កីទ្បាក្រៅស្រុក

Solskjaer ថា​កីឡាករ​ប្រភេទ​ដូច​ Ronaldo ពិត​ណាស់ នឹង​អាច​លេង​ដល់​អាយុ​ប៉ុណ្ណេះ
កីទ្បា

Solskjaer ថា​កីឡាករ​ប្រភេទ​ដូច​ Ronaldo ពិត​ណាស់ នឹង​អាច​លេង​ដល់​អាយុ​ប៉ុណ្ណេះ

នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ក្លឹប Man Utd នឹង​ត្រូវ​បើក​ការ​ប្រកួត​ទល់​ក្លឹប Aston Villa ហើយ​គេ​ជឿ​ថា វត្តមាន Cristiano Ronaldo នឹង​ត្រលប់​មក​វិញ​ម្តង​ទៀត បន្ទាប់​ពី​ខកខាន​ការ​ប្រកួត​ពាក់​កណ្តាល​សប្តាហ៍​នៅ EFL Cup។ មុន​ឈាន​ដល់​ការ​ប្រកួត លោក Ole ក៏​បាន​និយាយ​ពី​ស្ថានភាព​និង​ការ​ព្យាករណ៍​ខ្លះៗ​ ជុំវិញ​ការ​លេង​របស់ Ronadlo ថា បុរស​សញ្ជាតិ​ព័រទុយហ្គាល់​នឹង​អាច​ឈរ​ជើង​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ អ្នកចាត់ការ​សញ្ជាតិ​ន័រវេស និយាយ៖ “ខ្ញុំ​នឹង​មិន​ភ្ញាក់ផ្អើល​ទេ បើ Ronaldo នៅ​តែ​អាច​ឈរ​ជើង​លេង​បាន​ពេល​គេ​មាន​អាយុ ៤០ ឆ្នាំ ដោយ​របៀប​ដែល​គេ​មើល​ថែ​ខ្លួន​ឯង…

ប្រចាំ​ឆ្នាំ ២០២១ អ្នកចាំទី ១០ រូប​នេះ សង្គ្រោះ​បាល់ Clean Sheet ច្រើន​លើក​បំផុត
កីទ្បា

ប្រចាំ​ឆ្នាំ ២០២១ អ្នកចាំទី ១០ រូប​នេះ សង្គ្រោះ​បាល់ Clean Sheet ច្រើន​លើក​បំផុត

សម្រាប់​តំណែង​ជា​អ្នកចាំទី ការ​ផ្តោត​សំខាន់​លើ​ស្ថិតិ​ Clean Sheet គឺ​ជា​ស្ថិតិ​អាទិភាព ដូច​ទៅ​នឹង​ខ្សែ​ប្រយុទ្ធ​ដែល​ផ្តោត​យក​ការ​រក​គ្រាប់​បាល់ ឬ Assist។ ចុះ​អ្នក​មាន​ដឹង​ទេ​ថា នៅ​ឆ្នាំ ២០២១ នេះ តើ​កីឡាករ​លេង​តំណែង​អ្នកចាំទី​រូប​ណា​ខ្លះ​ទៅ ដែល​មាន​ស្ថិតិ Clean Sheet ច្រើន​ប្រកួត​បំផុត? តាម​របាយការណ៍​ពី TransferMarkt ខាង​ទំព័រ ក្នុង​ស្រុក សូម​ធ្វើ​ការ​សង្ខេប​មក​បង្ហាញ​ឈ្មោះ​អ្នក​ទាំង ១០ ដូច​ខាងក្រោម៖ (បញ្ជាក់ ជា​ស្ថិតិ​ប្រចាំ​លីគ​កំពូល​នីមួយៗ​នៃ​ប្រទេស​ដែល​ពួក​គេ​លេង រាប់​ចាប់​ពី​ថ្ងៃ​ទី ១ ​មករា ឆ្នាំ ២០២១ រៀង​មក)…

Liverpool និង​ក្លឹប​ធំ ២ ទៀត កំពុង​ប្រជែង​គ្នា ចូល​ដណ្តើម​យក​កូន​ក្រុម​ម្នាក់​ពី Real Madrid
កីទ្បា

Liverpool និង​ក្លឹប​ធំ ២ ទៀត កំពុង​ប្រជែង​គ្នា ចូល​ដណ្តើម​យក​កូន​ក្រុម​ម្នាក់​ពី Real Madrid

