គ្រួសារ

៤ក្បាច់ អាចជួយឱ្យស្ត្រីកាន់តែមានមន្តស្នេហ៍ ប្ដីស្រឡាញ់បាត់មុខមិនបាន
គ្រួសារ

៤ក្បាច់ អាចជួយឱ្យស្ត្រីកាន់តែមានមន្តស្នេហ៍ ប្ដីស្រឡាញ់បាត់មុខមិនបាន

មិនថាអ្នករៀបការយូរឆ្នាំយ៉ាងណាទេ មនុស្សស្រីត្រូវតែចេះរក្សានូវគុណសម្បត្តិរបស់ខ្លួន ដើម្បីអន្ទង់ចិត្តស្វាមី ឱ្យនៅតែស្រឡាញ់ ងប់ងល់ជាមួយនឹងអ្នក ដោយមិនអាចទៅលួចលាក់មានស្រីផ្សេងបានឡើយ។ ៤ក្បាច់ខាងក្រោមនេះ នឹងជួយឱ្យអ្នករឹតតែមានមន្តស្នេហ៍ ស្វាមីស្រឡាញ់ងប់ងល់ បាត់មុខមិនបានឡើយ។ ១. ចេះសរសើរ លើកទឹកចិត្តស្វាមី ចំណុចនេះគឺជាសិល្បៈដ៏ប៉ិនប្រសប់របស់ស្ត្រី។ ប្រពន្ធ​គ្រប់​រូប​ស្រឡាញ់​ប្ដី​ តែភាគច្រើន ពួកគេតែងតែចង់ឃុំគ្រង និងតាមប្ដីស្ទើរតែគ្រប់ពេល។ យ៉ាងណាមិញ ការតាមហួងហែងប្ដីគ្រប់ពេលបែបនេះ វាជារឿងដែលខុសឆ្គង និងធ្វើឱ្យប្ដីធុញួទ្រាន់ទៅវិញទេ។ មនុស្សស្រីឆ្លាត នឹងចេះប្រើវិធីចងចិត្តប្ដី ដោយការលើកសរសើរនូវពាក្យល្អៗចំពោះស្វាមី នេះគឺជារឿងសាមញ្ញបំផុត។ ជីវិតប្រចាំថ្ងៃពោរពេញដោយភាពលំបាក និងភាពហត់នឿយ។ ស្ត្រី​មាន​ប្រាជ្ញា​គួរ​តែ​លើក​ទឹក​ចិត្ត​ស្វាមី​ជានិច្ច។ ថ្វីដ្បិតតែវាមិនច្បាស់ ប៉ុន្តែបុរសណាក៏ចូលចិត្តពាក្យទាំងនេះដែរ។ គាត់​នឹង​មាន​អារម្មណ៍​សុខ​ស្រួល​នៅ​ជាមួយ​ប្រពន្ធ​គាត់…

ជីវិត​មនុស្ស​ស្រី​ឈឺ​ចាប់​បំផុត​ មិន​មែន​ពេល​ប្តី​ក្បត់​ចិត្តទេ តែជារឿង ៤ យ៉ាងនេះ ដែលធ្វើឱ្យហត់នឿយ និងសោកស្ដាយបំផុត
គ្រួសារ

ជីវិត​មនុស្ស​ស្រី​ឈឺ​ចាប់​បំផុត​ មិន​មែន​ពេល​ប្តី​ក្បត់​ចិត្តទេ តែជារឿង ៤ យ៉ាងនេះ ដែលធ្វើឱ្យហត់នឿយ និងសោកស្ដាយបំផុត

តាមពិតទៅ មនុស្សស្រីមិនគយរឈឺចាប់ ខូចចិត្តព្រោះប្ដីក្បត់ទេ ព្រោះនៅពេលដែលគេក្បត់ ក៏មានន័យថា គេមិនបានស្រឡាញ់យើងឡើយ ហើយគេក៏មិនសក្តិសមនឹងទទួលបានការផ្ដល់តម្លៃពីយើងបន្តទៀតដែរ។ យ៉ាងណាមិញ មានរឿង ៤ យ៉ាងខាងក្រោមនេះ ដែលធ្វើឱ្យមនុស្សស្រីឈឺចាប់ ខកចិត្ត ហត់នឿយ និងសោកស្ដាយបំផុតនៅក្នុងជីវិត។ ១. គ្មានការងារធ្វើ ស្ត្រីមិនទាន់រៀបការ ឬរៀបការហើយ ក៏ត្រូវមានការងារធ្វើ ដើម្បីរកប្រាក់ យ៉ាងហោចណាស់ក៏គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លួនឯងដែរ។ មាន​ស្នេហា​មិន​អី​ទេ បើ​អត់​មាន​លុយ​ទិញ​បាយ​ហូប​ច្បាស់ជាស្លាប់មិនខាន។ នៅពេលដែលស្ត្រីនៅលីវ ពួកគេមានជម្រើសកាន់តែច្រើនអំពីអាជីព ទីតាំង និងបរិយាកាសការងារ។ ពួកគេក៏មិនភ័យខ្លាចក្នុងការហក់លោតបានតាមចិត្ត ប្រសិនបើពួកគេមានអារម្មណ៍ថាការងារបច្ចុប្បន្នរបស់ពួកគេមិនសមរម្យ ឬបញ្ហារសើបកើតឡើង។ ប៉ុន្តែ​នៅពេល​ស្ត្រី​រៀបការ​…

មនុស្សស្រីល្ងង់ តែងចង់បានប្ដីអ្នកមាន តែមនុស្សស្រីដែលឆ្លាត តែងចង់បានប្ដីដែលមានលក្ខណៈ ៦ យ៉ាងនេះ
គ្រួសារ

មនុស្សស្រីល្ងង់ តែងចង់បានប្ដីអ្នកមាន តែមនុស្សស្រីដែលឆ្លាត តែងចង់បានប្ដីដែលមានលក្ខណៈ ៦ យ៉ាងនេះ

មែនហើយ មនុស្សស្រីតែងតែចង់មានសំណាងក្នុងរឿងស្នេហា និងជីវិតគូ យ៉ាងណាមិញ មានមនុស្សស្រីខ្លះ​បែរជាយល់ខុស សុខចិត្តជ្រើសយកបុរសមានលុយកាក់ ទ្រព្យសម្បត្តិ ព្រោះគិតថា គេនឹងផ្ដល់គ្រប់យ៉ាងឱ្យនាង។ ការសម្រេចចិត្តបែបនេះ មានតែមនុស្សស្រីល្ងង់ គិតរាក់កំភែលតែប៉ុណ្ណោះ។ សម្រាប់មនុស្សស្រីដែលឆ្លាត នាងនឹងជ្រើសយកបុរសដែលមានលក្ខណៈសម្បត្តិទាំង ៦ យ៉ាងនេះ ជាជាងជ្រើសយកបុរសដែលមានត្រឹមតែទ្រព្យ លុយកាក់ សម្បកក្រៅនោះឡើយ។ ១. ប្ដីដែលគោរព ឱ្យតម្លៃប្រពន្ធ ការគោរព គឺជាលក្ខខណ្ឌកំពូលដើម្បីរក្សាអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល។ ហើយវាមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែប្រពន្ធគោរពស្វាមីប៉ុណ្ណោះទេ ផ្ទុយទៅវិញ ស្វាមីក៏ត្រូវគោរពនូវគំនិត និងអាជីពផ្ទាល់ខ្លួនរបស់ភរិយាផងដែរ។ បុរសអ្នកមាន តែងតែចេះស្រលាញ់ និងគោរពភរិយា។…

មនុស្សស្រីចរិតទាំង​ ៥ នេះ ពិបាករស់នៅជាមួយណាស់ អាចនឹងនៅម្នាក់ឯងដល់ចាស់
គ្រួសារ

មនុស្សស្រីចរិតទាំង​ ៥ នេះ ពិបាករស់នៅជាមួយណាស់ អាចនឹងនៅម្នាក់ឯងដល់ចាស់

មិនមែនមនុស្សស្រីឱ្យតែស្អាត ចេះតុបតែងខ្លួនសុទ្ធតែជាទីចាប់អារម្មណ៍ ធ្វើឱ្យអ្នកផងប្រាថ្នាចង់បាននោះឡើយ មនុស្សស្រីទោះស្អាត ពូកែយ៉ាងណាក៏ដោយ បើមានអត្តចរិតទាំងនេះ គឺពិបាកនឹងរកបានដៃគូស្នេហាណាស់ តែបើអាចរកបាន ក៏ពិបាកនឹងថែរក្សាឱ្យគង់ដែរ។ ១. មនុស្សស្រីអន់ចរិត ចរិតមារយាទ គឺជាសេចក្ដីថ្លៃថ្នូរ និងជាមន្តស្នេហ៍ដ៏ទាក់ទាញរបស់មនុស្សស្រី ទោះបីអ្នកមិនសូវស្អាតក៏ដោយ ឱ្យតែអ្នកមានអត្តចរិតល្អ មារយាទថ្លៃថ្នូរ មិនខ្វះទេអ្នកស្រឡាញ់ពេញចិត្ត។ តែផ្ទុយទៅវិញ បើអ្នកអន់ចរិត សន្ដានមារយាទមិនកើតហើយ ទោះអ្នកស្អាត ឬជាកូនអ្នកមានយ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាចង់បានអ្នកដែរ។ ២. មនុស្សស្រីឯករាជ្យជ្រុល ភាពឯករាជ្យ ជាអ្វីដែលមនុស្សស្រីត្រូវមាន ប៉ុន្តែបើអ្នកប្រកាន់ខ្ជាប់នូវឯករាជ្យភាពជ្រលពេក ដោយមិនចេះឱនលំទោន ឬរណបអ្នកណាខ្លះទេនោះ អ្នកនឹងពិបាករកមនុស្សរស់នៅចុះសម្រុងនឹងអ្នកណាស់…

មនុស្សស្រីឆ្លាតពូកែ ត្រូវតែចេះវិធីសាស្ត្រធ្វើឱ្យប្ដីស្ដាប់បង្គាប់ ទោះបីគេកំពុងតែក្បត់អ្នកក៏ដោយ
គ្រួសារ

មនុស្សស្រីឆ្លាតពូកែ ត្រូវតែចេះវិធីសាស្ត្រធ្វើឱ្យប្ដីស្ដាប់បង្គាប់ ទោះបីគេកំពុងតែក្បត់អ្នកក៏ដោយ

វាជារឿងដែលគួរឱ្យសោកស្ដាយណាស់ នៅពេលដែលជីវិតមនុស្សស្រីលំបាកស្រាប់ទៅហើយ តែបែរជាឱ្យមកជួបមនុស្សប្រុសក្បត់ចិត្តថែមមួយកម្រិតទៀត តែយ៉ាងណា ជីវិតប្ដីប្រពន្ធ មិនមែនចេះតែលែងបានងាយៗទេ ។ ដូច្នេះហើយ នៅពេលដែលអ្នករកឃើញថា ប្ដីកំពុងតែក្បត់ចិត្តអ្នក មនុស្សស្រីឆ្លាត ត្រូវតែចេះវិធីនេះ ដើម្បីគ្រប់គ្រងប្ដី និងធ្វើឱ៌្យប្ដីងាកមកស្ដាប់បង្គាប់ និងកែខ្លួនឡើងវិញ បញ្ចៀសការលែងលះកើតឡើង។ ១. រកដើមហេតុនៃរឿងដែលបានកើតឡើង មិន​ថា​ខឹង​ខ្លាំង​ប៉ុនណា​ទេ អ្នក​គួរ​ពិចារណា​រឿង​នេះ​ឱ្យ​ច្បាស់​លាស់​ មុន​នឹង​ធ្វើ​អ្វី​ដោយ​មិន​គិត។ ទីមួយ គឺត្រូវស្វែងយល់ថា តើទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍របស់ស្វាមី បានចាប់ផ្តើមនៅពេលណា តើវាមានរយៈពេលប៉ុន្មាន ហើយទំនាក់ទំនងបានរីកចម្រើនដល់កម្រិតណា។ អំពើ​ផិត​ក្បត់​ក៏​មាន​ច្រើន​ទម្រង់ រឿង​ស្នេហា​ដែល​ផ្ទុះ​ឡើង ​គឺ​ខុស​គ្នា​ទាំងស្រុង​ពី​រឿង​ស្នេហា​ច្រើន​ឆ្នាំ។ នៅពេលអ្នកដឹងពីដើមហេតុ និងចុងបញ្ចប់នៃបញ្ហានេះ…

មនុស្សស្រី រៀបការប៉ះប្ដីប្រភេទនេះ ជីវិតគ្រាំគ្រាដល់ថ្ងៃស្លាប់មិនខាន
គ្រួសារ

មនុស្សស្រី រៀបការប៉ះប្ដីប្រភេទនេះ ជីវិតគ្រាំគ្រាដល់ថ្ងៃស្លាប់មិនខាន

រឿងរៀបការ សាងគ្រួសារ អាចនិយាយបានថា ជារឿងសំខាន់ណាស់នៅក្នុងជីវិតរបស់មនុស្សស្រី ជាពិសេសគឺ ត្រូវមើល និងជ្រើសដៃគូឱ្យបានល្អ។ យ៉ាងណាមិញ មិនមែនគ្រប់ការសម្រេចចិត្តសុទ្ធតែត្រូវនោះឡើយ មនុស្សខ្លះមុនរៀបការផ្សេង ក្រោយពេលរៀបការរួច ប្រែជាមនុស្សផ្សេង នឹកស្មានមិនដល់។ តែទោះជាយ៉ាងណា មនុស្សស្រីត្រូវដឹង និងចងចាំទុក បើអ្នករៀបការប៉ះចំប្ដីប្រភេទនេះ កុំទ្រាំឱ្យសោះ ប្រញាប់ដើរចេញពីពួកគេ បើមិនដូច្នោះទេ អ្នកច្បាស់ជាត្រូវគ្រាំចិត្តស្អិតទ្រូង មួយជីវិតមិនខានឡើយ។ ១. ប្តីមិនចេះគិត មិនចេះខ្វល់ខ្វាយ ប្តី​បែប​នេះ​ ពេល​ស្ត្រី​រៀប​ការជា​មួយនឹង​ត្រូវ​រង​ទុក្ខ​ឥត​ឈប់​ឈរ វេទនា​ជាង​ការ​ក្បត់​ទៅទៀត។ មូលហេតុគឺដោយសារតែស្ត្រីនៅតែអាចរស់នៅក្នុងភាពផ្អែមល្ហែមនៃការកុហក។ ប៉ុន្តែ​ចំពោះ​ស្វាមី​ដែល​គ្មាន​បេះដូង អត់ចិត្តអត់ថ្លើម មិនខ្វល់ពីសុខទុក្ខ…

រឿងទាំង ៥ ដែលមនុស្សស្រីត្រូវចាំ ពេលនៅរស់នៅជាមួយនឹងម្ដាយក្មេក
គ្រួសារ

រឿងទាំង ៥ ដែលមនុស្សស្រីត្រូវចាំ ពេលនៅរស់នៅជាមួយនឹងម្ដាយក្មេក

មនុស្សស្រីដែលឆ្លាត មិនខ្វល់ថា រៀបការហើយត្រូវរស់នៅជាមួយនឹងម្ដាយបង្កើត ម្ដាយក្មេក ឬរស់នៅបែកផ្ទះនោះឡើយ តែអ្វីដែលនាងត្រូវដឹង គឺនៅពេលដែលត្រូវទៅរស់នៅខាងប្ដី នៅផ្ទះជាមួយនឹងម្ដាយក្មេក ក្នុងនាមជាកូនប្រសារស្រី ត្រូវចងចាំរឿងទាំង ៥ យ៉ាងនេះទុក បើអ្នកអាចធ្វើបាន ជីវិតអ្នកនឹងស្រណុកស្រួល មានសំណាង ម្ដាយក្មេក អាណិតស្រឡាញ់ទ្វេដង។ ១. ដាច់ខាតកុំឈ្លោះជាមួយប្តីនៅមុខម្តាយក្មេក ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ អ្នក​ទាំង​ពីរ​ប្រាកដ​ជា​មិន​អាចចៀស​ផុតពី​ជម្លោះ​ និង​ការ​ខ្វែង​គំនិត​គ្នា​បាន​ឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រកែកជាមួយប្តីរបស់អ្នកនៅចំពោះមុខគ្រួសាររបស់គាត់ឡើយ។ បើ​ខឹង​ខ្លាំង​ពេក ព្យាយាម​ទប់​វា​ដោយ​ចេញ​ទៅ​ទទួល​ខ្យល់​អាកាសបន្តិចឲសិន ហើយចាំ​ត្រលប់​មក​វិញ។ អ្នក​គួរ​តែ​ប្រកែក ​និង​និយាយ​ដោយ​ត្រង់​ជាមួយ​ប្តី​របស់​អ្នក​នៅ​ពេល​ដែលនៅតែពីរនាក់ស្ងាត់ៗ ទើបជាការល្អ។ ២. ត្រៀមខ្លួនដើម្បីសម្របខ្លួនទៅនឹងទម្លាប់រស់នៅថ្មី…

ម្ដាយមានគុណសម្បត្តិទាំង ៥ នេះហើយ ទើបធ្វើឱ្យកូនក្លាយជាមនុស្សដែលអស្ចារ្យ មានអនាគតល្អទៅថ្ងៃមុខ
គ្រួសារ

ម្ដាយមានគុណសម្បត្តិទាំង ៥ នេះហើយ ទើបធ្វើឱ្យកូនក្លាយជាមនុស្សដែលអស្ចារ្យ មានអនាគតល្អទៅថ្ងៃមុខ

ដើម្បីបង្រៀនកូនឱ្យក្លាយជាមនុស្សពូកែទៅថ្ងៃអនាគត ម្តាយត្រូវមានគុណសម្បតិ្តល្អ យកការអប់រំគ្រួសារជាមូលដ្ឋានគ្រឹះ ហើយម្តាយជាគម្រូសម្រាប់កូនៗត្រូវរៀនសូត្រ។ ទាល់តែ​ម្តាយ​មាន​គុណធម៌ ​ទើប​អាច​បង្រៀន​កូន​ឱ្យ​ក្លាយ​ជា​មនុស្ស​ល្អ​មុន​អាយុ អាចធ្វើឱ្យ​កូន​មាន​អនាគត​ជោគជ័យ ។ នៅ​ពី​ក្រោយ​បុគ្គល​ល្បី​ៗ​នា​សម័យ​បុរាណ មាន​រូប​មាតា​ដ៏​អស្ចារ្យ មាន​គុណធម៌ និង​មេត្តា​ករុណា។ ប្រាជ្ញា និងការលះបង់ ការចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា បង្កើតជោគវាសនារបស់កូន។ ម្តាយទាំងនោះពិតជាបានចងក្រងរឿងនិទានជាច្រើននៅក្នុងជីវិតប្រចាំថ្ងៃ។ ១. ម្ដាយ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ៖ បុរាណ​បាន​ពោល​ថា ពរ ​និង​គុណធម៌​អាស្រ័យ​លើ​មាតា។ ម្តាយដែលមានគុណធម៌ ចិត្តល្អ និងសប្បុរស ដែលតែងតែធ្វើអំពើល្អ ដើម្បីជួយអ្នកដទៃ នឹងនាំមកនូវពរជ័យមិនចេះចប់ដល់កូនៗ និងក្រុមគ្រួសារ។ ហេតុ​នេះ​ហើយ​បាន​ជា​បុរាណ​កាល​តែង​មាន​សុភាសិត​ថា “ស្ត្រី​ល្អ​នឹង​បាន​ចម្រើន​ឡើង​ក្នុង​បី​ជំនាន់”។…

