កីទ្បាក្រៅស្រុក

ខាត​ជិត ១ ទ្វេ​ជា ៧ ហ៊ាន​អត់? បើ​ព្រម Liverpool នឹង​ចុះ​ហត្ថលេខា​យក​ម្នាក់​នេះ​ ចេញ​ពី Barcelona
កីទ្បា

ខាត​ជិត ១ ទ្វេ​ជា ៧ ហ៊ាន​អត់? បើ​ព្រម Liverpool នឹង​ចុះ​ហត្ថលេខា​យក​ម្នាក់​នេះ​ ចេញ​ពី Barcelona

ក្លឹប​ហង្ស​ក្រហម Liverpool ហាក់​កំពុង​សកម្ម​ខ្លាំង​ក្នុង​ការ​ស្វែងរក​អ្នក​ថ្មី មក​ត្រៀម​ជំនួស Mohamed Salah ព្រោះ​ក្លឹប​ជឿ​ថា អនាគត​របស់​កីឡាករ​អេហ្សីប​ទៅ​ពេល​ខាង​មុខ គឺ​មិន​ប្រាកដប្រជា​ឡើយ។ ណា​មួយ​គួប​ផ្សំ​តំបន់​ប្រយុទ្ធ ស្ទើរ​កីឡាករ​ផង ដូច្នេះ​ការ​នាំ​ចំណូល​ថ្មី​មក​បន្ថែម​ក៏​មិន​ជា​រឿង​ខុស​ដែរ។ បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp បាន​សម្លឹង​ឃើញ Ousmane Dembele របស់​ក្លឹប Barcelona ដែល​កីឡាករ​បារាំង​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។ យ៉ាង​ណា​ហង្ស​ចង់​នាំ​យក​គេ​មក​ Anfield ត្រឹម​ខែ​មករា ពោល​គឺ​មុន…

ខឹង​ម្នាក់​នេះ​ទប់​ចិត្ត​លែង​បាន​ហើយ Ancelotti ប្រាប់​ឲ្យ​ក្លឹប ប្រញាប់​លក់​ចេញ​ទៅ
កីទ្បា

ខឹង​ម្នាក់​នេះ​ទប់​ចិត្ត​លែង​បាន​ហើយ Ancelotti ប្រាប់​ឲ្យ​ក្លឹប ប្រញាប់​លក់​ចេញ​ទៅ

អ្នកចាត់ការ​ក្លឹប Real Madrid លោក Carlo Ancelotti បាន​អស់​ការ​អត់ធ្មត់​ជាមួយ​កីឡាករ​លេង​តំណែង​ប្រយុទ្ធ ដោយ​ចង់​ឲ្យ​ប្រធាន​ក្លឹប​ចាត់ចែង​ដក​គេ​ចេញ ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ទន្ទឹម​ដែល​ទីផ្សារ​ដោះដូរ​នៅ​សល់​រយៈ​ពេល​ជិត ២ ខែ​ទៀត​ ទើប​ចូល​មក​ដល់។ ​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ស្លាប Gareth Bale ដែល​រដូវ​កាល​នេះ គេ​បន្ត​ជួប​បញ្ហា​របួស​ជង្គង់ ហើយ​លេង​មិន​សូវ​បាន​លេង​ជាប់លាប់​ទេ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​សញ្ជាតិ​អ៊ីតាលី។ យ៉ាង​ណា​កន្លង​ទៅ គ្រូ​ធំ​ក្លឹប Real Madrid បាន​ណែនាំ​ឲ្យ Bale កុំ​ទាន់​អាល​ទៅ​លេង​នៅ​ជម្រើស​ជាតិ ព្រោះ​ស្ថានភាព​របួស​គេ​មិន​ទាន់​ជា​សះស្បើយ ១០០ ភាគរយ នោះ​ទេ…

Chelsea សុំ​ម្ចាស់​ក្លឹប​ឲ្យ​ទម្លាក់​លុយ ៨៥ លាន​ផោន ដើម្បី​យក​ចំណូល​ថ្មី​ម្នាក់​នេះ​ចូល​ក្រុម
កីទ្បា

Chelsea សុំ​ម្ចាស់​ក្លឹប​ឲ្យ​ទម្លាក់​លុយ ៨៥ លាន​ផោន ដើម្បី​យក​ចំណូល​ថ្មី​ម្នាក់​នេះ​ចូល​ក្រុម

នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ ឬ​កំឡុង​ដើម​ខែ​មករា ឆ្នាំ ២០២២ ក្លឹប​តោ​ខៀវ Chelsea ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Thomas Tuchel ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​បម្រើ​វ័យ​ក្មេង​របស់​ក្លឹប Bayer Leverkusen ជា​ខ្លាំង។ នោះ​គឺ​យុវជន​វ័យ ១៨ ឆ្នាំ Florian Wirtz ដែល​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ល្បាក់ ៨៥ លាន​ផោន។ នេះ​បើ​តាម​សារព័ត៌មាន El Nacional បាន​ចុះ​ផ្សាយ។ Wirtz គេ​បង្ហាញ​ខ្លួន​សរុប​ឲ្យ Leverkusen ៦១ ប្រកួត រក​បាន…

