កីទ្បាក្រៅស្រុក

ស្ថិតិ​ដ៏​អាក្រក់​ខាន​កើត​មាន ១១ ឆ្នាំ កំពុង​រង់ចាំ Ronaldo ហើយ បើ​ស៊ុត​ Spurs អត់​ចូល​ទៀត​យប់​នេះ
កីទ្បា

ស្ថិតិ​ដ៏​អាក្រក់​ខាន​កើត​មាន ១១ ឆ្នាំ កំពុង​រង់ចាំ Ronaldo ហើយ បើ​ស៊ុត​ Spurs អត់​ចូល​ទៀត​យប់​នេះ

ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur នៅ​វេលា​ម៉ោង​ ១០:៣០ នាទី​យប់ ថ្ងៃ​សៅរ៍​នេះ នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប​បិសាច​ក្រហម Man Utd ដែល​ជា​ជំនួប​ជុំ​ទី ១០ នៅ​ក្របខ័ណ្ឌ Premier League។ គេ​កំពុង​រង់ចាំ​មើល​ថា តើ​តារា​ឆ្នើម Cristiano Ronaldo នឹង​អាច​រក​បាន​គ្រាប់​បាល់​ឬ​អត់ ព្រោះ​អី​លោក​ខកខាន​ការ​ស៊ុត​ក្នុង​លីគ ៤ ប្រកួត​ហើយ​រាប់​តាំង​ពី​ប្រកួត​ប៉ះ Aston Villa, Everton, Leicester City និង Liverpool។ តាម​ពិត​ទៅ​ត្រឹម​តែ​ប្រកួត​ Liverpool…

រៀប​ឈ្មោះ​ឈុត ៥ រូប​ល្អ​បំផុត Grealish ដាក់​ឈ្មោះ Messi តែ​អត់ Cristiano Ronaldo
កីទ្បា

រៀប​ឈ្មោះ​ឈុត ៥ រូប​ល្អ​បំផុត Grealish ដាក់​ឈ្មោះ Messi តែ​អត់ Cristiano Ronaldo

Jack Grealish ជា​កីឡាករ​អង់គ្លេស​ដំបូង ដែល​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​ដល់​ទៅ ១០០ លាន​ផោន ហើយ​បច្ចុប្បន្ន​កំពុង​ឈរ​ជើង​ជាមួយ​ក្លឹប​មេឃ​ខៀវ Manchester City។ កន្លង​ទៅ​នេះ គេ​បាន​បង្ហាញ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​ការ​រៀប​ឈុត ៥ រូប​ល្អ​បំផុត ដែល​ខ្លួន​ស្រមៃ​ចង់​បាន ដោយ​មាន​ឈ្មោះ​ខ្លួន​ឯង និង​ជើង​ចាស់​ថ្មី ៤ រូប​ឯ​ទៀត។ Grealish បាន​ដាក់​ឈ្មោះ​អ្នកចាំទី Ederson ខ្សែ​ការពារ Sergio Ramos ខ្សែ​បម្រើ Jack Grealish ជា​ខ្លួន​ឯង ហើយ​ខ្សែ​ប្រយុទ្ធ Lionel Messi និង…

ឲ្យ​តែ​បាន​តំណែង ដឹង​តែ​ទិញ​ម្នាក់​នេះ​ហើយ Conte មើល​ឃើញ​កីឡាករ​តម្លៃ ៣០ លាន​អឺរ៉ូ​ម្នាក់​រួច​ស្រេច
កីទ្បា

ឲ្យ​តែ​បាន​តំណែង ដឹង​តែ​ទិញ​ម្នាក់​នេះ​ហើយ Conte មើល​ឃើញ​កីឡាករ​តម្លៃ ៣០ លាន​អឺរ៉ូ​ម្នាក់​រួច​ស្រេច

លោក Antonio Conte នៅ​រយៈ​ពេល​ចុង​ក្រោយ ល្ហិចល្ហៀង​ថា​អាច​ជា​នឹង​ចូល​ជំនួស​តំណែង​អ្នកចាត់ការ​លោក Ole Gunnar Solskjaer នៅ​ក្លឹប Man Utd បន្ទាប់​ពី​គ្រូ​សញ្ជាតិ​ន័រវេស ដឹកនាំ​ក្រុម​បង្កើត​លទ្ធផល​មិន​បាន​ល្អ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។ យ៉ាង​ណា​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Inter Live បាន​ឲ្យ​ដឹង​ថា បុរស​សញ្ជាតិ​អ៊ីតាលី បាន​ដាក់​គោលដៅ​នូវ​កីឡាករ​ដែល​ខ្លួន​ចង់​បាន​ជា​បណ្តើរៗ​ហើយ ដោយ​ក្នុង​ចំណោម​នោះ​គឺ​មាន​ខ្សែ​ការពារ​កណ្តាល Stefan de Vrij ធ្លាប់​ជា​អតីត​កូន​ក្រុម​កាល​នៅ​ក្លឹប​ Inter Milan។ កីឡាករ​វ័យ ២៩ ឆ្នាំ គេ​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣…

