មិត្តអ្នកអាន

Picsart_22 01 02_15 38 31 974
មិត្តអ្នកអាន

រើសកែវភ្នែកមួយដែលចាប់អារម្មណ៍ ដើម្បីដឹងថាដៃគូជីវិតមានចរិតបែបណាដែលស័ក្តិសមនឹងមនុស្សដូចអ្នក?

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមានហ្គេមទាយគួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយយោងតាមគោលការណ៍ចិត្តវិទ្យា ងាយស្រួលតេស្តប៉ុន្តែអាចទស្សន៍ទាយបានត្រឹមត្រូវណាស់ ។ សាកព្យាយាមជ្រើសរើសកែវភ្នែកមួយដែលអ្នកចូលចិត្ត បន្ទាប់មកសូមមើលថាអ្នកជាមនុស្សបែបណា? តើមិត្តប្រុសប្រភេទណាដែលអ្នកស័ក្តិសមនឹងអ្នក? កែវភ្នែកទី ១ អ្នកជាមនុស្សមានមោទនភាពខ្ពស់លើខ្លួនឯង ធ្វើអ្វីមួយតែងតែមានសង្ឃឹមជានិច្ច មិនដែលប្រើពាក្យថាចុះចាញ់ ឬបាក់ទឹកចិត្តឡើយ ។ បើមើលពីសំបកក្រៅអ្នកដូចជាមនុស្សរឹងមាំ មិនងាយចុះចាញ់មែន តែតាមពិតក្នុងជម្រៅចិត្តអ្នកគឺឯកោ ហើយមានអ្នកយល់ចិត្តតិចណាស់ ។ ដៃគូដ៏ស័ក្តិសម៖ ត្រូវតែមានភាពជាអ្នកដឹកនាំ និង​ត្រូវតែមានភាពផ្ដាច់ការបន្តិចដែរ ព្រោះមិនដូច្នោះទេច្បាស់ជាមិនអាចឈ្នះចិត្តអ្នកបានទេ ។ កែវភ្នែកទី ២ អ្នកជាមនុស្សឆ្លាត ធ្វើអ្វីមួយតែងតែមានការតាំងចិត្ត និងមានការទទួលខុសត្រូវខ្ពស់ ថែមមិនចូលចិត្តអួតអាងទៀតផង…

Picsart_22 01 07_22 52 23 338
មិត្តអ្នកអាន

បើកបៀស្នេហា៖ តើសកម្មភាពនិងពាក្យសម្តីរបស់ដៃគូដូចគ្នាឬអត់? ទំនាក់ទំនងនេះអាចនៅជឿបានទេ?

ថ្ងៃនេះយើងមកជ្រើសរើសសន្លឹកបៀមួយ ដើម្បីមើលថា តើសកម្មភាពនិងពាក្យសម្តីរបស់ដៃគូដូចគ្នាឬអត់? តោះទៅដោះស្រាយការសង្ស័យអំពីទំនាក់ទំនងមិនច្បាស់លាស់របស់អ្នក ។ សន្លឹកបៀទី ១ សកម្មភាពនិងពាក្យសម្តីដូចគ្នា គេជាមនុស្សនិយាយត្រង់ ទំនាក់ទំនងនេះភាគច្រើនមានបញ្ហាបន្តិចដែរ តែត្រូវចាំថាត្បិតសកម្មភាពរបស់គេអាចទឹងមឹងធ្មឹងៗបន្តិចមែន រហូតពេលខ្លះវាធ្វើឱ្យអ្នកអស់កម្លាំងចិត្ត ម្ល៉ោះហើយអ្នកប្រហែលជាត្រូវចំណាយពេលយល់ពីគេឲ្យបានច្រើនជាងនេះ ។ សន្លឹកបៀទី ២ ចំពោះសកម្មភាពគេធ្វើដូចជាចង់នៅក្បែរអ្នក តែក្នុងចិត្តផ្តោតលើសុភមង្គលផ្ទាល់ខ្លួន បើត្រូវរួមទុក្ខជាមួយគ្នាអាចពិបាកបន្តិច និយាយឲ្យចំទៅគឺគេរៀបចំពេលវេលានៅជាមួយយើង តែក៏មានពេលគេនៅតែចង់នៅម្នាក់ឯងដែរ ។ ចំពោះពាក្យសម្តីនៅអាចជឿបាន ត្បិតគេមិនសូវជាចេះមើលថែនរណាម្នាក់មែន តែគេនៅតែមាន​អារម្មណ៍​ល្អ​ពេល​ដែល​នៅ​ជាមួយ​អ្នក ។ សន្លឹកបៀទី ៣ គេស្រឡាញ់អ្នកណាស់ តែចូលចិត្តធ្វើដូចលេងតិចពិតតិចរកច្បាស់លាស់មិនឃើញមិនព្រមនិយាយឱ្យច្បាស់ ធ្វើឲ្យអ្នកត្រូវមកអង្គុយខឹងពេលគេនិយាយលេងសើចច្រើន ម្ល៉ោះហើយចូលកុំខ្វល់អី…

