មិត្តអ្នកអាន

Picsart_22 02 07_22 51 57 337
ប្លែកៗ

ទាយច្បាស់ដូចថ្ងៃ! រើសពណ៌រថយន្តដែលចូលចិត្តមួយ ចង់ដឹងថាអ្នកជាមនុស្សហ៊ានស៊ី ហ៊ានសង ហ៊ានផ្លោះរបងកម្រិតណា?

តើបងប្អូនប្រិយមិត្តធ្លាប់ដឹងទេថា ពណ៌រថយន្តដែលអ្នកចូលចិត្ត ឬពណ៌ឡានដែលអ្នកកំពុងជិះ អាចបញ្ជាក់ពីនិស័យរបស់អ្នកបានច្រើនជាងរសនិយមទៅទៀត ពណ៌រថយន្តអាចឲ្យអ្នកស្គាល់ពីចរិតលក្ខណៈរបស់អ្នកបានកាន់តែច្បាស់ ។ រថយន្តពណ៌ប្រផេះ ម្ចាស់រថយន្តពណ៌ប្រផេះ ជាមនុស្សដែលខ្វល់ពីអារម្មណ៍អ្នកដទៃ ជាមនុស្សមានមន្តស្នេហ៍ពូកែវោហារ មិនចូលចិត្តជ្រៀតជ្រែករឿងអ្នកដទៃ ច្រើនតែទទួលបានការទុកចិត្តពីមនុស្សជុំវិញខ្លួន ។ រថយន្តពណ៌ខ្មៅ វាគឺជាពណ៌ដែលមិនចេះសាបសូន្យ ជាពណ៌ដែលមនុស្សភាគច្រើនចូលចិត្ត ប្រសិនបើអ្នកជ្រើសរើសពណ៌នេះ វាបង្ហាញថាអ្នកហាក់ដូចជាមានទំនុកចិត្តលើបុគ្គលិកលក្ខណៈ និងភាពទាក់ទាញរបស់អ្នក។ អ្នកជាមនុស្សចូលចិត្តភាពប្រណីត ភាពឆើតឆាយ ចូលចិត្តធ្វើសកម្មភាពអាថ៌កំបាំង និងស្មុគស្មាញ។ អ្នកមិនចូលចិត្តបង្ហាញចរិតពិតឲ្យអ្នកដទៃឃើញទេ ដូច្នេះមនុស្សដែលនឹងចូលមកក្បែរអ្នកបាន ពួកគេត្រូវតែចេះស្វែងយក់ពីអ្នក ។ រថយន្តពណ៌បៃតង ឡានពណ៌បៃតងជាពណ៌ដែលបង្ហាញពីសន្តិភាព បញ្ជាក់ថាម្ចាស់ឡាន​មាន​ចិត្ត​ទូលាយ ស្ងប់ស្ងាត់ ភ្លឺស្វាង…

IMG_20220206_145833_706
មិត្តអ្នកអាន

ទាយដូចមើលឃើញ! រើសថ្មកែវមួយដែលចាប់អារម្មណ៍ ចង់ដឹងថាអ្នកខ្លាំងនិងខ្សោយត្រង់ចំណុចណា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសថ្មកែវមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ថ្មកែវទី 1 អ្នកជាមនុស្សរឹងរូស មានៈ មានគំនិតផ្ទាល់ខ្លួន មានគំនិតផ្តួចផ្តើម ហើយមានទំនុកចិត្តលើគំនិតខ្លួនឯង មិនខ្វល់ពីការគិតរបស់អ្នកដទៃ ចូលចិត្តធ្វើអ្វីដែលឯករាជ្យ ចូលចិត្តនៅម្នាក់ឯង ចូលចិត្តយកឈ្នះអ្នកដទៃទៀតផង ។ ហើយបើតាមចរិតជាមនុស្សឆេវឆាវ មានភាពជឿជាក់លើខ្លួនឯង នៅពេលប្រឈមមុខជាមួយបញ្ហាអ្នកមិនចូលចិត្តលើកយកបញ្ហាមកប្រាប់អ្នកណាម្នាក់ទេ ព្រោះពេលខ្លះវាពិបាកនិយាយ ហើយទោះជានិយាយក៏គ្មានអ្នកយល់ដែរ ផ្ទុយទៅវិញគឺមានតែការជាន់ឈ្លីបន្ថែម ម្ល៉ោះហើយសុខចិត្តសំងំដោះស្រាយវិញល្អជាង ។ លុះនៅពេលអ្នកចង់បានអ្វី អ្នកនឹងមិនបង្ហាញវាឲ្យនរណាដឹងថាអ្នកចង់បានអ្វីទេ អ្នកតែងតែនៅស្ងៀម ហើយធ្វើវាដោយស្ងៀមស្ងាត់…

IMG_20220204_144546_189
ប្លែកៗ

បើកបៀមើលគូព្រេង៖ រើសសន្លឹកបៀដែលចាប់អារម្មណ៍មួយភ្លាមទៅ ចង់ដឹងថាពេលណាអ្នកដល់គូសាងគ្រួសារនឹងគេ?

