ព័ត៌មាន

តើអ្នកចង់ដឹងទេថា ពណ៌សម្លៀកបំពាក់ដែលអ្នកចូលចិត្ត អាចបញ្ជាក់បុគ្គលិកលក្ខណៈអ្វីខ្លះរបស់យើង?
សង្គម

តើអ្នកចង់ដឹងទេថា ពណ៌សម្លៀកបំពាក់ដែលអ្នកចូលចិត្ត អាចបញ្ជាក់បុគ្គលិកលក្ខណៈអ្វីខ្លះរបស់យើង?

ដោយយោងទៅតាមការសិក្សាយ៉ាងយកចិត្តទុកដាក់របស់ អ្នកឯកទេសខាងចិត្តវិទ្យាបានរកឃើញថា ពណ៌នៃសម្លៀកបំពាក់ដែលអ្នកស្រលាញ់ចូលចិត្ត អាចជួយអ្នកក្នុងការបញ្ជាក់ពីគុណសម្បត្តិជាក់លាក់នៃបុគ្គលិកលក្ខណៈរបស់អ្នក។ ជាការពិតណាស់ វាប្រហែលជាមិនមានច្បាប់សកលណាមួយ ដែលបង្ហាញអំពីរឿងនេះទេ ព្រោះថាវប្បធម៌នីមួយៗតែងតែយល់ឃើញអត្ថន័យខុសៗគ្នាអំពីពណ៌។ ប៉ុន្តែជាការពិតគឺថា អ្នកអាចផ្គូរផ្គងពួកវាតាមរបៀបដែលអ្នកបានធ្វើក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ពណ៍នៃសម្លៀកបំពាក់ទាំងនោះអាចជាសារមួយដែលបញ្ជាក់យ៉ាងច្បាស់ទៅលើបុគ្គលិកលក្ខណៈយើងម្នាក់ៗ។ សម្រាប់ពេលនេះផងដែរ គេហទំព័រ ក្នុងស្រុក ក៏ចង់បង្ហាញប្រិយមិត្តទាំងអស់គ្នាអំពីទស្សនៈមួយចំនួយដែលស្តីអំពីអត្ថន័យនៃពណ៌សម្លៀកបំពាក់ដែលអ្នកចូលចិត្តស្លៀកពាក់ជាប្រចាំនៅខាងក្រោមនេះ។ ១.​ ខៀវ – ស្ងប់ស្ងាត់ ពណ៌ខៀវគឺជាពណ៌ដែលតំណាងអោយភាពស្ងប់ស្ងាត់។ យោងតាមការពិគ្រោះយោបល់ជាមួយអ្នកជំនាញខាងម៉ូដ បានអោយដឹងថា យើងគួរស្លៀកពាក់ពណ៌នេះពេលសម្ភាសន៍ការងារ ព្រោះវាជានិមិត្តរូបដែលបញ្ជាក់ថាអ្នកជាមនុស្សដែលប្រកបដោយភាពស្មោះត្រង់។ ២. ពណ៌លឿង – ភាពច្នៃប្រឌិត ពណ៌លឿងគឺជាពណ៌ដ៏មានឥទ្ធិពល។ វាទាក់ទងនឹងអារម្មណ៍ ការច្នៃប្រឌិត និងការគោរពខ្លួនឯងខ្ពស់។…

គួរឱ្យអាណិត! ដំរីជំទង់មួយក្បាលត្រូវបានអ្នកប្រមាញ់បាញ់មួយគ្រាប់ចំក្បាល រត់មករកឱ្យមនុស្សជួយសង្គ្រោះ
សម្រង់

គួរឱ្យអាណិត! ដំរីជំទង់មួយក្បាលត្រូវបានអ្នកប្រមាញ់បាញ់មួយគ្រាប់ចំក្បាល រត់មករកឱ្យមនុស្សជួយសង្គ្រោះ

កាលពីសប្ដាហ៍កន្លងទៅនេះនៅហ្ស៊ីបាវ៉េ គេបានប្រទះឃើញដំរីមួយក្បាល ត្រូវបានគេឱ្យឈ្មោះថា ប្រុសស្អាត អាយុប្រហែលជា ២៥ឆ្នាំ ដែលមានរបួសត្រង់កណ្ដាលក្បាលប្រមាណជា ៣ ទៅ ៦ សប្តាហ៍ហើយ ដោយគេសង្ស័យថា របួសនេះ អាចបណ្ដាលមកពីត្រូវអ្នកប្រមាញ់លបបាញ់។ ជាសំណាងល្អ ដែលសត្វដំរីនេះបានមកជួបនឹង ពេទ្យសត្វមកពីអង្គការ Aware Trust Zimbabwe នៅក្នុងឧទ្យានជាតិម៉ាណាអាងទឹក។ លោកវេជ្ជបណ្ឌិតលីហ្សារ៉ាម៉ារ៉ាប៊ីបាននិយាយថា “ប្រុសស្អាតបានទៅជិតក្រុមពេទ្យសត្វ ហើយមិនបង្ហាញសញ្ញានៃការឈ្លានពានទេ ធ្វើឱ្យពេទ្យខ្លាចនោះទេ ផ្ទុយទៅវិញ វាហាក់ដូចជាចង់ឱ្យគាត់ដឹងថា ការដែលបានមកជួបក្រុមគ្រូពេទ្យ គាត់មានអារម្មណ៍មានសុវត្ថិភាព”។ បន្ថែមពីនេះ លោកលីហ្សាក៏បានឱ្យដឹងថា ”…

បន្ទាន់ !! ទីក្រុងប៉េកាំងបានរីករាលដាលយ៉ាងខ្លាំង ជុំវិញករណីថ្មីពាក់ព័ន្ធនឹងត្រីសាលម៉ុងឆៅ
សម្រង់

បន្ទាន់ !! ទីក្រុងប៉េកាំងបានរីករាលដាលយ៉ាងខ្លាំង ជុំវិញករណីថ្មីពាក់ព័ន្ធនឹងត្រីសាលម៉ុងឆៅ