Picsart_22 01 06_22 37 07 853
ប្លែកៗ

មកទស្សន៍ទាយចំណុចខ្លាំង និងភាពជាអ្នកតាមរយៈវិធីតេស្តចិត្តសាស្ត្របែបងាយៗ

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមានវិធីតេស្តចិត្តសាស្ត្រគួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយយោងតាមគោលការណ៍ចិត្តវិទ្យា ងាយស្រួលធ្វើប៉ុន្តែអាចទស្សន៍ទាយបានត្រឹមត្រូវណាស់ ។ សាកព្យាយាមជ្រើសរើសព្រះអាទិត្យនាំសំណាងមួយដែលអ្នកចូលចិត្ត បន្ទាប់មកសូមមើលថាតើអ្នកជាមនុស្សបែបណាឲ្យប្រាកដ? ត្រង់ណាជាចំណុចខ្លាំងរបស់អ្នក? ព្រះអាទិត្យទី 1 អ្នកមិនសូវជាចូលចិត្តនិយាយច្រើនប៉ុន្មានទេ  មានទំនោរអង្គុយស្តាប់អ្នកដទៃនិយាយច្រើនជាង បើកំដរមិត្តភ័ក្តផឹកពេលខូចចិត្តអ្នកច្រើនតែស្រវឹងមុនបាត់ទៅហើយ ទើបមិនចម្លែកទេដែលមិត្តរបស់អ្នកភាពស្មោះត្រង់ និងការណែនាំល្អៗរបស់អ្នក ។ លើសពីនេះមុននឹងធ្វើអ្វីមួយអ្នកច្រើនតែរៀបចំគម្រោងទុកមុនហូរហែរ តែមិនសូវបានធ្វើតាមគម្រោងប៉ុន្មានទេ ព្រោះពេលខ្លះអ្នកគិតថាបើធ្វើតាមគម្រោងគ្រប់ពេលពេក គ្រប់យ៉ាងវាពិតជាមិនអាចអភិវឌ្ឍទៅមុខបានទេ ។ ចំណុចពិសេសជាងនេះទៅទៀត អ្នកជាមនុស្សមិនចូលចិត្តភាពច្របូកច្របល់ នៅពេលឈ្លោះប្រកែកជាមួយនរណាអ្នកមិនចូលចិត្តប្រើសម្តីស្រែកជេរស្តីអសុរោះទេ អ្នកច្រើនតែប្រើវិធីនិយាយគ្នាដោយហេតុផលតែបើនៅតែនិយាយស្តាប់គ្នាមិនបាន អ្នកច្បាស់ជាដើរចេញមិនខាន ។ ព្រះអាទិត្យទី 2 អ្នកជាមនុស្សមានលក្ខណៈពិសេសក្នុងការនិយាយ មានជំនាញក្នុងការចរចា…

Picsart_22 01 05_21 54 33 544
ប្លែកៗ

រើសរូបមួយដែលក្រឡេកភ្លាមចាប់អារម្មណ៍ភ្លែត ដើម្បីដឹងថាអ្នកមាន “ភាពទាក់ទាញ” ត្រង់ចំណុចណាក្នុងក្រសែភ្នែកអ្នកដទៃ

មនុស្សគ្រប់គ្នាសុទ្ធតែមានមន្តស្នេហ៍ផ្ទាល់ខ្លួនមិនជាន់គ្នាជាមួយអ្នកដទៃ ហើយយើងគ្រប់គ្នាត្រូវតែប្រើប្រាស់ភាពទាក់ទាញខ្លួនឯង ឱ្យកាន់តែមានភាពងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃ ម្ល៉ោះហើយការធ្វើតេស្តនេះអាចវាស់វែងបានថា តើអ្នកមានមន្តស្នេហ៍កម្រិតណា? វិធីធ្វើតេស្ដ ១. ចូលក្រឡេកមើលរូបភាពខាងលើមួយភ្លែត ហើយចងចាំរូបភាពដែលអ្នកឃើញមុនគេបង្អស់ ។ ២. រំកិលចុះក្រោមទៅអានចម្លើយរបស់អ្នក ។ ១. ឃើញសត្វចាប ភាពទាក់ទាញរបស់អ្នកចេញមកពីភាពស្មោះត្រង់ ដោយ​សារ​តែ​ពេល​ដែល​អ្នក​ចូល​ចិត្ត​នរណា​ម្នាក់អ្នក​តែងតែចង់​ផ្តល់​ដំបូន្មាន និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ ថ្វីត្បិតដំបូងឡើយភាគីម្ខាងទៀតមិនស៊ាំនឹងពាក្យសម្តីត្រង់ទៅត្រង់មករបស់អ្នកមែន ប៉ុន្តែនៅពេល​វេលា​កន្លង​ផុត​ទៅវា​ក្លាយ​ជា​គេចង់​ឮ​សំឡេងអ្នកគ្រប់ពេល ពេលខ្លះសឹងតែមិនអាចបាត់មុខបានទៀតផង។ ម្ល៉ោះហើយបើពេលនេះ នៅមានមនុស្សមិនចូលចិត្តអ្នក ចូលកុំអស់សង្ឃឹមព្រោះសេចក្តីល្អស្ថិតនៅក្នុងខ្លួនអ្នក គ្មាននរណាម្នាក់អាចបេះវាចេញពីអ្នកបានទេ ។ ២. ឃើញមុខមនុស្សស្រី អ្នកជាមនុស្សគិតរហ័ស ចរិតល្អ កំប្លែង និងសុទិដ្ឋិនិយម…

Untitled 1
ដើរកម្សាន្ត

គន្លឹះ ៧ចំណុចដែលត្រូវតែដឹងសម្រាប់អ្នកជិះយន្តហោះលើកដំបូង

ការជិះយន្តហោះជាលើកដំបូង ឬជាលើកដំបូងក្នុងរយៈពេលដ៏យូរ អាចជាដំណើរផ្សងព្រេងដ៏គួរឱ្យរំភើប និងផ្លាស់ប្តូរជីវិត។ ប៉ុន្តែវាក៏អាចមានភាពតានតឹងមិនគួរឱ្យជឿផងដែរ។ ខាងក្រោមនេះជាគន្លឹះ ៧ចំណុចដែលត្រូវតែដឹងសម្រាប់អ្នកជិះយន្តហោះលើកដំបូង៖ ១. ពិនិត្យការកំណត់អីវ៉ាន់របស់ក្រុមហ៊ុនអាកាសចរណ៍ វាងាយស្រួលក្នុងការផ្ទុកលើសទម្ងន់ ប៉ុន្តែប្រសិនបើអ្នកធ្វើ វាអាចនឹងធ្វើឱ្យអ្នកខាតបង់។ មុនពេលហោះហើររបស់អ្នក សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍របស់អ្នក ដើម្បីពិនិត្យមើលទំហំឥវ៉ាន់ និងការរឹតបន្តឹងទម្ងន់ ក៏ដូចជាតម្លៃឥវ៉ាន់ផងដែរ។ ខណៈពេលដែលតម្លៃទាំងនេះប្រែប្រួលតាមក្រុមហ៊ុនអាកាសចរណ៍ និងថ្លៃសំបុត្រយន្តហោះដែលបានបង់ នោះជាអ្វីដែលជាធម្មតាអ្នកអាចនាំយកមកជាមួយនឹងតម្លៃសំបុត្រស្តង់ដារនៅលើក្រុមហ៊ុនអាកាសចរណ៍ធំមួយ៖ របស់របរដាក់តាមខ្លួនចំនួនពីរដោយឥតគិតថ្លៃ៖ កាបូបស្ពាយទំហំធំមួយទំហំតូច ឬតូចជាងនេះ និងរបស់ផ្ទាល់ខ្លួនតូចមួយដូចជាកាបូប ឬកាបូបស្ពាយ។ វ៉ាលីមួយ (ជាញឹកញាប់មួយមានទម្ងន់ក្រោម 50 ផោន) តម្លៃ 25 ដុល្លារទៅ…

Picsart_21 12 26_22 55 03 060
មិត្តអ្នកអាន

ពេលមានស្នេហាអ្នកជាមនុស្សបែបណា? ជាសង្សារមួយឆាវ ឬជាគូជីវិត? តោះសាកល្បងវិធីតេស្តចិត្តសាស្ត្រមួយនេះដើម្បីដឹងចម្លើយពិត

តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក? តើស្នេហាសម្រាប់អ្នកគឺជាអ្វី? ចូរស្វែងយល់ដោយជ្រើសរើសរូបបេះដូងដែលអ្នកចូលចិត្តបំផុត ហើយស្វែងយល់ពីអារម្មណ៍ពិតរបស់អ្នកខាងក្រោម ។ ១. អ្នកស្រឡាញ់ដោយមានប្រាជ្ញា សម្រាប់​អ្នកស្នេហាគឺជាអ្វីដែលអ្នកគិតដឹងហើយអាចយល់បាន ស្នេហាមិនអាចធ្វើឲ្យអ្នកខ្វាក់ភ្នែកឡើយ ហើយនៅពេលអ្នកស្រលាញ់នរណាម្នាក់ បុគ្គលនោះត្រូវតែជាមនុស្សត្រឹមត្រូវ និងស្មោះត្រង់ ។ អ្នកមិនធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាងាយៗទេ លុះត្រាណាអ្នកមិនទាន់ជឿជាក់ពិតប្រាកដ អ្នកចង់បានមនុស្សដែលយល់ចិត្តពិត ជាដៃគូជីវិត ជាជាងសង្សារមួយឆាវៗ ។ ២. ស្នេហាមិនសូវចូលចិត្តលាតត្រដាង សម្រាប់អ្នកស្នេហាគឺជាអ្វីដែលចិត្តទទួលដឹង អ្នកកម្រនិយាយបើកចំហអំពីស្នេហារបស់អ្នក ឲ្យភាគីម្ខាងទៀតដឹងណាស់ តែក្នុងចិត្តវិញអ្នកមានទំនោរស្រឡាញ់គេយ៉ាងជ្រាលជ្រៅ និងស្រឡាញ់មនុស្សម្នាក់នោះអស់ពីចិត្ត ហើយអ្នកក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយមនុស្សដែលអ្នកស្រឡាញ់ដែរ ។ ប៉ុន្តែប្រសិនបើអ្នកខកចិត្តដោយសារស្នេហា អ្នកនឹងពិបាកបំភ្លេចណាស់ អ្នកធ្លាប់ស្រឡាញ់គេប៉ុណ្ណា…

PicsArt_12 26 12.10.22
មិត្តអ្នកអាន

តើគូស្រករចរិតបែបណា ទើបអាចចុះសម្រុងនឹងមនុស្សដូចអ្នក? តោះសាកល្បងវីធីតេស្តមួយនេះ ចង់ដឹងឆុតប៉ុន្មានភាគរយ

