ប្រវត្តិសាស្រ្តRoza Shanina មានវ័យត្រឹម១៤ឆ្នាំប៉ុណ្ណោះពេលនាងរត់ចេញពីផ្ទះ ហើយនាងក្លាយទាហានលបបាញ់( Snpier)ក្នុងជួរកងទ័ពក្រហមសូវៀតណាមពេលមានវ័យត្រឹម២០ឆ្នាំ ដើម្បីទៅប្រយុទ្ធជាមួយទាហានអាល្លឺម៉ង់ដែលចូលឈ្លានពានរុស្សីក្នុងសង្គ្រាមលោកលើកទី២។ ទោះបីមានវ័យក្មេង តែនាងគឺទាហានម្នាក់ដែលប៉ិនប្រសព្វ ពិសេសជំនាញបាញ់ស៊ីបដែលធ្វើឲ្យនាងទទួលជោគជ័យកម្ចាត់សត្រូវអស់ជាច្រើននាក់រហូតថ្ងៃមួយនៅឆ្នាំ១៩៤៥ដែលនាងត្រូវរំលត់ខ័នពីលោកនេះដោយសាររបួសធ្ងន់ធ្ងរពេក។ នាងកើតនៅក្នុងភូមិ Yedma ក្នុងតំបន់មួយនៃប្រទេសរុស្សីដែលមានឪពុកម្ដាយជាអ្នកចិញ្ចឹមគោយកទឹកដោះនិងធ្វើជាកាប់ឈើ។ដោយសារចង់រៀនបន្តស្របពេលសាលានៅឆ្ងាយពីផ្ទះនាងបានចាកចេញទៅកាន់ទីក្រុង Arkhangelsk ទៅចូលរៀនវិទ្យាល័យនៅទីនោះដែលហេតុនេះបានធ្វើឲ្យឪពុកម្ដាតនាងមិនពេញចិត្តនោះទេ។ ខណៈខ្លួនជាសិស្សវិទ្យាល័យនឹងបានចូលធ្វើការជាគ្រូមតេយ្យនៅសាលាជិតនោះហើយឈ្លៀតរៀនបាញ់កាំភ្លើងរយៈចម្ងាយផងដែរ។អំឡុងពេលកងទ័ពអាល្លឺម៉ង់ចូលឈ្លានពាននាងនិងអ្នករស់នៅក្នុងតំបន់នោះបានបាញ់តបតវិញគឺបាញ់ទៅកងទ័ពអាល្លឺម៉ង់ដេលបាញ់គ្រាប់ផ្លោងមកចំកន្លែងសាលាមត្តេយ្យ។នាងបានឡើងដល់លើដំបូលសាលាហើយបាញ់តម្រង់ទាហានទាំងនោះស៊ូរហូតដល់ទាហានរុស្សីមកជួយទាន់។ ក្រោយមកនាងត្រូវបានតែងតាំងជាអ្នកគ្រូកិត្តិយសរបស់សហភាពរុស្សី។នាងក៏ជាសមាជិកកុំម្មុយនីសវ័យក្មេងរបស់ All-Union Leninist Young Communist League ផងដែរ។ Roza Shanina បានស្ម័គ្រចិត្តចូលធ្វើទាហាននៅពេលប្អូនប្រុសរបស់នាងឈ្មោះ Makhail Shanin មានវ័យ១៩ឆ្នាំត្រូវទាហានអាល្លឺម៉ង់បាញ់សម្លាប់ជិតសមរភូមិទីក្រុង លេនីនក្រាដ។ ភ្លាមៗនោះនាងមិនទាន់ត្រូវបានគេទទួលឲ្យចូលធ្វើទាហាននោះទេ។ប៉ុន្តែក្រោយមកបន្ទាប់នាងបានបង្ហាញលិខិតបញ្ជាក់អំពីការហ្វឹកហាត់បាញ់កាំភ្លើងនាងត្រូវបានគេរើសឲ្យចូលក្នុងជួរកងទ័ពនារីផ្នែកបាញ់ស៊ីប។ សហភាពសូវៀតបានសម្រេចចិត្តថាស្រីជាសាកសមកាន់កាំភ្លើងស៊ីបជាងបុរសពីព្រោះស្រីមានភាពជឿជាក់…