អតីតកីឡាករម៉ាឡេស៊ីម្នាក់ឱ្យគ្រូបង្វឹកបច្ចុប្បន្នប្ដូរក្បួនលេង​ពី៤-៣-៣ទៅ​ជា៣-៤-៣ក្នុង AFF Suzuki Cup2020

ម៉ាឡេស៊ី
ការផ្សាយពាណិជ្ជកម្ម

អតីតកីឡាករជម្រើសជាតិម៉ាឡេស៊ីលោក Serbegeth Singh ឬដែលគេស្គាល់ថាជា ‘Shebby Singh’ គិតថាវាដល់ពេលហើយសម្រាប់ក្រុមជម្រើសជាតិខ្លាម៉ាឡេស៊ី ដែឺល​លោកដែលដឹកនាំដោយ​លោក Tan Cheng-Hoe ផ្លាស់ប្តូរទម្រង់លេងពី ៤-៣-៣ មក ៣-៤-៣ ដើម្បីប្រឈមមុខជាមួយគូប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2020 ដែល​លេងនៅសិង្ហបុរីនៅខែធ្នូខាងមុខនេះ។

60 Singhsetforaxe Gt
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យោងតាមរូបគាត់! ទម្រង់ ៣-៤-៣ គឺសមស្របជាងក្នុងការប្រើប្រាស់ ព្រោះវាអាចជួយពង្រឹងជញ្ជាំងការពារដែលងាយនឹងលេចធ្លាយគ្រប់ពេលលេង​ទល់នឹងក្រុមខ្លាំង។ ការបង្កើតនេះអនុញ្ញាតឱ្យខ្សែបម្រើការពារស្លាបទាំងពីរចុះទៅបង្កើតខ្សែការពារ ៥ នាក់។

ការផ្សាយពាណិជ្ជកម្ម

Shebby បានផ្តល់មតិដោយផ្អែកលើការបង្ហាញទម្រង់លេងរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅពេលដែលពួកគេចាញ់ហ្សកដានី ០-៤ និងអ៊ូសបេគីស្ថាន ១-៥ កាលពីសប្តាហ៍មុន។

191619021_477074130032495_5121731083401182890_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“យើងមានបញ្ហាធំនៅខ្សែការពារកណ្តាល ព្រោះមិនមានការយល់ដឹងនិងភាពស៊ីចង្វាក់គ្នារវាងប្រធានក្រុម Mohamad Aidil Zafuan Abd Radzak និង Muhammad Irfan Zakaria ។ យើងបានឃើញ Adam Nor Azlim និង Shahrul Mohd Saad ពីមុន ដូច្នេះខ្ញុំសង្ឃឹមថានឹងឃើញ Dion-Johan Cools បង្ហាញខ្លួននៅសិង្ហបុរីនៅពេលក្រោយ” ។

ការផ្សាយពាណិជ្ជកម្ម
977599 19412072 2560 1440
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ថែមពីលើDion លោក ‘Shebby Singh’ បាននិយាយថា កីឡាករពីរនាក់បន្ថែមទៀតគឺ Rodney Celvin Akwensivie និង D Kenny Pallraj មានសក្តានុពលក្នុងការបំពេញចន្លោះប្រហោងនៃតំបន់ការពាររបស់​ជម្រើសជាតិ។

គាត់បាននិយាយថា Matthew Davies សម្រាប់ខ្សែការពារស្តាំ និង La’Vere Lawrence Corbin-Ong សម្រាប់ខ្សែការពារឆ្វេង ដោយកីឡាករទាំងពីរអាចដើរតួជាខ្សែបម្រើការពារស្លាប ខណៈដែល Baddrol Bakhtiar និង Muhammad Akhram Mahinan លេង​ក្នុងតំបន់កណ្ដាល។

ការផ្សាយពាណិជ្ជកម្ម
Malaysia XI Vs Sri Lanka Oktober 2019 International Match
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំណែកតំបន់ប្រយុទ្ធខាងលើ​គឺ Muhammad Safawi Rasid នៅ​ស្លាបស្ដាំ Mohamad Faisal Abdul Halimលេង​នៅ​ស្លាបឆ្វេង ហើយកីឡាករ Luqman Hakim Shamsudin ដែល​លេង​នៅ​ក្លិប​បែលហ្សិក KV Kortrijk គួរតែជាខ្សែប្រយុទ្ធកណ្ដាល៕

Harimaumalaya_1622809124
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម