ក្រោយឡើងជុំ​ទី៣ពាន AFC Asian Cup គ្រូបង្វឹកឥណ្ឌូនេស៊ីមិនកំណត់គោលដៅច្បាស់​លាស់ក្នុងពាន AFF Suzuki Cup

Untitled 1
ការផ្សាយពាណិជ្ជកម្ម

លោក Shin Tae-yong គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបានសារភាពថា លោកមិនបានកំណត់គោលដៅខ្ពស់សម្រាប់ក្រុមរបស់លោកនៅក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ដែលនឹងចាប់ផ្តើមនៅចុងឆ្នាំនេះទេ។

Shin Tae Yong
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រុម Garuda បច្ចុប្បន្នកំពុងមានទម្រង់លេងល្អ បន្ទាប់ពីយកឈ្នះចិនតៃប៉ិក្នុងវគ្គជម្រុះ Asian Cup ឆ្នាំ ២០២៣ ដោយលទ្ធផលសរុបទាំងអស់ ៥-១ ។ ពួកគេឈ្នះ ២-១ ក្នុងការប្រកួតជើងទី ១ និង ៣-០ នៅក្នុងជំនួបលើកទី ២ នៅកីឡដ្ឋាន Chang Arena ខេត្ត Buriram ។ ជ័យជម្នះនេះក៏បានជួយបង្កើនស្មារតីកីឡាករឥណ្ឌូនេស៊ី ឲ្យឈានទៅវគ្គបន្តក្នុងពានរង្វាន់ AFF 2021 Suzuki Cup ផង​ដែរ។

ការផ្សាយពាណិជ្ជកម្ម

ទោះយ៉ាងណាក៏ដោយ! Shin Tae-yong មានភាពប្រាកដនិយមក្នុងការចង់ឱ្យក្រុមរបស់គាត់ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ រទោះបីជា PSSI កំពុងកំណត់គោលដៅជើងឯកនៅឆ្នាំនេះក៏ដោយ។

WhatsApp Image 2021 10 10 At 21.37.38
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“ បំណងប្រាថ្នារបស់ខ្ញុំគឺចង់ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup វាពិបាក ប៉ុន្តែការ​ឈ្នះពាន​គឺ​ជារឿង​ដែល​ធំ​ជាង​គេបំផុត”។

ការផ្សាយពាណិជ្ជកម្ម

Tae-yong ត្រូវបានដកស្រង់សម្តីនៅក្នុងវិបសាយបាល់ទាត់ឥណ្ឌូនេស៊ីថា៖“ កីឡាករយល់ពីលំនាំនៃការប្រកួតដែលខ្ញុំចង់បាន។ប្រសិនបើការបង្ហាញទម្រង់​លេង​ល្អមានភាពប្រសើរឡើង យុទ្ធសាស្ត្រវានឹងត្រូវបានកែលម្អបន្ថែមទៀត ហើយយើងនឹងក្លាយជាក្រុមល្អជាងពេលនេះ”។

ASC2020
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឥណ្ឌូនេស៊ីស្ថិតក្នុងពូល B រួមជាមួយវៀតណាម ម៉ាឡេស៊ី កម្ពុជា និងឡាវ។ ក្រុមខ្លាំងទាំងពីរនឹងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតដែលធ្វើឡើងនៅទីលានទឹកដីកណ្តាល។

ការផ្សាយពាណិជ្ជកម្ម

ក្រុមចំនួន ១០ នឹងបោះជំរំនៅសិង្ហបុរី។ កន្លែងប្រកួតចំនួន ៣ ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតវគ្គជម្រុះតាមពូលគឺពហុកីឡដ្ឋានជាតិសិង្ហបុរី កីឡដ្ឋានBishan Stadium និងកីឡដ្ឋាន Jalan Besar Stadium៕

ការផ្សាយពាណិជ្ជកម្ម