រៀបចំ​ច្បាប់​ថ្មី​ភ្លាម កីឡាករ​ Barca ម្នាក់​ ត្រូវ Xavi រង​ពិន័យ​ភ្លែត ក្រោយ​ល្មើស​រឿង​មួយ​នេះ
កីទ្បា

រៀបចំ​ច្បាប់​ថ្មី​ភ្លាម កីឡាករ​ Barca ម្នាក់​ ត្រូវ Xavi រង​ពិន័យ​ភ្លែត ក្រោយ​ល្មើស​រឿង​មួយ​នេះ

ក្រោម​ចំណាត់ការ​របស់​លោក Xavi Hernandez លោក​បាន​រៀបចំ​ច្បាប់​ទម្លាប់​ថ្មី​ជា​ច្រើន ដើម្បី​ធានា​ចង់​ឲ្យ​កីឡាករ​ក្នុង​ក្រុម មាន​ការ​ពង្រឹង​ល្អ​ប្រសើរ​ជាង​មុន ហើយ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​កីឡាករ​ Barcelona ម្នាក់ រង​ការ​ពិន័យ​បាត់។ នោះ​គឺ Ousmane Dembele ដែល​គេ​បាន​បង្ហាញ​ខ្លួន​នៅ​ទីលាន​ហ្វឹកហាត់​ហួស​ម៉ោង​កំណត់​របស់​គ្រូ​សញ្ជាតិ​អេស្ប៉ាញ។ Xavi ដាក់​ច្បាប់​មក​ថា រាល់​កីឡាករ​ទាំង​អស់​ត្រូវ​មក​ដល់​ក្លឹប មុន​ការ​ហ្វឹកហាត់ ១ ម៉ោង​កន្លះ ដល់​តែ​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​ទៅ Dembele បាន​មក​ក្រោយ​នោះ ៣ នាទី រួច​ក៏​សម្រេច​ត្រូវ​ទទួល​ការ​ពិន័យ។ មិន​ច្បាស់​ថា​ទំហំ​ពិន័យ​នោះ ប៉ុណ្ណា​ឡើយ តែ​តាម​ដឹង​ ប្រសិន​កីឡាករ​ឈ្មោះ​ដដែល​នៅ​បន្ត​ខុស​ទៀត នោះ​ទំហំ​នៃ​ការ​ផាក​ពិន័យ​នឹង​គុណ​បន្ត​រហូត។…

ក្មេង​ស្រី​តូច រត់​ចូល​ទីលាន​ម្សិល​មិញ ថា Ronaldo និយាយ​ពាក្យ​មួយ​ឃ្លា​នេះ ​មក​កាន់​នាង
កីទ្បា

ក្មេង​ស្រី​តូច រត់​ចូល​ទីលាន​ម្សិល​មិញ ថា Ronaldo និយាយ​ពាក្យ​មួយ​ឃ្លា​នេះ ​មក​កាន់​នាង

នៅ​ជំនួប​ដែល​ម្ចាស់​ផ្ទះ​អៀរឡង់ ស្វាគមន៍​ក្រុម​ភ្ញៀវ​ព័រទុយហ្គាល់ ដ្បិត​បើ​បញ្ចប់​ក្រោម​លទ្ធផល ០-០ តែ​នៅ​សល់​ទស្សនីយភាព​គួរ​ឲ្យ​ចងចាំ​មួយ រវាង​អ្នក​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះ និង​កំពូល​កីឡាករ​ Cristiano Ronaldo ក្រោយ​ពី​ចប់​ការ​ប្រកួត។ នោះ​គឺ​មាន​ក្មេង​ស្រី​តូច ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ឈ្មោះ Addison Whelan អាយុ ១៣ ឆ្នាំ បាន​រត់​ចូល​មក​ក្នុង​ទីលាន ដើម្បី​ទៅ​សុំ​អាវ Cristiano Ronaldo។ ក្តីស្រមៃ​របស់​នាង បាន​ក្លាយ​ជា​ការ​ពិត ដ្បិត​បើ​មាន​ការ​ព្យាយាម​រាំងស្ទះ​ពី​សំណាក់​សន្តិសុខ​នៅ​កីឡដ្ឋាន តែ​ដោយសារ​ទំហំ​ចិត្ត​គួរ​ឲ្យ​គោរព របស់ CR7 ដែល​ព្រម​អនុញ្ញាត​ឲ្យ​សន្តិសុខ បើក​ផ្លូវ​ឲ្យ​នាង​ចូល​មក​ជួប​ខ្លួន។ ក្មេង​ស្រី​តូច ដែល​ជា​យុវនារី​នៅ​ឈុត​ថ្នាល​នៃ​ក្លឹប​បាល់ទាត់​ក្នុង​ប្រទេស​អៀរឡង់​មួយ​ដែរ​នោះ បាន​និយាយ​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​បែប​នេះ​ថា៖…

អត់​មាន Ronaldo ទេ តែ Matic ថា​កីឡាករ ២ រូប​នេះ ពូកែ​ញាក់​បំផុត​នៅ Man Utd
កីទ្បា

