កីទ្បាក្រៅស្រុក

ម្នាក់​នេះ​បាន​បាល់ សម្លឹង​រក​តែ Ronaldo ពេក នាំ​ឲ្យ United លែង​ចុះ​សម្រុង​គ្នា​ហើយ
កីទ្បា

ម្នាក់​នេះ​បាន​បាល់ សម្លឹង​រក​តែ Ronaldo ពេក នាំ​ឲ្យ United លែង​ចុះ​សម្រុង​គ្នា​ហើយ

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Aston Villa លោក Gabriel Agbonlahor បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ចង្វាក់​លេង​របស់ Man Utd នៅ​រយៈ​ពេល​ចុងក្រោយ មើល​ទៅ​មិន​សូវ​ចុះ​សម្រុង​គ្នា​ល្អ​ទេ ជា​ពិសេស​ក្រោយ​មាន​ការ​ស៊ី​ខ្សែ​គ្នា​ពេក រវាង​កីឡាករ Cristiano Ronaldo និង Bruno Fernandes។ ៣ ប្រកួត​ក្នុង​លីគ​លើក​ចុង​ក្រោយ United លេង​ចាញ់ Aston Villa និង Leicester City ហើយ​ស្មើ Everton ខណៈ​យប់​នេះ ត្រៀម​ប៉ះ…

Paul Merson លាតត្រដាងពីមូលហេតុ McTominay គួរតែ“ ជាមនុស្សដំបូង” ក្នុង១១នាក់របស់ United ទល់នឹង Liverpool
កីទ្បា

Paul Merson លាតត្រដាងពីមូលហេតុ McTominay គួរតែ“ ជាមនុស្សដំបូង” ក្នុង១១នាក់របស់ United ទល់នឹង Liverpool

ក្នុង​កម្មវិធី​វិភាគការប្រកួតដ៏ធំរបស់ Man United ទល់នឹង Liverpool នៅថ្ងៃអាទិត្យ Paul Merson បានប្រាប់ Sky Sports ថា៖ “United? ពួកគេមិនបិទទេ។ ពួកគេមិនខំប្រឹងទេ។ ពួកគេងាយស្រួលលេងជាមួយ។ ពួកគេកំពុងតស៊ូ។ វាមិនល្អទេក្នុងការមើល Manchester United នៅពេលនេះ”។ “ របៀបដែលពួកគេយកឈ្នះ Liverpool ខ្ញុំមិនដឹងទេ។ ប៉ុន្តែ Scott McTominay គឺគួរតែ​ស្ថិត​ក្នុង​បញ្ជី​១១នាក់ក្នុងក្រុម។ យ៉ាងហោចណាស់! គាត់ដាក់ការផ្លាស់ប្តូរការ​ប្រកួត​បាន​ដែរ”។ “United…

Borussia Dortmund ចង់បាន Dean Henderson ខ្ចីជើងនៅខែមករានេះ
កីទ្បា

Borussia Dortmund ចង់បាន Dean Henderson ខ្ចីជើងនៅខែមករានេះ

អ្នកកាសែត The Times លោក Paul Hirst ដែលជាប្រភពគួរឱ្យទុកចិត្តមួយបានរាយការណ៍ថា Borussia Dortmund ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Dean Henderson ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅខាងមុខនេះ។ ឥឡូវនេះ David De Gea បានដណ្តើមយកចំណាត់ថ្នាក់លេខ ១ វិញ ហើយ Dean Henderson បាន​ក្លាយជាកីឡាករបម្រុង បើទោះបីជាទទួលបានជោគជ័យក្នុងរដូវកាលមុនក៏ដោយ។ ជាលទ្ធផលអ្នកចាំទីវ័យ ២៤ ឆ្នាំរូបនេះអាចនឹងត្រូវខ្ចីជើងនៅខែមករា ប្រសិនបើគាត់មិនលេងទៀងទាត់ក្នុង​រដូវ​កាល​នេះ។ ហើយ Dortmund អាចបន្តការចាប់អារម្មណ៍…

គេសួអំពីការចូលនិវត្តន៍ពីជម្រើសជាតិ  Ronaldo ឆ្លើយតបប៉ុន្មានឃ្លារនេះពិតជាអស្ចារ្យណាស់
កីទ្បា

គេសួអំពីការចូលនិវត្តន៍ពីជម្រើសជាតិ Ronaldo ឆ្លើយតបប៉ុន្មានឃ្លារនេះពិតជាអស្ចារ្យណាស់

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Sky Sports កីឡាករ Cristiano Ronaldo ត្រូវបានគេសួរថាតើធ្លាប់បានពិចារណាពីការចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិដើម្បីផ្តោតលើអាជីពក្លឹបរបស់គាត់ដែរឬទេ។ បុរស​វ័យ​៣៦​ឆ្នាំ​បាន​ឆ្លើយ​តប​ថា៖ «ប៉ុន្តែ​… ហេតុ​អ្វី? ខ្ញុំ​គិត​ថា​វា​មិន​ទាន់​ដល់​ពេល​វេលា​របស់​ខ្ញុំ​ទេ”។ “វាមិនមែនជាអ្វីដែលមនុស្សដទៃចង់បានទេ វាជាអ្វីដែលខ្ញុំចង់បាន។ ពេលដែលខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមានលទ្ធភាពអាចរត់ដើម្បីទាត់ ឬប៉ះបាល់ ឬក៏ប្រសិនបើអំណាចអស់ … ប៉ុន្តែខ្ញុំនៅតែមានវត្ថុនោះនៅក្នុងខ្លួន ដូច្នេះខ្ញុំចង់បន្ត ព្រោះខ្ញុំនៅតែលើកទឹកចិត្ត”។ “ វាមានពាក្យសំខាន់មួយ [ការជំរុញ] ដែលធ្វើឱ្យកិច្ចការរបស់ខ្ញុំ អាចឱ្យមនុស្សសប្បាយចិត្ត និងគ្រួសារខ្ញុំរីករាយ និងអ្នកគាំទ្រ និងខ្ញុំផ្ទាល់។ ខ្ញុំចង់ដាក់កម្រិតឱ្យខ្ពស់ជាងនេះ”។ “អ្នកនិយាយអំពីព័រទុយហ្កាល់ ប៉ុន្តែនៅក្នុងក្របខ័ណ្ឌ…

Thomas Tuchel ពន្យល់ពីមូលហេតុងាយស្រួលគ្រប់គ្រង Romelu Lukaku ជាង Neymar ឬ Mbappe
កីទ្បា

Thomas Tuchel ពន្យល់ពីមូលហេតុងាយស្រួលគ្រប់គ្រង Romelu Lukaku ជាង Neymar ឬ Mbappe

គ្រូបង្វឹកក្រុមតោខៀវ​ Chelsea លោក Thomas Tuchel បាន​ទម្លាយថា​លោក​គ្រប់​គ្រងនិង​ដឹកនាំ Romelu Lukaku មាន​ភាពងាយស្រួល​ជាង​ដឹកនាំនិង​គ្រប់​គ្រង​Neymar ឬ Mbappe ។ នៅក្នុងបទសម្ភាសន៍ដែលដកស្រង់ដោយ SportWeek លោកមបាននិយាយថា៖“ វាងាយស្រួលក្នុងការគ្រប់គ្រង Romelu Lukaku ជាង Neymar ឬ Mbappe ។ “នៅ PSG ខ្ញុំមានអារម្មណ៍ថាខ្ញុំជារដ្ឋមន្ត្រីកីឡា។ ខ្ញុំក៏ត្រូវគ្រប់គ្រងសមាជិកគ្រួសារ និងមិត្តភក្តិរបស់តារាបាល់ទាត់ផងដែរ។” Neymar និង Mbappe ទាំងពីរត្រូវបានគេស្គាល់ដោយសារការរស់នៅដ៏ថ្លៃថ្លារបស់ពួកគេនៅក្រៅទីលាន…

មិនមែន Salah តែ​ម្នាក់​នេះ​ទេ ដែល​កំពុង​ជំនួស​តំណែង Ronaldo និង Messi
កីទ្បា

មិនមែន Salah តែ​ម្នាក់​នេះ​ទេ ដែល​កំពុង​ជំនួស​តំណែង Ronaldo និង Messi

ដ្បិត​បើ​នៅ​រយៈ​ពេល​ចុង​ក្រោយ មាន​ការ​លើក​ឡើង​ជា​បន្តបន្ទាប់​ថា Mohamed Salah កំពុង​ក្លាយ​ជា​កីឡាករ​អាច​ជំនួស​តំណែង Cristiano Ronaldo និង Lionel Messi ក្នុង​នាម​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក តែ​តាម​ការ​យល់​ឃើញ​របស់​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើស ជាតិ​បារាំង​លោក Laurent Blanc គឺ​មើល​ឃើញ​ផ្សេង។ Blanc បែរ​ជា​ចុច​ឈ្មោះ កីឡាករ​ក្លឹប Paris Saint-Germain គឺ Kylian Mbappe ថា ជោគជ័យ​ដែល​គេ​សម្រេច​បាន និង​សមត្ថភាព​ដែល​គេ​មាន​ពេល​នេះ គឺ​សក្តិសម​ណាស់​រាប់​ថា​គេ​អាច​ជំនួស​តារា​ឆ្នើម​ទាំង​ពីរ​ខាង​លើ​បាន។ Blanc និយាយ៖ “Mbappe គេ​នៅ​ក្មេង​ណាស់…

