កីទ្បាក្រៅស្រុក

Ian Wright ថា​តាំង​ពី​ដើម​រដូវ​កាល​មក​ទល់​ពេល​នេះ លោក​ជឿ​លើ​ក្រុម​មួយ​គត់ សង្ឃឹម​លើក​ពាន PL
កីទ្បា

Ian Wright ថា​តាំង​ពី​ដើម​រដូវ​កាល​មក​ទល់​ពេល​នេះ លោក​ជឿ​លើ​ក្រុម​មួយ​គត់ សង្ឃឹម​លើក​ពាន PL

អតីត​ជើង​ចាស់​នៅ​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ទម្រង់​លេង​របស់​ក្លឹប​តោ​ខៀវ Chelsea នៅ​រយៈ​ពេល​ចុង​ក្រោយ នៅ​តែ​អាច​ទាក់​ចិត្ត​លោក​ឲ្យ​បន្ត​ជឿជាក់​ថា​ពួក​គេ​អាច​នឹង​លើក​ពាន​លីគ​កំពូល​អង់គ្លេស Premier League រដូវ​កាល​នេះ​បាន។ ទៅ​មើល​ចំណាត់ថ្នាក់​នៅ​តារាង PL សម្រាប់​ក្លឹប Chelsea កំពុង​នាំ​មុខ​គេ មាន ២៥ ពិន្ទុ យក​ឈ្នះ​ទៅ​លើ Liverpool មាន ២២ ពិន្ទុ និង Man City/West Ham មាន ២០ ពិន្ទុ។ នេះ​បើ​គិត​ត្រឹម​ការ​ប្រកួត​ជុំ​ទី ១០។…

កីឡាករ​នៅ​ឈរ​ជើង ៤ រូប លើក​ពាន​ PL ច្រើន​បំផុត​ក្នុង​អាជីព មាន ៣ ជា​សមាជិក City
កីទ្បា

កីឡាករ​នៅ​ឈរ​ជើង ៤ រូប លើក​ពាន​ PL ច្រើន​បំផុត​ក្នុង​អាជីព មាន ៣ ជា​សមាជិក City

នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ តើ​អ្នក​ចាប់​អារម្មណ៍​ឃើញ​ក្លឹប​ណា​ទៅ​ដែល​លើក​ពាន​រង្វាន់ Premier League ច្រើន​ជាង​គេ? ចម្លើយ​អាច​ថា​ជា Man City និង​ក្លឹប Mna Utd ចុះ​បើ​សំដៅ​ទៅ​ឈ្មោះ​កីឡាករ​វិញ តើ​ជា​នរណា​ខ្លះ? បើ​តាម​របាយការណ៍​ Sportskeeda យើង​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​កីឡាករ ៤ រូប ដែល​លើក​ពាន​រង្វាន់ Premier League ច្រើន​ជាង​គេ​បង្អស់ រាប់​ចាប់​តាំង​ពី​ដំណើរការ​ពាន​នៅ​ឆ្នាំ ១៩៩២៖ (បញ្ជាក់ រាប់​តែ​កីឡាករ​នៅ​ឈរ​ជើង និង​មិន​ទាន់​ចូល​និវត្ត) ៤) Fernandinho ឈ្នះ ៤ លើក…

Owen ថា​មើល​តែ​ស្ទាយ​អបអរ ដឹង​កីឡាករ Man Utd រូប​នេះ កំពុង​ខឹងសម្បា​ខ្លាំង​ហើយ
កីទ្បា

Owen ថា​មើល​តែ​ស្ទាយ​អបអរ ដឹង​កីឡាករ Man Utd រូប​នេះ កំពុង​ខឹងសម្បា​ខ្លាំង​ហើយ

នៅ​ប្រកួត​រវាង​ក្លឹប Spurs និង Man Utd កាល​ពី​ចុង​សប្តាហ៍ ដ្បិត​បើ​ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer អាច​យក​ឈ្នះ​ដល់ ៣-០ តែ​យ៉ាង​ណា​ស្ថានភាព​ចម្រូងចម្រាស​នៃ​កីឡាករ​ក្នុង​ក្រុម ក៏​នៅ​តែ​ជា​បញ្ហា​ចោទ​ដដែល។ នោះ​គឺ​កីឡាករ​ល្អ​ច្រើន​កំពុង​គរ​ជើង​គ្នា ជា​ពិសេស​នៅ​តំបន់​ប្រយុទ្ធ តួ​យ៉ាង​ដូច​ជា Marcus Rashford, Anthony Martial, Mason Greenwood, Jadon Sancho និង Edinson Cavani ជា​ដើម ពួក​គេ​មិន​ទាន់​ទទួល​បាន​ពេលវេលា​លេង​ជាប់លាប់​ដូច​ Ronaldo នោះ​ទេ។…

