កីទ្បាក្រៅស្រុក

Laporta ថា​បើក​ផ្លូវ​ជានិច្ច បើ​អតីត​វីរបុរស ២ រូប​នេះ ចង់​វិល​ត្រលប់​មក​ជួយ​ក្លឹប Barcelona
កីទ្បា

Laporta ថា​បើក​ផ្លូវ​ជានិច្ច បើ​អតីត​វីរបុរស ២ រូប​នេះ ចង់​វិល​ត្រលប់​មក​ជួយ​ក្លឹប Barcelona

អស់​ពី​ការ​វិល​ត្រលប់​ជា​ថ្មី​របស់ Dani Alves ឥឡូវ​ប្រធាន​ក្លឹប​ Barcelona លោក Joan Laporta បាន​បញ្ជាក់​ច្បាស់ៗ​ថា អនាគត​ទៅ​មុខ ប្រសិន​វីរបុរស​ ២ រូប​ផ្សេង​ទៀត មាន​ចិត្ត​ចង់​ត្រលប់​មក​ដែរ គឺ​លោក​មាន​តែ​បើក​ដៃ​ស្វាគមន៍​ជានិច្ច ពោល​គ្មាន​ការ​ឃាត់ឃាំង​អ្វី​ឡើយ។ នោះ​គឺ​សំដៅ​ទៅ​ដល់ Lionel Messi ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប PSG និង​ Andres Iniesta លេង​នៅ​ក្លឹប​ជប៉ុន Vissel Kobe។ អ្នក​ទាំង​ពីរ សុទ្ធ​សឹង​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា រួម​ជើង​ទាំង​នៅ​ជំនាន់ Xavi ដែល​ជា​អ្នកចាត់ការ​បច្ចុប្បន្ន…

Juventus ថា​សុំ ២៥-៣០ លាន​ផោន បើ​ក្លឹប Spurs ពិត​ជា​ចង់​បាន​កីឡាករ​ម្នាក់​នេះ​មែន
កីទ្បា

Juventus ថា​សុំ ២៥-៣០ លាន​ផោន បើ​ក្លឹប Spurs ពិត​ជា​ចង់​បាន​កីឡាករ​ម្នាក់​នេះ​មែន

ក្លឹប​សេះ​បង្កង់ Juventus មិន​ឃាត់ឃាំង​នោះ​ទេ ប្រសិន​ណា​ជា​ក្លឹប Tottenham Hotspur ចង់​បាន​កីឡាករ​ចេញ​ពី​ក្លឹប​របស់​ខ្លួន​ពិត​មែន ហើយ​ឥឡូវ​ក៏​បាន​ចេញ​តម្លៃ​មក​ហើយ ពោល​គឺ​ចន្លោះ​ពី ២៥ ទៅ ៣០ លាន​ផោន។ នោះ​គឺ​យុវជន​វ័យ ២៣ ឆ្នាំ កីឡាករ Weston McKennie ដែល​គេ​កំពុង​សកម្ម​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​លោក Massimiliano Allegri តែ​ក៏​ត្រូវ​បាន​អ្នកចាត់ការ​លោក Antonio Conte និង​នាយក​ជាន់​ខ្ពស់ Fabio Paratici នៃ​ក្លឹប Spurs សម្លឹង​មើល​មិន​ដាក់​ភ្នែក​ដូច​គ្នា។ បើ​តាម​សារព័ត៌មាន…

Messi/Ronaldo សុំ​ខ្មាស បើ​ឃើញ​ថ្លៃ​ពលកម្ម​កីឡាករ​ស៊ី​ថ្លៃ​ទាំង ១០ លេង​នៅ​ស្រុក​ចិន
កីទ្បា

Messi/Ronaldo សុំ​ខ្មាស បើ​ឃើញ​ថ្លៃ​ពលកម្ម​កីឡាករ​ស៊ី​ថ្លៃ​ទាំង ១០ លេង​នៅ​ស្រុក​ចិន