ក្រុងប៉េកាំង ៖ សង្កាត់មួយនៅទីក្រុងប៉េកាំង ត្រូវបានអាជ្ញាធរបិទជាបណ្ដោអាសន្ន និងរដ្ឋធានីបានហាមឃាត់ព្រឹត្តិការណ៍កីឡានិងកីឡាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការឆ្លងនៃមេរោគថ្មីមួយកណ្តាលជុំវិញទីផ្សារលក់ដុំដ៏ធំមួយ ដែលបង្កឱ្យមានការភ័យខ្លាចជាថ្មីជំនួសឱ្យជំងឺ Covid-១៩ ។ ផ្សារ Xinfadi ទាំងមូលត្រូវបានបិទនៅម៉ោង ៣ ព្រឹក កាលពីថ្ងៃសៅរ៍ (១៩០០ GMT នៅថ្ងៃសុក្រ) បន្ទាប់ពីបុរសពីរនាក់ ដែលធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវសាច់មួយ ដែលថ្មីៗនេះបានទៅផ្សារត្រូវបានគេរាយការណ៍ថាមានផ្ទុកមេរោគ។ គេមិនទាន់ដឹងច្បាស់ថា តើពួកគេបានឆ្លងជំងឺនេះដោយរបៀបណាទេ។ នៅថ្ងៃសៅរ៍ច្រកចូលផ្សារត្រូវបានរារាំង ហើយប៉ូលីសឈរយាម មុននេះអាជ្ញាធរក្រុងប៉េកាំងបានបញ្ឈប់ការធ្វើពាណិជ្ជកម្មសាច់គោ និងសាច់ចៀមនៅផ្សារហើយបានបិទទីផ្សារលក់ដុំផ្សេងទៀតនៅជុំវិញទីក្រុងផងដែរ។ ពួកគេមានគម្រោងសម្រាប់មនុស្សជាង ១ ម៉ឺននាក់នៅឯផ្សារស៊ីនហ្វាឌី ដើម្បីធ្វើតេស្តិ៍អាស៊ីតនុយក្លេអ៊ែររកមើលការឆ្លងមេរោគ។ យោងតាមគេហទំព័រ…

សង្គ្រាមលោក​លើក​ទី១៖ ​ទម្លាក់គ្រាប់ព្រួញពី​លើ​យន្តហោះ មុន​ពេលរក​ឃើញ​វិធីសាស្រ្តទម្លាក់គ្រាប់បែក (មានវីដេអូ)
ប្រវត្តិសាស្រ្ត

សង្គ្រាមលោក​លើក​ទី១៖ ​ទម្លាក់គ្រាប់ព្រួញពី​លើ​យន្តហោះ មុន​ពេលរក​ឃើញ​វិធីសាស្រ្តទម្លាក់គ្រាប់បែក (មានវីដេអូ)

សង្គ្រាមលោកលើកទី ១ គឺជាពេលវេលាដ៏គួរឱ្យរន្ធត់មួយក្នុងការធ្វើជាទាហាននៅសមរភូមិជួរមុខ។ ប្រជាជាតិនានាបានប្រញាប់ប្រញាល់ក្នុងការអភិវឌ្ឍ និងអនុវត្តយ៉ាងឆាប់រហ័សនូវឧបករណ៍ថ្មី និងមានប្រសិទ្ធភាពបំផុតសម្រាប់​បំផ្លាញសត្រូវ។ មុនពេលមានសង្គ្រាមកងទ័ពទាំងអស់ មិនដឹងពីការលទ្ធផលបំផ្លិចបំផ្លាញពិតប្រាកដ អំពីរថក្រោះ អ្នកបើកយន្តហោះចម្បាំង ឬការ​ផ្ទុះធុងហ្គាសផ្សេងៗនោះទេ។ អ្វី​ដែលទាហានជំនាន់នោះ​ស្គាល់ច្បាស់ជាង​គេ​គឺ​កាំភ្លើង។ ទេ! វាមិនមែនដូចជាគ្រាប់ព្រួញដែលអ្នកធ្លាប់ឃើញដែល​បាញ់​ជា​មួយធ្នូនោះ​ទេ។ អាវុធទាំងនេះមានប្រវែងដូចខ្មៅដៃ​ ហើយ​វា​បង្ក​គ្រោះ​ជាង​គ្រាប់​ព្រួញធម្មតា​ទៅ​ទៀត។ ព្រួញឬ​គ្រាប់ដែកទាំងនេះ បារាំងជាអ្នកបង្កើត ខណៈពួកគេត្រូវបានគេចាត់ទុកថាវាមានគ្រោះថ្នាក់ខ្លាំងបំផុត។​អាវុធប្រភេទនេះបានបង្កការភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងជួរកងទ័ពសត្រូវ ទោះបីជាគ្រាប់ប្រភេទនេះធ្លាក់កម្រមិនត្រូវមនុស្សក៏ដោយ ដោយសារពួកគេអាចបំផ្លាញគ្រប់​យ៉ាង​ហើយ​បើ​ត្រូវរបស់​នេះ​ធ្លាក់ចំ​ វិញ​វា​ធ្វើ​របួស ស្លាប់សាហាវ​ណាស់។ អាវុធនេះត្រូវបានបង្កើតឡើងនៅដំណាក់កាលដំបូងនៃសង្គ្រាមលោក​លើក​ទី​១ក្នុងឆ្នាំ ១៩១៥ នៅពេលដែលគ្រាប់បែក​ទម្លាក់ពី​លើ​យន្តហោះមិនទាន់​ត្រូវបានបង្កើតឡើង។ ព្រួញខ្លីនេះមានប្រវែងប្រាំអ៊ីញ និងមុតនៅចុងម្ខាងដោយកន្លះអ៊ីញហើយធ្ងន់គ្រាន់បើ។  ៤ អ៊ីញកន្លះដែលនៅសេសសល់ត្រូវបានគេផលិតដើម្បីឱ្យអាវុធមានផ្នែកឆកដូចអក្សរ“ X” ។…

ជាថ្មីម្ដងទៀត! សូមប្រុងប្រយ័ត្នចំពោះលេខទូរសព្ទដែលមានក្បាលលេខទាំងនេះ អាចជាលេខឆបោកយកលុយក្នុងកុងធនាគាររបស់អ្នក
សម្រង់

ជាថ្មីម្ដងទៀត! សូមប្រុងប្រយ័ត្នចំពោះលេខទូរសព្ទដែលមានក្បាលលេខទាំងនេះ អាចជាលេខឆបោកយកលុយក្នុងកុងធនាគាររបស់អ្នក