អត់​មាន Ronaldo ទេ តែ Matic ថា​កីឡាករ ២ រូប​នេះ ពូកែ​ញាក់​បំផុត​នៅ Man Utd

Nemanja Matic កីឡាករ​លេង​តំណែង​បម្រើ​ឲ្យ​ក្លឹប​បិសាច​ក្រហម Man Utd បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​នឹង​ឈ្មោះ​មិត្ត​រួម​ក្រុម ដែល​ខ្លួន​យល់​ឃើញ​ថា បណ្តើរ​បាល់​និង​ញាក់​បាល់​ល្អ​បំផុត​ប្រចាំ​ក្រុម តែ​ពុំ​មាន​ឈ្មោះ Cristiano Ronaldo នោះ​ទេ។ អាច​ថា​មក​ពី CR7 រាង​ចូល​វ័យ​ចំណាស់ លោក​មិន​សូវ​ផ្តោត​លើ​ការ​ញាក់​បាល់​ដូច​កាល​នៅ​អាយុ​ស្រករ​ ២០ ហើយ Matic ក៏​បាន​ចុច​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ ២ រូប​ផ្សេង​ទៀត នោះ​គឺ Mason Greenwood និង Marcus Rashford។ ប្រាប់​កាល​ពី​ពេល​កន្លង​ទៅ កីឡាករ​សញ្ជាតិ​ស៊ែប៊ី​ប្រាប់​ថា៖ “អ្នក​បណ្តើរ​បាល់​ល្អ​បំផុត…

(វីដេអូ) អត់​ចង់​ជឿ! Mbappe ប្រើ​ក្បាច់​នាគ​វាត់​កន្ទុយ អត់​សម្លឹង​មើល​បាល់ ស៊ុត​ចូល​ទី​ស្រួលៗ
កីទ្បា

(វីដេអូ) អត់​ចង់​ជឿ! Mbappe ប្រើ​ក្បាច់​នាគ​វាត់​កន្ទុយ អត់​សម្លឹង​មើល​បាល់ ស៊ុត​ចូល​ទី​ស្រួលៗ

ក្រុម​មាន់​គក​បារាំង នឹង​ត្រូវ​ស្វាគមន៍​ក្រុម​កាហ្សាក់ស្ថាន​សម្រាប់​ការ​ប្រកួត​ជុំ​ទី ៩ វគ្គ​ជម្រុះ​បឋម​ក្នុង​ពូល FIFA World Cup 2022 នៅ​យប់​នេះ ហើយ​យើង​ក៏​បាន​ឃើញ​ពី​សមាសភាព​កីឡាករ​មួយ​ចំនួន ដែល​អាច​នឹង​ចូលរួម​ផង​ដែរ។ តំបន់​ប្រយុទ្ធ​ខាង​លើ គេ​ជឿ​ថា Karim Benzema និង Kylian Mbappe គឺ​នឹង​បន្ត​មាន​វត្តមាន​ដដែល ព្រោះ​នេះ​ជា​ប្រកួត​សំខាន់ ដោយ​ប្រសិន​ណា​ក្រុម​លោក Didier Deschamps ទទួល​បាន​ជ័យជម្នះ​ ៣ ពិន្ទុ​ពេញ នោះ​ពួក​គេ​នឹង​អាច​ធានា​ពី​ការ​ឡើង​ទៅ​កាន់​ការ​ប្រកួត​ផ្លូវការ​បាន​ហើយ។ បង្វែរ​មក​មើល​ការ​ហ្វឹកហាត់​ ជា​ការ​ជួបជុំ​នៃ​កីឡាករ​បារាំង​ឯ​ណេះ​វិញ យើង​បាន​ចាប់​អារម្មណ៍​ទៅ​លើ​សមត្ថភាព​កីឡាករ​វ័យ​ក្មេង​នៃ​ក្លឹប PSG នោះ​គឺ…

អត់​រាប់​ម្ចាស់​ផ្ទះ​កាតា តើ​កៅអី​នៅ World Cup 2022 មាន​ជម្រើស​ជាតិ​ប៉ុន្មាន​ដែល​កក់​រួចរាល់?
កីទ្បា

អត់​រាប់​ម្ចាស់​ផ្ទះ​កាតា តើ​កៅអី​នៅ World Cup 2022 មាន​ជម្រើស​ជាតិ​ប៉ុន្មាន​ដែល​កក់​រួចរាល់?

ការ​ប្រកួត FIFA World Cup 2022 ​ដែល​មាន​ប្រទេស​កាតា​ធ្វើ​ជា​ម្ចាស់ផ្ទះ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​កំឡុង​ចុង​ឆ្នាំ​ក្រោយ ហើយ​មក​ទល់​ពេល​នេះ យើង​ក៏​ចាប់ផ្តើម​រក​ឃើញ​ក្រុម​ដែល​មាន​កៅអី​ជា​បណ្តើរៗ​ហើយ បើ​ទោះ​បី​ជា​ប្រកួត​វគ្គ​ជម្រុះ​បឋម​មិន​ទាន់​ចូល​មក​ដល់​ទី​បញ្ចប់។ បើ​មិន​រាប់​ក្រុម​ជា​ម្ចាស់ផ្ទះ​កាតា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៣ ​វិច្ឆិកា ឆ្នាំ ២០២១ គឺ​យើង​រក​ឃើញ​ជម្រើស​ជាតិ ៣ ហើយ ដោយ​រួម​មាន ២ នៅ​តំបន់​អឺរ៉ុប និង ១ នៅ​តំបន់​អាមេរិក​ខាង​ត្បូង។ នោះ​គឺ អាល្លឺម៉ង់ ដាណឺម៉ាក និង​ប្រេស៊ីល។ គេ​ជឿ​ថា​មុន​បិទ International Break…

