កីទ្បាក្រៅស្រុក

Man City រំពឹង​បាន​ត្រឹម​ស្មើ​ទល់ PSG នេះ​ការ​ទស្សន៍ទាយគ្រាប់បាល់​គូ​ទាំង ៨ នៅ UCL រាត្រី​នេះ
កីទ្បា

Man City រំពឹង​បាន​ត្រឹម​ស្មើ​ទល់ PSG នេះ​ការ​ទស្សន៍ទាយគ្រាប់បាល់​គូ​ទាំង ៨ នៅ UCL រាត្រី​នេះ

ការ​ប្រកួត UEFA Champions League ជុំ​ទី ២ វគ្គ​ចែក​ពូល បាន​ឈាន​ចូល​មក​ដល់​ទៀត​ហើយ ដោយ​នៅ​រាត្រី​នេះ ចាប់​ពី​ម៉ោង ១១:៤៥ នាទី​យប់​ត​ទៅ ក៏​ដូច​ជា​ជំនួប​នៅ​ម៉ោង​ ០២:០០ នាទី​ទាប​ភ្លឺ​ សរុប​មាន ៨ គូ។ មាន​គូ​ពិសេស​ដូច​ជា PSG ត្រូវ​ប៉ះ Man City, AC Milan ត្រូវ​ប៉ះ Atletico Madrid និង Porto ត្រូវ​ប៉ះ Liverpool…

នាយកប្រតិបត្តិក្លិប Dortmund៖” ខ្ញុំឈឺចាប់​ណាស់​ពេល​ឃើញ Sancho ក្លាយ​ជាបែបនេះ”
កីទ្បា

នាយកប្រតិបត្តិក្លិប Dortmund៖” ខ្ញុំឈឺចាប់​ណាស់​ពេល​ឃើញ Sancho ក្លាយ​ជាបែបនេះ”

លោក Hans-Joachin Watzke នាយកប្រតិបត្តិក្លិប Borussia Dortmund បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ SPORT1 ថា៖“ ខ្ញុំស្រឡាញ់ Jadon ។ នៅពេលខ្ញុំឃើញគាត់លេង ខ្ញុំស្រក់ទឹកភ្នែក”។ “វាធ្វើឱ្យខ្ញុំឈឺចាប់ ដែលគាត់បានចាកចេញ​ដោយការ​មិន​បាន​ពិចារណាគ្រប់​ជ្រុងជ្រោយ។ ខ្ញុំគិតថាបញ្ហារបស់គាត់គឺថា គាត់មិនបានជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេសទេ” ។ Sancho បានចាកចេញពី Dortmund ទៅ Man United នៅរដូវក្តៅ ខណៈដែលបិសាចក្រហមបានយល់ព្រមចំណាយ ៧៣ លានផោនសម្រាប់ខ្សែប្រយុទ្ធស្លាបរូបនេះ។ នៅក្នុងរដូវកាលចុងក្រោយរបស់គាត់សម្រាប់ Dortmund Sancho…

Tribuna៖ គ្រាន់​តែ​ជាមតិ! ការ​ស៊ុត​បាល់​ពិន័យ១១ម៉ែត្ររបស់ Bruno មិន​មែនជា “ឧបទ្ទវហេតុ” តែ​ជាគោលបំណង?
កីទ្បា

Tribuna៖ គ្រាន់​តែ​ជាមតិ! ការ​ស៊ុត​បាល់​ពិន័យ១១ម៉ែត្ររបស់ Bruno មិន​មែនជា “ឧបទ្ទវហេតុ” តែ​ជាគោលបំណង?

មានមតិ​មួយចំនួនបាន​លើក​ឡើង​ថា​ការ​ស៊ុត​បាល់ពិន័យ១១ម៉ែត្រមិន​ចូលរបស់ Bruno Fernandes គឺ​ជាគោលបំណងពេញ​ទី​ដើម្បី​ឱ្យ​គ្រូបង្វឹក​លោក Ole Gunnar Solskjaer រង្គើកៅអី​អ្នក​ចាត់​ការ។   មានមានវីដេអូមួយកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គមអំពី Bruno Fernandes ស៊ុតបាល់ប៉េណាល់ទីមិនចូលនៅនាទីទី ៩៣ ក្នុង​ជំនួបជាមួយ Aston Villa ​ហើយការ​ស៊ុត​នោះបាន​ធ្វើឱ្យមាន​ការ​ជជែកវែកញែក ថា​ជាគោលបំណងរបស់​កីឡាករ​ចង់​ឱ្យ​លោក Ole ចាកចេញ​ពី​តំណែង។ វីដេអូមួយដោយគណនីហ្វេសប៊ុក ‘reddevilarmy21’ បានផុសនៅលើ TikTok ជាមួយសារថា “ការស៊ុតបាល់ប៉េណាល់ទី​នេះមិនមែនជាឧបទ្ទវហេតុទេ” ។ វីដេអូនៃការស៊ុតបាល់ប៉េណាល់ទីដែលមិននឹកស្មានដល់របស់ Bruno ត្រូវបានគេ​យក​មក​វែកញែក ខណៈដែលឧបទ្ទវហេតុបែបនេះ…

