
មនុស្សស្រីសុខចិត្តនៅក្រមុំចាស់ក៏មិនព្រមរៀបការជាមួយបុរសមកពីគ្រួសារទាំង៤នេះដែរ
រឿងដ៏គួរឲ្យខ្លាចមួយរបស់ស្រ្តីគឺបានជួបដៃគូជីវិតដែលគ្មានទំនួលខុសត្រូវ គ្មានយោបល់ផ្ទាល់ខ្លួន មិនបែងចែករវាងត្រូវ និងខុស ហើយតែងតែស្តាប់តាមសម្តីឪពុកម្តាយរបស់ពួកគេ សូម្បីតែរៀបការមានគ្រួសារផ្ទាល់ខ្លួនរួចក៏ដោយ។ ហេតុផលនេះហើយដែលមនុស្សស្រីមួយចំនួនសុខចិត្តរស់នៅម្នាក់ឯងដល់ចាស់ក៏មិនផ្ញើខ្លួននឹងបុរសដែលមកពីគ្រួសារទាំង៤នេះ៖ ១.គ្រួសារមានកេរ្តិ៍ឈ្មោះអាក្រក់៖ នៅពេលជ្រើសរើសដៃគូជីវិត ក្មេងស្រីមិនគួរដាក់សារៈសំខាន់ខ្លាំងពេកលើសម្ភារៈនោះទេ ប៉ុន្តែគួរតែយកចិត្តទុកដាក់ចំពោះកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់គ្រួសាររបស់បុគ្គលនោះ។ គ្រួសារដែលមានទំនៀមទម្លាប់ល្អនឹងចិញ្ចឹមកូនដែលមានគុណសម្បត្តិល្អ។ សមាជិកគ្រួសារនឹងរស់នៅដោយសុខដុមរមនា និងស្រឡាញ់គ្នាទៅវិញទៅមក។ ជាមួយនឹងគ្រួសារដែលមានកេរ្ដិ៍ឈ្មោះមិនល្អ ហើយត្រូវបានអ្នកដទៃនិយាយចចាមអារ៉ាម អ្នកគួរតែពិចារណាឲ្យបានល្អិតល្អន់។ បុរសដែលកើតក្នុងគ្រួសារនេះនឹងមានបុគ្គលិកលក្ខណៈអាក្រក់ ឬ គ្រួសារនោះគ្មានសុជីវធម៌ល្អដូចគេទូទៅ។ ២.គ្រួសារមានឪពុកម្តាយដែលជ្រៀតជ្រែកជាមួយកូនច្រើនពេក ហើយកូនមិនអាចសម្រេចចិត្តក្នុងជីវិតខ្លួនឯងបាន៖ រឿងដ៏គួរឲ្យខ្លាចមួយរបស់ស្រ្តីគឺ ដៃគូររបស់ពួកគេគ្មានយោបល់ មិនបែងចែករវាងត្រូវ និងខុស ហើយតែងតែស្តាប់ឪពុកម្តាយរបស់ពួកគេ។ ធម្មជាតិរបស់ឪពុកម្តាយគឺត្រូវមើលថែកូនតែបើគាត់ចេះដឹងក្នុងជីវិតកូនពេក កូននឹងបាត់បង់ភាពក្លាហាន។ ធម្មតាស្ត្រីម្នាក់រៀបការជាមួយបុរសម្នាក់នោះគឺគ្រាន់តែចង់ឱ្យបុរសដែលនាងរៀបការមានការទទួលខុសត្រូវ និងឯករាជ្យលើជីវិតខ្លួនឯង។…




