Lionel Messi សព្វថ្ងៃ​ទទួល​បាន​ប្រាក់​ពលកម្ម ៦១០ ០០០ ផោន/សប្តាហ៍​ពី​ក្លឹប Paris Saint-Germain រាប់​បាន​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ហើយ​នៅ​ក្លឹប​បារាំង ស្រប​ពេល​ដែល Cristiano Ronaldo ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​នៅ​ Man Utd ទទួល​បាន ៣៨៥ ០០០ ផោន/សប្តាហ៍។ ប៉ុន្តែ​ទំហំ​ប្រាក់​ពលកម្ម​ពួក​គេ​ខាង​លើ ពុំ​បាន​នាំ​មុខ​កីឡាករ​នៅ​ស្រុក​ចិន​នោះ​ទេ ដ្បិត​បើ​កីឡាករ​ទាំង​អស់​នោះ ប្រកប​អាជីព​ឲ្យ​ក្លឹប​ក្រៅ​តំបន់​អឺរ៉ុប តែ​កុំ​ទៅ​មើល​ប្រាក់​ឈ្នួល​ គឺ​រក​បាន​ច្រើន​ជាង​កីឡាករ​នៅ​អឺរ៉ុប​ទៅ​ទៀត។ ខាង​ក្រោម Knongsrok ធ្វើ​ការ​បង្ហាញ​ឈ្មោះ​កីឡាករ​ទាំង ១០ ស៊ី​ថ្លៃ​បំផុត​នៅ​លីគ​កំពូល​ចិន ហើយ​ ២…

មាន​មួយ​រូប ក្នុង​ចំណោម​ខ្សែ​ការពារ​ទាំង ២ ដែល Odegaard ថា​ពិបាក​លេង​តតាំង​បំផុត
កីទ្បា

មាន​មួយ​រូប ក្នុង​ចំណោម​ខ្សែ​ការពារ​ទាំង ២ ដែល Odegaard ថា​ពិបាក​លេង​តតាំង​បំផុត

តារា​ឆ្នើម​ប្រចាំ​ក្លឹប Arsenal គឺ Martin Odegaard ថ្មីៗ​នេះ បាន​ទម្លាយ​នូវ​ឈ្មោះ​ខ្សែ​ការពារ ២ រូប ដែល​ខ្លួន​យល់​ថា​ពិបាក​នឹង​លេង​តតាំង​បំផុត​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់ ហើយ​មាន​មួយ​នោះ​ជា​ខ្សែ​ការពារ​កំពុង​ឈរ​ជើង​នៅ​ក្របខ័ណ្ឌ Premier League។ បញ្ជាក់​បន្តិច​បុរស​វ័យ ២២ ឆ្នាំ ក្នុង​អាជីព គេ​បាន​ឆ្លង​កាត់​ការ​លេង​ឲ្យ​ក្លឹប Real Madrid, Arsenal និង​Vitesse ជា​ដើម។ ខណៈ​នៅ​ជម្រើស​ជាតិ បាន​បង្ហាញ​ខ្លួន​ឲ្យ​ន័រវែស តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៤។ Odegaard និយាយ៖ “ខ្សែ​ការពារ​ពិបាក​លេង​ត​ទល់​បំផុត តាម​ពិត​ទៅ​ខ្ញុំ​ពិត​ជា​មិន​អាច​រំលង​ឈ្មោះ…

Van Gaal ថា​ចង់​យក​កីឡាករ​ក្រៅ​សញ្ជាតិ​នៅ Arsenal រូប​នេះ មក​រួម​ក្រុម​ជម្រើស​ជាតិ​ហូឡង់
កីទ្បា

Van Gaal ថា​ចង់​យក​កីឡាករ​ក្រៅ​សញ្ជាតិ​នៅ Arsenal រូប​នេះ មក​រួម​ក្រុម​ជម្រើស​ជាតិ​ហូឡង់

Louis van Gaal អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​ហូឡង់ បាន​បង្ហាញ​ការ​កោត​សរសើរ​ដល់​សមត្ថភាព​របស់​យុវជន​នៃ​ក្លឹប Arsenal ហើយ​ប្រសិន​ជា​អាច​យក​គេ ឲ្យ​ប្តូរ​ពី​សញ្ជាតិ​ដើម មក​ចូលរួម​នៅ​ហូឡង់​បាន​គឺ ពិត​ជា​ល្អ។ នោះ​គឺ​កីឡាករ​ន័រវេស Martin Odegaard ដែល​ហូឡង់​ទើប​តែ​យក​ជ័យជម្នះ​ទៅ​លើ​ន័រវេស ហើយ​ធានា​កៅអី​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ផ្លូវការ World Cup 2022 ក្នុង​ប្រទេស​កាតា។ ស្រប​ពេល​ដែល​ន័រវេស គឺ​អស់​ឱកាស​ហើយ ក្រោយ​ឈរ​លេខ ៣ ក្នុង​ពូល មិនមាន​សូម្បី​សង្ឃឹម​ចុង​ក្រោយ​នៅ​វគ្គ Play-off។ សួរនាំ​ពី TV2 ស្រាប់​តែ​លោក Van Gaal ឆ្លើយ៖…

ឆ្លង​កាត់​គូ​ប្រជែង​រាប់​ភ្លេច តែ Scholes ចុច​ឈ្មោះ ៣ រូប​នេះ ថា​ពិបាក​តតាំង​បំផុត
កីទ្បា

ឆ្លង​កាត់​គូ​ប្រជែង​រាប់​ភ្លេច តែ Scholes ចុច​ឈ្មោះ ៣ រូប​នេះ ថា​ពិបាក​តតាំង​បំផុត

Paul Scholes បាន​ចាយ​ពេល ៧១៨ ប្រកួត​លេង​ឲ្យ​ក្លឹប Man Utd រាប់​ទៅ​ប្រហែល​ជាង ១៩ ឆ្នាំ ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល ១១ លើក ពាន FA Cup ៣ លើក និង​ពាន UCL ២ លើក។ ចន្លោះ​ពេល​នោះ​ ជា​ការ​ពិត​លោក​បាន​ហែលកាត់​ការ​លេង​ទល់​ក្រុម​គូ​ប្រជែង និង​កីឡាករ​កំពូល​ជា​ច្រើន ហើយ​ថ្មីៗ​នេះ Scholes បាន​ចុច​ឈ្មោះ គូ​ប្រជែង​ដ៏​តានតឹង​បំផុត​ទាំង ៣ នៅ PL។…

ក្តីសង្ឃឹម​ចុង​ក្រោយ! នេះ ១២ ក្រុម​ត្រូវ​ជម្រុះ​យក​តែ ៣ ក្រុម​គត់ ឡើង​ទៅ​ប្រកួត​ផ្លូវការ World Cup
កីទ្បា

ក្តីសង្ឃឹម​ចុង​ក្រោយ! នេះ ១២ ក្រុម​ត្រូវ​ជម្រុះ​យក​តែ ៣ ក្រុម​គត់ ឡើង​ទៅ​ប្រកួត​ផ្លូវការ World Cup

ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អឺរ៉ុប FIFA World Cup 2022 យើង​បាន​រក​ឃើញ​ក្រុម​ទាំង ដែល​ឈ្នះ​ប្រចាំ​ពូល​នីមួយៗ កក់​កៅអី​ស្វ័យប្រវត្តិ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ហើយ ដូច្នេះ​មាន​ន័យ​ថា ក្នុង​ចំណោម ១៣ កៅអី​ដែល FIFA ផ្តល់​ឲ្យ​ក្រុម​នៅ​អឺរ៉ុប គឺ​មាន ១០ កៅអី​ហើយ​ដែល​រក​ឃើញ​ម្ចាស់។ នៅ​ឡើយ ៣ កៅអី​ផ្សេង​ទៀត នឹង​ចម្រាញ់​យក​ចេញ​ពី​ក្រុម​ទាំង ១២ ដែល​ធ្លាក់​ទៅ​លេង​នៅ​វគ្គ Play-off។ ក្នុង​នោះ​មាន ១២ ក្រុម ដូច​ជា​ព័រទុយហ្គាល់, ស៊ុយអែត, អ៊ីតាលី, អ៊ុយក្រែន, វែល,…

មិន​អាច​ប្រើ​លេខ​អាវ​ចាស់​ទេ នេះ​លេខ​អាវ​ថ្មី​របស់ Dani Alves នៅ​ក្លឹប Barcelona
កីទ្បា

មិន​អាច​ប្រើ​លេខ​អាវ​ចាស់​ទេ នេះ​លេខ​អាវ​ថ្មី​របស់ Dani Alves នៅ​ក្លឹប Barcelona

កាល​ជំនាន់​លើក​ដំបូង​លេង​នៅ​ក្លឹប FC Barcelona សម្រាប់​ខ្សែ​ការពារ​ស្លាប​ Dani Alves ធ្លាប់​ឆ្លង​កាត់​ការ​ប្រើប្រាស់​អាវ​លេខ ២០ លេខ ២ និង លេខ ៦ ហើយ​មក​ចូលរួម​ជា​ថ្មី​សារ​នេះ ក៏​ទទួល​បាន​លេខ​អាវ​ថ្មី​មួយ​ទៀត ព្រោះ​លេខ​អាវ​ចាស់​សុទ្ធ តែ​មាន​ម្ចាស់​អស់​ហើយ។ នោះ​គឺ​អាវ​លេខ ៨ ដែល​ជា​លេខ​អាវ​ចាស់​របស់ Miralem Pjanic ក្រោយ​គេ​ខ្ចី​ជើង​ទៅ​លេង​នៅ​ក្លឹប​ក្នុង​ប្រទេស​ទួរគី វា​ក៏​បាន​ក្លាយ​ជា​លេខ​ទំនេរ គ្មាន​អ្នក​ស្នង។ តែ​នេះ​ក៏​ជា​លេខ​អាវ​ចាស់​របស់ Andres Iniesta និង Hristo Stoichkov ធ្លាប់​ជា​អតីត​វីរបុរស​ប្រចាំ​ក្លឹប​ផង​ដែរ។…

ក្លឹប Chelsea កំពុង​គិតគូរ ត្រៀម​នាំ​យក​កីឡាករ​ក្រៅ​ជម្រើស​របស់ Juventus មួយ​រូប
កីទ្បា

ក្លឹប Chelsea កំពុង​គិតគូរ ត្រៀម​នាំ​យក​កីឡាករ​ក្រៅ​ជម្រើស​របស់ Juventus មួយ​រូប

ក្លឹប​សេះ​បង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា ​កំពុង​មាន​បំណង​ចង់​វ៉ៃ​ចេញ​កីឡាករ​ក្នុង​ក្រុម​មួយ​រូប ដែល​ក្លឹប​មិន​សូវ​ប្រើប្រាស់ ហើយ​គួបផ្សំ​នឹង​តម្លៃ​ពលកម្ម​របស់​គេ​ស៊ី​ថ្លៃ​ក្រាស់ក្រែល​ផង ដូច្នេះ​ជឿ​ថា ការ​ដក​ចេញ​ត្រឹម​ទីផ្សារ​ដោះដូរ​ខាង​មុខ គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ។ នោះ​គឺ​ខ្សែ​បម្រើ Adrien Rabiot ដែល​បាន​មក​រួម​ជើង​នៅ Juventus ប៉ុន្មាន​ឆ្នាំ​មក​ហើយ តែ​ក្រោម​ការ​ដឹកនាំ​របស់​លោក Massimiliano Allegri គេ​មិន​សូវ​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​ជាប់លាប់​ឡើយ ជាក់ស្តែង​ដូច​រដូវ​កាល​នេះ ទើប​តែ​លេង​បាន​ជាង ៧០០ នាទី និង Assist ១ លើក ធៀប​នឹង​កីឡាករ​សកម្ម​មិន​ក្រោម ១ ពាន់​នាទី​នោះ​ទេ។ បើ​តាម​សារព័ត៌មាន Calciomercato…

អតីត​វីរបុរស​ប្រេស៊ីល Falcao ចុច​ឈ្មោះ​កីឡាករ​នៅ PL មួយ​រូប សក្តិសម​នឹង​ឈ្នះ Ballon d’Or
កីទ្បា

អតីត​វីរបុរស​ប្រេស៊ីល Falcao ចុច​ឈ្មោះ​កីឡាករ​នៅ PL មួយ​រូប សក្តិសម​នឹង​ឈ្នះ Ballon d’Or

ពាន​រង្វាន់ Ballon d’Or នឹង​សម្រេច​រក​ឃើញ​អ្នក​ឈ្នះ នៅ​ឆ្នាំ ២០២១ ក្នុង​រយៈ​ពេល​តែ ១០ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ហើយ​មក​ទល់​ពេល​ចុង​ក្រោយ ក៏​មាន​ការ​យល់​ឃើញ​ពី​មតិ​ជា​ច្រើន​លើក​ឡើង​ជា​បន្តបន្ទាប់។ យ៉ាង​ណា​ក្រឡេក​មក​អតីត​វីរបុរស​ប្រេស៊ីល លោក Falcao ​ឯ​ណោះ​វិញ ក៏​បាន​និយាយ​ដល់​ឈ្មោះ​កីឡាករ​នៅ ក្របខ័ណ្ឌ Premier League ដែល​ជឿ​ថា នឹង​អាច​ឈ្នះ​ពាន​ឯកត្តជន​ខាង​លើ ហើយ​នោះ​មិនមែន​ជា Jorginho ឬ N’Golo Kante នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​ជា​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​កូដ Mohamed Salah នៃ​ក្លឹប​ហង្ស​ក្រហម​…

អ៊ីតាលី/ព័រទុយហ្គាល់ ​ប្រឈម​អត់​បាន​លេង World Cup ខណៈ ១១ ក្រុម​នេះ គេ​កក់​កៅអី​ហើយ
កីទ្បា

អ៊ីតាលី/ព័រទុយហ្គាល់ ​ប្រឈម​អត់​បាន​លេង World Cup ខណៈ ១១ ក្រុម​នេះ គេ​កក់​កៅអី​ហើយ

អស់​ពី​ក្រុម​ខ្លាំង​ព័រទុយហ្គាល់ ឥឡូវ​មក​ដល់​អ៊ីតាលី​មួយ​ទៀត​ហើយ ​ក្រោយ​ប្រកួត​ស្មើ​អៀរឡង់​ខាង​ជើង​យប់​មិញ នាំ​ឲ្យ​ពួក​គេ​ចាញ់​ពិន្ទុ​ស្វីស ហើយ​ខកខាន​ការ​ចាប់​យក​កៅអី​ឡើង​ទៅ​ព្រឹត្តិការណ៍ World Cup 2022។ ពេល​នេះ​ក្រុម​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង ចំណោម​ក្រុម​ទាំង ប្រចាំ​តំបន់​អឺរ៉ុប ដែល​ត្រូវ​បន្ត​តតាំង​វគ្គ Play-off ជា​សង្ឃឹម​ចុង​ក្រោយ។ មក​ទល់​ព្រឹក​ថ្ងៃ​ទី ១៦ ​វិច្ឆិកា​នេះ យើង​រក​ឃើញ​ក្រុម​ចំនួន ១១ ហើយ​បើ​រាប់​ទាំង​ម្ចាស់ផ្ទះ​កាតា ដែល​មាន​កៅអី​ទៅ​ចូលរួម​ព្រឹត្តិការណ៍ World Cup 2022។ ក្នុង​នោះ​មាន​ដូច​ជា កាតា, អាល្លឺម៉ង់, ដាណឺម៉ាក, ប្រេស៊ីល, បារាំង, បែលហ្សិក, ក្រូអាត,…

មិន​ចាំ​បាច់​ទៅ​ណា​ឆ្ងាយ! Van de Beek អាច​មក​ក្លឹប​រួម​លីគ PL មួយ​នេះ​បាន បើ​គេ​ចង់
កីទ្បា

មិន​ចាំ​បាច់​ទៅ​ណា​ឆ្ងាយ! Van de Beek អាច​មក​ក្លឹប​រួម​លីគ PL មួយ​នេះ​បាន បើ​គេ​ចង់

ខ្សែ​បម្រើ Donny van de Beek លឺ​ដំណឹង​ថា នឹង​ចាកចេញ​ពី​ក្លឹប Man Utd ត្រឹម​ខែ​មករា​ខាង​មុខ​នេះ​ហើយ ពោល​នឹង​មិន​បន្ត​នៅ​ទៀត​ឡើយ បន្ទាប់​ពី​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ហាក់​មិន​ផ្តល់​ឱកាស​សម្រាប់​គេ​ទាល់​តែ​សោះ។ កីឡាករ​ហូឡង់ បើ​ទោះ​បី​សល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ​តែ​គេ​គិត​ថា​ពេលវេលា​ខាង​មុខ​នេះ ការ​សម្រេច​ចិត្ត​ចាកចេញ​គឺ​ជា​ជម្រើស​ល្អ បន្ទាប់​ពី​ឈរ​ជើង​ជាង​មួយ​ឆ្នាំ ទើប​តែ​បង្ហាញ​ខ្លួន​បាន ៤១ ប្រកួត រក​បាន ១ គ្រាប់​និង Assist ២ លើក។…

Reguilon ចុច​ឈ្មោះ​កីឡាករ ២ រូប ដែល​ពិបាក​តតាំង​បំផុត​នៅ​លីគ​កំពូល​អង់គ្លេស
កីទ្បា

Reguilon ចុច​ឈ្មោះ​កីឡាករ ២ រូប ដែល​ពិបាក​តតាំង​បំផុត​នៅ​លីគ​កំពូល​អង់គ្លេស

កីឡាករ​អេស្ប៉ាញ Sergio Reguilon បាន​ផ្ទេរ​ចេញ​ពី​ក្លឹប Real Madrid មក​ចូលរួម​នៅ​ក្លឹប Tottenham Hotspur នា​កំឡុង​ខែ​កញ្ញា ឆ្នាំ ២០២០ ហើយ​គិត​មក​ទល់​ជាង​មួយ​ឆ្នាំ​មក​នេះ គេ​បង្ហាញ​ខ្លួន​សរុប ៤៩ ប្រកួត រក​បាន ០ គ្រាប់​និង Assist ៨ លើក។ សួរនាំ​ពី​កីឡាករ​ដែល​ពិបាក​តតាំង​​បំផុត​នៅ​លីគ​កំពូល​អង់គ្លេស សម្រាប់ Reguilon បាន​ចុច​ឈ្មោះ​កីឡាករ​ទាំង ២ រូប​ព្រម​គ្នា​នៃ​ក្លឹប Manchester City នោះ​គឺ Kyle…