Koulibaly ប្រកាស​មុខ​អ្នក​សារព័ត៌មាន បើ​ចេញ​ពី Napoli លុះត្រា​បាន​ទៅ​ក្លឹប​ថ្មី ៣ នេះ
កីទ្បា

Koulibaly ប្រកាស​មុខ​អ្នក​សារព័ត៌មាន បើ​ចេញ​ពី Napoli លុះត្រា​បាន​ទៅ​ក្លឹប​ថ្មី ៣ នេះ

Kalidou Koulibaly បាន​ស្ថិត​ក្នុង​ចចាមអារ៉ាម​ជា​បន្តបន្ទាប់ ជា​ពិសេស​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​លឺ​ថា​គេ​កៀក​នឹង​ផ្ទេរ​មក​ក្លឹប Man Utd ថែម​ទៀត​ផង។ យ៉ាង​ណា​គេ​នៅ​បន្ត​ឈរ​ជើង​ជាមួយ​ក្លឹប​អាណាព្យាបាល Napoli មក​ទល់​បច្ចុប្បន្ន បន្ទាប់​ពី​ក្លឹប​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ជ្រុល​មិន​ថា​តែ​កាល​ពី​រដូវ​ក្តៅ។ យ៉ាង​ណា​តាម​ការ​ឲ្យ​ដឹង​កាល​ពី​ថ្មីៗ​នេះ Koulibaly គេ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​លោក Valter de Maggio ច្បាស់ៗ​ថា៖ “ប្រសិន​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​ក្លឹប Napoli គឺ​ខ្ញុំ​មាន​តែ​ជ្រើស​ទៅ​ក្លឹប​ធំ​ក្នុង​លោក ៣ ប៉ុណ្ណោះ គឺ​ក្លឹប Man City, Real Madrid ឬ Barcelona”។ លោក​បន្ត៖ “រឿង​ខ្ញុំ​ទៅ​ចូលរួម​នៅ…

Xavi ចុច​ឈ្មោះ​កីឡាករ​ ២ រូប​ហើយ​ស្រេច បើ​បាន​មក​ដឹកនាំ​ក្លឹប​ថ្មី Barcelona
កីទ្បា

Xavi ចុច​ឈ្មោះ​កីឡាករ​ ២ រូប​ហើយ​ស្រេច បើ​បាន​មក​ដឹកនាំ​ក្លឹប​ថ្មី Barcelona

Xavi Hernandez ជា​បេក្ខភាព​ឈរ​លើ​ភាគរយ​ខ្ពស់​បំផុត ដែល​នឹង​អាច​មក​ដឹកនាំ Barcelona នៅ​ពេល​ខាង​មុខ បន្ទាប់​ពី​ក្លឹប​បាន​ប្រកាស​ដក​តំណែង​អ្នកចាត់ការ​លោក Ronald Koeman ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ។ យ៉ាង​ណា​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​អ្នក​សារព័ត៌មាន​អេស្ប៉ាញ Gerard Moreno បាន​ឲ្យ​ដឹង​ថា Xavi ក៏​បាន​សម្រេច​ចិត្ត​រួចរាល់ អំពី​ការ​ចង់​បាន​កីឡាករ​ថ្មី​មក​កាន់​ក្លឹប Barcelona ប្រសិន​លោក​ត្រូវ​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ នោះ​គឺ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Man City កីឡាករ Raheem Sterling ដោយ Xavi ជឿ​ថា គេ​នឹង​អាច​មក​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ Sergio Aguero នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ​បាន។…

អតីត​មិត្ត​រួម​ក្រុម Ronaldo ម្នាក់ សរសើរ​ Messi ថា​ជា​ព្រះ​ក្នុង​ពិភព​បាល់ទាត់
កីទ្បា