ស្នេហា​ធំ​ជាង​បាល់! Icardi គំរាម​បោះបង់​អាជីព​ជា​កីឡាករ បើ Wanda មិន​ព្រម ៣ លក្ខខណ្ឌ​នេះ
កីទ្បា

ស្នេហា​ធំ​ជាង​បាល់! Icardi គំរាម​បោះបង់​អាជីព​ជា​កីឡាករ បើ Wanda មិន​ព្រម ៣ លក្ខខណ្ឌ​នេះ

ទំនាក់ទំនង​ស្នេហា​រវាង​កីឡាករ​ក្លឹប PSG គឺ Mauro Icardi និង​ភ្នាក់ងារ​ ក៏​ដូច​ជា​ភរិយា Wanda Nara បាន​ផ្ទុះ​ភាព​រកាំរកូស​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ បន្ទាប់​ពី​បែក​ធ្លាយ​សារ​ដែល Icardi លួច​ទាក់ទង​នារី​ខាង​ក្រៅ ហើយ​ថែម​ទាំង​បបួល​គ្នា​ឡើង​គ្រែ​ដោយ​ស្ងាត់ៗ​ទៀត​ផង។ តែ​យ៉ាង​ណា​គ្រប់​យ៉ាង​ហាក់​ត្រូវ​បាន​ដោះស្រាយ និង​ត្រលប់​មក​ភាព​ល្អ​ប្រសើរ​វិញ​ហើយ ខណៈ​ដែល​សារ​នេះ Icardi ក៏​បាន​ច្បាស់លាស់​ជាមួយ​គូស្នេហ៍​របស់​ខ្លួន និង​ដាក់​លក្ខខណ្ឌ​ទៅ​វិញ​ប៉ុន្មាន​ចំណុច​ផង​ដែរ។ តាម​ពិត​ទៅ Icardi ក៏​មាន​ការ​ហួងហែង​ទៅ​លើ Wanda ខ្លាំង​ដូច​គ្នា ដោយ​មាន​ការ​ប្រច័ណ្ឌ​បារម្ភ​ខ្លាច​មាន​អ្នក​ផ្សេង​មក​លួច​ទាក់ទង​ភរិយា​ខ្លួន។ មុន​ត្រលប់​មក​ចូល​ទីលាន​ដូច​មុន​វិញ Icardi បាន​ទាមទារ ៣ ចំណុច​ធំៗ​ពី Wanda…

Pique ព្រមាន Barcelona ឲ្យ​ប្រយ័ត្ន​កីឡាករ Real ម្នាក់​នេះ ព្រោះ​ញាក់​បាល់​រហ័ស​ណាស់
កីទ្បា

Pique ព្រមាន Barcelona ឲ្យ​ប្រយ័ត្ន​កីឡាករ Real ម្នាក់​នេះ ព្រោះ​ញាក់​បាល់​រហ័ស​ណាស់

នៅ​វេលា​ម៉ោង ០៩:១៥ នាទី​យប់ ថ្ងៃ​អាទិត្យ​ស្អែក​នេះ នឹង​មាន​ជំនួប​ពិសេស​មួយ​នៅ La Liga គឺ El Clasico ជា​ការ​ជួប​គ្នា​រវាង Barcelona និង Real Madrid នៅ​ឯ​កីឡដ្ឋាន Camp Nou។ ជឿ​ថា​អ្នក​គាំទ្រ​ក៏​ពិត​ជា​នឹង​កំពុង​ទន្ទឹង​រង់ចាំ​អុត​មើល​ថា តើ​បន្ទាប់​ពី​លែង​មាន Messi-Ronaldo ទៅ តើ​ប្រកួត​ពេល​ខាង​មុខ នឹង​ជក់ចិត្ត​ដែរ​ឬ​យ៉ាង​ណា? យើង​មក​មើល​ការ​យល់​ឃើញ​មុន​ឈាន​ដល់​ការ​ប្រកួត ពី​ខ្សែ​ការពារ Gerard Pique របស់​ក្លឹប Barcelona បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​ស្លាប​…

