
កំហុសទាំង ៤ ដែលឪពុកម្តាយធ្វើក្នុងការអប់រំកូន ធ្វើឲ្យ IQ របស់កូនកាន់តែទាប ធ្វើឲ្យកូនពិបាកក្លាយជាមនុស្សធំ
ការសិក្សាមួយរបស់សាកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក) បានបង្ហាញថា វិធីសាស្រ្តអប់រំខុស ៤ របស់ឪពុកម្តាយធ្វើឱ្យកូនកាន់តែល្ងង់។ ឥទ្ធិពលនៃការអប់រំលើការអភិវឌ្ឍន៍របស់កុមារគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយស្ថានភាពគ្រួសារក៏មានឥទ្ធិពលខ្លាំងផងដែរ។ ខាងក្រោមនេះជាវិធីអប់រំខុស ៤ ប្រភេទ ដែលអាចធ្វើឲ្យក្មេងកាន់តែល្ងង់៖ ១.មិនយកចិត្តទុកដាក់លើទម្លាប់រស់នៅរបស់កុមារ #ការញុំាអាហារ៖ ការស្រាវជ្រាវបង្ហាញថា កុមារដែលញ៉ាំអាហារមានតុល្យភាព និងជីវជាតិនៅពេលព្រឹកនឹងមានមុខងារខួរក្បាលកាន់តែប្រសើរឡើង មានការប្រុងប្រយត្ន័ រហ័សរហួន ឈ្លាសវៃ និងចំណេះដឹងសិក្សាកាន់តែប្រសើរ។ ផ្ទុយទៅវិញ កុមារដែលកើតក្នុងគ្រួសារដែលមានទម្លាប់មិនទទួលទានអាហារពេលព្រឹក នោះកុមារនឹងមិនមានជាតិកាបូអ៊ីដ្រាតគ្រប់គ្រាន់សម្រាប់ទ្រទ្រង់សកម្មភាពខួរក្បាលរបស់ពួកគេនៅពេលព្រឹក កុមារនឹងងាយឃ្លាន ហត់នឿយ ពិបាកផ្តោតអារម្មណ៍ ហើយខួរក្បាលក៏ដើរយឺតដែរ។ #ការគេង៖ កុមារដែលតែងតែចូលគេងយឺតនឹងធ្លាក់ក្នុងស្ថានភាពអស់កម្លាំង ប្រតិកម្មយឺត…




















