
រើស “ត្បូងមានតម្លៃ” ដែលចូលចិត្ត ដើម្បីដឹងពីចំណុចអាថ៌កំបាំងមួយនៃខ្លួនឯង ដែលអ្នកអាចមើលរំលងរហូតមក
សូមពិនិត្យមើលបុគ្គលិកលក្ខណៈពិតរបស់អ្នក តាមរយៈការជ្រើសរើសត្បូង ដែលអ្នកចូលចិត្តហើយមើលចម្លើយខាងក្រោម ។ ១. គុជខ្យង អ្នករើសគុជខ្យងបង្ហាញថា អ្នកជាមនុស្សដែលមានការគោរពខ្លួនឯងខ្ពស់ អ្នកគឺជាមនុស្សដែលមានចិត្តល្អ ហើយមានចិត្តសប្បុរសចំពោះអ្នកដទៃ អ្នកតែងតែគិតមុននិយាយ មិនចេះតែនិយាយប៉ប្លិចប៉ប្លូចឡើយ ។ គុជខ្យងក៏បង្ហាញដែរថា រយៈពេលនៃការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក កំពុងខិតជិតមកដល់ហើយ។ ២. ត្បូងទទឹម ពណ៌ក្រហម អ្នកគឺជាមនុស្សឧស្សាហ៍ព្យាយាម ជាមនុស្សម្នាក់ដែលតែងតែផ្តល់កំលាំងចិត្តដល់អ្នកនៅជុំវិញខ្លួនជានិច្ច អ្នកមានសមត្ថភាពនិយាយជំរុញកំលាំងចិត្តអ្នកដទៃ ឱ្យឆ្ពោះទៅមុខពោរពេញដោយកម្លាំង ថែមទាំងមានចិត្តនឹងធឹងទៀតផង ។ 3. ត្បូងពេជ្រ អ្នកគឺជាមនុស្សដែលមានភាពក្លាហាន មានការប្តេជ្ញាចិត្ត និងមានផ្លូវចិត្តរឹងមាំ ថែមទាំងតែងតែផ្តល់ភាពក្លាហានដល់អ្នកដទៃទៀតផង ។…




