ជម្រើសជាតិម៉ាឡេស៊ីដាក់​គោលដៅឡើង​វគ្គផ្ដាច់​ព្រ័ត្រ AFF Suzuki Cup 2020 ក្រោយ​រើស​បានកីឡាករលេងក្រៅប្រទេសច្រើន
កីទ្បា

ជម្រើសជាតិម៉ាឡេស៊ីដាក់​គោលដៅឡើង​វគ្គផ្ដាច់​ព្រ័ត្រ AFF Suzuki Cup 2020 ក្រោយ​រើស​បានកីឡាករលេងក្រៅប្រទេសច្រើន

អ្នកចាត់ការក្រុម Harimau Malaya លោក Datuk Mohd Yusoff Mahadi មានទំនុកចិត្តថា ម៉ាឡេស៊ីនឹងអាចឆ្លងផុតទៅ​វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2020 ទោះបីជាពួកគេមានពេលប្រមូលផ្ដុំហ្វឹកហាត់រយៈពេល 3 ថ្ងៃប៉ុណ្ណោះ តាមកាលវិភាគដ៏មមាញឹកនៃការប្រកួត Malaysia Cup 2021ក៏​ដោយ។ ក្រុមរបស់លោក Tan Cheng Hoe បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ 2018 មុនពេលក្លាយជាជើងឯករង បន្ទាប់ពីចាញ់វៀតណាមក្នុងលទ្ធផល 3-2 សរុបទាំងពីរជើង។ ម៉ាឡេស៊ី​ធ្លាប់​ឡើង​ជា​ជើង​ឯក​ម្ដង​គត់​ក្នុង​ឆ្នាំ…

បើ Barcelona មាន​លុយ​ធំ​ពេល​ណា Xavi សុំ​ឲ្យ​ចាយ​ត្រូវ​គោលដៅ ដោយ​ទៅ​យក​ម្នាក់​នេះ
កីទ្បា

បើ Barcelona មាន​លុយ​ធំ​ពេល​ណា Xavi សុំ​ឲ្យ​ចាយ​ត្រូវ​គោលដៅ ដោយ​ទៅ​យក​ម្នាក់​នេះ

អ្នកចាត់ការ​ថ្មី​លោក Xavi Hernandez ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្នើ​ទៅ​ថ្នាក់​លើ​ក្លឹប​រួច​ជា​ស្រេច​ហើយ​ ថា​ប្រសិន​ណា​ស្ថានភាព​ហិរញ្ញវត្ថុ ងើប​មក​វិញ និង​ក្លឹប​មាន​លុយ​ធំ​អាច​ចំណាយ​ពេល​ខាង​មុខ នោះ​លោក​ចង់​ឲ្យ​សម្លឹង​មើល​កីឡាករ​នៅ​លីគ​កំពូល Premier League។ នោះ​គឺ​ស្លាប​ប្រយុទ្ធ​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool កីឡាករ Mohamed Salah ដែល​គេ​សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​តាម​លឺ​អាច​មាន​តម្លៃ​ខ្លួន ១០០ លាន​អឺរ៉ូ បើ​ទោះ​បី​មិន​ទាន់​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី។ Salah ជា​ចំណែក​សំខាន់​របស់​លោក Jurgen Klopp នៅ​រយៈ​ពេល​ចុង​ក្រោយ និង​កំពុង​លេចធ្លោ​ខ្លាំង​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ពោរពេញ​ដោយ​ទេពកោសល្យ។ ១៥ ប្រកួត​សរុប​ នៅ​រដូវ​កាល​ថ្មី…

Chelsea ហៅ​កូន​ក្រុម R.Madrid ម្នាក់​មក​អង់គ្លេស ដោយ​ត្រៀម​ទាំង​ថែម​ថ្លៃ​ពលកម្ម​ឲ្យ
កីទ្បា

Chelsea ហៅ​កូន​ក្រុម R.Madrid ម្នាក់​មក​អង់គ្លេស ដោយ​ត្រៀម​ទាំង​ថែម​ថ្លៃ​ពលកម្ម​ឲ្យ

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​ដ៏​សំខាន់​មួយ​នៅ Real Madrid ដែល​សេសសល់​សុពលភាព​កុងត្រា ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។ នោះ​គឺ​កីឡាករ​ប្រេស៊ីល Eder Militao។ Militao រាប់​បាន​ជា​ចំណែក​សំខាន់ ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti ដោយ​បង្ហាញ​ខ្លួន ១៦ ប្រកួត ឈរ​ជើង​សុទ្ធ ១ ៤៣៧ នាទី។ តាម​របាយការណ៍​ពី El Nacional ចុះ​ផ្សាយ​ថា ក្រុម​តោ​ខៀវ ត្រៀម​យក​ Militao…

អស់​ជំនឿ​លើ Solskjaer ស្រាប់​តែ Ronaldo ទទូច​ទៅ​ថ្នាក់​លើ ឲ្យ​យក​គ្រូ​ថ្មី​ម្នាក់​មក​ជំនួស
កីទ្បា

អស់​ជំនឿ​លើ Solskjaer ស្រាប់​តែ Ronaldo ទទូច​ទៅ​ថ្នាក់​លើ ឲ្យ​យក​គ្រូ​ថ្មី​ម្នាក់​មក​ជំនួស

តារា​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា ពុំ​មាន​ជំនឿ​ទុក​ចិត្ត​ថា Ole Gunnar Solskjaer នឹង​អាច​ដឹកនាំ​ឲ្យ​ Man Utd ទទួល​បាន​ជោគជ័យ​នោះ​ទេ ដូច្នេះ​ហើយ​កុំ​ឲ្យ​ខាត​ពេល លោក​បាន​សុំ​ឲ្យ​ក្លឹប​ លៃលក​ទៅ​ចរចា​យក​គ្រូ​ចាស់​ខ្លួន កាល​នៅ R.Madrid មក​ដឹកនាំ​ជំនួស​វិញ។ នោះ​គឺ លោក Zinedine Zidane ​បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ទំនេរ​ជើង គ្មាន​ក្លឹប​ឈរ​ឈ្មោះ​ ចាប់​តាំង​ការ​ចាកចេញ​ពី​ក្លឹប R.Madrid នា​បញ្ចប់​រដូវ​កាល​មុន។ គោលដៅ​ធំ​របស់​ Zidane អាច​ជា​នៅ​ជម្រើស​ជាតិ​បារាំង​ឯ​ណោះ តែ​ថា​មិន​ត្រូវ ប្រសិន​លោក​ស្រលាញ់…

ក្លឹប PSG បើក​ភ្លើង​ខៀវ​ឲ្យ Barca ចូល​ចរចា​យក​ម្នាក់​នេះ តែ​មិនមែន Messi
កីទ្បា

ក្លឹប PSG បើក​ភ្លើង​ខៀវ​ឲ្យ Barca ចូល​ចរចា​យក​ម្នាក់​នេះ តែ​មិនមែន Messi

ក្លឹប​បារាំង Paris Saint-Germain ដែល​មាន​ប្រធាន​ជា​លោក Nasser Al-Khelaifi ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ផ្តល់​ឱកាស​សារ​ជា​ថ្មី សម្រាប់​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona ជុំវិញ​ការ​ចង់​បាន​តារា​ឆ្នើម Neymar Jr ឬ​អត់​ សម្រាប់​ទីផ្សារ​ដោះដូរ​នា​ពេល​ខាង​មុខ។ បុរស​វ័យ ២៩ ឆ្នាំ ដ្បិត​បើ​ជាប់​កុងត្រា​រយៈ​ពេល​យូរ​ជាមួយ​ក្លឹប​បារាំង ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ តែ​ក្រោយ​ក្លឹប​យក​បាន Lionel Messi ក៏​ធ្វើ​ឲ្យ​តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​គេ​ហាក់​ធ្លាក់​ចុះ ជា​រួម​មិនមែន​ជា​តួ​ឯក​ដូច​មុន​ទៀត​ឡើយ។ បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា លោក…

Man City និង Liverpool កំពុង​ដាក់​គោលដៅ​តែ​មួយ លើ​មិត្ត​រួម​ជម្រើស​ជាតិ​របស់ Son
កីទ្បា

Man City និង Liverpool កំពុង​ដាក់​គោលដៅ​តែ​មួយ លើ​មិត្ត​រួម​ជម្រើស​ជាតិ​របស់ Son

ក្លឹប​មេឃ​ខៀវ Manchester City និង​ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​ជនជាតិ​អាស៊ី ដែល​ស្ថិត​នៅ​លីគ Premier League ​ជា​កូន​ក្រុម​របស់​ក្លឹប​ចចក Wolves។ នោះ​គឺ Hwang Hee-chan ជា​កីឡាករ​កូរ៉េ​ខាង​ត្បូង មិត្ត​រួម​សញ្ជាតិ​របស់ Son Heung-min ហើយ​គេ​ត្រូវ​បាន​ខ្ចី​ជើង​ចេញ​ពី RB Leipzig មក Wolves រយៈ​ពេល ១ រដូវ​កាល។ យ៉ាង​ណា​បើ​ទោះ​បី ក្លឹប​ចចក​មាន​សិទ្ធ​ទិញ​ផ្តាច់​នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ តែ​សម្រាប់ City/Liverpool ក៏​នៅ​តែ​ជឿ​ថា…

ឃើញ​មិន​សូវ​បាន​លេង Xavi ​ប្រាប់​ឲ្យ Barca ចូល​ទៅ​សាក​ចរចា​កូន​ហង្ស Liverpool មួយ​រូប
កីទ្បា

ឃើញ​មិន​សូវ​បាន​លេង Xavi ​ប្រាប់​ឲ្យ Barca ចូល​ទៅ​សាក​ចរចា​កូន​ហង្ស Liverpool មួយ​រូប

អ្នកចាត់ការ​លោក Xavi Hernandez ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​គុណភាព​របស់​ខ្សែ​បម្រើ​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool បន្ទាប់​ពី​ឃើញ អ្នកចាត់ការ​លោក Jurgen Klopp មិន​សូវ​ប្រើប្រាស់ នៅ​រដូវ​កាល ២០២១/២២។ នោះ​គឺ​កីឡាករ​អេស្ប៉ាញ Thiago Alcantara ដែល​រដូវ​កាល ២០២១/២២ គេ​ទើប​តែ​បង្ហាញ​ខ្លួន ៧ ប្រកួត Assist ១ លើក ដោយ​ចំនួន​នាទី​ឈរ​ជើង​សុទ្ធ មិន​ដល់ ៣០០ នាទី​ផង។ គួប​ផ្សំ​នឹង​បញ្ហា​របួស​ញាំញី​ផង កាន់​តែ​នាំ​ឲ្យ​អនាគត​របស់ Thiago មាន​មន្ទិល​សង្ស័យ​កើត​ឡើង​នៅ​រយៈ​ពេល​ចុង​ក្រោយ។…

ទុក​ក៏​មិន​ចំណេញ តែ​បើ​ដក​ចេញ​បាន​លុយ​ចូល​ក្លឹប! Arsenal ​ត្រៀម​លក់​កីឡាករ ៦ រូប​នេះ​ហើយ
កីទ្បា

ទុក​ក៏​មិន​ចំណេញ តែ​បើ​ដក​ចេញ​បាន​លុយ​ចូល​ក្លឹប! Arsenal ​ត្រៀម​លក់​កីឡាករ ៦ រូប​នេះ​ហើយ

ក្លឹប​កាំភ្លើង​ធំ Arsenal នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ ទំនង​ជា​នឹង​សកម្ម​ច្រើន ជា​ពិសេស​ការ​ផ្ទេរ​ចេញ​កីឡាករ ព្រោះ​រយៈ​ពេល​ចុង​ក្រោយ ក្លឹប​ហាក់​មាន​កីឡាករ​គរ​ជើង​ច្រើន និង​ខ្លះ​គឺ​មិន​សូវ​ត្រូវ​បាន​អ្នកចាត់ការ​ប្រើប្រាស់​ផង​នោះ។ ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta ក្លឹប​ក៏​បាន​រៀបចំ​ផែនការណ៍​ត្រៀម​លក់​ចេញ​កីឡាករ​មួយ​ចំនួន​ ដែល​ខ្លះ​ក៏​ត្រៀម​នឹង​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ទៅ​ហើយ អ៊ីចឹង​បើ​លក់​ត្រឹម​ខែ​មករា នឹង​បាន​លុយ​មួយ​ចំនួន​ចូល​ក្លឹប​ខ្លះ ជា​ជាង​ទុក​ចោល​ដល់​អស់​តម្លៃ​ខ្លួន។ បើ​តាម​សារព័ត៌មាន Football.london ចុះ​ផ្សាយ​ថា អ្នក​ទាំង ៦ នោះ​រួម​មាន​ដូច​ជា Alexandre Lacazette, Bernd Leno ដែល​អ្នក​ទាំង​ពីរ​ជា​កីឡាករ​ធំៗ ក្លឹប​គិត​ថា ការ​លក់​ចេញ…