តើប្រិយមិត្តចង់ដឹងថា ពេលណាទើបដល់គូនឹងគេទេ? តោះសាកល្បងរើសសន្លឹកបៀមួយដែលបងប្អូនចាប់អារម្មណ៍ ហើយរំកិលចុះទៅអានចម្លើយពិតខាងក្រោម ។ សន្លឹកបៀទី ១ បើ​ចង់​ជួប​គូពិតត្រូវ​ចាំ​៤​ឆ្នាំ​ទៀត ទន្ទឹមនឹងនោះសូមប្រយ័ត្ន​ប្រយែងអ្នក​ដែល​ចូល​មក​បោកចិត្ត បោកកាយ ឬមិនចុះសម្រុងគ្នា ស្នេហា​មក​លឿន​ក៏ទៅវិញលឿនដែរដូច្នេះត្រូវតាមដំណើរសិន ។ សន្លឹកបៀទី ២ អាចចាំ​ប្រហែល ៣​ ឆ្នាំ​ គូពិតរបស់អ្នកនឹង​មក​ដល់​​ម្នាក់​នោះ​ប្រហែល​ជាបាន​ជួប​ដោយ​ចៃដន្យ​ គ្រាន់តែសម្លឹងប៉ះ​ភ្នែក​គ្នា​ ក៏ជះក្តីស្រលាញ់​តាំងពីឃើញ​ដំបូង​ ។ សន្លឹកបៀទី ៣ គូពិតរបស់អ្នកនឹងជាមនុស្សឆ្ងាយនៅបរទេស បើ​ចង់​ឆាប់ជួប​សូម​ណែនាំ​ឱ្យ​ចូល​បណ្តាញ​សង្គម ម្នាក់នោះ​អាចត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​មើលចិត្តថ្លើមគ្នា ទម្រាំឈានដល់ថ្ងៃរៀបការ ។ សន្លឹកបៀទី ៥ អ្នកដូចជាបានជួបមិត្តគូព្រងរបស់អ្នកហើយ…

Picsart_22 02 02_22 20 20 677
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រ៖ តើអ្នកជាមនុស្សមានបុគ្គលិកលក្ខណៈបែបណាចំពោះមនុស្សជុំវិញខ្លួន? ជាមនុស្សងំងំ ឬស៊ីជោរតាមមាត់អ្នកដទៃ

សូមអញ្ជើញប្រិយមិត្តមិត្តមកទាយបុគ្គលិកលក្ខណៈពិត ពីរូបទឹកក្រូចមួយដែលអ្នកចូលចិត្ត ហើយរំកិលទៅអានចម្លើយនៅខាងក្រោម ។ ទឹកក្រូចទី 1 អ្នកជាមនុស្សសាមញ្ញ មានស្ថេរភាពនឹងធឹងថែមអនាម័យគ្រប់ពេលវេលាទៀតផង បើ​មិនមែនជាមនុស្សពូកែកំប្លុកកំប្លែងទេនឹង​មាន​ចរិត​ស្លូតបូតហើយ​មាន​វិន័យ និងម៉ឺងមាត់គ្រប់បញ្ហានៃជីវិត ថែមមិន​ចូលចិត្តធ្វើអ្វីដោយភាពរឹងទទឹងឡើយ ។ ទឹកក្រូចទី 2 ជាមនុស្សមានចរិតលក្ខណៈរីករាយមានចរិតដូចកូនក្មេង ក៏ជាមនុស្សសុទិដ្ឋិនិយមផងដែរ ថែមជាមនុស្សស្រលាញ់​មិត្ត​ភក្តិ ពូកែស្រមើស្រមៃ ចរិតពិសេសមួយទៀត​គឺ​អ្នកមាន​ទំនោរ​ជាមនុស្សពូកែង៉ក់ង និង​ពូកែយកចិត្ត (ជាពិសេសនៅពេលអ្នកចង់ឱ្យអ្នកផ្សេងផ្គាប់ចិត្ត) បើនិយាយទៅអ្នកមានចរិតគួរឲ្យស្រឡាញ់ដូចកូនក្មេងមិនព្រមចាស់ទុំសោះ ។ ទឹកក្រូចទី 3 អ្នកគឺជាមនុស្សម្នាក់ដែលធ្វើអ្វីៗគ្រប់យ៉ាងយ៉ាងសកម្ម និងប្រុងប្រយ័ត្នជានិច្ច មាន​ទម្លាប់​ធ្វើ​អ្វី​រហ័សរហួន គិតបែបណានិយាយបែបហ្នឹង ពេលខ្លះនិយាយត្រង់ៗពេករហូតមានគេខឹងនឹងសម្តីរបស់អ្នក គិតថាអ្នកជាមនុស្សមិនល្អ តែ​បើស្គាល់ច្បាស់ទើបដឹងថាអ្នកជាមនុស្សត្រង់មិនមែនជាមនុស្សក្តៅស៊ីរាក់…

Picsart_22 01 30_11 59 04 718
ប្លែកៗ

តើអ្នកជាមនុស្សពុះពារ ឬប៉ិនតែស្រមើស្រមៃ? សាករើសរូបព្រះច័ន្ទមួយដែលឃើញហើយចាប់អារម្មណ៍សឹមចូលអានចម្លើយពិត

ព្រះច័ន្ទតំណាងឱ្យការស្រមើលស្រមៃ ភាពទន់ភ្លន់ ហើយរូបរាងព្រះច័ន្ទនឹងផ្លាស់ប្តូរតាមធម្មជាតិ វាក៏ទាក់ទងនឹងស្ថានភាពផ្លូវចិត្តរបស់មនុស្សដែរ ។ សូមជ្រើសរើសរូបរាងរបស់ព្រះច័ន្ទមួយដែលអ្នកចូលចិត្ត បន្ទាប់មកអ្នកនឹងដឹងពីស្ថានភាពផ្លូវចិត្ត និងចិត្តគំនិតរបស់អ្នក ។ ប្រភេទទី 1 អ្នកឆ្ពោះទៅរកអនាគតថ្មី នេះជារូបភាពព្រះច័ន្ទជិតពេញវង់ ដូចជាអ្នកដែលចង់លើកកំពស់ខ្លួនឯង អ្នកដែលចូលចិត្តរូបរាងរបព្រះច័ន្ទមួយនេះ ជាមនុស្សម្នាក់ដែលចាប់អារម្មណ៍ដែលលើការពិត ឬនិយាយសាមញ្ញគឺមិន​មែន​ជា​អ្នក​ដើរ​ស្រមៃដេក​ស្រមៃទេ អ្នកជាប្រភេទមនុស្សមានជីវិតជីវ៉ានៅពេលបានធ្វើការ មិនចេះនៅស្ងៀមទ្រឹងមួយកន្លែង ជាពិសេសជាមនុស្សចាប់​អារម្មណ៍​លើបច្ចេកវិទ្យា ជីវវិទ្យា ឬ​វិទ្យាសាស្ត្រ​ជីវិត ។ ប្រភេទទី 2 ជាមនុស្សឈរនៅក្នុងពិភពពិត អ្នក​ហាក់​ដូច​ជា​មនុស្សដែល​តែង​តែ​ព្យាយាម​ពិចារណា​រឿង​ផ្សេងៗ ដោយ​មិន​មាន​ការរើសអើង ចូលចិត្តប្រើទស្សនវិស័យឈរលើសតិមុននឹងធ្វើការសម្រេចចិត្តធ្វើអ្វីមួយ ដូច្នេះការងារដែលសាកសមនឹងអ្នកវាត្រូវតែជាការងារដែលទាមទារភាពជឿជាក់ច្រើន ដូចជាការងាររដ្ឋាភិបាល បើទាក់ទិនការងារនាយកដ្ឋានសាកសមសម្រាប់ការងារគ្រប់គ្រងទូទៅ។…

