
Koeman សម្លឹងឃើញកីឡាករដែល Man Utd បោះបង់មួយរូប ចង់នាំយកមក Barca
អ្នកចាត់ការក្លឹប Barcelona លោក Ronald Koeman បាននឹងកំពុងមើលឃើញកីឡាករសញ្ជាតិហូឡង់មួយរូបទៀតហើយ ចេញពីក្លឹប Man Utd នោះគឺ Donny van de Beek សម្រាប់ការផ្ទេរនៅទីផ្សារដោះដូរខាងមុខ។ អតីតខ្សែបម្រើរបស់ក្លឹប Ajax បានចាយពេលមួយឆ្នាំហើយនៅ Premier League តែគេមិនទទួលបានឱកាសចូលលេងទៀងទាត់ទាល់តែសោះ នាំឲ្យមានដំណឹងផ្ទុះឡើងថា de Beek ចង់អេះអុញសុំក្លឹបចែកផ្លូវត្រឹមរដូវរងា ខែមករាខាងមុខ។ ក្នុងចំណោមក្លឹបជាច្រើន ដែលមើលឃើញឱកាសដ៏ល្អនេះ ក៏មានក្លឹប Barcelona មួយផងដែរ។ តាមរបាយការណ៍ពី…




