មនុស្សស្រីកុំល្ងង់ខ្លាំងពេក! ឈប់ឃាត់មនុស្សដែលចង់ទៅ ឈប់ហៅមនុស្សដែលអស់ចិត្ត ហើយក៏ឈប់រង់ចាំគេទៀត
គ្រួសារ

មនុស្សស្រីកុំល្ងង់ខ្លាំងពេក! ឈប់ឃាត់មនុស្សដែលចង់ទៅ ឈប់ហៅមនុស្សដែលអស់ចិត្ត ហើយក៏ឈប់រង់ចាំគេទៀត

មានពេលខ្លះ មនុស្សស្រីដើម្បីតែស្នេហា ព្រោះតែការស្រឡាញ់ នាងមិនត្រឹមតែល្ងង់ប៉ុណ្ណោះទេ តែថែមទាំងមហាល្ងង់ថែមទៀតផង ល្ងង់ដែលព្យាយាមឃាត់មនុស្សដែលគេមិនដែលគិតថានឹងចង់នៅជាមួយនាងពេញមួយជីវិត។ មនុស្សស្រីល្ងង់ ដែលដឹងទាំងដឹងហើយថា គេនោះអស់ចិត្តហើយ គេលែងស្រឡាញ់នាងទៀតហើយ គេគ្មានសូម្បីតែការអាណិត និងស្រណោះចំពោះខ្លួន តែមនុស្សស្រី នៅតែបន្តដង្ហើយហៅ ឱ្យគេនោះត្រឡប់មកវិញ។ មនុស្សស្រី ក៏លើសពីល្ងង់ ដែលសុខចិត្តចំណាយពេលដ៏មានតម្លៃរបស់ខ្លួន លះបង់ចំពោះមនុស្សអាត្មានិយមម្នាក់ ធ្វើបាបខ្លួនឯង សុខចិត្តរង់ចាំមនុស្សដែលចាកចេញ នៅតែបន្តផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយ ថាគេនឹងត្រឡប់មកវិញ ទាំងដែលដឹងហើយថា វាមិនអាច​ ក៏ដឹងច្បាស់ថា ការពិតគេមានអ្នកថ្មីហើយ។ មនុស្សស្រី អ្នកត្រូវដឹងថា ទោះបីជាអ្នកជាស្រីស្អាត រូបឆោមឆើតឆាយយ៉ាងណា ក៏ដោយ…

ផ្ដាំទៅប្រុសៗ មិនថាអ្នករកលុយបានច្រើនប៉ុនណាទេ បើអ្នកចេះស្ដាប់ប្រពន្ធ ជីវិតអ្នកនឹងរុងរឿង គ្រួសារក៏មានសុភមង្គលដែរ
គ្រួសារ

ផ្ដាំទៅប្រុសៗ មិនថាអ្នករកលុយបានច្រើនប៉ុនណាទេ បើអ្នកចេះស្ដាប់ប្រពន្ធ ជីវិតអ្នកនឹងរុងរឿង គ្រួសារក៏មានសុភមង្គលដែរ

នៅពីក្រោយភាពជោគជ័យរបស់បុរស គឺតែងតែមានស្ត្រីវៃឆ្លាត ពូកែ រឹងមាំនៅពីក្រោយ។ មនុស្ស​ប្រុស​ចង់​ជោគជ័យ ​ចង់​បង្កើត​អាជីព​អស្ចារ្យ​មិន​គ្រប់គ្រាន់​ទេ​ដែល​មាន​ទេពកោសល្យ​ក្រៅ​ពី​នៅ​ត្រូវ​ការ​មនុស្ស​ស្រី​ដែល​មាន​ភាព​ឧស្សាហ៍​ព្យាយាម និង​ឆ្លាត​ដើម្បី​លើក​ទឹក​ចិត្តផងដែរ។ យ៉ាងណាមិញ មនុស្សប្រុសឆ្លាត អ្នកត្រូវតែចេះស្ដាប់ពាក្យសម្ដីប្រពន្ធ ជាពិសេសក្នុងរឿងទាំង ៣ ខាងក្រោមនេះ មិនខ្វល់ថា អ្នកជាមនុស្សពូកែរកលុយប៉ុនណា នៅក្នុងសង្គម ឬកន្លែងធ្វើការ មានមុខតំណែងធំប៉ុនណាទេ តែបើអ្នកចេះស្ដាប់ប្រពន្ធ ជីវិតអ្នកនឹងរុងរឿង ជោគជ័យ គ្រួសារក៏មានសុភមង្គលដែរ។ ១. ស្រវឹងត្រូវតែដឹងថាពេលណាគួរឈប់ ការ​ផឹក​ស្រា​មិន​ល្អ​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត មិន​មែន​និយាយ​ថា​ងាយ​នាំ​ឱ្យ​មាន​អំពើ​អាក្រក់ និង​ផល​វិបាក​ហួស​ពី​ការ​គ្រប់​គ្រង។ ការដែលពេលខ្លះបុរសចេញទៅជួបមិត្តភ័ក្តិដើម្បីផឹកស៊ីពីរបីម៉ោង ឬត្រូវទៅរកស៊ី ឬទទួលភ្ញៀវគឺចៀសមិនរួចឡើយ។ ប៉ុន្តែ​បើ​អ្នក​ចេះ​ឈប់​នៅ​ពេល​ត្រឹមត្រូវ ផឹក​ក្នុង​កម្រិត​ល្មម​ដើម្បី​រក្សា​ស្មារតី​ឱ្យ​ភ្ញាក់​ក៏​គ្មាន​បញ្ហា​ដែរ។…