Picsart_22 01 28_08 06 25 864
តេស្តIQ

បើកបៀមើល ចង់ដឹងអ្នកនឹងមានឱកាសក្លាយជាអ្នកមានឬអត់ ចាប់ពីដើមឆ្នាំនេះដល់ចុងឆ្នាំ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាពីឆ្នាំនេះដល់ចុងឆ្នាំអ្នកនឹងមានឱកាសក្លាយជាអ្នកមានឬអត់? ឬគ្រាន់តែល្មមធូរធារ? របៀបលេង 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីមនុស្សម្នាក់ ដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក ។ 3). រំកិលទៅអានចម្លើយដែលអ្នកបានរើស ។ សន្លឹកបៀទី 1 អ្នកនឹងក្លាយជាអ្នកមានដោយការធ្វើការ ដោយសារតែអ្នកគឺជាមនុស្សពូកែរកលុយ ប៉ុន្តែ​ត្រូវ​ដោះ​ដូរ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រហូត​ដល់​ប៉ះពាល់សុខភាព ទោះមិនមានកប់កំពូលតែល្មមធូរធារ ។ សន្លឹកបៀទី 2 មិនដល់ថ្នាក់មានកប់ពពកទេ តែអ្នកនឹងមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយ ព្រោះអ្នកជាមនុស្សចូលចិត្តរកលុយ ចូលចិត្តយកលុយទិញសុភមង្គលសម្រាប់ខ្លួនឯង ដូច្នេះអ្នកនឹងមាន​លុយ​ចាយ​យ៉ាង​ស្រួល​ដោយ​មិន​នឿយ​ហត់​ខ្លាំង ។ សន្លឹកបៀទី…

Picsart_22 01 24_14 17 39 120
ប្លែកៗ

មនុស្សមានអត្តចរិតដូចអ្នកសមនឹងអាជីពបែបណា? សាកល្បងរើសរូបកាដូមួយដែលអ្នកពេញចិត្ត ហើយចូលអានចម្លើយចង់ដឹងឆុតអត់

សូមអញ្ជើញប្រិយមិត្តមិត្តមកទាយបុគ្គលិកលក្ខណៈ ពីកាដូមួយដែលអ្នកចូលចិត្ត សូមជ្រើសរើសរូបកាដូ ដែលទាក់ទាញភ្នែករបស់អ្នក ហើយរំកិលទៅអានចម្លើយនៅខាងក្រោម ។ លេខ ១ អ្នកមានចរិតសុភាពរាបសារ មិនចេះតម្កើងឬក ហើយពេញចិត្តនឹងការរស់នៅបែបសាមញ្ញ ប្រសិនបើមានពួកពូកែដ្រាម៉ាចូលមកអ្នកប្រាកដជាចេញឆ្ងាយមិនយកខ្លួនបៀតទេ ព្រោះតែអ្នកមិនចូលមនុស្សប្រភេទនេះ វាមិនមែនថាអ្នកកំសាកទេ ប៉ុន្តែដោយសារតែអ្នកស្រឡាញ់សន្តិភាព មិនចូលចិត្តឈ្លោះជាមួយអ្នកណា ហើយប្រសិនបើជៀសមិនរួច អ្នកនឹងប្រើចិត្តវិទ្យាជាវិធីទន់ភ្លន់ធ្វើឲ្យរឿងគ្រប់យ៉ាងស្ងប់សុខ។ ម្លោះហើយអ្នកស័ក្តិសមនឹងការងារដែលត្រូវការជំនាញសម្របសម្រួល ដូចជាទីប្រឹក្សា ឬជាអ្នកសម្របសម្រួលការងារ ។ លេខ ២ អ្នកគឺជាមនុស្សស្រឡាញ់សេរីភាព និងអ្វីដែលថ្មី ជាប់ចិត្តនឹងការប្រកួតប្រជែង អ្នកមិនចូលចិត្តធ្វើអ្វីដដែលៗ ម្តងហើយម្តងទៀតដូចជាកង្កែបក្នុងអណ្តូងទេ ។ គោលដៅរបស់អ្នក គឺបើកទំព័រថ្មីនៃជីវិតរាល់ថ្ងៃ…