Messi ​អត់​អស់​ចិត្ត​ទេ រឿង​ប្រធាន​ក្លឹប Barcelona និយាយ​ពាក្យ​នេះ
កីទ្បា

Messi ​អត់​អស់​ចិត្ត​ទេ រឿង​ប្រធាន​ក្លឹប Barcelona និយាយ​ពាក្យ​នេះ

Lionel Messi កន្លង​ទៅ​នេះ​បាន​បង្ហាញ​ការ​យល់​ឃើញ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ក្លឹប​ថ្មី​ក៏​ដូច​ជា​ក្លឹប​ចាស់​ Barcelona ហើយ​លោក​ក៏​ឆ្លៀត​ពន្យល់​ពី​ការ​មិន​ពេញ​ចិត្ត​នូវ​សម្រង់​សម្តី​របស់​ប្រធាន​ក្លឹប​លោក Joan Laporta ផង​ដែរ។ បុរស​វ័យ ៣៤ ឆ្នាំ​បាន​ផ្ទេរ​ចេញ​ពី Camp Nou មក​កាន់​ក្លឹប Paris Saint-Germain ក្រោយ​ផុត​សុពលភាព​កុងត្រា ហើយ​ឃើញ​ក្លឹប​ Barcelona មិន​អាច​បន្ត​កុងត្រា​ថ្មី​ឲ្យ​គេ បន្ទាប់​ពី​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។ យ៉ាង​ណា Laporta ធ្លាប់​និយាយ​ថា លោក​មាន​ក្តី​សង្ឃឹម​ថា Messi អាច​នឹង​លែង​ឲ្យ​ក្លឹប​ដោយ​មិន​យក​ថ្លៃ​ពលកម្ម តែ​វា​មិន​អាច​កើត​ឡើង​ទៅ​បាន។ មក​មើល Messi បាន​និយាយ​ថា ទោះ​វា​មិន​អាច​កើត​ឡើង​ទៅ​បាន​ដោយសារ​ច្បាប់​របស់…

Man City សម្លឹង​ចង់​បំបែក​បំបាក់​កីឡាករ​ជម្រើស​ដំបូង​មួយ​រូប​ចេញ​ពី Barcelona
កីទ្បា

Man City សម្លឹង​ចង់​បំបែក​បំបាក់​កីឡាករ​ជម្រើស​ដំបូង​មួយ​រូប​ចេញ​ពី Barcelona

ក្លឹប​មេឃ​ខៀវ Man City ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​ការ​ចង់​បាន​កីឡាករ​រមែង​ជាប់​ជម្រើស​ដំបូង​របស់ Barcelona នោះ​គឺ​អ្នកចាំទី Ter Stegen ដោយ​ចង់​យក​គេ​មក​ចូលរួម​នៅ​លីគ​កំពូល​អង់គ្លេស​នា​ពេល​ខាង​មុខ។ ទៅ​មើល​សុពលភាព​កុងត្រា​របស់​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ​ឯ​ណោះ តែ​ដោយសារ​ក្លឹប​ City មើល​ឃើញ​ពី​ភាព​ខ្វះខាត​នៃ​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក​មាន​បុណ្យ ដូច្នេះ​ជឿ​ថា ពេលវេលា​នេះ ការ​ចរចា​យក Stegen ចេញ​ពី Camp Nou គឺ​ជា​ឱកាស​ដ៏​ល្អ​បំផុត។ នេះ​បើ​តាម​សារព័ត៌មានEl Nacional ​បាន​ចុះ​ផ្សាយ។ លោក Pep Guardiola…

