
ក្រុមហ៊ុន Smart Axiata ចូលរួមលើកទឹកចិត្តដល់ការស្ថិតនៅឆ្ងាយពីគ្នា ដើម្បីរក្សាសុវត្ថិភាព ជាមួយនឹងការផ្តល់ជូនទិន្នន័យដោយឥតគិតថ្លៃបន្ថែមទៀត
ណែនាំឲ្យអតិថិជនទាំងអស់ប្រើជម្រើសសេវាបម្រើផ្ទាល់ខ្លួន និងកម្មវិធីឌីជីថលច្រើនឡើង ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០៖ ដោយសារតែការរាតត្បាតនៃវីរូសកូវីដ១៩ នាពេលថ្មីៗនេះ ប្រជាជនកម្ពុជាជាច្រើន កំពុងរក្សាការនៅតែក្នុងផ្ទះ និងដាក់កម្រិតរាល់សកម្មភាបសង្គមផ្សេងៗស្របទៅតាមការណែនាំរបស់រដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។ ស្របពេលដែលអង្គភាពជាច្រើនចាប់ផ្តើម អនុវត្តគោលការណ៍ធ្វើការនៅផ្ទះ ហើយស្ថាប័នអប់រំនានា ចាប់ផ្តើមផ្តល់ការសិក្សាតាមអនឡាន ក្រុមហ៊ុន Smart Axiata (ស្មាត អាស្យាតា) កំពុងតែដើរតួនាទីដ៏សកម្មមួយក្នុងការលើកទឹកចិត្តចំពោះការស្ថិតនៅឆ្ងាយពីគ្នា ដើម្បីរក្សាសុវត្ថិភាព…




