Picsart_22 01 23_12 39 19 526
មិត្តអ្នកអាន

និយាយដូចមើលឃើញ! តោះសាករើសបាច់ផ្កាមួយដែលអ្នកចូលចិត្ត ចង់ដឹងថាអ្នកគួរឲ្យស្រឡាញ់កម្រិតណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសផ្កាមួយបាច់ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បាច់ទី 1 អ្នកគឺជាមនុសមានរបៀបរៀបរយស្រលាញ់គ្រួសារ ​មាន​ស្មារតី​ចង់ធ្វើឲ្យគ្រប់គ្នាមាន​សុភមង្គល​ ទាំងដែលខ្លួនកំពុងមានទុក្ខសោកក៏ដោយ អ្នកក៏តែងតែគិតពីគ្រួសារមុនជានិច្ច។ នោះដោយសារតែពួកគេបានផ្តល់សេចក្តីស្រឡាញ់ ក្តីបារម្ភ និងភាពកក់ក្តៅដល់អ្នកដូចគ្នា ម្ល៉ោះហើយអ្នកឱ្យតម្លៃគ្រួសាររបស់អ្នកស្មើរនឹងជីវិត ។ បាច់ទី 2 អ្នក​មិនមែនជាមនុស្សពូកែរំអែរំអួយឡើយ ហើយក៏មិនចេះគុំគួនដែរ ព្រោះអ្នកមិន​ចង់​យកអារម្មណ៍ទៅផ្តោតជាប់ជាមួយកំហឹងនាំឲ្យចិត្តឈឺចាប់ឡើយ ហើយអ្នកក៏មិនចូលចិត្តភាពប្រថុយប្រថាន ឬនាំខ្លួនឯងទៅកន្លែងប្លែកប៉ុន្មានទេ ។ ចំណែកចំណុចពិសេសរបស់អ្នកគឺ អ្នកចេះគោរពមតិរបស់អ្នកដទៃ ចេះថែរក្សាមនុស្សនៅជុំវិញខ្លួន មានចិត្តល្អ ហើយគិតមុននឹងធ្វើអ្វីមួយ…

IMG_20220122_133440_748
ប្លែកៗ

សេដ្ឋីជាន់ថ្មីអាចជាអ្នកឬអត់? រើសសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ហើយចូលទៅអានចម្លើយពិត

ពាក្យថា ‘សេដ្ឋី’ ជឿថាគ្រប់គ្នាច្បាស់ជាចង់បានដូចគ្នា ដែល​ដូច​យើង​ដឹង​ហើយ​ថា​សេដ្ឋកិច្ច​ក្នុង​សម័យ​នេះ​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ មិន​ថា​អាជីព​អ្វី​ក៏ត្រូវ​រង​ឥទ្ធិពល​ពី​ស្ថានភាព​កូវីដ​ដែល​រីក​រាល​ដាលទូទាំងពិភពលោក ប៉ុន្តែ​បើ​យើង​ដឹង​ទៅ​ថ្ងៃ​មុខ​ជា​រឿង​ល្អ ។ ម្ល៉ោះហើយថ្ងៃនេះគេហទំព័រ Knongsrok យើងបាននាំការទស្សន៍ទាយសន្លឹក​បៀនិង​ប្រធាន​បទ “មហាសេដ្ឋីជាន់ថ្មីអាចជាអ្នក! តោះចាំអីទៀត រើសសន្លឹកបៀដែលអ្នកចាប់អារម្មណ៍មួយទៅ ។ របៀបលេង 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក 3). រំកិលទៅអានចម្លើយដែលអ្នកបានរើស សូមឲ្យប្រិយមិត្តជួបតែសំណាងល្អ   សន្លឹកបៀទី 1 សម្រាប់អ្នកដែលជ្រើសរើសលេខ 1 សន្លឹកបៀដែលអ្នកទទួលបានគឺ Page of Pentacles (អ្នកកាន់កាក់អ្នកមានទ្រព្យសម្បត្តិ)…

Picsart_22 01 18_22 51 48 036
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រ៖ រើសម៉ូតផ្ទះមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកមានចរិតបែបណាចំពោះមនុស្សជុំវិញខ្លួន?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នក តាមរយៈការជ្រើសរើសម៉ូតផ្ទះមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាពហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។ 1. ផ្ទះឈើ អ្នកដែលចូលចិត្តផ្ទះឈើមានទំនោរជាមនុស្សប្រាកដប្រជា មានហេតុផល និងមិនឆាប់ធ្វើការសម្រេចចិត្តងាយៗទេ អ្នកតែងតែប្រៀបធៀបគុណសម្បត្តិនិងគុណវិបត្តិមុនពេលសម្រេចចិត្តធ្វើអ្វីមួយ ដូច្នេះបើនរណាចង់បោកប្រាស់ពិបាកបន្តិចហើយ ។ អ្នករើសលេខមួយនេះជាមនុស្សឆ្លាតអាចមើលដឹងថានរណាកំពុងកុហក ដោយសារតែហេតុផលទាំងនេះហើយ​ជា​ញឹក​ញាប់​អ្នកច្រើនតែជាទី​ប្រឹក្សា​របស់​មនុស្ស​ជា​ច្រើន ​ជា​ពិសេស​អ្នក​ជិត​ស្និទ្ធ​គឺ​តែង​តែ​មក​ពិគ្រោះ​យោបល់​ជា​ញឹក​ញាប់ណាស់ ។ 2. ផ្ទះថ្ ម អ្នកគឺជាមនុស្សល្អឥតខ្ចោះ មានភាពហ្មត់ចត់  ចូលចិត្តភាពច្បាស់លាស់ មានតម្លាភាព និងយុត្តិធម៌ក្នុងការសម្រេចចិត្ត ឬធ្វើកិច្ចការអ្វីមួយច្រើនតែគិតពីស្ថេរភាពជាចម្បង មិនចូលចិត្តធ្វើអ្វីដែលមានហានិភ័យទេ ។ ជាញឹកញាប់អ្នកជាមនុស្សស្តាប់យោបល់របស់អ្នកដទៃ ហើយព្យាយាមយល់ពីទស្សនៈរបស់ពួកគេមុនពេលធ្វើការសម្រេចចិត្តធ្វើអ្វីមួយ…