Salah ឬ Cristiano? ស្រាប់​តែ​អ្នកចាត់ការ Ole ឆ្លើយ​បែប​នេះ​ភ្លែត
កីទ្បា

Salah ឬ Cristiano? ស្រាប់​តែ​អ្នកចាត់ការ Ole ឆ្លើយ​បែប​នេះ​ភ្លែត

នៅ​វេលា​ម៉ោង ១០:៣០ នាទី​យប់​ ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ក្រុម​ហង្ស​ក្រហម Liverpool នឹង​ត្រូវ​ចូល​ជួប​ម្ចាស់​ដី Man Utd ដែល​ជា​ជំនួប​សង្រ្គាម​ក្រហម នៅ Super Sunday ហើយ​ក៏​ជា​ការ​ប៉ះ​គ្នា​រវាង​តារា​ឆ្នើម​ទាំង​ពីរ Cristiano Ronaldo និង Mohamed Salah។ ឈ្មោះ​អ្នក​ទាំង​ពីរ មួយ​រយៈ​ក្រោយ​មាន​ការ​លើក​មក​ជជែក​ច្រើន ដោយ​ប្រៀប​ធៀប​ថា​នរណា​ល្អ​បំផុត បន្ទាប់​ពី​កីឡាករ​អេហ្សីប​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឥត​ខ្ចោះ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ និង​រក​បាន​គ្រាប់​បាល់​នៅ ៩ ប្រកួត​ជាប់ៗ​គ្នា។ កន្លង​ទៅ​អ្នក​សារព័ត៌មាន​បាន​សួរនាំ​សំណួរ​ដូច​គេ​ដូច​ឯង​មួយ តើ Salah និង Cristiano មួយ​ណា​ល្អ​ជាង?…

Liverpool ត្រៀម​ចាំ​ត្រង​យក​កូន​ក្រុម City មួយ​រូប ដែល​អេះអុញ​ចង់​ចែក​ផ្លូវ
កីទ្បា

Liverpool ត្រៀម​ចាំ​ត្រង​យក​កូន​ក្រុម City មួយ​រូប ដែល​អេះអុញ​ចង់​ចែក​ផ្លូវ

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​មេឃ​ខៀវ Man City បន្ទាប់​ពី​ប្រកាស​អំពី​ការ​ចង់​ចែក​ផ្លូវ។ នោះ​គឺ​កីឡាករ Raheem Sterling ដែល​និយាយ​ថា ខ្លួន​ចង់​បាន​ពេលវេលា​លេង​ជាប់លាប់​នៅ City មិន​ដូច្នោះ​ទេ គេ​នឹង​ទៅ​រក​កន្លែង​ថ្មី ដែល​អាច​លេង​បាន​ច្រើន​ជាង​នេះ​ហើយ។ ជា​ការ​ឆ្លើយតប​មក​វិញ Pep Guardiola ក៏​មិន​ហ៊ាន​ធានា​ដែរ ហើយ​ថា មាន​តែ​បណ្តោយ​ទៅ​តាម​ហ្នឹង។ ក្លឹប​មេឃ​ខៀវ ក៏​បាន​ដាក់​តម្លៃ​ខ្លួន Sterling មក​ហើយ​ដែរ គឺ​យ៉ាង​ហោច​ណាស់ ៦៨ លាន​ផោន។ មាន​ក្លឹប​ធំ​ដូច​ជា Barcelona ជា​ដើម…

មិន​អាច​ប្រកែក​បាន! Klopp ថា​ចំណុច​មួយ​នេះ Salah ល្អ​ជាង Ronaldo ហើយ
កីទ្បា

មិន​អាច​ប្រកែក​បាន! Klopp ថា​ចំណុច​មួយ​នេះ Salah ល្អ​ជាង Ronaldo ហើយ

ការ​ប្រៀបធៀប​រវាង​តារា​ឆ្នើម Cristiano Ronaldo និង Mohamed Salah បាន​ក្លាយ​ជា​ប្រធានបទ​ដែល​គេ​លើក​មក​វែកញែក​ច្រើន​នៅ​ពេល​ចុងក្រោយ ជា​ពិសេស​ក្រោយ​កីឡាករ​អេហ្សីប​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ឥត​ខ្ចោះ​ឲ្យ​ហង្ស​ មិន​ថា​តែ​នៅ PL និង UCL។ Salah លេង ១១ ប្រកួត រក​បាន ១២ គ្រាប់​ហើយ ខណៈ​គ្រាប់​បាល់​មួយ​សារៗ​របស់​លោក ក៏​ទទួល​បាន​ការ​កោត​សរសើរ​ខ្លាំង​ផង​ដែរ ជា​ពិសេស​ប៉ុន្មាន​គ្រាប់​ចុង​ក្រោយ​នៅ PL លេង​សុទ្ធ​តែ​ញាក់​ដាច់​អស់​ខ្សែ​ការពារ​នៅ​ក្នុង​ប្រអប់​ទៀត​ផង។ យ៉ាង​ណា​កន្លង​ទៅ​នេះ លោក Jurgen Klopp ក៏​បាន​លើក​នូវ​ចំណុច​មួយ​ដែល​ខ្លួន​យល់​ឃើញ​ថា Salah គេ​ល្អ​ជាង Ronaldo…