ក្រ​ហើយ​កូន​ឈឺ​ទៀត! Barcelona ប្រកាស​អវត្តមាន​កីឡាករ​សំខាន់​ដល់​ទៅ ៣ ខែ
កីទ្បា

ក្រ​ហើយ​កូន​ឈឺ​ទៀត! Barcelona ប្រកាស​អវត្តមាន​កីឡាករ​សំខាន់​ដល់​ទៅ ៣ ខែ

កំពុង​តែ​ខ្សត់​រឿង​ចាយវាយ​ ហើយ​ទើប​តែ​ដក​គ្រូ​ចេញ ឥឡូវ​ Barcelona មក​ជួប​រឿង​ក្រពុល​មុខ​មួយ​ទៀត​ហើយ គឺ​កីឡាករ​សំខាន់​នៅ​តំបន់​ជួរ​មុខ ត្រូវ​អវត្តមាន​ពី​ទីលាន​ដល់​ទៅ ៣ ខែ​ឯ​ណោះ។ បើ​តាម​សេចក្តី​ប្រកាស​របស់​ក្លឹប នោះ​គឺ Sergio Aguero ដែល​គេ​មាន​បញ្ហា​បេះដូង និង​ផ្លូវ​ដង្ហើម ហើយ​កន្លង​មក​នៅ​ប្រកួត​ចុង​សប្តាហ៍​ក៏​ត្រូវ​បាន​រថយន្ត​សង្រ្គោះ ដឹក​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​កំឡុង​ការ​ប្រកួត។ ឥឡូវ​ក្រោយ​ធ្វើ​តេស្ត គឺ​គេ​ត្រូវ​សម្រាក​រយៈ​ពេល ៣ ខែ​ដើម្បី​ព្យាបាល​ជំងឺ។ សម្រាប់ Aguero ផ្ទាល់​គេ​ក៏​បាន​ចេញ​មួយ​ភ្លាមៗ​ផង​ដែរ លើ​បណ្តាញ​សង្គម៖ “ខ្ញុំ​មិន​អី​ទេ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ក្នុង​ដំណើរការ​ព្យាបាល​មួយ​នេះ ហើយ​ខ្ញុំ​ចង់​អរគុណ​នូវ​សារ​ផ្ញើ​សារ​និង​គាំទ្រ​ពី​អ្នក​រាល់​គ្នា​ដែល​ធ្វើ​ឲ្យ​បេះដូង​ខ្ញុំ​កាន់​តែ​រឹងមាំ​បន្ថែម”។ គួរ​បញ្ជាក់​ថា Aguero នឹង​អវត្តមាន​ចន្លោះ​ខែ​វិច្ឆិកា ដល់​ដើម​ខែ​កុម្ភៈ…

ល្មម​កក់ក្តៅ​ចិត្ត! ក្លឹប Spurs ដាក់​កញ្ចប់​លុយ​ធំ​ប៉ុណ្ណេះ ទុក​ឲ្យ​ Conte ចាយ​ទិញ​កីឡាករ
កីទ្បា

ល្មម​កក់ក្តៅ​ចិត្ត! ក្លឹប Spurs ដាក់​កញ្ចប់​លុយ​ធំ​ប៉ុណ្ណេះ ទុក​ឲ្យ​ Conte ចាយ​ទិញ​កីឡាករ

ក្លឹប Tottenham Hotspur បន្ទាប់​ពី​ដក​តំណែង​លោក Nuno Espirito គឺ​ក្លឹប​មាន​ភាគរយ​ច្រើន អាច​នឹង​យក​លោក Antonio Conte ដែល​ជា​គ្រូ​កំពុង​ទំនេរ​ជើង​ឲ្យ​មក​ចូល​ដឹកនាំ​ជំនួស។ យ៉ាង​ណា​បើ​តាម​របាយការណ៍​ពី MailOnline ចុះ​ផ្សាយ​ថា ខាង​ក្លឹប Spurs ក៏​បាន​ត្រៀម​លុយ​ធំ​សម្រាប់ Conte ឲ្យ​ចាយវាយ​ម៉ា​សប្បាយ​ដៃ​ផង​ដែរ។ ប្រភព​បាន​ឲ្យ​ដឹង​ថា Conte នឹង​ទទួល​បាន​កុងត្រា​រយៈ​ពេល ១៨ ខែ ជាមួយ​ប្រាក់​ឈ្នួល​ប្រមាណ ១៣ លាន​ផោន អម​នឹង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ គឺ​ចូល​ជិត ២០ លាន​ផោន​ដែរ។ រី​ឯ​ខ្ទង់​ចំណាយ​ក្លឹប​ត្រៀម​ផ្តល់​ឲ្យ​នោះ…

Zlatan ប្រាប់​ឲ្យ Mbappe ទៅ​ធ្វើ​រឿង​នេះ​សិន បើ​ចង់​ឈាន​ដល់​កម្រិត​កំពូល
កីទ្បា

Zlatan ប្រាប់​ឲ្យ Mbappe ទៅ​ធ្វើ​រឿង​នេះ​សិន បើ​ចង់​ឈាន​ដល់​កម្រិត​កំពូល

Zlatan Ibrahimovic ដែល​មាន​អាយុ ៤០ ឆ្នាំ​ទៅ​ហើយ​នោះ បាន​បង្ហាញ​ការ​យល់​ឃើញ​ដល់​កីឡាករ​វ័យ​ក្មេង Kylian Mbappe ទើប​តែ​មាន​អាយុ ២២ ឆ្នាំ អំពី​ចំណុច​មួយ​ដែល​គេ​ត្រូវ​ធ្វើ មុន​អាច​ឈាន​ដល់​កម្រិត​កំពូល។ ជា​ការ​ពិត​ដ្បិត​បើ Mbappe បាន​ក្លាយ​ជា​ម្ចាស់ World Cup តាំង​ពី​ឆ្នាំ ២០១៨ ហើយ​ឈ្នះ​ពាន​លីគ​កំពូល​បារាំង ៤ លើក​ហើយ​ក៏​ដោយ តែ​ Zlatan ថា គេ​គួរ​តែ​ជំរុញ​ខ្លួន​ឯង​បន្ថែម​ទៀត​ទៅ​ក្នុង​ការ​លេង​នៅ​រសជាតិ​ថ្មី ដែល​ទទួល​រង​ការ​ប្រកួតប្រជែង​ខ្លាំង​ជាង​នេះ។ នៅ​បទសម្ភាសន៍​ប្រាប់​សារព័ត៌មាន Telefoot ​កីឡាករ​សញ្ជាតិ​ស៊ុយអែត​និយាយ៖ “ខ្ញុំ​ស្រលាញ់…