Picsart_22 01 19_13 50 25 171
ប្លែកៗ

តើគេនិងអ្នកថ្មីល្អូកល្អើនគ្នាកម្រិតណា ឬជិតបែកគ្នានៅ? តោះសាកបើកបៀមើល

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាអតីតសង្សារនិងអ្នកថ្មីគេល្អូកល្អើនគ្នាកម្រិតណា ឬអាចនឹងជិតបែកគ្នាវិញឬនៅ? តោះសាកល្បងរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ របៀបលេង 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីមនុស្សម្នាក់ ដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក ។ 3). រំកិលទៅអានចម្លើយដែលអ្នកបានរើស ។ សន្លឹកបៀទី 1 ​មួយ​គូ​នោះគេស្រឡាញ់​គ្នា​ដល់​ទៅ ៨០-៩០% គ្រប់យ៉ាងដំណើរ​ការ​ទៅយ៉ាងល្អ ទោះបីជាមានរឿងដែលឈ្លោះគ្នា ឬមានព្រួយបារម្ភខ្លះក៏ដោយ ប៉ុន្តែ​គេនៅតែចង់​រក្សា​ទំនាក់ទំនង​នេះ​ឲ្យ​បាន​យូរ​អង្វែង បើ​អ្នក​ណា​ដែល​សង្ឃឹម​ថា​គេ​នឹង​បែក​គ្នា​សូម​បោះបង់​ក្តី​សង្ឃឹមទៅ ដោយសារតែគេមានភាពប្រាកដប្រជាជាមួយមនុស្សថ្មីណាស់ ។ សន្លឹកបៀទី 2…

Picsart_22 01 20_13 23 45 469
តេស្តIQ

រើសកូនសោវេទមន្តបើកទ្វាអនាគត! ចង់ដឹងឆ្នាំថ្មីនេះអ្នកនឹងជួបរឿងអ្វីខ្លះ ហើយត្រូវធ្វើយ៉ាងណាឲ្យចក្រវាលបើកផ្លូវ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលជោគជតារាសីក្នុងឆ្នាំថ្មីរបស់អ្នក តាមរយៈការជ្រើសរើសម៉ូតកូនសោវេទមន្តមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាពហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។ កូនសោទី 1 ជាកូនសោទេពធីតាបីអង្គតំណាងឱ្យវដ្តនៃជីវិត វា​មាន​ន័យ​ថា​រឿង​ថ្មីៗ ល្អ​ៗ ថាមពល​វិជ្ជមាន​ រួមទាំងភាពជោគជ័យកំពុងចូលមកក្នុងជីវិតរបស់អ្នក ជាការចាប់ផ្តើមឆ្នាំថ្មីជាមួយគោលដៅថ្មី ។ អ្នកចាំបាច់ត្រូវផ្តោតលើបច្ចុប្បន្នឱ្យបានច្រើនបំផុត នៅពេលអ្នកកាន់តែបន្ថែមសេចក្ដីព្យាយាមចូលទៅទៀតចក្រវាលនឹងបើកភ្នែកជួយអ្នក ប៉ុន្តែដូចដែលបានរៀបរាប់នៅខាងដើមកូនសោរនៃទេពធីតាតំណាងឱ្យវដ្តជីវិតមានកើត-ចាស់-ឈឺ-ស្លាប់ ជីវិត​សត្វលោកមាន​ការ​ឡើង​ចុះដូច្នេះ​វា​ជា​ធម្មជាតិ ម្ល៉ោះហើយសូម​រស់​នៅ​ដោយ​​ការ​ប្រុងប្រយ័ត្ន ពេលឡើងកុំរង្វេង ពេលចុះក្រោមកុំបាក់ទឹកចិត្ត ។ កូនសោទី 2 កូនសោ Cupid គឺជានិមិត្តសញ្ញាទេពធីតានៃសេចក្តីស្រឡាញ់ នេះមានន័យថាស្នេហានឹងមានឥទ្ធិពលខ្លាំងចំពោះអ្នកនៅក្នុងឆ្នាំថ្មីនេះ ​មិនមែនចាំបាច់តែស្នេហាប្រុសស្រីទេ ក្នុងនោះក៏​មានទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ដែរ។ ចូលចាប់ផ្តើមឆ្នាំថ្មីនេះអ្នកត្រូវប្រើច្បាប់ស្រូបទាញ…

Picsart_22 01 17_22 14 05 013
តេស្តIQ

ចាប់ចង្កឹះនាំសំណាងមើលជោគជតារាសីនៅឆ្នាំនេះ ចង់ដឹងថាអ្នកនឹងទទួលបានលាភធំជាដុំកំភួនឬអត់?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីចាប់ចង្កឹះនាំសំណាងមួយមកឲ្យប្រិយមិត្តពិនិត្យមើលរឿងលាភសំណាងខ្លួនឯង តាមរយៈការជ្រើសរើសចង្កឹះនាំសំណាងមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ របៀបលេង 1. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ 2. ) ជ្រើសរើសចង្កឹះនាំសំណាង ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ ចង្កឹះនាំសំណាងលេខ 1 ឆាប់ៗខាងមុខនេះ អ្នកនឹងមានសំណាងក្នុងរឿងការងារ និងលុយកាក់តែអាចនឹងមានបញ្ហាខ្លះកើតឡើង ។ ចំណែកជោគជតារាសីរបស់អ្នក ក្នុងអំឡុងពេលនេះអាចនឹងជួបទាំងមនុស្សល្អ និងមនុស្សមិនល្អដូច្នេះត្រូវតែប្រុងប្រយ័ត្ន កុំនាំខ្លួនឯងឈានជើងទៅកន្លែងដែលប្រថុយប្រថាន ។ អ្នកអាចជួបបញ្ហាលំបាកខ្លះៗនៅដើមឆ្នាំ តែពាក់កណ្តាលឆ្នាំភាពជោគ​វាសនា​មាន​កម្រិត​ផ្លាស់​ប្តូរ​ទៅ​ជា​លាភចូលផ្ទះ​ ហើយឧបសគ្គផ្សេងៗនឹងរលាយបាត់អស់ ។…

Picsart_22 01 16_12 06 21 465
ប្លែកៗ

មើលទៅអ្នកអាចសមបំណង ជាមួយមនុស្សដែលអ្នកលួចស្រឡាញ់ឬអត់ណ៎? តោះសាករើសសន្លឹកបៀមួយទៅដើម្បីដឹងច្បាស់