រឿងសំខាន់ទាំង ៣ ដែលមនុស្សស្រីត្រូវដឹង និងអនុវត្តន៍ បន្ទាប់ពីរៀបការរួច
គ្រួសារ

រឿងសំខាន់ទាំង ៣ ដែលមនុស្សស្រីត្រូវដឹង និងអនុវត្តន៍ បន្ទាប់ពីរៀបការរួច

ចាស់ៗពីដើមមានបទពិសោធន៍ និងតែងតែផ្ដល់នូវដំបូន្មានច្រើនសម្រាប់ស្ត្រីបន្ទាប់ពីរៀបការ អ្នកឆ្លាតនឹងយល់ថា នៅផ្ទះប្តីធ្វើ ៣ យ៉ាង ប្តីនឹងស្រឡាញ់កាន់តែច្រើន អាពាហ៍ពិពាហ៍ធម្មជាតិនឹងកាន់តែរឹងមាំ។ ១. ​ទុក​មុខឱ្យស្វាមី ជាពិសេស​ចំពោះ​មុខ​គ្រួសារ​របស់​ពួកគេ ស្ត្រីខ្លះមានចរិតខ្លាំង មិនថានៅទីណាទេ គឺមិនគោរពប្តីសោះឡើយ ត្រូវវាយដំក្នុងកាលៈទេសៈណាក៏ដោយ ឬថែមទាំងជេរប្តីនៅចំពោះមុខគ្រួសារប្តីដោយមិនខ្លាចរអាទាល់តែសោះ។ មនុស្ស​ស្រី​បែប​នេះ​នឹង​គ្មាន​អ្វី​ល្អ​សម្រាប់​នាង​ឡើយ។ ខ្ញុំជឿថាមនុស្សប្រុសទាំងអស់សុទ្ធតែចង់បានមុខមាត់ សូម្បីតែមនុស្សប្រុស និងមនុស្សស្រីបច្ចុប្បន្នមានភាពស្មើគ្នាក្នុងសង្គម ប៉ុន្តែនៅពេលដែលពួកគេជាអ្នករកស៊ីចិញ្ចឹមគ្រួសារ ពួកគេត្រូវតែជាអ្នកដឹកនាំ និងបញ្ជាសព្វគ្រប់បែយ៉ាង។ បន្តិចម្ដងៗ អ្នកក៏នឹងផ្លាស់ប្តូរទស្សនៈរបស់អ្នកចំពោះប្រពន្ធរបស់អ្នកដែរ ដូច្នេះអ្នកត្រូវតែចេះការពារមុខមាត់ប្តីរបស់អ្នក នៅចំពោះមុខគ្រួសាររបស់ពួកគេ។ មិនថានៅទីណាក៏ដោយ ឱ្យចេះគោរព ឱ្យតម្លៃដល់ស្វាមីរបស់អ្នកជាគោល។ ២. ចៀសវាង​ការ​លួចលាក់ទុកផ្គត់ផ្គង់​សម្រាប់​គ្រួសារខ្លួនឯង…

មធ្យោបាយទាំង ៧ ញ៉ាំងឱ្យកូនៗពោរពេញដោយភាពក្លាហាន និងមានភាពឯករាជ្យ
គ្រួសារ

មធ្យោបាយទាំង ៧ ញ៉ាំងឱ្យកូនៗពោរពេញដោយភាពក្លាហាន និងមានភាពឯករាជ្យ

នាពេលបច្ចុប្បន្ននេះ មិនថានៅក្នុងគ្រួសារក្តី សាលារៀនក្តី ជាពិសេស គឺប្រទេសលោកខាងលិចសុទ្ធតែបានលើកកម្ពស់ឱ្យកុមារចេះធ្វើកិច្ចការងារដោយខ្លួនឯង និងជម្រុញឱ្យកុមារមានភាពក្លាហាន និងមានភាពឯករាជ្យ។ បញ្ហាការជម្រុញកុមារឱ្យមានភាពឯករាជ្យនេះ ភាគច្រើនឪពុកម្តាយជាច្រើនបានផ្តោតសំខាន់យ៉ាងខ្លាំង ដោយគេបានធ្វើស្ថិតិទៅលើឪពុកម្តាយមួយចំនួនធំដោយលើកសំនួរថា ៖ តើធ្វើដូចម្តេចទៅដើម្បីឱ្យកូនរបស់អ្នកកាន់តែមានភាពក្លាហាន និងរៀនចេះឯករាជ្យដោយខ្លួន?” មានឳពុកម្តាយជាច្រើនមានមតិផ្សេងៗគ្នា ដោយនៅក្នុងនោះគេបានសរុបមតិឡើងមក ឃើញថាមានវិធីទាំង៧យ៉ាងនេះ ដែលអាចជម្រុញកុមារកាន់តែមានភាពក្លាហាន និងឯករាជ្យដោយខ្លួនឯង។ ១. អាណាព្យាបាលត្រូវមានពេលវេលានៅជាមួយកូន យើងដែលជាឪពុកម្ដាយទោះក្នុងលក្ខ័ណ្ឌបែបណាក៏ដោយត្រូវតែមានពេលឱ្យបានច្រើនសម្រាប់កូនកូន ព្រោះការកំដររបស់ឪពុកម្តាយ អាចធ្វើឱ្យកូនមានសន្តិភាពផ្លូវចិត្តបានគ្រប់គ្រាន់។ ២. កុំស្តីបន្ទោសកូននៅចំពោះមុខគេ កុំស្ដីបន្ទោសកូននៅចំពោះមុខអ្នកដទៃ ជាពិសេសនៅចំពោះកុមារដូចគ្នា។ ក្នុងនាមជាឪពុកម្តាយមិនអាចយកអារម្មណ៍មិនល្អ ឬកំហឹងមកជះលើកូនៗឡើយ ព្រោះនេះជាទង្វើមិនល្អ ក៏អាចបណ្តាលឱ្យពួកគេមានទម្លាប់បែបនេះនៅពេលដែលពួកគេធំពេញវ័យ។ ៣.…

មនុស្សស្រីខ្លះគិតខុស ព្រោះតែចង់ឃាត់ប្ដី ខ្លាចប្ដីមានស្រី ពេលថ្ងៃសុខចិត្តធ្វើកញ្ចះ ពេលយប់សុខចិត្តធ្វើខ្លួនដូចស្រីខូច
គ្រួសារ

មនុស្សស្រីខ្លះគិតខុស ព្រោះតែចង់ឃាត់ប្ដី ខ្លាចប្ដីមានស្រី ពេលថ្ងៃសុខចិត្តធ្វើកញ្ចះ ពេលយប់សុខចិត្តធ្វើខ្លួនដូចស្រីខូច

ក្នុងអត្ថបទមួយនេះ វាប្រហែលជាអានទៅ វាហាក់ដូចជាអាក្រក់ស្ដាប់បន្តិចហើយ ហើយក៏សុំទោស ចំពោះការប្រើពាក្យពេចន៍ដែលន័យត្រង់ខ្លាំងពេក តែការលើកឡើងនេះ ខ្ញុំដកស្រង់ពីឃ្លារបស់បងស្រីម្នាក់ ដែលគាត់បានសរសេរមកថា ក្នុងនាមជាប្រពន្ធម្នាក់ អ្នកត្រូវតែ ៖ – នៅផ្ទះ ដាំស្ល មើលកូន ឬធ្វើការ ធ្វើជាស្ត្រីមេផ្ទះដ៏ល្អ! – ចេញក្រៅ ជួបគេទៅណាមកណា ត្រូវចេះតែងខ្លួន ឱ្យសក្តិសមជាអ្នកស្រី លោកស្រី ជាជំទាវរបសប្ដី! – ពេលឡើងគ្រែគេង កុំសុភាពកុំធ្វើជាស្រីគ្រប់ល័ក្ខ ត្រូវចាត់ទុកថាខ្លួនឯងជាស្រីខូចរាល់យប់ ពេលឡើងគ្រែជាមួយប្ដី! គាត់ថា គាត់ផ្ញើប៉ុន្មានឃ្លានេះ ជូនបងៗប្អូនៗស្រីៗ…

