
ពាក្យស្រឡាញ់តែមួយម៉ាត់ គឺទៅមិនរួចទេ បើអ្នកនៅតែធ្វើទង្វើបែបនេះលើខ្ញុំ! ចរិតលក្ខណៈដែលមិនគួរមាននៅក្នុងទំនាក់ទំនងគូស្នេហ៍
ទំនាក់ទំនងរវាងគូស្នេហ៍ឬដៃគូជីវិត បន្ថែមពីលើសេចក្តីស្រឡាញ់ដែលយើងមានចំពោះគ្នា ការគោរពគ្នាទៅវិញទៅមក គឺជាអ្វីដែលអាចត្រកងស្នេហារបស់អ្នកឲ្យស្ថិតស្ថេររហូតដល់ចាស់កោងខ្នង ។ តែបើស្នេហាដែលមិនគោរព ឬឲ្យតម្លៃគ្នាទៅវិញទៅមក វានឹងបង្កើតអារម្មណ៍មិនទុកចិត្តរបស់ភាគីម្ខាងទៀត ធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ថាខ្លួនអន់ជាង ។ ដូច្នេះពាក្យថាស្រឡាញ់ និងពាក្យថាគោរពគ្នាទៅវិញទៅមក មានអត្ថន័យដូចគ្នា តើមនុស្សដែលស្រឡាញ់គ្នាមិនគោរពគ្នា មិនឲ្យតម្លៃគ្នាមានលក្ខណៈបែបនោះ? បង្ហាញពីពីគំនិតមិនយល់ស្រប ឬសំដីចំអកឡកឡឺយពីអំពើរបស់អ្នក ចរិតលក្ខណៈប្រភេទនេះ ត្រូវបានបង្ហាញដោយពាក្យសំដី និងអារម្មណ៍ ឧទាហរណ៍នៅពេលអ្នកមានពេលទទួលទានអាហារថ្ងៃត្រង់ជាមួយក្រុមមិត្តភក្តិ ជាកន្លែងដែលអ្នកនាំដៃគូរបស់អ្នកទៅដែរ បន្ទាប់មកគូស្នេហ៍របស់អ្នក បែរជាលើកនិយាយអំពីអាកប្បកិរិយាមិនល្អ ឬប្រាប់រឿងដែលមិនទំនងឲ្យក្រុមមិត្តភក្តិរបស់អ្នកស្តាប់ អាកប្បកិរិយាបែបនេះហើយ គឺជាអាការៈចាប់ផ្តើមមិនឲ្យតម្លៃអ្នកហើយ ។ នៅពេលអ្នកមានយោបល់ឬសំណូមពរ ភាគីម្ខាងទៀតហាក់មិនចាប់អារម្មណ៍ វាជាការឈឺចាប់តូចមួយ ប្រសិនបើអ្នកណែនាំជម្រើសគួរឱ្យចាប់អារម្មណ៍ទៅកាន់គូស្នេហ៍…




