សួស្តីបងប្អូនមិត្តអ្នកអានទាំងអស់ ថ្ងៃនេះគេហទំព័រ Knongsrok សូមនាំយកវិធីបើកសន្លឹកបៀដើម្បីពិនិត្យ រាសីស្នេហាសម្រាប់អ្នកនៅលីវ។ លើក​នេះ​នឹង​មក​ដល់​រឿង​មនុស្ស​លួច​ដែលអ្នកស្រលាញ់​គ្នា តើគេមានអារម្មណ៍យ៉ាងណាចំពោះអ្នក? តើគេចង់បានអ្វីពីយើង?  តោះចាំអង្កាលជ្រើសរើសសន្លឹកបៀដែលអ្នកចូលចិត្តមួយទៅ ។ របៀបលេង ១). ធ្វើចិត្តឲ្យស្ងប់ហើយនឹកដល់មុខមនុស្សដែលអ្នកលួចស្រឡាញ់ ។ ២). រើសបៀមួយដែលអ្នកចូលចិត្ត ហើយរំកិលចុះទៅអានចម្លើយខាងក្រោម ។ សន្លឹកបៀទី ១ គេ​បាន​ផ្តល់​ឱកាស​ឲ្យ​យើង​ចូល​ក្នុងជិវិត ឬសាកនិយាយជាមួយគ្នា ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នេះគេ​ប្រហែល​ទើបតែ​ខកចិត្ត​ដោយសារ​រឿង​ស្នេហា​ ឬ​នៅ​តែ​មាន​អារម្មណ៍​មិនទាន់កាត់ចិត្ត​ពីស្នេហា​ចាស់បាន ។ ទឹកបៀសូម​ណែនាំ​អ្នក​ឲ្យនៅ​ក្បែរ​ៗគេ ហើយ​លើក​ទឹកចិត្ត​គេសិនទៅ បើគ្រប់យ៉ាងសមស្របសឹម​រំកិល​ទំនាក់ទំនង​ឡើងជបណ្តើរៗ បើ​អ្នក​ចេញ​មុខខ្លាំងតាមគេច្បាស់​ពេក គេប្រហែលជាមិនចាប់អារម្មណ៍នឹងអ្នកទេ តែសូមប្រាប់ថាទំនាក់ទំនងនេះមានឱកាសខ្ពស់ តែត្រូវទៅតាមលំដាប់លំដោយ…

Picsart_22 01 15_12 15 39 256
ប្លែកៗ

តាមពិតអ្នកមានបុគ្គលិកលក្ខណៈបែបណាចំពោះមនុស្សជុំវិញខ្លួន? សាករើសមកុដមួយដើម្បីដឹងចម្លើយជាក់លាក់

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសមកុដម្ចាស់ក្សត្រីមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ មកុដទី 1 អ្នកជាមនុស្ស​រឹងរូស​ សម្តីអាក្រក់មានអារម្មណ៍បែបណាក៏បង្ហាញចរិកបែបហ្នឹង ស្អប់ថាស្អប់ តែបើស្រឡាញ់ចូលចិត្តនៅស្ងៀមមិនចង់បង្ហាញទេ ។ បើពេលជួបបញ្ហាច្រើនតែបៀមទុកម្នាក់ឯង មើលពីសំបកក្រៅដូចរឹងប៉ឹង​ណាស់ តែក្នុងជម្រៅបែរជាទន់ជ្រាយចង់មានអ្នកយល់ចិត្ត តែអ្នក​ជា​មនុស្ស​ដែល​មិន​ងាយ​ចុះ​ចាញ់ទេ បើតាំងចិត្តធ្វើអ្វីហើយសុខចិត្តធ្វើដាច់ដៃបោះចោល ។ បើនិយាយពីរឿងស្នេហា អ្នកជាមនុស្សស្រឡាញ់ស្មោះលុះក្ស័យ មិនចូលចិត្តទាក់ទងលួចលាក់ជាមួយនរណាច្រើន ដោយសារតែមានគំនិតខ្លាចបាបកម្មខ្លាចជួបមនុស្សក្បត់ចិត្តវិញ ។ មកុដទី 2 ជាមនុស្សមានទម្លាប់គិតច្រើន ចូលចិត្តគិតរញ៉េរញ៉ៃគ្មានគោលដៅ មិនថាមានរឿងអ្វីកើតឡើងស្ថានភាពនៅក្នុងក្បាលរបស់អ្នកនឹងញាប់ញ័រ ធ្វើឲ្យអ្នកនៅមានស្មាតីច្រំដែលៗខ្លាចការបាត់បង់…

Picsart_22 01 12_13 41 08 731
ប្លែកៗ

ថាចំចំដូចមើលឃើញ! រើសដើមឈើស្នេហ៍មួយដែលចូលចិត្ត ដើម្បីគាស់កាយធាតុពិតរបស់អ្នកមកប្រើឲ្យត្រូវផ្លូវ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបដើមឈើស្នេហ៍មួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ដើមឈើស្នេហ៍ទី 1 អ្នកជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តរស់នៅក្នុងជីវិតសាមញ្ញ មិនសន្ធោទ្រព្យ មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើន ហើយអ្នកប្រកាន់ខ្ជាប់នូវពាក្យថាតុល្យភាព ដោយសារតែអ្នកមានជំនឿថា ការរក្សាជីវិតរបស់អ្នកឱ្យមានតុល្យភាព គឺជារឿងតែមួយគត់ដែលនឹងធ្វើឱ្យជីវិតរបស់អ្នកមានសុភមង្គល ។ តែបើទោះជាបែបនោះមែន ពេលខ្លះអ្នកក៏អាចមានភាពច្របូកច្របល់បានយ៉ាងងាយដែរ នៅពេលប្រឈមមុខនឹងស្ថានភាពមិនពេញចិត្ត អ្នកអាចនឹងបាត់បង់ជំនឿចិត្តតាំងពីដំបូងដោយមិនដឹងខ្លួន ខណៈដែលអ្នកផ្សេងទៀតមិនដឹងទេ ព្រោះអ្នកជ្រើសរើសលាក់អារម្មណ៍ទាំងនោះបានយ៉ាងល្អ ។ ដើមឈើស្នេហ៍ទី 2 អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ខ្លាំង  ថែមទាំងមានភាពទន់ជ្រាយ និងរ៉ូមែនទិក។ អ្នកតែងតែយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន…