មនុស្សប្រុសទាំង ៥ ប្រភេទនេះ សាវាណាស់ យល់ល្អ មុននឹងជ្រើសជាគូ គួរតែមើលឱ្យច្បាស់ទៅស្រីៗ
គ្រួសារ

មនុស្សប្រុសទាំង ៥ ប្រភេទនេះ សាវាណាស់ យល់ល្អ មុននឹងជ្រើសជាគូ គួរតែមើលឱ្យច្បាស់ទៅស្រីៗ

មនុស្សប្រុសទាំង ៥ ប្រភេទនេះ ភាគច្រើនសាវាណាស់ បើមានដៃគូជីវិត ពួកគេមិនងាយស្មោះមួយនឹងមួយឡើយ តែងតែធ្វើឱ្យប្រពន្ធកូនទឹកភ្នែក ព្រោះតែការផិតក្បត់របស់ពួកគេ។ យ៉ាងណាមិញ មុននឹងជ្រើសយកនរណាម្នាក់ជាគូ ស្រីៗគួរតែមើលមុខមើលក្រោយ ហើយពិចារណាឱ្យបានល្អិតល្អន់កុំឱ្យស្ដាយទៅថ្ងៃក្រោយ។ ១. មនុស្សប្រុសមិនធ្លាប់លំបាក បុរស​ដែល​មាន​សុភមង្គល​ក្នុង​វ័យ​ក្មេង កើត​មក​ជា​កូនអ្នកមាន មានជីវិតស្រណុកស្រួល មានសេរីភាព ដើរលេងសប្បាយរាល់ថ្ងៃ មិនដែលលំបាកសោះ មនុស្សប្រុសបែបនេះ ច្បាស់ជាមិនសូវជាឱ្យតម្លៃលើសេចក្ដីសុខ និងសុភមង្គលជីវិតគូឡើយ។ ដូច្នេះ​ហើយ មនុស្ស​ប្រភេទ​នេះ ​ក្នុង​អាពាហ៍ពិពាហ៍​ទំនង​ជា​មិន​អាច​ធ្វើ​ជា​ប្ដី​ល្អ​បាន​ឡើយ។ ពួកគេ​តែងតែ​ធ្លាប់​ត្រូវបាន​គេ​បម្រើ និង​មើលថែ​ពី​អ្នក​ដទៃ ដូច្នេះ​ពួកគេ​មិនដែល​ខ្វល់​ពី​អ្នកដទៃ​ឡើយ។ បើ​ជួប​នឹង​ការ​លំបាក ពួក​គេ​នឹង​ចុះ​ចាញ់​យ៉ាង​ឆាប់​រហ័ស ដោយ​គ្មាន​ឆន្ទៈ​តស៊ូទៅ​មុខទេ។…

ចេះតែឆ្ងល់ ហេតុអ្វីបានស្រឡាញ់គេមិនបាន តាមពិតមនុស្សស្រីមាន ៣ ចំណុចនេះសោះ
គ្រួសារ

ចេះតែឆ្ងល់ ហេតុអ្វីបានស្រឡាញ់គេមិនបាន តាមពិតមនុស្សស្រីមាន ៣ ចំណុចនេះសោះ

ជាទូទៅ មិនថាបុរស ឬនារីណាឡើយ ឱ្យតែចាប់ផ្តើមមានចិត្តលើនរណាម្នាក់ហើយ តែងអង្កេត ឈ្វេងយល់ចិត្តរបស់គេ ចង់ដឹងពីដំណឹង ឬរឿងរ៉ាវរបស់គេ ប្រសិនជាអាចបង្កើតចំណងមិត្តភាពជាមួយគេកាន់តែលឿនកាន់តែល្អ។ ចម្លែកតែបុរសមួយចំនួន ហេតុតែតាមស្រលាញ់គេ ចេះតែចង់បានគេក្នុងរយៈពេលខ្លី ឬក៏ចូលចិត្តប្រើល្បិចស្នៀតមួយចំនួន ដើម្បីទាក់ចិត្តមនុស្សស្រី។ ដូចជាចូលទៅក្បែរខ្លួននាងធ្វើល្អដាក់នាង ឱ្យនាងមានអារម្មណ៍ថាខ្លួនជាមនុស្សប្រុសម្នាក់ដែលមានចិត្តល្អសប្បុរស លះបង់ថវិកា ពេលវេលា ឆាតទៅសួរនាងជារៀងរាល់ថ្ងៃ ឱ្យនាងមានអារម្មណ៍នឹកនាមកលើខ្លួន។ ប៉ុន្តែអ្នកត្រូវដឹងថា ដើម្បីយកចិត្តមនុស្សស្រីបាន ដាច់ខាតកុំប្រើវិធី ឬល្បិចស្នៀតឱ្យសោះ ព្រោះបច្ចុប្បន្ននារីៗគឺងាយឆាប់មើលដឹងពីចិត្តមនុស្សប្រុសណាស់ ប្រសិទ្ធភាពល្អបំផុតនោះគឺ ត្រូវប្រើចិត្តស្មោះមកដោះដូរ។ ១. មនុស្សស្រីភាគច្រើនចូលចិត្តសម្លឹងមើលថ្ងៃអនាគត មិនចូលចិត្តស្នេហារយៈពេលខ្លីនោះឡើយ បើមនុស្សប្រុសម្នាក់គ្រាន់តែចង់លេងសើចជាមួយមនុស្សស្រី គោលដៅដែលគេបានកំណត់នោះ…

មនុស្សស្រីបើធ្វើរឿងតូចៗទាំង ៦ នេះបាន  មនុស្សប្រុសច្បាស់ជា គ្មានថ្ងៃឈប់ស្រឡាញ់អ្នកឡើយ
គ្រួសារ

មនុស្សស្រីបើធ្វើរឿងតូចៗទាំង ៦ នេះបាន មនុស្សប្រុសច្បាស់ជា គ្មានថ្ងៃឈប់ស្រឡាញ់អ្នកឡើយ