អតីត​មិត្ត​រួម​ក្រុម Ronaldo ម្នាក់ សរសើរ​ Messi ថា​ជា​ព្រះ​ក្នុង​ពិភព​បាល់ទាត់

ខ្សែ​ការពារ​នៅ​ក្លឹប Tottenham Hotspur គឺ​កីឡាករ Cristian Romero បាន​បង្ហាញ​ការ​យល់​ឃើញ អំពី ការ​ប្រៀបធៀប​រវាង Cristiano Ronaldo និង Lionel Messi ខណៈ​ដែល​សម្រាប់​គេ​ផ្ទាល់ គឺ​សុទ្ធ​តែ​ធ្លាប់​បាន​រួម​ជើង​ជាមួយ​កីឡាករ​ទាំង​ពីរ។ Romero ធ្លាប់​ខ្ចី​ជើង​ពី Atalanta ទៅ​លេង​ឲ្យ​ Juventus ហើយ​រួម​ជើង​នៅ​ទី​នោះ​ជាមួយ Ronaldo បាន​មួយ​រយៈ​ពេល​ដែរ ខណៈ​ជាមួយ Leo Messi គឺ​ជា​មិត្ត​រួម​ជម្រើស​ជាតិ​អាហ្សង់ទីន​នឹង​គ្នា។ ពួក​គេ​ក៏​ទើប​តែ​បញ្ចប់​ភារកិច្ច​ជួយ​ក្រុម​លើក​ពាន Copa America កន្លង​ទៅ​ផង​ដែរ។…

ចង់​ដក​តំណែង​ Ole ពេល​នេះ តើ​ក្លឹប Man Utd ត្រូវ​ចាយ​លុយ​ប៉ុន្មាន?
កីទ្បា

ចង់​ដក​តំណែង​ Ole ពេល​នេះ តើ​ក្លឹប Man Utd ត្រូវ​ចាយ​លុយ​ប៉ុន្មាន?

តំណែង​របស់​អ្នកចាត់ការ​លោក Ole Gunnar Solskjaer មិន​នឹងន​នោះ​ទេ​ នៅ​រយៈ​ពេល​ចុង​ក្រោយ បន្ទាប់​ពី​ដឹកនាំ​ក្រុម​ទទួល​បាន​លទ្ធផល​បរាជ័យ​ជា​បន្តបន្ទាប់ ហើយ​កំពុង​លឺ​ដំណឹង​ថា លោក Antonio Conte ទំនង​ជា​នឹង​ចូល​ដឹកនាំ​ជំនួស។ តាម​ពិត​ទៅ​កុងត្រា​របស់​អ្នកចាត់ការ​វ័យ ៤៨ ឆ្នាំ តាម​ថា​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ​ឯ​ណោះ តែ​ខាង​ក្រុមប្រឹក្សាភិបាល​ក្លឹប Man Utd កំពុង​លៃលក​ចង់​ដក​មុន​កាល​កំណត់ ពោល​ទុក​ពេល​ឲ្យ​ត្រឹម ៣ ប្រកួត​ទៀត។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន TheSun បាន​ឲ្យ​ដឹង​ថា ក្លឹប​ Man Utd…

ធ្លាយ​លទ្ធផល​មុន​ថ្ងៃ​ប្រកាស​ផ្លូវការ នេះ​កីឡាករ​ម្ចាស់​ពាន Ballon d’Or 2021
កីទ្បា

ធ្លាយ​លទ្ធផល​មុន​ថ្ងៃ​ប្រកាស​ផ្លូវការ នេះ​កីឡាករ​ម្ចាស់​ពាន Ballon d’Or 2021

នៅ​ឆ្នាំ ២០២១ សម្រាប់​ព្រឹត្តិការណ៍​ប្រកាស​អ្នក​ឈ្នះ​ពាន Ballon d’Or នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ​វិច្ឆិកា ខណៈ​ដែល​លទ្ធផល​បោះឆ្នោត​ពី​ស្ថាប័ន​នានា គឺ​ប្រមូល​ទុក​មុន​រយៈ​ពេល ១ ខែ។ សម្រាប់​ឆ្នាំ​នេះ គឺ​បាន​កើត​ឡើង​ស្រដៀង​នឹង​ឆ្នាំ ២០១៨ ពោល​គឺ​មាន​ការ​បែកធ្លាយ​ក្រដាស​បង្ហាញ​លទ្ធផល​ជា​មុន ដោយ​អ្នក​ឈ្នះ គឺ​មិនមែន​ជា Cristiano Ronaldo ឬ Lionel Messi នោះ​ទេ។ បើ​តាម​ប្រភព​ពី​គណនី Twitter មួយ​បាន​បង្ហោះ​នូវ​ក្រដាស​នៃ​អ្នក​ឈ្នះ​តាម​ចំណាត់ថ្នាក់ និង​លំដាប់​ពិន្ទុ ដែល​ម្ចាស់​ពាន​ឆ្នាំ​នេះ ជា​ Robert Lewandowski។…

Neymar សរសើរ​មិត្ត​រួម​ក្រុម PSG ម្នាក់​ថា​លេង​ល្អ ដូច​ Xavi និង Iniesta
កីទ្បា

Neymar សរសើរ​មិត្ត​រួម​ក្រុម PSG ម្នាក់​ថា​លេង​ល្អ ដូច​ Xavi និង Iniesta

ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប​ Paris Saint-Germain គឺ​កីឡាករ Neymar Jr បាន​បង្ហាញ​ការ​យល់​ឃើញ​ពី​ឈ្មោះ​មិត្ត​រួម​ក្រុម ដែល​អាច​ប្រដូច​ទៅ​នឹង​សមត្ថភាព​របស់ Xavi Hernandez និង Andres Iniesta។ នោះ​គឺ​ខ្សែ​បម្រើ Marco Veratti ដែល​សូម្បី​តែ Leo Messi កន្លង​មក ក៏​សរសើរ​គេ​ផង​ដែរ ហើយ​អះអាង​ថា​ក្លឹប Barcelona ក៏​ធ្លាប់​ចង់​ចរចា​ទិញ​យក​កាល​ពី​អតីត​កាល​ដូច​គ្នា។ មក​មើល​ការ​យល់​ឃើញ​របស់ Neymar ​ឯ​ណេះ​វិញ និយាយ​ថា៖ “ខ្ញុំ​មើល​ឃើញ​ថា Veratti គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ ដើម​ឡើយ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​គេ​ទេ…

Neymar ប្រាប់​ឲ្យ PSG ចូល​ប្រជែង Liverpool ដណ្តើម​យក​កីឡាករ​នៅ PL ម្នាក់
កីទ្បា

Neymar ប្រាប់​ឲ្យ PSG ចូល​ប្រជែង Liverpool ដណ្តើម​យក​កីឡាករ​នៅ PL ម្នាក់

បើ​តាម​របាយការណ៍​ចុង​ក្រោយ​ចុះ​ផ្សាយ​ថា ក្លឹប​បារាំង Paris Saint-Germain កំពុង​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​លេង​តំណែង​ស្លាប​នៅ​ក្លឹប Leeds United ដែល​ជា​កីឡាករ​ Neymar មាន​ការ​ស្រលាញ់​ពេញ​ចិត្ត​ដូច​គ្នា។ នោះ​គឺ​កីឡាករ​វ័យ ២៤ ឆ្នាំ Raphinha ដែល​គេ​បាន​ក្លាយ​ជា​ចំណែក​សំខាន់​ក្រោម​ការ​ដឹកនាំ​របស់​លោក Marcelo Bielsa ហើយ​នៅ​រដូវ​កាល​នេះ រក​បាន​ ៣ គ្រាប់​ហើយ​ឲ្យ​ក្លឹប។ យ៉ាង​ណា​ភ្នាក់ងារ​របស់​កីឡាករ​ប្រេស៊ីល​ខាង​លើ គឺ​លោក Deco ក៏​ធ្លាប់​និយាយ​ដែរ​ថា Raphinha មាន​ក្លឹប Liverpool ចរចា​ចង់​បាន។ ពេល​នេះ​ក្លឹប​បារាំង Paris Saint-Germain…

Sir Alex ប្រាប់​ថ្នាក់​លើ​ក្លឹប​ហើយ ឲ្យ​យក​ម្នាក់​នេះ ប្រសិន​ត្រូវ​ដក Ole ចេញ​ពី​តំណែង
កីទ្បា

Sir Alex ប្រាប់​ថ្នាក់​លើ​ក្លឹប​ហើយ ឲ្យ​យក​ម្នាក់​នេះ ប្រសិន​ត្រូវ​ដក Ole ចេញ​ពី​តំណែង

ដ្បិត​បើ​មាន​បេក្ខភាព​ច្រើន​ ដែល​យើង​លេចលឺ​នៅ​រយៈ​ពេល​ចុង​ក្រោយ ក្នុង​ការ​មក​ត្រៀម​ជំនួស​តំណែង​លោក Ole Gunnar Solskjaer តែ​តាម​ការ​យល់​ឃើញ​និង​ចង់​បាន​របស់​អតីត​គ្រូ​តា​លោក Sir Alex Ferguson គឺ​មើល​ឃើញ​ផ្សេង។ មតិ​ជា​ច្រើន​ចង់​បាន Antonio Conte, Zinedine Zidane ឬ Brendan Rodgers ជា​ដើម​ឲ្យ​មក​ដឹកនាំ United ​បន្ត​ពី​លោក Ole តែ​ទៅ​មើល​អតីត​គ្រូ​សញ្ជាតិ​ស្កុតឡែន បែរ​ជា​ចុច​ឈ្មោះ​គ្រូ​អាហ្សង់ទីន​គឺ Mauricio Pochettino ​ឯ​ណោះ​វិញ។ នេះ​បើ​តាម​សារព័ត៌មាន Daily Star បាន​ចុះ​ផ្សាយ។…

Messi ណែនាំ​ឲ្យ​ក្លឹប​ចាស់ Barcelona យក​គ្រូ​រូប​នេះ មក​បន្ត​តំណែង​ពី Koeman
កីទ្បា

Messi ណែនាំ​ឲ្យ​ក្លឹប​ចាស់ Barcelona យក​គ្រូ​រូប​នេះ មក​បន្ត​តំណែង​ពី Koeman

នៅ​ព្រឹក​នេះ យើង​ទទួល​បាន​ដំណឹង​ច្បាស់​ការ​ចេញ​ពី​ក្លឹប Barcelona ជុំវិញ​ការ​ដក​តំណែង​លោក Ronald Koeman ក្រោយ​ពី​ដឹកនាំ​មិន​បាន​ល្អ​ជា​បន្តបន្ទាប់​នៅ​រយៈ​ពេល​ចុង​ក្រោយ ហើយ​រុញ​ឲ្យ​ក្លឹប​ធ្លាក់​ដល់​លេខ ៩ ក្នុង​តារាង La Liga។ ១០ ប្រកួត​នៅ La Liga ចាញ់​ដល់​ទៅ ៤ ខណៈ​នៅ UCL ចាញ់​ ៣-០ ព្រម​គ្នា​ទល់ Bayern និង Benfica ដែល​សមល្មម​ឲ្យ​អ្នក​គាំទ្រ​ក៏​នៅ​មិន​សុខ​ដែរ ​ក្រោយ​ឃើញ​ទម្រង់​លេង​របស់​ក្រុម​ហាក់​មិន​មាន​ភាព​ល្អ​ប្រសើរ​ទាល់​តែ​សោះ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន Cadena COPE ចុះ​ផ្សាយ​ថា…

បើ​ចង់​ចេញ Klopp ណែនាំ​ឲ្យ Salah គួរ​ផ្ទេរ​ទៅ​ក្លឹប​មួយ​នេះ ជា​ជាង Real Madrid
កីទ្បា

បើ​ចង់​ចេញ Klopp ណែនាំ​ឲ្យ Salah គួរ​ផ្ទេរ​ទៅ​ក្លឹប​មួយ​នេះ ជា​ជាង Real Madrid

អនាគត​របស់​ខ្សែ​ប្រយុទ្ធ Mohamed Salah ហាក់​មិន​ប្រាកដប្រជា​នោះ​ទេ ដ្បិត​អី​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២៣​ តែ​ដោយសារ​ពេល​នេះ​គេ​កំពុង​ឡើង​ជើង​ខ្លាំង ដូច្នេះ​ក៏​មាន​កូន​ចិត្ត​ចង់​ស្វែងរក​ទ្រនំ​ថ្មី​ដែរ។ ក្នុង​ចំណោម​ជម្រើស​ជា​ច្រើន Salah លឺ​ថា​មាន​បំណង​ចង់​សម្រេច​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ក្នុង​ក្តីស្រមៃ​គឺ Real Madrid។ យ៉ាង​ណា​បើ​តាម​សារព័ត៌មាន El Nacional បាន​ចុះ​ផ្សាយ​ បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹប​ហង្ស​ក្រហម Liverpool លោក Jurgen Klopp ដ្បិត​បើ​ព្យាយាម​រារាំង​ Salah ម្តង​ជា​ពីរ​ដង តែ​បើ​កីឡាករ​នៅ​បន្ត​ចង់​ចេញ លោក​ក៏​មាន​តែ​សម្រប​តាម ហើយ​ណែនាំ​នៅ​ជម្រើស​ដ៏​ល្អ​មួយ​ផង​ដែរ។ Klopp មិន​ចង់​ឲ្យ…

Bent៖ “ម្នាក់​នេះ​ល្អ​ជាង Ronaldo ឆ្ងាយ​ណាស់ Ole ត្រូវ​តែ​ដាក់​គេ​ចូល​លេង បើ​ចង់​បន្ត​តំណែង”
កីទ្បា

Bent៖ “ម្នាក់​នេះ​ល្អ​ជាង Ronaldo ឆ្ងាយ​ណាស់ Ole ត្រូវ​តែ​ដាក់​គេ​ចូល​លេង បើ​ចង់​បន្ត​តំណែង”

Darren Bent អតីត​កីឡាករ​ជើង​ចាស់​នៅ PL បាន​ជំរុញ​ចិត្ត​លោក Ole Gunnar Solskjaer ជា​អ្នកចាត់ការ​ក្លឹប Man Utd ឲ្យ​គួរ​ណា​ មើល​ឃើញ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Edinson Cavani ជា​ជាង Cristiano Ronaldo។ លោក​បាន​លើក​ហេតុផល​សមរម្យ​មួយ ដែល​ Ole គួរ​តែ​ធ្វើ​បែប​ហ្នឹង។ ជា​ការ​ពិត​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ United ហាក់​ទទួល​រង​ភាព​ចម្រូងចម្រាស ដែល​អ្នក​ខ្លះ​មិន​ពេញ​ចិត្ត​នឹង​ការ​ដែល CR7 ជាប់​ជម្រើស​ដំបូង​រហូត​ទេ ហើយ​ខ្លះ​ចង់​ឲ្យ​សាក​ដាក់ Cavani លេង​ម្តង ព្រោះ​សាច់​បាល់​លេង​របស់​កីឡាករ​អ៊ុយរុយហ្គាយ…

ក្រោយ​គេ​រិះគន់​លេង​មិន​សូវ​រត់ លេង​ចាំ​ចង​មុង​ស៊ុត ឥឡូវ Ronaldo ចេញ​មុខ​ឆ្លើយតប​ហើយ
កីទ្បា

ក្រោយ​គេ​រិះគន់​លេង​មិន​សូវ​រត់ លេង​ចាំ​ចង​មុង​ស៊ុត ឥឡូវ Ronaldo ចេញ​មុខ​ឆ្លើយតប​ហើយ

Cristiano Ronaldo មួយ​រយៈ​ចុង​ក្រោយ​បាន​លឺ​ពាក្យ​រិះគន់​កើត​ឡើង​ចេញ​ពី​សំណាក់​អ្នក​គាំទ្រ និង​ក្រុម​អ្នក​វិភាគ​លើ​ប៉ុស្តិ៍​កម្មវិធី​មួយ​ចំនួន ជា​ពិសេស​ក្រោយ​ឃើញ​ទម្រង់​លេង​កាល​ប៉ះ Leicester ដោយ​ថា កីឡាករ​ព័រទុយហ្គាល់ លេង​ចាំ​តែ​ចង​មុង​ស៊ុត លេង​អត់​រត់​ជួយ​សាង​បាល់​ពី​ខាង​ក្រោម​មក​សោះ។ អ្នក​ខ្លះ​ទៀត​ក៏​ថា ដោយសារ​ហេតុផល​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ក្រុម​បាត់បង់​តុល្យភាព និង​នាំ​ឲ្យ​ក្រុម​បរាជ័យ។ ដោយឡែក​ថ្មីៗ​នេះ តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ បាន​ចេញ​មុខ​មក​ឆ្លើយតប​ហើយ ដោយ​សង្កត់​ធ្ងន់​ថា ក្រុម​ទាំង​មូល​ត្រូវ​ការ​ពេល ហើយ​លោក​យល់​ច្បាស់​ពី​តំណែង​របស់​ខ្លួន​ឯង គឺ United ទិញ​យក​លោក​មក គឺ​ដើម្បី​មក​ស៊ុត​ជា​ភារកិច្ច​អាទិភាព។ Ronaldo និយាយ៖ “យើង​កំពុង​ស្ថិត​ក្នុង​ពេល​វេលា​នៃ​ការ​ផ្លាស់ប្តូរ​មួយ ដោយ United បាន​ទិញ​ចូល​ខ្ញុំ Varane…

កីឡាករ Bayern សរសើរ​កីឡាករ​ Barcelona ម្នាក់ ថា​ល្អ​ជាង Mbappe
កីទ្បា

កីឡាករ Bayern សរសើរ​កីឡាករ​ Barcelona ម្នាក់ ថា​ល្អ​ជាង Mbappe

បច្ចុប្បន្ន​សម្រាប់ Kylian Mbappe ក៏​អាច​រាប់​បាន​ជា​កីឡាករ​លំដាប់ World-class មួយ​រូប​ផង​ដែរ ហើយ​បើ​សួរ​ថា​នរណា​ល្អ​ជាង Mbappe មតិ​ភាគ​ច្រើន​ប្រាកដ​ជា​នឹក​ដល់ Erling Haaland, Mohamed Salah ឬ Cristiano Ronaldo, Lionel Messi អី​ជា​ដើម។ តែ​យ៉ាង​ណា​មក​មើល​ការ​យល់​ឃើញ​របស់ Serge Gnabry ​ឯ​ណេះ​វិញ ដែល​ជា​កីឡាករ​នៅ​ក្លឹប Bayern Munich បែរ​ជា​ជឿជាក់​ថា ខ្សែ​ប្រយុទ្ធ​ស្លាប Ousmane Dembele របស់ Barcelona…