Picsart_22 01 13_14 05 49 433
មិត្តអ្នកអាន

បើកសន្លឹកបៀព្រះគណេស ដើម្បីអានសារដាស់តឿន និងអ្វីដែលទ្រង់ចង់ប្រាប់អ្នកនាពេលនេះ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំការបើកបៀអានការដាស់តឿនរបស់ព្រះគណេស ដែលមានអ្វីចង់ប្រាប់ នឹងដាស់តឿនអ្នកអំពីរឿងដែលនឹងកើតឡើងឆាប់ៗនេះ តោះសាកល្បងរើសមួយទៅ ។ សន្លឹកបៀទី 1 សមត្ថភាពនាំឲ្យអ្នកសម្រេចបំណងប្រាថ្នាបាន អ្នកនឹងទទួលបានដំណឹងល្អ និងភាពជោគជ័យនូវអ្វីដែលអ្នកកំពុងរង់ចាំឆាប់ៗនេះ ។ សន្លឹកបៀទី 2 រឿងខ្លះមិនអាចដោះស្រាយតែម្នាក់ឯងបានទេ វាទាមទារ​ឱ្យ​មាន​ការ​សហការ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ជួយជ្រោមជ្រែងអ្នក ។ សន្លឹកបៀទី 3 អ្វីក៏ដោយដែលអ្នកកំពុងធ្វើគ្រប់យ៉ាង ចូរគិតឲ្យបានល្អិតល្អន់ព្រោះវាអាចនឹងបង្កបញ្ហាដល់អ្នក មិនអាចមិនយកចិត្តទុកដាក់បានទេ ត្រូវប្រើខួរក្បាលឲ្យបានមុនប្រើចិត្ត ។ សន្លឹកបៀទី 4 ការឱបក្រសោប ឬលើកទឹកចិត្តពីមនុស្សដែលអ្នកស្រលាញ់ ជាមធ្យោបាយដ៏ល្អបំផុតសម្រាប់អ្នកឥឡូវនេះ ។ សន្លឹកបៀទី…

Picsart_22 01 10_22 46 06 711
មិត្តអ្នកអាន

ទំនាក់ទំនងស្នេហ៍កំពុងធ្លាក់ក្នុងស្ថានភាពយ៉ាប់យ៉ឺនមែនទេ? តោះសាកល្បងបើកបៀមើលពីការគិតមនុស្សម្នាក់នោះរបស់អ្នក

សួស្តីប្រិយមិត្តគេហទំព័រ Knongsrok ជឿថាមិត្តអ្នកអានមួយចំនួនកំពុងមានអារម្មណ៍ច្របូកច្របល់ជាមួយទំនាក់ទំនងខ្លួនឯង មិនដឹងគួរគិតយ៉ាងណាចំពោះគេម្នាក់នោះ? តើ​អ្នកពិត​ជា​ស្រឡាញ់​គេ ឬ​គ្រាន់ឯកា​? ឬដោយសារតែការអត់ធ្មត់? តោះសាកល្បងជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្ត ។ របៀបលេង 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីមនុស្សម្នាក់ ដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក ។ 3). រំកិលទៅអានចម្លើយដែលអ្នកបានរើស ។ សន្លឹកបៀទី 1 នៅ​ពេល​នេះ​គេផ្តោត​លើ​ការងារ ឬសិក្សា​ច្រើន​ ក្នុង​មួយ​ថ្ងៃ​រូបគេប្រហែល​ជា​មិន​មានពេលគិត​ពី​នរណា​រួម​ទាំង​អ្នកផងដែរ ឱកាស​ត្រលប់​មក​វិញ​មាន​តិច​ណាស់​ អ្នក​ខ្លះ​ក្នុង​អំឡុង​ពេល​នេះ​ដែល​គិត​ចង់​ទាក់ទង​ទៅគេ​មុន​ អាចមានឱកាសដែលគេអានហើយមិនតប ឬអាចមិនឆ្លើយតបទាល់តែសោះ អ្វីដែលអាចធ្វើបានគឺបណ្តោយគេសិនទៅ តែបាត់យើងយូរគេអាចនឹងដឹងខ្លួន ហើយត្រលប់មកវិញក៏ថាបាន…

Picsart_22 01 11_13 51 27 648
តេស្តIQ

មកឆ្លុះមើលជោគជតារាសីរបស់អ្នកក្នុងឆ្នាំ ២០២២ នឹងទទួលបានលាភធំអ្វីខ្លះ? តោះសាករើសកញ្ចក់វេទមន្តមួយទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលជោគជតារាសី ក្នុងឆ្នាំថ្នីឆ្នាំ ២០២២ ថាតើអ្នកនឹងទទួលបានលាភអ្វីខ្លះ? តាមរយៈការជ្រើសរើសកញ្ចក់វេទមន្តមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ កញ្ចក់វេទមន្តទី 1 ប្រសិនបើកញ្ចក់វេទមន្តលេខ ១ គឺជាកញ្ចក់ដែលអ្នកចូលចិត្ត ការទស្សន៍ទាយបង្ហាញថារាសីឆ្នាំ ២០២២ របស់អ្នកមានកម្រិតផ្លាស់ប្តូរកើតឡើង អ្នកអាចសម្រេចចិត្តលាឈប់ពីការងារចាស់ ឬអាចផ្លាស់ទីលំនៅបណ្តាលឱ្យមានឱកាសជួបមនុស្សថ្មី បេសកកម្មថ្មី និងបញ្ហាប្រឈមថ្មីក្នុងជីវិត។ ជាការពិតណាស់ ការធ្វើកិច្ចការដែលមិនធ្លាប់ធ្វើពីមុនមក គឺជារឿងដែលធ្វើឲ្យអ្នកតឹងថប់ក្នុងចិត្ត ប៉ុន្តែសូមប្រឈមមុខនឹងវាទៅ ព្រោះរាសីរបស់អ្នកនឹងបានរីកចម្រើនរឿងការងារ មានឱកាសរាប់លុយរហូតចុកដៃពេញមួយឆ្នាំ វាក៏ជាពេលដែលជីវិតនឹងត្រូវបានបញ្ចេញឧស្ម័នដល់កម្រិតអតិបរិមា ផ្ទុះឡើងនៅគ្រប់ផ្នែកទាំងអស់។ កញ្ចក់វេទមន្តទី 2…