សេចក្តីស្នេហា គឺប្រៀបដូចរម្ងាស់ទឹកស៊ុបអ៊ីចឹង បើហ៊ានតែបង្ហាញចេញមកជ្រុលពេក ឬស្រលាញ់ខ្លាំងពេក មានតែអាចឱ្យម្ខាងទៀតរត់បាត់តែប៉ុណ្ណោះ។ មនុស្សស្រីឆ្លាតម្នាក់នឹងប្រើបេះដូងរបស់ខ្លួនទៅយកឈ្នះមនុស្សប្រុសម្នាក់នោះ ចំពោះរឿងតូចៗក្នុងជីវិតរស់នៅ បើចង់ឱ្យគេកាន់តែស្រលាញ់អ្នក ឱ្យតែអ្នកអាចធ្វើបានរឿងតូចៗទាំង៦នេះ មនុស្សប្រុសស្រលាញ់កាន់តែខ្លាំង។ ១. ចងចាំពីទម្លាប់ខ្លះៗរបស់គេ មនុស្សប្រុសសម្បកក្រៅមើលទៅដូចជារឹងមាំណាស់ តែតាមពិតពួកគេក៏ត្រូវការការយកចិត្តទុកដាក់ដែរ បើអ្នកយកចិត្តទុកដាក់ចំពោះគេបានពេញលេញនោះ គេនឹងមានអារម្មណ៍ថានៅជិតអ្នកមានអារម្មណ៍កក់ក្តៅណាស់។ ចូរប្រើវិធីដែលសក្តិសមទៅទំនាក់ទំនងជាមួយគេ ចងចាំការចូលចិត្តរបស់គេ បែបនេះធ្វើឱ្យគេយល់ថាអ្នកយកចិត្តទុកដាក់ចំពោះគេ គេប្រាកដជាមានអារម្មណ៍ដិតដាបចំពោះអ្នកខ្លាំងហើយបន្ថែមពិន្ទុឱ្យអ្នកទៀងផង។ ២.ជូនកាដូមានន័យខ្លះឱ្យទៅគេ អ្វីដែលមនុស្សប្រុសចង់បាននោះគឺ ទទួលបានការយកចិត្តទុកដាក់ពីមនុស្សដែលខ្លួនស្រលាញ់ ដូច្នេះបើអ្នកយកចិត្តទុកដាក់ជាមួយគេចំពេលនោះ នឹងធ្វើឱ្យគេទទួលអារម្មណ៍ថាកាន់តែចូលចិត្តអ្នក។ រឿងស្នេហាអ្វីដែលសំខាន់នោះគឺ ដឹងពីចិត្តរបស់ដៃគូរអ្នក បើអ្នកជូនរបស់មានន័យខ្លះដល់គេ ហើយគេទទួលយកដោយរីករាយនោះ អាចបញ្ជាក់បានថានៅក្នុងចិត្តគេក៏មានរូបអ្នកដែរ។ ៣. ពេលទៅដល់ផ្ទះកុំភ្លេចរាយការណ៍ប្រាប់ដល់គេថាខ្លួនបានដល់ផ្ទះហើយ…

មនុស្សប្រុសមានចំណុចខ្វះចន្លោះ ៤ ចំណុច ស្រីៗត្រូវតែព្រមទទួលយក
គ្រួសារ

មនុស្សប្រុសមានចំណុចខ្វះចន្លោះ ៤ ចំណុច ស្រីៗត្រូវតែព្រមទទួលយក

មនុស្សស្រីទាំងឡាយ មិនថាជាស្វាមី ឬជាសង្សារទេ អ្នកត្រូវតែចេះបើកចិត្ត ទទួលយកចំណុចខ្វះខាតទាំង ៤ នេះរបស់ដៃគូ អ្នកត្រូវដឹងថា ​មិនមែនមនុស្សប្រុសទាំងអស់ សុទ្ធតែអាចដូចគ្នានោះឡើយ ដូច្នេះហើយ អ្នកត្រូវតែចេះទទួលយកនូវចំណុចទាំង ៤ នេះរបស់ដៃគូ ទើបគូស្នេហ៍ ឬស្វាមីរបស់អ្នក កាន់តែស្រឡាញ់គ្នា និងចំណងស្នេហ៍បានយូរអង្វែង។ ១. មនុស្សប្រុសទាំងអស់ មិនមែនសុទ្ធតែល្អឥតខ្ចោះក្នុងរឿងស្នេហានោះឡើយ អំឡុងពេលនៃសេចក្តីស្រលាញ់ មួយផ្នែកមកពីយើងមិនរស់នៅផ្ទះជាមួយគ្នា មួយផ្នែកទៀតចង់បង្ហាញរឿងល្អៗនៅចំពោះមុខគូស្នេហ៍ ដូច្នេះពេលរៀបការ គុណវិបត្តិថ្មីជាច្រើននឹងបង្ហាញចេញមក។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីមិនគួរខកចិត្តទេ ដោយគិតថាប្តីរបស់ពួកគេបោកប្រាស់ពួកគេ។ យ៉ាងណាមិញ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ សូម្បីតែយើងខ្លួនឯងក៏មានគុណវិបត្តិដែរ។…

អត្ថបទអប់រំ! របៀចិញ្ចឹមកូនប្រុស ដើម្បីឱ្យកូនធំឡើងក្លាយជាបុរសពិត ជាបុរសល្អពេញលក្ខណៈ
គ្រួសារ

អត្ថបទអប់រំ! របៀចិញ្ចឹមកូនប្រុស ដើម្បីឱ្យកូនធំឡើងក្លាយជាបុរសពិត ជាបុរសល្អពេញលក្ខណៈ

ការបង្កើតកូនជារឿងពិបាក តែការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនដើម្បីឱ្យកូនក្លាយជាកូនល្អ មនុស្សល្អក្នុងសង្គម រឹតតែមិនស្រួល។ ជាពិសេសការចិញ្ចឹមកូនក្នុងសម័យនេះ រឹតត្បិតពេកក៏មិនអាច ធូររលុងពេករឹតតែមិនបាន។ យ៉ាងណាមិញ សម្រាប់កូនប្រុស គប្បីចិញ្ចឹមគាត់តាមវិធីទាំង ៥ នេះ ដែលអត្ថបទនេះរៀបរៀងដោយបងស្រី សុខ គឹមទៀវ។ ១. ចិញ្ចឹមកូនប្រុសបែបរឹងប៉ឹង កូនប្រុសក្រោយអាយុ 3 ឆ្នាំ កុំហៅកូនថា baobao baobei ត្រូវហៅឈ្មោះរបស់គាត់ចំៗ។ កុំនិយាយបែបពាក្យជាន់ និយាយបែបទន់ជ្រាយជាមួយគាត់ ដូចកូនស្រី ត្រូវនិយាយបែបម៉ឺងមាត់។ ២. ចិញ្ចឹមបែបប្រលោកប្រឡាក់ កុំនិយាយថា…