កីឡាករ​ City ដែល Bruno ធ្លាប់​សរសើរ​ថា​ល្អ​ជាង​ខ្លួន ទំនង​គ្មាន​ឈ្មោះ​លេង Manchester Derby
កីទ្បា

កីឡាករ​ City ដែល Bruno ធ្លាប់​សរសើរ​ថា​ល្អ​ជាង​ខ្លួន ទំនង​គ្មាន​ឈ្មោះ​លេង Manchester Derby

ក្លឹប​មេឃ​ខៀវ Man City នឹង​ត្រូវ​ចូល​ជួប​ម្ចាស់ដី Man Utd នៅ​ឯ​កីឡដ្ឋាន Old Trafford ឬ​យើង​អាច​ហៅ​ជំនួប​នេះ​ថា Manchester Derby។ សម្រាប់​ជើង​ទី ១ រដូវ​កាល​នេះ ត្រូវ​លេង​នៅ​វេលា​ម៉ោង ១៩:៣០ នាទី​ល្ងាច​ ថ្ងៃ​សៅរ៍ ទី ៦ ​វិច្ឆិកា​ខាង​មុខ។ មុន​ឈាន​ដល់​ការ​ប្រកួត យើង​ទទួល​បាន​ដំណឹង​ពី​មន្ទិល​សង្ស័យ​ដែល​អាច​នឹង​អវត្តមាន​កីឡាករ​លេង​តំណែង​បម្រើ​របស់ City នោះ​គឺ Kevin de Bruyne។ មិនមែន​ដោយសារ​គេ​ជួប​បញ្ហា​របួស​អ្វី​តេ តែ​ទំនង​ដោយ​សារ​គេ​លេង​មិន​សូវ​បាន​ល្អ ហើយ​មិន​ស្ថិត​ក្រោម​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​លោក…

Messi ប្រកាស​ចង់​ត្រលប់​ទៅ Barcelona វិញ តែ​មិន​ក្នុង​នាម​ជា​កីឡាករ
កីទ្បា

Messi ប្រកាស​ចង់​ត្រលប់​ទៅ Barcelona វិញ តែ​មិន​ក្នុង​នាម​ជា​កីឡាករ

ទើប​តែ​មក​ដល់​ក្លឹប Paris Saint-Germain បាន​រយៈ​ពេល​ជាង ២ ខែ តារា​ឆ្នើម Lionel Messi ក៏​បាន​បង្ហើប​ពី​កូន​ចិត្ត​ចង់​វិល​ត្រលប់​ទៅ​កាន់​ក្លឹប​ចាស់ Barcelona វិញ នៅ​ថ្ងៃ​ណា​មួយ តែ​មិនមែន​ក្នុង​នាម​ជា​កីឡាករ​នោះ​ឡើយ។ កីឡាករ​អាហ្សង់ទីន​បាន​បង្ហើប​ពី​គោលដៅ​ចង់​ក្លាយ​ជា​បុគ្គលិក​បម្រើ​ការ​ នៅ​តំណែង​ជា​លេខាធិការ​បច្ចេកទេស​ប្រចាំ​ក្លឹប ពោល​ចង់​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ជា​ការ​ជួយ​ក្លឹប​ដែល​ខ្លួន​ស្រលាញ់​តាំង​ពី​ដើម​មក។ ប្រាប់​សារព័ត៌មាន Sport ខ្សែ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ​និយាយ​ថា៖ “ពិត​មែន​ហើយ ខ្ញុំ​តែងតែ​មាន​ចិត្ត​ចង់​ត្រលប់​ទៅ​ជួយ​ក្លឹប​ មិន​ថា​ស្ថិត​ក្នុង​របៀប​ណា​ក៏​ដោយ ហើយ​ខ្ញុំ​ចង់​ក្លាយ​ជា​ប្រយោជន៍​មួយ ជួយ​ឲ្យ​ក្លឹប​ធ្វើ​បាន​ល្អ ពោល​គឺ​ជា​លេខាធិការ​បច្ចេកទេស តែ​ក៏​មិន​ច្បាស់​ថា​អាច​កើត​ឡើង​នៅ Barcelona ឬ​អត់​ដែរ”។…

