អាថ៌កំបាំងសម្ងាត់ទាំង ៥ ចំណុច ដែលជួយឱ្យទំនាក់ទំនងកាន់តែស្អិតរមួត កក់ក្ដៅ និងបានយូរអង្វែង

Cover Copy
ការផ្សាយពាណិជ្ជកម្ម

អាចនិយាយបានថា មនុស្សយើង ទោះបីស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយ ក៏អាចនឹងមានពេល មានអារម្មណ៍ធុញទ្រាន់នឹងគ្នាជាមិនខាន ចំណុចនៃអារម្មណ៍ធុញទ្រាន់នេះហើយ ដែលអាចធ្វើឱ្យស្នេហារបស់អ្នកឈានដល់ភាពរកាំរកូស ឬអាចនឹងឈ្លោះប្រកែក បែកបាក់គ្នា។ ប៉ុន្តែ ប្រសិនបើអ្នកចេះអនុវត្តនូវវិធីសាស្ត្រទាំង៥ចំណុច ធានាថា ស្នេហារបស់អ្នក នឹងមិនងាយបែកបាក់នោះទេ ផ្ទុយទៅវិញ នឹងរឹតតែស្រឡាញ់គ្នាខ្លាំងឡើង កក់ក្ដៅ មានសុភមង្គលយូរអង្វែង។

Cover Copy
រូបភាពដំណាង

១. ចងចាំថ្ងៃសំខាន់ៗរវាងគ្នា

ការផ្សាយពាណិជ្ជកម្ម

មិនថាជាគូស្នេហ៍ ឬជាប្ដីប្រពន្ធក៏ដោយ ដាច់ខាតកុំភ្លេចថ្ងៃសំខាន់រវាងគ្នាឱ្យសោះ ដូចជាថ្ងៃកំណើតរបស់ដៃគូ ថ្ងៃដែលបានជួបគ្នាដំបូង ឬថ្ងៃដែលចាប់ផ្ដើមស្រឡាញ់គ្នា វាជាការបង្ហាញឱ្យឃើញថា យើងពិតជាយកចិត្តទុកដាក់ចំពោះដៃគូរបស់យើងយ៉ាងពិតប្រាកដ មិនមែនព្រងើយកន្តើយ មិនខ្វល់ពីគ្នានោះទេ។ ម្យ៉ាងវិញទៀត ចេះបង្កើតបរិយាកាស ឱ្យមើលទៅសប្បាយរីករាយក្នុងការរៀបចំពិធីជប់លៀង ឬមានការធ្វើដំណើរកម្សាន្តជាមួយគ្នា ដើម្បីបង្កើនការចងចាំ និងអនុស្សាវរីយ៍ល្អៗជាមួយគ្នាឱ្យបានច្រើន។

២. បង្កើតផលប្រយោជន៍រួមជាមួយគ្នា

ការផ្សាយពាណិជ្ជកម្ម

មិនថាការបង្កើននូវចំណង់ចំណូលចិត្តរួមគ្នានោះទេ សូម្បីតែការទៅហាត់ប្រាណ ឬញ៉ាំអីជាមួយគ្នា វាក៏ជាការបង្ហាញពីប្រយោជន៍រួមគ្នាដែរ។ នេះបញ្ជាក់ថា អ្នកចង់មានពេលវេលាធ្វើអ្វីៗជាច្រើនជាមួយគ្នា អ្នកបង្កើនឱ្យមានសកម្មភាពរួមគ្នាផ្សេងៗបន្ថែមទៀត។ វាក៏ជាការបង្ហាញពីការចូលចិត្ត ឬចំណង់ចំណូលចិត្តទៅកន្លែងនានា និងញ៉ាំអ្វីដែលដូចគ្នាផងដែរ។