Fabrizio Romano៖ ម្ចាស់ Man United ការពារ Solskjaer និងបុគ្គលិករបស់គាត់យ៉ាងពិតប្រាកដ
កីទ្បា

Fabrizio Romano៖ ម្ចាស់ Man United ការពារ Solskjaer និងបុគ្គលិករបស់គាត់យ៉ាងពិតប្រាកដ

យោងតាមលោក Fabrizio Romano បានឱ្យដឹងថា ម្ចាស់ក្លឹប Manchester United មិនលេងល្បែងធ្វើស៊ីផ្លូវចិត្តនោះទេ នៅពេលនិយាយអំពីអនាគតរបស់ Ole Gunnar Solskjaer ។ The Glazers កំពុង ‘ការពារយ៉ាងពិតប្រាកដ’ អំពី​អនាគតគ្រូបង្វឹកន័រវេស និងបុគ្គលិកគ្រូបង្វឹករបស់គាត់ ចំពេលមានទម្រង់លេងធ្លាក់ចុះយ៉ាង​គំហុគ បន្ទាប់ពីការចាប់ផ្តើមដ៏ភ្លឺស្វាងនៃរដូវកាល 2021/22 មិន​បាន​មួយចំអិនកំពិស​ផង​នោះ។ ថ្នាក់​ដឹកនាំក្លិប និង​ផ្នែកផ្សេងៗរបស់បិសាចក្រហម ការគាំទ្រគ្រូបង្វឹកវ័យ ៤៨ ឆ្នាំរូបនេះ។ការ​ធ្វើ​បែបនេះឱ្យអ្នកចាត់ការទូទៅធូរស្បើយពីភារកិច្ចដឹងកនាំ​និង​សម្ពាធនានាដែល​ទទួលបាន​ក្រោយ​ទទួលបាន​លទ្ធផល​មិន​បាន​ល្អ។ លោក Romano បន្ថែមថា ខណៈដែល…

បិសាចក្រហមអាច​ធ្លាក់​ទៅ​ឈរ​លេខ១១ក្នុងតារាង​ Premier League បើ​ចាញ់ Liverpool ក្នុង​អាទិត្យនេះ
កីទ្បា

បិសាចក្រហមអាច​ធ្លាក់​ទៅ​ឈរ​លេខ១១ក្នុងតារាង​ Premier League បើ​ចាញ់ Liverpool ក្នុង​អាទិត្យនេះ

Manchester United នឹងត្រលប់​ទៅ​ប្រកួត Premier League នៅ​ថ្ងៃ​អាទិត្យ​នេះ​ដោយ​ប៉ះ Liverpool បន្ទាប់​ពីយក​ឈ្នះ Atalanta នៅ​ពាក់​កណ្ដាល​សប្ដាហ៍​ក្នុង Champions League។ បិសាចក្រហមនឹងប្រកួតជាមួយ Liverpool នៅផ្ទះនៅថ្ងៃទី 24 ខែតុលា ហើយការទទួលបានបីពិន្ទុអាចធ្វើឲ្យពួកគេលោតទៅចំណាត់ថ្នាក់លេខ 4 ក្នុងតារាងនិង អាស្រ័យ​​លើលទ្ធផលផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ! ប្រសិនបើក្រុមរបស់លោក Ole Gunnar Solskjaer រងបរាជ័យទល់នឹងក្រុមរបស់លោក Jurgen Klopp នៅ Old Trafford…

ចង់​បាន​ខ្លាំង​ហើយ! PSG ព្រម​ឲ្យ Icardi ថែម​លុយ ៥៥ លាន​អឺរ៉ូ​ទៀត ដើម្បី​យក​ម្នាក់​នេះ
កីទ្បា

ចង់​បាន​ខ្លាំង​ហើយ! PSG ព្រម​ឲ្យ Icardi ថែម​លុយ ៥៥ លាន​អឺរ៉ូ​ទៀត ដើម្បី​យក​ម្នាក់​នេះ

