គ្រួសារមានកូនប្រុស បើឪពុកម្តាយសុខចិត្តធ្វើ៣យ៉ាងនេះ អនាគតកូននឹងភ្លឺស្វាង

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ការចិញ្ចឹមកូនគឺមានលក្ខណៈមិនដូចគ្នាទេ ជាពិសេសកូនស្រី និងកូនប្រុស ព្រោះថាចំណង់ចំណូលចិត្តពួកគេមិនដូជគ្នាទេ។ តែបើគ្រួសារអ្នកមានកូនប្រុស ថ្ងៃនេះ “ក្នុងស្រុក” នឹងណែនាំវិធីសំខាន់៣ដើម្បីចិញ្ចឹមកូនប្រុសអោយអនាគតកូននឹងភ្លឺស្វាង ជីវិតបើកចំហ និងជាពលរដ្ឋល្អនៅក្នុងសង្គម៖

Cover Copy
រូបភាពដំណាង

១.លើកទឹកចិត្តកូនរបស់អ្នកឱ្យអានសៀវភៅ៖ អ្នកនិពន្ធដ៏ល្បីល្បាញ Gorky ធ្លាប់បាននិយាយថា សៀវភៅគឺជាជណ្តើរនៃការរីកចម្រើនរបស់មនុស្ស។ អាចនិយាយបានថា សៀវភៅគឺជាកន្លែងសម្រាប់សង្ខេបបទពិសោធន៍ និងគំនិតរបស់មនុស្ស នេះក៏ជាផលិតផលដែលផ្តល់ចំណេះដឹងដល់មនុស្សគ្រប់គ្នាផងដែរ។ អាស្រ័យហេតុនេះ មាតាបិតាគួរឧស្សាហ៍អានសៀវភៅ និងលើកទឹកចិត្តកូនឱ្យអានដោយការទទួលខុសត្រូវ ប្រគល់សេចក្តីស្រឡាញ់សៀវភៅដល់កូន។ ជាការពិតណាស់ ការអានសៀវភៅមិនត្រឹមតែជួយកុមារពង្រីកចំណេះដឹង ពង្រីកការយល់ដឹង បង្កើនចំណេះ និងសមត្ថភាពសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេមានការងារកាន់តែប្រសើរនាពេលអនាគតផងដែរ។ ចំណេះដឹងអាចផ្លាស់ប្តូរជោគវាសនារបស់មនុស្សម្នាក់ ជួយយើងឱ្យទទួលបានឱកាសជាច្រើនសម្រាប់ភាពជោគជ័យនាពេលអនាគត។ ការសិក្សាជាច្រើនបានបង្ហាញថា កុមារដែលចូលចិត្តការអានតាំងពីតូច តែងតែមានសមត្ថភាពសិក្សាខ្ពស់ បុគ្គលិកលក្ខណៈល្អ និងទំនងជាទទួលបានជោគជ័យជាងមិត្តភក្ដិរបស់ពួកគេ។

ការផ្សាយពាណិជ្ជកម្ម
107225760 1681501413139 GettyImages 511023130
រូបភាពដំណាង

២.បង្រៀនកូនអំពីវិន័យខ្លួនឯង៖ ការប្រៀនប្រដៅខ្លួនឯងនឹងជួយពួកគេកែលម្អខ្លួនឯងបន្តិចម្ដងៗឲ្យក្លាយជាកំណែដែលល្អជាងមុន។ ការឱ្យកូនចេះវិន័យខ្លួនឯងមិនមែនជារឿងសាមញ្ញនោះទេ ឪពុកម្ដាយត្រូវមានការអធ្យាស្រ័យ និងអត់ធ្មត់ខ្ពស់។ ឪពុកម្តាយភាគច្រើនប្រៀនប្រដៅកូនរបស់ពួកគេដោយការហាមប្រាម ប៉ុន្តែភ្លេចថាពួកគេក៏ត្រូវបង្កើតអ្វីដែលពួកគេគួរធ្វើសម្រាប់កូនរបស់ពួកគេផងដែរ តាមរយៈភាសាវិជ្ជមាន និងពាក្យទន់ភ្លន់។ ព្រោះពាក្យសមរម្យពីឪពុកម្តាយនឹងជួយកុមារអោយមានភាពក្លាហានជាងមុន និងអនុវត្តដោយទំនុកចិត្ត។

79316fd82991e47d82c4
រូបភាពដំណាង

៣.បង្រៀនកូនរបស់អ្នកអំពីការបរាជ័យ៖ ក្នុងជីវិតបរាជ័យគឺជាអ្វីដែលអ្នករាល់គ្នាត្រូវជួបប្រទះ។ តាំងពីក្មេងមក បើកូនមិនធ្លាប់ជួបនឹងភាពបរាជ័យក្នុងជីវិត ហើយស្គាល់តែភាព និងរលូនទេនោះ ពេលជួបការលំបាក និងបរាជ័យ កូនរបស់អ្នកច្បាស់ជាច្របូកច្របល់ ភ័យខ្លាច ក្រោយមកក៏បាក់ស្បាតខ្លាចបញ្ហា។ ជាពិសេស ក្មេងប្រុស ប្រសិនបើមិនបានហ្វឹកហាត់ឆ្លងកាត់ការលំបាកទេ នឹងក្លាយជាមនុស្សពឹងផ្អែកលើឪពុកម្តាយ និងទន់ខ្សោយ។ ទន្ទឹមនឹងនេះ បុរសពេញវ័យត្រូវមានភាពរឹងមាំ ចេះសម្រេចចិត្ត និងខ្ជាប់ខ្ជួនក្នុងការប្រឈមមុខនឹងឧបសគ្គទាំងអស់។ អ្នកគួរតែបង្រៀនកូនរបស់អ្នកថា ភាពបរាជ័យគឺជាគន្លឹះនៃភាពជោគជ័យ។ អនុញ្ញាតឱ្យកូនរបស់អ្នកចូលរួមក្នុងកីឡាដើម្បីធ្វើលំហាត់ប្រាណ និងយល់ពីអារម្មណ៍នៃការបរាជ័យ និងការខកចិត្ត ពេលនោះហើយដែលកូនរបស់អ្នកអាចរៀនពីភាពបរាជ័យដើម្បីតស៊ូយកជ័យជម្នះ៕

ការផ្សាយពាណិជ្ជកម្ម
Good Manner For Kids Content Img 2 1024x768
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម