
ចិនបាននាំយកឧបករណ៍ជំនួយប្រឆាំងនឹងវីរុស កូវីដ១៩ មកជូនកម្ពុជា ជាលើកទី២ នៅថ្ងៃនេះ
នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះដែរ យន្តហោះមួយគ្រឿងប្រភេទIL-76 ដែលជាយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន ដែលបានដឹកជញ្ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 បាននាំយកជំនួយជាលើកទី២ ជូនដល់កម្ពុជា ត្រូវបានចុះចតយ៉ាងជោគជ័យក្នុងអាកាសយានដ្ឋានរាជធានីភ្នំពេញ។ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ និងព្រមទាំងបានរៀបចំពិធីប្រគល់ និងទទួលសម្ភារៈក្នុងអាកាសយានយន្តផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានចាកចេញពីប្រទេសចិន តាមជើងយន្តហោះពិសេស មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែកបទពិសោធន៍…




