បើ​តាម​របាយការណ៍​ចុង​ក្រោយ ចុះ​ផ្សាយ​ថា ក្លឹប​ហង្ស​ក្រហម Liverpool, Juventus និង AC Milan កំពុង​ប្រជែង​គ្នា លើ​ការ​ចរចា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ដ៏​សំខាន់​មួយ​រូប​របស់​ក្លឹប Real Madrid នៅ​ឯ​លីគ​កំពូល​អេស្ប៉ាញ។ នោះ​គឺ​បុរស​វ័យ ២៥ ឆ្នាំ Marco Asensio ដែល​គេ​បាន​បាត់បង់​ពេលវេលា​បង្ហាញ​ខ្លួន​នៅ​រដូវ​កាល​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti តែ​យ៉ាង​ណា​ក៏​ទើប​តែ​រក​បាន Hat-Trick ក្រោយ​ជាប់​ជម្រើស​ដំបូង​មួយ​សារ កាល​ពី​ប្រកួត​កន្លង​ទៅ។ យ៉ាង​ណា​តាម​ការ​ចុះ​ផ្សាយ​របស់ Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប ៣ កំពុង​ធានា​នូវ​ពេលវេលា​បង្ហាញ​ខ្លួន​ទៀងទាត់​សម្រាប់ Asensio…

Jorginho សារភាព​ឥត​លាក់បាំង ថា​មុន​ផ្ទេរ​មក Chelsea ប៊ិះ​លង់​ខ្លួន​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង​មួយ​នេះ
កីទ្បា

Jorginho សារភាព​ឥត​លាក់បាំង ថា​មុន​ផ្ទេរ​មក Chelsea ប៊ិះ​លង់​ខ្លួន​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង​មួយ​នេះ

ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប​តោ​ខៀវ Chelsea គឺ​កីឡាករ Jorginho បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កាល​ពី​កំឡុង ៣ ឆ្នាំ​មុន​ គឺ​ខ្លួន​ប៊ិះ​តែ​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង​មួយ​ផ្សេង​ទៀត​ឯ​ណោះ​នៅ Premier League កំឡុង​ការ​សម្រេច​ចិត្ត​ស្ទាក់ស្ទើរ​ជាមួយ​ក្លឹប​ម្ចាស់ដី Stamford Bridge។ គួរ​ឲ្យ​ដឹង​ដែរ​ថា បុរស​វ័យ ២៩ ឆ្នាំ​កាល​ពី​ឆ្នាំ ២០១៨ គេ​បាន​សម្រេច​ការ​ផ្ទេរ​ពី​ក្លឹប Napoli ទៅ​ចូលរួម​នៅ​ក្លឹប​តោ​ខៀវ Chelsea ជាមួយ​តម្លៃ​ខ្លួន ៥៧ លាន​អឺរ៉ូ។ ពេល​នោះ​ក៏​មាន​ក្លឹប​ Man City ចង់​បាន​គេ​ផង​ដែរ ហើយ​តាម​ការ​ឲ្យ​ដឹង​នៅ​បទសម្ភាសន៍​ប្រាប់ BT…

បែករឿង FC Barcelona បដិសេធចុះកុងត្រា Salah តម្លៃ៣៥លាផោន តែ​ទៅ​គាស់​ទូដែកយក​លុយ១៣៥លានផោនទិញ Dembélé
កីទ្បា

បែករឿង FC Barcelona បដិសេធចុះកុងត្រា Salah តម្លៃ៣៥លាផោន តែ​ទៅ​គាស់​ទូដែកយក​លុយ១៣៥លានផោនទិញ Dembélé

ប្រព័ន្ធផ្សព្វផ្សាយនោតំបន់កាតាឡានបានបង្ហាញថា អតីតប្រធានក្លិប Barcelona លោក Josep Maria Bartomeu បានបដិសេធក្នុងការចុះហត្ថលេខាជាមួយ Mohamed Salah ដែលជាកីឡាកររបស់ក្រុមហង្សក្រហម Liverpool បច្ចុប្បន្ននៅរដូវក្តៅឆ្នាំ ២០១៨ ហើយបានជ្រើសរើសចុះហត្ថលេខាជាមួយកីឡាករបារាំង Ousmane Dembélé ដែលបានជួបបញ្ហារបួសចាប់​តាំងពីមកចូលរួមជាមួយក្លិប​មួយ​នេះ។ កាសែតកាតាឡានឈ្មោះ El Nacional បានបញ្ជាក់នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថាលោក Bartomeu ដែលបានលាលែងពីតំ​ណែង​​​កាលពីជិតមួយឆ្នាំមុន កំពុងស្វែងរកអ្នកជំនួសកីឡាករប្រេស៊ីល Neymar Jr ដែលបានផ្លាស់ទៅ Paris Saint-Germain ជាថ្នូរនឹងតម្លៃខ្លួន ព្រ៤មទាំងផ្ដាច់កិច្ចសន្យារបស់គាត់ជាមួយ…

Sherwood៖ “Pep នឹង​ដុសខាត់ Grealish ឲ្យ​ក្លាយ​ជា Superstar នៅ​ថ្ងៃ​អនាគត ដូច ៤ រូប​នេះ”
កីទ្បា

Sherwood៖ “Pep នឹង​ដុសខាត់ Grealish ឲ្យ​ក្លាយ​ជា Superstar នៅ​ថ្ងៃ​អនាគត ដូច ៤ រូប​នេះ”

លោក Tim Sherwood បាន​បង្ហាញ​ការ​យល់​ឃើញ​ថា Jack Grealish គឺ​ជា​កីឡាករ​មាន​ទេពកោសល្យ​ពិត​ប្រាកដ ហើយ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ទៅ​ថ្ងៃ​មុខ គេ​នឹង​ក្លាយ​ជា​កីឡាករ​មួយ​ក្នុង​ចំណោម​កីឡាករ​ទាំង ៥ ដែល​មាន​គេ​ជជែក​ច្រើន​បំផុត បន្ទាប់​ពី​យុគសម័យ​ Cristiano Ronaldo/Lionel Messi។ គួរ​ឲ្យ​ដឹង​ថា Grealish គឺ​ជា​កីឡាករ​ដែល​ក្លឹប Man City បាន​ចាយ​លុយ ១០០ លាន​ផោន ទិញ​យក​គេ​ចេញ​ពី​ក្លឹប Aston Villa ហើយ​គេ​នឹង​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​របស់​អ្នក​គាំទ្រ​ជា​ពិសេស នៅ​ប្រកួត​សំខាន់ ៣…

Lampard ថា​លេង​ប៉ះ Ronaldo មិន​គួរ​ឲ្យ​ខ្លាច​ជាង​លេង​ប៉ះ​កីឡាករ ២ រូប​នេះ​ទេ
កីទ្បា

Lampard ថា​លេង​ប៉ះ Ronaldo មិន​គួរ​ឲ្យ​ខ្លាច​ជាង​លេង​ប៉ះ​កីឡាករ ២ រូប​នេះ​ទេ

លោក Frank Lampard អតីត​កីឡាករ​និង​ជា​អ្នកចាត់ការ​នៅ​ក្លឹប​តោ​ខៀវ Chelsea ធ្លាប់​បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ ថា​ Cristiano Ronaldo មិន​បាន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​លោក​ពិបាក​តតាំង​បំផុត​ទាំង ២ រូប​នោះ​ទេ ដ្បិត​អី​ក្នុង​ចំណោម​នោះ មាន​ម្នាក់​គឺ​ជា Leo Messi។ ជា​ការ​ពិត​ត្រលប់​ទៅ​មុន​ឆ្នាំ ២០១០ Lampard ធ្លាប់​បាន​តតាំង Ronaldo កាល​លោក​លេង​ឲ្យ​ក្លឹប​ Man Utd ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ក្រោយ​ពេល CR7 ផ្ទេរ​ទៅ Real Madrid គឺ​អតីត​កីឡាករ​អង់គ្លេស​មិន​សូវ​ទទួល​បាន​ឱកាស​ញឹកញាប់​ដូច​មុន​ឡើយ។ Lampard…

ធីប​ចោល Mbappe ខ្សែ​ប្រយុទ្ធ​ជើង​ខ្ចី Haaland ថា​មាន​តែ ៧ រូប​នេះ​ទេ​ល្អ​ជាង​ខ្លួន
កីទ្បា

ធីប​ចោល Mbappe ខ្សែ​ប្រយុទ្ធ​ជើង​ខ្ចី Haaland ថា​មាន​តែ ៧ រូប​នេះ​ទេ​ល្អ​ជាង​ខ្លួន