ក្លឹប​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​អស់​អារម្មណ៍​ជាមួយ​នឹង​គុណភាព​លេង​របស់​ខ្សែ​ប្រយុទ្ធ Mauro Icardi ហើយ ដោយ​មាន​ផែនការណ៍​ចង់​ជ្រេ​គេ​ចេញ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ​ទៀត​ផង។ បើ​តាម​សារព័ត៌មាន Calciomercato ចុះ​ផ្សាយ ក្លឹប​យក្ស​ក្នុង​ទីក្រុង​ប៉ារីស សម្លឹង​ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ Victor Osimhen របស់​ក្លឹប Napoli ដោយ​ពួក​គេ​មិន​ចង់​ប្រើប្រាស់​លុយ​សុទ្ធ​ទាំង​ដុល​ទេ ពោល​ចង់​ដាក់​ឈ្មោះ Mauro Icardi ជា​ថ្នូរ ហើយ​ចាយ​លុយ​បន្ថែម​ពី​លើ​នោះ ៥៥ លាន​អឺរ៉ូ។ នេះ​មាន​ន័យ​ថា បុរស​វ័យ ២២ ឆ្នាំ​របស់​ក្លឹប Napoli អាច​មាន​តម្លៃ​ល្បាក់…

ដឹកនាំ ១០០៨ ប្រកួត​ហើយ Mourinho ទើប​ស្គាល់​ភាព​ជូរចត់​នេះ​លើក​ទី​មួយ​ក្នុង​អាជីព
កីទ្បា

ដឹកនាំ ១០០៨ ប្រកួត​ហើយ Mourinho ទើប​ស្គាល់​ភាព​ជូរចត់​នេះ​លើក​ទី​មួយ​ក្នុង​អាជីព

ឆ្លង​កាត់​ការ​ដឹកនាំ​ក្លឹប​មិន​ក្រោម ៥ រាប់​ចាប់​តាំង​ពី​មុន​ឆ្នាំ ២០០០ មក​ទល់​ពេល​នេះ​ជាង ២ ទសវត្ស​មក​ហើយ ទើប​តែ​ប្រកួត​យប់​មិញ​ទេ ដែល​លោក Jose Mourinho សឹង​តែ​សម្រក់​ទឹក​ភ្នែក ក្រោយ​ជួប​លទ្ធផល​ដែល​មិន​នឹក​ស្មាន​ដល់។ AS Roma បាន​បរាជ័យ​ទក់​សាច់​ ក្រោម​ថ្វី​ជើង​របស់​ក្លឹប​មិន​ល្បី​ឈ្មោះ Bodo/Glimt នៅ​ឯ​លីគ​លំដាប់​ទី ៣ ប្រទេស​ន័រវេស នៅ​លទ្ធផល ១-៦។ បើ​តាម​របាយការណ៍​ពី Opta ចុះ​ផ្សាយ​ថា នេះ​ជា​ប្រកួត​ដំបូង​ក្នុង​អាជីព​ជា​អ្នកចាត់ការ របស់​បុរស​ជាប់​រហស្សនាម “Special One” ដែល​ក្រុម​លោក​បាន​របូត​ដល់​ទៅ ៦…

ល្មម​ហង្ស​ព្រឺ​រោម​ដែរ! នេះ​មក​មើល​ស្ថិតិ​ជា​រួម ដែល Ronaldo ​លេង​ប៉ះ Liverpool
កីទ្បា

ល្មម​ហង្ស​ព្រឺ​រោម​ដែរ! នេះ​មក​មើល​ស្ថិតិ​ជា​រួម ដែល Ronaldo ​លេង​ប៉ះ Liverpool

នៅ​ប្រកួត​ក្នុង​ទឹកដី Old Trafford នា​ចុង​សប្តាហ៍​នេះ នឹង​មាន​សង្រ្គាម​ក្រហម​កើត​ឡើង ដោយ​ជា​ការ​ប៉ះ​គ្នា​រវាង Man Utd និង Liverpool ​នៃ​ប្រកួត​ក្របខ័ណ្ឌ Premier League។ គេ​កំពុង​រង់ចាំ​មើល​ថា តើ Man Utd អាច​យក​ឈ្នះ​បាន​ឬ​អត់ ព្រោះ​វា​ជា​ប្រកួត​ដំបូង​ដែល Cristiano Ronaldo លេង​ទល់​ក្រុម​កំពូល ក្រោយ​ការ​វិល​ត្រលប់​មក​វិញ​សារ​ជា​ថ្មី។ ក្នុង​អត្ថបទ​នេះ យើង​សូម​បង្ហាញ​ស្ថិតិ​ជា​រួម ដែល Ronaldo ធ្លាប់​តតាំង Liverpool ដោយ​ប៉ះ​គ្នា​សរុបព ១២ ប្រកួត…