Borussia Dortmund ចាប់​ដៃគូជាមួយក្លិបតូច​មួយក្នុង​ប្រទេសម៉ាឡេស៊ីលើការ​អភិវឌ្ឍន៍យុវជន
កីទ្បា

Borussia Dortmund ចាប់​ដៃគូជាមួយក្លិបតូច​មួយក្នុង​ប្រទេសម៉ាឡេស៊ីលើការ​អភិវឌ្ឍន៍យុវជន

ក្រុមជើងឯក 2021 German Cup អាល្លឺម៉ង់ Borussia Dortmund បានចាប់ដៃគូជាមួយក្លិបលេង​ក្នុង​លីគលំដាប់​ទី​៣ម៉ាឡេស៊ី Langkawi City FC។ ភាពជាដៃគូរវាងក្លឹប Bundesliga និង Langkawi  City នឹងពាក់ព័ន្ធនឹងការអភិវឌ្ឍន៍កម្មវិធីថ្នាក់មូលដ្ឋាន និងយុវជននៅ Langkawi City FC និងសកម្មភាពសំខាន់ៗផ្សេងទៀតរួមមានស៊េរីការប្រកួតយុវជនក្នុងតំបន់ រួមជាមួយគ្រូបង្វឹក BVB និងការផ្លាស់ប្តូរកម្មវិធីអប់រំ និងកីឡាទេសចរណ៍រវាងអង្គភាពទាំងពីរ។ Langkawi City FC បច្ចុប្បន្នលេងក្នុងកីឡាបាល់ទាត់ម៉ាឡេស៊ីលំដាប់ទី ៣ មានកីឡដ្ឋានដែលអាចផ្ទុកមនុស្សបាន…

Neville ប្រាប់​ចំណុច​ខ្វះខាត​មួយ​របស់ Man Utd ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ឈ្នះ​ពាន ទោះ​មាន Ronaldo
កីទ្បា

Neville ប្រាប់​ចំណុច​ខ្វះខាត​មួយ​របស់ Man Utd ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ឈ្នះ​ពាន ទោះ​មាន Ronaldo

បើ​ទោះ​បី​មាន Cristiano Ronaldo ក៏​ក្លឹប Manchester United មិន​អាច​ឈ្នះ​ពាន​រង្វាន់​នោះ​ដែរ ប្រចាំ​រដូវ​កាល ២០២១/២២។ នេះ​បើ​តាម​ការ​យល់​ឃើញ​ពី​អតីត​ជើង​ចាស់​លោក Gary Neville។ លោក​ក៏​បាន​ពន្យល់​ហេតុផល​ច្បាស់លាស់​ដោយ​ត្រង់​ថា United លេង​ជា​ក្រុម​មិន​បាន​ល្អ​ដូច​ក្លឹប​កំពូល​ដទៃ​ទៀត​នោះ​ទេ ពោល​គឺ​វា​ជា​កង្វះ​ខាត​ដ៏​ធំ​ ដែល​ឥទ្ធិពល CR7 ក៏​មិន​អាច​ជួយ​យឹតយោង​បាន​ដែរ។ Neville និយាយ​ប្រាប់​ Sky Sports ក្រោយ United ចាញ់ Aston Villa ១-០ កន្លង​ទៅ​ថា៖ “ខ្ញុំ​និយាយ​ហើយ ថា​ដ្បិត​កន្លង​មក​ពួក​គេ​ឈ្នះ​ការ​ប្រកួត…

Ancelotti ថា​ខ្សែ​ប្រយុទ្ធ​កំពូល​រូប​នេះ សក្ដិសម​នឹង​មាន​ឈ្មោះ​ក្នុង​ពាន Ballon d’Or
កីទ្បា

Ancelotti ថា​ខ្សែ​ប្រយុទ្ធ​កំពូល​រូប​នេះ សក្ដិសម​នឹង​មាន​ឈ្មោះ​ក្នុង​ពាន Ballon d’Or

ការ​ប្រកាស​បេក្ខភាព​ប្រជែង​ពាន​រង្វាន់ Ballon d’Or គឺ​នៅ​សល់​រយៈ​ពេល​តែ​ជាង ២ ទៀត​ប៉ុណ្ណោះ មុន​សម្រេច​យក Top 3 និង​អ្នក​ឈ្នះ​ចុង​ក្រោយ​មួយ​នៅ​ដំណាច់​ឆ្នាំ ២០២១។ យ៉ាង​ណា​តាម​ការ​យល់​ឃើញ​ពី​លោក Carlo Ancelotti អ្នកចាត់ការ​ក្លឹប Real Madrid ក៏​បាន​ចុច​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ទុក​ជា​មុន​ហើយ។ នោះ​គឺ​មិន​ទៅ​ណា​ឆ្ងាយ​ពី​កូន​ក្រុម គឺ Karim Benzema ដែល​លោក​ជឿ​ថា អ្វី​ដែល​កីឡាករ​បារាំង​ធ្វើ​បាន​កន្លង​មក​នេះ គឺ​គេ​សក្តិសម​នឹង​ក្លាយ​ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​បេក្ខភាព​ឯ​ទៀត នៃ​ការ​ប្រជែង​ពាន​ឯកត្តជន​របស់​ស្ថាប័ន France Football។ Ancelotti ថា៖ “តាម​រយៈ អ្វី​ដែល Benzema…

មើល​ស្ថិតិ​ប៉ះ Arsenal បាន​ដឹង​ថា Kane ធ្លាក់​ជើង​ខ្លាំង​ សមតែ​អ្នក​គាំទ្រ​ខឹង​មិន​ខុស
កីទ្បា

មើល​ស្ថិតិ​ប៉ះ Arsenal បាន​ដឹង​ថា Kane ធ្លាក់​ជើង​ខ្លាំង​ សមតែ​អ្នក​គាំទ្រ​ខឹង​មិន​ខុស

អ្នក​គាំទ្រ​ក្លឹប​ Tottenham Hotspur ជា​ច្រើន ហាក់​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Harry Kane ពោល​គឺ​មួយ​រយៈ​មក​ហើយ ចាប់​តាំង​ពី​លឺ​ដំណឹង​គេ​ចង់​ផ្ទេរ​ទៅ​ក្លឹប​ថ្មី Manchester City។ ដ្បិត​គេ​មិន​ចាកចេញ ហើយ​បន្ត​នៅ តែ​ការ​បន្ត​នៅ​សារ​នេះ កីឡាករ​អង់គ្លេស​ហាក់​លេង​មិន​បាន​ល្អ​ដូច​ជា​ពេល​មុន​ឡើយ ពោល​គឺ​បង្ក​កំហុស​ជា​ច្រើន​លើក​ច្រើន​សារ ខុស​ពី​គុណភាព​រដូវ​កាល​ចាស់។ ជាក់ស្តែង​ដូច​កាល​ប៉ះ Arsenal ដែល​ក្រុម​បរាជ័យ ៣-១ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ក៏​ខ្សែ​ប្រយុទ្ធ Kane បង្កើត​ស្ថិតិ​ដ៏​ពិបាក​មើល​ថែម​ទៀត។ នោះ​គឺ Kane បាន​បង្ក​ឲ្យ​បាត់បង់​ការ​គ្រប់គ្រង​បាល់​ដល់​ទៅ ១១ លើក​នៅ​រយៈ​ពេល ៩០ នាទី…

ក្លឹប Spurs ​មើល​ឃើញ​កីឡាករ​ក្រៅ​ជម្រើស តែ​មាន​គុណភាព​មួយ​រូប​របស់ Juve
កីទ្បា

ក្លឹប Spurs ​មើល​ឃើញ​កីឡាករ​ក្រៅ​ជម្រើស តែ​មាន​គុណភាព​មួយ​រូប​របស់ Juve

ក្លឹប Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​ឃើញ​កីឡាករ​នៅ​ក្លឹប​សេះ​បង្កង់ Juventus មួយ​រូប ដែល​ស្ថិត​នៅ​ក្រៅ​ជម្រើស​របស់​លោក Massimiliano Allegri ពោល​គឺ​ជា​ស្រមោល​នៅ​តំបន់​ប្រយុទ្ធ​របស់​ក្រុម។ នោះ​គឺ​កើត​ឡើង​ចេញ​ពី​ការ​ចាប់​អារម្មណ៍​របស់​នាយក​ផ្នែក​កីឡា​លោក Fabio Paratici ដែល​ធ្លាប់​ជា​អតីត​នាយក​ជាន់​ខ្ពស់​នៅ​ក្លឹប​ Juventus ដោយ​មើល​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​ស្លាប Dejan Kulusevski នៅ​តែ​មាន​គុណភាព អាច​យក​មក​បង្កើត​ផ្លែផ្កា​នៅ​ក្លឹប​អង់ក្លេស​បាន។ កីឡាករ​ខាង​លើ ត្រូវ​បាន​ក្លឹប Juventus ទិញ​ចេញ​ពី Atalanta នៅ​តម្លៃ ៣៥ លាន​អឺរ៉ូ ហើយ​ឲ្យ​ទៅ​ដុសខាត់​ខ្លួន​ជិត​មួយ​រដូវ​កាល​នៅ​ក្លឹប​ Parma រួច​យក​មក​ចូល​ក្លឹប​វិញ…

រិះគន់​ចុះ​ឡើង តិច​អត់​ដឹង​ស្ថិតិ Barca រដូវ​កាល​នេះ ល្អ​ជាង​ទាំង​ពេល​មាន Messi ទៀត
កីទ្បា

រិះគន់​ចុះ​ឡើង តិច​អត់​ដឹង​ស្ថិតិ Barca រដូវ​កាល​នេះ ល្អ​ជាង​ទាំង​ពេល​មាន Messi ទៀត

ដ្បិត​បើ​ទទួល​រង​ការ​រិះគន់​ជា​បន្តបន្ទាប់ ដែល​នាំ​ឲ្យ​លោក Ronald Koeman សឹង​តែ​អាច​អស់​តំណែង​នៅ​រយៈ​ពេល​ចុង​ក្រោយ តែ​បើ​យើង​ស៊ី​ជម្រៅ​ទៅ​មើល​ស្ថិតិ​ធៀប​នឹង​រដូវ​កាល​ចាស់ គឺ Barcelona រដូវ​កាល​ថ្មី ២០២១/២២ មាន​ភាព​ល្អ​ប្រសើរ​ទៅ​វិញ​ទេ។ ក្លឹប Barcelona យប់មិញ​នេះ ទើប​តែ​យក​ឈ្នះ ៣-០ ទោ​លើ​ក្លឹប Levante ជាមួយ​ការ​ត្រលប់​មក​វិញ​របស់ Ansu Fati។ ស្ថិតិ​ជា​រួម​គិត​មក​ទល់ ៦ ប្រកួត​បើក​ឆាក Barcelona ទទួល​បាន ១២ ពិន្ទុ ខ្ពស់​ជាង​រដូវ​កាល​ចាស់​ដែល​គ្រា​មាន Leo Messi ឈរ​ជើង…

មាន​ទឹក​មាត់​លេប​ច្រើន​ហើយ Chelsea ព្រោះ Juve នឹង​អត់​មាន​កីឡាករ​សំខាន់ ២​ រូប​នេះ​ទេ
កីទ្បា

មាន​ទឹក​មាត់​លេប​ច្រើន​ហើយ Chelsea ព្រោះ Juve នឹង​អត់​មាន​កីឡាករ​សំខាន់ ២​ រូប​នេះ​ទេ

ការ​ប្រកួត​ UEFA Champions League ជុំ​ទី ២ បាន​ឈាន​មក​ដល់​ទៀត​ហើយ​នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ ដោយ​ក្នុង​ពូល H ក៏​មាន​ជំនួប​ពិសេស​មួយ​ត្រៀម​នឹង​កើត​ឡើង នោះ​គឺ​ការ​ប៉ះ​គ្នា​រវាង​សេះ​បង្កង់ Juventus និង​តោ​ខៀវ Chelsea នៅ​ឯ​ទឹកដី​ទីក្រុង Turin។ យ៉ាង​ណា​ជា​រឿង​មិន​ល្អ​សម្រាប់ Juventus សារ​នេះ ដោយ​ពួក​គេ​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​នៅ​តំណែង​ប្រយុទ្ធ​ដល់​ទៅ ២ រូប នោះ​គឺ Paolo Dybala និង Alvaro Morata ដែល​មាន​ន័យ​ថា ប្រកួត​សារ​នេះ ក្រុម​ដឹកនាំ​ដោយ​លោក Massimiliano…

អតីតគ្រូបង្វឹក Spurs លោក​Tim Sherwood ថា​Ronaldo អាច​ក្លាយជាគ្រូបង្វឹក Man Utd រយៈពេល​១៨ខែ​ទៀត
កីទ្បា

អតីតគ្រូបង្វឹក Spurs លោក​Tim Sherwood ថា​Ronaldo អាច​ក្លាយជាគ្រូបង្វឹក Man Utd រយៈពេល​១៨ខែ​ទៀត

The Sun អះអាងថា Cristiano Ronaldo ចង់ចូលនិវត្តន៍នៅ Manchester United ហើយបន្ទាប់មកមកទទួលតួនាទីជាគ្រូបង្វឹកនៅក្លឹប។ កូនប្រុសរបស់ Ronaldo ឈ្មោះ Cristiano Jr គឺជាផ្នែកមួយនៃឈុតយុវជនដ៏ល្បីល្បាញរបស់ក្លឹប ហើយថែមទាំងជាមិត្តរួមក្រុមជាមួយកូនប្រុសរបស់ Wayne Rooney ឈ្មោះ Kai ។ បុរសវ័យ ៣៦ ឆ្នាំត្រូវបានគេរាយការណ៍ថាចង់ណែនាំកូនប្រុសរបស់គាត់ឱ្យមានអាជីពលេចធ្លោនៅ Old Trafford ។ តាមពិតទៅអតីតប្រធានក្រុម Tottenham លោក Tim Sherwood…

Ferdinand ថា​ភ្ញាក់ផ្អើល​ ដោយ​ឃើញ​មនុស្ស ៥ នាក់​នេះ ប្រចាំ​ការ​មុខ​បន្ទប់ Ronaldo ជាប់​ជានិច្ច
កីទ្បា

Ferdinand ថា​ភ្ញាក់ផ្អើល​ ដោយ​ឃើញ​មនុស្ស ៥ នាក់​នេះ ប្រចាំ​ការ​មុខ​បន្ទប់ Ronaldo ជាប់​ជានិច្ច

អតីត​កីឡាករ​ជើង​ចាស់​នៅ​ក្លឹប​បិសាច​ក្រហម​លោក Rio Ferdinand បាន​ទម្លាយ​ពី​ការ​រស់នៅ​របស់ Cristiano Ronaldo ដែល​នៅ​ខាង​ក្នុង​ផ្ទះ​របស់​លោក គឺ​តែងតែ​មាន​បុគ្គលិក​បម្រើ​ការ ៥ ផ្នែក​ជា​ចម្បង ហើយ​ប្រចាំការ​ឈរ​ជើង​រៀងរាល់​ថ្ងៃ​នៅ​ទី​នោះ ពោល​ក៏​ជា​ដើមចម​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ក្នុង​នាម​ជា​កីឡាករ​អាជីព​របស់ CR7 ដូច​សព្វថ្ងៃ​នេះ។ ជា​ទូទៅ​កីឡាករ​ ច្រើន​មាន​ត្រឹម​តែ​គ្រូ​បង្វឹក​កាយសម្បទា និង​បុគ្គលិក​អ្នក​ចម្អិន​អាហារ​ប្រចាំ​គ្រួសារ​អ្វី​តែ​ប៉ុណ្ណោះ ប៉ុន្តែ Ronaldo មាន​ដល់​ទៅ ៥ ផ្នែក​ឯ​ណោះ។ តាម​ការ​ឲ្យ​ដឹង​ពី Ferdinand លោក​ថា កាល​ទៅ​ផ្ទះ Ronaldo ដំបូង លោក​រាង​ភ្ញាក់ផ្អើល​ដែរ ព្រោះ​មនុស្ស​ប្រហែល ៦ ទៅ…

អ្នកគាំទ្រក្រុម Aston Villa សើចចំអកRonaldo តាមរបៀបអបអរ ‘SIIIIUUU’ របនៅខាងក្រៅកីឡដ្ឋាន Old Trafford
កីទ្បា

អ្នកគាំទ្រក្រុម Aston Villa សើចចំអកRonaldo តាមរបៀបអបអរ ‘SIIIIUUU’ របនៅខាងក្រៅកីឡដ្ឋាន Old Trafford

ការផ្តួលក្រុមដូច Manchester United នៅ Old Trafford ជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំគឺវាជាការ​ចង់ចាំ​និង​អស្ចារ្យបំផុត​របស់​អ្នក​គាំទ្រ Aston Villa ហើយ​វា​ក៏ឆ្លងទៅ​ដល់​ខួរក្បាលរបស់​អ្នក​ទស្សនាការ​ប្រកួត​យ៉ាង​លឿន​ផង​ដែរ។ ហើយអ្នកគាំទ្រក្រុម Aston Villa មួយចំនួនដែលធ្វើដំណើរមក​ទស្សនាការ​ប្រកួត​នៅ​ Old Trafford គឺជាឧទាហរណ៍ដ៏ល្អបំផុត បន្ទាប់ពីត្រូវបានគេប្រទះឃើញកំពុងសើចចំអកការអបអរគ្រាប់បាល់ ‘SIIIUUUUU’ របស់ Cristiano Ronaldo នៅខាងក្រៅកីឡដ្ឋាន Old Trafford ដែល​គេ​តែងតែហៅថាមហោស្រពនៃក្ដីសុបិន។ 👀 pic.twitter.com/KRwH4d2afk — TheFootballAddick…

មាន​កូន​ក្រុម United ​ម្នាក់​គត់ នៅ​បញ្ជីកីឡាករ ៩ រូប​បណ្តើរ​បាល់​ល្អ​បំផុត​ក្នុង​ហ្គេម FIFA 22
កីទ្បា

មាន​កូន​ក្រុម United ​ម្នាក់​គត់ នៅ​បញ្ជីកីឡាករ ៩ រូប​បណ្តើរ​បាល់​ល្អ​បំផុត​ក្នុង​ហ្គេម FIFA 22

ហ្គេម​បាល់ទាត់ FIFA 22 នឹង​ដាក់​ឲ្យ​លេង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១ ​តុលា​ ឆ្នាំ ២០២១ ខាង​មុខ​ ដោយ​នឹង​មាន​តម្លៃ ៥៩,៩៩ ដុល្លារ​ឡើង​ទៅ។ យ៉ាង​ណា​ខាង EA Sports ក៏​បាន​ប្រកាស​ជា​បណ្តើរៗ​ហើយ​ដែរ នៅ​ពិន្ទុ​វាយ​តម្លៃ​នៃ​ផ្នែក​សំខាន់ៗ​ណា​មួយ​លើ​ទីលាន ដូច​ជា​ការ​បណ្តើរ​បាល់ ការ​ស៊ុត ការ​ប្រើប្រាស់​ល្បឿន​ជា​ដើម។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​បង្ហាញ​ពី​ការ​ការ​វាយ​តម្លៃ​ពិន្ទុ សម្រាប់​កីឡាករ ៩​ រូប​ដែល​បណ្តើរ​បាល់​បាន​ល្អ​បំផុត​ក្នុង​ហ្គេម FIFA 22៖ ៩) Thiago Alcantara បាន…

Chelsea នៅ​តែ​ចាប់​ចិត្ត​លើ​គោលដៅ​កីឡាករ​ម្នាក់ ដែល Bayern និង Liverpool សម្លឹង​ឃើញ​ពី​មុន
កីទ្បា

Chelsea នៅ​តែ​ចាប់​ចិត្ត​លើ​គោលដៅ​កីឡាករ​ម្នាក់ ដែល Bayern និង Liverpool សម្លឹង​ឃើញ​ពី​មុន

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តែ​សម្លឹង​ឃើញ​ការ​ពង្រឹង​តំបន់​ប្រយុទ្ធ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ ពោល​អាច​ជា​ទីផ្សារ​ដោះដូរ​រដូវ​រងា ឆ្នាំ ២០២២ នឹង​មាន​ការ​ចរចា​នាំ​យក​កីឡាករ​នៅ​ជម្រើស​ជាតិ​អ៊ីតាលី​ដ៏​សំខាន់​មួយ។ នោះ​គឺ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Federico Chiesa ដែល​គេ​កំពុង​លេង​ឲ្យ​ក្លឹប Juventus ក្រោយ​ខ្ចី​ជើង​ចេញ​ពី​ក្លឹប Fiorentina នៅ​តម្លៃ ១០ លាន​អឺរ៉ូ។ យ៉ាង​ណា​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Calciomercato បាន​ឲ្យ​ដឹង​ថា ក្លឹប​តោ​ខៀវ Chelsea នឹង​បើក​ការ​ចរចា​ជាមួយ​ភាគី​ក្លឹប​អាណាព្យាបាល​គឺ Fiorentina ក៏​ដូច​ជា​ក្លឹប​បច្ចុប្បន្ន Juventus លើ​ការ​នាំ​យក​យុវជន​វ័យ ២៣ ឆ្នាំ មក​កាន់​ទឹកដី Stamford…

Cole៖ “Ronaldo នឹង​មិន​អាច​បំបែក​បាន​ទេ នូវ​កំណត់ត្រា​ខ្នាត​យក្ស​នេះ​របស់ Salah”
កីទ្បា

Cole៖ “Ronaldo នឹង​មិន​អាច​បំបែក​បាន​ទេ នូវ​កំណត់ត្រា​ខ្នាត​យក្ស​នេះ​របស់ Salah”

អតីត​កីឡាករ​នៅ​ក្លឹប​ហង្ស​ក្រហម​និង​តោ​ខៀវ​លោក Joe Cole បាន​បង្ហាញ​ការ​ជឿជាក់​ថា Cristiano Ronaldo នឹង​មិន​អាច​បំបែក​បាន​នោះ​ទេ នូវ​កំណត់ត្រា​ការ​រក​គ្រាប់​បាល់​ច្រើន​បំផុត​នា​រដូវ​កាល​ទោល PL ដែល​គ្រង​ដោយ​ខ្សែ​ប្រយុទ្ធ Mohamed Salah។ បញ្ជាក់​ថា​បន្តិច បច្ចុប្បន្ន CR7 រក​បាន ៣ គ្រាប់​ ខណៈ​ការ​ប្រកួត​នៅ PL បាន​ឆ្លង​ផុត​ជុំ​ទី ៦ ហើយ ពោល​នៅ​សល់ ៣២ ជុំ​ទៀត មុន​បញ្ចប់​រដូវ​កាល។ ទៅ​មើល​ស្ថិតិ​របស់ Salah ដែល​បង្កើត​កំណត់ត្រា​ខ្នាត​យក្ស​កាល​ពី​រដូវ​កាល ២០១៧/១៨ គឺ​គេ​អាច​រក​បាន​ដល់​ទៅ…

បរាជ័យ​សារ​នេះ ក្លឹប Man Utd ​ជាន់​ដាន​ចាស់​មួយ​ ខកខាន​កើត​មាន​ជិត​ ៥ ឆ្នាំ​ហើយ
កីទ្បា

បរាជ័យ​សារ​នេះ ក្លឹប Man Utd ​ជាន់​ដាន​ចាស់​មួយ​ ខកខាន​កើត​មាន​ជិត​ ៥ ឆ្នាំ​ហើយ

ក្លឹប​បិសាច​ក្រហម Man Utd មិន​អាច​យក​ឈ្នះ​ក្នុង​ទឹកដី​ខ្លួន​ឯង​បាន​នោះ​ទេ នៅ​ជំនួប​ស្វាគមន៍​ក្រុម​ភ្ញៀវ Aston Villa នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​បរាជ័យ​ក្រោម​លទ្ធផល ០-១។ គ្រាប់​បាល់​ជ័យជម្នះ​ធ្វើ​បាន​ដោយ Kortney Hause នៅ​នាទី ៨៨ ហើយ​ខាង​ក្រុម​ម្ចាស់ផ្ទះ​មាន​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ​ចុង​ម៉ោង ដើម្បី​តាម​ស្មើ​ដែរ តែ Bruno Fernandes ភ្លាត់​ស្នៀត​ស៊ុត​ហោះ​ទៅ​លើ មិន​អាច​បញ្ចប់​ទី​បាន​សម្រេច។ ជាមួយ​ការ​ខកខាន ៣ ពិន្ទុ​សារ​នេះ ក៏​បាន​បង្កើត​នៅ​ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន ជា​ពិសេស​គួប​ផ្សំ​នឹង​បរាជ័យ​នៅ​ថ្ងៃ​តែ​មួយ​ជាមួយ​ក្លឹប​តោ​ខៀវ Chelsea ផង​នោះ។ ១)…

(វីដេអូ) អ្នកចាំទី Martinez ទៅ​ចង្អុល​ហើយ​ស្រែក​ពាក្យ​នេះ​ដាក់ Ronaldo មុន Bruno ស៊ុត​ខុស​ទី
កីទ្បា

(វីដេអូ) អ្នកចាំទី Martinez ទៅ​ចង្អុល​ហើយ​ស្រែក​ពាក្យ​នេះ​ដាក់ Ronaldo មុន Bruno ស៊ុត​ខុស​ទី

នៅ​ការ​ប្រកួត​នា​ល្ងាច​ថ្ងៃ​សៅរ៍ រវាង​ក្រុម Man Utd និង​ Aston Villa បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ០-១ ដែល​ខាង​ក្រុម​ភ្ញៀវ​បាន​ទទួល​ជ័យជម្នះ ជាមួយ​ការ​តែត​បញ្ចប់​ទី​ដោយ​កីឡាករ​ Kortney Hause ហើយ​ខាង United មាន​ឱកាស​ស្រង់​ដើម​យក ១ ពិន្ទុ​ដែរ តែ​ខកខាន​ការ​ស៊ុត​បាល់ ១១ ម៉ែត្រ​ពី​ថ្វី​ជើង Bruno Fernandes។ កំឡុង​ការ​ពិន័យ​បាល់​ចុង​ម៉ោង​ក្នុង​ប្រអប់​គ្រោះថ្នាក់ គេ​ឃើញ​ថា​អ្នកចាំទី Emiliano Martinez បាន​ដើរ​ទៅ​ចង្អុល​ Ronaldo ហើយ​និយាយ​ថា៖ “អ្នក​ឯង [Ronaldo]…

Ferdinand ថា​ Chelsea អត់​តារា​ឆ្នើម​រូប​នេះ ទើប Man City លែង​គ្រប​ជិត​ឈឹង
កីទ្បា

Ferdinand ថា​ Chelsea អត់​តារា​ឆ្នើម​រូប​នេះ ទើប Man City លែង​គ្រប​ជិត​ឈឹង

ប្រកួត​រវាង​ក្លឹប​ Chelsea និង Man City នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ បាន​បង្កើត​ស្ថិតិ​ដែល​ពិបាក​នឹង​ទទួល​យក​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ព្រោះ​អី​ខាង​ក្រុម​ភ្ញៀវ​ដូច​ចូល​មក​គ្រប​ជិត​ឈឹង ហើយ​មិន​ផ្តល់​ឱកាស​ឲ្យ​ស៊ុត​ចំ​គោលដៅ​សូម្បី​មួយ​លើក។ ស្ថិតិ​ ៩០ នាទី​ពេញ​ខាង City គ្រប់គ្រង​បាល់ ៦០ ភាគរយ ស៊ុត ១៥ លើក ចំ​គោលដៅ ៤ លើក ធៀប​នឹង​ Chelsea ស៊ុត ៥ លើក ចំ​គោលដៅ ០ លើក តាម​រយៈ​ការ​គ្រប់គ្រង​បាល់ ៤០…

លោក Ole Gunnar Solskjaer៖ ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើគាត់បន្តលេងដល់អាយុ ៤០ ឆ្នាំ”
កីទ្បា

លោក Ole Gunnar Solskjaer៖ ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើគាត់បន្តលេងដល់អាយុ ៤០ ឆ្នាំ”

“ ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើគាត់នៅតែលេងដល់អាយុ ៤០ ឆ្នាំ” នេះ​គឺ​ជាសម្ដីរបស់លោក Ole Gunnar Solskjaer បានប្រាប់សន្និសីទសារព័ត៌មានអំពី Cristiano Ronaldo គេហទំព័រផ្លូវការរបស់ Man United ។ លោកបន្ត​ថា៖ “វិធីដែលគាត់មើលថែរក្សាខ្លួនឯងនោះគឺជាគន្លឹះ  ហើយ​ក្រៅ​ពី​គន្លិះទាំង​នេះ​គឺ​មានហ្សែនចេញ​ពី​កំណើតរបស់​គាត់​ផ្ទាល់តែ​ម្ដង។ គាត់បានដាក់កម្លាំងនិង​ការខិតខំប្រឹងប្រែងដើម្បីក្លាយជាកីឡាករដែលគាត់មាននា​ពេលបច្ចុប្បន្ន” ។  “ គាត់សមនឹងទទួលរាល់ចំណុចដែលគាត់ទទួលបានមុនគេ គឺស្ថានភាពរាងកាយរបស់គាត់ផ្ទាល់ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត នៅពេលដែលអ្នកសំរេចបានច្រើនដូចដែលគាត់មាន គឺគាត់នៅតែស្រេកឃ្លានដូចពីមុន”។ នៅអាយុ ៣៦ ឆ្នាំ Ronaldo នៅ​តែជាកីឡាករដ៏មានន​គ្រោះ​ថ្នាក់ដដែល…

ម្ចាស់​ក្លឹប M.City បើក​ភ្លើង​ខៀវ​ហើយ ថា​ឲ្យ​តែ​យក​ម្នាក់​នេះ​បាន ចាយ​អស់​ប៉ុន្មាន​ក៏​ចាយ​ទៅ
កីទ្បា

ម្ចាស់​ក្លឹប M.City បើក​ភ្លើង​ខៀវ​ហើយ ថា​ឲ្យ​តែ​យក​ម្នាក់​នេះ​បាន ចាយ​អស់​ប៉ុន្មាន​ក៏​ចាយ​ទៅ

ក្លឹប​មេឃ​ខៀវ Manchester City ដែល​មាន​ម្ចាស់​ក្លឹប​ជា​មហាសេដ្ឋី​លោក Sheikh Mansour ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ដាក់​គោលដៅ​ចាប់​អារម្មណ៍​ទៅ​លើ​យុវជន​ឆ្នើម​របស់​ក្លឹប​នៅ​លីគ​កំពូល​បារាំង ថា​ត្រូវ​ចាយ​អស់​ប៉ុន្មាន​ក៏​ចាយ​ទៅ​ ឲ្យ​តែ​អាច​យក​គេ​មក​បាន។ នោះ​គឺ​ជា​រ៉ាដា​ដែល​ក្លឹប Real Madrid សម្លឹង​ឃើញ​តែ​មួយ កីឡាករ Kylian Mbappe ដែល​តាម​ថា​ គេ​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ ហើយ​ប្រសិន​គ្មាន​ការ​បន្ត​កុងត្រា​ថ្មី​អ្វី​ទេ​នោះ ភាគី​កីឡាករ​អាច​ចាកចេញ​ដោយ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន រួច​ភាគី​ក្លឹប​ចង់​បាន ត្រឹម​តែ​ការ​ចរចា​ថ្លៃ​ពលកម្ម​នៅ​កម្រិត​ខ្ពស់​មួយ​ប៉ុណ្ណោះ។ យ៉ាង​ណា​បើ​តាម​ការ​លើក​ឡើង​របស់​លោក Ian McGarry និង Duncan Castles…