រំឭក​ឈ្មោះ​កីឡាករ​ល្អ​បំផុត​ទាំង ៥ ដែល​ធ្លាប់​ទៅ​លេង​នៅ​លីគ​កំពូល​អាមេរិក
កីទ្បា

រំឭក​ឈ្មោះ​កីឡាករ​ល្អ​បំផុត​ទាំង ៥ ដែល​ធ្លាប់​ទៅ​លេង​នៅ​លីគ​កំពូល​អាមេរិក

ការ​ផ្ទេរ​ទៅ​លីគ​កំពូល​អាមេរិក នៅ​រយៈ​ពេល​ចុង​ក្រោយ ហាក់​ស្ថិត​ក្នុង​ជម្រើស​របស់​កីឡាករ​កំពូលៗ​ច្រើន ព្រោះ​ពួក​គេ​ចង់​ភ្លក់​រសជាតិ​ថ្មី​នៃ​ការ​រស់នៅ​ក្នុង​ទឹក​ដី​ ប៉ែក​ក្រៅ​តំបន់​អឺរ៉ុប ហើយ​បើ​ធៀប​នឹង​នៅ​តំបន់​អាស៊ី គឺ​នៅ​អាមេរិក​អាច​រក​លុយ​បាន​ច្រើន​ជាង។ ជាក់ស្តែង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ យើង​ក៏​សង្កេត​ឃើញ​កីឡាករ​កំពូលៗ​ជា​ច្រើន​បាន​ទៅ​លេង​នៅ​លីគ​កំពូល​អាមេរិក​ជា​ហូរហែ ដល់​ថ្នាក់​បុគ្គល​ខ្លះ​ជាប់​ចិត្ត​មាន​ទាំង​ដាក់​ទុន​បង្កើត​ក្លឹប​នៅ​ទី​នោះ​ទៀត​ផង។ ខាង​ក្រោម​យើង​រំឭក​ឈ្មោះ​អ្នក​ទាំង ៥៖ ៥) Frank Lampard ក្លឹប New York City FC ៤) Wayne Rooney ក្លឹប D.C. United ៣) Didier Drogba ក្លឹប Montreal Impact…

ទុក​ពេល​ឲ្យ​ត្រឹម​ប្រកួត​ប៉ុណ្ណេះ បើ​បន្ត​ចាញ់ Man Utd សុំ​បាយបាយ Ole ហើយ
កីទ្បា

ទុក​ពេល​ឲ្យ​ត្រឹម​ប្រកួត​ប៉ុណ្ណេះ បើ​បន្ត​ចាញ់ Man Utd សុំ​បាយបាយ Ole ហើយ

ក្លឹប​បិសាច​ក្រហម Man Utd ហាក់​អស់​ការ​អត់ធ្មត់​ជាមួយ​នឹង​ អ្នកចាត់ការ​លោក Ole Gunnar Solskjaer ហើយ ពោល​ទុក​ពេល​ឲ្យ​ត្រឹម​ ៣ ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង ក្នុង​ការ​ស្រោចស្រង់​តំណែង​ដែល​កៀក​នឹង​បាត់បង់​ត្រលប់​មក​វិញ។ តែ​យ៉ាង​ណា​ ៣ ប្រកួត​បន្ទាប់​សម្រាប់​ក្រុម​ដឹកនាំ​ដោយ​បុរស​សញ្ជាតិ​ន័រវេស គឺ​ពិត​ជា​ពិបាក​ស្មាន ព្រោះ​អី​សុទ្ធ​តែ​ប៉ះ​គីឡូ​ធ្ងន់ មិន​ថា​តែ​នៅ​ក្នុង​លីគ​និង​នៅ​ពាន​អឺរ៉ុប។ នោះ​គឺ​ត្រូវ​ជួប Tottenham Hotspur នា​ចុង​សប្តាហ៍ មុន​ទៅ​លេង​ក្នុង​ដី Atalanta BC នៅ​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ ហើយ​រំលង​ប៉ុន្មាន​ថ្ងៃ​ត្រូវ​ជួប Manchester City ថែម​ទៀត។…

ត្បិតជំពាក់លុយ​គេច្រើន FC Barcelona ចំណាយលុយ​ដល់​ទៅ១០លានអឺរ៉ូទៅ​បុគ្គលម្នាក់នេះ ចចារកុងត្រាជាមួយ Fati
កីទ្បា