បើ​បាន​មក​ដឹកនាំ Man Utd លោក Rodgers សុំ​នាំ​យក​កូន​កញ្រ្ជោង​ ៣ រូប​នេះ​មក​ជាមួយ
កីទ្បា

បើ​បាន​មក​ដឹកនាំ Man Utd លោក Rodgers សុំ​នាំ​យក​កូន​កញ្រ្ជោង​ ៣ រូប​នេះ​មក​ជាមួយ

មាន​ចចាមអារ៉ាម​កាន់​តែ​ក្តៅ​គគុក ពាក់ព័ន្ធ​នឹង​តំណែង​របស់​អ្នកចាត់ការ​លោក Ole Gunnar Solskjaer នៅ​ក្លឹប​បិសាច​ក្រហម Man Utd ដោយ​លឺ​ថា លោក​អាច​ជា​ត្រូវ​បាន​ជំនួស​ដោយ​គ្រូ​ថ្មី គឺ Brendan Rodgers ដែល​បច្ចុប្បន្ន​ជា​គ្រូ​នៅ​ក្លឹប Leicester City។ យ៉ាង​ណា​ការ​ផ្លាស់​គ្រូ​ថ្មី យើង​មិន​ដឹង​ថា​អាច​នឹង​សម្រេច​ទៅ​បាន​នៅ​មុន​ចប់​ International Break ឬ​បែប​ណា​ទេ តែ​បើ​តាម​របាយការណ៍​ពី Sportsmole ចុះ​ផ្សាយ​ថា លោក Rodgers ពិត​ណាស់ នឹង​សុំ​ឲ្យ United អនុញ្ញាត​ឲ្យ​ខ្លួន​នាំ​យក​កូន​ក្រុម​នៅ​ទ្រនំ​កញ្រ្ជោង​ខៀវ ៣ រូប​ទៅ​ជាមួយ…

ដូច​មើល​ស្រាល​ពេក​ទេ​ដឹង! De Bruyne ថា City ធ្វើ​រឿង​នេះ តែ​ ១០ នាទី​ទេ មុន​ប៉ះ​ Man Utd
កីទ្បា

ដូច​មើល​ស្រាល​ពេក​ទេ​ដឹង! De Bruyne ថា City ធ្វើ​រឿង​នេះ តែ​ ១០ នាទី​ទេ មុន​ប៉ះ​ Man Utd

ការ​ប្រកួត​រវាង Man Utd និង Man City ​កាល​ពី​ពេល​កន្លង​ទៅ បាន​បញ្ចប់​ក្រោម​លទ្ធផល ០-២ នៅ​ទឹកដី Old Trafford ដែល​វា​ជា​ប្រកួត​នាំ​ឲ្យ​អ្នក​គាំទ្រ​រិះគន់​ទៅ​លើ​ចំណាត់​ការ​របស់ Ole Gunnar Solskjaer ខ្លាំង​បំផុត ហើយ​ក៏​ប៊ិះ​តែ​​នឹង​អស់​តំណែង​ក្រោយ​ប្រកួត​នោះ​ផង​ដែរ។ យ៉ាង​ណា​តាម​ការ​បញ្ជាក់​ថ្មីៗ​នេះ ពី​ខ្សែ​បម្រើ Kevin de Bruyne បាន​និយាយ​ថា ជា​ទូទៅ​មុន​ការ​ប្រកួត​ប៉ះ​ក្រុម​ណា​មួយ គឺ​ City តែង​មក​ប្រមូល​ផ្តុំ​គ្នា​ហ្វឹកហាត់​ពី​បច្ចេកទេស​ផ្សេងៗ ដោយ​ការ​ហ្វឹកហាត់​ក៏​មាន​បែបបទ​ខុសៗ​គ្នា ស៊ីសង​ទៅ​លើ​ការ​វិភាគ​លើ​របៀប​នៃ​លេង​នៃ​ក្រុម​គូ​ប្រជែង។ តែ​យ៉ាង​ណា​ប៉ះ United…

ស្តាប់​ហើយ​គួរ​ឲ្យ​គោរព! Ronaldo ប្រាប់​មូលហេតុ​ដែល Maradona ពាក់​នាឡិកា​នៅ​ដៃ​ទាំង​ពីរ
កីទ្បា

ស្តាប់​ហើយ​គួរ​ឲ្យ​គោរព! Ronaldo ប្រាប់​មូលហេតុ​ដែល Maradona ពាក់​នាឡិកា​នៅ​ដៃ​ទាំង​ពីរ