PSG អស់​អារម្មណ៍​ជាមួយ Wijnaldum ហើយ​គិត​ចង់​យក​អ្នក​ថ្មី​នេះ មក​ជំនួស
កីទ្បា

PSG អស់​អារម្មណ៍​ជាមួយ Wijnaldum ហើយ​គិត​ចង់​យក​អ្នក​ថ្មី​នេះ មក​ជំនួស

ដ្បិត​បើ Georginio Wijnaldum ទើប​តែ​ផ្ទេរ​មក​ចូលរួម​ថ្មីថ្មោង​កាល​ពី​រដូវ​ក្តៅ តែ​សម្រាប់​ក្លឹប​បារាំង Paris Saint-Germain ហាក់​មិន​រីករាយ​ជាមួយ​កីឡាករ​ហូឡង់​ទាល់​តែ​សោះ ដោយ​ក្លឹប​កំពុង​គិត​ចង់​អនុញ្ញាត​ឲ្យ​គេ​ចាកចេញ​ហើយ ប្រសិន​សាមី​ខ្លួន​គិត​ដល់​ផ្លូវ​បែក​ដែរ​នោះ។ បញ្ជាក់​បន្តិច​ថា PSG យក Wijnaldum ពី​ហង្ស​ក្នុង​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន​ទេ ប៉ុន្តែ​ទូទាត់​ថ្លៃ​ពលកម្ម​ឲ្យ​ដល់​ជាង ១១ លាន​ផោន/ឆ្នាំ​ឯ​ណោះ។ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន II Corriere dello Sport បាន​រាយការណ៍​ថា ក្លឹប​សេដ្ឋី​បារាំង បាន​សម្លឹង​ឃើញ​កីឡាករ​នៅ​លីគ​កំពូល​អ៊ីតាលី ដោយ​ចង់​យក​មក​ជំនួស​កន្លែង​កីឡាករ​ហូឡង់។ នោះ​គឺ Marcelo Brozovic របស់​ក្លឹប Inter…

អតីត​ប្រធាន​ក្លឹប Bayern ថា​វា​មិន​អាច​ទៅ​រួច​ទេ បើ​ឲ្យ​ម្នាក់​នេះ មក​ចាប់​ដៃ​គូ​ជាមួយ Lewandowski
កីទ្បា

អតីត​ប្រធាន​ក្លឹប Bayern ថា​វា​មិន​អាច​ទៅ​រួច​ទេ បើ​ឲ្យ​ម្នាក់​នេះ មក​ចាប់​ដៃ​គូ​ជាមួយ Lewandowski

លោក Karl-Heinz Rummenigge អតីត​ប្រធាន​ក្លឹប Bayern Munich បាន​បង្ហាញ​ការ​យល់​ឃើញ​ថា Robert Lewandowski នឹង​មិន​អាច​សហការ​គ្នា​ជាមួយ​យុវជន​ឆ្នើម​រួម​លីគ Bundesliga បាន​ឡើយ ដ្បិត​បើ​មាន​ចចាមអារ៉ាម​លេចលឺ​ថា​អាច​នឹង​មាន​ការ​ផ្ទេរ​កន្លង​មក​ក៏​ដោយ។ នោះ​គឺ Erling Haaland ជា​កីឡាករ​របស់​ក្លឹប Borussia Dortmund ដែល​កន្លង​មក​ធ្លាប់​លឺ​ថា Bayern អាច​នឹង​ចរចា​ទិញ​យក​គេ​មក​ចូលរួម​ ដើម្បី​សហការ​ជាមួយ​ខ្ញី​ចាស់ Lewandowski។ តែ​យ៉ាង​ណា​តាម​ការ​ជឿជាក់​របស់ លោក Rummenigge បាន​និយាយ​ថា៖ “Haaland និង Lewandowski លេង​ជាមួយ​គ្នា?…

Mbappe ទាមទារ​លក្ខខណ្ឌ​មួយ​នេះ​ចាំ​បាច់ មុន​ព្រម​ទម្លាក់​ចុង​ប៊ិច​ត​កុងត្រា​ថ្មី​ឲ្យ PSG
កីទ្បា

Mbappe ទាមទារ​លក្ខខណ្ឌ​មួយ​នេះ​ចាំ​បាច់ មុន​ព្រម​ទម្លាក់​ចុង​ប៊ិច​ត​កុងត្រា​ថ្មី​ឲ្យ PSG

សុពលភាព​កុងត្រា​របស់​កីឡាករ​បារាំង Kylian Mbappe តាម​ថា​គឺ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ តែ​យ៉ាង​ណា​ភាគរយ​នៃ​ការ​បន្ត​ថ្មី ជាមួយ​ក្លឹប​យក្ស Paris Saint-Germain គឺ​នៅ​តែ​អាច​កើត​មាន។ យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​ការ​ចរចា​កុងត្រា​ថ្មី បើ​តាម​ការ​បញ្ជាក់​ពី​ម្តាយ​បង្កើត​ក៏​ដូច​ជា​ភ្នាក់ងារ​ផ្ទាល់​ខ្លួន​របស់​យុវជន​វ័យ ២២ ឆ្នាំ គឺ​អ្នក​ស្រី Fayza Lamari ក៏​សង្កត់​ធ្ងន់​ថា ក្នុង​កិច្ច​ព្រមព្រៀង​ពេល​ខាង​មុខ បើ​វា​អាច​កើត​ឡើង ក៏​កើត​ឡើង​ទៅ​បាន ក្នុង​លក្ខខណ្ឌ​ដែល PSG ព្រម​ធានា​ពី​ការ​អនុញ្ញាត​ឲ្យ Mbappe អាច​ចូលរួម​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០២៤ ក្នុង​ទីក្រុង​ប៉ារីស​ពេញលេញ​ផង​ដែរ។ អ្នក​ស្រី Lamari…