បុរសដែលមានចំណុចទាំងនេះ បង្ហាញថា គាត់ជាមនុស្សដែលមានមុខមាត់ មានទ្រព្យសម្បត្តិច្រើន មានសំណាង តែសំខាន់ ក៏ជាមនុស្សពូកែចាយលុយមិនធម្មតាឡើយ
គ្រួសារ

បុរសដែលមានចំណុចទាំងនេះ បង្ហាញថា គាត់ជាមនុស្សដែលមានមុខមាត់ មានទ្រព្យសម្បត្តិច្រើន មានសំណាង តែសំខាន់ ក៏ជាមនុស្សពូកែចាយលុយមិនធម្មតាឡើយ

យោងទៅតាមវិទូវិទ្យាសាស្រ្តបានឱ្យដឹងថា បុរសដែលមានចំណុចសម្គាល់ទាំងនេះ គឺជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្ដិ និងមានជីវិតរីករាយ ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ មុខមាត់ខ្ពង់ខ្ពស់ តែក៏ជាមនុស្សដែលពូកែក្នុងការចំណាយ ចាយវាយខ្ជះខ្ជាយផងដែរ។ ១. ត្រចៀកធំ មនុស្សវ័យចំណាស់ តែងតែគិតថា មនុស្សម្នាក់ដែលមានត្រចៀកធំ និងវែង ត្រូវបានគេចាត់ទុកថាជាត្រចៀករបស់ព្រះ។ មនុស្សប្រុសណាដែលមានត្រចៀកនេះ​ ត្រូវបានគេចាត់ទុកថាមានសុខភាពល្អ អាយុវែង និងទទួលបានអត្ថប្រយោជន៍ពេញមួយជីវិត។ លើសពីនេះទៀត ប្រសិនបើមានរោមដុះនៅក្នុងត្រចៀ កវាក៏ជារូបរាងដែលមានអាយុវែងផងដែរ។ ២. ថ្ងាសខ្ពស់ និងធំទូលាយ បុរសដែលមានថ្ងាសខ្ពស់ ច្រើនតែមានភាពវាងវៃ មានទេពកោសល្យ ចេះសង្កេតដូច្នេះអាជីពរបស់ពួកគេងាយនឹងទទួលបានជោគជ័យ និងជីវិតពោរពេញដោយភាពសម្បូរបែប។ ជារឿយៗពួកគេត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងខាងសីលធម៌ និងបញ្ញា។…

៩៩%នៃមនុស្សប្រុស សុទ្ធតែក្បត់ប្រពន្ធ ព្រោះតែហេតុផលទាំងនេះ
គ្រួសារ

៩៩%នៃមនុស្សប្រុស សុទ្ធតែក្បត់ប្រពន្ធ ព្រោះតែហេតុផលទាំងនេះ

ភាគរយតិចណាស់ ដែលមនុស្សប្រុសស្មោះស្ម័គ្រ ដាក់ចិត្ត ដាក់ជីវិតរស់នៅជាមួយនឹងមនុស្សស្រីដែលជាប្រពន្ធដោយមិនក្បត់ផិត មិនធ្វើបាបចិត្តនាង ហើយទៅលួចលាក់មានស្រីខាងក្រៅនោះ។ តែយ៉ាងណាមិញ កត្តាដែលនាំឱ្យមនុស្សប្រុសក្បត់ប្រពន្ធ ក៏អាចកើតឡើងដោយសារតែមនុស្សស្រីដែលជាប្រពន្ធដែរ អាចមកពីនាងជាប្រពន្ធមិនល្អ ចរិតមិនកើត ទើបមនុស្សប្រុសទៅលួចលាក់មានស្រីថ្មី ដើម្បីសម្រាល ឬបន្ធូរអារម្មណ៍។ ខាងក្រោមនេះ គឺជាចំណុចខ្លះៗ ដែល ៩៩% នៃមនុស្សប្រុស សុទ្ធតែក្បត់ប្រពន្ធ ព្រោះតែហេតុទាំងនេះ។ ១. ប្រពន្ធមិនបង្កើតភាពទាក់ទាញ មិនចេះម្ញ៉ិម្ញ៉ក់យកចិត្តប្ដី អាពាហ៍ពិពាហ៍​រយៈពេល​យូរ​ បាន​នាំ​ឱ្យ​ស្ត្រី​ខ្ជិល​ច្រអូស និង​អសកម្ម​ក្នុង​ការ​ថែរក្សា​ខ្លួន​។ រាងកាយអសកម្មបានក្លាយទៅជាបញ្ហា ហើយបាត់បង់ភាពទាក់ទាញចំពោះចិត្តស្វាមី។ មនុស្ស​ប្រុស​ដោយ​ហេតុផល​ថា​គេ​រក​មិន​ឃើញ​សម្រស់​របស់​ប្រពន្ធ ហើយ​មិន​មាន​អារម្មណ៍​ចំពោះ​អ្នក នោះ​គេ​នឹង​មក​រក​នារី​ផ្សេងមកជំនួស…

មនុស្សស្រី ៣ ប្រភេទនេះ ជីវិតមានតែទុក្ខព្រួយ ហត់នឿយ អភ័ព្វណាស់
គ្រួសារ

មនុស្សស្រី ៣ ប្រភេទនេះ ជីវិតមានតែទុក្ខព្រួយ ហត់នឿយ អភ័ព្វណាស់

តាមពិតទៅ មានពាក្យជាច្រើនបាននិយាយថា « កើតជាមនុស្សស្រីកម្មក្រាស់ » ជាការពិតណាស់ មួយជីវិតមនុស្សស្រី រងទុក្ខ លំបាកច្រើនពេកហើយ។ តែយ៉ាងណាក៏ដោយ សម្រាប់មនុស្សស្រី ៣ ប្រភេទនេះ ជីវិតនាងពិតជាគ្មានសំណាងនោះឡើយ មានតែទុក្ខព្រួយ ពិតជាអភ័ព្វណាស់។ ១. រឹងមាំពេក នារី​ដែល​មាន​ទំនួល​ខុស​ត្រូវខ្ពស់ ​យល់​ដឹង​គ្រប់​យ៉ាង​ ពូកែគ្រប់រឿង រឹងមាំគ្រប់ពេល វាគឺជារឿងដែលល្អ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីម្នាក់ដែលល្អឥតខ្ចោះ ចេះគ្រប់យ៉ាង និងអាចធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ដើម្បីមានអារម្មណ៍ថាមានសុវត្ថិភាពនោះ កំពុងតែធ្វើបាបខ្លួនឯង សម្លាប់អាពាហ៍ពិពាហ៍ខ្លួនឯងទៅវិញទេ។ មូលហេតុ គឺមកពីមនុស្សស្រីតែងតែគិតថា…