំណូល​ត្រលប់​មក​វិញ​ខ្លះ បន្ទាប់​ពី​ពួក​គេ​បាន​ចាយវាយ​ក្រាស់ក្រែល​លើ​ការ​នាំ​យក​កីឡាករ​សំខាន់ៗ​ដូច​ជា Cristiano Ronaldo, Raphael Varane និង Jadon Sancho រួម​គ្នា​នៅ​ពេល​តែ​មួយ​ កាល​ពី​រដូវ​ក្តៅ​កន្លង​ទៅ។ បើ​តាម​ការ​ចុះ​ផ្សាយ​ពី TheSun បាន​ឲ្យ​ដឹង​ថា United បាន​ដាក់​ឈ្មោះ Donny van de Beek,…

Scholes ប្រាប់​ឲ្យ United កែ​រឿង​នេះ បើ​មិន​ចង់​លេង​ចាញ់ Liverpool នៅ​ចុង​សប្តាហ៍
កីទ្បា

Scholes ប្រាប់​ឲ្យ United កែ​រឿង​នេះ បើ​មិន​ចង់​លេង​ចាញ់ Liverpool នៅ​ចុង​សប្តាហ៍

អតីត​ខ្សែ​បម្រើ​លោក Paul Scholes បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​នឹង​ទម្រង់​លេង​របស់ Man Utd ​កាល​ពី​យប់​មិញ ដ្បិត​បើ​អាច​យក​ឈ្នះ ៣-២ ទៅ​លើ Atalanta តែ​លោក​នៅ​តែ​ជឿជាក់​ថា ក្រុម​មាន​ចន្លោះ​ប្រហោង​ដែល​ត្រូវ​កែតម្រូវ។ ជា​ការ​បញ្ជាក់ មុន United ត្រូវ​បន្ត​ភារកិច្ច​សំខាន់​នៅ Premier League ដែល​ត្រូវ​ប៉ះ Liverpool នា​ចុង​សប្តាហ៍​ខាង​មុខ​នេះ។ លោក Scoles មើល​ឃើញ​ថា របៀប​លេង​ដែល United បង្ហាញ​ចេញ​មក​នៅ​តង់​ទី ១ ទល់ Atalanta…

សមាគមកីឡាបាល់​ទាត់​ម៉ាឡេស៊ីចាប់​អារម្មណ៍​ដេញ​ថ្លៃធ្វើ​ម្ចាស់​ផ្ទះ 2023 Asian Cup
កីទ្បា

សមាគមកីឡាបាល់​ទាត់​ម៉ាឡេស៊ីចាប់​អារម្មណ៍​ដេញ​ថ្លៃធ្វើ​ម្ចាស់​ផ្ទះ 2023 Asian Cup

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) កាលពី​ម្សិលមិញបានបញ្ជាក់ថាការប្រកួតជម្រុះ Asian Cup ឆ្នាំ ២០២៣ នឹងត្រូវធ្វើឡើងដោយផ្តោតជាសំខាន់គឺរាល់ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងតាមរូបមន្តជួបគ្នាតែ​ម្ដងគត់។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ AFC ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីគិតគូរពីកត្តានិងបញ្ហាប្រឈមដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈអ្វីៗទាំងនេះផ្តល់អាទិភាពដល់សមាជិកទាំងអស់ដែលពាក់ព័ន្ធ។ AFC ក៏បានជូនដំណឹងផងដែរថាការប្រកួតជម្រុះចុងក្រោយសម្រាប់ពានរង្វាន់ Asian Cup ឆ្នាំ ២០២៣ នឹងត្រូវធ្វើឡើងចំនួន ៣ ថ្ងៃដែលបានកំណត់គឺថ្ងៃទី ៨ ទី ១១ និងទី ១៤ ខែមិថុនាឆ្នាំ ២០២២ ហើយ បើកចំហសម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់សមាជិកណាមួយដែលពាក់ព័ន្ធ។…

The Athletic ទម្លាយ៖ កីឡាកររបស់ Man United ខ្លះជឿជាក់ថា Solskjaer ទន់ភ្លន់ពេកក្នុងការ​ដឹកនាំ​ក្រុម
កីទ្បា