455fb4a7de94311c69e7c3622d93d14b
រូបភាពដំណាង

៣. បង្កើនភាពស្និទ្ធស្នាលជាមួយគ្នា

ការផ្សាយពាណិជ្ជកម្ម

មិនថាការធ្វើទង្វើ បង្ហាញកាយវិការ ឬការនិយាយស្ដីនោះឡើយ អ្នកត្រូវតែមានភាពផ្អែមល្ហែម យកចិត្ត ស្និទ្ធស្នាលជាមួយដៃគូឱ្យបានច្រើន ជាពិសេសគឺ បន្ទាប់ពីខឹង ឬឈ្លោះប្រកែកគ្នា អ្នកមិនអាចព្រងើយកន្តើយ មិនខ្វល់ពីគ្នានោះទេ។ ភាពស្និទ្ធស្នាល ភាសាផ្អែមល្ហែម គឺជាបង្អែមសម្រាប់ទ្រទ្រង់ទំនាក់ទំនាក់ ឱ្យកាន់តែមានភាពល្អប្រសើរ មិនមានគូស្នេហ៍ ឬប្ដីប្រពន្ធណា បែកបាក់ទាំងដែលកំពុងតែល្អល្អូកល្អើននឹងគ្នានោះឡើយ។ ផ្ទុយទៅវិញ បើអ្នកព្រងើយកន្តើយចំពោះដៃគូជាញឹកញាប់នោះ វានឹងធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែឃ្លាតឆ្ងាយមិនខាន។

៤. ចែកឱ្យដាច់រវាងពេលវេលានៅក្បែរគ្នា និងពេលវេលាផ្ទាល់ខ្លួន

ការផ្សាយពាណិជ្ជកម្ម

មនុស្សយើងទោះស្រឡាញ់គ្នាខ្លាំងយ៉ាងណា ក៏មិនមែនមានន័យថាត្រូវតែនៅក្បែរគ្នា នៅជាមួយគ្នាពេញ២៤ម៉ោងនោះឡើយ។ ច្បាស់ណាស់ថា ម្នាក់ៗ ប្រាកដជាចង់មានពេលវេលាផ្ទាល់ខ្លួនខ្លះ ដូចជាទៅជាមួយមិត្តភក្តិ ឬធ្វើអ្វីដែលខ្លួនចង់ធ្វើជាដើម ដូច្នេះ កុំតាមដៃគូស្អិតជាប់ខ្លាំងពេក វាមិនមែនជារឿងល្អនោះទេ ត្រូវចេះផ្ដល់ពេលវេលាឱ្យគ្នាទៅវិញទៅមក រក្សាគម្លាតរវាងគ្នាខ្លះ ទើបអាចឱ្យយើងដឹងថា ការដែលមិនបាននៅក្បែរគ្នា ពិតជាសំខាន់ និងតែងតែនឹកនាដល់គ្នាជាខ្លាំង។

8d41dbcf5f480822bbadc65e1021cab2
រូបភាពដំណាង

៥. កំណត់ពេលវេលាច្បាស់ ធ្វើដំណើរកម្សាន្តរួមគ្នា

ការផ្សាយពាណិជ្ជកម្ម

ការធ្វើដំណើរកម្សាន្តជាមួយគ្នា គឺជាអ្វីដែលដៃគូទាំងឡាយ តែងតែរំពឹង និងមានអារម្មណ៍រំភើបរីករាយជាខ្លាំង។ វាពិតជាសំខាន់ណាស់ ដែលយើងត្រូវតែចេះបង្កើតឱកាស ក្នុងការដើរលេង ធ្វើដំណើរកម្សាន្តជាមួយនឹងមនុស្សដែលយើងស្រឡាញ់ វាជាការលំហែកាយ រំសាយអារម្មណ៍តានតឹងពីកិច្ចការងាររបស់យើង ហើយវាក៏ជួយរិតបន្តឹងចំណងស្នេហារវាងអ្នកទាំងពីរ ឱ្យកាន់តែមានអនុស្សា ការចងចាំល្អៗច្រើនជាមួយគ្នាផងដែរ៕

ការផ្សាយពាណិជ្ជកម្ម