សូមបងប្អូនយើងទាំងអស់ប្រុងប្រយ័ត្នផង នេះជារឿងពិតហើយយើងកំពុងតែធ្វើការស្រាវជ្រាវការិយាល័យប្រឆាំងការជួញដូរមនុស្ស សូមជូនដំណឹងដល់អ្នក ប្រើប្រាស់ទូរស័ព្ទទាំងអស់មេត្តាប្រុងប្រ យ័ត្នចំពោះលេខទូរស័ព្ទហៅចូលទាំងនេះផង។ សូមអាន និងត្រូវប្រុងប្រយ័ត្ន !!! សូមចែករំលែកព័ត៌មាននេះទៅ ក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នក។ មានមនុស្សជាច្រើនត្រូវបានទទួល ការហៅទូរស័ព្ទពី +37560260528 +37127913091 +37178565072 +56322553736 +37052529259+255901130460 ឬលេខណាមួយ ដែលចាប់ផ្តើមពី +375, +371, +381។ នេះបើតាមបណ្តាញ សង្គមផ្លូវការ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ។ ទូរស័ព្ទយើងពេលទទូលលេខនេះ គឺរោទ៍តែមួយដងប៉ុណ្ណោះ ហើយវានឹងបិទទៅ វិញ។ ដូចនេះ…

រថយន្តដឹកប្រេងមួយឆេះផ្ទុះបណ្ដាលឱ្យស្លាប់មនុស្សជាង១០នាក់ និងរបួសធ្ងន់ស្រាលជាង ១០០នាក់ (មានវីដេអូ)
សម្រង់

រថយន្តដឹកប្រេងមួយឆេះផ្ទុះបណ្ដាលឱ្យស្លាប់មនុស្សជាង១០នាក់ និងរបួសធ្ងន់ស្រាលជាង ១០០នាក់ (មានវីដេអូ)

ប្រភពព័ត៌មានពីគេហទំព័រហួចូវ បានដកស្រង់សម្ដីការិយាល័យសន្តិសុខសាធារណៈចូវបាននិយាយថា រថយន្តដឹកប្រេងបានផ្ទុះបន្ទាប់ពីរថយន្តនោះបានបើកចេញពីផ្លូវហាយវ៉េក្បែរទីក្រុងវីនលីងដែលជាទីក្រុងឆ្នេរសមុទ្រតូចមួយក្នុងខេត្តហ្សេជាំង។ នៅក្នុងហេតុការណ៍នោះដែរ មានផ្ទះ និងរោងចក្រមួយចំនួនក៏បានដួលរលំជាបន្តបន្ទាប់ និងមានមនុស្សជាង១០នាក់បានបាត់បង់ជីវិត និង១២៧នាក់ផ្សេងទៀតរងរបួស។ ក្រុមអ្នកពន្លត់អគ្គិភ័យជាង ៤៥០ នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងផ្ទះ និងរថយន្តរបស់ពួកគេ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CGTN ។ ការស៊ើបអង្កេតជាបឋមបានបង្ហាញថា ការផ្ទុះនេះបានកើតឡើងនៅពេលដែលអ្នកបើកឡានដឹកដឹកប្រេងពីណីងបូទៅវេនចូវកំពុងចេញពីផ្លូវលឿន។ ប៉ូលីសបាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយមូលហេតុនៃការផ្ទុះនេះស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយទេ៕ ប្រភព​ ៖ malaysia.news

ក្ដៅៗ! រកឃើញអ្នកឆ្លង Covid-១៩ថ្មី ២ករណីទៀត នៅថ្ងៃនេះ
សម្រង់

ក្ដៅៗ! រកឃើញអ្នកឆ្លង Covid-១៩ថ្មី ២ករណីទៀត នៅថ្ងៃនេះ

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាស អំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី១៣ មិថុថា ឆ្នាំ២០២០ គឺរកឃើញវិជ្ជមានចំនួន២ករណីថ្មីទៀត។ បុរសជនជាតខ្មែរ អាយុ ២៩ឆ្នាំ និងបុរសម្នាក់ទៀត ជាជនជាតិខ្មែរដូចគ្នាអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាមទាំងពីរ ជាអ្នកដំណើរមកពីឥណ្ឌូនេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជានៅថ្ងៃទី ១២ មិថុនា ២០២០ ទទួលបានលទ្ធផលវិជ្ជមាន Covid-១៩។ បច្ចុប្បន្ន បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ភភាព ខ្មែរ-សូវៀត។ គួរបញ្ជាក់ថា តាមរយៈជើងហោះហើរនេះ មានអ្នកធ្វើដំណើរសរុបចំនួន៤៦នាក់ (មានស្ត្រី២៤នាក់) ក្នុងនោះដែរមានជនជាតិខ្មែរចំនួន៤២នាក់ (ស្រី២២នាក់) និងជនជាតិឥណ្ឌូនេស៊ីចំនួន ៤នាក់…

រូបភាពបង្កប់អត្ថន័យចាក់​ដោត ស បង្ហាញ​ពី​​​​​ជីវិត​ពិត​​របស់​​​​មនុស្ស​​​​​​​​​ជាតិនា​សម័យ​​​​បច្ចុប្បន្ន
សម្រង់

រូបភាពបង្កប់អត្ថន័យចាក់​ដោត ស បង្ហាញ​ពី​​​​​ជីវិត​ពិត​​របស់​​​​មនុស្ស​​​​​​​​​ជាតិនា​សម័យ​​​​បច្ចុប្បន្ន

ជាការពិតណាស់បើយើងងាកមកមើលរូបភាពខាងក្រោមនេះដែលបានបង្ហាញពីការរស់នៅរបស់មនុស្សជាតិយើងនាពេលឥឡូវនេះគឹ ពុំនោះទេ។​ រូបភាពខាងក្រោមនេះហាក់ប្បីតិះដៀលចំៗមកលើបទពិសោធន៍ជីវិត គំនិតអប់រំផ្គួបផ្សំនឹងរឿងរ៉ាវបញ្ហាសង្គមដែលយើងទាំងអស់គ្នាដឹងតែនៅតែបន្តធ្វើវាជាប្រចាំ។ តោះទៅមើលរូបភាពទាំងនោះនិងការយល់ឃើញខ្លះៗលើរូបនិមួយៗ ហើយខុសត្រូវយ៉ាងណាសុំអធ្យាស្រ័យទុកជាមុន។ ១/ គាត់មានរោគហ្វេសប៊ុក ២/ ការណាត់ជួប ឈរអោបតែកាយ រីឯភ្នែកនិងដៃគឺកាន់មើលទូរស័ព្ទ ៣/ ជឿជាក់លើពន្លឺទូរស័ព្ទ ៤/ តុលាការហ្វេសប៊ុក ៥/ ពិភពអ្នករុករក ៦/ បំប៉ៅកូនដោយសារធាតុគីមី ៧/ ទៅដល់ទីណាក៏ដោយឲ្យតែមានហ្វេសប៊ុកបានហើយ ៨/ បាំងដោយរណែងបច្ចេកវិទ្យា ៩/ រាំផងចុចទូរស័ព្ទផងបានស្ទាវ ១០/ ១ ២​ ៣ ញញឹម ១…