សំណាក់​ក្លឹប​ដែល​ចង់​បាន គួរ​ទៅ​មុខ​ឬ​ថយ​ក្រោយ? នេះ​ Haaland ទារ​ថ្លៃ​ពលកម្ម​ខ្ពស់​ដល់​ទៅ…
កីទ្បា

សំណាក់​ក្លឹប​ដែល​ចង់​បាន គួរ​ទៅ​មុខ​ឬ​ថយ​ក្រោយ? នេះ​ Haaland ទារ​ថ្លៃ​ពលកម្ម​ខ្ពស់​ដល់​ទៅ…

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Braut Haaland អាច​នឹង​មាន​ភាគរយ​ច្រើន ក្នុង​ការ​ចាកចេញ​ពី​ក្លឹប Borussia Dortmund នៅ​រដូវ​ក្តៅ​ខាង​មុខ បន្ទាប់​ពី​តម្លៃ​ផ្តាច់​កុងត្រា​របស់​គេ​អាច​បើក​ដំណើរការ ជាមួយ​តម្លៃ​ផ្ទេរ​ទាប​ត្រឹម​តែ ៦៤ លាន​ផោន។ មាន​ក្លឹប​ធំៗ​ជា​ច្រើន ដែល​ចង់​បាន​យុវជន​សញ្ជាតិ​ន័រវេស ហើយ​ត្រៀម​នឹង​ចូល​ចរចា​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​រួម​មាន Chelsea, Man City, Man Utd, Bayern Munich, Real Madrid និង Paris Saint-Germain។ ជា​ការ​ពិត​ស្ថិតិ​របស់​បុរស​វ័យ ២១ ឆ្នាំ…

ឥទ្ធិពល Ronaldo ​ខ្លាំង​ដល់​ថ្នាក់ ​​ប្រហែលអាច​ថ្ពក់​ចិត្ត​តារា​ឆ្នើម​ម្នាក់​នេះ​ឲ្យ​បន្ត​ឈរ​ជើង​នៅ United
កីទ្បា

ឥទ្ធិពល Ronaldo ​ខ្លាំង​ដល់​ថ្នាក់ ​​ប្រហែលអាច​ថ្ពក់​ចិត្ត​តារា​ឆ្នើម​ម្នាក់​នេះ​ឲ្យ​បន្ត​ឈរ​ជើង​នៅ United

នៅ​រយៈ​ពេល​ចុង​ក្រោយ យើង​ទទួល​ដំណឹង​ថា កីឡាករ​ជា​ច្រើន ដែល​អាច​នឹង​ចាកចេញ​ពី​ក្លឹប Man Utd ខ្លះ​ទៅ ជា​ផែនការណ៍​ដែល​ក្លឹប​បម្រុង​លក់ ខ្លះ​កៀក​នឹង​ត្រូវ​ផុត​កុងត្រា​ហើយ​ជា​តារា​ឆ្នើម​ដ៏​សំខាន់​ក្នុង​ក្រុម​ទៀត​ផង។ តួ​យ៉ាង​គឺ​អនាគត​របស់ Paul Pogba ដែល​ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ លេចលឺ​ថា​គេ​មាន​ក្លឹប Real Madrid, Juventus និង PSG តាម​សម្លឹង​ចង់​បាន ហើយ​សាមី​ខ្លួន​ផ្ទាល់​កន្លង​ទៅ​ក៏​បង្ហើប​ពី​អារម្មណ៍​ចង់​ផ្ទេរ​ចេញ​ពី Old Trafford ផង​ដែរ។ យ៉ាង​ណា​ស្រាប់​តែ​ថ្មីៗ​នេះ កីឡាករ​បារាំង​ក៏​ឲ្យ​តម្រុយ​វិជ្ជមាន​ពី​ការ​ដែល​អាច​នឹង​បន្ត​នៅ ហើយ​និយាយ​ពី​ឥទ្ធិពល Cristiano Ronaldo…

បង្ហាញ​ឈ្មោះ​កំពូល​កីឡាករ​លេង​កាច​បំផុត​នៅ PL ដែល​រង​ពិន័យ​កាត​ក្រហម​ច្រើន​បំផុត
កីទ្បា

