
តើអ្នកឃើញសត្វអ្វី នៅក្នុងរូបភាពនេះដំបូងបង្អស់? សូមទៅមើលចម្លើយ ថាតើអ្នកជាមនុស្សមានទម្លាប់បែបណា
សូមអញ្ជើញប្រិយមិត្ត មកហើយសាកល្បងតេស្តចិត្តវិទ្យា ទាយសកម្មភាពជាទម្លាប់ពីអ្វីដែលអ្នកឃើញក្នុងរូបភាពមុនគេបង្អស់ ថាតើអ្នកឃើញសត្វអ្វីនៅក្នុងរូបភាពនេះមុនគេ? សូមទៅរកចម្លើយទាំងអស់គ្នា ។ លំដាប់លំដោយការធ្វើតេស្ដ ១. សូមក្រឡេកមើលរូបភាពខាងក្រោមតើអ្នកឃើញអ្វីដំបូងបង្អស់? ២. អានការទស្សន៍ទាយ សូមអានចម្លើយរបស់អ្នកខាងក្រោមនេះ ១. មើលឃើញរូបសត្វមាន់ដំបូងបង្អស់ ប្រសិនបើអ្នកឃើញរូបសត្វមាន់មុនគេ មានន័យថា អ្នកគឺជាមនុស្សឧស្សាហ៍ព្យាយាម មិនរើសអើងការងារលំបាក មិនគេចពីភារកិច្ចលំបាក ។ និយាយរួមអ្នកគឺឆ្លាត ឈ្លាសវៃ រហ័សរហួន ហើយមិនចុះចាញ់នឹងឧបសគ្គសាមញ្ញៗ ឡើយ រហូតដល់ថ្នាក់ត្រូវបានគេហៅថាជាមនុស្សរឹងរូសទៀតផង ។ ២. ឃើញសត្វមេអំបៅដំបូងបង្អស់ ប្រសិនបើអ្នកឃើញមេអំបៅដំបូងបង្អស់ មានន័យថា អ្នកគឺជាមនុស្សឆ្លាត…