មិនមែនកាន់ជើងប្រុសៗទេ តែចង់និយាយ កុំឱ្យមនុស្សស្រីខ្លះធ្វើបែបហ្នឹង
សម្រង់

មិនមែនកាន់ជើងប្រុសៗទេ តែចង់និយាយ កុំឱ្យមនុស្សស្រីខ្លះធ្វើបែបហ្នឹង

មិនយល់ថាហេតុអ្វី ចាំបាច់ឱ្យដៃឱ្យជើងគេអីម៉េះ អត់ចេះខ្មាសគេទេមែន? មនុស្សស្រីខ្លះ មានសង្សារ មានប្ដី មានគូរួចហើយ ទៅតែនិយាយស្ដីលែបខាយ ញ៉ែញងដាក់គេទៀត សួរថា សមអត់ ទោះមិនទាន់មានក៏វាមិនសមដែរ យើងចេះថា ប្រុសស្អី សម្ដីញ៉ែញ៉ងលែបខាយ ព្រាននារី អាក្រក់ ចុះត្រង់ស្រីលែបខាយគេវិញ អាហ្នឹងវាម៉េច? ហៅថាស្រីអីវិញ? ហើយមនុស្សស្រីខ្លះ ទាក់ទងគ្មានដឹង ប្ដីគេប្ដីង សង្សារគេសង្សារឯងទេ ប៉ាតណាប៉ាតណី ហេតុអីក៏ចូលចិត្តសន្សំកម្មពារឱ្យគ្នាម៉េះ ម៉េចមិនចេះធ្វើខ្លួនឱ្យថ្លៃថ្នូរខ្លះផង អារបស់គេហ្នឹង ឆ្ងាញ់ណាស់មែន? ហើយតាំងគេមកជេរបញ្ចោ វាយតប់ ចាក់ទឹកអាស៊ីត…

នាយកដ្ឋានព័ត៌មានវិទ្យា÷ កន្លងមកក្រុមការងារបច្ចេកទេសសង្កេតឃើញថា មានករណីលក់ទំព័រហ្វេសបុក (Facebook Page) រួមទាំង Blue Tick Verified ក្នុងទីផ្សារ ហើយត្រូវបានទិញយកមកប្រើប្រាស់ផ្សព្វផ្សាយលក់ផលិតផល ឬសេវា។
បច្ចេកវិទ្យា

នាយកដ្ឋានព័ត៌មានវិទ្យា÷ កន្លងមកក្រុមការងារបច្ចេកទេសសង្កេតឃើញថា មានករណីលក់ទំព័រហ្វេសបុក (Facebook Page) រួមទាំង Blue Tick Verified ក្នុងទីផ្សារ ហើយត្រូវបានទិញយកមកប្រើប្រាស់ផ្សព្វផ្សាយលក់ផលិតផល ឬសេវា។

នាយកដ្ឋានព័ត៌មានវិទ្យា÷ កន្លងមកក្រុមការងារបច្ចេកទេសសង្កេតឃើញថា មានករណីលក់ទំព័រហ្វេសបុក (Facebook Page) រួមទាំង Blue Tick Verified ក្នុងទីផ្សារ ហើយត្រូវបានទិញយកមកប្រើប្រាស់ផ្សព្វផ្សាយលក់ផលិតផល ឬសេវា។ មានជនរងគ្រោះជាច្រើនដែលបានបាត់បង់សិទ្ធិគ្រប់គ្រងទំព័រហ្វេសបុក (Facebook Page) ទាំងនោះបន្ទាប់ពីកាន់កាប់បានមួយរយៈ និងខាតបង់ប្រាក់ខ្ទង់ពាន់ ឬម៉ឺនដុល្លារអាមេរិក ក្នុងមួយទំព័រហ្វេសបុក (Facebook Page) ដែលបានទិញពីជនអាណាមិក។ ថ្ងៃនេះក្រុមការងារសូមធ្វើការបង្ហាញអំពីបច្ចេកទេស និងដំណើរការនៃការលក់ទំព័រហ្វេសបុក (Facebook Page) ជាពិសេស Blue Tick Verified របស់ជនទុច្ចរិតមួយចំនួន ដូចខាងក្រោម÷…

ស្រ្តីម្នាក់បានស្លា ប់ភ្លាមៗ នៅក្នុងករណីផ្ទុះដុំម្សៅសានសូដ្យូមក្លរ៉ាតសម្រាប់បាញ់បញ្ជាដេីមតាង៉ែន​នៅស្រុករតនមណ្ឌល ​ខេត្តបាត់ដំបង
សម្រង់