អតីត​វីរបុរស​ប្រេស៊ីល​ Ronaldo Nazario បាន​ពន្យល់​ពី​មូលហេតុ​ដែល អតីត​កីឡាករ​ជើង​ចាស់​លោក Diego Maradona មាន​ទម្លាប់​ទៅ​ណា​មក​ណា ឃើញ​ពាក់​នាឡិកា​នៅ​ដៃ​ទាំង​សង​ខាង។ ជា​ការ​ពិត​ដ្បិត​បើ​អ្នក​ទាំង​ពីរ ជា​កីឡាករ​សញ្ជាតិ​ពីរ​ផ្សេង​គ្នា ដែល​រាប់​បាន​ជា​គូ​ប្រជែង​លើ​ទីលាន តែ Ronaldo រមែង​មាន​ការ​គោរព ឲ្យ​តម្លៃ​ខ្ពស់​សម្រាប់ Maradona ជានិច្ច ទើប​នាំ​ឲ្យ​ទំនាក់ទំនង​ពួក​គេ ក៏​បាន​ក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​រៀង​មក។ ពន្យល់​កាល​ពី​ពេល​កន្លង​ទៅ មូលហេតុ​ដែល Maradona ពាក់​នាឡិកា​នៅ​ដៃ​ទាំង​សង​ខាង​ Ronaldo ថា នោះ​ក៏​ដោយសារ​តែ នាឡិកា​ទាំង​ពីរ ជា​របស់​កូន​ស្រី​បង្កើត​ជូន​មក​លោក ដូច្នេះ​លោក​មិន​ចង់​ទុក​ទេ ពោល​គឺ​ពាក់​ទាំង​ពីរ​ជាប់​ដៃ​តែ​ម្តង។ តែ​យ៉ាង​ណា…

Supercomputer ទាយ​ថា Aston Villa នឹង​បញ្ចប់​រដូវ​កាល​ឈរ​ចំណាត់ថ្នាក់​នេះ ក្រោយ Gerrard មក​ដឹកនាំ
កីទ្បា

Supercomputer ទាយ​ថា Aston Villa នឹង​បញ្ចប់​រដូវ​កាល​ឈរ​ចំណាត់ថ្នាក់​នេះ ក្រោយ Gerrard មក​ដឹកនាំ

លោក Steven Gerrard បាន​ប្រកាស​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹប Aston Villa លើ​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។ ចំពោះ​ការ​ចាត់តាំង​សារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គ្រូ​ចាស់​លោក Dean Smith ដឹកនាំ​មិន​សូវ​បាន​ល្អ ទាញ​ឲ្យ​ក្រុម​សឹង​តែ​ធ្លាក់​ទៅ​ដល់​តំបន់​ក្រហម​ក្នុង​តារាង Premier League។ ដ្បិត​បើ​ការ​ប្រកួត ក្រោម​ទឹក​ដៃ​គ្រូ​ថ្មី​មិន​ទាន់​បង្ហាញ​ចេញ​មក តែ Supercomputer ក៏​បាន​ធ្វើ​ការ​ព្យាករណ៍​ទុក​ជា​មុន​ហើយ​អំពី​លទ្ធផល​ដែល​អាច​កើត​ឡើង​នៅ​បញ្ចប់​រដូវ​កាល នោះ​គឺ Aston Villa នឹង​ឈរ​នៅ​លេខ​រៀង​ទី ១៥ ពោល​នឹង​មិន​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ឡើយ។ បញ្ជាក់​ថា ក្នុង​តារាង PL ​សព្វថ្ងៃ…

(វីដេអូ) ដឹង​មូលហេតុ​ដែល​អ្នកចាំទី​អៀរឡង់​ធ្លាក់​ទឹក​មុខ​ហើយ ក្រោយ Ronaldo ប្រគល់​អាវ​ឲ្យ​ក្មេង​ស្រី​រត់​ចូល​ទីលាន
កីទ្បា

(វីដេអូ) ដឹង​មូលហេតុ​ដែល​អ្នកចាំទី​អៀរឡង់​ធ្លាក់​ទឹក​មុខ​ហើយ ក្រោយ Ronaldo ប្រគល់​អាវ​ឲ្យ​ក្មេង​ស្រី​រត់​ចូល​ទីលាន

Cristiano Ronaldo ដ្បិត​បើ​ការ​ប្រកួត​យប់​មិញ បញ្ចប់​ត្រឹម​លទ្ធផល ០-០ រវាង​ជំនួប​ព័រទុយហ្គាល់ និង​អៀរឡង់ តែ​យ៉ាង​ណា​ការ​បង្ហាញ​ទឹក​ចិត្ត​ស្រលាញ់​ទៅ​កាន់​អ្នក​គាំទ្រ គឺ​លោក​នៅ​តែ​មាន​ ដោយ​ពេល​ចប់ ៩០ នាទី​គេ​ឃើញ​មាន​ក្មេង​ស្រី​ពាក់​វ៉ែនតា​មួយ​រូប រត់​ចូល​មក​កាន់​ទីលាន។ ក្មេង​ស្រី​ដែល​ជា​អ្នក​គាំទ្រ រត់​ចូល​ទីលាន​នោះ បាន​សម្រក់​ទឹក​ភ្នែក រត់​សំដៅ​មក​ឱប​ Ronaldo ដើម្បី​សុំ​អាវ ហើយ​តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ ក៏​មិន​រារែក​ចិត្ត ឬ​ខឹង​សម្បា​អ្វី​នោះ​ដែរ ដ្បិត​បើ​លទ្ធផល​ក្រុម​មិន​អាច​ទទួល​ជ័យជម្នះ ផ្ទុយ​ទៅ​វិញ នៅ​តែ​បង្ហាញ​ភាព​កក់ក្តៅ ឱប​ទៅ​ក្មេង​ស្រី​នោះ​ដោយ​ការ​ស្រលាញ់ ហើយ​ថែម​ទាំង​ប្រគល់​អាវ​ឲ្យ​ទៅ​នាង​តូច​ទៀត​ផង។ ទស្សនា​វីដេអូ​ខាង​ក្រោម៖ https://youtu.be/uM93zqGU4yA មាន​គេ​ឆ្ងល់​ថា…