Erling Haaland ជា​ខ្សែ​ប្រយុទ្ធ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​កំឡុង​ជាង ២ ឆ្នាំ​ចុង​ក្រោយ ជា​ពិសេស​នៅ​រដូវ​កាល​ចុងក្រោយ​របស់​គេ​ជាមួយ​ក្លឹប RB Salzburg និង​ក្លឹប​ថ្មី Borussia Dortmund។ វ័យ​ទើប​តែ ២១ ឆ្នាំ យុវជន​សញ្ជាតិ​ន័រវេស រក​បាន ១១៧ គ្រាប់​និង Assist ៣២ លើក​ហើយ​ត្រឹម​ការ​បង្ហាញ​ខ្លួន ១៦១ ប្រកួត។ ដោយឡែក​កន្លង​ទៅ​នេះ Haaland បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន VG ថា​គេ​មើល​ឃើញ​ខ្សែ​ប្រយុទ្ធ​កណ្តាល ៧ រូប​នេះ​គត់​ដែល​ខ្លួន​ជាង​ខ្លួន [បញ្ជាក់៖ ប្រៀបធៀប​តែ​កីឡាករ​លេង​តំណែង​ប្រយុទ្ធ​កណ្តាល]…

ប្រទះឃើញរូបភាព Riqui Puig សុំឱ្យ Koeman ដាក់គាត់លេងជាមួយ Cadiz
កីទ្បា

ប្រទះឃើញរូបភាព Riqui Puig សុំឱ្យ Koeman ដាក់គាត់លេងជាមួយ Cadiz

Ronald Koeman បានដាក់ឱ្យ Riqui Puig អង្គុយកៅអីបម្រុងក្នុងការ​ប្រកួតទល់នឹង Cadiz ហើយ​នេះគឺជាលើកទី១០ហើយចាប់តាំងពីគាត់បានក្លាយជាគ្រូបង្វឹករបស់ Barca ។ ទោះយ៉ាងណាពេលនេះ Puig ពិតជាមានបំណងចង់លេងមែនទែនហើយគាត់បានអង្វរបុរសជនជាតិហូឡង់រូបនេះឱ្យដាក់រូបគាត់តាមការអង្វរករ។ នៅនាទីទី ៣៣ នៃការប្រកួត ០-០ ទល់នឹង Cadiz ក្រុមរបស់លោក Koeman បានព្យាយាមវាយសម្រុកទៅលើ Cadiz ហើយ Sergi Roberto បានសំរេចចិត្តឡើងទៅកម្តៅសាច់ដុំ។ នៅពេលឃើញ Roberto ឡើងកំដៅសាច់ដុំ Puig បានសម្លឹងមើលទៅគ្រូបង្វឹករបស់គាត់…

មិននឹកស្មាន Scott McTominay ផ្លាស់ប្តូររាងកាយសឹងមិនគួរឱ្យជឿ
កីទ្បា

មិននឹកស្មាន Scott McTominay ផ្លាស់ប្តូររាងកាយសឹងមិនគួរឱ្យជឿ

Scott McTominay នៅតែជាកីឡាករដែលគួរឱ្យជឿជាក់បំផុតនៅ Old Trafford ដោយបានអភិវឌ្ឍន៍ខ្លួនឯងជាសមាជិកសំខាន់នៃក្រុមលោក Ole Gunnar Solskjaer ក្នុងក្រុមបិសាចក្រហម Manchester United។ Scott តែងតែមានវត្តមាននៅក្នុងតំបន់បម្រើរបស់ក្រុមបិសាចក្រហម Manchester United ហើយអវត្តមានរបស់គាត់បានបន្សល់ទុកនូវចន្លោះប្រហោងនៃការរៀបចំយុទ្ធសាស្ត្ររបស់អ្នកចាត់ការទូទៅសញ្ជាតិ​ន័រវេស។ ការផ្លាស់ប្តូរទម្រង់​លេងរបស់ McTominay មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ប៉ុន្តែបន្ថែមពីលើការបង្កើនកាយសម្បទារឹងមាំជាងមុន McTominay លូតកម្ពស់ ២៥ សង្ទីម៉ែត្រចាប់តាំងពីឆ្នាំ ២០១៥។ រូបភាព​នេះ​គឺ Scott មាន​កម្ពស់​១.៧០ម៉ែត្រ​កាល​ពី​ឆ្នាំ២០១៥៖ ហើយ​រូបនេះគឺ​ Scott មាន​កម្ពស់១.៩៣​ម៉ែត្រនៅឆ្នាំ២០២១៖

អ្នកចាត់ការកំពូល ៥ រូប ដែល​ផ្ដល់​ចម្លើយ​រើស​យក Messi ជា​ជាង Ronaldo
កីទ្បា

អ្នកចាត់ការកំពូល ៥ រូប ដែល​ផ្ដល់​ចម្លើយ​រើស​យក Messi ជា​ជាង Ronaldo

ការ​ជ្រើសរើស​រវាង Cristiano Ronaldo និង Lionel Messi គឺ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ ដែល​គេ​រមែង​លើក​យក​មក​វែកញែក​ហើយ​មិន​ថា​កីឡាករ អ្នកចាត់ការ ឬ​សូម្បី​ដល់​តារា​ចម្រៀង តារា​សម្តែង​លើ​ពិភពលោក​ទៀត​ផង។ យ៉ាង​ណា​នៅ​អត្ថបទ​នេះ Knongsrok សូម​លើក​ឈ្មោះ​អ្នកចាត់ការ ៥ រូប ដែល​បាន​ជ្រើស​យក Leo Messi ជា​ជាង Cristiano Ronaldo៖ ៥) អតីត​គ្រូ AC Milan/Juventus លោក Fabio Capello និយាយ​ថា៖ “Ronaldo គឺ​ជា​កីឡាករ​ដ៏​លេចធ្លោ​មួយ…

Figo ថា Ronaldo ម្ល៉េះ​ត្រូវ​បាន​អ្នក​គាំទ្រ​ស្អប់​ហើយ បើ​ធ្វើ​រឿង​មួយ​នេះ
កីទ្បា

Figo ថា Ronaldo ម្ល៉េះ​ត្រូវ​បាន​អ្នក​គាំទ្រ​ស្អប់​ហើយ បើ​ធ្វើ​រឿង​មួយ​នេះ

អតីត​កីឡាករ Barcelona និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់​លោក Luis Figo បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​ផ្ទេរ​មក Man Utd សារ​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​របស់​កីឡាករ​កំពូល Cristiano Ronaldo ផ្ទុយ​ទៅ​វិញ​បើ​រើស​យក Man City ម្ល៉េះ នឹង​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​ហើយ។ បញ្ជាក់​ថា CR7 បាន​ផ្ទេរ​មក Man Utd ចូលរួម​បាន ៣ ប្រកួត​ទៅ​ហើយ និង​រក​បាន ៤ គ្រាប់​ឲ្យ​ក្លឹប​ ពោល​គ្រប់​គ្នា​ជឿ​ថា ការ​មក​វិញ​សារ​នេះ Ronaldo…

Ole ទម្លាយ​ថា​ខ្លួន​បាន​បដិសេធ​សំណើ​មួយ​នេះ របស់ Ronaldo
កីទ្បា

Ole ទម្លាយ​ថា​ខ្លួន​បាន​បដិសេធ​សំណើ​មួយ​នេះ របស់ Ronaldo

កាល​ពី​ប្រកួត​ទល់​ក្លឹប​ West Ham United នៅ​ពាក់​កណ្តាល​សប្តាហ៍ ដែល​ក្លឹប Man Utd បរាជ័យ ១-០ ជា​ការ​ប្រកួត​នៅ​ពាន Carabao Cup ជុំ​ទី ៣ គឺ​យើង​សង្កេត​ឃើញ លោក Ole Gunnar Solskjaer ពុំ​បាន​ដាក់​ Cristiano Ronaldo ឲ្យ​ចូល​លេង​នោះ​ទេ។ បើ​តាម​ការ​និយាយ​ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​សញ្ជាតិ​ន័រវេស​បង្ហើប​ថា CR7 បាន​ស្នើ​សុំ​ចូល​លេង​ដែរ តែ​ជា​ការ​សម្រេច​ចិត្ត​របស់​គ្រូ គឺ​ចាំ​បាច់​ត្រូវ​តែ​បែងចែក​ពេលវេលា​សម្រាប់​កីឡាករ​ដទៃ ហើយ​ឲ្យ​កីឡាករ​សំខាន់​ដូច​ជា Ronaldo…

ក្រៅ​ពី Mbappe ក្លឹប Real Madrid ត្រៀម​ដាក់​ទុន​ធំ យក​យុវជន​ឆ្នើម​នៅ​តំបន់​ប្រយុទ្ធ​មួយ​រូប​ផ្សេង​ទៀត
កីទ្បា

ក្រៅ​ពី Mbappe ក្លឹប Real Madrid ត្រៀម​ដាក់​ទុន​ធំ យក​យុវជន​ឆ្នើម​នៅ​តំបន់​ប្រយុទ្ធ​មួយ​រូប​ផ្សេង​ទៀត

ក្លឹប Real Madrid ​មិន​ត្រឹម​តែ​មាន​បំណង​ចង់​ចុះ​ហត្ថលេខា​យក Kylian Mbappe ដោយ​ឥត​គិត​ថ្លៃ​មួយ​ប៉ុណ្ណោះ​ទេ ទៀត​សោត​តាម​របាយការណ៍​ចុង​ក្រោយ​លឺ​ថា​ចង់​បាន​កីឡាករ​លេង​តំណែង​ប្រយុទ្ធ​របស់​ក្លឹប Ajax មួយ​រូប​បន្ថែម​ទៀត​ផង​ដែរ។ នោះ​គឺ Antony ជា​យុវជន​វ័យ ២១ ឆ្នាំ​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល U23 ហើយ​បច្ចុប្បន្ន​គេ​កំពុង​លេង​ឲ្យ​ក្លឹប​ហូឡង់ Ajax ដែល​បង្ហាញ​ខ្លួន ៥១ ប្រកួត រក​បាន ១១ គ្រាប់​និង Assist ១២ លើក។ តាម​ដឹង​ម្នាក់​នេះ អាច​មាន​តម្លៃ​ខ្ទង់ ២៥ លាន​អឺរ៉ូ​ឬ​ខ្ពស់​ជាង​ហ្នឹង​បន្ថែម​ទៀត នៅ​ពេល…

Cristiano Ronaldo ហែកចោលកិច្ចព្រមព្រៀងជាមួយ Juventus ដើម្បីបង្ខំឱ្យផ្លាស់ទៅ Man United
កីទ្បា

Cristiano Ronaldo ហែកចោលកិច្ចព្រមព្រៀងជាមួយ Juventus ដើម្បីបង្ខំឱ្យផ្លាស់ទៅ Man United

យោងតាមសារព័ត៌មាន Cadena SER របស់អេស្ប៉ាញកីឡាករ Cristiano Ronaldo ត្រូវហែកចោលកិច្ចព្រមព្រៀងជាមួយ Juventus ដែលបានចែងថាគាត់នឹងមិនចាកចេញពីក្លឹបឡើយក្រោយថ្ងៃទី ១៥ ខែសីហា។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចរវាងក្លឹប និងភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes ។ Juventus ចង់បានការរៀបចំនោះ ដើម្បីឱ្យពួកគេអាចស្វែងរកអ្នកជំនួសក្នុងករណីដែល Cristiano ចាកចេញ។ ទោះយ៉ាងណាក៏ដោយ! មិនដល់ថ្ងៃចុងក្រោយនៃកាលកំណត់ក្នុងខែសីហាផង Ronaldo បង្ហាញបំណងចង់ចាកចេញដោយបង្ខំឱ្យ Juventus ទទួលយកសំណើរបស់ Man United ។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសនៅថ្ងៃទី…

អតីតខ្សែប្រយុទ្ធ Arsenal ម្នាក់​នេះ​ជាបេក្ខភាពម្នាក់​ទៀត​ទៅ​ជំនួសតំណែង​លោក Ronald Koeman
កីទ្បា

អតីតខ្សែប្រយុទ្ធ Arsenal ម្នាក់​នេះ​ជាបេក្ខភាពម្នាក់​ទៀត​ទៅ​ជំនួសតំណែង​លោក Ronald Koeman

កាសែតអេស្ប៉ាញ Mundo Deportivo និយាយថាលោក Thierry Henry ត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីបេក្ខជនដែលអាចមកជំនួសលោក Ronald Koeman នៅក្លិប FC Barcelona។ FC Barca ធ្លាប់បានបង្ហើបការ​យក​អតីតខ្សែប្រយុទ្ធរបស់​ខ្លួន​និង​ក្លិប Arsenal រូបនេះ​មក​ដឹកនាំ ក្នុង​ជំនាន់ប្រធាន​ក្លិប​ចាស់​លោក ​Josep Bartomeu នៅ​កាន់​កាប់។ ពេល​នោះ​គ្រូបង្វឹក​ចាស់​លោក Ernesto Valverde  កំពុងតែស្ថិត​ក្រោមសម្ពាធក្លិប​បណ្ដេញចេញ​ដែរ។ ទោះយ៉ាងណាក៏ដោយ! ផែនការបាន​បរាជ័យដោយ​សារ​តែ Thierry Henry មិន​យល់​ព្រម​។ ចាប់តាំងពីពេលនោះមក Thierry…

ប្រធានក្លិប FC Barcelona ថាលោកKoeman កំពុងភ័យខ្លួនដោយ​សារ​ខ្លាចក្លិប​បណ្ដេញចេញ
កីទ្បា

ប្រធានក្លិប FC Barcelona ថាលោកKoeman កំពុងភ័យខ្លួនដោយ​សារ​ខ្លាចក្លិប​បណ្ដេញចេញ

ប្រធានក្លឹប Barcelona លោក Joan Laporta បានប្រាប់ទូរទស្សន៍ TV3 ថាគ្រូបង្វឹក​ FC Barcelona លោក Ronald Koeman កំពុងភ័យខ្លួនដោយ​សារ​ខ្លាចក្លិប​បណ្ដេញចេញពេល​លោក​ដឹកនាំ​មិនបាន​ល្អ។ “ ខ្ញុំឃើញ Koeman ភ័យខ្លាំងណាស់”។ “ ខ្ញុំគិតថាសេចក្តីថ្លែងការណ៍នេះមិនចាំបាច់ទេ។ គាត់គួរតែឆ្លើយសំណួរអ្នកកាសែតថា អនាគតរបស់គាត់អាស្រ័យលើលទ្ធផលនិងការប្រកួត”។ “ ក្នុងការឆ្លើយសំណួរអ្នកតែងតែមានឱកាសពន្យល់ខ្លួនឯង”។ “វាជាការទំនាក់ទំនងមួយ​ដេល​អ្នក​បានព្យាយាមឆ្លើយសំណួរ ព្រោះវាមិនស្មុគស្មាញទេ”។ សម្រាប់ហេតុផលដែលគាត់ស្គាល់បំផុត Ronald Koeman បានបដិសេធឱកាសអ្នកសារព័ត៌មានដែលបានសួរគាត់មុនការប្រកួត Cadiz ។…

រឿង​អស់​សំណើច! ទៅ​ជួប Messi ដំបូង កូន​ច្បង Ronaldo ស្រាប់​តែ​ពោល​ពាក្យ​បែប​នេះ
កីទ្បា

រឿង​អស់​សំណើច! ទៅ​ជួប Messi ដំបូង កូន​ច្បង Ronaldo ស្រាប់​តែ​ពោល​ពាក្យ​បែប​នេះ

អ្នក​ស្រី Dolores Aveiro ជា​ម្ដាយ​របស់ Cristiano Ronaldo និង​ជា​លោក​យាយ​របស់ Jr បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់ Jr ដំបូង ក្រោយ​ពេល​បាន​ឃើញ​តារា​ឆ្នើម Lionel Messi ដែល​ជា​គូ​ប្រជែង​នៃ​ឪពុក​របស់​ខ្លួន។ នោះ​គឺ​នៅ​ព្រឹត្តិការណ៍​ប្រកាស​ម្ចាស់​ពាន Ballon d’Or ឆ្នាំ ២០១៧ ដែល M10 និង CR7 បាន​បង្ហាញ​វត្តមាន​រួម​គ្នា រួច​ជា​ឆ្នាំ​ដែល​កីឡាករ​របស់​ក្លឹប​ Real Madrid ឈ្នះ​ពាន​នោះ​ចុង​ក្រោយ​បង្អស់។ ពេល​នោះ Ronaldo បាន​នាំ​សមាជិក​គ្រួសារ​ទៅ​ចូលរួម…

Chelsea ត្រៀម​ចាយ​លុយ ៣ ខ្ទង់​បំបែក​កំណត់ត្រា​យក​ខ្សែ​ការពារ​មួយ​រូប មក​ជំនួស Rudiger
កីទ្បា

Chelsea ត្រៀម​ចាយ​លុយ ៣ ខ្ទង់​បំបែក​កំណត់ត្រា​យក​ខ្សែ​ការពារ​មួយ​រូប មក​ជំនួស Rudiger

Antonio Rudiger ទំនង​ជា​នឹង​ចាកចេញ​ច្រើន​ជាង​ការ​បន្ត​នៅ ក្រោយ​ពី​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។ មាន​ក្លឹប​ធំៗ​ដូច​ជា Real Madrid, PSG និង Barcelona ជា​ដើម​ កំពុង​តាម​ឃ្លាំ​មើល​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់។ យ៉ាង​ណា​ក្រឡេក​មក​ក្លឹប​អាណាព្យាបាល​តោ​ខៀវ Chelsea ​ឯ​ណេះ​វិញ ពួកគេ​ក៏​នឹង​មិន​ព្យាយាម​ឃាត់ឃាំង Rudiger អ្វី​នោះ​ដែរ ហើយ​មាន​តែ​ការ​បំពេញ តាម​រយៈ​ការ​នាំ​យក​អ្នក​ថ្មី ដោយសារ​នេះ គឺ​ចាយ​លុយ​ធំ​ដល់ ៣ ខ្ទង់​ទៀត​ហើយ។ កន្លង​ទៅ​ទើប​តែ​យក Lukaku ចាយ​ជិត ១០០ លាន​ផោន…

(វីដេអូ) Asensio រក​បាន​គ្រាប់​បាល់ Hat-Trick ដំបូង​យប់​មិញ តែ​មិន​អបអរ​ដោយសារ​ហេតុផល​នេះ
កីទ្បា

(វីដេអូ) Asensio រក​បាន​គ្រាប់​បាល់ Hat-Trick ដំបូង​យប់​មិញ តែ​មិន​អបអរ​ដោយសារ​ហេតុផល​នេះ

ក្លឹប Real Madrid បាន​បង្កើត​លទ្ធផល​ដ៏​ភ្ញាក់ផ្អើល ក្រោយ​យក​ឈ្នះ ៦-១ ទៅ​លើ​ក្លឹប Mallorca នៅ​ជំនួប​ជុំ​ទី ៦ ក្របខ័ណ្ឌ La Liga។ ការ​យក​បាន ៣ ពិន្ទុ​សារ​នេះ គេ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​អី​Marco Asensio បាន​ជាប់​ជម្រើស​ដំបូង​តាំង​ពី​ដើម​តង់។ គ្រាប់​បាល់ ២ គ្រាប់​កើត​ចេញ​ពី​ថ្វី​ជើង​របស់ Karim Benzema ហើយ​ ១ គ្រាប់​ចេញ​ពី Isco និង ៣ គ្រាប់…

Gabby៖ “ខ្សែ​ប្រយុទ្ធ PL រូប​នេះ នឹង​ក្លាយ​ជា Messi/Ronaldo ជំនាន់​ថ្មី”
កីទ្បា

Gabby៖ “ខ្សែ​ប្រយុទ្ធ PL រូប​នេះ នឹង​ក្លាយ​ជា Messi/Ronaldo ជំនាន់​ថ្មី”

អតីត​កីឡាករ​របស់​ក្លឹប​ Aston Villa លោក Gabby Agbonlahor បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប Liverpool នឹង​ក្លាយ​ជា​ Lionel Messi ឬ Cristiano Ronaldo ជំនាន់​បន្ទាប់ ដែល​អាច​នៅ​តែ​លេង​បាន​ល្អ​ ដ្បិត​ហៀរ​ចូល​អាយុ​សាម​ក្រាស់​ក៏​ដោយ។ នោះ​គឺ​ចង់​និយាយ​អំពី Mohamed Salah ជា​កីឡាករ​ដែល​ស្ថិត​ក្នុង​ដំណើរការ​ត្រៀម​បន្ត​កុងត្រា​ថ្មី និង​អាច​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​ដាច់​គេ​មួយ​នៅ Premier League។ បើ​តាម​ការ​ឆ្លើយតប​ជាមួយ​សារព័ត៌មាន Football Insider អ្នក​វិភាគ​ខាង​លើ​និយាយ៖ “សម្រាប់ Salah ស្មោះត្រង់​ទៅ…