ស្រ្តីម្នាក់បានស្លា ប់ភ្លាមៗ នៅក្នុងករណីផ្ទុះដុំម្សៅសានសូដ្យូមក្លរ៉ាតសម្រាប់បាញ់បញ្ជាដេីមតាង៉ែន​នៅស្រុករតនមណ្ឌល ​ខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី​ ១៣​ ខែ​ មិថុនា​ ឆ្នាំ​២០២០ វេលាម៉ោង១៣និង៣០នាទី​ នៅចុះណុចខាង ក្រោយរោងចក្រកូហ្វីតស្ថិត​ក្នុង​ភូមិ​តាគ្រក់​ឃុំ​ត្រែង​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​ ​ស្ថិតក្នុងចំការតាង៉ែនដែលមានម្ចាស់ចំការឈ្មោះឈឿង​ ម៉ៅ​ ភេទប្រុស​ អាយុ​៥៦ឆ្នាំ​ មានករណី(ផ្ទុះម្សៅសានជា​សូដ្យូមក្លរ៉ាត SodiumChloride)មួយកេីតឡេីងក្នុងពេលដែលឈ្មោះយាន​ យ៉ា​ ភេទស្រី​ អា​យុ​២៦ឆ្នាំ​ ស្នាក់នៅភូមិតាគ្រក់​ ឃុំត្រែង​ ស្រុករតនមណ្ឌល​ ជាកម្មករចំការតាង៉ែនបានយកដុំម្សៅ​សាន​ ជាសូដ្យូមក្លរ៉ាត(Sodium​Chloride​)​ដែ​ល​ប្រេី​ស​ម្រាប់លាយទឹកបាញ់បញ្ជាដេីមតាង៉ែនឱ្យចេញផ្លែ​ ដាក់ក្នុងធុងជ័រខៀវមកបុក​ហេី​យ​​​​​ក្នុងពេលកំពុងបុកប​ណ្តាលក៏បណ្តសលឱ្យផ្ទុះឡេីង​និងស្លាប់​​​ភ្លាមៗ​នៅ​នឹងកន្លែង។ សូមជម្រាបជូនថាអ្នកដាំដេីមតាង៉ែន​ តែងប្រេី​ប្រាស់ថ្នាំបាញ់ដេីមដេីម្បី​បញ្ជាឱ្យចេញផ្លែ​ហេី​យ​​ថ្នាំដែល​បាញ់នេះត្រូវប្រេីប្រាស់ទឹកថ្នាំម្សៅសាន​សូដ្យូមក្លរ៉ាត​(SodiumChloride)ដែល​លាយជា​ល្បាយ​សម្រាប់បាញ់​ ក៏ប៉ុន្តែការប្រេីប្រាស់ដុំម្សៅសានសូដ្យូមក្លរ៉ាតSodiumChloride មក​បុកបែបនេះគឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់។ ក្នុងនាមស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្ត​បាត់ដំបងសូមធ្វេីការអំពាវនាវដល់បងប្អូនប្រជា​ពលរដ្ឋ​ សូមមេត្តាប្រុងប្រយ័ត្នចំពោះការ​ប្រេី​ប្រាស់វត្ថុទាំងនេះ​ ព្រោះវត្ថុនេះពិតជាបង្កគ្រោះ​ថ្នាក់ដល់អាយុជីវិតយ៉ាងពិតប្រាកដ​…

ឈប់យល់ច្រឡំទៅ! ត្រីទីឡាបព្យ៉ា តាមពិតមានរសជាតិឆ្ងាញ់ ស្រួលចិញ្ចឹម និងមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពដូចពាក្យចចាមអារាមឡើយ!
សម្រង់

ឈប់យល់ច្រឡំទៅ! ត្រីទីឡាបព្យ៉ា តាមពិតមានរសជាតិឆ្ងាញ់ ស្រួលចិញ្ចឹម និងមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពដូចពាក្យចចាមអារាមឡើយ!

យោងតាមគណនីហ្វសប៊ុកឈ្មោះ ថាយ សុមុនី បានឱ្យដឹងថាៈ ត្រីទីឡាបព្យ៉ាតាមពិតមានរសជាតិឆ្ងាញ់ ស្រួលចិញ្ចឹម និងមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពដូចពាក្យចចាមអារាមឡើយ។ ត្រីនេះមានផ្ទុក វីតាមីន B, D, Iron (ដែក), Selenium និង omega-3 fatty acids ដែលជួយឲ្យសុខភាពរបស់អ្នកបរិភោគ។ ហើយត្រីទីលាបព្យ៉ានេះយើងអាំចយកទៅធ្វើជាមុខម្ហូបបានច្រើនទៀតផងដូចជា៖ ១. ត្រីទីឡាបព្យ៉ាអាំង ២. ត្រីទីឡាបព្យ៉ាចំហុយខ្ញី ៣. ត្រីទីឡាបព្យ៉ាចំហុយទឹកត្រីផ្អែម ៤. ត្រីទីឡាបព្យ៉ាទឹកគ្រឿង ៥. ត្រីទីឡាបព្យ៉ាបំពងម្ស៉ៅ ៦. ត្រីទីឡាបព្យ៉ាស្ងោរជាមួយត្រាវ…

«ទុរេនបន្ទាយស្រី» ខេត្តសៀមរាមក៏មានទុរេនឆ្ងាញ់ដែរ លោកអភិបាលស្រុកបន្ទាយស្រី ឃីម ហ្វីណង់ថា “ធានាថារសជាតិផ្អែមមុត ក្រអូប មិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ”
សម្រង់

«ទុរេនបន្ទាយស្រី» ខេត្តសៀមរាមក៏មានទុរេនឆ្ងាញ់ដែរ លោកអភិបាលស្រុកបន្ទាយស្រី ឃីម ហ្វីណង់ថា “ធានាថារសជាតិផ្អែមមុត ក្រអូប មិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ”

នៅមុននេះបន្តិចលោកអភិបាលស្រុកបន្ទាយស្រី ឃីម ហ្វីណង់ បានបង្ហោះបង្ហាញអំពីទុរេន និងចំការទុរេនដែលចំការនេះមានទុរេនរហូតដល់ ១៧០​ដើមនិងទើបតែប្រមូលផលបាន។ លោកអភិបាលបានបន្ថែមថាទូរេននេះមានរសជាតិផ្អែមមុត ក្រអូបមិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ ព្រោះតែតំបន់ជើងភ្នំគូលែននេះជាតំបន់ខ្ពងរាបដីក្រហមដែលមានសក្តានុពលខ្លាំងចំពោះដំណាកសិកម្ម។ លោកអភិបាលបា​នលើកឡើងថា: រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងសហការជាមួយអង្គការជាដៃគូសហគមន៍កសិកម្មមួយចំនួនទៀត ចែកជូនពូជកូនដើមឈើដំណាំហូបផ្លែក្នុងយុទ្ធសាស្ត្រដោយឥតគិតថ្លៃ ជូនដល់កសិករដែលចង់ដាំ ព្រមទាំងផ្តល់ការគាំទ្របច្ចេកទេស ដើម្បីជំរុញអោយស្រុកបន្ទាយស្រី ក្លាយជា ”ដែនដីកសិទេសចរណ៍” ដ៏គួរអោយទាក់ទាញមួយនៅក្នុងពេលអនាគត។ ទីតាំង៖ ជើងភ្នំគូលែន ជិតវត្តចំបក់៣ដើម ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ខាងក្រោមនេះជាពាក្យពេជន៍ទាំងស្រុកដែលលោកអភិបាលបានបង្ហោះ៖ «ទុរេនបន្ទាយស្រី»៖ តោះអ្នកសៀមរាប! សាកមកភ្លក់រសជាតិនិងគាំទ្រផ្លែទុរេនក្នុងខេត្តយើងម្តងមើស៎! តិចអ្នកសៀមរាបខ្លួនឯងអត់ដឹងថាបន្ទាយស្រីមានដាំផ្លែទុរេន។ ឆ្នាំនេះជាឆ្នាំដំបូង…

ប្រសើរក្រៃលែង! អាជ្ញាធរជាតិអប្សរាបោសសំអាតអនាម័យ បរិស្ថាន និងស្រោចទឹកដើមឈើនៅបរិវេណរមណីយដ្ឋានអង្គរ
សម្រង់

ប្រសើរក្រៃលែង! អាជ្ញាធរជាតិអប្សរាបោសសំអាតអនាម័យ បរិស្ថាន និងស្រោចទឹកដើមឈើនៅបរិវេណរមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលជាសកម្មភាព ក្រុមអាជ្ញាធរជាតិបានធ្វើការបោសសម្អាត ជូត ស្រោចទឹកដើមឈើនៅម្ដុំបរិវេណរមណីយដ្ឋានអង្គរវត្ត ក៏ដូចជាបានធ្វើក្បួនប្រមូលសំរាមតាមដងស្ទឹង ស្រះស្រង់ផងដែរ។ ជាការពិតណាស់ អង្គរវត្ត ជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញ បង្ហាញពីតឹកតាងស្នាដៃកេរ្តី៍ដំណែលដូនតាខ្មែរយើង ដែលបានបន្សល់ទុកឱ្យកូនចៅ ក៏ជាតំបន់ទេសចរណ៍ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ។ ដូចនេះហើយ ក្នុងនាមជាកូនខ្មែរទាំងអស់គ្នា យើងត្រូវតែសាមគ្គីគ្នាក្នុងការថែរក្សា ការពារ តំបន់ទេសចរណ៍ ក័ដូចជាសម្បត្តិបីតិកភណ្ឌពិភពលោកមួយនេះ ឱ្យកាន់តែគង់វង្ស និងល្បីល្បាញទូទាំងសកលលោកថែមទៀត៕

អាជ្ញាធរជាតិអប្សរា និងមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការគ្នារុះរើសំណង់នៅមុខប្រាសាទអង្គរវត្ត
សម្រង់

អាជ្ញាធរជាតិអប្សរា និងមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការគ្នារុះរើសំណង់នៅមុខប្រាសាទអង្គរវត្ត

សំណង់អាគារមុខប្រាសាទអង្គរវត្តត្រូវបានរុះរើជាស្ថាពរដោយមានការចូលរួមសហការដោយមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រោមគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។ នេះជាសំណង់ទី១០ហើយ ដែលត្រូវបានរុះរើដោយស្ម័គ្រចិត្តនិងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍។ លោក សឿង ស៊ីថា ប្រធានការិយាល័យទីក្រុងស្អាតនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា អាគារនេះបានបន្សល់ទុកនូវការចងចាំដ៏ល្អនិងអនុស្សាវរីយ៍ជាច្រើនដោយធ្លាប់បានប្រើប្រាស់ដំបូងគេបង្អស់នៅមុខប្រាសាទអង្គរវត្តលើផ្នែកសេវាកម្មភេសជ្ជៈនិងបន្ទប់ទឹកស្អាត។ ដោយចំពោះការរុះរើនាពេលនេះ លោកបញ្ជាក់ថាក្រសួងនិងមន្ទីរទេសចរណ៍សប្បាយរីករាយសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីរួមចំណែកអភិវឌ្ឍន៍ កែលម្អជាសួនច្បារ ដាំដើមឈើ ឱ្យមានការទាក់ទាញទេសចរណ៍មកលេងកាន់តែច្រើនក្នុងតំបន់បេតិកភណ្ឌយើង។ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការរុះរើសំណង់ទាំងអស់មុខប្រាសាទអង្គរវត្ត គឺមិនត្រូវបានលើកលែងអាគារណាមួយទេ សូម្បីសំណង់របស់អាជ្ញាធរជាតិអប្សរាផ្ទាល់។ ឯកឧត្តម ក្នុងនាមអាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួងនិងមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏ដូចអាជីវករទាំងអស់ ដែលបានលះបង់ទ្រព្យធនរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍រួម និងស្គាល់ពីតម្លៃអង្គរ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ទីលានមុខប្រាសាទអង្គរវត្តក្លាយជាទីចាប់អារម្មណ៍បំផុត៕…

លក្ខណៈពិសេស​៥​យ៉ាងធ្វើឲ្យ​ F-15 ជា​យន្តហោះចម្បាំង​ល្អ​ជាង​គេបំផុត​គ្រប់សម័យកាល
បច្ចេកវិទ្យា

លក្ខណៈពិសេស​៥​យ៉ាងធ្វើឲ្យ​ F-15 ជា​យន្តហោះចម្បាំង​ល្អ​ជាង​គេបំផុត​គ្រប់សម័យកាល

មុនពេលអភិវឌ្ឍជា F-22 Raptor ដល់​បច្ចុប្បន្ន​ យន្តហោះចម្បាំងម៉ាក F-15 ឬ​ហៅ​ថា​ឥន្ទ្រីទេព F-15​ បានគ្រប់គ្រងក្រោមមេឃ។ វាជា​អ្នក​ជំនួសយន្តហោះចម្បាំង F-111 ដែលជាយន្តហោះចម្បាំងទម្លាក់គ្រាប់បែករបស់កងទ័ពសហរដ្ឋអាមេរិកហើយមួយជីវិតរបស់វា ភាគច្រើនវាជាអ្នកប្រយុទ្ធពូកែខាងអាកាសដែលមានល្បឿនលឿនដែល​ត្រូវគេ​ហៅ​ថាជាស្តេចនៃអ្នកប្រយុទ្ធឧត្តមភាពអាកាសទាំងអស់។ នៅលើពិភពលោកភាគច្រើនវានៅតែគ្រប់គ្រង។ យន្តហោះ F-15 ត្រូវបានរចនាឡើង ដើម្បីហោះហើរក្នុងល្បឿនលឿន និងចូល​ទៅជ្រៅក្នុងបេះដូងនៃដែនដីសត្រូវ ដោយគ្មានសម្លេង ដើម្បីឈ្លបមើល និងផ្ដាច់​ខ្សែ​រយៈ​យន្តហោះសត្រូវ ។ បន្ទាប់ពីវៀតណាមបានបង្ហាញពីភាពចាំបាច់នៃយន្តហោះដែលអាចគ្រប់គ្រងដែន​អាកសសបាន​ទូលំទូលាយ អាចគេចចេញពីកាំជ្រួចពីលើអាកាសរបស់​សត្រូវ និងចូលរួមអ្នកប្រយុទ្ធទល់​មុខជាមួយយន្តហោះសត្រូវ យន្តហោះ F-15 ត្រូវបានបង្កើតឡើងចាប់​រលករ៉ាដាមីស៊ីល និងសំខាន់បំផុតគឺបំពាក់កាំភ្លើងយន្ត។ ទាំងនោះគ្រាន់តែជាលក្ខណៈពិសេសមួយចំនួនប៉ុណ្ណោះ។ ខាង​ក្រោម​ជា​លក្ខណៈពិសេសរបស់…

ឃើញហើយស្លុតចិត្ត! សត្វឆ្មារាប់រយក្បាលត្រូវគេដាក់ក្នុងទ្រុងដែក រង់ចាំដឹកបញ្ជូនទៅលក់ ដើម្បីធ្វើជាចំណីអាហារនៅឯប្រទេសចិន (មានវីដេអូ)
សម្រង់

ឃើញហើយស្លុតចិត្ត! សត្វឆ្មារាប់រយក្បាលត្រូវគេដាក់ក្នុងទ្រុងដែក រង់ចាំដឹកបញ្ជូនទៅលក់ ដើម្បីធ្វើជាចំណីអាហារនៅឯប្រទេសចិន (មានវីដេអូ)

សត្វឆ្មាប្រមាណជាជាង៧០០ក្បាល ត្រូវបានគេរកឃើញនៅខាងក្រោយផ្ទះនៃសណ្ឋាគារដ៏ធំមួយ បន្ទាប់ពីកម្មករមួយចំនួននៅទីនោះបានជូនដំណឹងទៅដល់ក្រុមអ្នកស្រឡាញ់ និងថែរក្សាសត្វ។ អ្នកស្រី Li ដែលជាសមាជិកម្នាក់នៅក្នុងក្រុមសង្គ្រោះសត្វនៃតំបន់បានប្រាប់ដល់អ្នកយកព័ត៌មានថា ៖ សត្វឆ្មាទាំងអស់នេះ ត្រូវបានគេប្រមូលមកពីកន្លែងផ្សេងៗយកមកទុក ដម្បីរង់ចាំបញ្ជូនទៅទីតាំងផ្សេង ក្នុងគោលបំណងទុកធ្វើជាអាហាររបស់ជនមួយចំនួន។ លោកស្រីក៏បានបន្ថែមទៀតថា “បន្ទាប់ពីទទួលបានដំណឹងពីកម្មករដែលបានមករាយការណ៍ ក្រុមសង្គ្រោះសត្វរបស់លោកស្រី ក៏បានទៅដល់កន្លែងផ្ទុកសត្វឆ្មានោះភ្លាមៗ និងបានរាយការណ៍ទៅដល់អាជ្ញាធរ ហើយប្រមូលយកសត្វឆ្មាទាំងនោះមកគ្រប់គ្រង មើលថែ ផ្ដល់ចំណីអាហារ និងពិនិត្យយ៉ាងល្អិតល្អន់ ក្រែងពួកវាមានរបួស”។ ជុំវិញករណីនេះផងដែរ អាជ្ញាធរក្នុងតំបន់ ក៏បានបើកការស៊ើបអង្កេតភ្លាមៗ និងយ៉ាងយកចិត្តទុកដាក់៕ ប្រភព ៖ Daily Mail

ពិតជាគិតគូរគ្រប់ជ្រុងជ្រោយមែន!  ជប៉ុនបានបញ្ចេញនូវម៉ាស៊ីនកាយសំរាមដោយស្វ័យប្រវត្តិសម្រាប់កម្ពុជា នារដូវធ្លាក់ភ្លៀងនេះ
សម្រង់

ពិតជាគិតគូរគ្រប់ជ្រុងជ្រោយមែន! ជប៉ុនបានបញ្ចេញនូវម៉ាស៊ីនកាយសំរាមដោយស្វ័យប្រវត្តិសម្រាប់កម្ពុជា នារដូវធ្លាក់ភ្លៀងនេះ

នៅរសៀលថ្ងៃទី ១២ មិថុនា ឆ្នាំ២០២០នេះដែរ ឯកត្តម មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចេញវីដេអូខ្លីមួយស្ដីពី ការដាក់ម៉ាស៊ីកាយសំរាមស្វ័យប្រវត្ត នៅក្នុងលូ ដើម្បីកុំឱ្យមានការកកស្ទះសំរាម នាំឱ្យមានជំនន់ជន់លិចទឹក សម្រាប់រដូចកាលភ្លៀងធ្លាក់នេះ។ តាមរយៈវីដេអូខ្លីនេះដែរ ឯកឧត្តម មិកាមិ ក៏បានលើកឡើងនូវសំណួរថា ៖ សំរាមនៅក្នុងលូ មិនអាចហូរចូលទន្លេបានទេ តើអ្នកដឹងទេថា តើគេនឹងកាយសំរាមនោះចេញបានដោយរបៀបណា? មួយវិញទៀត ដោយសារតែកំណើននៃសំរាមបានកើនឡើងយ៉ាងគំហុក ដែលលើសពីលទ្ធភាពកម្លាំងមនុស្សអាចទប់តល់បាន ដូច្នេះ មានតែការប្រើប្រាស៊ីនជំនួសទេ ទើបប្រសើរ។ បន្ថែមពីនេះឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមថែរក្សា អនាម័យទីសាធារណៈឱ្យបានទាំងអស់គ្នា…

អាណិតខ្លោចចិត្តហើយ! ម្ដាយណាមិនឈឺ កូនតូចរលាកទឹកក្ដៅ រលួយសព្វរាងកាយ ឃើញហើយគួរឱ្យអាសូរណាស់
សម្រង់

អាណិតខ្លោចចិត្តហើយ! ម្ដាយណាមិនឈឺ កូនតូចរលាកទឹកក្ដៅ រលួយសព្វរាងកាយ ឃើញហើយគួរឱ្យអាសូរណាស់

ឃើញហើយស្លុតចិត្តយ៉ាងខ្លាំង កុមារតូចដែលស្ថិតក្នុងវ័យកំពុងពេញស្រឡាញ់សម្រាប់ឪពុកម្ដាយគ្រប់រូប បែរជាត្រូវរងគ្រោះដោយសាររលាកទឹកក្ដៅ សុះសាច់ រាងកាយហ៊ុំព័ទ្ធដោយបង់រុំ មិនដឹងថា កូនតូចឈឺចាប់ ក្រហល់ក្រហាយយ៉ាងណាទេ។ យោងតាមគណនីហ្វេសប៊ុគស្ត្រីម្នាក់ឈ្មោះ Oun Nit ដែលត្រូវជាម្ដាយកុមារីនោះបានសរសេររៀបរាប់ថា ៖ ស៊ូស៊ូណាកូនស្រីម៉ាក់ ម៉ាក់នឹងពុះពារគ្រប់ឧបសគ្គដើម្បីកូនស្រី ទោះឈឺចាប់ប៉ុណ្ណាក៍កូនអាចទ្រាំបានដែរម៉ាក់សុំសរសើរកូន លើសពីមនុស្សចាស់ទៀត ។ កូនមិនអាចធ្វើអ្វីកើត តែកូនអាចទ្រាំនូវការឈឺចាប់បានគ្រប់យ៉ាង ដែលមនុស្សចាស់ខ្លះមិនអាចទ្របានដូចកូន 💪💪💪✊✊✊🙏🙏🙏 យ៉ាងណាមិញ ក៏មានមិត្តៗក្នុងបណ្ដាញសង្គមហ្វេសប៊ុគ បង្ហាញពីការសោកស្ដាយ និងអាណិតអាសូរដល់កូនតូច គ្នានៅក្មេងពេកហើយ មិនគួរណាជួបគ្រោះបែបនេះ ក៏មានសប្បុរសជនជាច្រើនបានចូលរួមជួយជាថវិកាដល់បងស្រី ដើម្បីព្យាបាលកូនស្រីឱ្យបានជាសះស្បើយផងដែរ។ ក្រុមការងារក្នុងស្រុក ក៏សូមជូនពរឱ្យក្មួយស្រី…

ចុងស្លាបមាន់- ឆ្អឹងមាន់ខូចគុណភាពដែល​ត្រូវហាមឃាត់ចំនួន១,២៩០គីឡូក្រាមត្រូវបានដុត​បំផ្លាញចោល
សម្រង់

ចុងស្លាបមាន់- ឆ្អឹងមាន់ខូចគុណភាពដែល​ត្រូវហាមឃាត់ចំនួន១,២៩០គីឡូក្រាមត្រូវបានដុត​បំផ្លាញចោល

នៅព្រឹកថ្ងៃ សុក្រ ៧រោច ខែ ជេស្ឋឆ្នាំជូតទោ​ស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងដោយអនុវត្តតាមបញ្ជារបស់លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការ​ងារប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន ដឹកនាំកម្លាំងនគរបាលក្នុងការិយាល័យជំនាញ ដែលមានលោកវរសេនីយ៍ទោ យី យក់សាន ជា​នាយការិយាល័យនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ច ចូលរួមសហការណ៍ជាមួយសមត្ថកិច្ចជំនាញ…

សូមបងប្អូនខ្មែរដែលរស់នៅប្រទេសជប៉ុនប្រុងប្រយ័ត្ន ព្រោះមន្ត្រីនាយកដ្ឋាន បានទទួលសារអនាមិកមួយ មានបំណងប៉ុនប៉ងបំផ្ទុះគ្រាប់បែក នៅទីតាំងមួយចំនួន
សម្រង់

សូមបងប្អូនខ្មែរដែលរស់នៅប្រទេសជប៉ុនប្រុងប្រយ័ត្ន ព្រោះមន្ត្រីនាយកដ្ឋាន បានទទួលសារអនាមិកមួយ មានបំណងប៉ុនប៉ងបំផ្ទុះគ្រាប់បែក នៅទីតាំងមួយចំនួន

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ សម្រាប់បងប្អូននិស្សិតយើងដែលនៅក្នុងតំបន់ កាន់តូ ជាពិសេសក្រុងតូក្យូ។ សូមបងប្អូន កុំចេញទៅតំបន់គោលដៅខាងក្រោមឱ្យសោះ ៖ ១ នាយកដ្ឋានអន្តោប្រវេសន៍ 入国管理局 ២ ស្ថានីយ៍ប៉ូលីសតំបន់ ស៉ីប៊ូយ៉ា 渋谷警察署 ៣ អាចនឹងជាតំបន់ប្រជុំជនធំៗនានាក្នុងក្រុងតូក្យូ មូលហេតុ ដោយសារតែមានសារអនាមិកមួយ ស្តីអំពីប្រកាសប៉ុនប៉ងបំផ្ទុះគ្រាប់បែក ឬសម្លាប់មនុស្ស បានផ្ញើរចូលទៅនាយកដ្ឋានគោលដៅខាងលើ។ នេះជាសម្ដីដកស្រង់ជាភាសាជប៉ុនរបស់ជនអនាមិក「6月12日の午後3時半に施設内で爆発を起こす。失敗した場合は、職員に刃物で危害を加える」 បើយោងតាមសេចក្តីរាយការណ៍ពីប៉ូលិសបានឱ្យដឹងថា ទង្វើនេះ គេសង្ស័យវាមានជាប់ពាក់ព័ន្ធនឹង បាតុកម្មទាមទារសិទ្ធរបស់ជនជាតិស្បែកខ្មៅ មកលើប៉ូលីសស្បែកស។ ការណ៍នេះ បានបង្ខំឱ្យរដ្ឋបាលនៃនាយកដ្ឋានតំបន់គោលដៅខាងលើបង្ខំចិត្តបិទទ្វាក្នុងថ្ងៃនេះ…