ភាគ​ច្រើន​ដឹង​តែ​ខ្សែ​ប្រយុទ្ធ​និង​ការពារ ចុះ​អ្នកចាំទី​ស៊ី​ថ្លៃ​បំផុត​ទាំង ៥ ដឹង​មាន​នរណា​ខ្លះ​អត់?
កីទ្បា

ភាគ​ច្រើន​ដឹង​តែ​ខ្សែ​ប្រយុទ្ធ​និង​ការពារ ចុះ​អ្នកចាំទី​ស៊ី​ថ្លៃ​បំផុត​ទាំង ៥ ដឹង​មាន​នរណា​ខ្លះ​អត់?

ជឿ​ថា​ភាគ​ច្រើន កីឡាករ​រមែង​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​កីឡាករ​លេង​តំណែង​ការពារ និង​ប្រយុទ្ធ ដោយ​បម្រើ​ក៏​មិន​សូវ​ប៉ុន្មាន​នោះ​ដែរ ហើយ​ពួក​គេ​បាន​ដឹង​ច្បាស់​អំពី​ការ​ទូទាត់​ថ្លៃ​ពលកម្ម និង​សមិទ្ធផល​ដែល​កីឡាករ​សម្រេច​បាន​ជា​ដើម។ យ៉ាង​ណា​ក្រឡេក​មក​អ្នកចាំទី​ឯ​ណេះ​វិញ​ បើ​និយាយ​ពី​ទំហំ​ថ្លៃ​ពលកម្ម ជឿ​ថា​មិន​សូវ​មាន​អ្នក​ដឹង​នោះ​ទេ។ ក្នុង​អត្ថបទ​នេះ Knongsrok ធ្វើ​ការ​ចែករំលែក​នូវ​ឈ្មោះ​អ្នកចាំទី​ទាំង ៥ ដែល​ស៊ី​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​ក្នុង​លោក៖ ៥) Gianluigi Donnarumma ក្លឹប PSG ស៊ី​ថ្លៃ ២១៣ ០០០ ផោន/សប្ដាហ៍ ៤) Thibaut Courtois ក្លឹប Real Madrid ស៊ី​ថ្លៃ ២៣០ ០០០…

ក្បាច់​អត់​ចាយ​លុយ! ក្លឹប R.Madrid មើល​ឃើញ​គោលដៅ​ធំ ២ នៅ PL សុទ្ធ​តែ​កៀក​នឹង​ផុត​កុងត្រា
កីទ្បា

ក្បាច់​អត់​ចាយ​លុយ! ក្លឹប R.Madrid មើល​ឃើញ​គោលដៅ​ធំ ២ នៅ PL សុទ្ធ​តែ​កៀក​នឹង​ផុត​កុងត្រា

ក្លឹប​ស្តេច​ស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​មើល​មិន​ដាក់​ភ្នែក​ទៅ​លើ​តារា​ឆ្នើម​នៅ​ក្របខ័ណ្ឌ Premier League ២ រូប រួម​មាន​ខ្សែ​បម្រើ​នៅ​ក្លឹប Man Utd និង​ខ្សែ​ការពារ​នៅ​ក្លឹប​ Chelsea។ ក្លឹប​យក្ស​អេស្ប៉ាញ ចាប់​អារម្មណ៍​ចង់​បាន Paul Pogba ដែល​រយៈ​ពេល​ចុង​ក្រោយ​គេ​ក៏​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពេញ​ទំហឹង​ពី​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ហើយ​សុពលភាព​កុងត្រា​ត្រូវ​ផុត​នៅ​បញ្ចប់​រដូវ​កាល​នេះ​ហើយ។ រី​ឯ​គោលដៅ​មួយ​ផ្សេង​ទៀត​គឺ​ខ្សែ​ការពារ Antonio Rudiger ឬ​ជាប់​រហស្សនាម​ ក្របី​ព្រៃ​នៅ PL ដែល​គេ​កំពុង​លេង​ឲ្យ​ក្លឹប​តោ​ខៀវ Chelsea ហើយ​ក៏​មិន​ទាន់​លឺ​ដំណឹង​ថា…

ដ្បិត​បើ Ronaldo ឈ្នះ MOTM តែ​គ្រូ​ធំ Ole បែរ​ជា​ចុច​ឈ្មោះ​ម្នាក់​នេះ ថា​សក្ដិសម​ជាង
កីទ្បា