The Athletic ទម្លាយ៖ កីឡាកររបស់ Man United ខ្លះជឿជាក់ថា Solskjaer ទន់ភ្លន់ពេកក្នុងការ​ដឹកនាំ​ក្រុម

យោងតាមសារព័ត៌មាន The Athletic បានឱ្យដឹងថាកីឡាកររបស់ក្រុមបិសាចក្រហម Manchester United មួយចំនួនមានការព្រួយបារម្ភអំពីវិធីសាស្ត្ររបស់លោក Ole Gunnar Solskjaer ក្នុងនាមជាអ្នកចាត់ការទូទៅ។ ជាក់ស្តែងផ្នែកមួយនៃបន្ទប់ផ្លាស់សម្លៀកបំពាក់នៅ Old Trafford ជឿជាក់ថាអ្នកជំនាញជនជាតិន័រវេសរូបនេះ អាចមានភាពទន់ភ្លន់បន្តិចនៅពេលនិយាយដល់ក្រុម។ បុរសវ័យ ៤៨ ឆ្នាំរូបនេះមិនមានអ្វីគួរឱ្យភ័យខ្លាចក្នុងចំណោមក្រុមកីឡាករ Man United ទេ ដោយសារតែវិធីសាស្រ្តស្រាល ៗ របស់គាត់ជាមួយកីឡាករមួយចំនួនបាននិយាយថាមានការភ្ញាក់ផ្អើលចំពោះអាកប្បកិរិយារបស់លោក Solskjaer ក្នុងការដឹកនាំក្លឹប។ ប្រភពជិតស្និទ្ធនឹងបន្ទប់ផ្លាស់សំលៀកបំពាក់នៅ Old Trafford បានប្រាប់ The…

Ronaldo ទទូច​ទៅ​ថ្នាក់​លើ​ក្លឹប ឲ្យ​យក​អ្នកចាត់ការ​ថ្មី​ម្នាក់​នេះ មក​ជំនួស​តំណែង Ole
កីទ្បា

Ronaldo ទទូច​ទៅ​ថ្នាក់​លើ​ក្លឹប ឲ្យ​យក​អ្នកចាត់ការ​ថ្មី​ម្នាក់​នេះ មក​ជំនួស​តំណែង Ole

បន្ទាប់​ពី​បរាជ័យ​ ក្រោម​ថ្វី​ជើង​របស់ Aston Villa និង Leicester City ហើយ​លេង​បាន​ត្រឹម​ស្មើ Everton នៅ ៣ ប្រកួត​ចុង​ក្រោយ ក៏​នាំ​ឲ្យ​កៅអី​របស់​លោក Ole Gunnar Solskjaer ហាក់​រង​ភាព​ក្តៅ​គគុក​ខ្លាំង ជា​ពិសេស​មតិ​ពី​អ្នក​គាំទ្រ​ដែល​ទាមទារ​ចង់​ឲ្យ​ក្លឹប​ដក​លោក​ចេញ​ពី​តំណែង។ យ៉ាង​ណា​បើ​តាម​របាយការណ៍​ពី El Chiringuito ក៏​បាន​ចុះ​ផ្សាយ​ដែរ​ថា សូម្បី​តែ​តារា​ឆ្នើម Cristiano Ronaldo ក៏​ចង់​ឲ្យ Ole ចាកចេញ​ពី​កៅអី​អ្នកចាត់ការ​ដូច​គ្នា ហើយ​ចង់​បាន​អតីត​គ្រូ​ចាស់​របស់​ខ្លួន កាល​ដឹកនាំ​នៅ​ក្លឹប Real Madrid…

បើ​បាន​មក​ដឹកនាំ United គ្រូ​ធំ Conte ចុច​ឈ្មោះ​ម្នាក់​នេះ​ហើយ​ស្រេច ចង់​នាំ​ចូល​ដំបូង​គេ
កីទ្បា

បើ​បាន​មក​ដឹកនាំ United គ្រូ​ធំ Conte ចុច​ឈ្មោះ​ម្នាក់​នេះ​ហើយ​ស្រេច ចង់​នាំ​ចូល​ដំបូង​គេ

លោក Antonio Conte និង Zinedine Zidane នា​រយៈ​ពេល​ចុង​ក្រោយ លោក​បាន​ស្ថិត​ក្នុង​ការ​ផ្សារភ្ជាប់​ទៅ​នឹង​តំណែង​អ្នកចាត់ការ​ក្លឹប Man Utd បន្ទាប់​ពី​លោក Ole Gunnar Solskjaer ដឹកនាំ​មិន​បាន​ល្អ​នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។ ដ្បិត​បើ​ស្ថានភាព​មិន​ទាន់​ជា​អាក្រក់​ខ្លាំង ហើយ​តំណែង​របស់​លោក Ole នៅ​មាន​សុវត្ថិភាព តែ​យ៉ាង​ណា Conte ក៏​នៅ​តែ​មាន​ភាគរយ​អាច​ចូល​កាន់​តំណែង​នេះ នៅ​ពេល​ខាង​មុខ​ណា​មួយ ស៊ីសង​លើ​ទម្រង់​លេង​ទៅ​ពេល​ខាង​មុខ​របស់​ក្រុម​បិសាច។ បើ​តាម​សារព័ត៌មាន Fichajes បាន​ចុះ​ផ្សាយ​ថា Conte ក៏​សម្លឹង​ឃើញ​គោលដៅ​ដែល​ត្រូវ​យក​មក​ពង្រឹង​ក្រុម​រួច​ជា​ស្រេច​ហើយ​ដែរ​ នោះ​​គឺ​លោក​បម្រុង​ចង់​ចុះ​ហត្ថលេខា​លើ​កីឡាករ​ដំបូង​មក​ Old Trafford…

មិន​មែន​អាម៉ាស់​នឹង​បរាជ័យ​ទេ តែ Simeone ថា​ហេតុផល​នេះ ទើប​មិន​ព្រម​ចាប់​ដៃ Klopp
កីទ្បា

មិន​មែន​អាម៉ាស់​នឹង​បរាជ័យ​ទេ តែ Simeone ថា​ហេតុផល​នេះ ទើប​មិន​ព្រម​ចាប់​ដៃ Klopp

ក្រុម Atletico Madrid មិន​អាច​យក​បាន ៣ ពិន្ទុ​នោះ​ទេ នៅ​ការ​ប្រកួត​ទល់​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម Liverpool ក្រោយ​ពី​បរាជ័យ​ក្រោម​លទ្ធផល ២-៣ នៅ​ឯ​ការ​ប្រកួត​ជុំ​ទី ៣ វគ្គ​ចែក​ពូល UCL។ យ៉ាង​ណា​អ្វី​ដែល​គេ​ចាប់​អារម្មណ៍ ក្រោយ​ចប់​ការ​ប្រកួត គេ​ឃើញ​អ្នកចាត់ការ​ក្រុម​ម្ចាស់ផ្ទះ​លោក Diego Simeone បាន​ប្រញាប់​រត់​ចូល​ទៅ​ក្នុង​បន្ទប់​ក្រោម​ដី ហើយ​មិន​បាន​ចាប់​ដៃ​ជាមួយ​នរណា​នោះ​ទេ​ សូម្បី​តែ​លោក Jurgen Klopp។ ក្រោយ​ចប់​ការ​ប្រកួត ពេល​ឃើញ​សកម្មភាព​នេះ Simeone បាន​រង​មតិ​រិះគន់​ពី​អ្នក​គាំទ្រ ក៏​ដូច​ជា​កីឡាករ​ជើង​ចាស់​ថ្មី​មួយ​ចំនួន ថា​បង្ហាញ​ការ​មិន​គោរព និង​ខ្លះ​ទៅ​ថា គ្រូ​អាហ្សង់ទីន​អាម៉ាស់​នឹង​បរាជ័យ​ដែល​ខ្លួន​ទទួល​រង…

