
Van Gaal ថាក្លឹប Barca ពេលល្អនៅឲ្យស្ងៀម ដល់តែអាក្រក់តែងបន្ទោសមកអ្នកទាំងនេះហើយ
អ្នកចាត់ការក្រុមជម្រើសជាតិហូឡង់ ក៏ដូចជាធ្លាប់ដឹកនាំនៅក្លឹប Barcelona លោក Louis van Gaal បានបង្ហាញការយល់ឃើញថា ក្រុមអ្នកមានបុណ្យតែងតែមានទម្លាប់មួយ គឺបន្ទោសទៅលើបុគ្គលក្រៅសញ្ជាតិអេស្ប៉ាញ នៅពេលដែលក្លឹបធ្លាក់ទម្រង់លេង ឬជួបប្រទះបញ្ហាណាមួយ។ ជាការពិតបើយើងមើលទៅស្ថានភាពសព្វថ្ងៃ ទាំងអ្នកគាំទ្រក្តី និងមតិភាគច្រើន បានដាក់សម្ពាធទៅលើអ្នកចាត់ការលោក Ronald Koeman ក៏ដូចជាកីឡាករហូឡង់មួយចំនួនធំ ថាដោយសារពួកគេចាក់ខ្សែ ទើបធ្វើឲ្យក្រុមធ្លាក់ចុះគុណភាព ហើយបែរជាមិនដាក់អ្នកខ្លាំងពិតឲ្យចូលលេង។ លោក Van Gaal មានប្រសាសន៍ថា៖ “ពេលគ្រប់យ៉ាងដំណើរការទៅរលូន អ្នកបានលះបង់ដ៏ធំធេង ហើយជាក់ស្តែងដូច Frenkie de Jong…




