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមានហ្គេមទាយគួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយយោងតាមគោលការណ៍ចិត្តវិទ្យា ងាយស្រួលធ្វើប៉ុន្តែអាចទស្សន៍ទាយបានត្រឹមត្រូវណាស់ ។ សាកព្យាយាមជ្រើសរើសរ៉ែត្បូងមួយដែលអ្នកចូលចិត្ត បន្ទាប់មកសូមមើលថា តើមិត្តប្រុសប្រភេទណាដែលអ្នកស័ក្តិសមនឹងអ្នក តើអ្នកណាជាមនុស្សក្នុងសុបិនរបស់អ្នក? របៀបលេង ១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសរ៉ែត្បូង ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ រ៉ែត្បូងទី ១ អ្នកជាមនុស្សមានភាពទាក់ទាញនៅក្នុងភ្នែករបស់ភេទផ្ទុយ នរណាឲ្យតែបាននៅក្បែរអ្នក តែងតែបាក់ចិត្តស្រលាញ់ ព្រោះអ្នកមានសមត្ថភាព និងមានភាពសំបូរបែប ថែមទាំងចេះយកចិត្តទុកដាក់អ្នកដទៃទៀត ជាពិសេសជាមនុស្សមានមនោសញ្ចេតនាខ្ពស់ ដូច្នេះមនុស្សដែលស័ក្តិសមធ្វើជាគូស្នេហ៍របស់អ្នក   ត្រូវតែទាន់សម័យ…

IMG_20211225_122015_796
តេស្តIQ

ឆ្នាំទាំង ៨ នេះនឹងមានលាភធំនៅក្នុងឆ្នាំ ២០២២ បើធ្វើតាមវីធីលើករាសីទាំងនេះនឹងឆាប់ដល់គោលដៅកាន់តែលឿន

ឆ្នាំ ២០២១ កំពុងជិតដាច់ទៅ ហើយឆ្នាំ ២០២២ ក៏នឹងខិតជិតដល់ឆាប់ៗនេះដែរ ។ នៅឆ្នាំថ្មី ២០២២ នឹងឈានចូលឆ្នាំខាល ជារៀងរាល់ឆ្នាំនឹងមានការអាប់ដេតនៃឆ្នាំដែលយីអ៊ុនកំពុងឡើង និងធ្លាក់ប្រចាំឆ្នាំ ។ ថ្ងៃនេះគេហទំព័រ Knongsrok យើងខ្ញុំនឹងអត្ថបទហោរាសាស្ត្រឆ្នាំថ្មី ទាក់ទិននឹងឆ្នាំសត្វណាខ្លះដែលយីអ៊ុនកំពុងឡើង ព្រមទាំងវិធីលើករាសីឲ្យបានឆាប់ដល់គោលដៅលឿនបំផុត មកចែកជូនបងប្អូនតាមដានទាំងអស់គ្នា ។ លំដាប់ទី ១ ឆ្នាំរោង ឬ ឆ្នាំសត្វនាគ ក្នុងឆ្នាំ ២០២២ នេះ អ្នកដែលកើតក្នុងឆ្នាំរោង ត្រៀមរង់ចាំទទួលដំណឹងល្អ អ្នកនឹងមានឱកាសល្អក្នុងការចូលមក រហូតធ្វើឱ្យជីវិតអ្នកផ្លាស់ប្តូរពីបាតដៃទៅខ្នងដៃ…

PicsArt_12 23 03.27.30
តេស្តIQ

ទាយជោគជតារាសីមួយចប់! រើសសន្លឹកបៀព្រះគណេសមួយ ចង់ចឹងថាវត្ថុស័កិ្តសិទ្ធមានអ្វីចង់ប្រាប់អ្នកខ្លះ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលជោគជតាសី តាមរយៈការជ្រើសរើសសន្លឹកបៀព្រះគណេសមួយសន្លឹកដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ របៀបទស្សន៍ទាយ ១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ សន្លឹកបៀទី 1 វត្ថុស័ក្តិសិទ្ធិចង់និយាយប្រាប់អ្នកថា នឹងមានរឿងដែលត្រូវឲ្យអ្នកគិតនិងសម្រេចចិត្ត វានឹងមានការស្ទាក់ស្ទើរក្នុងការជ្រើសរើស ពេល​នេះ​អាច​មានអ្វីដែលត្រូវធ្វើច្រើន​ជាង​មុន ហើយ​ជោគជតារាសី​ក៏​មាន​ឱកាស​ផ្លាស់​ប្តូរ​ ដូច​ជា​រឿងការងារ ការ​រស់នៅ ការ​ជ្រើសរើស​សង្គម​ថ្មី។ អ្នកកំពុងស្វែងរកវិធីចាប់ផ្តើមជីវិតថ្មី និងចង់រុញខ្លួនឯងទីកន្លែងដែលប្រសើរជាងនេះ ។ អ្នកកំពុងចង់​ងាក​ចេញ​ពី​អតីតកាល​ជាច្រើន​…