Ole ចេញ​មក​ឆ្លើយ​បែប​នេះ រឿង​គេ​ថា Ronaldo ធ្លាក់​ល្បឿន លេង​អត់​រត់​កាល​ប៉ះ Leicester
កីទ្បា

Ole ចេញ​មក​ឆ្លើយ​បែប​នេះ រឿង​គេ​ថា Ronaldo ធ្លាក់​ល្បឿន លេង​អត់​រត់​កាល​ប៉ះ Leicester

Cristiano Ronaldo បាន​រង​មតិ​រិះគន់​ពី​អ្នក​គាំទ្រ និង​អ្នក​វិភាគ​មួយ​ចំនួន ដែល​និយាយ​ថា កាល​ប្រកួត​ទល់ Leicester City លោក​មើល​ទៅ​ដូច​ជា​ធ្លាក់​ល្បឿន លេង​អត់​រត់ ដូច​កាល​លេង​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​កន្លង​ទៅ​ទាល់​តែ​សោះ។ យ៉ាង​ណា​ថ្ងៃ​នេះ លោក Ole Gunnar Solskjaer ជា​អ្នកចាត់ការ​ក្លឹប Man Utd បាន​ចេញ​មក​បកស្រាយ​ហើយ ដោយ​និយាយ​ការពារ​កូន​ក្រុម មុន​ឈាន​ដល់​ការ​ប្រកួត​បន្ទាប់ ត្រូវ​ជួប Atalanta នៅ UCL ជុំ​ទី​៣ វគ្គ​ចែក​ពូល។ ពេល​សួរនាំ​អំពី​បញ្ហា​ដែល Ronaldo លេង​នៅ​ថ្ងៃ​ប៉ះ Leicester…

Ronaldo ត្រូវ​ចាំ​ដល់​អាយុ​ប៉ុន្មាន ទើប​អាច​ក្លាយ​ជា​ម្ចាស់​គ្រាប់​បាល់​វ័យ​ចំណាស់​បំផុត​នៅ PL?
កីទ្បា

Ronaldo ត្រូវ​ចាំ​ដល់​អាយុ​ប៉ុន្មាន ទើប​អាច​ក្លាយ​ជា​ម្ចាស់​គ្រាប់​បាល់​វ័យ​ចំណាស់​បំផុត​នៅ PL?

Cristiano Ronaldo សព្វថ្ងៃ​មាន​អាយុ ៣៦ ឆ្នាំ ហើយ​បើ​ទោះ​បី​លោក​អាច​រក​បាន​គ្រាប់​បាល់​នៅ​ឆ្នាំ​នេះ ឬ​ក៏​ឆ្នាំ​ក្រោយ ក៏​មិន​ទាន់​អាច​ក្លាយ​ជា​ម្ចាស់​គ្រាប់​បាល់​វ័យ​ចំណាស់​ដាច់​គេ​នៅ Premier League នោះ​ដែរ។ បើ​តាម​របាយការណ៍​ពី TransferMarkt យើង​ធ្វើ​ការ​បង្ហាញ​ម្ចាស់​គ្រាប់​បាល់​ទាំង ៥ ដែល​មាន​វ័យ​ចំណាស់​ដាច់​គេ​នៅ Premier League៖ ៥) Graham Alexander ស្ថិត​នៅ​វ័យ ៣៨ ឆ្នាំ និង ១៨០ ថ្ងៃ ធ្វើ​បាន​នៅ​ឆ្នាំ ២០១០ ៤) Stuart Pierce…

Cassano៖ “Ronlado មិន​ជាប់​សូម្បី​តែ Top 5 ហើយ​ចាញ់​កីឡាករ​កំពូល ៥ រូប​នេះ​ទេ”
កីទ្បា

Cassano៖ “Ronlado មិន​ជាប់​សូម្បី​តែ Top 5 ហើយ​ចាញ់​កីឡាករ​កំពូល ៥ រូប​នេះ​ទេ”