ប្រចាំ​ក្លឹប​លំដាប់ Top 6 នីមួយៗ នៅ PL តើ​កីឡាករ​ណា​ខ្លះ ស៊ី​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត?
កីទ្បា

ប្រចាំ​ក្លឹប​លំដាប់ Top 6 នីមួយៗ នៅ PL តើ​កីឡាករ​ណា​ខ្លះ ស៊ី​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត?

លីគ​កំពូល​អង់គ្លេស​ ត្រូវ​បាន​គេ​រាប់​ចូល​ជា​លីគ​ហ៊ាន​ចាយ​លុយ​ក្រាស់ក្រែល​បំផុត​ឲ្យ​ថ្លៃ​ពលកម្ម​កីឡាករ មិន​ថា​តែ​លំដាប់​មធ្យម ឬ​លំដាប់​កំពូល សុទ្ធ​តែ​អាច​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ទង់​សែន​ផោន​ក្នុង​មួយ​សប្តាហ៍។ យ៉ាង​ណា​បើ​យើង​រាប់​តែ​ក្លឹប​លំដាប់ Top 6 តើ​អ្នក​ដឹង​ទេ​ថា កីឡាករ​ណា​ខ្លះ​ទៅ ដែល​ទទួល​បាន​ថ្លៃ​ឈ្នួល​ខ្ពស់​បំផុត ប្រចាំ​ក្លឹប​នីមួយៗ​នោះ? ៦) Tottenham Hotspur កីឡាករ Harry Kane ទទួល​បាន ២០០ ០០០ ផោន/សប្តាហ៍ ៥) Liverpool ​កីឡាករ Virgil van Dijk ទទួល​បាន ២២០ ០០០ ផោន/សប្តាហ៍…

គ្រូ​ធំ PSG ថា​ចំណុច​មួយ​នេះ Ligue 1 ​ខ្លាំង​ជាង Premier League ហើយ
កីទ្បា

គ្រូ​ធំ PSG ថា​ចំណុច​មួយ​នេះ Ligue 1 ​ខ្លាំង​ជាង Premier League ហើយ

អ្នកចាត់ការ​លោក Mauricio Pochettino មុន​នឹង​មក​ដឹកនាំ​ក្លឹប Paris Saint-Germain កាល​ពី​អតីតកាល លោក​ក៏​ធ្លាប់​ជា​អ្នក​ចាត់ការ​នៅ​ក្លឹប Tottenham Hotspur ហើយ​ធ្លាប់​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UCL ផង​ដែរ។ កន្លង​ទៅ​នេះ Pochettino បាន​ធ្វើ​ការ​ប្រៀបធៀប​ពី​ចំណុច​ខុស​គ្នា​នៃ​លីគ​កំពូល​អង់គ្លេស​និង​បារាំង ហើយ​ថា​មាន​ចំណុច​មួយ ដែល Ligue 1 ខ្លាំង​ជាង Premier League នោះ​គឺ​ការ​ប្រជែង​ផ្នែក​កាយសម្បទា​របស់​កីឡាករ​ កំឡុង​ការ​ប្រកួត។ គ្រូ​សញ្ជាតិ​អាហ្សង់ទីន​និយាយ​កន្លង​ទៅ​នេះ​ថា៖ “ការ​ចាប់​អារម្មណ៍​ដំបូង​របស់​ខ្ញុំ​ទៅ​ Ligue 1 គឺ​នេះ​ជា​លីគ​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ ព្រោះ​អី​សុទ្ធ​តែ​ក្រុម​មាន​គុណភាព​នៅ​ទី​នេះ ហើយ​ខ្ញុំ​គិត​ថា…

មួយ​ឆ្នាំ​មុន​យក​អត់​បាន ឥឡូវ Man Utd បញ្ចេញ​កញ្ចប់​លុយ ត្រៀម​ចរចា​ម្នាក់​នេះ​សារ​ជា​ថ្មី
កីទ្បា

មួយ​ឆ្នាំ​មុន​យក​អត់​បាន ឥឡូវ Man Utd បញ្ចេញ​កញ្ចប់​លុយ ត្រៀម​ចរចា​ម្នាក់​នេះ​សារ​ជា​ថ្មី

ក្លឹប​បិសាច​ក្រហម Man Utd ត្រូវ​បាន​គេ​រាយការណ៍​ថា ហាក់​មិន​បោះបង់​គោលដៅ​ចាស់​នោះ​ទេ ដោយ​កំពុង​តាម​ចែចូវ ចង់​នាំ​យក​គេ​មក​ទឹកដី Old Trafford សារ​ជា​ថ្មី សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ។ នោះ​គឺ​យុវជន Dani Olmo របស់​ក្លឹប RB Leipzig ដែល​បិសាច​ក្រហម​ធ្លាប់​ចរចា​កីឡាករ​អេស្ប៉ាញ​កាល​ពី​ ១២ ខែ​មុន តែ​ឥឡូវ​នៅ​តែ​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ដដែល។ ដោយសារ​តែ Olmo គ្មាន​កិច្ច​ព្រមព្រៀង​តម្លៃ​ផ្តាច់​កុងត្រា​អ្វី​នោះ​ទេ ដូច្នេះ​ការ​ចរចា​អាច​ដំណើរការ​ទៅ​បាន​រលូន រវាង​ភាគី​ក្លឹប United និង​ក្លឹប​អាណាព្យាបាល Leipzig។ បញ្ជាក់​ថា Olmo គេ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ឡើយ​ឲ្យ​ក្លឹប…

បើ​នៅ​តែ​មិន​បាន​ជាប់​ជម្រើស​ដំបូង ម្នាក់​នេះ ប្រហែល​ដើរ​ចេញ​ពី United ទៅ Newcastle ហើយ
កីទ្បា

បើ​នៅ​តែ​មិន​បាន​ជាប់​ជម្រើស​ដំបូង ម្នាក់​នេះ ប្រហែល​ដើរ​ចេញ​ពី United ទៅ Newcastle ហើយ

បើ​តាម​របាយការណ៍​ពី Utdreport បាន​ឲ្យ​ដឹង​ថា​ កីឡាករ​វ័យ​ក្មេង​ Dean Henderson របស់​ក្លឹប​បិសាច​ក្រហម Man Utd អាច​នឹង​សម្លឹង​រក​មើល​ផ្លូវ​បែក ត្រឹម​ខែ​មករា​ ឬ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ​នេះ​ហើយ​ ប្រសិន​ជា​គេ​នៅ​តែ​មិន​អាច​មាន​ឱកាស​ជាប់​ជម្រើស​ដំបូង​ត​ទៅ​ទៀត។ តំណែង​អ្នកចាំទី​នៅ United ដៃ​ទី​មួយ គឺ​រមែង​ប្រគល់​ឲ្យ David de Gea សឹង​តែ​គ្រប់​ការ​ប្រកួត ទើប​រុញ​ឲ្យ​ស្ថិតិ​ជា​រួម​នៅ​រដូវ​កាល ២០២១/២២ សម្រាប់​កីឡាករ​អង់គ្លេស ទើប​តែ​ឈរ​ជើង​បាន ៣ ប្រកួត ស្មើ​នឹង ២៧០ នាទី​គត់ ហើយ​នោះ​មិនមែន​ជា​ការ​បង្ហាញ​ខ្លួន ​នៅ…

Barnett ថា​ម្តង​នោះ ប៊ិះ​ត្រូវ​ Bale ដេញ​ចោល ក្រោយ​ខ្លួន​ជ្រុល​និយាយ​ពាក្យ​នេះ
កីទ្បា

Barnett ថា​ម្តង​នោះ ប៊ិះ​ត្រូវ​ Bale ដេញ​ចោល ក្រោយ​ខ្លួន​ជ្រុល​និយាយ​ពាក្យ​នេះ

នៅ​តំណែង​ជា​ភ្នាក់ងារ​រត់ការ​ឲ្យ​កីឡាករ បើ​ប៉ះ​កីឡាករ​លំដាប់​កំពូល​ផង មួយ​ឆ្នាំៗ​ឬ​ការ​ចរចា​កិច្ច​កុងត្រា​ម្តងៗ អាច​កើប​ភាគលាភ​បាន​រាប់​លាន​ដុល្លារ។ យ៉ាង​ណា​សម្រាប់​លោក Jonathan Barnett ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​ភ្នាក់ងារ​ដែល​មាន​ចំណូល​ក្រាស់ក្រែល​បំផុត​មួយ​ផង​ដែរ ជា​ពិសេស​ក្រោយ​ការ​ផ្ទេរ​របស់ Bale ទៅ​កាន់​ក្លឹប Real Madrid កាល​ពី​ឆ្នាំ ២០១៣។ យ៉ាង​ណា​ក៏​មាន​ពេល​ម្តង​នោះ Barnett ប៊ិះ​តែ​នឹង​អស់​តំណែង​របស់​ខ្លួន​ផង​ដែរ ពេល​ដែល​និយាយ​ប្រាប់ Bale ពី​ឱកាស​ដែល​គេ​អាច​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ Barnett ថា៖ “នៅ​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ជួប​ Bale និង​ឪពុក​របស់​គេ គឺ​គេ​បាន​រៀបរាប់​ប្រាប់​ខ្ញុំ​ពី​ភាព​អស្ចារ្យ​នៃ​ប្រទេស​វែល ហើយ​យើង​ក៏​បាន​និយាយ​ទៅ​កាន់​គេ ថា​គេ​ក៏​មាន​ឱកាស​អាច​មក​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​បាន​ដែរ”។ លោក​បន្ត៖ “ពេល​នោះ​គេ​ខឹង​ណាស់…