ត្បិតជំពាក់លុយ​គេច្រើន FC Barcelona ចំណាយលុយ​ដល់​ទៅ១០លានអឺរ៉ូទៅ​បុគ្គលម្នាក់នេះ ចចារកុងត្រាជាមួយ Fati

យោងតាមសារព័ត៌មាន El Nacional បានឱ្យដឹងថា Barcelona បានចំណាយប្រាក់ចំនួន 10 លានអឺរ៉ូដល់លោក Jorge Mendes ដើម្បីបន្តកិច្ចសន្យារបស់ Ansu Fati ។ កាសែតដដែលបានគេអះអាងថា Barca ត្រូវបង្ខំចិត្តបន្ត​កុងត្រាឱ្យកីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញរូបនេះ ខណៈដែលកិច្ចព្រមព្រៀងរបស់ Fati នឹងត្រូវផុតកំណត់នៅឆ្នាំក្រោយ ហើយពួកគេបានប្រគល់អាវលេខ 10 ដល់គាត់រួចហើយ។ Fati ក៏មានសំណើពីក្លឹប Premier League និង PSG ចង់បាន​ផង​ដែរ។ កាលពីសប្តាហ៍មុន Ansu…

[ទិន្នន័យ​ថ្មី] នេះ​ក្លឹប​ ១០ មាន​ប្រព័ន្ធ​កីឡាករ​ថ្លៃ​បំផុត ប្រចាំ​ខែ​តុលា
កីទ្បា

[ទិន្នន័យ​ថ្មី] នេះ​ក្លឹប​ ១០ មាន​ប្រព័ន្ធ​កីឡាករ​ថ្លៃ​បំផុត ប្រចាំ​ខែ​តុលា

បើ​តាម​របាយការណ៍​ពី TransferMarkt បាន​ធ្វើ​ការ​ប្រកាស​នៅ​បញ្ជី​ក្លឹប​ទាំង ១០ ដែល​មាន​ប្រព័ន្ធ​កីឡាករ​ជា​រួម​ថ្លៃ​បំផុត ផ្អែក​តាម​ហាងឆេង​ប្រចាំ​ខែ​តុលា។ បញ្ជាក់​នេះ​ជា​ការ​បូក​បញ្ចូល​ហាងឆេង​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់​បញ្ចូល​គ្នា មិនមែន​ជា​តម្លៃ​យីហោ​នៃ​ក្លឹប​នោះ​ទេ៖ ១០) Barcelona ៦៧២ លាន​អឺរ៉ូ ៩) Tottenham Hotspur ៦៩៧ លាន​អឺរ៉ូ ៨) Atletico Madrid ​៧៤៦ លាន​អឺរ៉ូ ៧) Real Madrid ៧៥៦ លាន​អឺរ៉ូ ៦) Bayern Munich ៨៤១ លាន​អឺរ៉ូ…

កីឡាករ Man Utd ម្នាក់ ចុច Like ​លើ​ការ​បង្ហោះ​ដែល​ទាមទារ​ឲ្យ​ដក​តំណែង Ole
កីទ្បា

កីឡាករ Man Utd ម្នាក់ ចុច Like ​លើ​ការ​បង្ហោះ​ដែល​ទាមទារ​ឲ្យ​ដក​តំណែង Ole

មាន​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ពី​សំណាក់​អ្នក​គាំទ្រ​នៅ​រយៈ​ពេល​ចុង​ក្រោយ ដោយ​ចង់​ឲ្យ​ក្លឹប Man Utd ដក​តំណែង​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ក្រោយ​ពី​ដឹកនាំ​មិន​ទទួល​បាន​ជោគជ័យ។ ពាក្យ​ពេញ​និយម #OleOUT បាន​នឹង​កំពុង​ចែករំលែក​ជា​បន្តបន្ទាប់​លើ​បណ្ដាញ​សង្គម ហើយ​ថ្មីៗ​នេះ​ក៏​ស្រាប់​តែ​ឃើញ Jesse Lingard កីឡាករ​របស់​ក្លឹប Man Utd បាន​ចុច Like ដោយ​ផ្ទាល់ ទៅ​លើ​ការ​បង្ហោះ​មួយ​ដែល​បង្ហាញ​ពី​រូបភាព​ទឹក​មុខ​មិន​ពេញ​ចិត្ត​របស់​លោក Sir Alex Ferguson និង​ពាក្យ #OleOUT។ បញ្ជាក់​ដែរ​ថា Lingard គេ​ពុំ​បាន​ចូល​លេង​ជាប់លាប់​នោះ​ទេ​ឲ្យ United…