បង្ហាញ​ឈ្មោះ​កំពូល​កីឡាករ​លេង​កាច​បំផុត​នៅ PL ដែល​រង​ពិន័យ​កាត​ក្រហម​ច្រើន​បំផុត

តើ​អ្នក​គិត​ថា​នៅ​ Premier League កីឡាករ​រូប​ណា​ ដែល​រង​ពិន័យ​កាត​ក្រហម​ច្រើន​បំផុត​ក្នុង​អាជីព​ជា​កីឡាករ? វា​ជា​ក្របខ័ណ្ឌ​ដែល​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​មួយ ដូច្នេះ​ការ​បង្ក​កំហុស ពី​សំណាក់​ខ្សែ​ការពារ​ក្តី ខ្សែ​ប្រយុទ្ធ​ក្តី រមែង​តែង​កើត​មាន​ជា​រឿយៗ ដែល​ញុាំង​ឲ្យ​ទស្សនីយភាព​ការ​ប្រកួត​កាន់​តែ​ក្តៅ​គគុក។ យ៉ាង​ណា​បើ​រាប់​តែ​កំពូល​កីឡាករ ទាំង​អ្នក​ចាស់​ អ្នក​ថ្មី ឬ​ចូល​និវត្ត​ហើយ​ក្តី យើង​បង្ហាញ​ឈ្មោះ​អ្នក​ទាំង ៥ ដែល​ទទួល​ពិន័យ​កាត​ក្រហម​ច្រើន​បំផុត​នៅ​លីគ​កំពូល​អង់គ្លេស៖ ៥) Martin Keown ៦ លើក ៤) Steven Gerrard ៦ លើក ៣) John Terry ៦…

លោក Ole:”នរណាថា​ Ronaldo លេង​បាល់បែបខ្ជិលៗ អញ្ចឹង​មើ​ការ​ប្រកួតមួយ​នេះ​ទៅ”
កីទ្បា

លោក Ole:”នរណាថា​ Ronaldo លេង​បាល់បែបខ្ជិលៗ អញ្ចឹង​មើ​ការ​ប្រកួតមួយ​នេះ​ទៅ”

អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បាននិយាយវាយបក​ទៅ​អ្នក​និយាយរិះគន់ដល់កីឡាករ Cristiano Ronaldo ដែលពីមុនបានចាត់ទុកកីឡាកររូបនេះជាបន្ទុកហើយថែមទាំងខ្ជិលនៅលើទីលានទៀតផង។ ពិតណាស់! ម្នាក់ក្នុងចំនោមពួកគេគឺជាវីរបុរសរបស់ Man United គឺលោក Gary Neville ដែលពីមុនបានចោទសួរពីតួនាទីរបស់ Ronaldo នៅក្នុងក្រុមបន្ទាប់ពីលទ្ធផលមិនប្រក្រតីរបស់ Man United ក្នុង ៧ ប្រកួតចុងក្រោយ ( Man United ចាញ់ ៤ ដងឈ្នះ ២ ដង និងស្មើ…

ដោយសារ​រឿង​នេះ ទម្រង់​លេង PSG នឹង​ដើរ​ថយ​ក្រោយ ទោះ​មាន Messi/Neymar
កីទ្បា

ដោយសារ​រឿង​នេះ ទម្រង់​លេង PSG នឹង​ដើរ​ថយ​ក្រោយ ទោះ​មាន Messi/Neymar

បើ​តាម​ការ​យល់​ឃើញ​របស់​អតីត​ខ្សែ​បម្រើ​ជើង​ចាស់​លោក Jerome Rothen បាន​បង្ហាញ​ការ​ជឿជាក់​ថា វត្តមាន Lionel Messi ជាមួយ Neymar Jr មិន​អាច​បង្កើត​ឥទ្ធិពល​ជោគជ័យ​ដល់​ក្លឹប​បារាំង​បាន​នោះ​ទេ ដរាប​ណា​បើ​គ្មាន​វត្តមាន Kylian Mbappe។ ស្ថានភាព​កុងត្រា​របស់ Mbappe មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ចេញ​នៅ​ឡើយ ដ្បិត​អី​សុពលភាព​ការ​ឈរ​ជើង​របស់​គេ ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។ ភាគរយ​ច្រើន​ដែល​កីឡាករ​វ័យ​ក្មេង​បារាំង ជ្រើស​យក​ផ្លូវ​បែក​ជាង​ការ​បន្ត​នៅ។ ស្ថិតិ​នៅ​ក្លឹប PSG គេ​រក​បាន ១៣៨ គ្រាប់​និង Assist ៦២ លើក​នៅ​ការ​បង្ហាញ​ខ្លួន​សរុប…