
ទាយចំចំណុចម៉ាច់ៗ! វិធីធ្វើតេស្តចិត្តសាស្ត្រ បង្ហាញឲ្យគ្រប់គ្នាដឹងថា អ្នកជាមនុស្សបែបណា?
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសដើមប្រទាលមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ប្រទាលទី 1 ពីខាងក្រៅអ្នកមានអារម្មណ៍ក្នុងផ្លូវវិជ្ជមានសុទិដ្ឋិនិយម ប៉ុន្តែនៅក្នុងចិត្តរបស់អ្នក ពេលខ្លះបែរជាទន់ខ្សោយ ហើយផុយស្រួយ ។ អ្នកទន្ទឹងរង់ចាំ ហើយសង្ឃឹមថានឹងទទួលបានការការពារពីនរណាម្នាក់ដែលយល់ពីអ្នក ។ អ្នកគឺជាមនុស្សដែលអាចទុកចិត្តបាន ដូច្នេះមិត្តភក្តិនឹងចែករំលែករឿងរ៉ាវជាមួយអ្នក ម្យ៉ាងទៀតអ្នកជាមនុស្សចូលចិត្តជួយអ្នកដទៃ ខ្លាចថានឹងមានបញ្ហាជាច្រើនតាមមកទេ ដូច្នេះព្យាយាមយកចិត្តទុកដាក់លើខ្លួនឯងផង ។ ប្រទាលទី 2 ពីខាងក្រៅអ្នកមើលទៅដូចជាមនុស្សរឹងប៉ឹងណាស់ ប៉ុន្តែក្នុងជម្រៅចិត្តអ្នកជាមនុស្សសុភាពរាបសា និងចាក់សោខ្លួនឯងនៅក្នុងគុកងងឹត ជាមនុស្សដែលមិនអាចទ្រាំទ្រនឹងការក្បត់ ឬការបោកបញ្ឆោតរបស់អ្នកដទៃបានទេ ។…




