ដ្បិត​បើ Ronaldo ឈ្នះ MOTM តែ​គ្រូ​ធំ Ole បែរ​ជា​ចុច​ឈ្មោះ​ម្នាក់​នេះ ថា​សក្ដិសម​ជាង

បន្ទាប់​ពី Assist ១ និង​រក​បាន ១ គ្រាប់​ឲ្យ​ក្លឹប Man Utd នៅ​ជំនួប​យក​ឈ្នះ ៣-០ ទៅ​លើ​ម្ចាស់ដី Spurs កាល​ពី​យប់​មិញ សម្រាប់​តារា​ឆ្នើម Cristiano Ronaldo ដែល​លេង​បាន​ជាង ៧០ នាទី​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត ឬ Man Of The Match។ តែ​យ៉ាង​ណា​សម្រាប់​អ្នកចាត់ការ​លោក Ole Gunnar Solskjaer គឺ​យល់​ឃើញ​ផ្សេង​ហើយ​និយាយ​ថា ខ្សែ​បម្រើ Scott McTominay…

ចាស់​តែ​ខ្លឹម! Ronaldo ចាប់​ដៃ Cavani គាស់​កំណត់ត្រា​អាយុ​កាល ១១ ឆ្នាំ​របស់ Man Utd យប់​មិញ
កីទ្បា

ចាស់​តែ​ខ្លឹម! Ronaldo ចាប់​ដៃ Cavani គាស់​កំណត់ត្រា​អាយុ​កាល ១១ ឆ្នាំ​របស់ Man Utd យប់​មិញ

Cristiano Ronaldo, Edinson Cavani និង Bruno Fernandes បាន​សហការ​គ្នា​យ៉ាង​ស៊ី​ចង្វាក់​ នៅ​ប្រព័ន្ធ​លេង​របស់ Man Utd យក​ឈ្នះ ៣-០ ទៅ​លើ​ម្ចាស់ដី Tottenham Hotspur កាល​ពី​យប់​មិញ ដោយ​ដូច​យើង​បាន​ឃើញ​ហើយ ពេល​បាល់​វាយបក​ម្តងៗ បិសាច​ប្រើ​តែ​កីឡាករ ៣ រូប​ប៉ុណ្ណោះ​ខាង​លើ ហើយ​លេង​ស្រុះ​គ្នា​បាន​យ៉ាង​ល្អ។ យ៉ាង​ណា​ សម្រាប់ Ronaldo ដែល​រក​បាន​ ១ គ្រាប់​និង Assist ១ លើក…

បម្រើ​អាជីព​ ២០ ឆ្នាំ​ហើយ Klopp ថា​មិន​ដែល​ប៉ះ​អ្នកចាត់ការ​ណា​ ពិបាក​ដូច​ម្នាក់​នេះ​ទេ
កីទ្បា

បម្រើ​អាជីព​ ២០ ឆ្នាំ​ហើយ Klopp ថា​មិន​ដែល​ប៉ះ​អ្នកចាត់ការ​ណា​ ពិបាក​ដូច​ម្នាក់​នេះ​ទេ

លោក Jurgen Klopp បាន​ប្រលូក​ក្នុង​អាជីព​ជា​អ្នកចាត់ការ​លើក​ដំបូង​បង្អស់ នៅ​ក្លឹប Frankfurt កាល​ពី​ឆ្នាំ ១៩៨៨ (ថ្នាលយុវជន) ហើយ​បន្ត​មក​ដឹកនាំ​ក្លឹប Mainz 05, Dortmund និង Liverpool ទល់​សព្វថ្ងៃ។ ឆ្លង​កាត់​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ លោក​បាន​ហែលកាត់​ការ​តតាំង​ក្រុម​គូ​ប្រជែង​ខ្លាំងៗ​ជា​ច្រើន​រាប់​ភ្លេច ជា​ពិសេស​បទពិសោធន៍​ដឹកនាំ​នៅ​លីគ​កំពូល​អង់គ្លេស។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ កន្លង​ទៅ​នេះ បាន​លើក​ឡើង​ពី​ឈ្មោះ​គ្រូ​ដែល​លោក​គិត​ថា​ពិបាក​នឹង​តតាំង​បំផុត ហើយ​ចម្លើយ​របស់​លោក គឺ​ជា​លោក Pep Guardiola នៃ​ក្រុម​រួម​លីគ Manchester City។ Klopp…

កីឡាករ​អាហ្វ្រិក ៥ មាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ប្រវត្តិសាស្ត្រ PL ដោយ​មាន​កូន​ហង្ស ២ រូប
កីទ្បា

កីឡាករ​អាហ្វ្រិក ៥ មាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ប្រវត្តិសាស្ត្រ PL ដោយ​មាន​កូន​ហង្ស ២ រូប

