
ផ្កាតំណាងឲ្យចិត្ត! តើអ្នកមានចិត្តនិងការគិតដ៏ស្រស់ស្អាតទេ? ជីវិតល្អឬអាក្រក់ស្ថិតលើការគិត តោះសាកល្បងតេស្ដមើល
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបផ្កាមួយប្រភេទដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ផ្កាទី 1 អ្នកជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តរស់នៅក្នុងជីវិតសាមញ្ញ មិនសន្ធោទ្រព្យ មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើន ហើយអ្នកប្រកាន់ខ្ជាប់នូវពាក្យថាតុល្យភាព ដោយសារតែអ្នកមានជំនឿថា ការរក្សាជីវិតរបស់អ្នកឱ្យមានតុល្យភាព គឺជារឿងតែមួយគត់ដែលនឹងធ្វើឱ្យជីវិតរបស់អ្នកមានសុភមង្គល ។ តែបើទោះជាបែបនោះមែន ពេលខ្លះអ្នកក៏អាចមានភាពច្របូកច្របល់បានយ៉ាងងាយដែរ នៅពេលប្រឈមមុខនឹងស្ថានភាពមិនពេញចិត្ត អ្នកអាចនឹងបាត់បង់ជំនឿចិត្តតាំងពីដំបូងដោយមិនដឹងខ្លួន ខណៈដែលអ្នកផ្សេងទៀតមិនដឹងទេ ព្រោះអ្នកជ្រើសរើសលាក់អារម្មណ៍ទាំងនោះបានយ៉ាងល្អ ។ ផ្កាទី 2 អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ខ្លាំង ថែមទាំងមានភាពទន់ជ្រាយ និងរ៉ូមែនទិក។ អ្នកតែងតែយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន…




