Picsart_22 01 10_11 17 44 778
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រ៖ រើសកន្លាស់ត្បូងមួយដែលទាក់ភ្នែកបំផុត ដើម្បីដឹងថាអ្នកមានចំណុចពិសេសត្រង់ណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសត្រីក្រឹមមួយក្បាលដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ កន្លាស់ត្បូងទី 1 អ្នកគឺជាមនុស្សត្រង់និងស្ងប់ស្ងាត់ ដូច្នេះមនុស្សដែលមិនស្គាល់អាចគិតថាអ្នកឬក ក្រអឺតក្រទម ហើយគ្មាននរណាម្នាក់ហ៊ានចូលក្បែរមកនិយាយជាមួយអ្នកទេ ប៉ុន្តែប្រសិនបើបានស្គាល់អ្នកច្បាស់ ពួកគេប្រាកដជាចូលចិត្តភាពស្មោះត្រង់របស់អ្នក ។ តាមពិតអ្នកជាមនុស្សល្អ ស្មោះត្រង់ ខុសថាខុសត្រូវថាត្រូវ ម្ល៉ោះហើយពួកដែលស៊ីជោរមិនសូវចូលចិត្តអ្នកប៉ុន្មានទេ តែបើមិត្តភ័ក្តជិតស្និទ្ធនឹងដឹងថាអ្នកអាក្រក់តែមាត់ទេ តែទឹកចិត្ត​ស្មោះសរគ្មានល្បិចកលឡើយ ។ កន្លាស់ត្បូងទី 2 អ្នកគឺជាមនុស្សពូកែនិយាយ ពូកែបញ្ចុះបញ្ចូលពូកែរាប់ញាតិ មិនថាមនុស្សមានអាជីពអ្វីឬនៅវ័យណាទេ ឲ្យតែបាននិយាយជាមួយអ្នកតែមួយភ្លែតនឹងមានអារម្មណ៍ស្និតស្នាលភ្លាម ។ លើសពីនេះអ្នកជាមនុស្សមានអធ្យាស្រ័យល្អ…

Picsart_22 01 09_21 45 55 573
មិត្តអ្នកអាន

បើកបៀអានសារបន្ទាន់ពីចក្រវាលផ្ញើរមកកាន់អ្នក ចាំដល់ណារើសសន្លឹកបៀដែលចាប់អារម្មណ៍មួយទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះ​យើងខ្ញុំសូម​នាំអ្នកទៅបើកសន្លឹកបៀ​មួយដែលអ្នកចូលចិត្ត ដើម្បីអានសារ​បន្ទាន់​ពី​ចក្រភព​ ផ្ញើរមកឲ្យ​អ្នក​ដើម្បី​លើកទឹកចិត្ត​អ្នកនៅក្នុងឆ្នាំថ្មីនេះ ។ សន្លឹកបៀទី 1 អ្នកជាមនុស្សពូកែអាចកាត់ផ្តាច់រឿងរ៉ាវមួយចំនួនឱ្យដាច់ស្រេច មិនឲ្យខ្ជះខ្ជាយពេលវេលាយូរចូលមករាំងស្ទះឱកាសខ្លួនឯង សម្រាប់អ្នកគោលដៅជីវិតគឺធំជាងអ្វីៗទាំងអស់ ។ ដូច្នេះភាពជោគជ័យ ទ្រព្យសម្បត្តិកំពុងរង់ចាំនៅខាងមុខ សុបិនជាច្រើនកំពុងរង់ចាំអ្នកឆាប់ៗ អ្នក​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​បង្កើត​កេរ្តិ៍​ឈ្មោះ​ឲ្យ​បាន​ជោគជ័យ ដូច្នេះចូលកុំ​ស្តាយ​បើនៅ​តាម​ផ្លូវ​អ្នក​នឹង​ជួបរឿងជូរចត់ ព្រោះជើងលេខអ្នកត្រូវជួប​ខ្លះហើយ ម្ល៉ោះហើយត្រូវ​មាន​មោទនភាព​ចំពោះ​ការ​តាំង​ចិត្ត​និង​ស្ថិរភាព​របស់​ខ្លួន ។ សន្លឹកបៀទី 2 យើង​មិន​អាច​កែប្រែ​នរណា​ម្នាក់​បាន​ទេ ប្រសិនបើ​អ្នក​​មិន​គិត​កែប្រែ​ខ្លួន​ឯង​មុន​ យើងដឹង​ថា​អ្នក​ជា​មនុស្សតស៊ូ តែអ្នកមិនអាចផ្លាស់ប្តូរការគិតនរណាបានទេ។ យ៉ាងណាមិញអ្វីដែលកើតឡើងចំពោះអ្នកនៅពេលនេះ ចក្រវាលចង់ឱ្យអ្នកព្យាយាមស្ងប់ស្ងាត់សិន កុំទាន់អាលមានគម្រោងចាត់វិធានចេញសកម្មភាព ព្រោះអ្នកដឹងថាវាលទ្ធផលនឹងបញ្ចប់ដដែលៗ ដូច្នេះពេលនេះសូមផ្តល់ការស្រឡាញ់ឲ្យខ្លួនឯង ទាក់ទាញចំណុចល្អៗមកផ្តល់កំលាំងចិត្តឲ្យ​ខ្លួនឯងសិន…