អតីត​កីឡាករ​អ៊ីតាលី​លោក Antonio Cassano បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​នឹង​សមត្ថភាព​របស់ Cristiano Ronaldo ដោយ​និយាយ​ចំៗ​ថា កីឡាករ​ព័រទុយហ្គាល់ ពុំ​បាន​ជាប់​ឈ្មោះ​សូម្បី​តែ​នៅ​ Top 5 នាម​កីឡាករ​ល្អ​បំផុត​ទាំង ៥ ក្នុង​លោក។ Ronaldo កន្លង​ទៅ ទើប​តែ​ក្លាយ​ឈ្មោះ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ជម្រើស​ជាតិ ហើយ​លោក​ក៏​ឈរ​ឈ្មោះ​ក្នុង​នាម​ជា​កីឡាករ​កាន់​ពាន UEFA Champions League ច្រើន​ជាង​គេ​បង្អស់​ផង​ដែរ តែ​យ៉ាង​ណា Cassano បែរ​ជា​យល់​ឃើញ​ផ្សេង។ និយាយ​លើ​ Twitch លោក Cassano ​លេង​សើច​បែប​នេះ​ថា៖ “ហ្នឹង​ហើយ…

Ancelotti ថា​កូន​ក្រុម​ខ្លួន​ម្នាក់​នេះ នឿយ​ចិត្ត​ជាង​កីឡាករ​ណា​ទាំង​អស់​នៅ​ Real Madrid
កីទ្បា

Ancelotti ថា​កូន​ក្រុម​ខ្លួន​ម្នាក់​នេះ នឿយ​ចិត្ត​ជាង​កីឡាករ​ណា​ទាំង​អស់​នៅ​ Real Madrid

មុន​ឈាន​ដល់​ការ​ប្រកួត​រវាង​ក្លឹប Shakhtar Donetsk និង Real Madrid សម្រាប់​អ្នកចាត់ការ​លោក Carlo Ancelotti បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ស្ថានភាព​របស់​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​សព្វថ្ងៃ គឺ​រាប់​បាន​ថា​ នឿយ​ចិត្ត​ជាង​កីឡាករ​ណា​ទាំង​អស់​នៅ​ក្នុង​ក្រុម។ នោះ​គឺ​និយាយ​ពី​ស្ថានភាព​របស់ Eden Hazard ដែល​គេ​ទើប​តែ​ជួប​បញ្ហា​របួស​ជា​ថ្មី​ទៀត​ហើយ ដោយ​នាំ​ឲ្យ​គេ​ខកខាន​ការ​ចូលរួម​ប្រកួត រាប់​ទាំង​នៅ UCL ពាក់​កណ្តាល​សប្ដាហ៍​នេះ​ផង​ដែរ។ Ancelotti ​និយាយ​មុន​បើក​ការ​ប្រកួត​រាត្រី​នេះ​ថា៖ “Hazard ពិត​ជា​ហត់នឿយ​ខ្លាំង​ការ​ដែល​ជួប​បញ្ហា​ទាំង​នេះ ដោយ​សម្រាប់​គេ​មិនមែន​របួស​អី​ទេ តែ​មក​ពី​គេ​លើស​ទម្ងន់​រាងកាយ ហើយ​ជឿ​ថា​គ្មាន​នរណា​ហត់នឿយ​ជាង Hazard ពេល​នេះ​ទេ តែ​យ៉ាង​ណា​ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​អាច​ចូលលេង​វិញ​បាន​នៅ​ប្រកួត​ទល់…

អតីត​គ្រូ​សំណព្វ​របស់ Ronaldo បើក​ចំហ​ចិត្ត​ក្នុង​ការ​មក​ដឹកនាំ Man Utd បន្ត​ពី​លោក Ole
កីទ្បា

អតីត​គ្រូ​សំណព្វ​របស់ Ronaldo បើក​ចំហ​ចិត្ត​ក្នុង​ការ​មក​ដឹកនាំ Man Utd បន្ត​ពី​លោក Ole

ស្ថានភាព​របស់​លោក Ole Gunnar Solskjaer ជាមួយ​ក្លឹប Man Utd ដ្បិត​បើ​ពេល​នេះ​មើល​ទៅ​មាន​សុវត្ថិភាព តែ​ពេល​ទៅ​មុខ​ប៉ុន្មាន​ខែ​បន្ទាប់​គឺ​មិន​ច្បាស់​នោះ​ទេ ជា​ពិសេស​ប្រសិន​ណា​ទម្រង់​លេង​នៅ​បន្ត​ធ្លាក់​ចុះ នោះ​ថា​មិន​ត្រូវ​ ក្លឹប​អាច​នឹង​បញ្ចប់​កុងត្រា​មុន​កាល​កំណត់ ដក​តំណែង​លោក​ចោល​ក៏​ថា​បាន។ យ៉ាង​ណា​បើ​តាម​របាយការណ៍​ពី​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ​លោក Fabrizio Romano បាន​និយាយ​ថា ​ទាំង អ្នកចាត់ការ​ទំនេរ​ជើង Zinedine Zidane ក៏​ដូច​ជា​លោក Antonio Conte គឺ​សុទ្ធ​តែ​កំពុង​បើក​ចិត្ត​ដូច​គ្នា ក្នុង​ការ​ទទួល​យក​តំណែង​នៅ​ក្លឹប Man Utd ប្រសិន​ជា​ធ្លាក់​សំណើ​មក​ដល់​ដៃ​ខ្លួន។ ប្រភព​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​ទាក់ទង​ណា​មួយ​កើត​ឡើង​ទេ រវាង​ភាគី​ក្លឹប​និង​អ្នកចាត់ការ…

Carragher ផ្គុំ​ឈុត ១១ រូប​ល្អ​បំផុត​រវាង​ Man Utd-Liverpool តែ​អត់​ដាក់​ឈ្មោះ Ronaldo ទេ
កីទ្បា

Carragher ផ្គុំ​ឈុត ១១ រូប​ល្អ​បំផុត​រវាង​ Man Utd-Liverpool តែ​អត់​ដាក់​ឈ្មោះ Ronaldo ទេ

លោក Jamie Carragher បាន​ដក​ឈ្មោះ Cristiano Ronaldo នៅ​ក្នុង​ប្រព័ន្ធ​កីឡាករ​ល្អ​បំផុត​ទាំង ១១ រូប តាម​រយៈ​ការ​ផ្គុំ​បញ្ចូល​គ្នា​នូវ​កីឡាករ​ក្លឹប​ហង្ស​ក្រហម Liverpool និង​បិសាច​ក្រហម Man Utd។ បញ្ជាក់​ថា ក្លឹប​ទាំង​ពីរ នឹង​ត្រូវ​តតាំង​គ្នា​ ក្នុង​ក្របខ័ណ្ឌ Premier League នា​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​ខាង​មុខ។ នៅ​ឈុត ១១ រូប​ដែល Carragher ជ្រើសរើស​មាន​ដូច​ជា៖ អ្នកចាំទី: Alisson ខ្សែ​ការពារ: Arnold, Matip, Van…

តារា​ម៉ូដែល​ស្រី​អាហ្សង់ទីន ​ផ្ញើ​សារ​ក្តៅ​សាច់​ដល់​ម្លឹង​ឲ្យ Icardi ទើប​ដល់​ថ្នាក់ Wanda សុំ​បែក
កីទ្បា

តារា​ម៉ូដែល​ស្រី​អាហ្សង់ទីន ​ផ្ញើ​សារ​ក្តៅ​សាច់​ដល់​ម្លឹង​ឲ្យ Icardi ទើប​ដល់​ថ្នាក់ Wanda សុំ​បែក

ទំនាក់ទំនង​រវាង​ស្វាមី​ភរិយា Wanda Nara និង Mauro Icardi បាន​ឈាន​មក​ដល់​ផ្លូវ​បែក បន្ទាប់​ពី​ភរិយា​ចាប់​បាន​ថា​ស្វាមី​លួច​មាន​ស្រី​នៅ​ខាង​ក្រៅ ហើយ​កន្លង​មក​បាន​ចោទ​ប្រកាន់​ចំៗ​ទៅ​លើ​តារា​ម៉ូដែល​ស្រី​អាហ្សង់ទីន​ឈ្មោះ China Suarez។ ដ្បិត​បើ​ Suarez នាង​បាន​ប្រកាស​ថា​ពុំ​បាន​ជា​ដើម​ចម ធ្វើ​ឲ្យ Icardi/Nara បែកបាក់​គ្នា តែ​ស្រាប់​តែ​ពេល​នេះ ក៏​មាន​ការ​ទម្លាយ​នូវ​សារ​សម្ងាត់​មួយ ជា​ការ​លួច​ទាក់ទង​គ្នា​រវាង​តារា​ម៉ូដែល​ស្រី Suarez និង​កីឡាករ​អាហ្សង់ទីន Icardi មាន​ទាំង​លាយឡំ​ពាក្យពេចន៍​ក្តៅ​សាច់​មួយ​ចំនួន​ផង​ដែរ។ បើ​តាម​រូបភាព​នៃ​សារ​លួច​ទាក់ទង​គ្នា​រវាង​អ្នក​ទាំង​ពីរ​លើ Telegram ត្រូវ​បាន​គេ​ទម្លាយ​ពី​សម្រង់​សម្តី​មួយ​ឃ្លា​របស់ China Suarez ដែល​សរសេរ​ទៅ Icardi បែប​នេះ​ថា៖…

មាន​កីឡាករ​នៅ PL ដល់ ១៤ រូប​ តែ De Bruyne ជ្រើស​ឈ្មោះ​កីឡាករ​ក្រៅ​លីគ​រូប​នេះ​ទៅ​វិញ
កីទ្បា

មាន​កីឡាករ​នៅ PL ដល់ ១៤ រូប​ តែ De Bruyne ជ្រើស​ឈ្មោះ​កីឡាករ​ក្រៅ​លីគ​រូប​នេះ​ទៅ​វិញ

នៅ​បេក្ខភាព​ប្រជែង​ពាន Ballon d’Or ឆ្នាំ ២០២១ សម្រាប់​អ្នក​ទាំង ៣០ រូប​ចុង​ក្រោយ គឺ​មាន​កីឡាករ​នៅ​ក្របខ័ណ្ឌ Premier League ដល់​ទៅ ៣០ រូប តែ​យ៉ាង​ណា​សម្រាប់​ Kevin de Bruyne ខ្សែ​បម្រើ​របស់​ក្លឹប Manchester City បែរ​ជា​ចុច​ឈ្មោះ​កីឡាករ​ក្រៅ​លីគ​ទៅ​វិញ ថា​នឹង​អាច​ឈ្នះ។ កីឡាករ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ លោក Pep Guardiola និយាយ​ថា ខ្សែ​ប្រយុទ្ធ Robert Lewandowski សក្តិសម​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​ឯកត្តជន…

Cascarino៖ “ធ្លាប់​តែ​ថា​ក្មេង​ជាង​វ័យ តែ​ប្រកួត​នេះ Ronaldo លេង​ដូច​អ្នក​អាយុ ៣៦ ឆ្នាំ​ពិតៗ”
កីទ្បា

Cascarino៖ “ធ្លាប់​តែ​ថា​ក្មេង​ជាង​វ័យ តែ​ប្រកួត​នេះ Ronaldo លេង​ដូច​អ្នក​អាយុ ៣៦ ឆ្នាំ​ពិតៗ”

អតីត​កីឡាករ​ក្លឹប​តោ​ខៀវ Chelsea លោក Toni Cascarino បាន​បង្ហាញ​ការ​យល់​ឃើញ​ថា កីឡាករ​ Cristiano Ronaldo ពិត​ជា​មើល​ទៅ​ហាក់​ធ្លាក់​ទម្រង់​លេង ធ្លាក់​ល្បឿន និង​មិន​មែន​ដូច​ជា​អ្វី​ដែល​ធ្លាប់​បង្ហាញ​កន្លង​មក​ទេ សម្រាប់​ប្រកួត​កាល​ប៉ះ​ក្លឹប Leicester City កន្លង​ទៅ។ CR7 ដែល​ទើប​តែ​ចប់​ភារកិច្ច​ជួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​ប៉ុន្មាន​ថ្ងៃ លោក​ក៏​ប្រញាប់​ហោះ​មក​ជួយ​ក្រុម​នៅ​អង់គ្លេស​វិញ ហើយ​ Man Utd រង​បរាជ័យ ២-៤ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ម្ចាស់​ដី Leicester City។ ប្រាប់​ប៉ុស្តិ៍ talkSPORT លោក Cascarino និយាយ៖…