PicsArt_12 20 04.09.08
មិត្តអ្នកអាន

មេអំបៅនាំសំណាង តំណាងឲ្យភាពជាខ្លួនអ្នក! តោះសាករើសមួយទៅ ដើម្បីដឹងថាអ្នកមានចំណុចខ្លាំង ចំណុចខ្សោយអ្វីខ្លះ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបមេអំបៅមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ជ្រើសរើសមេអំបៅទី 1 អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ខ្លាំង  ថែមទាំងមានភាពទន់ជ្រាយ និងរ៉ូមែនទិក។ អ្នកតែងតែយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន តែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់អ្នកដទៃ រហូតដល់ថ្នាក់ភ្លេចគិតពីខ្លួនឯងក៏មាន ។ អ្នកចូលចិត្តយកអាសារអ្នកដទៃណាស់ រាល់ពេលពួកគេមានបញ្ហា រហូតពេលខ្លះភាពស្មោះត្រង់របស់អ្នកបែរជាមានអ្នកលួចចាក់ពីក្រោយខ្នងទៅវិញ ម្ល៉ោះហើយអ្នកគួរតែយកចិត្តទុកដាក់បន្ថែមចំពោះខ្លួនឯង ត្រូវផ្តោតលើមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នកពិតប្រាកដ ហើយត្រូវជួយខ្លួនឯងមុនពេលអ្នកងាកទៅជួយអ្នកដទៃ។ ជ្រើសរើសមេអំបៅទី 2 អ្នកជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តរស់នៅក្នុងជីវិតសាមញ្ញ មិនសន្ធោទ្រព្យ មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើន ហើយអ្នកប្រកាន់ខ្ជាប់នូវពាក្យថាតុល្យភាព ដោយសារតែអ្នកមានជំនឿថា ការរក្សាជីវិតរបស់អ្នកឱ្យមានតុល្យភាព…

PicsArt_12 19 04.57.08
ប្លែកៗ

រើសភេសជ្ជៈចង់ផឹកនៅពេលស្រេកបំផុត អាចប្រាប់ពីបុគ្គលិកលក្ខណៈ និងជីវិតអាពាហ៍ពិពាហ៍របស់អ្នកបាន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសភេសជ្ជៈមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ 1. ទឹកក្រូចស្រស់ បុគ្គលិកលក្ខណៈ៖ ស្ងប់ស្ងាត់ អត់ធ្មត់ ប្រាថ្នាឲ្យគ្រប់យ៉ាងស្រស់ស្អាត ជីវិតរបស់អ្នកគឺបរិសុទ្ធណាស់ អ្នកមិនចូលចិត្តជីវិតស្មុគស្មាញ មិនចូលចិត្តទៅរញ៉េរញ៉ៃជាមួយអ្នកដទៃ មិនចង់គិតច្រើននាំឲ្យអារម្មណ៍ស្មុគស្មាញ ។ តែពេលខ្លះអ្នកក៏ខ្លាចភាពឯកកោ នៅតែមានការពឹងផ្អែកលើអ្នកដទៃ ចង់មានអ្នកយល់ដើម្បីពិភាក្សាដែរ ។ ជីវិតអាពាហ៍ពិពាហ៍៖ ទោះបីជាអ្នកជាមនុស្សសាមញ្ញក៏ដោយ ប៉ុន្តែអ្នកជាមនុស្សស្រឡាញ់ភាពរីកចម្រើន ប្រសិនបើដៃគូរបស់អ្នកខ្ជិលច្រអូស ឬមិនសូវមានការអភិវឌ្ឍខ្លួន អ្នកនឹងមានអារម្មណ៍ធុញទ្រាន់ រហូតដល់ថ្នាក់បែកបាក់ក៏ថាបាន ។ ពាក្យដាស់តឿន៖…

PicsArt_12 18 04.03.22
មិត្តអ្នកអាន

គ្រឿងប្រដាប់កាយតាមចំណូលចិត្ត ក៏អាចទស្សន៍ទាយចរិតមនុស្សបានដែរ! តោះសាកសង្កេតមើលខ្លួនឯង និងមនុស្សជុំវិញខ្លួនបាន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសគ្រឿងតុបតែងមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ នាឡិកា អ្នកជាមនុស្សស្មើរដើមស្មើរចុង សាមញ្ញ ពេញចិត្តនឹងរបៀបរស់នៅលក្ខណៈធម្មជាតិ មិនចូលចិត្តដ្រាម៉ារៀបរាប់ប្រាប់ឲ្យអ្នកដទៃដឹងបើទោះក្នុងចិត្ត​កំពុងកើតទុក្ខប៉ុនភ្នំក៏ដោយ ។ លើសពីនេះអ្នកក៏មិនចូលចិត្តទៅប្រកែកឈ្លោះជាមួយនរណាដែរ វាមិនមែនថាអ្នកជាមនុស្សកំសាកទេ ប៉ុន្តែ​ដោយ​សារ​អ្នក​ស្រឡាញ់​សន្តិភាព ។ នោះដោយសារអ្នកគិតថា មនុស្សធំៗអស់ហើយ អាចនិយាយគ្នាស្រួលបួលប្រកបដោយហេតុផលបាន តែបើជួបពួកចេញមកពូកែជេរបញ្ចោរអ្នកសុំបាយៗហើយ មិនជ្រលក់មាត់ជាមួយទេ។  ម្ល៉ោះហើយអ្នក​គឺ​ស័ក្តិសម​សម្រាប់​ការងារ​ដែល​ត្រូវការ​ជំនាញ​សម្រុះសម្រួល​ដូចជា​ទីប្រឹក្សា ឬអ្នក​សម្របសម្រួល។ ចិញ្ចៀន អ្នកជាមនុស្សស្រស់ស្រាយ រួសរាយរាក់ទាក់ មានទំនាក់ទំនងល្អមានមិត្តច្រើន មានសមត្ថភាពក្នុងការរាប់អានជាមួយមនុស្សគ្រប់ក្រុម ដឹងថាអ្វីនិយាយគួរនិយាយ និងអ្វីដែលមិនគួរនិយាយ…

PicsArt_12 18 11.59.36
មិត្តអ្នកអាន

ចង់ដឹងទេហេតុអ្វី ចេះតែយល់សប្តិឃើញសង្សារចាស់? មកសាកល្បងបើកបៀមួយសន្លឹកដើម្បីដឹងពីហេតុផលពិត