“Sir Alex នៅ​ល្អ​ចាញ់​អ្នកចាត់ការ​ ៣ រូប​នេះ​ទេ” – Neil Warnock
កីទ្បា

“Sir Alex នៅ​ល្អ​ចាញ់​អ្នកចាត់ការ​ ៣ រូប​នេះ​ទេ” – Neil Warnock

លោក Sir Alex Ferguson បាន​ត្រឹម​ឈរ​នៅ​លេខ​រៀង​ទី ៤ ក្នុង​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​លោក Neil Warnock ពី​ឈ្មោះ​គ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត​លីគ​កំពូល​អង់គ្លេស។ គួរ​ឲ្យ​ដឹង​ថា អតីត​គ្រូ​តា​សញ្ជាតិ​ស្កុតឡែន បាន​ចាយ​ពេល ២៧ ឆ្នាំ​ដឹកនាំ​ក្លឹប​ម្ចាស់ដី Old Trafford ហើយ​បាន​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល ១៣ លើក និង​ពាន​អឺរ៉ុប UCL ២ លើក។ បើ​តាម​ការ​បញ្ជាក់​ប្រាប់​ប៉ុស្តិ៍ TalkSPORT កន្លង​ទៅ​ លោក Warnock និយាយ​ថា Sir Alex…

ប៉ះ Liverpool ​ថ្ងៃ​មុន អាច​ជា​ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ Man Utd ម្នាក់
កីទ្បា

ប៉ះ Liverpool ​ថ្ងៃ​មុន អាច​ជា​ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ Man Utd ម្នាក់

ក្លឹប​បិសាច​ក្រហម Man Utd អាច​នឹង​មាន​ការ​ចរចា​សកម្ម​ខ្លាំង​នៅ​កំឡុង​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ ពោល​អាច​ជា​មាន​ការ​លក់​ចេញ ទិញ​ចូល​កីឡាករ​មួយ​ចំនួន ដោយ​កន្លង​មក​លឺ​ថា​មាន​ឡើង​បញ្ជី​ឈ្មោះ​រួច​ជា​ស្រេច​នោះ។ ក្នុង​ចំណោម​កីឡាករ​ដែល​អាច​ចាកចេញ ​ក៏​មាន Paul Pogba ម្នាក់​ផង​ដែរ​ព្រោះ​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២២។ យ៉ាង​ណា​ថា​មិន​ត្រូវ​គេ​អាច​នឹង​ចាកចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ ហើយ​ប្រកួត​កាល​ប៉ះ Liverpool ទំនង​ជា​ប្រកួត​លើក​ចុង​ក្រោយ​សម្រាប់​កីឡាករ​បារាំង​ក៏​ថា​បាន។ ក៏​ដោយសារ​តែ​បុរស​វ័យ ២៨ ឆ្នាំ បាន​ជួប​បញ្ហា​របួស​កាល​ពី​ពេល​ថ្មីៗ​នេះ កំឡុង​ពេល​ហ្វឹកហាត់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ហើយ​គេ​ប្រឈម​អវត្តមាន​ពី​ទីលាន​ដល់​ទៅ ១០ សប្តាហ៍​ឯ​ណោះ។ ដូច្នេះ​គេ​ទាមទារ​ពេល​សម្រាក​ដល់​ឆ្នាំ ២០២២ ដែល​មាន​ន័យ​ថា បើ​គេ​ត្រូវ​ចេញ​ពិត​មែន គឺ​ប្រកួត​កាល​ប៉ះ​ហង្ស ជា​ប្រកួត​ចុង​ក្រោយ​ហើយ។…

មិន​ចាំ​បាច់​ដល់​ផុត​កុងត្រា Ronaldo នឹង​ដើរ​ចេញ​ពី Man Utd ប្រសិន​រឿង​នេះ​កើត​ឡើង
កីទ្បា

មិន​ចាំ​បាច់​ដល់​ផុត​កុងត្រា Ronaldo នឹង​ដើរ​ចេញ​ពី Man Utd ប្រសិន​រឿង​នេះ​កើត​ឡើង

តាម​ថា​សុពលភាព​កុងត្រា​របស់ Cristiano Ronaldo ជាមួយ​ក្លឹប​បិសាច​ក្រហម Man Utd នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ តែ​យ៉ាង​ណា​ការ​ចាកចេញ​របស់​កីឡាករ​ព័រទុយហ្គាល់ ក៏​មាន​ភាគរយ​អាច​នឹង​កើត​ឡើង​មុន​ផង​ដែរ ប្រសិន​ណា​តំណែង​ Top 4 របស់​ក្លឹប មិន​អាច​រក្សា​បាន។ ជា​ការ​ពិត​បិសាច​ក្រហម ដែល​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer រដូវ​កាល​នេះ ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ ដោយ​គិត​ត្រឹម​ជុំ​ទី ១១ ពួក​គេ​ឈរ​លេខ ៦ ក្នុង​តារាង ចាញ់ ៥ ពិន្ទុ​ធៀប​នឹង​ក្រុម​ Top…