ម៉ាឡេស៊ី​កោះហៅកីឡាករវ័យក្មេង​៤នាក់ឡើង​លេង​ឈុត​ធំ​ក្នុងពាន AFF Suzuki Cup 2020
កីទ្បា

ម៉ាឡេស៊ី​កោះហៅកីឡាករវ័យក្មេង​៤នាក់ឡើង​លេង​ឈុត​ធំ​ក្នុងពាន AFF Suzuki Cup 2020

កីឡាករជម្រើសជាតិម៉ាឡេស៊ីវ័យក្មេង ៤ នាក់ដែលទើបតែលេងជាមួយក្រុមឈុតធំអាចត្រូវបានកោះហៅទៅប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2020 ដែលនឹងចាប់ផ្តើមនៅចុងខែធ្នូនេះ ខណៈដែល​ជម្រើស​ជាតិ​មួយ​នេះស្ថិត​ក្នុងពូលB​ជាមួយវៀតណាម ឥណ្ឌូនេស៊ី កម្ពុជា​និង​ឡាវ​។ កីឡាករទាំង ៤ នាក់ដែលគ្រោងកោះហៅគឺ Luqman Hakim Shamsudin, Quentin Cheng, Hakimi Abdullah និង Mukhairi Ajmal Mahadi ។កីឡាករ​ទាំង ៤ រូបនេះទើបតែបញ្ចប់ភារកិច្ចរបស់ខ្លួនជាមួយនឹងក្រុមជម្រើសជាតិដែលពួកគេបានបង្ហាញខ្លួនក្នុងការប្រកួតទល់នឹងហ្ស៊កដានី និងអ៊ូបេគីស្ថានដែលក្រុមជម្រើសជាតិម៉ាឡេស៊ីចាញ់ទាំង ២ ប្រកួត។ សរុបមកកីឡាករទាំង…

ផ្លូវការ៖ Barca បញ្ចេញនូវការរចនាម៉ូដកីឡដ្ឋាន Camp Nou ថ្មី
កីទ្បា

ផ្លូវការ៖ Barca បញ្ចេញនូវការរចនាម៉ូដកីឡដ្ឋាន Camp Nou ថ្មី

ក្រុម Barcelona គ្រោងនឹងជួសជុលកីឡដ្ឋាន Camp Nou នៅប៉ុន្មានឆ្នាំខាងមុខនេះហើយក្លិបហាក់ដូចជាបានសម្រេចលើការរចនារួចហើយ។ នេះគឺជាអ្វីដែលវានឹងមើលទៅដូចដែលបានបង្ហាញនៅលើគណនី Youtube ផ្លូវការរបស់ក្លឹប។ ការបង្កើតថ្មីមួយចំនួនរួមមានការសាងសង់ដំបូល ដែលមានបន្ទះស្រូបពន្លឺព្រះអាទិត្យនៅពីលើ ការិយាល័យថ្មី និងពហុកីឡដ្ឋាន Palau Blaugrana សម្រាប់កីឡាបាល់បោះ ហ្វូតសាល និងក្រុម Barca ផ្សេងទៀត និងមានអ្វីៗជាច្រើនទៀត។ យោងតាមរបាយការណ៍ថ្មីៗនេះពី Victor Nahe ដែលអាចជឿទុកចិត្តបានគម្រោង Espai Barca ដែលរួមបញ្ចូលទាំងការជួសជុលទាំងអស់នឹងត្រូវចំណាយសរុបចំនួន ១.៣២០ លានផោន ខណៈដែលប្រាក់៩០០ លានផោនសម្រាប់…