សុបិន្តឃើញអតីតគូស្នេហ៍វា​ចាត់ទុកជាសុបិន្តល្អមួយដែរ ព្រោះយើង​អាចរីករាយជាមួយ​គេនៅ​ក្នុង​សុបិន​របស់​យើង តើនោះព្រោះតែហេតុអ្វី? តើនរ​ណា​ទើបតែយល់សប្តិឃើញអតីត​សង្សារ ឬយល់សប្តិឃើញអតីត​ញឹកញាប់ ហើយចង់ដឹងថាហេតុអ្វី សូមសាកល្បងបើកបង្ហាញចិត្តរបស់អ្នកតាមរយៈការទស្សន៍ទាយសន្លឹកបៀរខាងក្រោមនេះ ។ របៀបលេង ១. ) ធ្វើសមាធិអធិស្ឋានគិតអំពីសុបិន ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ សន្លឹកបៀរទី ១ នៅក្នុងជម្រៅចិត្តអ្នកនៅ​តែ​មាន​កំហុស​ចំពោះ​គេ នៅ​ពេល​នេះអ្នក​មាន​អារម្មណ៍​ជា​ច្រើន​កប់នៅក្នុងខ្លួន នៅមានរឿងជាច្រើនដែលលាក់នៅក្នុងចិត្តខ្ញុំមិនអាចនិយាយបាន ហើយនៅតែបៀមទុកអស់ពេលជាយូរ ជាចុងក្រោយទើបធ្វើឲ្យអ្នកចង់ស្រាយអារម្មណ៍ខ្លួនឯងតាមរយៈសុបិន ។ សន្លឹកបៀទី ២ មួយរយៈនេះអ្នកមានអារម្មណ៍នឿយហត់នឹងការងារ ជួបបញ្ហាច្រើន ស្ត្រេស…

PicsArt_12 16 11.11.07
មិត្តអ្នកអាន

តើនិស្ស័យពិតកប់ជ្រៅនៅក្នុងខ្លួនអ្នកគឺបែបណាខ្លះ? តោះសាក​ល្បងវិធីតេស្តចិត្តសាស្រ្តងាយៗមួយនេះ ចង់ដឹងឆុតអត់

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសភួងម្លិះមួយភួងដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ ភួងទី 1 អ្នក​គឺ​ជា​មនុស្ស​ល្អមិនថាចូលក្នុងសង្គម ឬបរិយាកាសបែបណា អ្នកក៏នៅតែអាចរក្សាគោលជំហរខ្លួនឯងបានជានិច្ច ។ អ្នក​ជា​មនុស្ស​ឆ្លាត ស្មោះត្រង់ មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់ ថែមទាំងមានមន្តស្នេហ៍ពីធម្មជាតិ មានឧត្តមគតិដ៏ប្រពៃ ។ អ្នក​ក៏ជា​មនុស្ស​ដែល​ចូល​ចិត្ត​ស្វែង​យល់​បទ​ពិសោធ​ថ្មីៗ ដំណើរ​ផ្សងព្រេងនិង​រៀនពីបទពិសោធន៍ផ្ទាល់ខ្លួន ជាជាងអានសៀវភៅឬ ស្តាប់តែគេនិយាយ ។ ថែមទាំងមិនចូលចិត្តឲ្យនរណាត្រួតត្រា បញ្ជាអ្នកឲ្យធ្វើនេះធ្វើនោះតាមតែអំពើចិត្តឡើយ ព្រោះអ្នកជាមនុស្សមានការទទួលខុសត្រូវលើខ្លួនឯង ។ លើសពីនេះអ្នកក៏មិនមែនជាមនុស្សឆេវឆាវ ឆាប់ខឹង យល់តែពីចិត្តខ្លួនឯងដែរតែបើជួបមនុស្សចង់លេងខ្សែលើ…

PicsArt_12 14 04.24.15
មិត្តអ្នកអាន

មនុស្សដូចអ្នក សមនឹងជួបដៃគូជីវិតបែបណា? តោះសាក​ល្បងជាមួយតេស្ដចិត្តសាស្ត្រនេះ ចង់ដឹងឆុតប៉ុណ្ណា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង និងគូអនាគត តាមរយៈការជ្រើសរើសផ្កាកុលាបមួយ ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ ផ្កាកុលាបទី ១ អ្នក​ជា​មនុស្ស​ដែល​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯងខ្លាំង មិន​ថា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ អ្នក​ច្រើនតែ​មានសង្ឃឹម​ និងជោគជ័យគ្រប់ពេល ព្រោះអ្នកជាមនុស្សម្នាក់ដែលមិនចេះចុះញមជាមនុស្សមានមុខមាត់ មានកេរ្តិ៍ឈ្មោះនៅក្នុងសង្គម ។ បើមើលពីសំបកក្រៅអ្នករឹងមាំណាស់ ប៉ុន្តែពេលខ្លះនៅក្នុងជម្រៅចិត្តរបស់អ្នកពោពេញទៅដោយភាពឯកោ ខ្វះអ្នកយល់ចិត្ត ។ ដៃគូដ៏ល្អសម្រាប់អ្នក៖ តាមពិតអ្នកចង់បានដៃគូដែលមានសមត្ថភាពលើសអ្នក ហើយអ្នកតែងតែប្រាថ្នាដៃគូជាមនុស្សមានអំណាច និងក្លាហាន ហើយចង់ឲ្យអំណាចរបស់គាត់ជាមធ្យោបាយថែរក្សាអ្នក ។ ផ្កាកុលាបទី 2 ធម្មតា​អ្នក​ជា​មនុស្ស​ដែល​មិនចូលចិត្ត​បង្ហាញ​ខ្លួនក្នុងចំណោមហ្វូងមនុស្សអ៊ូអរប៉ុន្មាន…