ជា​ការ​ពិត​ក្នុង​ពិភព​បាល់ទាត់ មាន​ការ​បែងចែក​ទ្វីប​ធំ ៤ មាន​អឺរ៉ុប អាមេរិក​ឡាទីន អាហ្រ្វិក និង​អាស៊ី​ជា​ដើម ហើយ​កីឡាករ​ដែល​គេ​ទទួល​ស្គាល់​ថា​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ​នៅ​តំបន់​អឺរ៉ុប​នេះ​ឯង។ យ៉ាង​ណា​ក្រឡេក​មក​កីឡាករ​អាហ្រ្វិក​ឯ​ណេះ​វិញ គឺ​មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន​ទេ តែ​បើ​ល្បី​មួយៗ​គឺ​ខ្លឹម​តែ​ម្តង។ តួ​យ៉ាង​ដូច​ជា Mohamed Salah, Sadio Mane និង Dider Drogba ជា​ដើម។ ចុះ​អ្នក​មាន​ដឹង​ទេ​ថា តើ​នៅ​ប្រវត្តិសាស្រ្ត Premier League កីឡាករ​អាហ្រ្វិក​ណា​ទៅ​ដែល​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត? តាម​របាយការណ៍​ពី Sportkeeda យើង​បង្ហាញ​ទិន្នន័យ​ឈ្មោះ​អ្នក​ទាំង ៥ ដូច​ខាង​ក្រោម ដោយ​មាន​កីឡាករ​នៅ Liverpool…

រូបភាព​កូនភ្លោះ Ronaldo នាំ​មុខ​ Messi ហើយ តែ​នៅ​ចាញ់​រូបភាព​មួយ​សន្លឹក​នេះ​ក្នុង​លោក
កីទ្បា

រូបភាព​កូនភ្លោះ Ronaldo នាំ​មុខ​ Messi ហើយ តែ​នៅ​ចាញ់​រូបភាព​មួយ​សន្លឹក​នេះ​ក្នុង​លោក

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ តារា​ឆ្នើម Cristiano Ronaldo បាន​ប្រកាស​ជា​សាធារណៈ​លើ Instagram ថា លោក​ត្រៀម​នឹង​ទទួល​បាន​កូន​ភ្លោះ ២ នាក់​ទៀត​ហើយ ដែល​នាំ​ឲ្យ​កូន​ក្នុង​បន្ទុក​របស់​លោក​សរុប​ឡើង​ដល់ ៦ នាក់។ រូបភាព​មួយ​សន្លឹក​ដែល​ចែកចាយ​លើ​គណនី​របស់ Cristiano Ronaldo ត្រឹម​តែ​រំលង​ជាង​មួយ​ថ្ងៃ ក៏​បាន​កើន​ដល់​ជាង ២៩ លាន Likes នេះ​បើ​គិត​ត្រឹម​ម៉ោង ១២ រសៀល ​ថ្ងៃ​ទី ៣០ ​តុលា ឆ្នាំ ២០២១។ តួ​លេខ​នេះ​បាន​រុញ​ឲ្យ Ronaldo ក្លាយ​ជា​អត្តពលិក​ដំបូង​ក្នុង​លោក…

Xavi ជូន​ដំណឹង​ទៅ​ថ្នាក់​លើ Barca ជា​មុន ឲ្យ​លៃលក​យក​កីឡាករ Bayern រូប​នេះ​មក
កីទ្បា

Xavi ជូន​ដំណឹង​ទៅ​ថ្នាក់​លើ Barca ជា​មុន ឲ្យ​លៃលក​យក​កីឡាករ Bayern រូប​នេះ​មក

Xavi នឹង​ត្រៀម​ក្លាយ​ជា​អ្នកចាត់ការ​របស់​ក្លឹប FC Barcelona នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ បន្ទាប់​ពី​ក្លឹប​ប្រកាស​ដក​តំណែង​លោក Ronald Koeman។ គេ​ជឿ​ថា​ការ​មក​ដល់​របស់​គ្រូ​ថ្មី​សញ្ជាតិ​អេស្ប៉ាញ ក្រុម​អ្នក​មាន​បុណ្យ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ហើយ​ក៏​នឹង​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​កីឡាករ​មួយ​ចំនួន​ផង​ដែរ។ បើ​តាម​សារព័ត៌មាន Sport បាន​ចុះ​ផ្សាយ​ថា Xavi ហាក់​កំពុង​ចាប់​ចិត្ត​លើ​កីឡាករ​នៅ​ក្លឹប Bayern Munich ជា​ខ្លាំង នោះ​គឺ​ស្លាប​ប្រយុទ្ធ Kingsley Coman ដែល​គេ​មិន​សូវ​បាន​លេង​ជាប់​លាប់​ទេ ក្រោម​ការ​ដឹកនាំ​របស់​លោក Julian Nagelsmann ដែល​ជា​អ្នកចាត់ការ​ថ្មី។ អនាគត​របស់​បុរស​វ័យ ២៥ ឆ្នាំ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣…