
បើ Sir Alex នៅដឹកនាំ របៀបលេងដូចម្នាក់នេះ ដឹងតែត្រូវព្យួរឈ្មោះ ១ ខែហើយ
Man Utd កាលពីយប់មិញ លេងបានត្រឹមស្មើ ១-១ ទល់ Everton ហើយកំហុសនៃការលេងរបស់ក្រុមទាំងមូល ក៏មានមតិជាច្រើន ទម្លាក់ទៅលើខ្សែបម្រើ Fred ថាបានបង្កកំហុសជាថ្មីទៀតហើយ។ ការលេងរបស់ខ្សែបម្រើសញ្ជាតិប្រេស៊ីល ហាក់ធ្វើឲ្យមានការថ្លោះធ្លោយច្រើន ទាំងការឆក់យកបាល់ និងការបង្កើតឱកាសទៅខាងលើ ហើយតាមការយល់ឃើញរបស់ជើងចាស់លោក Owen Hargreaves លើកឡើងថា ប្រសិនជំនាន់ Sir Alex Ferguson នៅដឹកនាំ ម្ល៉េះ Fred នឹងត្រូវបានព្យួរឈ្មោះហើយឲ្យតែលេងរបៀបៗហ្នឹង។ ប្រាប់ក្រោយចប់ការប្រកួត លោក Hargreaves ថា៖…



