PicsArt_12 13 03.36.14
តេស្តIQ

ចង់ដឹងខែធ្នូនេះអ្នកនឹងមានឧបសគ្គអ្វី ដែលត្រូវប្រយ័ត្នទេ? តោះសាកល្បងបើកសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍បំផុត

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យឧបសគ្គដែលត្រូវប្រុងប្រយ័ត្ន តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ របៀបលេង ១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ សន្លឹកបៀទី១ អ្នកដែលជ្រើសរើសសន្លឹកបៀរនេះ អ្វីដែលត្រូវប្រយ័ត្នគឺការវិនិយោគក្នុងអំឡុងពេលនេះ គួរសិក្សាឲ្យច្បាស់មុននឹងវិនិយោគ ព្រោះអ្នកចេះតែមានអារម្មណ៍ជួបរឿងស៊យញឹកញាប់ រហូតនាំឲ្យយើងផ្តោតទៅលើរឿងមិនល្អច្រើន ចំពោះបញ្ហាសុខភាពត្រូវប្រយ័ត្នរបស់មុតស្រួច ។ សន្លឹកបៀទី 2 អ្នកដែលជ្រើសរើសសន្លឹកបៀនេះ មិនមានអ្វីត្រូវប្រុងប្រយ័ត្នខ្លាំងទេ ប៉ុន្តែត្រូវប្រយ័ត្នចំពោះការប្រាស្រ័យទាក់ទងទាក់ទងនឹងការងារ និងសុខភាពទាក់ទងនឹងមាត់ធ្មេញ…

PicsArt_12 10 10.44.12
តេស្តIQ

តោះ! មកបើកបៀមើលជោគជតារាសីរបស់អ្នកកំពុងឡើង ឬចុះ? ចង់ដឹងថាអ្វីដែលអ្នកប៉ងនឹងបានសម្រេចដូចបំណងឬអត់

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលជោគជតាសី តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ របៀបលេង ១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ ទំនាយសន្លឹកបៀរទី ១ ៖អ្នករំពឹងលុយកាក់ជាចម្បង អ្នកចង់មានលុយ ចង់ស្រណុក ចង់ដោះបំណុលអោយអស់ ហើយគិតថាបើមានលុយជីវិតនឹងកាន់តែប្រសើរឡើងសឹងគ្រប់រឿង ។ អ្នកមានគំនិតចង់កើបលុយដុំ ចង់បណ្តាក់ទុន រកវិធីស្វែងរកទ្រព្យសម្បត្តិ និងលុយកាក់ រឿងផ្សេងពីលុយកាក់អ្នកមិនខ្វល់ទេ សំខាន់ចង់បានលុយ…

PicsArt_12 08 10.25.22
ប្លែកៗ

សាកល្បងរើសស្បែកជើងកែវមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នករឹងមាំ ឬទន់ជ្រាយដល់កម្រិតណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសស្បែកជើងកែវមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ ស្បែកជើងកែវទី 1 អ្នកជាមនុស្ស​រឹងរូស​ សម្តីអាក្រក់ មានអារម្មណ៍បែបណាក៏បង្ហាញចរិកមកបែបហ្នឹង ស្អប់ថាស្អប់ តែបើស្រឡាញ់ចូលចិត្តនៅស្ងៀមមិនចង់បង្ហាញទេ ។ បើពេលជួបបញ្ហាច្រើនតែបៀមទុកម្នាក់ឯង មើលពីសំបកក្រៅដូចរឹងប៉ឹង​ណាស់ តែក្នុងជម្រៅបែរជាទន់ជ្រាយចង់មានអ្នកយល់ចិត្ត។ អ្នក​ជា​មនុស្ស​ដែល​មិន​ងាយ​ចុះ​ចាញ់ បើតាំងចិត្តធ្វើអ្វីហើយ សុខចិត្តធ្វើដាច់ដៃបោះចោល ។ បើនិយាយពីរឿងស្នេហា ជាមនុស្សស្រឡាញ់ស្មោះលុះក្ស័យ មិនចូលចិត្តទាក់ទងលួចលាក់ជាមួយនរណាច្រើន ដោយសារតែមានគំនិតខ្លាចបាបកម្ម ខ្លាចជួបមនុស្សក្បត់ចិត្តវិញ ។ ស្បែកជើងកែវទី 2 ជាមនុស្សមានទម្លាប់គិតច្រើន…

PicsArt_12 07 02.28.01
ប្លែកៗ

តោះ! សាកល្បងតេស្តមើលចិត្តវិញ្ញាណពិតរបស់អ្នក តាមរយៈរូបភាពបែបវិទ្យាសាស្ត្រមួយដែលអ្នកចាប់អារម្មណ៍បំផុត

រូបភាព Mandala គឺជាលទ្ធផលនៃការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយប្រើប្រាស់រចនាសម្ព័ន្ធនៃរូបភាពធរណីមាត្រមកបញ្ចូលគ្នា ជារូបភាពដែលមើលឃើញនឹងទាក់ទាញភ្នែក  បណ្តាលឱ្យការយល់ឃើញនៃគំនិតចូលទៅក្នុងស្នូលនៃរូបភាព ធ្វើឱ្យខួរក្បាលមានតុល្យភាពនិងងាយស្រួលធ្វើសមាធិ។ សូមប្រិយមិត្តរើសរូបភាព Mandela មួយដែលបងប្អូនចាប់អារម្មណ៍បំផុត ដើម្បីដឹងពីចិត្តវិញ្ញាណពិតរបស់ខ្លួន ។ រូបភាពទី 1៖ ចិត្តវិញ្ញាណនៃសេចក្តីល្អនិងសប្បុរស រូបភាពតំណាងឲ្យភាពល្អ និងភាពសប្បុរស អ្នកចូលចិត្តរួមចំណែកដល់សង្គម ចូលចិត្តជួយអ្នកដទៃ និងជួយសង្គមដោយក្តីសង្ឃឹមថា នឹងធ្វើឱ្យពិភពលោកក្លាយជាកន្លែងប្រសើរជាងមុន។ បើទោះ​បី​ជា​គ្មាន​នរណា​មើល​ឃើញ​តម្លៃ​ តែអ្នកនឹងបន្តធ្វើដូច្នេះដរាបណាវាមិនបង្កបញ្ហាដល់ខ្លួនឯង ។ រូបភាពទី 2៖ ចិត្តវិញ្ញាណនៃភាពទាក់ទាញនិងភាពស្មោះត្រង់ តំណាងឲ្យភាពទាក់ទាញ និងភាពស្មោះត្រង់  អ្នកជាមនុស្សមានស្មារតីទទួលខុសត្រូវ ចូលចិត្តមើលថែអ្នកដទៃ មាន​ទំនុក​ចិត្តនិង​អាច​បំផុស​គំនិត​អ្នក​ដទៃឲ្យមានសង្ឃឹមជាថ្មីបាន…

PicsArt_12 04 02.07.30
មិត្តអ្នកអាន

បើកអាំងប៉ាវមើលជោគវាសនាថ្ងៃខាងមុខ ចង់ដឹងថាមានលាភចូល ឬមានឧបសគ្គអ្វីឬអត់?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលរឿងលុយកាក់ សេចក្ដីសុខ និងសមបំណងឬអត់នៅថ្ងៃអនាគត តាមរយៈការជ្រើសរើសអាំងប៉ាវមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ អាំងប៉ាវទី ១ អ្នកនឹងសមបំណងដូចជាភាពចិត្តល្អរបស់អ្នក នៅពាក់កណ្តាលជីវិតដំបូងហាក់បីដូចជាជូរចត់ ពីព្រោះសង្គមនេះមានលក្ខណៈប្រកួតប្រជែងខ្លាំងពេក ប៉ុន្តែចូលកុំបាក់ទឹកចិត្តព្រោះតង់ទី ២ នៃជីវិតអ្នកនឹងសប្បាយរីករាយវិញ ហើយអ្វីៗជាច្រើននៅក្នុងជីវិតនឹងដំណើរការទៅដោយរលូនដូចក្តីសង្ឃឹម ហើយនេះជាអ្វីដែលអ្នកទទួលបាននៅឆមាសទីមួយនៃជីវិតរបស់អ្នក ។ អ្នកនឹងទទួលបានសេចក្ដីសុខ និងមានផាសុកភាព មានតែរឿងល្អនឹងកើតឡើង បន្ទាប់ពីព្យុះភ្លៀងត្រូវបានបញ្ចប់ ។ អាំងប៉ាវទី ២ អ្នកអាចមានការខកចិត្តម្តងម្កាល តែទោះយ៉ាងណា នៅទីបំផុតអ្នកក៏នៅតែអាចរកឃើញសេចក្ដីសុខ យល់ពីជីវិត និងដឹងពីរបៀបស្វែងរកសុភមង្គល…

PicsArt_12 03 03.00.07
ប្លែកៗ

មកដឹងនិស្ស័យពិតកប់ជ្រៅនៅក្នុងខ្លួនរបស់អ្នក ចង់ដឹងអ្នកមានគុណសម្បតិ្ត ឬគុណវិបត្តិអ្វីខ្លះ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសកែវនាគរាជមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាព ហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។ កែវនាគទី 1 អ្នកជាមនុស្សចចេស មាត់រឹង និងចូលចិត្តនិយាយត្រង់ទៅត្រង់មក ស្រឡាញ់ថាស្រឡាញ់ បើស្អប់ថាស្អប់ មិនចេះធ្វើចរិតសម្តែងដូចគេទេ ។ បើមើលពីសំបកក្រៅ អ្នក​អាច​មើលទៅរឹងប៉ឹង​ណាស់ តែតាមពិតនៅក្នុងជំរៅ​ចិត្ត​របស់អ្នកគឺទន់ជ្រាយ ត្រូវការអ្នកមើលថែខ្លាំងណាស់ ។ អ្នក​ជា​មនុស្ស​ដែល​មិន​ងាយ​ចុះ​ញមទេ បើតាំងចិត្តធ្វើអ្វីហើយ អ្នកនឹងតស៊ូដល់ទីបញ្ចប់ បើនិយាយពីរឿងស្នេហាវិញ អ្នកជាមនុស្សស្មោះមួយនឹងមួយ បើបានស្រឡាញ់គឺស្រឡាញ់អស់ពីចិត្ត តែបើភាគីម្ខាងទៀតហ៊ានក្បត់ចិត្តអ្នកនឹងដាច់ចិត្តមិនត្រលប់ក្រោយឡើយ ។ កែវនាគទី 2…